Home Blog Page 397

ទើបបើកបានប៉ុន្មានសប្ដាហ៍សោះ! ឥឡូវនេះកូរ៉េខាងជើងប្រកាសឈប់ទទួលភ្ញៀវជនបរទេសឱ្យទស្សនាឆ្នេរថ្មី

0

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានប្រកាសថា រមណីយដ្ឋានមាត់សមុទ្រថ្មីរបស់ខ្លួន ដែលទើបបើកដំណើរការកាលពីថ្ងៃទី ១ ខែកក្កដានោះ មិនទទួលភ្ញៀវជនបរទេសឲ្យចូលទស្សនាទៀតឡើយ។ នេះបើយោងតាមសារព័ត៌មាន BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL3y8S-InUHxTfGz-t65MFs7Ag_og6kSBW1UU_BN4x4DNzyrMj7rC22dBxGPOIOo3hygOUXKJpyqquY8BmtyaBkur7Fyp4FLfI2P67EnT55GDAjc4yPzXoE1ewwU6dwkoDk0WxDBjw-D5Z5jbrqSAY_7mo1pc87EEeIm0Ea8Z7atfkeY3ZhcHcjnN_D61B/s992/image_2025-07-21_13-57-14%20(2).png
តំបន់ទេសចរណ៍ឆ្នេរ Wonsan Kalma ត្រូវបានពង្រឹងថាជាគម្រោងសំខាន់មួយក្នុងចក្ខុវិស័យរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ដែលចង់ជំរុញវិស័យទេសចរណ៍របស់ប្រទេស។ មុនពេលបើកដំណើរការ តំបន់នេះត្រូវបានផ្សព្វផ្សាយថា គឺជាកន្លែងទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។ ប៉ុន្តែនៅសប្តាហ៍នេះ សេចក្តីជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍កូរ៉េខាងជើង បានឲ្យដឹងថា ជនបរទេស “នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនាជាបណ្ដោះអាសន្ន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEF3ixfDx_oN6Npm3F10zo7YlAh6LjfqIIt-w8I1pRCIPhQ2bn3Q6UqskokE6gpLMZPVDU4p_Hfgvq8Nj_DwQjwuJtyqEys_k4mDK2um34Mgj15Y0jLzbZ3c46iE64EPO91eBnLUK0yIzubhHTiS5yaDOtB0JAL-f_qa2BvNoFO7PZEaJJ-Y4xdO5EDU-R/s1338/image_2025-07-21_13-57-14.png

កាលពីសប្ដាហ៍មុន មានរបាយការណ៍ថា ជនជាតិរុស្សីគឺជាក្រុមដំបូងដែលបានទៅដល់ទីនោះ។ ពេលនោះក៏ជាពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សេរហ្គី លាវ្រូវ (Sergei Lavrov) បានជួបជាមួយលោក គីម នៅក្នុងទីក្រុងវ៉នសានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDfOlzqphyJy2YwHJCA8PldjinMPjy2MAdOU8WWVbnJVaGo8Mqz4DBDDABwfJBCZGILTOfN9tzEDa1wwVXV4X5FIMYAfa9PVSOstl-_tLWNs8Fkj0YCBzCm4ymObHgihpw9iigw5EmBwLo2xCob72EBK4Npyy59fI8Y1VieNx3X__3cyp_6h3rXGAutsTf/s1000/image_2025-07-21_13-57-15.png

លោក លាវ្រូវ បានសរសើរថា រមណីយដ្ឋាននេះមានសក្ដានុពលក្លាយជាទីតាំងទេសចរណ៍ល្អមួយ ហើយលោកសង្ឃឹមថា វានឹងក្លាយជាគោលដៅពេញនិយមសម្រាប់ជនរុស្ស៊ី។ លើសពីនេះសារព័ត៌មាន AFP បានរាយការណ៍ថា រុស្ស៊ី និងកូរ៉េខាងជើងកំពុងរៀបចំបើកបើកផ្លូវហោះហើរដោយផ្ទាល់ពីក្រុងម៉ូស្គូ ទៅ ព្យុងយ៉ាង នៅចុងខែនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnGixm1n1gfFTPd3lAYYAT2wafVi-iIslazqCYoN3MHnBt9_egxSTQBcfL0IVgbNnH4B5Wlqng-zaLKf50HxKUBQk89Ei1eElZcXvQdVo6_R-WEQr-xo-63XREMKyXtmxnQx4qNRWgibv871PJ4jiS7_doaAGy6zVO8rFPjR0wkuAKezpVfOqSKBf5Yu6M/s960/image_2025-07-21_13-57-16%20(2).png
ទីក្រុងវ៉នសាន ដែលស្ថិតនៅបណ្ដោយឆ្នេរខាងកើតរបស់កូរ៉េខាងជើង គឺជាកន្លែងសម្រាប់ផលិតកាំជ្រួចមួយចំនួនរបស់ប្រទេស និងក៏ជាកន្លែងប្រជុំសមុទ្រមួយដ៏ធំផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាទីកន្លែងដែលលោកគីម បានចំណាយពេលកាលពីកុមារភាពរបស់គាត់នៅទីនោះ ហើយបច្ចុប្បន្នក៏ជាទីតាំងនៃវីឡាលហែរកាយរបស់មន្ត្រីជាន់ខ្ពស់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh48tnAGd2QXIUonYUHpcpsGSP8S7YsN4yuWAYMnrSxnWVoYWa48hAO0EDdfQEudzBU7rbHQQAZkwfj1IvxRWHpDVEiOznvaxf_qF9yJcpi5KQkUiYrFDkbBOMqyhiiVH_BDi29sC3RLlH3828qTuqFTaxc9LIhBctaPUmXhiMGS24akQjFKYZCpZJSU2Hm/s862/image_2025-07-21_13-57-16.png
តំបន់ឆ្នេរថ្មីនេះមានផ្ទៃឆ្នេរប្រវែង ៤ គីឡូម៉ែត្រ ហើយត្រូវបានកសាងឡើងជាបន្ទាត់ជាប់ឆ្នេរ ដោយមានសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងសួនទឹកផងដែរ។ តាមរបាយការណ៍របស់សារព័ត៌មានរដ្ឋ វាអាចទទួលភ្ញៀវបានរហូតដល់ ២០,០០០ នាក់។ ទោះជាយ៉ាងណា ចាប់តាំងពីគម្រោងចាប់ផ្តើមកាលពីឆ្នាំ ២០១៨ មក មានក្រុមការពារសិទ្ធិមនុស្សជាច្រើនបានចោទប្រកាន់អំពីការបំពានសិទ្ធិ។ ពួកគេបានបង្ហាញអំពីរបាយការណ៍នានា ស្ដីពីការបង្ខំឲ្យកម្មករធ្វើការ នៅក្នុងលក្ខខណ្ឌពិបាក និងប្រាក់ឈ្នួលមិនគ្រប់គ្រាន់។ តែក្រោយមកគម្រោងនេះក៏បានបញ្ចប់ដោយរលូននៅថ្ងៃទី ២៤ ខែមិថុនា ដោយមានការចូលរួមសម្ពោធពីឯកអគ្គរដ្ឋទូតរុស្ស៊ី និងក្រុមគ្រួសារលោកគីមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhahmEaWx8PJiGZq_zxAvWw0sdysmGIhj-8D9n9qo9eMeVv_bPmosfTciwcqUbZhbOknu6gyX9SqC6YDhbpK2H0W4ZeXJ0vuJcHr8uX5Nr6NTmKcvUb4FbR5FQy_riPPhjzaWpbsTaQbaBbPu0JilJkqArxJctXkGaOjD0VPF4x65SG6SyJyjdwx5yBUp6q/s1280/image_2025-07-21_13-57-17.png
គួររំលឹកថា កាលឆ្នាំមុន កូរ៉េខាងជើងបានបើកទ្វារ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍រុស្ស៊ីឡើងវិញ ជាលើកដំបូងបន្ទាប់ពីការផ្អាកបណ្តោះអាសន្នក្នុងអំឡុងជំងឺកូវីដ-១៩។ ចំណែក ភ្ញៀវពីប្រទេសលោកខាងលិចដូចជា អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ក៏បានចាប់ផ្តើមអនុញ្ញាតឲ្យចូលកូរ៉េខាងជើងវិញកាលពីខែកុម្ភៈកន្លងទៅ។ ប៉ុន្តែក្រោយពីរយៈពេលដ៏ខ្លីនោះ ភ្ញៀវទេសចរត្រូវបានផ្អាកឡើងវិញ ដោយមិនមានការពន្យល់ពីមូលហេតុច្បាស់លាស់ឡើយ៕

