Home Blog Page 398

ពលរដ្ឋថៃគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី និងឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វិទ្យាស្ថាន NIDA Poll បានបង្ហាញលទ្ធផលស្ទង់មតិស្តីពី «នយោបាយថៃ តើគួរដើរទៅផ្លូវណាល្អ» ដែលស្ទង់មតិពលរដ្ឋថៃអាយុពី១៨ឆ្នាំឡើង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ ការស្ទង់មតិធ្វើឡើងគ្រប់តំបន់ អាជីព កម្រិតសិក្សា និងប្រាក់ចំណូលពលរដ្ឋនៅទូទាំងប្រទេសថៃ ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយថៃបច្ចុប្បន្ន ហើយលទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋថៃគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី និងឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ5mlxFyaWtXj5g3AAkM4CIhwb9pzEeUBjobwTLcsh9P-CpuVZkR6_Cfr0IimwU4fPZApHP0W0Uk83YXjCAvHEzv4fkMAEzUjruaO22xpavBhEhdnwazbtkQFwxZlUiPdKOmzmNYzhMYecsW37iXPVWvnsjzRS6wM1rTXfT7XdZjknBGYLLYiKIMseT47q/s750/image_2025-07-15_08-24-02.png

លទ្ធផលការស្ទង់មតិពលរដ្ឋពីស្ថានការណ៍នយោបាយថៃបច្ចុប្បន្នបង្ហាញថា ពលរដ្ឋឆ្លើយតបការស្ទង់មតិ ៤២.៣៧% និយាយថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គួរលាលែងពីតំណែងដើម្បីប្រទេសថៃស្វែងរកនាយករដ្ឋមន្ត្រីថ្មី ខណៈ ៣៩.៩២% ថា លោកស្រី ផេថងថាន គួររំលាយសភាតំណាងរាស្ត្ររៀបចំការបោះឆ្នោតទូទៅ ។ រីឯ ១៥.០៤% គាំទ្រឱ្យលោកស្រី ផេថងថាន ដឹកនាំប្រទេសបន្តទៀត ខណៈមតិ ១.៣៧% អំពាវនាវឱ្យធ្វើរដ្ឋប្រហារ, មតិ ០.៩៩% ថា ធ្វើបែបណាក៏បាន និង ០.៣១% ពុំឆ្លើយតប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5QW1prdcoTsX7ZNhEiEPtuvHXOBxZ0K5CZN8ApdYYm01pfaJJH2qoZFOnU80A56WM-3gO_GQZUt6v-mYofp1H8cpZKf2HpknfwuXpeD4vWzC-_aVkBVqYkmHLoQDlBsmCo9_qAdl3ZDcxF1D_n1iFBOTpu_B3KC2GlYpnwUykTZVO8MPdLI_OiP8yGLNT/s862/image_2025-07-15_08-24-04.png

ចំណែកបុគ្គលដែលពលរដ្ឋថៃគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីស្របតាមរដ្ឋធម្មនុញ្ញ ករណីនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ធ្លាក់ពីតំណែងដោយសារប្រឈមនឹងបញ្ហានយោបាយ គឺមតិ ៣២.៨២% គាំទ្រលោក ប្រាយុទ្ធ ចាន់អូចា មកពីគណបក្សរួមថៃសាងឆាត ធ្វើជានាយករដ្ឋមន្ត្រី ខណៈមតិ ២៧.៩៤% ពុំគាំទ្របុគ្គលណាម្នាក់ធ្វើនាយករដ្ឋមន្ត្រីតាមរដ្ឋធម្មនុញ្ញ, ១១.៥៣% គាំទ្រលោក អនុថីន ឆាន់វីរៈគូន មកពីគណបក្សភូមិចៃថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8d_Fjdy5dzULZMx7dymZaxk6pcZLZ7jkpb3g7qjCqx97P7Ciz6EMGEvhQDZMXuPgj-QeiZEeVD403EwYU2PvXsxG96FHO5Ce9KV_i_vcOMzMmD29QETQQqs1U9Kg_2EapQHutt757zYuUqPOTH0Tvx0EUkpLmeDobbZ01CORvGfENUknMnrAZlafwIUS5/s1633/image_2025-07-15_08-24-03.png
មតិ១០.៩២% គាំទ្រលោក ឆ័យកាសេម នីទិស៊ិរិ មកពីគណបក្សភឿថៃ ខណៈ៩.៧៧% ថា អ្នកណាធ្វើនាយករដ្ឋមន្ត្រីក៏បានតាមរដ្ឋធម្មនុញ្ញ ។ មតិ ៣.៨២% គាំទ្រលោក ផីរ៉ាក់ផាន់ សាលីរ៉ាត់វិផាក មកពីគណបក្សថៃសាងឆាត, ១.៨៣% គាំទ្រលោក ជុរិន ឡាក់សាណាក់វីត មកពីគណបក្សប្រឆាធិប៉ាត់, ០.៨៤% គាំទ្រលោក ប្រាវីដ វង្សសាវ៉ាន់ មកពីគណបក្សផ្លាំងប្រាឆារ៉ាត់ និង ០.៥៣% ពុំឆ្លើយតប និងពុំចាប់អារម្មណ៍តំណែងនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJY6H2S4t3JDIXtZTEuhPnXnUgJEptkbh6VkHgtIwCCBQ71YngbZlldml3bm5uuKb0d_YWXF4dRUxIhZKoM6qPWa2C-sLVUlduwZ9VllsLsNJpnYzMCR1LCy0xgt4lAPZcFBYBYPg5nzHx_F84fsBpB3S_ew_3jtObVenYz70mHLWVkK2H3lh9WV5kEPTU/s1024/image_2025-07-15_08-24-05.png

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានការគាំទ្រពីពលរដ្ឋឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ក្រោយពីលោកស្រី ផេថងថាន ធ្លាក់ប្រជាប្រិយភាពនៅប្រទេសថៃ ។ ពលរដ្ឋជឿថា លោក ប្រាយុទ្ធ នឹងអាចស្តារសេដ្ឋកិច្ចឡើងវិញ ដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន ហើយលោកមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ៕

