ឡូរីន នៅតែត្រូវបានអ្នកលេងបណ្តាញសង្គមថៃជាច្រើនចូលមកខម្មិននៅលើការបង្ហោះរបស់នាងមិនព្រមឈប់មិនថានៅលើគណនី ហ្វេកប៊ុក អ៊ីនស្តា្រក្រាម ឬមួយក៏ទិកតុកនោះទេ។ អត្តចរិតរបស់ជនជាតិថៃមួយចំនួនដែលនៅតែតោងទាមមិនឈប់នេះក៏មានអ្នកគាំទ្រលើកឡើងដែរថា «ជន្លេនចូលខម្មិនហង្ស»។
ដូចប្រិយមិត្តជ្រាបមកហើយថាតារារ៉េប វណ្ណដា គឺមានអ្នកគាំទ្រច្រើននៅឯប្រទេសថៃ ហើយនៅពេលខ្មែរនិងថៃមានជម្លោះជាមួយគ្នាបានបណ្តាលឱ្យជនជាតិថៃជាច្រើនរូបខឹងស្អប់ វណ្ណដា ដែលចេញមកនិយាយការពិតពីសង្គ្រាមនេះ។ មិនត្រឹមតែ វណ្ណដា ប៉ុណ្ណោះទេដែលត្រូវអ្នកលេងបណ្តាញសង្គមថៃបញ្ចេញមតិស្អប់ខ្ពើមជាច្រើន សូម្បីតែ ឡូរីន ដែលជាគូស្នេហ៍តារារ៉េបរូបនេះក៏ត្រូវបានជនជាតិនេះចូលមកបញ្ចេញមតិមិនសមរម្យដូចគ្នា។

ជាក់ស្តែងកាលពីកន្លងទៅនេះតារារ៉េបថៃកាកៗ Younggu បន្ទាប់ពីរករឿង វណ្ណដា មិនឈប់ឈរហើយត្រូវបាន វណ្ណដា មិនខ្ចីអើពើរស្រាប់តែបុគ្គលនេះមករករឿង ឡូរីន ជំនួសវិញ។ យ៉ាងណាចាប់តាំងពីពេលមានរឿងរហូតមកទល់ពេលនេះគេសង្កេតឃើញថាអ្នកលេងបណ្តាញសង្គមថៃនៅតែតោងតោមចូលមកអុកឡុក ឡូរីន មិនព្រមបញ្ចប់។
ឡូរីន បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទិកតុក និងរូបភាពមួយចំនួននៅលើបណ្តាញសង្គមហ្វេកប៊ុកនិង Instagram កាលពីពេលថ្មីៗនេះគឺអ្នកគាំទ្របានឃើញថាជនជាតិសៀមចូលខម្មិនឥតល្ហែរនៅក្នុងការបង្ហោះរបស់នាង។ នេះទំនងជាដោយសារតែកាលពីមុនពួកគេស្រលាញ់ វណ្ណដា ពេករហូតពេលមានជម្លោះកើតទៅជាការខឹងស្អប់ខ្លាំងត្រឡប់ទៅវិញមិនត្រឹមតែ វណ្ណដា ប៉ុន្តែ ឡូរីន ក៏ត្រូវមករងគ្រោះជាមួយគ្នា។
ស្របពេលគណនីបណ្តាញសង្គមថៃចូលមកខម្មិន ឡូរីន ជាមួយនឹងពាក្យសម្តីផ្សេងៗអ្នកគាំទ្រកម្ពុជាក៏បានបញ្ចេញមតិដែរថា ជន្លេនចូលមកខម្មិនហង្សច្រើនណាស់៕