«ពស់យន្ត» របស់ NASA អាចជាក្ដីសង្ឃឹមនៃការរុករកនៅបាតសមុទ្រ និងជីវិតក្រៅភព

0

នៅក្នុងបេសកកម្មរុករករបស់មនុស្សជាតិ អ្នកវិទ្យាសាស្ត្រតែងព្យាយមបង្កើតនូវឧបករណ៍ ឬគ្រៅងយន្តផ្សេងៗដើម្បីជំរុញវាឲ្យទៅប្រមូលយកទិន្នន័យ ឬ ព័ត៌មានណាមួយដែលពួកគេចង់ដឹង។ ជាមួយគ្នានេះ អង្គការ NASA កំពុងរៀបចំបញ្ចេញនូវអ្វីដែលប្លែកពីគេ នោះគឺគ្រឿងយន្តដែលមានដំណើរការស្រដៀងនឹងសត្វពស់ អាចជ្រមុជទឹកចូលទៅក្នុងមហាសមុទ្រ និងតាមចាប់សញ្ញានៃជីវិតដ៏ជ្រៅនៅក្រោមផ្ទៃទឹកកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJNnBA2sl2vMsbLKkpW_9oRgD_HtXAAsmLtra4AW_szG4Yjo7M_hAGLbI_ePK5tmaX3ct0_6f56TmKcuo70taR_SCVZ3EWp1Ue3XzSwpg_7kga9thGlICmzeM6v2hulCmpFRSKlY_L43S2NbOM6q_zEkk-gIt5amcMhw2wk7xSP7Tb0fI449nKzxyd3hsU/s1280/photo_2025-07-19_15-23-54.jpg
ពស់យន្តនេះមានឈ្មោះថា «EELS» ជាពាក្យកាត់សម្រាប់ Exobiology Extant Life Surveyor ដែលជាគំរូគ្រឿងយន្តដំបូងគេត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ NASA’s Jet Propulsion Laboratory (JPL) ។ វាត្រូវបានរចនាឡើងដើម្បីផ្លាស់ទីឆ្លងកាត់បរិយាកាសដ៏អាក្រក់ៗបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយអ្នកវិទ្យាសាស្រ្តសង្ឃឹមថា ថ្ងៃណាមួយ EELS អាចនឹងក្លាយជាគ្រឿងម៉ាស៊ីនដំបូងគេក្នុងការរុករកមហាសមុទ្រលើផ្ទៃទឹកកកនៃឋានព្រះច័ន្ទឈ្មោះ Enceladus របស់ភពសៅរិ៍ (Saturn) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN4lWRrQM39I2ntfPwoDkNscyg5sONO7UYoEcowOCO67Jn87rfZ69uZvLJvCEutunWOYSkHk3FX7dLVaGAkdlw_2g5FgCui3AnzKdLzaUtqUwZ5-XJsL281jCEaHnnzHXz7gOHzsjlxKTIz20ZkMUbhBdjRtfvcocLC15G-9Y30gMuQ5sBwRchzbyuJm8I/s1280/photo_2025-07-19_15-23-55.jpg

អ្នកស៊ើបអង្កេតសំខាន់សម្រាប់គម្រោងនៅ JPL គឺ DR. Hiro Ono បាននិយាយថា “EELS គឺមិនដូចអ្វីដែលយើងធ្លាប់ផលិតពីមុនមកនោះទេ។ វាត្រូវបានរចនាឡើងដើម្បីធ្វើដំណើរទៅកន្លែងដែលមនុស្សយន្តទូទៅមិនបានទៅ ដូចជានៅក្រោមទឹកកក ឬកាត់ចូលទៅក្នុងមហាសមុទ្រនៅភពក្រៅ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDdwdLKojKg7DI1ZFw3g3k_U8Q72Hj4NTdEEtqu7NymBSfW1WXgPchvCl7ta1v_PSuYLr28xtUXhyphenhyphenU-SNw3KiRa1b01Dk5RSzw0I8ewM3kqSEVh2F7WnCVqhUzHtfCyGdD1HTkKkeDrk6G6RQnoxdO9f3nfhJQJ27ySW7zDT7v28ZVBWfEDetbc5fnnzS7/s1280/photo_2025-07-19_15-23-56.jpg

ជាមួយនឹងរាងកាយដ៏វែង និងអាចបត់បែនបាន វាអាចដំណើរការដោយខ្លួនឯង។ EELS អាចរំកិលខ្លួនបែបជាសត្វល្មូន ឆ្លងកាត់ដីដែលមានសណ្ឋានមិនស្មើគ្នា តោងឡើងទីតាំងអ័ក្សបញ្ឈរ និងអាចសូម្បីតែហែលក្នុងទឹក ដែលធ្វើឱ្យវាល្អបំផុតសម្រាប់គោលដៅស្រាវជ្រាវដោយប្រើគ្រឿងយន្ត។ វាត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញា និងកម្មវិធីធ្វើការសម្រេចចិត្ត។ វាអាចវិភាគពីគ្រោះថ្នាក់ដែលមាននៅជុំវិញជុំវិញខ្លួន និងអាចបញ្ជូនទៅធ្វើបេសកកម្មបានរាប់លានម៉ាយក្រៅភពផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-33g-JMD9x-dv2VytmYyR5Ft_Py6QEplfdEP_FhqbOCoALCW49rpJM7cfUysd9rxmivluG-D0T3ATMgmyG-Fpd2esqRA4yP3GehwkO7hnDpgqRtXigsoIQ9QAPeOeBvlXurBncMwRVzxqoSCsHf9FY469mneBFmZLUnm31-PEXdk43L7K4SV2GJCb2CYY/s1280/photo_2025-07-19_15-23-57.jpg

មុនពេលបញ្ជូន EELS ទៅធ្វើបេសកកម្មក្រៅភពផែនដី អ្នកវិទ្យាសាស្រ្តបានបានសាកល្បងនៅក្នុងបរិយាកាសដ៏លំបាកបំផុតរបស់ផែនដីដូចជា៖ វាលទឹកកកអង់តាក់ទិក ផ្ទាំងទឹកកក និងសូម្បីតែរូងក្រោមទឹក។ ខុសពីសត្វពស់ធម្មតាដែលមិនចូលចិត្តភាពត្រជាក់ ពស់យន្តមួយនេះ អាចសម្របខ្លួន និងផ្លាស់ទីបានយ៉ាងអស្ចារ្យនៅក្នុងមជ្ឈដ្ឋានទឹកកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnAmxcZbxfUYjMKO0TKf6kU8BPbpzv1BgqA4GI1TjjW4RgsbNLeQOf25Fu0en9rTlA4s1tRGK2BFc_gkqklvg0l_dJZSlYCSdca_oITM7XnRRuytZqlJLzC8BmObxbnNTN7977wK6r-O5NkfLA14PYq7ExnRgEsExsXffuEjehM4mWEI1qAcGfUH2kVaEN/s770/photo_2025-07-19_15-23-53.jpg
DR. Hiro Ono បាននិយាយថា “លើសពីការរស់រានមានជីវិតនៅលើពិភពលោក វាទាក់ទងនឹងការចូលទៅកាន់កន្លែងដែលអាថ៌កំបាំង ទៅកាន់កន្លែងដែលយើងមិនធ្លាប់ទៅដល់ ហើយប្រហែលជាដើម្បីឲ្យយើងដឹងថា យើងមិនមែនជាជីវិតតែមួយគត់ដែលមាននៅក្នុងចក្រវាលនេះទេ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1U8-JceP1CzuuZwkzErcWYff8MlpRoO5FeM7Qr5XgE7MR5OCmWtv3bO50axKVHynY3qTYaultWnxMyEFpOgxg8JXOC7R_y-14KL7AcoDuFQ0Kbyd5DhR4sv1F2cE4YlGGQO_88zDsuxhk1DcWcNZMJIgKMg0DsQr2HNj8V5-J4syvMJZdZjBS_0FHaOsm/s1200/photo_2025-07-19_15-23-54%20(2).jpg

ជាមួយនឹងការបង្កើតបានពស់យន្តនេះ NASA សង្ឃឹមថាបេសកកម្មដែលមាន EELS អាចនឹងចាប់ផ្តើមនៅឆ្នាំ 2030 ខាងមុខ។ រហូតមកដល់ពេលនោះ EELS នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដូច្នេះថ្ងៃណាមួយ វាអាចនឹងចេញទៅរុករកមហាសមុទ្រនៃពិភពលោកមួយទៀតបាន៕

អតីតប្រធានបក្សប្រឆាំងថៃ ប្រាប់រដ្ឋាភិបាលនិងយោធាថៃឲ្យអត់ធ្មត់ ព្រោះកម្ពុជាកំពុងចង់បង្កហិ.ង្សា

0

ថៃ៖ អតីតប្រធានបក្សប្រឆាំងថៃម្នាក់ ចេញមុខព្រ.មានពីស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ ដោយជំរុញឱ្យមេដឹកនាំយោធាមានការអត់ធ្មត់ និងរង់ចាំការចរចាការទូត ចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់ ព្រោះកម្ពុជាព្យាយាមបង្កហេតុផ្សេងៗដើម្បីញុះញង់ឲ្យមានការផ្ទុះអា.វុ.ធ។ នេះបើយោងតាមសារព័ត៌មានថៃ The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRBfVWOuMWT-yMvVQRSpIn8D3dA3sbIrZ6byBkYgnEzVoRILjl9PSwnOMSNe7D7utcBaLoGe5a9uenkBCc2POKxwmGzw9tP9NbPm1H6i-ufewW5wrMUHxyDM22HifK8Zyz_SzP1PGOGYdh21Juqku3fOk5OyT9vFmapMwV6Z-ochFrXn9Di6AV-U3jE6HS/s1280/photo_2025-07-19_15-55-55%20(2).jpg

នាថ្ងៃសុក្រ ទី18 ខែកក្កដា ឆ្នាំ2025 លោក Thanathorn Juangroongruangkit ប្រធានចលនាវឌ្ឍនភាព និងជាអតីតមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខ បានធ្វើការពន្យល់នៅក្នុងកម្មវិធីមួយថា៖ យុទ្ធសាស្ត្ររបស់កម្ពុជា គឺដើម្បីទទួលបានផលប្រយោជន៍នៅលើឆាកអន្តរជាតិ តាមរយៈតុលាការ និងស្ថាប័នអន្តរជាតិ ដូចជាមហាសន្និបាតអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិសុខជាដើម។ លោកបន្តថា “អ្វីដែលកម្ពុជាចង់បានគឺការបង្កឲ្យមានអំពើហិង្សា។ ដូច្នេះរដ្ឋាភិបាល និងយោធាថៃត្រូវតែអត់ធ្មត់ និងជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេ ប្រសិនបើយើងធ្លាក់ចូលទៅក្នុងអន្ទាក់ ហើយមានជម្លោះកើតឡើងនាំឲ្យមានរបួសស្នាម នោះកម្ពុជានឹងទទួលបានភាពស្របច្បាប់នៅចំពោះមុខពិភពលោក”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjkiQuExGSvT_hZ8_9NM_MSqOKil0KXL7RPmpebVzTgj3iVVpjzTzgJSZPaVHNAhN69jh6tDPfPd7d_l5XGTLH9vTIKXxT-ePTJcKTPyUgRHW6vyRS504R68Z5iFt1YSi3rOsrX2CqCdrk_GhjvL8AS3i9ox1HIKSqZGS3Ih-gHgdWvbZEwm2KBItIoKh/s650/photo_2025-07-19_15-55-55.jpg
លោក Thanathorn បញ្ជាក់ថា បញ្ហាសំខាន់គឺធ្វើយ៉ាងណាឱ្យស្ថានការណ៍អាចដោះស្រាយចេញ ហើយអាចវិលមករកភាពដើមវិញ ។ លោកបានផ្តល់អនុសាសន៍ឱ្យប្រើប្រាស់គណៈកម្មាធិការបច្ចេកទេសរួម (JTC) មួយទៀតដើម្បីជួយសម្រួលដល់ការចរចា សម្រាប់ដំណោះស្រាយយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrFr4qaVjwa9pZZBzjV2YAbjbcVr55QYaKAxFRdSf30ImjDMEwYmu6kFzKYY1tjGHQa7Z7OhsE7NkZovR07kW_ktbGRFmDULBqgzcDb_MdwHMMnvxdnfQp3CmtmM1Vz6WlYxU1oTl6c8jU-qDdQfa1J1BA9TipcVrm8QhQpIAnBkPZuYnTt-zY2epVbN0B/s1080/photo_2025-07-19_15-55-57.jpg

ទន្ទឹមនឹងនោះលោក Thanathorn ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីប្រជាប្រិយភាពរបស់យោធាដែលបានកើនឡើងយ៉ាងខ្លាំងដោយសារតែស្ថានភាពបច្ចុប្បន្ន ដោយហៅវាថាជាការអភិវឌ្ឍន៍ដ៏គួរឱ្យរំខាន។
លោកក៏បានររិះគន់សកម្មភាពរបស់រដ្ឋាភិបាលថៃ ដែលលោកមានអារម្មណ៍ថាយឺតពេក។ លោកបានបញ្ជាក់ដោយត្រង់ៗថា «យោធាមិនគួរធ្វើអត្ថាធិប្បាយលើបញ្ហាជម្លោះព្រំដែននេះទេ ហើយត្រូវតែធ្វើតាមការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិល»៕

ជ្រូកនៅវៀតណាម កំពុងរងការគំរា.មកំហែងដោយជំងឺប៉េស្តជ្រូកអាហ្រ្វិកដ៏កា.ចសាហា.វ

0

ហាណូយ៖ ចាប់តាំងពីដើមឆ្នាំនេះ ការផ្ទុះឡើងជាង 514 ត្រូវបានគេរាយការណ៍នៅក្នុង 28 ក្នុងចំណោម 34 ខេត្ត-ក្រុង របស់ប្រទេសវៀតណាម ដោយមានជ្រូកជាង 30,000 ក្បាលបានឆ្លង និងបានងា.ប់។ បច្ចុប្បន្ននេះ ការផ្ទុះឡើងចំនួន ២៤៨ ករណីទៀត នៅតែសកម្មនៅក្នុងមូលដ្ឋានចំនួន ២០ ដែលធ្វើឱ្យមានការព្រួយបារម្ភពីការរីករាលដាលបន្ថែមទៀត ជាពិសេសនៅក្នុងខេត្តដែលមានកសិដ្ឋានចិញ្ចឹមជ្រូកធំៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk9cLS8POMDDpwD8qHooG6E5mKLIxTy40ShIDx79Kb1H0jrTVOMEemViSCh9cwj83zjWwWCjnGHB9fXa3DXlK2KhrrVQOr-A8eYuLrU-FEk7VFxpijSFp3W6TfDuis1Oy-efmSU-dtNpZww2muy7gkcGioRn5GraLQtByLrXLcfr1Gmn7eqsjoVOY4gheP/s750/image_2025-07-21_10-45-10%20(3).png
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចេញសេចក្តីណែនាំជាបន្ទាន់មួយ ដោយទាមទារឲ្យមានវិធានការ និងសម្របសម្រួលបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ខណៈដែលវៀតណាមកំពុងប្រឈមមុខនឹងការកើតឡើងវិញនៃជំងឺលើសត្វពាហនៈដែលងា.ប់នៅតាមតំបន់មួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimzFEWIMm5Mdrp2sNEsLjyeGS4L8nXa-_lIXQGOR8mXmNIhHkWGyMALwQh7g3-s0EzOY46jjA1foXqd80HvImoetYb0X0tgtIwoQfSevrnlPKhuY-F4kGrrQ9RD3sa9Td57-rcYCGzpFEn4s9fxE96jajBa-pCwnbMXGncm4fdm4lLYv2HHh6D-9XyxEl3/s680/image_2025-07-21_10-45-10.png

