Home Blog Page 382

មិនត្រឹមតែអាជីពសិល្បៈ! រ៉ាប៊ី ថាអាជីពណាក៏មានអ្នកកា.ច់កុងមិនចង់ឱ្យមានអ្នកលើខ្លួន

0

ថ្មីៗនេះតារាចម្រៀង រ៉ាប៊ី បានចូលរួមកម្មវិធីផសខាសដោយបានចែករំលែករឿងរ៉ាវជា ច្រើនមិនថាទាក់ទងនឹងអាជីពសិល្បៈឬទាក់ទងនឹងស្វាមីរបស់ខ្លួននោះទេ។ ជ្រកក្នុងផលិតកម្មថោនដំបូងក្នុងឆ្នាំ២០១៦ រ៉ាប៊ី ថានាងមិនសូវជាមានបទចម្រៀងផ្ទុះនោះទេ ប៉ុន្តែមានការងារខនសឺតតាមខេត្តហើយកាលដំបូងៗគឺនាងទទួលបានតម្លៃខ្លួន៨០០ដុល្លារប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrjUvg03LGrqf6q1hxLcx3-mXzqi1CQ7f4-pjPWaem-VIkzG3oZWjSomlgoxiUSOWDcaJjQ7c2aNmhKrN5hwgHEsB337ySt1ni71MHYLg_lHg9SUiw5MUAFDVXe9Fkc2tC6UYwArauzs-Yr0w_ntSRlqHqOnycz7HpvybtdGKwIlemClxEsRjM-LfLNT6X/s1800/image_2025-07-17_15-14-08%20(2).png
តារាចម្រៀងរូបនេះបានចែករំលែកទៀតថាបន្ទាប់ពីផ្ទុះបទចម្រៀង «មាន់ស្រែ» ក្នុងឆ្នាំ ២០១៨ ធ្វើឱ្យតម្លៃខ្លួនរបស់នាងហក់ឡើងខ្លាំងនិងទទួលបានភាពល្បីល្បាញមក ដល់សព្វថ្ងៃនេះ។ ឆ្លងកាត់ជីវិតក្នុងវិស័យសិល្បៈ រ៉ាប៊ី ថាមិនត្រឹមតែអាជីពប៉ុណ្ណោះទេ ដែលមានរឿងទោះបីជាអាជីពណាក៏ដោយក៏មានរឿងកាច់កុងមិនចង់ឱ្យមានអ្នកណាម្នាក់លើខ្លួនទេព្រោះមនុស្សម្នាក់ៗតែងតែចង់ល្អរៀងៗខ្លួន។ រ៉ាប៊ី ថាមុននឹងនាងចូលអាជីពសិល្បៈគឺនាងបានចូលធ្វើការនៅក្នុងក្រុមហ៊ុនជប៉ុនមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV6h8PS8lXda_2B5SYbMoV_2yPOMFqLnVtGsu5BHrMRBs6WWNX_uR-VlCH_PuNXg3dBbrZONM22ZR9FwW6mUuSIK2QtQBSE5oJwH_BMDvL8vi7-GthwxgJ7zfvQ-dtW1TAuaNIaqnWgiQBlcxAQudmBzbt3F-KJ2cnaiK3n4Wq1t8EVTaQmVk817HrWOvK/s1660/image_2025-07-17_15-14-08.png

តារាចម្រៀង រ៉ាប៊ី ថាការចង់ឱ្យខ្លួនឯងល្អគឺមានពីរ។ទី១គឺការចង់បានល្អដោយសារតែការខិតខំដោយខ្លួនឯងហើយមួយទៀតគឺចង់ល្អដោយសារតែនិយាយឱ្យគេអន់ដើម្បីឱ្យខ្លួនឯងឡូយ។ រ៉ាប៊ី ថារឿងអាជីពសិល្បៈនាងមិនចង់និយាយអ្វីឆ្ងាញនោះទេព្រោះនាងជាមនុស្សដែលមិនចេះត្អូញត្អែរនោះទេ។ បើសិនជានាងចាញ់គេឬជួបរឿងរ៉ាវអី នាងដោះមិនកើតនាងចាត់ ទុកថាខ្លួនឯងអន់។ ជាក់ស្តែងបើសិនជាគេនិយាយដើមនាង នាងចឹងបានអត់មាន Event ច្រៀងហើយនេះគេហៅថាមនុស្សអន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdxFi4QonKDbKr7kq77V4iuxiUZmZ0ig-8-J-yMJwEevyS4S4ltM_JfFcw4dX-YNgZa5LQpKB99YVBnjVEcwXKhA_-_eaIHzPvsEmggtLsgNQZOqwj11hMqJMSzaT5QowuwU1NVzLz0Ht2I5ypttjxZy833zUo15-hemp4RMAqLyWaxdJ38axMwSWZ3xGe/s2048/image_2025-07-17_15-14-11%20(3).png

ជាមួយនឹងការចែករំលែកជាច្រើននោះ រ៉ាប៊ី ក៏បាននិយាយពីហេតុផលដែលនាងជាតារាស្រី ម្នាក់ដែលមាត់ឆៅឆ្លើយតបភ្លាមៗទៅកាន់អ្នកររិះគន់។ រ៉ាប៊ី ថាបើការរិះគន់ បែបស្ថាបនា នាងអាចព្រមទទួលយកបើសិនជានាងធ្វើខុសប៉ុន្តែបើនាងមិនខុសនោះទេនាងនឹងឆ្លើយតបវិញព្រោះការធ្វើនេះកុំឱ្យអ្នករិះគន់នោះបានចិត្តហើយកាលណាដែលសំងំស្ងៀមមិនតបតនឹងកាន់តែធ្វើឱ្យបុគ្គលនោះបានចិត្ត៕

