ប្រទេសអាហ្វហ្គានីស្ថាន ៖ គ្រោះរញ្ជួយដីបានវាយប្រ.ហារប្រទេសអាហ្វហ្គានីស្ថាន រហូតដល់៣លើកត្រឹមតែរយៈពេល៦ថ្ងៃ ដែលបណ្តាលឱ្យពលរដ្ឋអាហ្វហ្គានីស្ថានស្លា.ប់កើនឡើងរហូតដល់ជាង២,២០០នាក់ ខណៈការជួយសង្គ្រោះជនរងគ្រោះយឺតយ៉ាវ ដោយសារផ្លូវធ្វើដំណើរទៅកាន់ភូមិឆ្ងាយៗសម្បូរភ្នំ និងបាក់ដី ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEY6TztD1O74cf0t2MUt-espyZYP1CPLm4soesjblyI-F8DKIrNdrT_Tc3-MlEPoRIg2KXK0BhmJLxTe34ADLmsPAEuQKPF7_FY_v1EGcsotNWKf80ndjYUUbuLv0XZkK5mOrOPFCZWIvYuz1FnECNtNmO1ppyCjV0OWPeKYSgjpR4HXC2SA_mQ-Dd8NQH/s1280/photo_2025-09-05_10-37-09.jpg
កាលពីយប់ថ្ងៃទី៤ ខែកញ្ញា មានគ្រោះរញ្ជួយដីកម្រិត៥.៦រិចទ័រ នៅតំបន់ដាច់ស្រយាលភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថាន ដែលនេះជាគ្រោះរញ្ជួយដីលើកទី៣ ក្នុងរយៈពេលត្រឹមតែ៦ថ្ងៃ ខណៈគ្រោះរញ្ជួយដីខ្លាំងបំផុតបានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា ។ គ្រោះរញ្ជួយដីទាំង៣លើកបានបណ្តាលឱ្យពលរដ្ឋអាហ្វហ្គានីស្ថានស្លាប់រហូតដល់ជាង២,២០០នាក់ និងរងរបួសជាង៣,៦០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQQo7BLVVZMa_IVsocqIeMNA8OiMufuzVPsT6YPHjsKSZZ3rdRLSAt5E-3KlO2VoAHtoqybXI_dJf7_5RGfU2isXNr2wqgiXQxgwFyObmDkLs5laZYwTM2NKFxxx_sy0qJwkYopFurCYOx0P0MkTKeyIs_TAXnLvG4PWyZzQljV7vkWXlg-pPoCJjf2hlL/s1024/photo_2025-09-05_10-37-10%20(2).jpg
កម្លាំងរំញ័រកើតឡើងដោយសារគ្រោះរញ្ជួយដីធ្វើឱ្យពលរដ្ឋនៅខេត្តណានកាហា និងខេត្តគុណា ភ័យស្លន់ស្លោរត់គេចពីលំនៅឋានភ្លាមៗ ។ បើតាមសេចក្តីរាយការណ៍របស់មន្ទីរពេទ្យក្នុងតំបន់ឱ្យដឹងថា ពលរដ្ឋរងរបួសចំនួន១៧នាក់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តគុណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKvnOfPRsMUqUOZAoARlEqVcppAaacNavK-CRy9Ju_YeK6IK3MlzKFPkm3yfOikb-7ro58lfeut4XejNqDGaLZggnGCsovDK-iAafzvG5Q9Fs1xz8wjjhmsnrqPd3og5W-2GSychh3LFOEgKFVaELO4zd2mPF4qZqjhfxLc6ZO7iw1qV7XgZQbHaHWT6j1/s1140/photo_2025-09-05_10-37-10%20(3).jpg

