នាពេលថ្មីៗនេះតារាចម្រៀង ហ្សូណូ បានបង្ហាញស្នាដៃថ្មីរបស់ខ្លួនជាមួយនឹងបទចម្រៀងមួយបទដែលរួមបញ្ចូលជាមួយនឹងឧបករណ៍ភ្លេងខ្មែរពីស្នាដៃរបស់តារាចម្រៀង វណ្ណថាន។ មិនត្រឹមតែប៉ុណ្ណោះ ហ្សូណូ បានផ្តិតយកទិដ្ឋភាពដ៏ស្រស់ត្រកាលនៅប្រាសាទអង្គរវត្តជាមួយនឹងការបង្ហាញពីវប្បធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFhUgXA7HdXONVcW2zoGthHD3PD7OgKIwYOaYdjHmvRfSS3fvJ9rUl9OwAtZ6lKqFumSv1HZEq5vyDLfpfHdE9WaI_7La5EU1FlIq7bti-cw55yDXCIqwr1lqvygh7MMFB0zRqzEm2VeBv6CrSdqeQApCeUmsHDjsic48w6BLSah4WJPZiBfwKraD2dd6W/s2048/image_2025-08-29_15-40-39.png

កាលពីថ្ងៃទី ២៧ ខែសីហា តារាចម្រៀង ហ្សូណូ បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «នាងអើយ»។ MV មួយបទនេះគឺពេញជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងព្រោះបានបង្ហាញរូបភាពដ៏ត្រជាក់ភ្នែកនៃប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុង MV ដ៏ពិសេសនេះក៏មានការបង្ហាញពីរបាំខ្មែរផងដែរ។ អ្វីដែលមហាជនចាប់អារម្មណ៍មួយទៀតស្នាដៃថ្មីរបស់តារាចម្រៀង ហ្សូណូ ទៅលើបទចម្រៀង «នាងអើយ»គឺមានការចូលរួមជាពិសេសពីតារាចម្រៀង វណ្ណថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGkezEfX9YP9sg6pMdCQiDYwyI7HFrDif5CL2USnaRLJzjAqcAZnsXYBI6LLGsKy-n56NKxHJaKaTSlGCkpeXAtTDeKbtyQIqo-KEcpXaEZ9JrCw08ra0FaKyJ8VZfpid2aBx9HnBjTPVG7QlgDhj5ouloA0pn7n9jw82SDy5mNG29eXV6wZKbmamSWkDr/s2048/image_2025-08-29_15-40-42.png

តាមការរៀបរាប់ពីតួនាទីក្នុងការផលិតបទនេះខាងឧបករណ៍ភ្លេងខ្មែរគឺបានបង្ហាញ វណ្ណថានដែលជាតារាចម្រៀងក្នុងទ្រនំបារមីដែលទស្សនិកជនបានដឹងយ៉ាងច្បាស់ថាលោកពូកែខាងឧបករណ៍ភ្លេងដល់ទៅជាង២០ឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1db4RFnpyBaQzxeaXqbMjPjmJ3YAfwprFmc7DGtCCtDmmI8RAohqrBXazpBGSWN7onV6jsMXOrvVBLjCEkgyLz9BPDXkuDgDjkBdNsS3N-gkctQen_fepr3KRzIp78I4KvGdlILHxgXpRZDwn0ghB3dCBFolGpt6CwRvFzvq6M3bVqtOi4BJcIDOTzXV8/s2048/image_2025-08-29_15-40-43.png

ក្រោយពីស្នាដៃរបស់ខ្លួនបានបង្ហាញតារាចម្រៀង ហ្សូណូ បានបង្ហាញថាបទនេះជាបទដែលលោកពេញចិត្តខ្លាំងជាងគេ ខណៈលោកក៏ជំរុញឱ្យទស្សនិកជនទៅកម្សាន្តនៅខេត្តសៀមរាបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs1CJYg7ynIfNMAN-soxOZxxO8rM9nUDJnnDoLZirjkekLm5OdQ4hH8cHV67vXqDeSbNto_lJJJsx8JaMS68Ri-rVhyphenhyphenhwi_CRCQt70z__jpP4S87hTPMG3Fbl2M5XVLgUBTM3z3XL9EGB7lsZJrVdHW43efnsqASL-3uSIcjqxBgFnj1uBVf6CJHVK6-r0/s1115/image_2025-08-29_15-40-40.png

លោក ហ្សូណូ បានរៀបរាប់នៅល្ងាចថ្ងៃទី២៩ សីហា ថា «មេឃភ្លៀងហើយសង្ឃឹមថា នាងអើយ នឹងបំពេអារម្មណ៍គ្រប់គ្នា ហើយកុំភ្លេចមកលេងសៀមរាប និងតំបន់ទេសចរណ៍ស្អាតៗក្នុងស្រុកផងណា! ។ បទចម្រៀង «នាងអើយ» ជាចម្រៀងដែលខ្ញុំពេញចិត្តជាខ្លាំង ព្រោះគ្រប់យ៉ាងសុទ្ធតែធ្វើឡើងដោយការពេញចិត្ត ទាំងទំនុកច្រៀង បទភ្លេង និងការបញ្ចូលឧបករណ៍ភ្លេងខ្មែរជាច្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZgIwLHUfKXSvsmZlAKDmj0Ul_Pt9iIUSoGdb1FeoP5lKEHqW0h3e1Ppk-tUZ-EytsImbkgqodqTAo2_NsPUg43RQnm1mZCcLYD12q-qEZh-3fDzjUStzUIc6PwiQsY2U8GoyV8hD8Agkw74KPuz_yVWtC9SO1dXmPfx9F3jBAC9O2tSz-AdJxK-CWTk4/s2048/image_2025-08-29_15-40-38.png

ជាមួយគ្នានេះតារាចម្រៀង ហ្សូណូ បានអរគុណទៅកាន់ក្រុមការងារផលិតដែលបានសម្រិតសម្រាំងក្នុងការផ្ដិតយករូបភាពដ៏ស្រស់ស្អាតពីប្រាសាទបុរាណខ្មែរជាច្រើននៅក្នុងខេត្តសៀមរាបរួមមាន ប្លង់ពេញនិយមនៅអង្គរវត្តជាច្រើនកន្លែង ប្រាសាទតាព្រហ្ម ប្រាសាទក្រវ៉ាន់ ប្រាសាទប្រែរូប និងខ្លោងទ្វារខ្មោចជាដើម រួមទាំងការបញ្ចូលរបាំខ្មែរទៀតផង៕