ស្របពេលដែលបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហាព្រំដែន និងសង្គ្រាមសុីវិល វៀតណាមឯណោះ បានកំពុងស្ងប់ស្ងាត់អភិវឌ្ឍន៍វិស័យយោធារបស់ខ្លួន។
ថ្មីៗនេះ វៀតណាម បានបញ្ចេញមីសុីល 4K44 Redut ឬគេស្គាល់ថា P-35 ដែលមានរូបរាងស្រដៀងទៅនឹងគ្រាប់នុយក្លេរអ៊ែរ។
4K44 Redut មានប្រវែងប្រមាណ១០ម៉ែត្រ ត្រូវបានប្រទេសវៀតណាម នាំចូលមកពីប្រទេសរុស្សុី ក្នុងឆ្នាំ១៩៨០។.png)
មីសុីលនេះ ត្រូវបានវៀតណាមធ្វើទំនើបកម្មដោយជោគជ័យ ដោយបំពាក់ក្បាលកាំជ្រួច P-35 ផលិតក្នុងស្រុកដែលអនុញ្ញាតឱ្យវាបាញ់បានចម្ងាយពី៣០០គីឡូម៉ែត្រ ដល់៤៥០គីឡូម៉ែត្រ។
គោលដៅចម្បងរបស់មីសុីល P-35 គឺសម្រាប់កម្ទេចនាវាចម្បាំង ដែលវៀតណាមបានកំពុងដាក់ពង្រាយនៅតាមប្រជុំឆ្នេរសមុទ្រ ក្នុងជម្លោះសមុទ្រចិនខាងត្បូង៕










