ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃបានសម្រេចដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាផ្លូវការ ដោយសារតុលាការរកឃើញថា លោកស្រីមានពិរុទ្ធពីបទល្មើសរដ្ឋធម្មនុញ្ញអំឡុងពេលកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបង្ហាញពីភាពទន់ខ្សោយនយោបាយក្នុងប្រទេសថៃរបស់លោកស្រី ។ នៅថ្ងៃដដែល គណបក្សប្រជាជន ជាគណបក្សប្រឆាំងបានបង្ហាញគោលជំហរពុំចូលរួមជាមួយរដ្ឋាភិបាល និងស្នើនូវលក្ខខណ្ឌ៣ចំណុច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq7I5a91YW0tW6F3TNqfYFAgITWRkIVYiFSSwsCh5MzUhxx4BkP0e3VM5kYLj7TYxLwgX1VNdt7yVcQ1eDsq37fyd6YsMtpRVZXeJrrW6_kQpGzbedIVNsoWO7aVtFZMwf7LdwaVsnAfZITmXj_Iaba7CGLqpnfFN82mlZcXz3hy7v_7ORgUJWL6tCA3h5/s1280/image_2025-08-30_11-05-26.png

លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនបានប្រកាសគោលជំហររបស់ខ្លួន ក្រោយពីតុលាការធម្មនុញ្ញសម្រេចដកលោកស្រី ផេថងថាន ចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយលោកបញ្ជាក់ថា ទោះជាគណបក្សប្រជាជនធ្លាប់អំពាវនាវឱ្យលោកស្រី ផេថងថាន រំលាយសភាដើម្បីប្រគល់អំណាចឱ្យពលរដ្ឋកន្លងមក ប៉ុន្តែពេលការកាត់ក្តីរបស់តុលាការបញ្ចប់ និងមានចន្លោះប្រហោងនយោបាយ គណបក្សប្រជាជនសូមផ្តល់ដំណោះស្រាយឱ្យជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី រំលាយ និងរៀបចំការបោះឆ្នោតជាថ្មីយ៉ាងឆាប់រហ័ស ពីព្រោះសមាសភាពសភាតំណាងរាស្ត្របច្ចុប្បន្នពុំអាចបង្កើតរដ្ឋាភិបាលមានស្ថិរភាព និងស្របច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_DXYVlgeVqclAaPRaHHakPo9axRl25G3iikTHwmIAUK3whm80eiIctCZi7BNog3mXrKn7xvS11hH9_heLXSgacYuFDGIMPMjIzjo9IjTutBw_w5VjEai0KMXlRLw3as_rDmRcw_yBjJrJY3LSLlnOPKz-UGoOggm6MsAk2RIh9GJnmFmn5xdObC3LQlO0/s1024/image_2025-08-30_11-05-27.png

លោក ណាថាផុង បន្តថា សមាជិកសភាគណបក្សប្រឆាំងបានត្រៀមខ្លួនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីតាមលក្ខខណ្ឌ៣ចំណុច រួមមាន ៖

១-នាយករដ្ឋមន្ត្រីថ្មីត្រូវតែរំលាយសភាក្នុងរយៈពេល៤ខែ ក្រោយចេញសេចក្តីថ្លែងការណ៍គោលនយោបាយ
២-គណៈរដ្ឋមន្ត្រីត្រូវរៀបចំការធ្វើប្រជាមតិដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មីដោយសភាធម្មនុញ្ញជាប់ឆ្នោត
៣-គណបក្សប្រជាជននឹងមិនចូលរួមបង្កើតរដ្ឋាភិបាល និងមិនទទួលយកតំណែងរដ្ឋមន្ត្រីណាមួយឡើយ គឺគណបក្សនឹងធ្វើការក្នុងឋានៈជាគណបក្សប្រឆាំងដើម្បីត្រួតពិនិត្យការងាររបស់រដ្ឋាភិបាលថ្មីបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ltHgedDzTKvSTR3sSVd7jEJS6lWQ48uum7K1JSd-2rhGWH5JVje8W8jfFwKdd5bt7mUL_Rvb8qOk-p6g4nkxfwAIYFZFnVdTcC-pijGLUV8TC-rHe9wcahxl51hz8HnEufkINELz5QuRFmTwpvOS2Uw1GuZowTePIlOc3-Ji60jJSyQwaH9CdOTj8xQy/s850/image_2025-08-30_11-05-28%20(2).png

