បន្ទាប់ពីតារាចម្រៀង មាស សុខសោភា ចេញមកលាតត្រដាងចោទប្រកាន់ជាច្រើនទៅកាន់លោក អិត រ៉ាដា ជាអតីតស្វាមីកាលពីកន្លងមកនេះស្រាប់តែអ្នកដឹកនាំការសម្តែង Rith Omega ចេញមកបញ្ជាក់ថាលោក រ៉ាដា ពុំមែនជាមនុស្សប្រុសដូចអ្វីដែលតារាចម្រៀងរូបនេះលើកឡើងឡើយ។ ឃើញ Rith Omega ចេញវីដេអូអំពីខ្លួនបែបនេះលោក រ៉ាដា បានបញ្ជាក់ថា មាស សុខសោភា ជាជនរងគ្រោះដូចលោកដែរហើយពាក្យសម្តីឃោរឃៅគឺមកពី តាសក់ខ្មៅភ្នំត្បែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipBpu1cMpLnlz_aqpkHHLSE6c_4UmiU-p1pNkXeeg7JPf69VgPDAgWGL-yYMw5AuI6wV1_R9pd7KvNkmtbshQc56yWMgJDQDsJ2uKovEPxDRyAG3GsOqA0UgcLsRrsqVXCiATr95miYZ1k45RJOD2Z6mKJ8_YkeVPo-5fs9-o974kKc8o1qQYRKY6eFFnj/s1280/500073650_1236932808000346_691390638921937379_n.jpg

នៅថ្ងៃទី៣ ខែកញ្ញា លោក ឃុន ធារិទ្ធ ហៅ Rith Omega បានចេញវីដេអូមួយជាង៦នាទីដែលនិយាយអំពីតារាចម្រៀង មាស សុខសោភា និង អតីតស្វាមី រួមទាំងតាសក់សភ្នំត្បែង។ អ្នកដឹកនាំការសម្តែងរូបនេះបានអះអាងថាលោកមានការរាប់អានទៅកាន់អ្នកទាំងពីរ ហើយនៅពេលដឹងពីទំនាក់ទំនងរបស់អ្នកនាង មាស សុខសោភា និង តាសក់សភ្នំត្បែងគឺពិតជាពិបាកទទួលយកនិងមានការភ្ញាក់ផ្អើល។ កត្តាដែលចេញវីដេអូនេះ Rith Omega ថាដោយសារតែឃើញអ្នកនាង មាស សុខសោភា ចោទប្រកាន់លោក រ៉ាដា ជាប្តីមិនបានការប្រពន្ធរកស៊ីចិញ្ចឹមជាមនុស្ស GANG ធ្វើឱ្យលោកទើសខ្លាំងព្រោះធ្លាប់យល់អារម្មណ៍ត្រូវគេលាបពណ៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgur3nfV6GclTNVHUV7Su-O6dLeq_LdpXo_PUJHuRb-4n-GVxenwKtVU5jSBP_IOajb7BIr34LPJRn2F_F21SsU6VVWN0kPKKl6sk4UBhvenB3t9fUG5ybaEIhU3DQzDtBBc4NaEQ-TTxz0PkSnd0ubvbFpBVVCfN8uRjvKZ2N3h-10ZvETjVukqA4X2w4n/s2048/image_2025-09-04_15-35-57.png
Rith Omega បានពន្យល់ថាលោកមិនដឹងរឿងផ្ទៃក្នុងគ្រួសាររបស់អ្នកទាំងពីរយ៉ាងមិចនោះទេ តែលោកនិយាយក្នុងនាមជាអ្នកធ្លាប់ធ្វើការជាមួយគ្នា ហើយលោកមើលមិនឃើញដូចអ្វីដែល មាស សុខសោភា នោះទេ។ លោកមើលឃើញ លោក រ៉ាដា ជាមនុស្សមានសមត្ថភាព ជាអ្នកដឹកនាំមួយរូប នៅពីក្រោយតារាចម្រៀង មាស សុខសោភា គាំទ្រច្រើនក្នុងវិស័សិល្បៈ មិនមែនជាមនុស្សប្រុសឥតប្រយោជន៍ ជាមនុស្សមានចំណេះដឹង ជំនាញ និងជំនួញ។ យ៉ាងណាមិញ Rith Omega អះអាងថា មាស សុខសោភា មិនខុសនោះទេ គឺជាជនរងគ្រោះមួយរូបហើយក៏មិនបានក្បត់ប្តីដែរ ខណៈដើមហេតុដំបូងចាប់ផ្តើមកើតចេញពីការបាក់ទឹកចិត្ត ពីការមិនយល់ចិត្តគ្នាក្នុងគ្រួសារហើយទៅរកគ្រូប៉ុន្តែក៏ប៉ះចំគ្រូលេងមន្តខ្មៅ ឬអាចមកពីមនោគមន៍វិជ្ជា។ ក្នុងនោះ Rith Omega ចង់ឱ្យសិល្បករ សិល្បការិនី ដែលធ្លាប់ធ្វើការជាមួយលោក រ៉ាដា ចេញមកនិយាយការពិតដើម្បីជួយរកយុត្តិធម៌ឱ្យលោក រ៉ាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjckblqhiCBXs3LY3Ofo4HMrjLRCDp0y98O9yHLbdSI-BE7h5db9q_mkLH_DbcDzLLRciFtwMIVgDJH1c9pFlCstWOhyMsSbNu_MEeCZEt03xSUX8KXsaG0CS_fhV_8VBHUaZb7djSat7KMxhGZl733hTByqqxCOe_1_dDc4VJMtUBcyxPhfiLnxYkqtqLV/s2048/image_2025-09-04_15-36-02.png

ជាមួយនឹងការលើកឡើងរបស់ Rith Omega លោក អិត រ៉ាដា បានចែករំលែកវីដេអូនោះដោយភ្ជាប់មកជាមួយនឹងសម្តីថា «អរគុណមិត្តភ័ក្តិ ខ្ញុំសង្ឃឹមថានឹងមានសិល្បករ និងមនុស្សដែលខ្ញុំធ្លាប់បានធ្វើការជាមួយកាន់តែច្រើន ស្វែងរកភាពក្លាហានក្នុងការនិយាយការពិត។ កុំភ័យខ្លាច។ វាច្បាស់ណាស់ថា ពាក្យឃោរឃៅទាំងនេះគឺមកពី តាសក់ខ្មៅ ភ្នំត្បែង ។ MSP—(មាស សុខសោភា) នាងជាជនរងគ្រោះ ដូចខ្ញុំដែរ។ យើងរួមគ្នាត្រូវតែក្រោកឈរ ហើយបញ្ឈប់សត្វចម្លែកនេះពីការចាប់រំលោភបំពានលើអ្នកដទៃ នឹងអាចមានជនរងគ្រោះបន្តទៀតដោយសារវា ឬក៏ចង់ទុកឱ្យការពិតនៅលាក់ទុកមិនអាចបង្ហាញ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheDe5U_zABVMkR8g10medMBPZH7Bq6HYvsq7eGUNpwgUPpcT0rFmVtBc3UCBkJd9q7Q3HpRoqjYWAWOgUMwFgz09lW5RuEDFAVuD1KON18b8CfX1lP9YEsqO00vjXP0bnlmJoNkfjbimUpBYAki-GoP-2azw5cfxW2L6Opi5vsfS4IUhiay4lQVVYaMRn_/s2048/image_2025-09-04_15-35-59.png
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ មាស សុខសោភា បានចោ.ទប្រកាន់ទៅអតីតស្វាមីថាបានលួចផិតក្បត់មានស្រី ស្ទើរតែចង់សម្លាប់ខ្លួន ខំច្រៀងរហូតដល់រលូតកូន រកស៊ីចិញ្ចឹមប្តីជាង១០ឆ្នាំ និងរឿងផ្សេងៗទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA3LZbprWD-2N5mLZZ1ZJ5zzHp5UtEQNJ7R3nElawHRJLoJZWonqq6XQT-9-Ob6L3S1dEtGwqAi7H84SEuS5HW_FktOdbKyiKacEgldOueK1WxSakMPmqVVqmQXS1vcU9QbxlN3XDH47jfwYNLU1H6Q9tHuluKY9Vgdx6Yt8J7aq1JgCpugpUSovE9-5C9/s1800/image_2025-09-04_15-35-59%20(2).png