ថ្មីៗនេះគណនីកម្សាន្តក្នុងប្រទេសចិនជាច្រើនបានផ្សព្វផ្សាយព័ត៌មានថា Feng Shaofeng និង Jing Tian បានរៀបការនៅថ្ងៃទី ២៩ ខែសីហា។ ព័ត៌មានបានបញ្ជាក់ថាតារាទាំងពីរបានជួបគ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងភាគប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២៣ បន្ទាប់មករក្សាទំនាក់ទំនងសម្ងាត់មុនពេលរៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIPGKWE6r0ncDMu2hJ7by__jwtWMFA8Yq-so4j2e-WVYOv5rkrFndOvxMDCMhY0NeX7lEpqgrwYbk-WLq8cQF2ncdwhHDDVCiEPzpwOSiDPY1Rfj5Gno531WhX-8kYYit7Hi3LYKNYvOyKrzRPrOLg1rO-85fAsm9mkI-ALIF7Hh38YPXMNuTQMkb01tja/s2048/image_2025-09-04_16-28-05.png

នៅថ្ងៃទី៤ ខែកញ្ញា ការិយាល័យរបស់ Jing Tian បានបដិសេធថា «ក្លែងក្លាយ! Jing Tian មិនបានរៀបការទេ នាងនៅលីវ។ សូមបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមប្រឌិត»។ បន្ទាប់មក អ្នកគ្រប់គ្រងក្រុមហ៊ុនតារា Feng Shaofeng ក៏បានឆ្លើយតបនៅថ្ងៃដដែលនេះថា «ក្លែងក្លាយ! ពិតជាមិនពិត កុំជឿពាក្យចចាមអារ៉ាម កុំផ្សព្វផ្សាយវា»។ បន្ទាប់ពី Jing Tian និង Feng Shaofeng បានបដិសេធយ៉ាងដាច់អហង្ការចំពោះដំណឹងរៀបការនោះ ទស្សនិកជនជាច្រើនក៏បានចង្អុលបង្ហាញថាពាក្យចចាមអារ៉ាមនេះគឺមិនទំនងទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTjj7W7Ru_OJdiKRrLjTqvFqgakVtRPY4s5qvIAFeVaWWKc5G-IxAmDK-lRNoUonFjbaUiYDRiZPLBGkFYE7WMq53Ypdgct8Z33wtzVXy_y0fcH_rWWcao-72r-gFIE5vRGLGEh6xsL_54OalOarBib3OdPP5IbAKPddJrnB1O2IatgxkwEeLfDOw4nwFm/s660/image_2025-09-04_16-28-01.png

កាលពីខែមុន ប៉ាប៉ារ៉ាស៊ីបានចាប់បានថា Shaofeng ដើរទិញឥវ៉ាន់ជាមួយមិត្តស្រីរបស់ខ្លួនឈ្មោះ Zhou Linjia ដែលមានអាយុតិចជាងលោក ១៨ ឆ្នាំ ដែលជាតារាសម្តែងដែលមានគណនី Douyin មានអ្នកតាមដានជាង ១ លាននាក់។ កាលពីចុងឆ្នាំ២០២៤ អ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនោះ Linjia បានបដិសេធពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយ Feng Shaofeng ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAPxpszGaEpMz7U9LNRReosZvtJuB6vq4RloAEeP7P5XjBjnp9fmP0YVZnARtnPqq8VuCkFhGgjXhSysN3E2ae6K4Ce8qMixxLC_24EESpFs0riifhUNPFJSoE8DyeT6JqdS0_I8JFJJEGCdTyfohC3oZ57_V-TFm4GUkYXJ-5LbwlVfgZhX_xgdzlm_7Z/s831/image_2025-09-04_16-28-02%20(2).png
ក្នុងខែមិថុនា ឆ្នាំ២០២៥ គេឃើញអ្នកទាំងពីរកំពុងញ៉ាំអាហារពេលល្ងាចជាមួយមិត្តជិតស្និទ្ធខណៈតារាប្រុសរូបនេះបានបង្ហាញសកម្មភាពផ្អែមល្ហែមជាច្រើនចំពោះមិត្តស្រីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdopWYSunE4ve-J2lnrBkdoNeK_RKAJ48mya8iyOUKDoKPmLb3_Cmx3aM58GD5grTZ8_q2pPWN7il7KtjbMxMc4TNUl7S7eHqipXvuQAVsZeUWlK3cDi7NmXTyeXUaPldW5R94xwlWnkkynOBWJRjsATiBzpMfxF5sU5vyHLsrUFuOZ2aABBJqXExlsGy/s2048/image_2025-09-04_16-28-02%20(4).png

