ស្រះកែវ៖ កងទ័ពថៃបានប្រកាសនៅថ្ងៃទី4 ខែកញ្ញាថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ភ្លាមៗលើពលរដ្ឋខ្មែរដែលបាននាំគ្នាតវ៉ានៅ បានណងចាន់ ដោយចោ.ទប្រកាន់ថា សកម្មភាពដែលពលរដ្ឋ និងទាហានខ្មែរកំពុងធ្វើនៅតំបន់នោះ គឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងបំពានអធិបតេយ្យភាពរបស់ថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0XKWtYHsY5uIJlJwhcdo0sQgCJQh_f8C7h28An2V-30pOHFpGsMU3bq199kHVvwAzREXPjGoY0sLSkex4l9LpOvwdRu6dBuVmA1STKmpuYiPHdkNVm6LryiHoLNWD9moBhP2vHO53eDpEoRNoeRY2QQ_uqHdeDyy3V-Jult7WbvsxXV6N8IiIHRD9Ik6N/s1280/photo_2025-09-05_10-02-24.jpg
ក្រោយបងប្អូនប្រជាពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រមូលផ្ដុំកម្លាំងនាំគ្នាតវ៉ាបណ្ដេញទាហានឈ្លានពានថៃ ដែលបម្រុងរាយបន្លាលួសបន្ថែមលើទឺកដីខ្មែរ កងយោធពលភូមិន្ទថៃបានចេញសេចក្ដីថ្លែងការថា ខ្លួននឹងប្រើធម៌ក្ដៅតាមរយៈវិធានការផ្លូវច្បាប់ប្រសិនបើសកម្មភាពបែបនេះនៅតែបន្ត ព្រោះវាជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រជាជាតិទាំងពីរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqXMrBNBBKlfei7lwMZ0aCC3j1Mm4rHRokMVRMRpCoe_JAeD-lWf5t0lQjRyPBHABGK0jRxzCBGt7oTL3XkrfYdrkzRY580QoEPqVlhEIw851-SavvSArXed6gf0aevskNB40R2Fufi579CRsxzpRODDr9o7Vzo-yDGykO5eE0c0VGHg20Py807IKgjrSJ/s637/photo_2025-09-05_10-02-25%20(2).jpg

    • មន្ត្រីយោធាបាននិយាយថា ក្រុមបាតុករកម្ពុជាបានឆ្លងចូលទៅក្នុងទឹកដីដែលមានជម្លោះ និងជាតំបន់កំពុងចរចា ហើយបង្កឱ្យមានភាពតានតឹងជាមួយអាជ្ញាធរថៃ។ កងទ័ពថៃបានសង្កត់ធ្ងន់ថា ការតវ៉ានេះមិនត្រឹមតែជាការបង្កហេតុប៉ុណ្ណោះទេ ថែមទាំងរំលោភលើកិច្ចចរចារដែលបានឯកភាពគ្នាទ្វេភាគី ដែលមានបំណងទប់ស្កាត់ជម្លោះនៅតំបន់ព្រំដែនដ៏រសើបនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGI7NxODhnUteXHS62cZBFGaZwaA7Ad6033sn9T22kIqL33yNNDUHy5KXwfzztTOZfGiNBchkS4T-fR60MO4PGHXoU_Rb0_z440hgA6Ir3irIOuJJJAQeb3GEr8o_wK2ARf00pbvai4ScsunjuODXQx_KrAdFnpfhRgLsq1O6QeDce9cRFeH2pJS-xUNY2/s1073/photo_2025-09-05_10-02-25.jpg

គួរជម្រាបថា សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋខ្មែរដែលបានកើតឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី4 ខែកញ្ញា ឆ្នាំ2025 គឹបណ្ដាលមកពីការបន្តឈ្លា.នពានរបស់កងកម្លាំងថៃរំលោ.ភលើអធិបតេយ្យកម្ពុជាម្ដងហើយម្ដងទៀត ជាពិសេសគឺការលើកស្លាកសញ្ញាប្រកាសឱ្យពលរដ្ឋខ្មែរចំនួន 170 គ្រួសាររុះរើលំនៅដ្ឋានចេញពីដីរបស់ពួកគាត់ ដោយទាហានទាំងនោះអះអាងថាវាស្ថិតនៅក្នុងទឹកដីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90g7qQfKmm9BkWPhSRGTS8vCIHwoDhDlrs0vcTS10eP3J6eK-VHx4ZQJmg0zaB4fkGP8QzpTTNdPyFvy0YenblBjUIZBeS4xCLFwaUwNgvhRNPR4W36zBxNaXsnGqXOLxHGs65xrQWFy3vJL82aPAK2wuKlHGMSvqev-Ld2kslgDLssHrooz50BQxA8KR/s771/photo_2025-09-05_10-02-26.jpg

គិតមកត្រឹមព្រឹកថ្ងៃទី5 ខែកញ្ញា ទាហានថៃបានដកថយទីតាំងឈរជើងរបស់ខ្លួនទោក្រោយវិញហើយ និងពុំមានសេចក្ដីរាយការណ៍ដែលបង្ហាញពីបាតុភាពខុសប្រក្រតីណាមួយឡើយ។ ទោះជាយ៉ាងនេះក្ដី ពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ មិនបានបោះបង់ការទាមទារទឹកដី ស្រែចម្ការ ភូមិ និងផ្ទះរបស់ពួកគាត់ជាដាច់ខាត ហើយទន្ទឹមនឹងនោះ កងកម្លាំងកម្ពុជាក៏នៅតែបន្តតាមដានសកម្មភាពរបស់ទាហានឈ្លានពានថៃយ៉ាងយកចិត្តទុកដាក់ ព្រមទាំងចាំការពារបងប្អូនប្រជាពលរដ្ឋជានិច្ច ក្នុងករណីមានការប៉ះទង្គិចណាមួយបានកើតឡើង៕