បាងកក៖ ថៃរៀបចំពីធីគោរពវិញ្ញាណក្ខ័ន្ធទាហានចំនួន ១៥នាក់ដែលបានពលីជីវិតនៅក្នុងសមរភូមិ ក្នុងអំឡុងពេលធ្វើសង្រ្គាមជាមួយកម្ពុជា។ បើតាមការកត់សម្គាល់ ចំនួននេះហាក់មិនត្រូវគ្នានឹងការលើកឡើងរបស់ថៃកាលពីចប់សង្រ្គា.មភ្លាមៗទាល់តែសោះ ដោយអ្នកនាំពាក្យកងទ័ពថៃកន្លងមកធ្លាប់បង្ហាញថា តំបន់សមរភូមិមួយចំនួនគឺជា«វាលពិ.ឃាត»របស់កងទ័ពថៃ។
.jpg)
នៅថ្ងៃទី៥ ខែកញ្ញា កងទ័ពជើងគោកថៃ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធទាហាន១៥នាក់ និងជនរងស៊ីវិល១៤នាក់ដែលរងគ្រោះក្នុងការប្រយុទ្ធគ្នាជាមួយកងទ័ពកម្ពុជាកាលថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាកន្លងទៅ។ ពិធីនេះត្រូវបានប្រាព្ធឡើងនៅទីបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រោមវត្តមានរបស់ នាយឧត្តមសេនីយ៍ Songwit Noonpakdee នាយសេនាធិការការពារជាតិ អមដោយមន្ត្រីយោធា មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមជាង ៤,៤៤០នាក់។ នេះបើតាមការឲ្យដឹងរបស់សារព័ត៌មាន Khaosod។
យ៉ាងណាមិញ ពុំមានការបញ្ជាក់ច្បាស់លាស់ឡើយថាចំនួនទាហាន១៥នាក់ ដែលគេបានរៀបចពិធីគោរពវិញ្ញាណក្ខ័ន្ធនេះ គឺជាចំនួនទាហានពលីសរុបរបស់ថៃ ឬមួយយ៉ាងណាឡើយ ខណៈកាលពីដើមខែសីហាកន្លងមក អ្នកនាំពាក្យកងទ័ពថៃលោក Winthai Suwaree ធ្លាប់បានថ្លែងថា៖ សមរភូមិនៅភ្នំ៣៥០ និងសមរភូមិ ប្រាសាទតាក្របី គឺជា«វាលពិឃា.ត»សម្រាប់កងទ័ពថៃ ខណៈពេលដែលកងទ័ពថៃបានព្យាយាមសម្រុកចូលដើម្បីដណ្ដើមទីតាំងឈរជើង។
ការប្រកាសពីខាងដើមរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃដូចខាងលើនេះ ហាក់ជាការទទួលស្គាល់ថា ក្នុងកំឡុងពេលនៃការប្រយុទ្ធគ្នានោះ កងទ័ពថៃដែលបានបាត់បង់ជីវិតនៅក្នុងសមរភូមិ គឺមានចំនួនក្រាស់ក្រែល ប៉ុន្តែពេលនេះបែរជារៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធចំពោះទាហានចំនួនតែ ១៥នាក់ទៅវិញ។.jpg)
គួរបញ្ជាក់ថា វាមិនមែនជារឿងចម្លែកឡើយសម្រាប់រដ្ឋាភិបាល និងអ្នកសារព័ត៌មាថៃ ក្នុងការលាក់បាំងព័ត៌មាន និងមិនចុះផ្សាយពីការពិតបែបនេះ។ បន្ថែមពីនេះ ថៃក៏មិនដែលរាយការណ៍ពីស្ថានភាពជាក់លាក់ប្រាប់ទៅកាន់ពលរដ្ឋ ឬសាច់ញាតិទាហានដែលនៅក្នុងសមរភូមិផងដែរ។
បើតាមការចែករំលែកនៅលើបណ្ដាញសង្គមរបស់ប្រជាពលរដ្ឋថៃមួយចំនួនបានឲ្យដឹងថា មានទាហានខ្លះបានបាត់ខ្លួន ដោយក្រុមគ្រួសារមិនអាចទាក់ទងបានឡើយ។ លើសពីនេះ មានទាហានខ្លះទៀតបានរត់ចោលជួរ វង្វេងស្មារតី និងកើតជំងឺថប់បារម្ភ យកកាំភ្លើ.ងបា.ញ់ប្រហារលើជនសុីវិល ហើយធ្វើអត្តឃា.តខ្លួនឯង ដូចករណីនៅខេត្តសុរិន្ទជាឧទាហរណ៍ជាក់ស្ដែង។
ជាមួយគ្នានេះដែរ មេទ័ពភូមិភាគ២ថៃ លោក ប៊ុនសុីន ផាត់ក្លាង ក៏ទទួលស្គាល់ដែរថា ក្រោយពីបញ្ចប់ការធ្វើសង្រ្គា.មជាមួយកម្ពុជារួច ទាហានថៃមួយចំនួនបានកើតមានអក្ការៈស្រ្តេស និងបញ្ហាផ្លូវចិត្ត ដោយសាររងសម្ពាធពីការវា.យប្រហារនៅក្នុងសមរភូមិ៕
		
	