ខន សូរិយា ចេញមកនិយាយរឿងអ្នកដឹកនាំរឿងម្នាក់ស្រដៀងនឹងករណី P Diddy

0

ថ្មីៗនេះមានអ្នក មួយចំនួនបានចេញមកនិយាយអំពីអ្នកដឹកនាំរឿងម្នាក់ដែកកេងប្រវ័ញ្ចកម្លាំងពលកម្ម និងស៊ីមិនរើសនោះទេ មិនថាជាមនុស្សប្រុសឬស្រី ឬមួយក៏ភេទទី៣ឡើយបើចង់ក្លាយជាតួកុនត្រូវមាន ការដោះដូរ។ បុគ្គលជាអ្នកដឹកនាំរឿងនោះត្រូវបានគេប្រដូចទៅជា P Diddy នៅស្រុកខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3U_X3KrXc415msMhFxNQbIzQ4897-dMOQF94-gWhhhJx_6L7kc6NCOyZqAqzyDQWDNY5jRofLk6Zs1CBhHlHdVBbJrhyphenhyphenkksjEp8SD4kZMEXOvstJtJf-aLK8GbC0xyA6NCtV94_b3tMZmt-T9ZeN6DChgcBmHOhCZfqeO87al7IaleSst9nJCJ-l6D3O/s2048/image_2025-07-14_10-10-04.png

ខន សូរិយា បានចេញវីដេអូជាង១នាទី កាលពីថ្ងៃទី១៣ ដោយបាននិយាយអំពីបញ្ហា P Diddy ខ្មែរដែលកំពុងតែផ្ទុះ។ តារាស្រី រូបនេះបាននិយាយថា អ្នកមួយចំនួនប្រាកដជាឆ្ងល់ហើយថាហេតុអ្វីបានជាមានការដាក់ឈ្មោះ P Diddy ខ្មែរ ។ ចំណុចនេះ សូរិយា បានពន្យល់ថាអ្នកដឹកនាំរឿងម្នាក់នោះ អូសក្រឡាទាំងភេទទី៣ អូសក្រឡាទាំងក្មេងប្រុសនិងក្មេងស្រី មិនថាទាំងចាស់ឬក្មេងនោះទេ។ នាងបានបន្ថែមទៀតថា បុគ្គលនោះមានការល្បួងរំលោភ ហើយកំពុងតែមាននារីជាច្រើនមានការផ្តុំគ្នាដើម្បីធ្វើតាមផ្លូវច្បាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3xxhtQfiJYSP5p40ISzWYhvtUNGCkMnBfGtRzf9uFTSzPx1Ak-vPG5zaOJ6wdLXpThGjS4ygGy2jWBoSYlaTSBhjkdAHQ69T3TEjETtGEM9CnTNUhjajlprpokE3CRIoCTK2zeg8v_W81weQxvBzDVuJSUEh9Th3lBUJwITRsu2pBCjH23KzIjzY3oUUc/s2048/image_2025-07-14_10-09-49.png

សូរិយា ថានាងមិនអាចបង្ហាញអ្វីបានពីអ្នកដឹកនាំរឿងម្នាក់នោះទេដើម្បីកុំឱ្យគេប្តឹងនាង តែនាងគ្រាន់តែចង់ចែករំលែកដាស់តឿនក្មេងៗឬក៏បងប្អូនស្រីៗមួយចំនួនដែលតែងតែត្រូវបានខាងក្រុមការងារកុនទាក់ទងទៅដើម្បីចង់ធ្វើតារាគឺត្រូវតែដោះដូរជាមួយនឹងខ្លួនប្រាណ លុយកាក់ ឬអ្វីផ្សេង វាមិនមានករណីនេះនោះទេគឺត្រូវមានការប្រុងប្រយ័ត្ន។ សូរិយា ថា បើចង់ក្លាយជាតារាគឺមានវិធីច្រើន តែកុំទៅតាមអ្នកដឹកនាំមួយចំនួនតូចដែលខូចចង់រំលោភបំពានស្រីៗប្រយ័ត្នក្លាយទៅជាជនរងគ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8RQQ7TnqgzQP9e74f_RF8O587hy0oYP_kZnPuWvtTjTgSiV55AMR7kNSuppZJpa97M6jQoVzANzhscbqcuqLR7qS5qGtfGwGOIQ466PjhekOJtvsrB94_KCQ1ruaQHHhpADRinf0CJaC1SLE0DCoxRM-HfMPjBVWvcRjhz0akH16M-ryyjpOuEoMA5kc6/s2048/image_2025-07-14_10-09-51.png

បន្ទាប់ពីចេញវីដេអូនេះហើយ ខន សូរិយា បានបង្ហោះនៅលើបណ្តាញសង្គមថាមកទល់ពេលនេះមានជនរងគ្រោះជិត១០នាក់។ សូរិយា បានរៀបរាប់ថា «មកដល់ពេលនេះមានជនរងគ្រោះជិត ១០ នាក់ហើយដែរបាននិយាយរឿងដែលវាបោកគេនឹងមក…. សង្ឃឹមបងប្អូនស្រីៗដែលជាជនរងគ្រោះផ្សេងនិងមានភាពក្លាហានហ៊ាន speak up ដើម្បីខ្លួនឯងក៏ដូចដើម្បីការពារកុំឱ្យមានក្មេងៗស្រីៗផ្សេងទៀតជួបរឿងបែបនេះទទួលរងរឿងទាំងអស់នេះទៀតដោយសារតែ director ម្នាក់នេះ! វាត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់!!!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb4XKQbHUPqDB6EMmrsonf4iM3xrMg0nxbWBrdG_Vp67E0oI4NSTrepvknNXj_PxZfczrOajJzt92_bogSie6FkFUmWTy54jdVeAH1R9nwGEnX7HtGW4VxVz2Ta5FTWKqgS94NQsNZOkEehma_Swhfpi9ytj3z3nvaR_dzbrgpBejhBcg1uARSktNv4qnQ/s2048/image_2025-07-14_10-09-55.png

ការចេញមុខរបស់ ខន សូរិយា ទាក់ទងនឹងរឿងថ្មីៗនេះ គេក៏ចាំបានថាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ តារាសម្តែងរូបនេះបានចេញមកទម្លាយថាកាលពីនាងមានអាយុ១២ឆ្នាំត្រូវបានបុរសម្នាក់អះអាងថាជា Music Producer ល្បួងចង់បានខ្លួនប្រាណយកភាពបរិសុទ្ធរបស់នាងដោះដូរនឹងភាពល្បីល្បាញជាមួយនឹងការសន្យាថានឹងធ្វើឱ្យល្បីដូចតារាចម្រៀង ឱក សុគន្ធកញ្ញា។ ការទម្លាយរឿងខ្មៅងងឹតក្នុងវិស័យនេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕

ទីនីន ទម្លាយពី ពេជ្រ សូលីកា យ៉ាងភ្ញាក់ផ្អើលស្របពេលប្រឈមនឹងរឿងចម្រូ.ងចម្រា.ស

0

ថ្មីៗនេះបន្ទាប់ពីកម្មវិធីមួយបានចាក់ផ្សាយឈ្មោះតារាចម្រៀង ពេជ្រ សូលីកា ត្រូវជាប់ក្នុងរឿងអាស្រូវពាក្យចចាមអារ៉ាមក្នុងភាពចម្រូងចម្រាស។ ទន្ទឹមនឹងរឿងនេះកំពុងរីករាលដាលនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើន ទីនីន បានចេញមកនិយាយពីតារាចម្រៀង ពេជ្រ សូលីកា និងបានរម្លឹក ទៅកាលពីនាងផ្ទុះរឿងជាមួយនឹងតារាស្រីម្នាក់កាលពីកន្លងមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQCMmagTltPQRCAP3wr42XpBRVo_UB3N5YVU4c_3HyHCpd0rca4V2u-I5syStFWKWF8271U-Bsfw4vGvLrStaH4t30mNueh1PBWv66lVCDUGJ6w2bYB3_ATWU_XHbiLHh0SDJUdrjwCy2Vm-yvC23BooluVWFG5K0_YoYFsb9KxMAIEbG4yeisIUWKHMwC/s1920/image_2025-07-14_09-17-03.png
តាមរយៈវីដេអូមួយ ទីនីន បាននិយាយថា មិនដឹងថាកម្មវិធីនោះចង់និយាយពី ពេជ្រ សូលីកា ឬអត់ទេ ប៉ុន្តែនាងមិនបានកាន់ជើងខាងណានោះទេ មិនដឹងខាងណាខុសឬត្រូវនោះទេ ប៉ុន្តែនាងចង់និយាយពីរឿងរបស់នាងវិញ កាលពីនាងមានរឿងកាលពីមួយខែ តារាចម្រៀងម្នាក់ប្រើសម្តីមិនសមរម្យ លើសលួស ពេលនាងមានបញ្ហាតារាចម្រៀង ពេជ្រ សូលីកា គឺបានឆាតទៅនិយាយ ជាមួយនាងផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixx-Oc7T45GWU2NT7hF8NYiV9yOmgoOzGahmV35OsaBJX9-9SVd67AdtliOKGBagpRWeVC7_6eGYlAy6Tte8OKL6mXklxWbhin1TqUJqYM_0g0Jpz9yYOc0tpcGTwVDjsaLL7D1nSaLSVRCRnjRhOg3LVzKHAazFPnw6smr7nY-7zlTsUJdqMCemSpz7gs/s2048/image_2025-07-14_09-17-10.png
ទីនីន បានបន្តទៀតថា សូលីកា បានសួរនាំអំពីបញ្ហាដែលបានកើត កុំឱ្យនាងខឹង ជាមួយនឹងតារាស្រីរូបនោះ ដោយ សូលីកា មិនចង់ឱ្យអ្នកទាំងពីរមានបញ្ហាជាមួយនឹងគ្នានោះទេ។ ទីនីន បានបញ្ជាក់ទៀតថា សូលីកា បានសួរនាំបែបនេះដោយសារតែទាំងតារាស្រីនោះ និង ទីនីន គឺសុទ្ធតែ សូលីកា ស្គាល់ទាំងសងខាងហើយមិនចង់ឱ្យខាងណាមានបញ្ហាជាមួយនឹងខាងណានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrdKwqJ_94a9g7NZ1huCJnySb_LHsulK2ON6ywSDp8egah17bskMjTixSqQu2GawS4eyIpAR6C3WSDloSOWeW-Z_VqIWG-1yHp3EzC4FvLsprM6lC7lAVSjLMf9GXWpRqtdn_ySSIojkPxR3xrLWlkoaVOBbfI9wwReBre7Xtzc_u-8UWboStS-GHuJF6n/s1920/image_2025-07-14_09-17-06.png
អ្នកលក់អនឡាញល្បីឈ្មោះរូបនេះបានអះអាងទៀតថាសំឡេងរបស់ ពេជ្រ សូលីកា បានឆាតមកខ្លួនគឺនាងនៅមានទាំងអស់ ខណៈដែលនាងបានឆ្លើយតបទៅកាន់ ពេជ្រ សូលីកា ថាកាលដែលនាងរម្លឹកពីតារាស្រីនោះគឺគ្រាន់តែចង់ឱ្យគេដឹងចរិតប៉ុណ្ណោះគ្មានការជេរអ្វីនោះទេ។ លើសពីនេះ ទីនីន បានបន្ថែមដែរថានាងចេញមកនិយាយនេះគឺគ្រាន់តែចង់ឱ្យទស្សនិកជនដឹងពីចរិតរបស់ ពេជ្រ សូលីកា យ៉ាងមិចពេលគេមានរឿងហើយពេល ពេជ្រ សូលីកា មានរឿងគេធ្វើបែបមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5a1tFEHlrvnBADsUyuJoADxPOa6HZGnZRJHPQWiWv_1nPNMVYp442fKNbLWnAPoIKnudPp5Jcyj585p-ShzEuquJGxe1E9vuaBkldhcxsk2AcP2gfKHQwvzoBtronHsr816u4uZZD-BOEloK2tQXIGQrRYEZ-AsW-QVskXvL_3z40oghzUluzWQGaDTc3/s2048/image_2025-07-14_09-17-12.png

គួរបញ្ជាក់ផងដែរថាកាលពីខែ ឧសភា កន្លងមកនេះ ទីនីន បានរម្លឹកទៅកាន់រឿងចម្រូងចម្រាសរបស់ខ្លួនកាលពីឆ្នាំ២០២២ និយាយអំពីតារាស្រីល្បីម្នាក់ដែលមានបងប្រុសលក់របស់ប្រ៊េនៗហើយនិយាយដៀមដាមឱ្យនាងកាន់ជើងប្រុសក្មេង យករឿងគ្រួសារបែកបាក់របស់នាងមកនិយាយ។ ក្រោយមក ទីនីន ក៏បានឡើងកម្មវិធីសម្ភាសន៍មួយដោយបញ្ជាក់ថាកាលពីមុននាងក៏ជាអ្នកគាំទ្រម្នាក់របស់តារាស្រីនោះដូចគ្នាប៉ុន្តែពេលនេះសុំរស់នៅជាខ្លួនឯងដោយសារតែតារាស្រីនោះធ្វើហួសព្រំដែនដែលនាងមិនអាចទទួលយកបាន៕