លោក Pham Minh Chinh បានបញ្ជាឲ្យអាជ្ញាធរបង្រ្កាបលើការដឹកជញ្ជូន ការលក់ និងការកម្ចាត់ចោលជ្រូកដែលឆ្លងមេរោគ ហើយត្រូវធានាថា ការអនុវត្តវិធានការទាំងឡាយនឹងមិនរំខានដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺ។ ចំពោះការផ្ដល់ការរាយការណ៍យឺតពេល ឬការព្យាយាមលាក់បាំងនៃការផ្ទុះឡើងនៅតំបន់ណាមួយ នឹងត្រូវពិន័យយ៉ាងតឹងរ៉ឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1xi_jHwbhf1QAiPvq0UAcb_fGeXIwJYvK043NPvRqVLCJr8w2inKNKEmuKEc-7efm125BVk6sqwxuvOzA_zDHWLKLdMQI2hAKCIDD5MegphAVhgiLGdoFhoxzJkMnSPkfnJt0Gmxyg-5VtHtT-egybNK4oSg9G_5u_SLa04fOfKXFMsvDaBWokATENusN/s1992/image_2025-07-21_10-45-08.png

ក្រៅពីនេះ អាជ្ញាធរមូលដ្ឋានមានភារកិច្ចណែនាំកសិករឱ្យអនុវត្តវិធានការការពារបែបជីវសុវត្ថិភាពឲ្យកាន់តែខ្លាំង ខណៈកំពុងធ្វើការបង្កើតតំបន់កសិកម្មគ្មានជំងឺ។ ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នឹងបង្កើនការចុះត្រួតពិនិត្យទីផ្សារ ដើម្បីទប់ស្កាត់ការលក់ជ្រូកដែលមានវីរុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4iXmM0Sh68jvxoQoLEfFV7bL1QqsfayIXImPeLchf9SxL87hQkZhlUWFe2pShRG87LF4as5EONRuOwiq34e8OeGgOGG8wNd-HPxoPpXfnh10-Mu0Pel-tEeotdmG63xjol97icLjgKFazzN_YZ2uDnUriRR0uqnbeV8kZoTZKVeBup9n5wpm7ac7eGN_G/s700/image_2025-07-21_10-45-10%20(2).png

គួរជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺជាជំងឺដ៏កា.ចសាហាវមួយឆ្លងលើសត្វជ្រូកទៅជ្រូកប៉ុណ្ណោះ វាមិនទាន់មានភស្តុតាងណាមួយបង្ហាញថា វីរុសប៉េស្តជ្រូកអាហ្វ្រិកបង្កជំងឺលើមនុស្សនោះទេ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក រីករាលដាលឆាប់រហ័សបំផុត ដោយបើវាកើតហើយ វានឹងបណ្តាលឱ្យជ្រូកស្លា.ប់ស្ទើរតែ១០០ភាគរយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1vKVhqaBrO09f3bxpw92IVKWgKnLU7t1a5alx5CMIpKNNxz_MHtIzjKI9N9d0hykziHctPttmiLAp0brFb-ML_4sFslgfUPW59_1GLhfnoSdzZH-W6sDrWcVvHFGnIbCldbhVxClsBUth5iFrTx5n5CrkzRm0PZ9nT2tPevrDIzRwX5TSODqVqGLjaZvd/s848/image_2025-07-21_10-45-10%20(4).png

បច្ចុប្បន្នវៀតណាម ក៏កំពុងតែវីវក់នៅក្នុងការទប់ស្កាត់ការលក់ដូរជ្រូកដែលមានជំងឺនៅក្នុងប្រទេសរបស់ខ្លួន ខណៈថ្មីៗនេះមានការរកឃើញថា ស្ត្រីម្នាក់នៅភាគកណ្តាលប្រទេស បាននាំចូលជ្រូកដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីសម្លា.ប់ និងលក់ទៅឱ្យក្រុមហ៊ុនផលិតសាច់ក្រក៕

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

0

ខេត្តកំពង់ធំ, ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកវត្តមានរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការនាំយកសេវាធនាគារដ៏សម្បូរបែប ឱ្យកាន់តែជិតក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3salaDGbZHyCeSbRhN2KpQQyxjWQzoSUuMlf70PGFZNx0V9A84EiVeKAsRv1SVrl_c8XFXU9FQoBXrt4zfO7mIlpv88JSdd4EG_sgh-PyGj_wlo93xHfl_rxYvCcNerIw7louWekNWuh9SsEyP9dBm49A4hYxDidwQrH2lW_-P5oeBefdnOYosaXFyLoG/s6000/IMG_4286.JPG

