ងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន អ្នកដែលចោទប្រកាន់តារាសម្តែង Dylan Wang ថាបានឈ្លោះជាមួយមិត្តស្រីរបស់ខ្លួនបានចេញមុខនិយាយជាផ្លូវការហើយ។ ជននេះបានសារភាពថាទង្វើរបស់ខ្លួនបំពានច្បាប់ និងសម្ដែងការខឹងសម្បាព្រោះតារាប្រុសរូបនេះមិនព្រមផ្សះផ្សាទោះបីជានាងបានសូមទោសក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmyDbix11r1ILeot-ke5kGuQ4mVZ_oXueOWlbf7sywC7QT8hohgp0UE1juu8-0dqt3t-XgZfB2AyIHpfhLp1iWc1_VojWWxcMVCcjTVU14sjH0CCjb1mRg-I_09frsvaqf3fP93PA_r9ALAbSH1hZbYtABIHpnyNJqkrtp46Sn9saEiBoswV4tGN4oPmh7/s1440/image_2025-08-29_16-28-59.png

ជននោះបានសរសេរថា «ខ្ញុំនឹងមិនសូមទោសទៀតទេ! Dylan Wang មិនទទួលយកការផ្សះផ្សាទេ។ ខ្ញុំបានបំពានមាត្រា ៤២ នៃច្បាប់ស្តីពីទណ្ឌកម្មសម្រាប់ការគ្រប់គ្រងសន្តិសុខ ទង្វើនៃការរីករាលដាលភាពឯកជននឹងត្រូវដាក់ទណ្ឌកម្មរដ្ឋបាល និងឃុំខ្លួនពី ៥ ទៅ ១០ថ្ងៃ។ ខ្ញុំត្រូវចូលយប់នេះ» ។ ជននេះបានអះអាងថា ខ្លួនគ្រាន់តែប្រព្រឹត្តបទល្មើសផ្សព្វផ្សាយព័ត៌មានឯកជនប៉ុណ្ណោះ ហើយមិនទទួលយកការចោទប្រកាន់ផ្សេងទៀតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJSPA5EQVIjl3EOpXB486XLiNj2ftzX29aGgH8nx7hmY7NfDyJ_KK2LaXBgI9BNYihHsXdRbYZ6HZEXyIemDeQH05jh30OJPPa5VRUtGoMgStuWGlQbvIteMptAH5y11XCvkTiaaKlzlXJFJu38PvzRbHpQaEC13BLbW5Bwh9FBcFR3EkkS52Ix3_VnKHG/s2048/image_2025-08-29_16-28-57%20(2).png
នៅក្នុងការបង្ហោះមួយផ្សេងទៀត អ្នកដែលបង្ហោះវីដេអូដែល Dylan Wang ឈ្លោះជាមួយមិត្តស្រីរបស់ខ្លួនបានបង្ហើបថារូបគេបានឃើញហត្ថលេខារបស់ Dylan Wang នៅលើពាក្យបណ្តឹង ហើយបានបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រង និងជំនួយការរបស់តារាសម្តែងបាននិយាយដោយផ្ទាល់ និងប្តេជ្ញាមិនចុះចាញ់។ មនុស្សម្នាក់នេះបានសរសេរថា «ហត្ថលេខារបស់គាត់បានក្លាយជាបិសាចក្នុងចិត្តខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiELfUdssmySrZPSvap-yT3cHdm14xY6y40vDUNMx2R6ELblf6z8zPwoUgA-70fjjBqPaCQP6oxqIV_A8H22VjOZstC1b_fpRXmJ9Qn_jQzU_aJyac0-L1u8WNCEjkZypLPQZFDorJM7ObIFEQf0VNPjydbJk87LHLQs5rkN6r1kXZekWx-Iq09IiwQmLmg/s1656/image_2025-08-29_16-28-57.png
ឧបទ្ទវហេតុនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ មតិជាច្រើនលើកឡើងថាចំណាត់ការដ៏តឹងតែងពី Dylan Wang និងក្រុមហ៊ុនគ្រប់គ្រង គឺចាំបាច់ដើម្បីការពារសិទ្ធិសិល្បករ ក្នុងបរិបទនៃការរីករាលដាលនៃពាក្យចចាមអារ៉ាមមិនពិត និងការលុកលុយឯកជនភាព ដែលកើតមានជាទូទៅនៅលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBhfulKsnEfEbmNOkbTPPNFO4C3ud9CcwTVGrPVoWm9AbgPDD4WG689uSJsO40MG4XxFU5u2JBynQoKDBMJiSbKW18aHQFFUMLOnS9Q8PWo6AvFrAwf7X4HVU5WmwGERk2yqmvzG8ZyTsHNbmWU0GpmV1uNMLo6N7NuWC4WH70fOU80lsuFs7Nm1C0v12y/s1440/image_2025-08-29_16-28-59%20(2).png

គួរបញ្ជាក់ផងដែរថា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ដែលអះអាងថាជាអ្នកគាំទ្ររបស់ Dylan Wang បានបង្ហោះវីដេអូដែលអះអាងថា Dylan Wang ឈ្លោះប្រកែកជាមួយមិត្តស្រីដែលមានទំនាក់ទំនងជាមួយគ្នា១០ឆ្នាំ។ ក្រោយមកភាគីរបស់ Dylan Wang បានឆ្លើយតបថា ពាក្យចចាមអារ៉ាមនេះមិនពិត ហើយបានបញ្ជាក់ថា ពួកគេបានដាក់របាយការណ៍ទៅកាន់ប៉ូលិសហើយ៕