គួរបញ្ជាក់ផងដែរថា Feng Shaofeng បានរៀបការជាមួយតារាសម្តែង Zhao Liying ក្នុងឆ្នាំ ២០១៨ ប៉ុន្តែអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធនេះមានរយៈពេលត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ ពួកគេបានលែងលះគ្នានៅខែមេសា ឆ្នាំ ២០២១ ដោយបន្សល់នូវចំណងដៃកូនប្រុសម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudT4KpKWLVRVd8RYaL5J93J-zRi1RhszKaPFC2UxY8kRDOOoUMjGXPLf3473aIgUvWcq5eJ442ysTlLW2RL09fzPSgJ_t1eZ53skKntRW7_HejaBo4UBX96Q8xZjcUMiXDvjM3LJPOgLSSFJ4SyqYC0Rs6eXoDyVTtuot0rPRg_F0wehX7a7M5n_Si5EJ/s960/image_2025-09-04_16-28-02%20(7).png

Jing Tian កើតនៅឆ្នាំ ១៩៨៨ ហើយត្រូវបានគេស្គាល់ថាជា សម្រស់ទីមួយនៃទីក្រុងប៉េកាំង ប៉ុន្តែមានរឿងអាស្រូវស្នេហាជាច្រើន។ នាងបានណាត់ជួបជាមួយកីឡាករវាយកូនបាល់លើតុដ៏ល្បីល្បាញ Zhang Jike ក្នុងឆ្នាំ ២០១៨។ Jing Tian ក៏ត្រូវបានពាក្យចចាមអារ៉ាមថាជាស្រីកំណាន់របស់ម្ចាស់ស្ទូឌីយោភាពយន្តចិនដែលមានឥទ្ធិពលនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ដែលផ្តល់ឱកាសឱ្យនាងចូលរួមក្នុងខ្សែភាពយន្តហូលីវូដ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOmb5dS45TdWCCff6rCIKg8x2CpPNwrKiOsvGvwwrOXmd749aYHP2CstX1zMQH2_QABn-5hsaacKkZQisYQvmaNhSc2uAeTXclKYUp3qPRUYgCcU6AwZPMktn3ysbQ4smTkaJJU4HgLFXQHCqUIjQ153MouPMDWLPOIGcICC8gSxuh5RzzIaGMbcFluu5c/s1131/image_2025-09-04_16-28-02.png
នៅឆ្នាំ ២០២៣ Jing Tian ត្រូវបានជាប់នៅក្នុងរឿងអាស្រូវដ៏ធំមួយ នៅពេលដែលអ្នកយកព័ត៌មានបានលាតត្រដាងថា អតីតមិត្តប្រុសរបស់នាង Zhang Jike បានប្រើប្រាស់រូបថត និងវីដេអូរសើបដើម្បីដោះស្រាយបំណុលល្បែងរបស់នាងក្នុងឆ្នាំ ២០១៩។ ហេតុការណ៍នេះបានធ្វើឱ្យ Jing Tian ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបង្ខំឱ្យនាងបញ្ឈប់សកម្មភាពសិល្បៈមួយរយៈ និងដាក់កម្រិតលើការបង្ហាញមុខជាសាធារណៈ៕