ណងចាន់ ជាឈ្មោះជំរំជនភៀសខ្លួនខ្មែរមួយ ក្នងចំណោមជំរំជាច្រើនទៀត ដែលមាននៅតាមបណ្តោយព្រំដែនខ្មែរថៃរវាងឆ្នាំ១៩៧៩ ដល់១៩៩៣។.png)
ជំរំនេះ ស្ថិតនៅលើដីខ្មែរ ដោយមានប្រឡាយមួយខណ្ឌចែកព្រំប្រទល់រវាងកម្ពុជា និងថៃ ដែលភូមិថៃពេលនោះត្រូវបានខ្មែរយើងហៅថា ណងសាម៉ិត។
ផ្អែកទៅលើផែនទីដែលគូដោយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានបញ្ជាក់ច្បាស់ថាគ្មានទេភូមិណងចាន់ មានតែជំរំណងចាន់។
.png)
នាគ្រានោះ ជំរំណងចាន់ គ្រប់គ្រងដោយចលនារណសិរ្សរំដោះជាតិខ្មែរ របស់លោកតា សឺន សាន ដែលមានលោក ឌៀនឌែល ជាមេបញ្ជាការ។
 បើយោងតាម សាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្រ្តនយោបាយ លោក ឥន្ទ សុផល បានលើកឡើងថា៖”នៅក្នុងសម័យសង្គ្រាម ជំរុំជនភៀសខ្លួនខ្មែរនៅក្នុងទឹកដីថៃមានមួយជំរំតែប៉ុណ្ណោះគឺ ជុំរុំ “ខាវអ៊ីដាង: Khao I Dang”។
បើយោងតាម សាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្រ្តនយោបាយ លោក ឥន្ទ សុផល បានលើកឡើងថា៖”នៅក្នុងសម័យសង្គ្រាម ជំរុំជនភៀសខ្លួនខ្មែរនៅក្នុងទឹកដីថៃមានមួយជំរំតែប៉ុណ្ណោះគឺ ជុំរុំ “ខាវអ៊ីដាង: Khao I Dang”។
ដោយឡែកជំរំផ្សេងទៀត ត្រូវបាន ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានមកធ្វើនៅលើទឹកដីខ្មែរ ដោយសារខ្លាចពួកទាហានថៃ ធ្វើបាប៕
 
		 
	









