Home ព័ត៌មានអន្តរជាតិ បុត្រីពៅស្តេចថៃ ត្រូវប្រជារាស្រ្តខ្លួនឯងរិះគ.ន់ឥតសំចៃ ជុំវិញការបង្ហាញឫកពាប្លែកៗនៅប្រទេសបារាំង

បុត្រីពៅស្តេចថៃ ត្រូវប្រជារាស្រ្តខ្លួនឯងរិះគ.ន់ឥតសំចៃ ជុំវិញការបង្ហាញឫកពាប្លែកៗនៅប្រទេសបារាំង

99
0

ទៅណាមិនច្រឡំគេសោះ! ព្រះនាង សិរីវណ្ណាវ៉ារី (Sirivannavari) បុត្រីពៅស្ដេចរាមាទី១០ របស់ថៃ កំពុងក្លាយជាប្រធានបទរិះគ.ន់នៅក្នុងបណ្ដាញសង្គម បន្ទាប់ពីទ្រង់បានបង្ហាញអាកប្បកិរិយាមិនសមរម្យ និងខ្វះការយល់ដឹងពីពិធីការការទូតអន្តរជាតិ ក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។ ក្រៅពីអាកប្បកិរិយាឆ្គាំឆ្គងនេះ គេក៏បានកត់សម្កាល់ពីកាយវិការប្លែកៗរបស់ទ្រង់ផ្សេងទៀតផងដែរ ធ្វើឲ្យសូម្បីតែប្រជារាស្រ្តថៃខ្លួនឯងដែលស្ថិតក្រោមអំណាចស្ដេច ក៏ទប់មាត់មិនរិះគ.ន់មិនបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3pzEGwi9wuUPn1ebA81cUTrlnY110ZS5bLRpVFEjb0VYBGpICpQqt0RAwfFmsHo84gxIXM-42SpY6PkgYhmCt9zNDeFl6AAwdWmfgS3WqArz3yVf9wKsFpsDmgDH6958flXj8Fnlr9K3ZGjybIydD5gIsKv6p2wwU9G5m8-zhHV6_dN8q58r1TNsc6Y8/s1280/photo_2026-07-09_14-34-16.jpg

យោងតាមឃ្លីបវីដេអូដែលត្រូវបានគេយកមកបង្ហោះក្នុងបណ្ដាញសង្គម ដែលបង្ហាញពីព្រះរាជដំណើរយាងមកដល់នៃព្រះមហាក្សត្ររបស់ថៃ ក្នុងការចូលពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង។ ក្នុងអំឡុងពេលនោះ នៅពេលដែលស្តេចរាមាទី ១០ បានចុះពីលើឡានរួចហើយ ហើយកំពុងតែសំណេះសំណាលជាមួយភាគីបារាំង ព្រះនាង សិរីវណ្ណាវ៉ារី បានស្រវាទៅបិទទ្វារឡានយ៉ាងលឿន រួចព្រះនាងស្រាប់តែងាកទៅពេបមាត់ដាក់អង្គរក្សបារាំង ដែលមិនបានបិទទ្វារឡានថ្វាយព្រះបិតានោះ ដោយទឹកមុខមិនពេញចិត្តយ៉ាងច្បាស់ក្រឡែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5piXyeu21ntrKsasKnJUtGC-oRZyx8r_asNTOB2sxQ-cnXesFFow2VonyKO-_IhBKBh7FCt5_Cq740-CfNk_Rt5wIKiqhurQ-5j70Tmkhd8SQt00BssOPc_zlbG_5xx6YqoN-9mbS5RIh_cfJuy5UbUtIX4r5vI7gYp356gbrANvJqCXXupKZ5l6atZo/s1280/photo_2026-07-09_14-34-16%20(2).jpg