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋ មន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ,លោក គង់ ចំណាប់ នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAGnkp06INqMGl9r6XV7Nup_hV5fAkmrVr-IuLi6nHBl-ro8Bz_MEvvQhmWQIl-3kUfYIjVgqYmJTdykJHDmK5aciVEFrO8_3lLqohZsAYBI9ZuBMkl9fEukWxZSfiqYuZirAo6nXqTT_Rlot-MEJyia3zP-UWTwWt4ifU0zgWBjG7O96MYVx2G96VPbZ1/s5402/IMG_4278.JPG
កម្មវិធីនេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង, អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyspojnZ5zgUrbHFO-ILFTkNF9fo59NkbosqFYSjHqL71QTC4Dpu0fm-TWcCutW_WbKOSBZRWEZ6fxEYrZPAvcXbp2VB3ZrVAa9DdWxOduElmps27oXZbB0UsG874iA8gB570VMy5rAtAazuZt3vwMheoEvVc9IfJXTaRua1LxryreQIjsXF8sX691lcbc/s4904/IMG_4279.JPG
មានទីតាំងស្ថិតនៅចំកណ្តាលក្រុងកំពង់ធំ ទល់មុខវិមានឯករាជ្យ សាខាថ្មីនេះនឹងផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបដែលរួមមាន៖ សេវាកម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ទៅក្រៅប្រទេស ការទូទាត់វិក្កយបត្រផ្សេងៗ ព្រមទាំងដំណោះស្រាយហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដែលអាចឆ្លើយតបទៅនឹងតម្រូវការសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនសាជីវកម្ម និងអតិថិជនទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7trRMVkvWIcgPECwS4lekRSLXQocx1XpHNtewgR0EHO_B0ucQZi4W8LoylcMIJtZgpWFUeMgRXmLI200zP8g3JpyQ_ydMaNimn-HnBa3p46GyjZTSDUlxy2fZN3C6eQk199ckmiVKqsANEjdveKb1o6wlk-QMIgVFHmHiujddSmjxEJI1RU5icHNdtue/s5569/IMG_4246.JPG
បំពាក់ជាមួយម៉ាស៊ីន ATM និងម៉ាស៊ីនដាក់ប្រាក់ ដែលអតិថិជនអាចចូលទៅប្រើប្រាស់ ២៤ ម៉ោងពេញមួយសប្តាហ៍ រួមជាមួយបន្ទប់ប្រជុំធំប្រកបដោយផាសុកភាព និងចំណតរថយន្តធំទូលាយ ការិយាល័យថ្មីនេះត្រូវបានរចនាឡើងយ៉ាងចិត្តទុកដាក់ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជនទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinw3zdgASaq3-tCfaNotkwJKses0Wm_PDL0Yl5U_fnygkgCIOfIkW5td7hp39wDyazamkDb_ejvgcn8eauyjVIknqDD2q617VQiiocfu8rOSmgia6ASXxRMyCMZ52Oqx3QyfNpSXXBLKGQG43RvCDZmiH5igrCd4PR9hbtGZruwOxz8OnzKZxvnNZrGz4D/s5420/IMG_4249%20(2).JPG
បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានគូសបញ្ជាក់ពីសារសំខាន់នៃវត្តមានសាខាថ្មីនេះថា៖ “ក្នុងនាមជាធនាគារខ្មែរសុទ្ធសាធ ការពង្រីកសាខាថ្មីរបស់យើងនីមួយៗគឺប្រៀបបានទៅនឹងស្ពានចម្លងទៅរកកាលានុវត្តភាពមួយដែលផ្សាភ្ជាប់ប្រជាពលរដ្ឋ អាជីវកម្ម និងសហគមន៍ឆ្ពោះទៅកាន់អនាគតមួយដ៏ត្រចះត្រចង់។ ជាមួយនឹងសក្ដានុពលសេដ្ឋកិច្ចដ៏រស់រវើករបស់ខេត្តកំពង់ធំ យើងពិតជារំភើបដែលបានរួមចំណែកដល់ការរីកចម្រើនរបស់ខេត្តនេះ។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNMvhzxt5pnRR7HH1NktsNFLY_N8C0ETrm3IqhoFfeMg4WIlYF06PUeKcrbn041xs2TmnJq5XJaeiY1-Mkdv4YtyaGkWu6IhhcZx9Lq7cLnHO7Uc5JTt4J2unEdy9HH7YYOFqI0FATfB0zsEZxd1fqjifeROhE6epLSHD8B74_tcXnbBhgs_JPeWvrcUvj/s5893/IMG_4251%20(2).JPG
ខេត្តកំពង់ធំ ដែលមានប្រជាជនជិតមួយលាននាក់ ហើយក៏មានអំណោយផលខ្ពស់លើវិស័យកសិកម្មដោយបានរួមចំណែកប្រមាណ ៤% នៃទំហំសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍបន្ថែមទៀត ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលប្រទេស និងមានប្រព័ន្ធដឹកជញ្ជូនដ៏រឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOW5Bxof97omVQUOUH2wCjJVYYWT8WZwcAb4KqCd_n9Syoz72BskUu4-ekqOWZ0nVX1mudtODVMKdqsi2juJ_xGJ9MiVWUQRHvz3bfBsKQ9x7slawJnMtkPywznb93DrURaV-o_P86z71XNtQPDsr5JEY-_qxmJOwvlNrRAiUDlG8Gf_9NAZgYTeLuJ6ki/s5145/IMG_4241.JPG
វត្តមានសាខាថ្មីនេះ នឹងបំពេញបន្ថែមទៅលើបណ្តាញដែលមានស្រាប់របស់ធនាគារ វីង ដែលរួមមាន៖ ភ្នាក់ងារធនាគារ វីង ចំនួន ៤៦៦ ទីតាំង និងភ្នាក់ងារវីង ម៉ាស្ទ័រចំនួន ១១ កន្លែងនៅទូទាំងខេត្តកំពង់ធំដើម្បីធានាបានថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ទោះបីស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipETwawZS43T2LM0G7mnfdv3ZtdFjXaR_7AG2DjKV03-ZC1lw6-82WlfuRiibBICtENu78cwJQ-Os8o12-CxKCC_JjXDVL-Oa-h_hhmZa8cw5Ggq6Jd2MOUwEeZKRvo_lcUcWXtwv20FW_m07YxB87panx9hQpQapbqGOc1BJQhIZaQp371_CWI104TWWu/s2930/IMG_4229%20(2).JPG
ដើម្បីអបអរសាទរដល់ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកំពង់ធំដែលបើកគណនីបញ្ញើមានកាលកំណត់រយៈពេលចាប់ពី ១២ខែឡើងទៅ។ ការផ្តល់នូវអត្រាការប្រាក់ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២៥ តែប៉ុណ្ណោះ ដើម្បីលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជាពង្រឹងភាពធន់ហិរញ្ញវត្ថុសម្រាប់ប្រជាជនខេត្តកំពង់ធំផ្ទាល់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQ6u4XjFOmb3xt9wGnIvX1Fvd8BKyPCATis8NBuKx2Ye7LHljURWAfbltHqQEZh67rVMKUIpglr7D7ajjI0LXrJ3bGg18x0k-S0bQ6K5Dx4A_Re5qG6baGiRIYGhCQmfe_aNmt1DyNqiD8s702SFHyjSI6Pd0zS04k4TtJnchyphenhyphenEl-R8xC7oZohXx_AwnY/s5107/IMG_4254.JPG
រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយបច្ចុប្បន្នធនាគារ វីង កំពុងបម្រើអតិថិជនជាង ៩,៥ លានគណនី គ្រប់គ្រងប្រាក់បញ្ញើអតិថិជនជិត ៣ ពាន់លានដុល្លារអាមេរិក ព្រមទាំងមានសេវាធនាគារ និងហិរញ្ញវត្ថុជាង ១០០ ប្រភេទនៅលើអេប ធនាគារ វីង។ ហើយជាមួយនឹងការមកដល់នៃ ធនាគារ វីង សាខាខេត្តកំពង់ធំ នឹងដើរតួនាទីយ៉ាងសំខាន់បន្ថែមទៀតសំដៅជំរុញកំណើនសេដ្ឋកិច្ច និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងខេត្តនេះកាន់តែប្រសើរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJAdAfsdk7EhUlGIIDPm2dHyzfUWXZettZF2VC6GogotymrGjIGy3xpEBB7QHryha-y7-Fi6qLE2AWEqwGYVWBWIvwmENeV2fVTK67hQjHjvG6u6uEeUm0rXeI2_pm0XTO77Jpq8OiHx-xYr4srScQrsKSR3SdSmupR6RhgD5rBgKm-8ej-BnMHZCGxqE7/s5924/IMG_4289.JPG

Jimmy លេង Trend ពុទ្ធិសែននាងកង្រី កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង

0

អ្នកនាង Jimmy Meng បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានបង្ហោះ Trend បែបខ្មែរពីរឿងព្រេង ពុទ្ធិសែននាងកង្រី។ ត្រឹមតែរយៈពេល២ម៉ោងអ្នកនាង Jimmy បានបង្ហាញថាមានការទស្សនា១លានដងនៅលើហ្វេកប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2triX-Wa8QtUTl58YJJS57IQSUrimxZ0jzgBL9msFoA3PxuuDbEVOnq9sucvALFkY2TirXSl79xTJKZvZMGX88rKxvixYAQgdHRf-CKydWS-djKqsVFNWPRPg4oEAfPssNFAZOVzqU-hSLZe7vlj2lhzYW9SlCXIepJMBTT7RQJ6CrFqKzFLURyWdkVzO/s2048/image_2025-07-04_14-40-50.png

រាល់ការថត Trend មួយៗវាមិនមែនជារឿងងាយស្រួលនោះទេដោយត្រូវការចំណាយពេលជាច្រើនម៉ោង ហើយវីដេអូផ្លូវការពេលខ្លះមិនដល់១នាទីផង។ កន្លងមកនេះមានសិល្បករ សិល្បការិនីមួយចំនួនបានបង្ហាញពីការលេង Trend បែបបរទេស ហើយការលេង Trend បែបខ្មែរគឺមានការចូលរួមលេងមួយៗដូចជា Trend ផាត់មុខអប្សរា, Trend ទឹកដីខ្មែរសុវណ្ណភូមិ ជាដើម…។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAiMzx1dxV1XE-PAC1mekXB1RPvSrOUQdZuTl5lji2_YYKancdA_BJ6ava2Gg2yFtan46PCv7ciQ-v-qOv5Tlx9GIKpWHngYFbrJxSuo4J8jlNGCtCSVK-zR61AORfJHA-S5LNoMZzXprD4nL18qnmAX-aB1WnzN6cUeTZ8p_rRgToun0JbSu9llIlZGm9/s2048/image_2025-07-18_14-19-33.png
យ៉ាងណាមិញ នៅថ្ងៃទី១៨ ខែកក្កដា អ្នកនាង Jimmy Meng បានបង្ហាញវីដេអូថ្មីមួយពី ការលេង Trend ចេញពីរឿងព្រេង ពុទ្ធិសែននាងកង្រី ដោយមានស្វាមីរបស់អ្នកនាង ផេនខេក និងអ្នកផ្សេងទៀតចូលរួម។ ដ្បិតត្រឹមតែរយៈពេល១នាទី ២៤វិនាទីក្តី ប៉ុន្តែបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះប្រៀបដូចជាបង្ហាញខ្សែភាពយន្តមួយបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4n7GkJ9SbSoG9Vlxwh0GbufDUPJ2Os-ubn-I1ueCwgp57pEf3-vh47TlZolBA0mNU8bhItZQVu7Gytem9nOHRwydNmt9sik18lkzCmxi7BJgedEH2YFxYJFsFxqfOCqxI00lj75cnHu_d7uDLVdA8pRActrZzbN6vsbirYRI5MVDvjKJixCxTKBKYAbto/s2048/image_2025-03-22_14-58-26.png