សម្ដេចតេជោ៖ ថាក់ស៊ីន សារភាពថាទីក្រុងបាងកកគឺជាសំបុកនៃមេក្លោងឆបោ.ក និងលាងលុយកខ្វក់

0

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់ថា ប្រទេសថៃគឺជាសំបុកនៃឧក្រិដ្ឋជនឆបោ.កតាមអនឡាញ បន្ទាប់ពីលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ដោយនិយាយចំៗថា មេឧក្រិដ្ឋជនធំៗឆបោ.កតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយមានសេរីភាព ចេញចូលប្រទេសក្បែរខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hmmLjSwaDv6-cNCJ2YOniWm1Jmw3StF1vq4y9PckYUihGYIj6IcYxjmPkqfA_rqrdrdRHm8CV3g0LBvuhljVoycpNOW5ra9tRULqL9COGb6YiX_DmKc4H5jJBd3VMcuqGHwdzNTHeFIFHr4rbm3UYfBPJyftGcxmS40xoMKCPDWl70d1wK0sXI0-VU54/s750/photo_2025-07-14_11-02-30.jpg

នាថ្ងៃអាទិត្យ ទី១៣ កក្កដា សម្ដេចតេជោ បានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុកថា ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចា.ប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀ.ន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀ.ន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN1DOwiiyN7b9QQqsPzWB2GRJpTgEvI1sROY4RYgyi_rRFccwjFAYAP1Q7cBiIjXvVmejZ3kA2Ns1sAsFdQ3yAsjXcc4vn7A7xte_QO99WOmMxd0w621QCCqlOlUu-Hee-gH59SSG41RyRYRQHoXpv-9OaktdVv7SvqdQ7TuOJcJqutM4mt5rvqQCjOnPg/s810/photo_2025-07-14_11-02-31%20(3).jpg

ជាងនេះទៅទៀត កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជា ដែលដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ចសហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ ក្នុងនោះ ថាក់ស៊ីន បាននិយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg84KJETTq_ZOfB8aTLokyxcInfKavpwByPMSh0Y69xflOOrdcDpppi9c4LHcqWoaxvtrYvq2nwcwJalzEqLPl8LZbZbXjVnR3mrV9ipy-13m9IbVPgUE-7QjmUoZBY8LWHZUUjAQMa8fKUa-WWhIbsaft63lHK2P359dqVHjpuwsCUwoi7SPyA7RxNyfjz/s1200/photo_2025-07-14_11-02-31.jpg

តាមន័យនេះ សម្ដេចយល់ថា លោក ថាក់ស៊ីន ចង់និយាយដល់ការបិទព្រំដែន តើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះអាចបញ្ជាក់បានថា មេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ស៊ីន នេះឯង។ សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជាកំដរលេងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលេងល្បែងនេះដួលរលំមុនពេលល្បែងលេងចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8NynKcor_-M8S9YZks-e5_Q8pjV2niaOx8fP-QZfVP9j26yukSGkcNm8HDm6iys-dE4vwufMPdaEU6DvKv1QIPPLzqCYRerc2BtLNrOGdMsfKbn1Tk1mRf4wX236vGCbNMPoWX5dBILfUKVTY6TVp2KtkOQh-ibB2WyuyWXX1EaWz-DCN-17VluXKArVe/s1280/photo_2025-07-14_11-02-31%20(2).jpg

ដូច្នេះហើយ ទើបសម្ដេចអំពាវនាវឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ានទាំងអស់ ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយសម្ដេចក៏បានប្រាប់ទៅអ្នកនយោបាយថៃផងដែរថា កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់៕

ក្រសួងការពារជាតិកម្ពុជា កំពុងរៀបចំសំណុំរឿងទាក់ទងនឹងករណីអតីតទាហានថៃលួចវា.យទាហានខ្មែរ

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិបានប្រមូលព័ត៌មានពីការលួ.ចវា.យរបស់អតីតទាហានព្រៃថៃមកលើទាហានខ្មែររួចហើយ និងកំពុងរៀបចំសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងនឹងករណីនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUxhvKZ9ggh75pC13PrbPdmMdvwciXGEKMxcKwgjpWi0vsONvuZPHp0Bz_EpaRSFTn30mP6BR5uiR_VIJd-dpOLJw5I1e9d6hblsOQoFNXWR1liZ-rfP5tS_EZR0eK-0VN8WQRs5tiV4a_3fbdyBtTFbci4T9zHgLgWRbkLt-UybWNlKMR7NAWfLYRmiB_/s750/photo_2025-07-14_12-59-44.jpg

យោងតាមវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ទី១៣ កក្កដា បានបង្ហាញឲ្យឃើញពីសកម្មភាពដែនមិនច្រលំគេរបស់ភ្ញៀវទេសចរថៃ2នាក់ បានឡើងទៅលេងនៅប្រាសាទតាមាន់ធំ និងលួ.ចដាល់មុខទាហានកម្ពុជា ហើយរត់គេចខ្លួន យ៉ាងគួរឲ្យហួសចិត្ត មិននឹកស្មានថាមនុស្សវ័យប៉ុណ្ណេះទៅហើយ បែរជាប្រព្រឹត្តទង្វើដូចក្មេងបែបនេះសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhmudLRc_CHFUODaNV_1lyEjwp3m40iTU1A4CNnnAQCUNEnIqJ6vlLfG4PGfow6l2UP_3wDirXPuVBWOq7LXMxJsqccDLpPqSd83gJnXd2mZQ1q-jDD7R-VJ24nGXI1z7sfTQ019vhtNDczB7UP2p_LgfZTzyrKFzAWYlT607uRFsEx9dJMoahya8I3ob7/s686/image_2025-07-14_15-59-10.png