សមាជិកសភាថៃប្រឆាំងគម្រោងសាងសង់របងជុំវិញប្រាសាទតាមាន់ធំដើម្បីចៀសវាងការប៉ះទង្គិច

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក រាំងស៊ីម៉ាន់ រ៉ូម សមាជិកសភាថៃ និងជាអនុប្រធានគណបក្សប្រជាជន ក្នុងឋានៈជាប្រធានគណៈកម្មការសន្តិសុខជាតិ កិច្ចការព្រំដែន យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីគម្រោងសាងសង់របងជុំវិញប្រាសាទតាមាន់ធំថា ប្រទេសថៃពុំចាំបាច់ចាក់ប្រេងលើគំនរភ្លើងទេ តើថៃធ្វើរបងដើម្បីអ្វី? បើថៃធ្វើរបង កម្ពុជានឹងយកបញ្ហានេះធ្វើឱ្យមានការប៉ះទង្គិចគ្នា ហើយកម្ពុជាអាចយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទើបលោកគិតថា ថៃពុំចាំបាច់ចាក់ប្រេងលើគំនរភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdqQ4bx4VmtpUCFplyk8q7lhcMvLCEbH0nEB5HOwH2jUl_ZS931J8PqNREr9TdXy8eB0wNkHwkFnIqn4VP1eJ6wM5umUpxyM7FX58YYIuQi2eePcmuGEHzXgeWxezJVQTH2X36_AdDCdUE6RGUat8ndR-PCfxHs9lR35HQeSiUu18wuastz7-sQZt7hKVu/s640/photo_2025-07-17_11-57-58.jpg
សារព័ត៌មានថៃសួរថា គម្រោងធ្វើរបងជុំវិញប្រាសាទតាមាន់ធំនេះជាការអំពាវនាវរបស់ពលរដ្ឋថៃ ដោយពួកគេចោទប្រកាន់ថា កងទ័ពកម្ពុជាតែងតែបង្កបញ្ហាជាញឹកញាប់ តើលោកគិតដូចម្តេច? លោក រាំងស៊ីម៉ាន់ រ៉ូម សមាជិកសភាថៃ និងជាអនុប្រធានគណបក្សប្រជាជន និយាយថា ត្រូវតែគិតជាមុនថា តើថៃត្រូវការអ្វី ប្រសិនបើថៃត្រូវការឱ្យកម្ពុជានាំថៃទៅដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ គឺថៃអាចធ្វើរបងក៏បាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBL3UFHdw03iMHrsmJa9iTdbfkJcwvhIA5uAtmvgljqn8UVsEJ5r1t2D6uqhCj2N3Z7vLy_Zs-ikrzRNUt_dY1fHDvL8_mquS1qkWTPgXYc5l2Y5wFe6tCYMAyfm7MMVtrxBBeuYf1SFi2HBHr-vVLq4lJ9JpjSI0tGCav66KB-3o9DoYrhWvSV_l3kyrQ/s1280/image_2025-07-15_15-47-51.png
ប៉ុន្តែបើត្រូវការឱ្យព្រំដែនកម្ពុជា-ថៃត្រឡប់មករកភាពប្រក្រតីឡើងវិញ ហើយចង់ឱ្យប្រទេសនានាលើពិភពលោក មើលឃើញថា កម្ពុជា គឺជា Land of Scammers គឺថៃត្រូវតែធ្វើចិត្តឱ្យធ្ងន់ ពុំគួរដុតភ្លើងនៅតំបន់ផ្សេងៗបណ្តាលឱ្យមានការប៉ះទង្គិចទេ ។ ប្រទេសទាំងពីរប៉ះទង្គិចគ្នាពេលណា គឺកម្ពុជានឹងនាំថៃឡើងតុលាការយុត្តិធម៌អន្តរជាតិ ហើយពេលនោះ កម្ពុជានឹងទទួលជ័យជម្នះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFa6LkvEgl9pEZlSb_YnJ1_fbZoJ01j-pikmtUxjr6JQKlQ6wq_6iuucHIFozDFtPMwVcy5CTw9HbZCZCZBU-2ORrvgjp9S-pZlV_xz0BHNS6tRTej4_H5IslnvPJpErOhveJCUMK-fZJ6vkJOp2JWtU7TB2NXb1gVCv7Ukkexken3HYBqoC-Kj68R3Kdz/s640/photo_2025-07-17_11-57-58%20(2).jpg
ដោយឡែក នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតផុន ណាកផានិត បាននិយាយមកកាន់សារព័ត៌មានថា ប្រទេសថៃគ្មានគម្រោងសាងសង់របងនៅប្រាសាទតាមាន់ធំដូចការផ្សព្វផ្សាយរបស់សារព័ត៌មាន និងសូមឱ្យជឿជាក់លើព័ត៌មានផ្លូវការពីរដ្ឋាភិបាលថៃប៉ុណ្ណោះ ។ លោកសុំកិច្ចសហការពីសារព័ត៌មាននានាដែលផ្សព្វផ្សាយពីបញ្ហាកម្ពុជា-ថៃ សូមផ្សព្វផ្សាយតែព័ត៌មានពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQL4oAIXSjRDLA7Mfjbc1ZI4XbOTt8ju8-y6395nB98i11FCFhijpKzuXBA6s_enfHhuINdy2JST4zU-dDA8jN_x50AjOlRDugZQvc3P_6USCtn6jszjr3dS2te80TFmtrVmoW8YIWGEsO2cu09LxxHR0o93g5eDaA4x68YS65AtXo6AgAq8WWqPiETBv/s600/photo_2025-07-17_11-58-09.jpg
លោក ណាតផុន ណាកផានិត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីការផ្សព្វផ្សាយព័ត៌មានថ ថៃត្រៀមសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ បរិវេណប្រាសាទតាមាន់ធំ រហូតធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងថា បើថៃសាងសង់របងនឹងមានសង្គ្រាម ។ លោកធ្លាប់ស្នើសុំកិច្ចសហការពីប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហាកម្ពុជា-ថៃ គឺជាការតទល់ដោយពាក្យសម្តី ប៉ុន្តែគ្មានឯកសារផ្លូវការ ។ ដូច្នេះ លោកចង់ឱ្យស្តាប់ព័ត៌មានផ្លូវការពីរដ្ឋាភិបាលដែលទទួលខុសត្រូវផ្នែកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG59Vk0eeA1udNg9edajw_I0WtWfod4p7gjfYdui1Q6wFoWck_QkH_S4V1pa6HknYTO190bli8nTIhdcEwGr-30NIWTKnMH1VSjIDV2iA-oWZ7tGn-HTgpJEl5EZwmxATdTH2gn80nRdsrNwG7XwGs7CFeCb6_FZQHfN2M5k7daurxanXeU3dr1NSJ6NjP/s736/Screenshot%202025-07-15%20151244.png

ដោយឡែក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១៥ ខែកក្កដា ថា ការសាងសង់របងជុំវិញប្រាសាទតាមាន់ធំ អាចនឹងមានបញ្ហាកើតឡើង ប៉ុន្តែបើរដ្ឋាភិបាលថៃបញ្ជាឱ្យសាងសង់របង កងទ័ពត្រូវតែសាងសង់តាមបញ្ជា ។ ដូច្នេះ ត្រូវពិចារណាឱ្យបានល្អិតល្អន់ យើងប្រើប្រាស់តាមផែនទីរបស់ថៃ មិនថា Google កំណត់ប្រាសាទតាមាន់ធំស្ថិតនៅប្រទេសណាទេ វាជារឿងបច្ចេកទេសដែលរដ្ឋាភិបាលមានតួនាទីដោះស្រាយ ៕

ថតជាប់ស្ដែងៗ អ៊ីស្រាអែលបើកការវា.យប្រហារលើស៊ីរីចំពេលប៉ុស្តិ៍ទូរទស្សន៍កំពុងផ្សាយផ្ទាល់

0

បញ្ហាជាមួយអ៊ីរ៉ង់នៅមិនទាន់រកដំណោះស្រាយសមស្របណាមួយបានផង ពេលនេះស្រាប់តែអ៊ីស្រាអែលបើកការវា.យប្រហា.រតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយទៀតទៅលើប្រទេសស៊ីរី ដើម្បីជាការព្រ.មានឲ្យប្រទេសនេះដកកម្លាំងចេញពីតំបន់ភាគខាងត្បូង ដែលអ៊ីស្រាអែលកំពុងកាន់កាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRvTxO1tqDbSPx61lNTfOz8dhvqyperDe4ASm0rJw0Sx9PPA-NMJ8sCpGA63dqYNIFEkr54LYfr4-ISISW75DBx4V1R-hjUqJezRRGL7dp6KkAfCm6FmrjhJ3b4S2MnlARjloNw3Y5AZMbZHxzAZW65Qy2at1jdINdOG9aFn7hDB2h0DPdS3ni_YkmCg9u/s862/photo_2025-07-17_11-25-18.jpg