គណបក្សប្រជាជនច្រានចោលព័ត៌មានដែលផ្សាយថា គណបក្សបានព្រមព្រៀងជាមួយគណបក្សភូមិចៃថៃដើម្បីផ្តល់តំណែងរដ្ឋមន្ត្រីចំនួន៨រូប ប៉ុន្តែគណបក្សប្រជាជនត្រៀមខ្លួនបំបែកភាពជាប់គាំងនយោបាយតាមរយៈដំណើរការសភាដើម្បីឱ្យមានការបោះឆ្នោតជាថ្មីឆាប់ៗ ។ គណបក្សប្រជាជននឹងពុំបញ្ជូនសមាជិកគណបក្ស ឬអ្នកតំណាងគណបក្សទៅចូលរួមជាមួយរដ្ឋាភិបាលទេ ។ ហេតុនេះ ព័ត៌មានដែលផ្សាយថា គណបក្សប្រជាជនព្រមព្រៀងជាមួយគណបក្សភូមិចៃថៃ គឺពុំពិតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX5lBYjyPIQwSQpR7vXKlnIkcOHA4TTzaaycwVAGFah9pOUsqfu6T1AuqerHt9oMSlM3WFVaWWRKFZjG508Y6dsPh-aU8wbEcfkUr_s2krCX4p6_97kov9aghcYE322c5l88inbQeAxOg_BlxSt_psG-99KDtNAB5R-gjA6ySyDPR-R1pro_b7O23z2AvV/s850/image_2025-08-30_11-05-28%20(3).png

គួរបញ្ជាក់ថា ក្រោយពីលោកស្រី ផេងថងថាន ធ្លាក់ពីតំណែងនាយករដ្ឋមន្ត្រី ពេលនេះ ប្រទេសថៃបានត្រៀមបេក្ខជននាយករដ្ឋមន្ត្រីចំនួន៥រូប ដែលនឹងប្រកួតប្រជែងកាន់តំណែងជានាយករដ្ឋមន្ត្រី ទី៣២ រួមមាន ៖

១-លោក ឆ័យក្សេម និទិសិរិ គណបក្សភឿថៃ
២-លោក អនុថីន ឆាន់វីៈគូន គណបក្សភូមិចៃថៃ
៣-លោក ប្រាយុទ្ធ ចាន់អូចា គណបក្សរួមថៃសាងឆាត
៤-លោក ផីរៈផាន់ សាលីរ៉ាត់វិផាក ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងថាមពល និង
៥-លោក ជុរីន ឡាក់សាណៈវិស៊ីត សមាជិកសភាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgUk3mbK46kJdBYDMWAc5khfLPpvnFsZuGzLPBvHHgcROZxk_oM-l4yioz_L6nSc8ETiJtynarwUzXYs3LJNn1_lF7xBg3ucJPxQlN2pzuwQ-WUshIexhuuptRM6-kIPBmLs9NxP4xka2syt0eLPOknAgqXoGUGndlE7rRx88Z9OQL6dBdH81MfndIBZP1/s640/image_2025-08-30_11-05-28.png

គណបក្សកាន់អំណាចភឿថៃបច្ចុប្បន្ន ប្រកាសជំរុញលោក ឆ័យក្សេម និទិសិរិ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីបន្តពីលោកស្រី ផេថងថាន ប៉ុន្តែគណបក្សនយោបាយនានាបានគាំទ្រឱ្យលោក អនុថីន ឆាន់វីៈគូន កាន់តំណែងជានាយកដ្ឋមន្ត្រីថៃ ទី៣២ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL91pxZHRdtxDoImj3D3YapcYGw5KN5rYnjK-p952CsPmVKX0vPURlQeuPU3N03MLamyPyXERhnZjAw1OV3bTeUrwhUACEHX-cfM7uI14Y6okxquYJCGW3c8mCe9KTtZgpCEQ1aWNfDk9mU_LHjCh_XuOHHqWN6gZ5Lw4YO9meEzK-heW-aLg5LXzDS1Oz/s1280/photo_2025-08-30_09-49-15.jpg

លោក អនុថីន និយាយថា លោកត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រីយូរហើយ ដោយលោកប្រកាសពីគោលជំហរភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង និងចរចាស្វែងរកសន្តិភាពនៅព្រំដែនកម្ពុជា-ថៃ ។ លោកនឹងពុំបណ្តោយឱ្យប្រទេសថៃបន្តមានជម្លោះជាមួយប្រទេសជិតខាងទៀតទេ មេដឹកនាំរដ្ឋាភិបាលមុនពុំអាចដោះស្រាយបញ្ហាបច្ចុប្បន្ន ប៉ុន្តែបើលោកកាន់តំណែងនាយករដ្ឋមន្ត្រី លោកនឹងដោះស្រាយជម្លោះព្រំដែនឱ្យបាន ។ លក្ខខណ្ឌការដោះស្រាយបញ្ហា គឺស្វែងរកសន្តិភាព ចរចាភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាងដែលកំពុងមានជម្លោះ ៕