បន្ទាប់ពីផេកមួយឈ្មោះថា អ្នកវិភាគឯករាជ្យ បានផ្តល់ពិន្ទុទៅកាន់ខ្សែភាពយន្តរបស់ចាងហ្វាយផលិតកម្ម ប៉ីប៉ី ឌី ត្រឹមតែ៥.៦បានបង្កឱ្យមានការជជែកវែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម។ ប៉ីប៉ី ឌី ក៏បានបង្ហោះសំណេរជាបន្តបន្ទាប់និងចោទប្រកាន់ថាអ្នកវិភាគនេះគឺនៅខាងរោងកុនថៃ ខណៈអ្នកវិភាគឯករាជ្យបានតបដោយខ្លីថា «ហ្វេនសេចក្តីពិត»។.png)
កាលពីយប់ថ្ងៃទី២៩ ខែសីហា ផេកមួយឈ្មោះថា «Stephen Row : អ្នកវិភាគឯករាជ្យ» បានបង្ហោះភាពយន្តចំនួនពីរ គឺ «ខ្មោចឆ្មាកន្លង » របស់ប្រទេសឥណ្ឌូនេស៊ី គឺទទួលបាន ៦/១០ ចំណែកឯរឿង «ភូមិគ្រឹះអាគម» របស់ប្រទេសកម្ពុជា គឺទទួលបាន៥.៦/១០»។ សំណេរខ្លីដែលផ្តល់ពិន្ទុទៅកាន់រឿងពីរនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយមកគេបានឃើញ ប៉ីប៉ី ឌី ដែលជាម្ចាស់ភាពយន្តខាងលើនេះបានចេញមកបង្ហោះសំណេរក្តៅគគុកបន្តកន្ទុយគ្នា។
ប៉ីប៉ី ឌី បានបង្ហោះថា ««ខាងរោងកុនសៀមក្តៅហើយ Rate ទៅបង ប្រៀបធៀបទៅបង
ខ្ញុំទទួលយក តែបញ្ជាក់កុនខ្ញុំចាក់តែនៅLegend និងPrimeដដែលណាខ្ញុំហ្វេនពោតផ្ទុះ and u?»។ លោកបានបន្តបង្ហោះទៀតថា «បង្ហើបរឿងមួយថ្ងៃដែលខ្ញុំប្រាប់ថាខ្ញុំអត់ចាក់រឿងខ្ញុំនៅរោងកុនសៀមទេខ្មែរដែលធ្វើការឱ្យរោងកុនសៀមប្រាប់ថាឱ្យខ្ញុំគិតឱ្យច្បាស់
លទ្ធផលខ្ញុំជោគជ័យ វាខឹង ខឹងទាំងdirectorម្នាក់ទៀត គាស់មកវិញកុនម៉ាឆាវៗ តែសន្ទុះលើសកុនឯង លើកទ័ពមកចាំទទួល»។ ប៉ីប៉ី ឌី លើកឡើងទៀតថា «ហ្សីនហ្នឹង គ្នារោងកុនសៀមជឿវាទៅ ៥.៦ បើល្អគេមិនដេញក្បាលចេញទេ វិភាគឯករាជ្យស្អី នៅខាងសៀមចឹង?»។
បន្ទាប់ពី ប៉ីប៉ី ឌី បានបង្ហោះសំណេរជាច្រើនទាំងកណ្តាលអាធាត្រដល់ទៀបភ្លឺ ផេក Stephen Row : អ្នកវិភាគឯករាជ្យ បានបង្ហោះសំណេរដោយខ្លីនៅព្រឹកថ្ងៃទី៣០ ខែសីហា ថា «ខ្ញុំហ្វេន សេចក្តីពិត!»។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តរបស់ ប៉ីប៉ី ឌី បានចំណាយថវិកា១០ម៉ឺនដុល្លារក្រោមស្នាដៃដឹកនាំសម្តែង៣រូបរួមមានលោក កៅ សីហា ដែលបានចែកឋានទៅហើយ និង ប៉ីប៉ី ឌី រួមទាំង ទ្រី សក្កដា។ ទោះបីជាការផលិតចំណាយច្រើនម៉ឺនដុល្លារ ប៉ីប៉ី ឌី ដែលជាចាងហ្វាងផលិតកម្មសម្រេចចិត្តមិនចាក់បញ្ចាំងកុនរបស់ខ្លួនក្នុងរោងកុនដែលមានប្រភពមកពីប្រទេសសៀមឡើយ៕