សកម្មភាពនេះត្រូវបានអ្នកលេងបណ្ដាញសង្គមយល់ឃើញថា ជាការស្តែងចេញនូវអាកប្បកិរិយាក្រអើតក្រទម និងខ្វះការយល់ដឹងពីពិធីការការទូតសកលលោក ដោយយកចរិតស្តេចស្រុកខ្លួនទៅប្រើប្រាស់ក្នុងប្រទេសប្រជាធិបតេយ្យលោកខាងលិច ដែលទង្វើនេះបានធ្វើឱ្យបាក់មុខមាត់ព្រះរាជាណាចក្រថៃនៅលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ យោងតាមមតិយោបល់របស់អ្នកលេងបណ្តាញសង្គមថៃម្នាក់បានលើកឡើងថា កងសន្តិសុខបារាំងគេមិនប្រញាប់បិទទ្វារឡានទេ ព្រោះវាជាផ្នែកមួយនៃវិធានការរក្សាសុវត្ថិភាព ដោយសាររថយន្តទាំងនោះជារថយន្តការពារគ្រាប់ ប្រសិនបើមានហេតុការណ៍អាសន្ន ឬការបាញ់ប្រហារណាមួយកើតឡើង គឺគេទុកទ្វារចំហបែបនោះដើម្បីនាំខ្លួន VIP ចូលឡានរត់គេចខ្លួនបានទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheRBbhYMBg7Tbu0e9sAt5F3n1t8TW8SEfskoT3oW4X4EhyphenhyphenybnGpZ6zHgGlnXaViaE1b1N8numSDOWIesVJG9fYw1thGrXFTC4m-yY_1_bP6C12guShMJKVIPxBKxl4JRHnLZPnScAgF2290rPpqa0qGntNOJfwjTlxS0VQ2MqXMvYa4pVyKflpisiIcuw/s1122/photo_2026-07-09_14-34-15%20(2).jpg

ទន្ទឹមនឹងការបកស្រាយផ្នែកបច្ចេកទេស សាធារណជនថៃជាច្រើនដែលបានចូលទៅចុច Like គាំទ្ររាប់ពាន់នាក់ បានសម្តែងការហួសចិត្ត និងរិះគន់ឥតសំចៃមាត់ចំពោះទង្វើរបស់ព្រះនាង សិរីវណ្ណាវ៉ារី ដែលបានដើរទៅលូកដៃជ្រៀតជ្រែកកិច្ចការងារបច្ចេកទេសរបស់សមត្ថកិច្ចបរទេស។ មហាជនថៃថែមទាំងបានធ្វើការប្រៀបធៀបព្រះនាង សិរីវណ្ណាវ៉ារី ទៅនឹងបងស្រីច្បងរបស់ព្រះនាង គឺព្រះនាង ផាត់ឆារ៉ាគីទិយាផា (ព្រះនាងភា) ដោយកោតសរសើរថាបងស្រីមានចរិតថ្លៃថ្នូរ ស្ងប់ស្ងៀម សុភាពរាបសារ និងចេះរៀបចំឫកពារដាក់ខ្លួនបានល្អជាងព្រះនាងពៅឆ្ងាយណាស់ ព្រមទាំងបានជេរប្រមាថក្រុមអ្នករាជានិយមងងឹតងងល់ដែលចេញមុខការពារព្រះនាងទាំងខ្វះការយល់ដឹងថាជា «ពួកអណ្តើកលានឆ្នាំ» ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0h2WVI2Vowd4NVm8OpPHiP_JXhIkvjs2l9LXf-D-yzAIbBxFYNBj54YPARpPDVeTAzGzJl0zmEEf6bigygt7XQ-BtDNMeuK23aKB-zJllDWWziM7uOoybId7_W6SXVuTXQERUX6f0-1rEdPf_Sm-2sYvGQBV-wW7BN-vpXvC1u9RSQtlzM9I04FNWLY/s1280/photo_2026-07-09_14-34-15.jpg

រឿងរ៉ាវដ៏អាស្រូវរបស់ព្រះនាង សិរីវណ្ណាវ៉ារី បានលាតត្រដាងឱ្យឃើញពីឥទ្ធិពលដ៏គួរឱ្យខ្លាចនៃសម្ពាធមហាជន និងការលែងកោតខ្លាចរាជវង្សងងឹតងងល់ពីសំណាក់ប្រជាពលរដ្ឋថៃជំនាន់ថ្មី។ ពីខ្សែក្សត្រីដែលធ្លាប់តែមានអំណាច និងការលើកតម្កើងនៅក្នុងស្រុក បែរជាត្រូវរងការដៀលត្មះលើឆាកអន្តរជាតិ ត្រឹមតែដោយសារការមិនយល់ដឹងពីច្បាប់ទម្លាប់សកល និងការប្រើប្រាស់អំណាចខុសកន្លែង។ ករណីនេះបានក្លាយជាមេរៀន និងជាការដាស់តឿនមួយដល់ក្រុមរាជវង្សថៃទាំងមូល អំពីការផ្លាស់ប្តូរផ្នត់គំនិតរបស់រាស្ត្រ និងព្រំដែននៃពិធីការអន្តរជាតិដែលមិនអាចយកចរិតបុរាណទៅបង្ខំឱ្យបរទេសគោរពតាមបានឡើយ៕