ក្នុងវីដេអូនេះមានទាំងតួអង្គនាងទាំង១២ នាងកង្រី យក្ខិនី ពុទ្ធិសែន រួមទាំងតាឥសី ជាដើម។ នៅចុងបញ្ចប់វីដេអូក៏បានបង្ហាញរូបភាពភ្នំកង្រី នៅខេត្តកំពង់ឆ្នាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijYdXgzJcDSAVl8KIvqN4RlF6Tl9wgLYDPP5GHJ3Wo3ATlYPfM7wC5HbIEHtXKjjy9ab_l_CS39Y_amG7E3sXDhFP69ksK6qJQIO6e9uJUlOZR96isqtM8e9WR97QB_noeiP1uo-jbfuSZVKkVlEjcBEwxK4mz3Fhm1jb7ymVH5TFlJoWuzkcPnxn6DthY/s2048/image_2025-07-04_14-40-49.png

ទម្រាំនឹងចេញសមិទ្ធផល Trend ពុទ្ធិសែននាងកង្រី អ្នកនាង Jimmy បានបង្ហាញថាចំណាយពេល៣៦ម៉ោងទាំងថតទាំងកាត់បូករួមជាមួយនឹងក្រុមការងារជិត ៤០ជីវិតមកធ្វើការងារនេះរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZBIsKvFis6y-PHTpgVUgliU3i2UOxMjZtHzF9lpMX_-GYtbv-fq7ovgwnHj7NRIi6dQJ2Q2xmHVEJb6KMvNCc6nFX5OexhP5ugi2MyGNX_bt0KruBHFPa-OlFkYmhtd1HCcKQblmsbwOuzMeP0OIDN5Z2xZpo1jnqq4xMwzEjcKX3345UYDaG8Cgm-8hN/s2048/image_2025-07-18_14-19-35.png

ការចំណាយពេលជាច្រើនម៉ោង ទៅលើ Trend ពុទ្ធិសែននាងកង្រី ក៏ហុចលទ្ធផលប្រសើរមកកាន់អ្នកជំនួញអនឡាញរូបនេះដូចគ្នាពោលគឺត្រឹមតែរយៈពេល២ម៉ោងមានការទស្សនាខ្ទង់លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុក មានការចុច like រាប់ម៉ឺននាក់ រួមទាំងមតិសរសើរនិងការចែករំលែកបន្តយ៉ាងច្រើន៕

ទោះជាមានរឿងអាស្រូវ Kim Soo Hyun នៅតែជាប់លេខ១ក្នុងតារាងនេះ

0

Kim Soo Hyun បានរក្សាតំណែងលេខ ១ ក្នុងតារាង Star Ranking សម្រាប់តារាប្រុសរយៈពេល ១១ សប្តាហ៍ជាប់គ្នា។ នៅក្នុងការស្ទង់មតិសម្រាប់សប្តាហ៍ទីពីរនៃខែកក្កដា (លើកទី ១២១) ។ នៅថ្ងៃទី ១៧ ខែកក្កដា Kim Soo Hyun ទទួលបាន ៧៥,៥៨០ សម្លេងដោយបន្តរក្សាតំណែងនាំមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbQOgARLdr_RhF_5GyqTEBss3K4o3qvs9x7lAbVMyZSIkygMZ8C9nUnipJbdilE-IlR-VgKQTKZmvPgfAaZH7w4XVEhbY07vPrB1A37KNuY_kv9Yv59AI5XaXW7I2UwlOLteNHrEJXu9zZyoEWSsDchkGl11DqNVA49QGAZQSkCYVT-hHrqpWI5vTQgpEQ/s2048/image_2025-03-15_16-05-13.png

ក្នុងបញ្ជីចំណាត់ថ្នាក់ទី ២ នៅសប្តាហ៍នេះគឺ Lee Jun Ho ទទួលបានការបោះឆ្នោត ២៩,២៦៩ ហើយ Byeon Woo Seok ជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹង ១៧,២៩៩ votes។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBpYAJ7PWVTH-oIvZ2iTx-ysK0F818kkw7DqGnX17yQFaAiCJzXnk7d5dJF2-E8riQWbJ0u061JQr9wdszw0H8i3jBQlByn12DEokgoJ7gnQr6FpX276qIm26jcrmgKnwp-JJcc9OD-4NMpZHHm7UvkDsvBdwk2AIOQIgP6ovp5evbWt1Fox22l4YZ1E11/s961/image_2025-03-15_16-05-11%20(2).png
Star Ranking គឺជាការស្ទង់មតិចំណាត់ថ្នាក់ដែលអ្នកគាំទ្រចូលរួមបោះឆ្នោតឱ្យតារា ដែលពួកគេពេញចិត្ត ។ នៅពេលបោះឆ្នោតតាមរយៈឧបករណ៍ចល័ត អ្នកប្រើប្រាស់ក៏អាច ទទួលបានវិញ្ញាបនបត្របោះឆ្នោតផងដែរ ហើយតារានឹងទទួលបានការលើកទឹកចិត្ត ផ្សេងៗ អាស្រ័យលើចំណាត់ថ្នាក់របស់ពួកគេ។ ជាពិសេសតារាដែលកាន់តំណែងលេខ ១ ក្នុងរយៈពេល ៤សប្តាហ៍ជាប់គ្នានឹងត្រូវបានផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូខាងក្រៅ ហើយអ្នកគាំទ្រក៏អាចដាក់វីដេអូគាំទ្រដើម្បីចាក់នៅលើផ្ទាំងប៉ាណូទាំងនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLq4kD0DAcBPMTueb5iYA2xZuOduAFGa-C3Rg2CADEpz8R1kl_QD_AIPYrvaF8SbybeT4sMv7B_Lcyb9Msz_ODoruRZDzvtPAicXEtqEJirkvXjlbFf6AlnowzwJ_MzV8QuF89w-TPnmfya7i9CLohWTgyszGjZQ38xXuiw_Bv9yXx1pBsJBAy46VG_RAC/s1066/image_2025-03-15_16-05-12%20(2).png

ការដែល Kim Soo Hyun នៅតែឈរលេខ ១ នៅលើ តារាង នេះបង្ហាញថាលោកមាន អ្នកគាំទ្រយ៉ាងខ្លាំង។ Kim Soo Hyun មិនទាន់ដោះស្រាយរួចរាល់ជាមួយនឹងរឿងអាស្រូវស្នេហាជាមួយតារាសម្ដែង Kim Sae Ron នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIZsc4P5H0E9drJKO0HefPKrWoP1_TtIIX5p5Pzc6SHBVqxR9_Qr685PWM38MxPBA3RsVV2vZoKXOSA1cXn0KcMLDhyphenhyphenRkEh-fTBwP2FCgblf6W4HX-9fBZ53NXm6451pliQZzssAtZr8K9-99tJLPS16EV7REnGD19xmeNyOQK5ksmYnfXa_9K_B8tCMXx/s1608/image_2025-03-15_16-05-12.png