យោងតាមសារព័ត៌មានបរទេស ដែលចុះផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ការវា.យប្រហា.រនេះ មានគោលដៅតម្រង់ឲ្យចំក្រសួងការពារជាតិស៊ីរី ក្នុងទីក្រុង Damascus ចំពេលមានការប៉ះទង្គិចជាថ្មីនៅក្នុងប្រទេស។ អ៊ីស្រាអែលនិយាយថា ការវាយប្រហាររបស់ខ្លួនលើទីតាំងរបស់ក្រសួងការពារជាតិស៊ីរី គឺមានបំណងជាការព្រមា.នដល់រដ្ឋាភិបាលថ្មី ឲ្យចាកចេញពីភាគខាងត្បូងនៃប្រទេសស៊ីរី ដែលអ៊ីស្រាអែលបានកាន់កាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT0QQgjdfuDZ4o_3Zbd-cT3_yhWVbKVQTkzps4V8Z5E4SnUdvLj7WyXRxR2XR9Bv_rqmdebuIXU_mnKhN_ZnEGBkKHoQz-MM6hqWcXlkAAAk63j0MFzvln3FroBRZnpltBPBOMm7gigNnA3LGMpNRswGmALJrF4lGd8l-pu-h0X7t2y8XVF6TM-RTVsVtQ/s1280/photo_2025-07-17_11-25-16.jpg
ទូរទស្សន៍ក្នុងស្រុកមួយរបស់ស៊ីរី ដែលកំពុងធ្វើសេចក្ដីរាយការណ៍ផ្សាយបន្តផ្ទាល់ បានថតជាប់នូវការទម្លាក់គ្រាប់មីស៊ីលពីសំណាក់យន្តហោះឈ្លបយកការណ៍របស់អ៊ីស្រាអែល បណ្ដាលឲ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅចំទីស្នាក់ការយោធាស៊ីរី ហើយរបាយការណ៍បឋមបង្ហាញថា មានជនស៊ីវិលយ៉ាងហោចណាស់ ២នាក់បានរងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh-FX_fmkhI67Gunq5TbsaMKFijd2dQHodJU6bSMKDmM90_owDK94uoFuYyA4qzZ-1Svhh-ZibYQU368G5oM5QIdRnwsUNYzea1n2ad_osxkV9PhvyCUxjcUbSH3nAvXiFnT7Ft4HdKK_tdJTS4P_ezF6uO8XLjXMP_dFPm3xEtQyBnnha6QSA8EeyEScw/s730/photo_2025-07-17_11-25-17.jpg

ការវា.យប្រហា.រតាមអាកាសនេះ បានផ្តោតនៅជុំវិញទីក្រុង Sweida ភាគខាងត្បូង ដែលជាជម្លោះរវាងសកម្មប្រយុទ្ធជនជាតិភាគតិច Druze និងកងកម្លាំងរដ្ឋាភិបាលស៊ីរី។ ដើមឡើយ កងកម្លាំងរដ្ឋាភិបាលត្រូវបានបញ្ជូនទៅដើម្បីបញ្ឈប់ជម្លោះរវាងក្រុម Druze និងកុលសម្ព័ន្ធ Bedouin ប៉ុន្តែបែរជាបានប៉ះទង្គិចជាមួយក្រុម Druze ទៅវិញ។ ស្ថានការណ៍នេះបានជំរុញឲ្យជនជាតិ Druze នៅក្នុងប្រទេសអ៊ីស្រាអែល អំពាវនាវឲ្យយោធាអ៊ីស្រាអែល ជួយការពារសហគមន៍របស់ពួកគេនៅប្រទេសស៊ីរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix3URPZ1-Nali0QNQ5VeE93EHvJFEj6qXmDNvBMIoBdD-XaxIv0s4kusNGhcJaO9jGPhYSbOBtH-fqPQa4Nd5pWMtkVRc3T_KksRqEarUuI2hk2TKjc0haukmqbkuHMhUsaekSsrfP4oCSPlyOWqRSEcl8cQ7rS7hYIn5_X7wRLGEVoZUTV7y-GmP8EqJE/s700/photo_2025-07-17_11-25-18%20(2).jpg

ប្រទេសស៊ីរីបានស្តីបន្ទោសកងជីវពលនៅក្នុង Sweida ចំពោះការរំលោ.ភលើកិច្ចព្រមព្រៀងឈប់បា.ញ់ដែលទើបតែសម្រេចបានកាលពីថ្ងៃអង្គារ។ ចំណែករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា យោធានឹងបន្តវា.យប្រហារកងកម្លាំងស៊ីរីបន្តទៀត រហូតដល់ពួកគេដកទ័ពរបស់ខ្លួនចេញ និងហាមប៉ះពាល់ក្រុម Druze របស់អ៊ីស្រាអែលជាដាច់ខាត។ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj02E8yIUldEpe7EeU3uyLaEOXYTC7mZYTlFJpF1Zx9gpkAjtpETOGbBoE8nVyOwB8we21_QrzdN2VkEZcwCYm8GuJtUeMMjtvsrkRT_e3CoZzZftwDA_6q3HXKbQuFISlPU07OSWuF3CNe_XMspCtTTprWC4m8WfYkM-zf7suKi-hlEU3Sx_7ENW85Vw6B/s1280/photo_2025-07-17_11-25-20.jpg
គួរបញ្ជាក់ថា យោធាអ៊ីស្រាអែលបានប្រកាសពីការវាយប្រហារលើ ទីបញ្ជាការយោធារបស់ស៊ីរី នៅក្រុងដាម៉ាស ខណៈដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ក៏បានព្រមានពីការវា.យប្រហារដ៏ឈឺចាប់មួយទៀត ស្របពេលដែល អំពើហិង្សានៅភាគខាងត្បូងក្នុងប្រទេសស៊ីរីបានបណ្តាលឲ្យមនុស្សចន្លោះពី ១៦៩ ទៅ ៣០០នាក់ បានស្លា.ប់កាលពីពេលថ្មីៗកន្លងទៅនេះ៕

ស្របពេលមានរឿងរសើប គង់ ចាន់ស្រីមុំ ថានាងមិនដែលអួតខ្លួនឯងល្អ

0

ឈ្មោះតារាស្រី គង់ ចាន់ស្រីមុំ ត្រូវស្ថិតក្នុងរឿងរសើបម្តងទៀតហើយមានអ្នកមួយចំនួន បានបញ្ចេញរិះគន់ពិធីការិនីរូបនេះ។ ស្របពេលមានរឿងក្តៅគគុក គង់ ចាន់ស្រីមុំ បាន ចូលរួមក្នុងកម្មវិធីធម្មតា ខណៈតារាស្រីរូបនេះបានបង្ហាញថានាងមិនដែលអួតថានាង ល្អនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZQKlGBYvqhkbCH3_wJLJsUboI5vNZ_hbTSn7s73aHiVSucHmdrHhl393io5e6QABGnVo1eeG0yKuQkL9oc-1PjYLH_sq75nC0qJtUjT221FvMEUhpqpCsX5VCRr9v7udR8c5BvaYHTpkzFGgRTbreE2GtaI1W5Pf006O8Q8q005HWJ48q13a2yhCV1JK/s2048/image_2025-07-16_16-17-03.png

នៅថ្ងៃទី១៦ កក្កដា នេះអ្នកនាង គង់ ចាន់ស្រីមុំ ពិធីការិនីមួយរូបក្នុងកម្មវិធី 3fun បានបង្ហោះវីដេអូខ្លីមួយជាមួយនឹងអត្ថន័យថា «ខ្ញុំមិនដែលអួតថាខ្ញុំល្អម្តងណាទេ គ្រាន់តែខ្ញុំរស់នៅមិនបំពានដើរខ្សែលើអ្នកដទៃម្តងណាដែរ ខ្ញុំស្មោះត្រង់ ខ្ញុំចេះដាក់ខ្លួន ចេះគោរព ចេះក្រែងចិត្ត តែខ្ញុំមិនចេះទ្រអ្នកណាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-WjOjCRXSRyO6vbouiJLm8PE0yCPGYiNCDpXjXvw_E1momNeismaxT3J97khaxlQj2ei38SyermCId2OWbH9vM3ajW78BK60bwuzKWJegqsXySxx1tuVcsDVWbx_TasFXOZL8in39iwYDTzhdlYyNYMkZHFlXL9fh37TXc6iL2pY-bzKE6d0Uus_XHVqg/s1584/image_2025-07-16_16-16-57.png