បន្ទាប់ពីកើតហេតុការណ៍ដូចខាងលើ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បានចេញសេចក្ដីប្រកាសនៅមួយនៅក្នុងថ្ងៃដដែលថា៖ ជនបង្ករខាងលើនេះ គឺជាអតីតអនុរក្សយោធា ដែលមកលេងប្រាសាទតាមាន់ធំក្នុងនាមជាភ្ញៀវទេសចរប៉ុណ្ណោះ បច្ចុប្បន្នមិនបានបម្រើការនៅអង្គភាព ឬក្រសួងការពារជាតិថៃទៀតឡើយ។ ចំណែកករណីលួ.ចវាយទៅលើទាហានខ្មែរនេះ គឺជាបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលខាងលើ មិនទាក់ទងនឹងបទបញ្ជារ ឬការបំពេញកាតព្វកិច្ចរបស់យោធាថៃឡើយ។ ហើយក្រសួងការពារជាតិថៃ នឹងចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ទៅលើសកម្មភាពរបស់បុគ្គលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwVhB8cAzayOvoROR81MrExE8TqP8xzKPAW0HNv8wex0lGwk7BVxSiTDY7NQp4bEZMmpycyEtTagSah9xgL3IalA7_xGzkBvOV0W6AZvy0hIFxv8LkffVKM6b-ZCMpzUQLdF7r7f6wqQPrmJfAOiNa8hNwHSwfoxIJCHqsB8omMy3rk9w4ZgpqruvMUrOb/s1080/photo_2025-07-14_08-55-23.jpg
ជាមួយគ្នានេះ ក្រសួងការពារជាតិថៃក៏បានបញ្ជាក់ផងដែរថា ដោយសារតំបន់ដែលមានឧបទ្ទវហេតុខាងលើកើតឡើងជាតំបន់ទេសចរណ៍ ដូច្នេះមន្ត្រីយោធាថៃបានឈានដល់ការសម្រុះសម្រួលគ្នាជាមួយជនរងគ្រោះរួចហើយ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងភាគីទាំងពីរ ហើយថៃពិតជាសោកស្ដាយ ដែលបញ្ហានេះដែលបានកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5GG-FiAoB4DWIltghpYPZdedeRIoA6out-oXSCe3NspT78n7kTxTfTTfloygLd1OBCIcLPXGC-132l-skI6tfy32veXBeRNVuQakMj_jYZopqSP51XN-DyYi4tLGNVmb4A-IWTNCiz_GiZygU4ph6IfIJRiJlIKZ03zuZiZVEDXnt01wpEbynBI-kHG9U/s1079/photo_2025-07-14_08-55-23%20(2).jpg

យ៉ាងណាមិញ បើតាមការលើកឡើងរបស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាល្ងាចថ្ងៃអាទិត្យ ទី១៣ ដដែលបានឲ្យដឹងថា ពេលនេះក្រសួងការពារជាតិបានប្រមូលព័ត៌មានពីការលួ.ចវា.យទាហានខ្មែរដោយអតីតទាហានព្រៃថៃរួចហើយ និងកំពុងរៀបចំសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងនឹងករណីនេះក្នុងពេលឆាប់ៗ៕

សម្ដេចធិបតី៖ ថៃដល់ថ្នាក់ទៅឈ្លោះជាមួយក្រុមហ៊ុន Google ដោយសារបញ្ហព្រំដែនជាមួយកម្ពុជា

0

កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជាថៃអាចដោះស្រាយបាន លុះត្រាតែមានច្បាប់អន្តរជាតិដើរតួជាភាគីទី៣ ព្រោះថៃប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី មិនទទួលស្គាល់ផែនទីណាផ្សេង និងថែមទាំងទៅឈ្លោះជាមួយកម្មវិធី Google Map ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgxcpTmPN_pbLVuLuUxNHpt0PyQTBkATB3ZzJFGSuG-MInSpCBfS_5HJLARmYdcURVV8fYWmZ4WOIKSo3bxHFDclwoZ6UUXvinDFzrbNd1EMZjaElEs3wmm_nllMpeUmp1CXXDf50E4xiu7Lt_XMLywRuCF8WGwvUxvwA1FvK-XpO-xl8dmgC6NRPMNFrC/s1280/image_2025-07-14_13-15-11.png

យោងតាមការលើកឡើង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា បន្ទាប់ពីផែនទីដែលបង្ហាញក្នុង Google Map បញ្ជាក់ថា ប្រាសាទតាមាន់ធំ គឺស្ថិតនៅក្នុងដែនដី សុវណ្ណភូមិខ្មែរ ភាគីថៃចាប់ផ្ដើមមិនសុខចិត្តចំពោះការបង្ហាញថា ប្រាសាទតាមាន់ជារបស់ខ្មែរនេះឡើយ ហើយថៃក៏បានទៅទាមទារឱ្យក្រុមហ៊ុន Google កែប្រែទិន្នន័យនោះមកជារបស់ខ្លួនវិញ ប៉ុន្តែត្រូវបានក្រុមហ៊ុន Google បដិសេធ ទើបធ្វើឱ្យថៃកើតមានកំហឹងជាខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA_WUgacxycGeGsMVxT9lwfYjHPs5d8xg88QnzBU5xaIW0sZn4BHWV8YXYPi8fEZkKj0JcDRXHwxzmAgdXQA6pFkQFBlzGqIKAnuWniR9prfmoGPfnl17I-HhbTb_rarqIn6r8JiKvA1uP0FIsIAmASZThzTO_wcB9xxfVyQQgCO65oa8yLnzccxCxYE2R/s750/photo_2025-07-14_15-22-23.jpg

ថ្លែងក្នុងនាឱកាសដដែលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជម្លោះនៅតំបន់មុំបី អាចដោះស្រាយទៅបានលុះត្រាតែមានតុលាការអន្តរជាតិ ICJ ធ្វើជាតួអង្គទី៣។ ជាងនេះទៅទៀត សម្ដេចបានលើកឡើងថា «ដៃម្ខាងយើងថា រឿង (តំបន់មុំបី) នៅជំពាក់គ្នាមិនទាន់ដោះស្រាយចាំប្រើទ្វេភាគី តែដៃម្ខាង (ភាគីថៃ) បានចេញមកប្រកាស ជាឯកតោភាគី ប្រើប្រាស់ផែនទីដែលគូសដោយឯកតោកភាគីជាផ្លូវការ ដោយថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ រួមជាមួយកងទ័ព រហូតទៅឈ្លោះជាមួយក្រុមហ៊ុន ហ្គូហ្គលមួយទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCo-pUfdjt1EtemM2dOD7jSP5QlYHTfLwfHgolixP9y5PNmwsXpgWwxuKlz9HYM0PFNU2Z7rmYjNA4UdFxjvZGJFWvAp8M-Pc7-Qd56x586iqf_xWq3jzmDuzfd1MG9fFFVOBo3rc74d8l8gJTENNTxvtW4uLvvU-_95wuhMUGAXa-xmA-XKIodXLaz-S/s1280/photo_2025-07-14_15-22-25.jpg