Garo Sero និងក្រុមគ្រួសាររបស់ Kim Sae Ron បានចោទប្រកាន់តារាសម្តែងរូបនេះថា មានទំនាក់ទំនងគ្នានៅពេលដែល Kim Sae Ron នៅមិនទាន់គ្រប់អាយុ។ ពួកគេបាន ចោទប្រកាន់ Kim Soo Hyun ថាបានបង្ខំនាងឱ្យសងបំណុលរហូតដល់ ៧០០លានវ៉ុន បន្ទាប់ពីនាងជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនៃការបើកបរក្នុងស្ថានភាពស្រវឹងក្នុងឆ្នាំ២០២២។ ភាគីរបស់ Kim Soo Hyun បានបដិសេធការចោទប្រកាន់ទាំងអស់ហើយបានប្តឹង ជំទាស់។ ចាប់តាំងពីផ្ទុះរឿងអាស្រូវមក តារាប្រុសបានរងការខូចខាតយ៉ាងច្រើន ដោយសារតែម៉ាកមួយចំនួនទាមទារសំណង។ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនិតិវិធីច្បាប់៕

ក្រសួងការពារជាតិ៖ ទាហានថៃជាអ្នកដើរខុសតម្រាយផ្លូវចាស់ ល្មើសចូលដែនអធិបតេយ្យរបស់កម្ពុជា

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ថៃបានល្មើសការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយដើរល្បាតខុសពីតម្រាយផ្លូវចាស់និងបង្កើតតម្រាយផ្លូវថ្មីក្នុងដែនអធិបតេយ្យរបស់កម្ពុជា ទើបបណ្ដាលឱ្យទាហានថៃដើរគ្រាប់មីនដែលមិនទាន់ផ្ទុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG966NWlkTWGwUlWvBEox5oaX0TsBLzjsWJrL4M6DbfdNbttYpBPi3L8TtTrvxN-Oxdw0A4nZ4hmNfePlIMTooGvW0XV_nzrE_FHD1jEFW8YeoXMXtBXpegi-X_b_p9OzxgagE1Mp1IOrS1PoUriYE5T5p9GJrByvYwNHBZJtIkaE_5gRKe8FQx6ns4g4V/s750/photo_2025-07-21_08-29-12.jpg
យោងតាមសារបង្ហោះរបស់ក្រសួងការពារជាតិ នាថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺបណ្ដាលមកពីទាហានថៃបានដើរល្បាតខុសតម្រាយផ្លូវចាស់ ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQMVHWvDOUQfdE1VqtEMojVRoEMGk-eJgoxbPQ9eplCizOWbykIwxuIrx897n4u6Sg0sx_QPxmnLCm887-Bni50BJrlw-f8QvuVUzrU5dJ9VJJr_nunXmbMJ-HYuiy0hPbX6SH21qbkLtgoGY3v9ivu8gt21hNrB3cyhO4u2JHXJgeeGqPVUu6K35DZf0/s1280/photo_2025-07-21_08-29-13.jpg
ក្រសួងបានបន្ថែមថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVSK8AJ2G5NanElsbeIoCE8QoPbz6ST5jZgH6WWUN62E2RdRfSAqbujP-8N_mZXpcz6n-O_KiSXflAD9xP3_vLcKLkcGEZiWW2flifwSgw9Zt5yRs9E997fXsDLm9pH6-dEo2fpVMtBtRkQOPsiWeZbelxHDedlk3JnBNWAKRLkpEmvf1GnHI_hIrjkyoZ/s1280/photo_2025-07-21_08-29-13%20(2).jpg

ជាងនេះទៅទៀត បើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា តំបន់ដែលកើតហេតុខាងលើនេះ ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq8Qb3LQYOlsR9jVUCkLrHpsqG48GPkYZmxyf1WX4IgcPh4flrUBzzbIT6SkhwJOwmVysWhbkh03kxGu1PJl2HZLCO8vUD3JVHcUCJyZs7bbuR62u-MvWAe587igdtcFKmtGXxCU07j7alck_FmU_X1dLUcUt-OHdBJKqkuZip-y7RCpqHVt0HmU0d0MCW/s1280/photo_2025-07-21_08-29-13%20(3).jpg

ជាមួយគ្នានេះ ក្រសួងបានរំលឹកភាគីថៃសារជាថ្មីថា ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិមិនអាចបានតែនិយាយ ប៉ុន្តែគ្មានសកម្មភាពនោះទេ ដូច្នេះកម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់៕

BLACKPINK វ៉ាក្រុម BTS ក្លាយជាក្រុមដំបូងមានបទចម្រៀងចំនួន៣ឈានដល់លេខ១ នៅលើ Spotify Global

0

បទ «JUMP» បានកើនឡើងដល់លេខ ១ នៅលើ Spotify ទូទាំងពិភពលោកត្រឹម តែមួយថ្ងៃបន្ទាប់ពីការចេញផ្សាយ(១១ កក្កដា) របស់ខ្លួន ដែលជាការកត់សម្គាល់ បទចម្រៀងទី៣ របស់ BLACKPINK។ កាលពីមុន BLACKPINK ធ្លាប់បានឈរនៅ លើកំពូលតារាងជាមួយនឹងបទ «Pink Venom» និង «Shut Down»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhUCwYEi2K26q_aFAHTk0RKS8cznpHQWRyoLo37gK7u5YTyjrtyE8UEg2tub5IG4JXnjKh63K23RQwPRVom_PVH3H3e36hr4PrjoG4Ws3qaE3lv5oKe05cYxM34Jaz5xQbdhmqXxKV8EWQnSzU4eo3sG6aTsOqiDIgH_78VYnbpCk0hfiPIM7sb4VRGD5b/s1440/image_2025-07-18_15-03-38.png

ព្រឹត្តិការណ៍ដ៏សំខាន់នេះបានធ្វើឱ្យ BLACKPINK ក្លាយជា «ក្រុម K-Pop ដែលមានបទចម្រៀងលេខ « ច្រើនជាងគេនៅលើតារាង Spotify Global » ។
សមិទ្ធិផលនេះវ៉ាដាច់ក្រុម BTS ដែលជាក្រុមដ៏ល្បីល្បាញដែលមានបទចម្រៀងលេខ ១ ចំនួនពីរនៅលើតារាងដ៏សំខាន់នេះជាមួយនឹងបទ «Dynamite» និង «Take Two»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRGE6HduSIB6-P0VQaARrT3L9ioQUasi5FqQSxhl2MxumtVTM1omQA9E6_plc6sPty3fIbyZ3xEwox8kNkCSaTAgkHX1eypzSyWb0cfDJBsWuruL_YY-DMYvEOi_ioavUyXPDMsHwIKGHTb0nW47dK72U_dxedgSjGW-TaZpoLO9UCdeazwqjvdEXGdfV1/s1440/image_2025-07-18_15-03-39.png

ក្នុងពេលជាមួយគ្នានេះដែរ បទចម្រៀងកំពូល ១ ដូចជា «JUMP», «Pink Venom» និង «Shut Down» BLACKPINK បានស្មើ Rihanna, Olivia Rodrigo និង Sabrina Carpenter ឱ្យក្លាយជាតារាចម្រៀងស្រីទី៤ ដែលមានបទចម្រៀងលេខ ១ ច្រើនជាងគេបំផុតនៅលើតារាង Spotify ពិភពលោកក្នុងប្រវត្តិសាស្ត្រ តែនៅពីក្រោយ Billie Eilish (មាន៦ បទ) Ariana Taylor 2 (មាន៨បទ) និង Ariana Grande (មាន៨បទ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg31SjLFuKbjiUxQBUqlnTdRkj3S9VOLf6JoonUyAwfhoUHOUmWVbdvTNNYnFyAVUa5wP3XyGegmRQszktat9B1vILZT9hU-30XQLP4O2-dpGviiijEgx2zx0FN0wzkbC7RWzGhIMnIQCdq7wi_ncmDsyt8H6fdIqTHi8hTEBBdh3YZ_lY0SfD9gpAma3tg/s1080/image_2025-07-18_15-03-40%20(2).png