ការបង្ហោះនេះអ្នកគាំទ្ររបស់នាងនៅតែបង្ហាញការជឿជាក់ទៅកាន់តារាស្រីរូប ខណៈមតិមួយចំនួនហាក់ដូចជាឌឺដងផងទៅកាន់អ្នកនាងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6uiJxbDB1KLHnkXZo-edwx5b97z4LDFu3QtiGBmF3CdPl9hI2Yg4AM_kmoqloJD6A40AVqB3KauRl70uTFih9HF2220P4FQL3_RO1czxiQ0TiRZiiWWfkNFI_shhngZ4TcOBk_tP9gwT-qP2fDOkzNnBIl53ItttwGfWoSrEheexBUKV9IZxkBQXKTQkC/s1860/image_2025-07-16_16-16-58.png
នារយៈចុងក្រោយនេះមតិសាធារណជនមួយចំនួនបានរិះគន់ទៅកាន់ គង់ ចាន់ស្រីមុំ បន្ទាប់ពីជជែកក្នុងកម្មវិធីជាមួយនឹងតារាចម្រៀង យក់ ថិតរដ្ឋា ហើយនិយាយទៅកាន់សិស្សប្អូនដែលមិនគោរពរៀមច្បង។ ទស្សនិកជនក៏បានរិះគន់កម្មវិធីរួមទាំងមតិខ្លះស្នើឱ្យដក គង់ ចាន់ស្រីមុំ ចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmzxvV50KwA8bJKMStFPl-RcWBTlwJMipe3spkQVA35pxE15X7r4__2GtzE15Rz2XsXYhyphenhyphenCg6Dv6mszHSuKsSxtkYOOlHJRJFMPD0C31MTQSC5DRsdB_pZfArcrkPSyF2Qb9BrHjRK82pyIo0tUygNGKUwM_5sbbDuGXr4NeWEA4hyphenhyphenFHs9rxb8Arj-kHUt/s2048/image_2025-07-16_16-17-01.png

នេះមិនមែនជាលើកទី១នោះទេដែល គង់ ចាន់ស្រីមុំ ជួបប្រទះនូវភាពចម្រូងចម្រាសក្នុងកម្មវិធី ខណៈកាលពីឆ្នាំ២០២៤កន្លងទៅអំឡុងពេលនាងដើរកម្សាន្តនៅឯប្រទេសថៃចំថ្ងៃចូលឆ្នាំខ្មែរ បានជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំងថែមទាំងមានមនុស្សជាច្រើនពហិកាឱ្យដកនាងចេញពីកម្មវិធី។ ទោះយ៉ាងណា ខាងកម្មវិធី 3fun បានបង្ហាញគោលជំហរមិនដក គង់ ចាន់ស្រីមុំឡើយដោយស្នើសុំមហាជនមានការយោគយល់៕

កីឡាករ កីឡាការិនី គ្រុឌគុនខ្មែរ និងក្រុមការងារ ព្រមទាំងកីឡាករនៃប្រទេសចិន បង្ហាញពីភាពស្និទ្ធស្នាលជាមួយគ្នាក្នុងពិធីសន្និសីទព័ត៌មាន មុនការប្រកួតចូលមកដល់

0

ទិដ្ឋភាពកីឡាករ កីឡាការិនី គ្រុឌគុនខ្មែរ និងក្រុមការងារ ព្រមទាំងកីឡាករនៃប្រទេសចិន បានចូលរួមសន្និសីទព័ត៌មានស្តីពីការប្រកួតសង្វៀនគ្រុឌ គុនខ្មែរ-ចិន ក្នុងនោះមានក៏មមានការចូលរួមពី ប្រធានសហព័ន្ធគុនខ្មែរ និងប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ក្លឹបប្រដាល់គុនខ្មែរចិន ចូលរួមសំណេះសំណាល សួរសុខទុក្ខ បង្ហាញពីក្តីរីករាយ ចំពោះកីឡាករ កីឡាការិនីគុនខ្មែរ និងចិន មុនថ្ងៃប្រកួតចូលមកដល់ ដោយចង់បង្ហាញថា ការប្រកួតទោះចាញ់ឬឈ្នះកីឡាជាមិត្តភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjipo9L2feFYa4bwg2ImoTS6XaFKetg2BOJ52MDG3jjMgFCC_dFsXZ73Q-338Gc3UdTnadf1srRqpv5u9AOCPvPkrKFPfT0hF6rJgLWbUNCFMo8QdwvvmSQoh8fIITvihnX5POkKtLCQ7iwkm_ZcwZe60Ddr0f5DI-e_z48uvm_8BzULTapyGL-vvfbN6b5/s7008/DSC06196-26.jpg
សម្រាប់អ្នកគាំទ្រ គ្រុឌ គុនខ្មែរ នឹងបានទស្សនានៅព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែឡនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង៧យប់ (ម៉ោងនៅកម្ពុជា) ពីខេត្តស៊ីឈ័ន ប្រទេសចិន និងមានការផ្សាយផ្ទាល់លើផេកផ្លូវការ Krud Energy, Krud Beer, VBL Sports និងផេកផ្លូវការ BTV News។ គ្រុឌ នាំគុនខ្មែរល្បីលើឆាកអន្តរជាតិ គាំទ្រគ្រុឌ គាំទ្រគុនខ្មែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhijCYnnpPr3j1zXcWoIcjT_3K7jOZUHud12aaS2nUjLL2QapIsPnGSxaxDESHDZc07KTji4vrNSTLbg7lk632p3IjI-xJN6-utZzTb5c7opWLWQcz4o4DDNvMdLoS7VCJ3mkYO1O69u-BWoiiGg2Nj9jsff1kzBY_k8GqD66_xNrL2393riuzXc5OWcX-k/s7008/DSC06139-16.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNpSnU8J0HNtDUp6peBjsCslwAh5_FmN0jrTQEKch0OP-UO8WPaMe2NM7qgt1yszThhOb009tqHCH5mfZ51mJCjNIyUVVGHZDKX2PgYmPnTCYjgcmGhpWT-aFVMFUj2qDXysbZvAkUxnfKqH0HLbCunf50ej8_SVEJ_POcWJyHRD6jJurl-mpGwX6aHQq/s7008/DSC06160-20.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFcDfHLVe61TLGgHckN9Ij738oZ2hE6d5wKPQfXIXQIMEeUxyfCn5kPQbE1SYEGrDySREuvfBG0SzKm6CSYXY01FIHDG10m9aqQahOzrDl4njLX13TFBo2vuHwyA_C2OZ3AH5Ah_OIUz1k06vi_GQXotpyE0uUDvyX5lSKXx_xKs0IcGugSN8Ncu5jGHdG/s7008/DSC06132-13.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBxt5bQLRyulfh2ZseSKqJzQUdjCixKQ_88MKgw_RYV9PMPvtm_VV96AeAHdlq2TkVg0yxbk5kN0stDPdYfEfJuW_WPpQUKDvDdnEW8C3G9O60T9UrpcynwC0Yj7RmnhJUGGUWqxEHBEfLUTVWb-QAmiHMMGdeROs10e4IH-sqjLh2DzYM62AjS5MQegPB/s6035/DSC06206-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggrFbahpKZFOwMJ0fLRpQfbHoBxw_1YR2N5VLu-Tb087ZekGF4a9YEYW0MgoV5dHaedSBczj1fjlR8Hf_XoQCmAy3Ipcf6eY1h4rDecOJCFkTSNYLum5YwiJLhOfUGp4mOeN9DSguj1d-n2Jq2C4hLljchOj-fVlxcdavO4wDB2YyjCVU20AYu8H67Bhv0/s4608/DSC06117-11.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu3sSKZVv6_nwC0P9xFdEtKhwLh4deL4isNbWHOAELBVQpvl2TpjUYicBBAkzIyWQ36Gip_0VlIBj_4XV0YS6xHYBfxb4lQsNMDMZgUoawg23Cgqy9PhZsqJm4VsPS2BR7Ov7J1RNrWLQThFcka8-SmnzUhaEcVZYckP4JlnrnT1aQBXq6OM6cfhvMXrhn/s4608/DSC06125-12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwmB55WHB3kTQo4w1aB48Gxeup26IHtCf4oMrGQdXAgLvomLVr5y_33TjcRpeXifoM31XwKBdYcVeBWjf07RirGO4H04Xq3YR_zmTX4OJ82RDlbgrZdRm6drZfqFPSoEEcoDRepIhL_zPd4L1NYI9bAKF5cw-mvLVT2I5M_bwiyadrC1RLN3x_6v8fGu5d/s6200/DSC06133-14.jpg