នេះអាចបញ្ជាក់ថា ដើម្បីដោះស្រាយ បញ្ហានេះបាន កម្ពុជាមានតែទៅពឹងពាក់ភាគីទី៣ នោះគឺតុលាការអន្ដរជាតិ ICJ ។ សម្ដេចធិបតីបន្តថា «ឈ្លោះគ្នាហើយ មានតែទៅរកតុលាការទេ ទើបដាច់ស្រេច និងសុក្រិត»។ ជាមួយគ្នានេះសម្ដេច សង្ឃឹមថានៅថ្ងៃណាមួយ កម្ពុជា-ថៃ នឹងមានការឯកភាគ្នា នៅបញ្ហាព្រំដែន ដើម្បីបញ្ចប់កុំឱ្យមានបញ្ហា ទៅដល់កូនចៅ ជំនាន់ក្រោយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsfCmVCewyBANXgBS7LLHRb6Mzw9t22-jvCeOBcVZq8Hue0O7fqZ7IPLn5u0Iuwrwm0rWbnqBcabbsCNimzlrFKlfatio0qy6dAAoUjmfkI3KNFBGYT69ctladLl1qMdWSH12O7YpvOMSj4eLuzWgAETtgSJzIGz-Ms4ZCIlKGR_p9gSuUkkTcjXW7veIK/s790/photo_2025-07-14_15-22-24.jpg

គួររំម្លឹកថា ការដាក់ពាក្យបណ្តឹងរបស់កម្ពុជា ពាក់ព័ន្ធនឹងជម្លោះព្រំដែន នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ បានប្រគល់លិខិត ផ្លូវការ របស់កម្ពុជា ទៅលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា។ ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តពិភាក្សាលើដំណើរការរឿងក្ដីនេះជាមួយនឹងអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ ក៏ដូចជារង់ចាំការប្រគល់មកវិញនូវឯកសារ និងផែនទីប្រវត្តិសាស្រ្តមួយចំនួនពីសំណាក់ប្រទេសបារាំងដែលជាអតីតម្ចាស់អាណានិគមផងដែរ៕

ថៃ ចង់ចរចាសម្រួលកងទ័ព តែក្រោយខ្នងចល័តកម្លាំង និងសព្វាវុធឥតឈប់ឈរ មកកៀកនឹងខ្សែត្រៀមកងទ័ពកម្ពុជា

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តែងការហួសចិត្តនឹងមេទ័ពថៃ ដែលតែងតែប្រកាសចង់ចរចា ដើម្បីកាត់បន្ថយកម្តៅ ប៉ុន្តែនៅក្រោយខ្នងបានបន្តចល័តទ័ព និងសព្វាវុធមកកាន់ព្រំដែន។

ថ្លែងក្នុងពិធីអញ្ជើញជាអធិបតី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតីមានប្រសាសន៍ថា៖”កងទ័ពថៃបាននឹងបន្តធ្វើផ្លូវទុកចល័តរថក្រោះចូលកាន់តែជ្រៅ កៀកនឹងខ្សែត្រៀមកងទ័ពកម្ពុជា ជាពិសេសបង្ហោះយន្តហោះគ្មានមនុស្សបើកចូលដីកម្ពុជា”។

សម្តេចធិបតី ចាត់ទុកទង្វើនេះ ជាសញ្ញាហានិភ័យនៃសង្គ្រាម និងបំពានយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យស្ថានការណ៍តាមព្រំដែនបន្តការកើនឡើងកម្តៅរវាងកងទ័ពទាំងពីរ។

គួររម្លឹកថា ចាប់តាំងពីថ្ងៃ១៧ ខែមិថុនា មក កងទ័ពថៃ បានសម្រុកជីកលេណដ្ឋាន និងចល័តសព្វាវុធគ្រប់ប្រភេទ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រប្រាសាទតាក្រី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី៕

ចិន ត្រៀមចុះកិច្ចព្រមព្រៀង ហាមឃាត់តំបន់អាស៊ានមិនឱ្យមានអាវុធប្រល័យលោក

0

ចិន គ្រោងនឹងចុះហត្ថលេខាលើសន្ធិសញ្ញាតំបន់អាសុីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ហៅកាត់ថា SEANWFZ ជាមួយសមាជិកអាស៊ាន ដោយហាមឃាត់មិនឱ្យអាវុធនុយក្លេអ៊ែរក្នុងតំបន់នេះ។

សន្ធិសញ្ញានេះ ត្រូវបានដាក់ឱ្យចូលជាធរមានពីឆ្នាំ១៩៩៧ ដោយមិនឱ្យប្រទេសជាសមាជិកអស៊ានប្រើប្រាស់អាវុធប្រល័យលោក លើកលែងតែការបង្កើតថាមពលប៉ុណ្ណោះ។

ក្រៅពីចិន ក៏នៅមានប្រទេសមហាអំណាចនុយក្លេអ៊ែរមួយចំនួន ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រុស្សុី និងបារាំង ហាក់សម្តែងជំហរចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញានេះ ដោយប្តេជ្ញាមិនប្រើប្រាស់ និងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់អាស៊ាន។

គួរបញ្ជាក់ថា បច្ចុប្បន្ន គ្រាប់នុយក្លេអ៊ែរមានប្រមាណជាង១មុឺននៅលើពិភពលោក ក្នុងនោះរុស្សុី និងអាមេរិក គ្រប់គ្រងប្រមាណជា៨០ភាគរយនៅចំនួនក្បាលគ្រាប់សរុប៕

គ្រាន់តែបិទព្រំដែនថៃ-កម្ពុជាភ្លាម ហាងលក់ដូរនៅព្រំដែនខេត្តត្រាតបិទស្ទើរទាំងស្រុង

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ ត្រាតធីវី (ตราดทีวี) ឱ្យដឹងថា រយៈពេល២០ថ្ងៃហើយដែលមានការកំណត់វិធានការគ្រប់គ្រងព្រំដែននៅខេត្តត្រាត បច្ចុប្បន្ន ផ្សារព្រំដែនហាតឡិកនៅមាត់សមុទ្រ មានហាងលក់ដូរតែ១កន្លែងប៉ុណ្ណោះដែលបើកទ្វារ ការលក់ដូររបស់អាជីវករថៃតាមព្រំដែនស្ងាត់ជាងពេលមានបញ្ហាប្រាសាទព្រះវិហារ ពេលនោះ គ្មានការបិទព្រំដែន ។ ម្ចាស់ហាងប្រាប់ថា ទោះជាគ្មានអតិថិជន និងភ្ញៀវទេសចរ ក៏នៅតែបើកលក់ធម្មតា ចង់ឱ្យបើកព្រំដែនឆាប់ៗដើម្បីឱ្យគ្រប់យ៉ាងត្រឡប់មកដូចដើមវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX-yfjRp7RHiCz2KdS4YvQQhJ9ykuuSS0F5_FzyfaJbaEheutrFdAYEBvajwcUiZa5zgCMh5ishwHLeh0INF9zMqz0GjRuBQdLVVEIQa7x2eG58gbq_ErQlazGAjet31SQ6ENZrdfxdb9Fft3Jq2hbW6iLcaqfwGoIxlbbiF7kePqxXa-Ml0hNNdaq-hiq/s1280/photo_2025-07-14_14-44-12.jpg