រដ្ឋាភិបាលតាលីបង់បញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថានពោរពេញទៅដោយភ្នំ និងការបាក់ដី ទើបធ្វើឱ្យភ្នាក់ងារសង្គ្រោះពិបាកធ្វើដំណើរទៅភូមិឆ្ងាយៗ ហើយការជួយសង្គ្រោះភាគច្រើនត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រ ថែមទាំងមាន Aftershocks ជាច្រើនលើកក្រោយគ្រោះរញ្ជួយដី ។ កាលពីថ្ងៃទី២ ខែកញ្ញា នៅអាហ្វហ្គានីស្ថានមានគ្រោះរញ្ជួយដីកម្រិត៥.៥រិចទ័រ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះផ្អាកការងារបណ្តោះអាសន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyR6S3rwOTbFbdOA45Czc689kSdGLlwjIRcsGJL-W5JJeat9XcbLXLBwcCei2dDV_bBVe79PRb_M7PjnV8L5-zTkhaPymdilXqtZmjJBHXgpSkHkrC2VvJ5Izm0OWEa1BueHv-C5T90Tpx4T9vI3mUJ-dSQ1k1Hr6cY63IBvjmEmAxBTdDIp0NcP7K0ljP/s700/photo_2025-09-05_10-37-10.jpg
បើតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលតាលីបង់ លោក Hamdullah Fitrat គឺភ្នាក់ងារសង្គ្រោះនៅតែបន្តស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ខណៈអាជ្ញាធរបានបញ្ជាឱ្យដំឡើងតង់សម្រាប់ពលរដ្ឋស្នាក់នៅក្នុងទីតាំងជាច្រើន ព្រមទាំងចែកចាយស្បៀងអាហារ និងផ្តល់ការថែទាំសុខភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0NsMd3-q9Y4wAq3aV8mV-EAWqnmqmKTCtH8Zt-ufB7p1XMxAty9HQO6jk9i2aVOYtNeHPclYqP-gG2i7BHddQy8eInnv3d6ZQMF9PoTFbgyqO71JbXRH8M_NDd-KYvFgpepoP_Q63NnB3mLyAmOJOEdMGgRAMeybOcuIob8-FDXrhRzmRQkdb_CiYwzKR/s1280/photo_2025-09-05_10-37-06.jpg

ទោះជារដ្ឋាភិបាលតាលីបង់គ្មានការទទួលស្គាល់ជាផ្លូវការពីប្រទេសនានា លើកលែងតែរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលតាលីបង់បានចេញសេចក្តីថ្លែងការណ៍សុំជំនួយពីអន្តរជាតិ ។ អង្គការសហប្រជាជាតិ (UN) ក៏បានផ្តល់ថវិកាសង្គ្រោះបន្ទាន់មកប្រទេសអាហ្វហ្គានីស្ថាន ខណៈអង់គ្លេសសន្យាផ្តល់ប្រាក់ជំនួយជាង១លាន៣សែនដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJKr83cQMMV3pE4x1Mvx4uNGIqRBcb650LlDrNVH_j8CdV2DNeEfnzyL_deSgNl-onx2-G7Cbr2RmbFhAQcEjiiLk4SSgrKn1hSamWmOvk3j2KTe6N0Oa8L9e6O1yE-OqVH0Y3PRomQt0Jmy5x6exwDqLZyXOh4skmw-RMJTqPYGiwfaYQPRj-xNV3y2a6/s1280/photo_2025-09-05_10-37-07.jpg

គួរបញ្ជាក់ថា អាហ្វហ្គានីស្ថានបានកើតគ្រោះរញ្ជួយដីជាញឹកញាប់ ដូចជា ៖ កាលពីឆ្នាំ២០២៣ មានគ្រោះរញ្ជួយដីកម្រិត៦.៣រិចទ័រ នៅទីក្រុងហេរ៉ាត ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង១,៤០០នាក់ ។ មុននេះ កាលពីឆ្នាំ២០២២ គ្រោះរញ្ជួយដីកម្រិត៥.៩រិចទ័រ បានកើតឡើងនៅភាគខាងកើតបណ្តាលឱ្យមនុស្សស្លាប់ជាង១,០០០នាក់ និងរងរបួសជាង៣,០០០នាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtBEy4xD-bKPT0SYM6OPGELSfgecFaXwqsK-Mpih7i6X7i2A2_0oHMmctZCOQ4tCnHO7yVAAtbkoforMATZG3DGrwFYnqT2oogNxNoAhyrC56zo4boOwnc4ytOcWdFUEEKCWxXemuy39rlHqqTh-HuFSgFAAbeArZDEijWPSa9ZsWIKAu-Ft7m1l12l8eB/s1280/photo_2025-09-05_10-37-08.jpg