គ្រាន់តែរដ្ឋាភិបាលចេញច្បាប់នេះ! ការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជនអូស្រ្តាលីធ្លាក់ចុះភ្លាម

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា ការប្រើប្រាស់បារីអេឡិចត្រូនិករបស់កូនសិស្សនៅប្រទេសអូស្ត្រាលីបានធ្លាក់ចុះក្នុងរយៈពេល១ឆ្នាំកន្លងមក ក្រោយពីរដ្ឋាភិបាលបង្កើតច្បាប់ហាមនាំចូលពីក្រៅប្រទេស ហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងហាមលក់ដូរ ។ វាធ្វើឱ្យអត្រាការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជនចាប់ពីអាយុ១៤ឆ្នាំ ទៅ១៧ឆ្នាំ ធ្លាក់ចុះពី១៧.៥% នៅដើមឆ្នាំ២០២៣ មកស្មើត្រឹម១៤.៦% នៅខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKk-mZdkP_3KsPIYXlAW1BLzg6U0FTADwI-Doew28U96sCIjGaw0Y-ADhoAwxFhxjwsxmS_Kg4us7UMkOd3Oam0fYu-bHa0umzt5tDOpgJ6Q5HS1qYSz4JtQdAWXIc-_QUAi3S53XoegJJ5R81ZjcRqAAvy02_2YMGbpZ6nUFV0MRJF-A_6YuNA4o3hixf/s2048/image_2025-07-17_15-14-11%20(2).png

នេះជាទិន្នន័យចុងក្រោយបង្អស់បានពីការស្រាវជ្រាវនៅទូទាំងប្រទេសដោយស្ថាប័នជំងឺមហារីកស្ថិតក្រោមគម្រោង «Generation Vape» ដែលជាគម្រោងពិនិត្យមើលឥរិយាបថការញៀនបារីអេឡិចត្រូនិក និងគំនិតរបស់យុវជន ។ ការស្រាវជ្រាវបង្ហាញទៀតថា អត្រាការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជនអូស្ត្រាលីចាប់ពីអាយុ១៥ឆ្នាំឡើង បានធ្លាក់ចុះជាង២ផ្នែកក្នុងចំណោម៣ផ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyEPPpo9a2vNhr0nYshBJvrSImUEISrm7wFQhRz4r1_myB7dOxppeIh_zc4KNbkJwNAViaBVMpDH9xm001Rp2ThJ7l30kK6TTpjSZKpHc89BdpCWzujWa7MAOU-lGDoxST3X1ed0fblQMH5rwcegl9pGWhgaonxSdZPs7Xv8cvEWkd4B2G0LPZZi_V9zrQ/s926/image_2025-07-17_15-14-11.png

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Mark Butler និយាយថា ការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវជនអូស្ត្រាលីបានធ្លាក់ចុះច្រើន កាលពីឆ្នាំ២០២៤ អាជ្ញាធរបានរឹបអូសបារីពីយុវជន ស្មើជាង១០លានដើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT3iIWmD_713kwckaTLPBhLBZjRlsZpo9buMP-2ZX6I5zxoCn80YkJWLkZsmCoSJclwP_Uh1XmF9GNKeyh7jWrja1Qt7w7CXXCgg8Pd9uam0j96C8surhhTqtFllji8LJIyHvf0yt5OkfgbkBqU1CNWaqfhnJBuLakoBDRSnn_bzHsbGLph7MBW6v8_TdI/s2048/image_2025-07-17_15-14-13.png
ច្បាប់ថ្មីបានហាមឃាត់ផលិតបារីអេឡិចត្រូនិក រួមទាំងហាមនាំចូលពីក្រៅប្រទេស ហាមផ្សាយពាណិជ្ជកម្ម និងហាមលក់ដូរនៅអូស្ត្រាលី បានអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២៤ ទើបធ្វើឱ្យការទិញបារីអេឡិចត្រូនិកមានជាតិនីកូទីនដោយស្របច្បាប់ត្រូវតែមានវេជ្ជបញ្ជា និងទិញនៅឱសថស្ថានប៉ុណ្ណោះ ។ ប៉ុន្តែពលរដ្ឋទូទៅនៅតែលួចទិញបានតាមផ្សារងងឹត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVuQeBjXARgPnkwfQn45mSDST9IhUUf_Ycvm9HaODugz5slq5xzNiWUccD8bjI1PU6W-nsnhqIo3EHI92qLNI6era-iQOeg0kAvoMZqnI0jt93ZPJ_BhzG9P-eUraVgIQaI0kU2ub2f-o5X8Cmas_LJa-c2gTQm0e-aSl_77fhBE_T6xiOchCu5cuWGQDA/s800/image_2025-07-17_15-14-14%20(2).png

ពលរដ្ឋអូស្ត្រាលីយល់ឃើញថា បារីអេឡិចត្រូនិកមានសុវត្ថិភាពជាងបារីធម្មតា ពីព្រោះវាគ្មានសារធាតុគ្រោះថ្នាក់ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពប្រាប់ថា បារីអេឡិចត្រូនិកគ្មានសុវត្ថិភាពទេ ហើយពុំជ្រាបពីផលប៉ះពាល់រយៈពេលយូរ ខណៈអាជ្ញាធរអូស្រាលីបារម្ភពីយុវជនជក់បារីកើនឡើងនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgPdIPwj3wR51S_TCebM17pqTF-R3T4UK_IzhSCaVsPLzK_nHHIn-dj8vJFJE-CG720aJ-yKZ5lieYdaUQ8lroWt4KV1irMeaSw2ae1TvkYbn0LQVlQ_V7swHvAFtei72UAU0I8_RGD3fOYUfmIAjmVmVlpXjt12EWCNvzZrfXEMpiPSPn3J-2KCGwPnz0/s1056/image_2025-07-17_15-14-14.png