នៅថ្ងៃទី១៤ ខែកក្កដា គឺមានរយៈពេល២០ថ្ងៃដែលបញ្ជាការការពារព្រំដែនបានកំណត់វិធានការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង ដោយហាមពលរដ្ឋពលរដ្ឋខ្មែរ-ថៃ ភ្ញៀវទេសចរ និងរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន រួមទាំងហាមលក់ដូរកាលពីថ្ងៃទី២៤ ខែមិថុនា ។ វាធ្វើឱ្យផ្សារនៅច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក ស្ថិតក្នុងឃុំហាតឡិក ស្រុកឃ្លងយ៉ៃ ខេត្តត្រាត (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង) ស្ងាត់សូន្យ ទោះជាមានវិធានការបន្ធូរបន្ថយឱ្យពលរដ្ឋខ្មែរឆ្លងដែនមកថៃ ដោយប្រើប្រាស់ឯកសារប័ណ្ណព្រំដែន (Border Pass) ឬលិខិតឆ្លងដែន ប៉ុន្តែពុំបានជួយឱ្យការលក់ដូរនៅព្រំដែនអ៊ូអរឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy1B9oY2BGO3D4AbGdTGSM7XzKdCdI2TtxMXLdSDotNlED17w66PmR4kYdd8sRyKkLYt0aQb4Tl1aSWMoQWckv-s9LZQW9m8FOxf0il9vYGaiQCgReC47-NjCuFiwYI3Y357MSowQpUc0Yj3r3OaOkpr29qo__W1xSFEKbuJc4ybhZTyAqSty00CstStdA/s800/image_2025-07-14_15-19-42%20(2).png
ផ្សារព្រំដែនហាតឡិកនៅមាត់សមុទ្រ ដែលកន្លងមក មានហាងលក់ដូរតូច-ធំ យ៉ាងហោចណាស់២០កន្លែង ពេលនេះ គឺមានតែហាងលក់ដូរ១កន្លែងប៉ុណ្ណោះដែលបើកទ្វារធម្មតា ទោះជាគ្មានភ្ញៀវទេសចរធ្វើដំណើរក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfKby90gY8pmB_OyPOuUhIPENuGgXNsU9DmDm1nUVKcrj94dkSI5KJrQqXBTICuLTSTjbrwrkzvMcxeWehC2COz1pygwCu6Szijv-p_TWwsCpMpP88koKvJrxPYuQf9ib_zey88nxRwY1AROn_Svr3ePfOfY0lizqgBQ3w-2P_dfRl0mr6e96ROyzxssIQ/s1280/photo_2025-07-14_14-44-10.jpg

លោក ភិរម្យ ថងខាំ អាយុ៦៤ឆ្នាំ ម្ចាស់ហាងប្រាប់ថា ពេលនេះ គ្មានភ្ញៀវទេសចរទេ មិនដូចពេលមុនមានភ្ញៀវទេសចរ និងអតិថិជនមកទិញទំនិញហូរហែ ការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យការលក់ដូរស្ងាត់សូន្យ ។ មូលហេតុនៅតែបើកហាងដោយសារលោកជាម្ចាស់ទីកន្លែងទោះជាគ្មានអតិថិជន ក៏ត្រូវបើកហាងដែរ បើបិទ វាកាន់តែស្ងប់ស្ងាត់ ។ ទោះជាព្រំដែនបិទ លក់ពុំដាច់ ក៏លោកនៅតែបើកហាង ថ្ងៃខ្លះ លក់ពុំដាច់សូម្បី១បាត ពីព្រោះគ្មានអ្នកដំណើរឆ្លងកាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCRCONLqV-R1osMcOhKCJA-qCEvYcq5I3txTAiHWSt3B9bIsoypDO6LgSvOEB20VpMHGcfnJKwPcx_av7Q4MCGoZUJSxOisFs1Y_pZ_02z4A6oSsqA8_vN2YaJg2-IFNtz_REBL7mYXmZDQl9P5sKl7j-YfdC-LhWpSzj0lfuE7drz4fk2XcrhibUlifDR/s1140/image_2025-07-14_15-19-42.png

លោកចង់ឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាលវិញ ពីព្រោះអាជីវករថៃរងផលប៉ះពាល់ខ្លាំង ជាពិសេស ពលរដ្ឋនៅព្រំដែន ។ វាពិបាកនិយាយណាស់ ដោយសារពលរដ្ឋត្រូវគោរពតាមការរក្សាសន្តិសុខប្រទេសជាតិជាមុន រីឯការលក់ដូរ គឺបន្ទាប់បន្សំ ប៉ុន្តែបើអាចឆ្លងកាត់វិបត្តិនេះបានចាត់ទុកថា សំណាងល្អ ។ បើកើតសង្គ្រាមនឹងមានបញ្ហាកាន់តែខ្លាំងជាងនេះ លោកពុំចង់ត្រឡប់ទៅរស់នៅដូចកាលពីអាយុ១០ឆ្នាំទេ ដែលត្រូវបរិភោគបាយក្នុងរណ្តៅ លោកចង់ឱ្យបញ្ហាបញ្ចប់ កុំឱ្យកើតឡើងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigc3NdWUHhEeX6P6Zp9Iy9NbtSVXOAQEhpW-ZHfPu0q1GcotNSPZDPEemxvzssvpvhvUABMfm4jNBoqv4b5PkFogjoi5HwFSPZxgMa8J6iG-iUnru4NUeoGI4Ta2steUaA3UeYzJm82-odbpt8FzcQe9Qm0t-yLq_faUFN6asxrgLSuTIPPeQFSMkFHa6t/s1280/photo_2025-07-14_14-44-11.jpg

ពេលនេះ មានតែហាងលោកមួយគត់បើកទ្វារ រីឯហាងផ្សេងៗបិទទ្វារគ្មានសល់ ដោយសារគ្មានអតិថិជន ។ បើធៀបនឹងឆ្នាំ២០១១ ពេលមានបញ្ហាប្រាសាទព្រះវិហារ ពុំអាក្រក់បែបនេះទេ ពីព្រោះពេលនោះ ប្រទេសទាំងពីរពុំបានបិទព្រំដែន ប៉ុន្តែលើកនេះ ស្ថានការណ៍សេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ពលរដ្ឋពុំអាចរកស៊ី ។ លោកចង់ឱ្យគ្រប់យ៉ាងត្រឡប់មកដូចដើមវិញ ចង់ឱ្យបើកព្រំដែនឆាប់ៗដើម្បីលក់ដូរ មានភ្ញៀវទេសចរ ហើយសង្ឃឹមថា ស្ថានការណ៍នឹងពុំអាក្រក់ជាងនេះ និងពុំកើតបញ្ហាធំនាថ្ងៃអនាគត ៕