BLACKPINK បានកាន់កាប់តំណែងលេខ ១ នៅលើតារាង Spotify Global ក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នាជាមួយនឹងចំនួន ៦.៥៧៩ លានស្ទ្រីម ក្លាយជាបទចម្រៀងលេខ ១ ជាប់ចំណាត់ថ្នាក់លេខ ១ យូរបំផុតដោយក្រុម K-pop លើស «Pink Venom» និងនៅពីក្រោយបទចម្រៀង «Shut Down» របស់ពួកគេផ្ទាល់ (៦ ថ្ងៃនៅកំពូលនៃ Spotify Global) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhovcoZpb3x3ihORcUnGTpxKQH6kVvY8rehliLJK7LMgS03LOoR49WMIPP300RH2GEZbYoZzxwmTS0IFChy7BWarNPixo9T2u4XIrTgDo3KyLIWSsIMsFGpcGiRvzJCtCtX-S6WTuGcCHgNPI1D-_LeEAroMpBKego5UfIyYeypxioz3knIokoq_rfTMJuf/s2048/image_2025-07-18_15-03-41.png

បទចម្រៀងជាប់លេខ ១ យូរជាងគេនៅលើតារាង Spotify Global ក្នុងចំណោមក្រុម K-pop មានដូចជា៖
១) បទ “Shut Down” របស់ Blackpink៖ ៦ ថ្ងៃ។
២) «JUMP» របស់ Blackpink៖ ៥ ថ្ងៃ និងរាប់បន្តទៀត។
៣) «Pink Venom» របស់ BLACKPINK ៖ ៣ ថ្ងៃ។
៤) «Golden» របស់ HUNTR/X៖ ២ ថ្ងៃ។
៥) បទ «Dynamite» និង «Take Two» របស់ BTS បានចងភ្ជាប់គ្នារយៈពេល ១ថ្ងៃ៕

Fan Bingbing រកចំណូលបានជិត ២០០លានដុល្លារក្នុងមួយឆ្នាំលើផលិតផលសម្រស់

0

តារាសម្ដែងចិន Fan Bingbing រកចំណូលបានជាង ១.៤ពាន់លានយន់ ប្រមាណ១៩៥ លានដុល្លារក្នុងឆ្នាំ២០២៤ តាមរយៈការលក់ម៉ាសបិទមុខ និងក្រែមលាបមាត់ក្រោមម៉ាក Fan Beauty Diary របស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQjJ2DNXb54YSe81h5x-L09FY6wPHkuRnhbCD_ObwR70Y38OpRA4bRmWzvWT35o1_pcCobfaY2mkOVzWJPKIrPLkX8UwaP-znyRzvLqdB3IXbm-aKPACW_-e16QBmAry6Yuh3PQYbkKMqNkN4WiXimKLmDNZOCowUCBWKeSCs8r6fwrnPBBqoh59sgCHiW/s2048/image_2025-07-18_15-46-43.png
យោងតាម Finance Sina ក្នុងវ័យ ៤៤ ឆ្នាំ Fan Bingbing ត្រូវបានគេទទួលស្គាល់ យ៉ាងទូលំទូលាយថាជាអ្នកជំនួញ និងជាអ្នកសរសេរប្លុកម៉ូតជាងតារាសម្ដែងនៅក្នុង ប្រទេសចិន។ របាយការណ៍ពីគេហទំព័រអាជីវកម្មសម្រស់មួយបានកត់សម្គាល់ថានៅឆ្នាំ ២០២៤ Fan Beauty Diary ជាប់ចំណាត់ថ្នាក់ទី ៣៥ក្នុងបញ្ជីម៉ាកផលិតផលសម្រស់ ដ៏ពេញនិយមបំផុតរបស់ចិនទាំង ១០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm34GpAmTpSOlABQXm2kmTcj6Nm0RW4RwzlUPqMynRblmhmV9oZWuwgOfuanM3g5f7gl8B2Rzk_6YPhxvZAyoRlxO8dBPsuBSSVuRzd7Mzsp7_ysWynlKZLhbqhlx0C3qTPhULmYj0zRudjbruL8U99O0IzEdbOM3dUcbzj50gDIlbySDfejoHw-D3E0VQ/s2048/image_2025-07-18_15-46-37.png

ខណៈពេលដែលប្រាក់ចំណូលរបស់ Fan Beauty Diary គឺទាបជាងម៉ាកយីហោកំពូល Proya ដែលរកបាន ៨.៦ ពាន់លានយន់កាលពីឆ្នាំមុន អ្នកវិភាគចាត់ទុកនេះជាសមិទ្ធិ ផលដ៏គួរអោយចាប់អារម្មណ៍សម្រាប់ម៉ាកយីហោដែលបង្កើតឡើងកាលពី ៧ ឆ្នាំមុន។ Fan Beauty Diary កំពុងលេចចេញជា «គូប្រជែងខ្លាំង» នៅក្នុងឧស្សាហកម្មសម្រស់ ដែលប្រកួតប្រជែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNzxyjto4Lswnq8Ci4YEE1ocQjr9hQolsvFH0bHolWoQ6Fvt7dQViGur2Caq9GoA_9hf5m9uZJGOWv__rZ0D59qIS6DrjubhFv9TMJHbfbL7Z_q8uefA3gSA3NL1PY-xn61mfCzj46fKyKbzX_j77E9eefGKHixN5ieHGbQVYqNUD45PmNHhbL0LYSzOJ/s2048/image_2025-07-18_15-46-41.png

យីហោនេះមានការរីកចម្រើនជាលំដាប់ ជាមួយនឹងចំណុចសំខាន់ដែលសម្រេចបាននៅ ក្នុងខែមិថុនានៅពេលដែលវាបានលក់ម៉ាសបិទមុខចំនួន១០០,០០០ប្រអប់ក្នុងរយៈពេលត្រឹមតែ ១០វិនាទីក្នុងអំឡុងពេលផ្សាយផ្ទាល់។ ប្រអប់នីមួយៗមានតម្លៃ ១៩៨ យន់ ប្រមាណ២៧ដុល្លារ ។ បន្ថែមពីលើម៉ាស់បិទមុខ ម៉ាកយីហោនេះផ្តល់ជូន នូវក្រែមលាបមាត់ សាប៊ូកក់សក់ ក្រែមថែរក្សាស្បែក ជាមួយនឹងតម្លៃចាប់ពី ៩៩យន់ ដល់ ៦៨៤ យន់ (ប្រមាណជិត១៤ដុល្លារដល់៩៥ដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4MLN6gJLTZiWeBZXyd5TUEnGtXyoK9ik230oE7-7e_wgDcrXDQPC-2cQ_f3iPAnFXZLrczLICLodI6w-SqizxQHEf0AG-R6Z4leYdHK93aOCT_qXHXl-43Tg2uTeIM7DxV9_ti2d-_mJEqXSxn-x4ufTVvvH2oIGVnJj3P_pyl7BZt_V5PkrX8YCpFnM6/s1920/image_2025-07-18_15-37-32.png

អ្នកគាំទ្រផ្សព្វផ្សាយផលិតផល របស់នាងតាមរយៈការផ្សាយពាណិជ្ជកម្ម ការផ្សាយបន្តផ្ទាល់និងការសហការជាមួយអ្នក មានឥទ្ធិពលលើការផ្សាយបន្តផ្ទាល់របស់ចិនដ៏ពេញនិយមក្នុងអំឡុងពេលពិធីបុណ្យទិញទំនិញធំៗ។ គណនី Douyin របស់យីហោនេះមានអ្នកតាមដាន ១១.៤ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9mtJs9u9Lh8lyadjodqc3NndecrWKLDPTiP_wxeIP57ZNKXucXy8VdJKoHbNb1QP-z-6G4l0WKAvTXQ1tRNefHES6nuXEl-Eho6LVQoNKvrZjLRVQbYrecJqTtBSZn6qy3PiAe1UAwWGIRlUpzjsUrKmhl9MgMaTLjXW4S5Z7QrvYpAiPMstf9yC_bW1O/s1920/image_2025-07-18_15-37-36.png

ទន្ទឹមនឹងការបណ្តាក់ទុនជំនួញរបស់ខ្លួន Fan Bingbing នៅតែបន្តចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ បង្ហាញមុខក្នុងទស្សនាវដ្តី និងសម្តែងក្នុងខ្សែភាពយន្តដែលផលិតនៅហូលីវូដ កូរ៉េខាងត្បូង និងម៉ាឡេស៊ី៕