លទ្ធផលស្ទង់មតិរបស់គម្រោង «Generation Vape» ដែលបានសាកសួរយុវជនអាយុពី១៤ឆ្នាំ ទៅ១៧ឆ្នាំ ចំនួន៣,០០០នាក់ បង្ហាញថា អ្នកឆ្លើយតប ៨៥.៤% ពុំធ្លាប់ប្រើប្រាស់បារីអេឡិចត្រូនិក ហើយយុវជនម្នាក់ក្នុងចំណោម៣នាក់ ចង់ប្រើប្រាស់បារីអេឡិចត្រូនិក ។ រីឯគំនិតរបស់កូនសិស្សពាក់ព័ន្ធការប្រើប្រាស់បារីអេឡិចត្រូនិកក៏ផ្លាស់ប្តូរដែរ គឺកូនសិស្សដែលកំពុងប្រើប្រាស់បារីអេឡិចត្រូនិក និងធ្លាប់ប្រើប្រាស់ប្រាប់ថា ពួកគេខ្មាស់អៀនខ្លួនឯង ។ នេះបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិកពុំមែនជារឿងល្អដូចពេលមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzmiXvzE2l6IClsdmNL3NHk2MRVznFleTThZeyO6GF8a-dIDKpc_Hn-arzOSBiynYdK2_OYcBhpm5kMZI7Aqa7uamHJUr067l4src8s_yt5z-KS0DDu4s004940pUSvUc2Ax7MvgVKN0u46I7SV36GxLkjPJYYLiM_DIkXoJFdZM58Dt6Pcoj3bf6ZttQW/s1244/image_2025-07-17_15-14-10.png

ទោះជាបច្ចុប្បន្ន យុវជនអូស្ត្រាលីទិញបារីអេឡិចត្រូនិកដោយខ្លួនឯងតិចជាងមុន ប៉ុន្តែហាងនានានៅតែលក់បារីអេឡិចត្រូនិកដដែល ទោះជាមានច្បាប់ថ្មីហាមលក់ក្តី ។ ការប្រើប្រាស់បារីអេឡិចត្រូនិកនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពដែលរដ្ឋាភិបាលអូស្ត្រាលីព្យាយាមដោះស្រាយ ៕

ទុរេនកម្ពុជា១៧តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង

0

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ផ្លែទុរេនរបស់ប្រទេសកម្ពុជា ដែលមានទម្ងន់ប្រមាណ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន។

អគ្គរដ្ឋបាលគយចិន បានអនុញ្ញាតឱ្យកម្ពុជានាំចេញទុរេនស្រស់ ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។

ការនាំចេញផ្លែទុរេនរបស់កម្ពុជា ទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន បានធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីក្រុមបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីវេចខ្ចប់ផ្លែទុរេន នាំចេញទៅទីផ្សាប្រទេសចិន។

គួរបញ្ជាក់ថា ផ្លែទុរេនស្រស់គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយផ្ទាល់ទៅចិនបន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ស្វាយ ផ្លែមៀន និងម្រេច៕

 

លោក ឃុំ ប៉ុណ្ណាដែត ចេញមុខបកស្រាយរឿងចម្រូ.ងចម្រា.សរបស់តារាចម្រៀង យក់ ថិតរដ្ឋា

0

ថ្មីៗមកនេះសង្គមសិល្បៈមានរឿងជជែកវែកជាច្រើនទាក់ទងនឹងតារាចម្រៀង យក់ ថិតរដ្ឋា ដែលមានការខឹងសម្បារទៅកាន់សិស្សប្អូនមួយរូបដែលមិនគោរពឱ្យតម្លៃរៀមច្បង។ យ៉ាងណារឿងនេះកាន់តែមានជាប្រធានហូរហែថែមទាំងមានការចោ.ទប្រកាន់មកកាន់តារាចម្រៀងជើងចាស់រូបនេះថារមិលគុណព្រោះការបង្ហាញខ្លួនជាភ្ញៀវពិសេសនោះគឺជួយឱ្យតារាចម្រៀង យក់ ថិតរដ្ឋា ល្បីមកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-L9nTosqnZsV5SmL-mTOJ5q60mywAgP21_rlLechmXAE-lLI6S1sk7D1oxk7UHOiPuU6ssleVAoIt-ob5kPMifNHlTpThQFM0lW8ndK7KcYjF148XBTyeRD2pK4CWDckltEa0xdbJMHPk_ZKKWyKsuhAvADKTJYawoU7odcojarSYBNBsrjvulKBP3PsD/s2048/image_2025-07-17_09-28-10.png
មានមតិរិះគន់ជាច្រើនមកកាន់ភរិយារបស់ខ្លួន លោក ឃុំ ប៉ុណ្ណាដែត បានចេញមុខបក ស្រាយក្នុងវិដេអូមួយកាលពីថ្ងៃទី១៦ កក្កដា ដែលមានរយៈពេល១៤នាទី។ លោកបាន និយាយថាការចូលរួមរបស់អ្នកនាង យក់ ថិតរដ្ឋា នៅក្នុងកម្មវិធី 3 Fun គឺតបតាមការ អញ្ជើញរបស់អ្នករៀបចំកម្មវិធីនិងយកសារដែលភរិយារបស់ខ្លួនបង្ហោះកាលពីកន្លងទៅមកធ្វើជាប្រធានបទដោយមិនបញ្ចេញអត្តសញ្ញាណថាជានរណាឡើយ។ លោកបញ្ជាក់ទៀត ថាការរៀបរាប់នោះគឺក្នុងគោលបំណងចង់ឱ្យអ្នកសិល្បៈស្គាល់ចាស់ទុំ ដឹងខុសត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcxqg47-9tHYlzweS6_FqCS8MnkY8LlIshjR75yrd7Jb4Ya0Qr7knC_z1pv27vP-r_3m2u1cdnnmsrvhVb7Ye9IZ3m_8xlzQ1YHEC691CI_FcRf-ttFYMTGLRkdC2Wnlw-0kUTU5_lMnnAZzaskPB5tEyRV76Yj4enIkbV21Ivqz25yRfQ4clW9DXhwoSe/s960/image_2025-07-17_09-28-13%20(2).png

លោក ឃុំ ប៉ុណ្ណាដែត បានបន្តទៀតថាចំពោះមតិមួយចំនួនដែលគិតថាគេខំជួយហើយឱ្យល្បីនិយាយគេពីក្រោយ តារាចម្រៀងរូបនេះថាជួលគឺត្រូវឱ្យតម្លៃពេញ ប៉ុន្តែការជួយវិញគឺស្ថិតក្នុងតម្លៃមួយដែលជួយក្នុងនាមជាអ្នកសិល្បៈដូចគ្នា។ លោកបន្ថែមទៀតថា បើគាត់មិនគិតថាតារាចម្រៀង យក់ ថិតរដ្ឋា មានសមត្ថភាពឬមានប្រជាប្រិយភាពខ្លះដើម្បីធ្វើឱ្យកម្មវិធីខ្លួនទទួលបានការគាំទ្រក៏គាត់មិនអញ្ជើញទៅដែរហើយការអញ្ជើញនោះគឺក្នុងន័យទៅជួយមិនមែនជួលភរិយារបស់ លោកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAaSV_ZWCMGasBKbGH1FrCmm0AmAVyWTHGKrhT1YBsy9-yUUFKTsuSBGF75vOCQtR7p7__6axol2dJm4Vn2mpFrsTEU8A4hYeJhELDwIOkAMz27wos6chepzoPsX_n8w6Ct4SrX_aKwU6xhatEi3SJ5ns4MWj9-mKfGVXa5plgiayYkwV97WpPiq6y0iSm/s2048/image_2025-07-17_09-28-11.png