Rosé បំបែកកំណត់ត្រា Billboard របស់ Lisa

0

បទចម្រៀង «On My Mind » របស់ Rosé សមាជិក BLACKPINK សហការជាមួយតារាចម្រៀងអាម៉េរិក Alex Warren បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៦០ នៅលើ Billboard Hot 100 ដែលជាតារាងប្រចាំសប្តាហ៍នៃបទចម្រៀងដែលពេញនិយមបំផុតនៅសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWs6qRkCHsDxF9qEv6YTwQN8sc8-rE-I268Ul-8GniJHr88d2d-ggAi6jwQ_pvsG5hcmNIwyyXWQvcNmXctd5yJ1oMiGkIfBMFPV9Qr99GP-WUU8v5uW8IezMpwUpGCwBLhtUKuc-zxZikyg-ERIdp8jw8qSpGvYszb24OlYn5-Td0X9q4CgFVp98iey6b/s2048/image_2025-07-12_15-51-57.png

សមិទ្ធិផលនេះជួយ Rosé ក្លាយជាតារាចម្រៀងនារី Kpop ទោល ដែលមានបទចម្រៀងជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើ Billboard Hot 100 ក្នុងឆ្នាំ ២០២៥ លើសពីបទ «Born Again» របស់ Lisa ដែលសហការជាមួយ Doja Cat និង Raye ដែលបទនេះឈានដល់លេខ ៦៨។ ទន្ទឹមនឹងនេះ «On My Mind » ឥឡូវនេះគឺជាបទចម្រៀងដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទី៣ដោយតារាចម្រៀងនារី Kpop ទោលនៅក្នុងប្រវត្តិសាស្ត្រ Billboard Hot 100 នៅពីក្រោយបទ «APT» របស់ Rosé សហការជាមួយនឹង «Bruno Mars» ចំណែកឯបទ «One of the Girls» របស់ Jennie ជាមួយនឹង The Weeknd និង Lily-Rose Depp នៅលេខ ៥១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYwBUARQsHBWz7v93LLouz5ZRsdC6uXiaBQ1JJnDf9_cQSstfgDKDF_Q380bgisiiZCXh-eO2wENbAdyFcOLwPE-hAnwarjX5DP_ALMuBTMhr-nX0Sug8udAbBI_Yzx8jlJ1iFjmd4luGAg74RbNrfc0eJFOjYuVhLKeNT8PDsI2-NGfy7kDHeAH-Q84j2/s2048/image_2025-07-12_15-51-59.png

«On My Mind» គឺជាបទចម្រៀងទោលទី ៤ របស់ Rosé ដែលចូលក្នុងតារាង Billboard Hot 100 ។ Rosé បានវ៉ាដាច់ Jin សមាជិក BTS ដើម្បីឈរនៅចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីតារា Kpop ដែលមានបទចម្រៀងច្រើនជាងគេដែលចូលក្នុង Hot 100។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDDYl0IkA5y8IayCFEr3SXqIAMfTOQzhehU5nP-oM0PipquuJ9Amv-p5E0oDLZn0enuLKLBjyaty7nakNCnyriUnTIEVAWKVmgsvx5TRTGMVqBfIZZvH8vZt9new5gVYUN8wcRgV0M91Ij4KIVGnSl0RbDl_RFPep2yizLT9ShdQd9aK4Q7bO1-_Zet_-Q/s2048/image_2025-07-12_15-52-01.png

ទន្ទឹមនឹងនេះដែរបទ «APT» បន្តពង្រីកកំណត់ត្រារបស់ខ្លួនជាបទចម្រៀងដែលដំណើរការបានយូរបំផុតដោយតារាចម្រៀង K-pop ក្នុងប្រវត្តិសាស្ត្រ Billboard Hot 100 ជាមួយនឹង ៣៧ សប្តាហ៍ជាប់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9y0Rf5wE1B2zLyVaS7aVE87ytueXEbK51uAP-Uz6g0Re1ODhQHHgiIrZEmereJHrsiG5VErkDnLKX5MdBKgwNof1HhSbhVElkXJAWXFWdzw82-9bnx3tHQBdezBUEEYtnNqnBIa-KJW0TjRqXlpXKydGHrrFz2vL4U9BFlMyrPKqmvoaHDpnbpW-vR80B/s1319/image_2025-07-12_15-51-49.png
នៅលើយូធូប គិតត្រឹមថ្ងៃទី ១០ ខែកក្កដា MV «APT» មានការចូលមើលលើសពី ១.៨ ពាន់លានដងបន្ទាប់ពីការចេញផ្សាយរយៈពេល ២៦៤ ថ្ងៃ ដែលជាកំណត់ត្រាសម្រាប់ MV លឿនបំផុតដោយសិល្បករអាស៊ីដើម្បីឈានដល់ដំណាក់កាលដ៏សំខាន់នេះក្នុងប្រវត្តិសាស្ត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbyxAkh29ZQpzxdY7cyxC8lMORy1PaKLGWFWF7VDtd-ZLOAzX-2kVQqQ9V_woQvasA7WqqabadXc4MPSAr423mxSvFVGEBMtLVVZTdE5LfhgQba2M6FjXZrA6pxkBlMMsRhAmgdqAtHpvM6R7YXmzMtj59-uzoiosjEHS3rZFg_iQ_OXaxRNw5BPZUASsc/s1440/image_2025-07-12_15-51-53.png
កាលពីថ្ងៃទី ១១ ខែកក្កដា ក្រុមចម្រៀង BLACKPINK បានវិលត្រឡប់មក វិញជាមួយ នឹងបទ «Jump» ដែលបច្ចុប្បន្ននេះកំពុងជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងតន្ត្រី ពេញនិយមទូទាំងពិភពលោករបស់ YouTube ។ ទន្ទឹមនឹងការវិលត្រឡប់មកវិញក្រុម ចម្រៀងដ៏មានឥទ្ធិពលនេះកំពុងរៀបចំការប្រគំតន្រ្តីទេសចរណ៍ពិភពលោក Deadline ជា មួយនឹងការសម្តែងសរុបចំនួន ៣១ Shows ឆ្លងកាត់ទីក្រុងចំនួន ១៦ ជុំវិញពិភពលោក ដែលបានចាប់ផ្តើមដំបូងកាលពីថ្ងៃទី៥-៦ កក្កដា ហើយរំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ ២០២៦៕