សែនក្បាលទឹក ឬភាសាចិនហៅថា 中元节 (Zhong Yuan Jie) ដែលមានន័យជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំដែរនោះ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថា បុណ្យខ្មោច ត្រូវបានប្រជាជនចិន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ ព្រោះវាជាពិធីបុណ្យធំមួយផងដែរ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ។  ខណៈក្នុងឆ្នាំ ២០២៥ នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ៦ ខែកញ្ញា ស្អែកនេះ។
ខណៈក្នុងឆ្នាំ ២០២៥ នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ៦ ខែកញ្ញា ស្អែកនេះ។
នៅពេលដែលថ្ងៃសែនខិតជិតមកដល់ លោកគ្រូចិនសែដ៏ល្បី គឺលោកគ្រូចិនសែម៉ុង បានចែករំលែកអំពីតំណមមួយចំនួន តាមក្បួនហុងស៊ុយ ដែលគួរជៀសវាង និងប្រុងប្រយ័ត្នក្នុងរដូវកាលសែនក្បាលទឹក ឆ្នាំ ២០២៥ នេះ ដែលមានដូចខាងក្រោម ៖
១. ហាមដាច់យប់
២. ហាមដើរលេងខាងក្រៅ ដាច់យប់
៣. ហាម ស្រែកហៅឈ្មោះលឺៗ ជាពិសេសពេលយប់
៤. ហាមដាក់កន្ដឹង ឬ ទូរស័ព្ទលើក្បាលដំណេក
៥. ហាមដាក់ស្បែងជើងក្បែរគ្រែគេង
6 ហាមផ្អែកជញ្ជាំងផ្ទះ ឬ ជញ្ជាំងរបងខាងក្រៅផ្ទះ
៧. ហាមហែលទឹក ឬ លេងទឹក
៨. ហាមងាកក្រោយ ពេលឮសំលេងចម្លែកហៅអ្នក
៩. ហាមលួចហូបចំនីអាហារដែលគេកំពុងសែន
១០. ហាមយកចង្កឹះចាក់ពីលើបាយ.jpg)
១១. ហាមថតរូប ពេលយប់
១២. ហាមបញ្ជាំងពិល ទៅលើដើមឈើ ឬ ទីងងឹត
១៣. ហាមស្រែកពាក្យថា (ខ្មោចៗ) មិនថាថ្ងៃឬយប់
១៤. ហាមដេកទាំងសក់នៅរញ៉េរញ៉ៃ
១៥. ហាមហាលខោអាវ ពេលមេឃងងឺត ឬពេលយប់
១៦. ហាមពាក់អាវខ្មៅ ឬ ក្រហម
១៧. ហាមរើសអាហារដែលជ្រុះ មកហូបវិញ និងចុងក្រោយ
១៨. ត្រូវរៀបចំសែនក្បាលទឹក នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៥៕.jpg)
 
		 
	