ស្វាមីអ្នកនាង យក់ ថិតរដ្ឋា ថាបើទោះជាជួយឬជួលតើមានអ្វីដែលត្រូវថាភរិយាលោក ជំពាក់គុណគាត់ហើយការចូលរួមនោះគឺដើម្បីល្អទាំងអស់គ្នា។ លោកបន្ថែមថាតារាចម្រៀង យក់ ថិតរដ្ឋា ទទួលបាន ប្រជាប្រិយភាព បន្តិចបន្ទួចមកវិញនេះគឺខិតខំសម្រកទម្ងន់ តបតាមការស្នើសុំរបស់អ្នកគាំទ្រ ហើយក៏មិនតាំងខ្លួនចង់ប្រជែងយកតំណែងលេខ១ ពីសិស្សប្អូនដែរគឺគ្រាន់តែចង់រកប្រាក់ចំណូលបន្ថែមពីការងារសិល្បៈផ្គត់ផ្គង់គ្រួសារក្រៅពីការងារផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsFcgawhXQiQu25a1O7zJdiUA3a_9M9gdpdv1kJmLhalfzA91fNfc9pkC778hIV2e4mKlHfVWKBPeR93W0TowS_9XYxcEjWz7UyIZv5EkMwvIsgWYGB8RTHrvVAFqA4lopPGnTmmyLYcPE06bFAweWkTsVZpRnmUvBed-nPRcF1fvQ0GtqaApFjsgydusy/s960/image_2025-07-17_09-28-13.png

លោក ឃុំ ប៉ុណ្ណាដែត បាននិយាយទៀតថាការដែលភរិយារបស់ខ្លួនខឹងក្រោយពេលបានរួមការងារជាមួយគ្នាហើយបន្ទាប់ពី៣ ៤ខែ កន្លងមក ដោយសារតែសិស្សប្អូនបានទំនាក់ទំនងមកម្តងទៀតហើយលោកជាអ្នកទទួលឆាតផ្ទាល់ដោយអញ្ជើញភរិយាលោកជាភ្ញៀវពិសេសប៉ុន្តែលោកបដិសេធហើយបង្កើតទៅជារឿងតែម្តង។ លោកបានឆ្លើយតបទៅកាន់សិស្សប្អូនថាកាលពីមុនគឺភរិយាលោកទៅគឺជួយមិនគិតរឿងលុយនោះទេសំខាន់បានរួមការងារតែលើកនេះបដិសេធដោយសារតែភរិយាលោករវល់។ លោក ឃុំ ប៉ុណ្ណាដែត ថាការបដិសេធនេះបានធ្វើឱ្យមានការប្រៀបធៀបតម្លៃថាភរិយាលោកមិនស្មើពាក់កណ្តាលនាងផង។ សម្តីនេះលោក ឃុំ ប៉ុណ្ណាដែត ថាសម្តីស្រាល ថ្នម ប៉ុន្តែចាក់ ដោយសិស្សប្អូននោះបាននិយាយថាភរិយាលោកកាលពីមួយឆ្នាំមុនគ្មានវត្តមាននៅក្នុងសង្គមចម្រៀងមិនដឹងនៅទីណាទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrI7VMo1STYx-4ZcnV-gbj2ZjStPwWxUrBzdlMzJnzOZn5tszwNklsQE-1RpgJDxHCdYC9AUQ3TWA9s2dD-tOZ72AEhUW9zd8GEBndmu_tFEilF1SzObZArSwoDMxrh0DFAcRqvdpYczZlsl3rcWoSQAA1lc0JuCkASYmK6tFfJ3Sk2ETnoLB4U-qsR8_/s2048/image_2025-07-17_09-28-18.png

តារាចម្រៀងរូបនេះបានបន្ថែមទៀតថា មានសារឡកឡឺយមកកាន់អ្នកទាំងពីរប៉ុន្តែអ្នកទាំងពីរមិនមែនជាមនុស្សដែលបំពុលសង្គមទេហើយការមិនបញ្ចេញឯកសារផ្សេងៗដោយសារតែជាប់ពាក់ព័ន្ធផ្លូវច្បាប់ច្រើន៕

ក្តៅៗ! ទីបំផុត ពេជ្រ សូលីកា ចេញមកនិយាយបែបនេះពីបញ្ហាចម្រូ.ងចម្រាស

0

ពាក្យចចាមអារ៉ាមពេញបណ្តាញសង្គមជាមួយនឹងរៀមច្បង យក់ ថិតរដ្ឋា ច្រើនពេកពេល នេះតារាចម្រៀង ពេជ្រ សូលីកា បានចេញមកបង្ហោះសំណេរដោយបញ្ជាក់នាងមិនចង់ បកស្រាយរកភាពស្អាតស្អំឱ្យខ្លួនឯងនោះទេ ប៉ុន្តែបើតម្រូវការចាំបាច់ពិតមែននាងបញ្ជាក់ ថា «មាសសុទ្ធមិនខ្លាចភ្លើង» ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOZnI1_oLx-jDfIkSfnnMyDc07LaBGEOzxqueekSQ9ox-ohzYwJ2AhRnsz170R1AYrSeZF73qTIRyhZePKp6qnjzGVH_MoIGPWO7VvGRNKEzExxDaoexB7C_FMBvP9ZveVDciswBm7cbttny3HO1nFpnd8lkHd7oqtudpWpaFZotUvxnoEBnM_o7fcpM8a/s1800/image_2025-07-17_10-00-36.png

ទោះបីជាផ្អាកការងារចំនួន១ដើម្បីសម្រាកលំហែខួរក្បាលទៅកាន់ទឹកដីឌូបៃ ក្តី ភាពចម្រូងចម្រាសមិនទាន់បញ្ចប់ ពេជ្រ សូលីកា ចេញមកបង្ហោះសំណេរចេញពីក្រៅប្រទេសតែម្តង។ នៅព្រឹកថ្ងៃទី១៧ កក្កដា នេះ នៅលើទំព័រផេករបស់តារាចម្រៀង ពេជ្រ សូលីកា បានរៀបរាប់ថា «នាងសូមអភ័យទោសទស្សនិកជនដែលធ្វើឱ្យបណ្តាញសង្គមវឹកវរដោយសារនាងក្នុងប៉ុន្មានថ្ងៃមកនេះហើយរឿងហេតុដែលនាងមិនចង់បកស្រាយអ្វីទាំងអស់ព្រោះការបកស្រាយ វាគ្រាន់តែជាការដែលធ្វើឱ្យអ្នកដទៃមើលមកនាងជាបុក្គលដែលស្អាតស្អំ តែមិនបានធ្វើឱ្យខ្លួននាងរស់នៅធ្វើជាមនុស្សល្អនោះទេ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggqrcV1BtfrS6eWMxcjofx1R-Ts7FkOkCwZaePRanQDT-8CjosUAsf4wMSa2D-XNfXWggJN4OHurloPlxXlcWpiM5g91A6ucU03uc3xz1eO2DupNSwSXgWXzH7cgnPLqN95_45q52Js4KJotBF8k0eRhcb-ZcGdJUDXzJKKH-DaNlRRheXbKdHFHku_06g/s1440/image_2025-07-17_10-00-33%20(2).png

តារាចម្រៀងសម្បូរបទសេដ រូបនេះបន្តទៀតថាតាំងពីតូចរហូតដល់ដឹងក្ដី នាងជឿតែមួយ គត់ក្នុងឆាកជីវិតរបស់នាងគឺ “ពេលវេលា” អាក្រក់ ល្អ ស ខ្មៅ ខុស ត្រូវ គឺពេលវេលាជាអ្នក បញ្ជាក់ឱ្យនាងយល់ច្បាស់និងមិនស្ដាយក្រោយនាងជ្រើសរើសស្ងប់ស្ងាត់ក៏ព្រោះតែនាងដឹងថា អ្នកនិពន្ធរឿងនេះនឹងមិននិពន្ធឱ្យមានភាគបញ្ចប់នោះទេ ដូច្នេះហើយ ទើបនាងមិនចូលរួមសម្ដែងក្នុងរឿងមួយនេះ បើពិតជាមានភាគបញ្ចប់មែន
មិនមែនរហូតមកដល់ពេលនេះ នៅតែភាគបន្តបញ្ជាំងជូនទស្សនិកជនស្សនាទៀតនោះទេ បើដរាបណាអ្នកនិពន្ធនៅតែបន្តទាំងក្នុងឆាកនិងក្រៅឆាកគ្រប់កន្លែងបែបនោះនាងរើសផ្លូវសន្តិភាពពីព្រោះវាជាកន្លែងដែលឱ្យនាងស្ងប់សុខសេចក្ដីសុខផ្លូវចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitA43UIe1TyEzcphvF21c3bB4YAveoxzGhlivXVtWWCTQoQ3iYCjrDD_TM6R_5xr8_MoCipaMNLX1nxxmzRWBPBUiYrI9WiEVwOZT2xEN41QTIhQokJPtmQ3gCsHadEAeBhCnVEc7KmOkHFR9APkb6tnwluJz-ww4Ptl8FIdt70wqEnWH9ZG1Dz9o2YsPY/s1440/image_2025-07-17_10-00-35.png

ពេជ្រ សូលីកា ថាផ្លូវចិត្តនាងល្អ នាងគិតតែរឿងល្អៗ មិនក្ដៅក្រហាយ មិនខឹង មិនស្អប់ មិនគុំគួន មិនចង់ប្រកួតឈ្នះចាញ់នឹងអ្នកណា មិនត្រូវការរកភាពស្អាតស្អំឱ្យខ្លួនឯង
ប៉ុន្តែនាងចង់បញ្ជាក់ដែរថា បើពិតជាតម្រូវឱ្យនាងត្រូវតែបកស្រាយជាដាច់ខាត
នាងសុំបញ្ជាក់ច្បាស់ៗថា “មាសសុទ្ធមិនខ្លាចភ្លើង” ឡើយ៕

លោក ថាក់ស៊ីន ប្រឈមនឹងការជាប់ទោស ១៥ឆ្នាំ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្រ

0

ថៃ៖ អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចប្រឈមនឹងការកាត់ទោសឲ្យជាប់គុ.ករយៈពេល ១៥ឆ្នាំ ជុំវិញការចោ.ទប្រកាន់ថាលោកបានប្រើពាក្យសម្ដីប្រមា.ថព្រះមហាក្សត្រថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Al Jazeera កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYYdl9qM6R5SnkPZzpgIeP7QhsD00l8fnsuZn29Kvlw1in55DD1_yRorIZB4jAR0oqZq9oqko14b1dn_qSExKbl0IivgdsYBhAxdjsMfeIPeQ06Fj109VCmgOCTRtq3HrrykND1Kb9kuouXg_cMXiXEFaIVbLguY-AQe2Ust7noT5d6j0V52wq9dDMCHwL/s1199/photo_2025-07-17_13-41-39.jpg

លោក ថាក់ស៊ីន ត្រូវបានចោ.ទប្រកាន់ពីបទរំលោ.ភច្បាប់ដ៏តឹងរ៉ឹងពាក់ព័ន្ធនឹងព្រះមហាក្សត្រដែលបានការពារកិត្តិយសព្រះរាជវង្សានុវង្សរបស់ប្រទេសថៃពីការរំលោ.ភបំពាន និងការរិះគន់។ សំណុំរឿងរបស់អយ្យការ គឺទាក់ទងនឹងការលើកឡើងរបស់លោកថាក់ស៊ីន ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូងកាលពីជាងមួយទសវត្សរ៍មុន ដោយចុងចោ.ទថាក់ស៊ីន ត្រូវផ្តល់សក្ខីកម្មយ៉ាងហោចណាស់បីថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUHARo3H1iBYCwBgT8WhxXtvaftms1Bvra-IAO5Kd06ibd-xGt3LZsRlj2Mf80jB3nWKuOIFT5_eoDV9PuqZ49LYk9ezS0RtNAXHYWNxVKMeuFvrRmUUZSpI5Q0fZ9X4Ows9211U8x40Bda2QQGmVEOMKIPPqomzY1npiiuPxPukhIUUJsKuyEcarez1xO/s1024/photo_2025-07-17_13-41-38%20(2).jpg
សំណុំរឿងនេះបានធ្វើឡើងនៅក្នុងបន្ទប់សវនាការឯកជនមួយក្នុងទីក្រុងបាងកក តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ត្រូវបានព្យួរតំណែងពីនាយករដ្ឋមន្ត្រីដោយតុលាការកំពូលរបស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9zsISOrGs2Mi5JNwlMtZ5ybaGvhEpxJRrNfnBafEBFJx4-3gkV3D54STVLPmbQcr6-3NZ-tFtE0EHqkQvHx_KDct3GSIlMFp446u6qcauakR5MnubkAmOJAmag_uvN7f6_xOi2GJtktLIYW2Lt47NpiI3n4DHRbvamfrmFhyH3crZ__u_KgvKOzeXOsI/s1280/photo_2025-07-17_13-41-38.jpg

គួរឲ្យដឹងថា លោកថាក់ស៊ីនបានត្រឡប់មកប្រទេសថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធាដែលទម្លាក់គាត់ចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលគាត់បានឈ្នះនៅក្នុងការបោះឆ្នោតចំនួនពីរអណត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnUk4Cu4ZROTEyCJsKgacBBM_ayHVYcSGWuRiomomt4plwtjqPrXjsqEdlAVSgCI133YJG2y7FZDtBnx-ZVV7mGe6M9c4ROAWjm_gDUahqTGUqPoySE8IH-NVc7ydVdAqIpQuM5nkZZtdmmT5lgwfPLOB3alw639yGbw2E9fOdEKnOwC7ync8I8NOuJPD2/s1280/photo_2025-07-17_13-41-39%20(2).jpg

កន្លងមក លោកថាក់ស៊ីនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំរួចមកហើយ ពីបទពុករលួយ ប៉ុន្តែក្រោយមកត្រូវបានកាត់បន្ថយមកសល់ត្រឹមមួយឆ្នាំវិញ ដែលជាការលើកលែងទោសពីព្រះមហាក្សត្រ Maha Vajiralongkorn ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOjMsT4DiBxkPcTVfj_8aq6dpeQABnXlTUj8zlFFllrHMTMDQ5P-VpZss-1-7WbUbhgFLLW6CI1mWEQ8_XNpvHqlhUoTH0IOlEqcOc-_azdeKwYMNUVqUXaoFzIuL6UU-XOHZIgPp_Fcbu9Xy_Ouf8dgz-ZUWJO4hawQTGow_8fLogR2oUhZ4cStq6gdFq/s1280/photo_2025-07-17_13-41-39%20(3).jpg

ការត្រលប់មកទឹកដីថៃវិញរបស់លោក ថាក់ស៊ីន គែចំដែលគណបក្សភឿថៃរបស់គ្រួសារគាត់បានឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាលចម្រុះ ដែលគាំទ្រដោយអតីតសត្រូវអភិរក្សនិយមរបស់ពួកគេ។ ភាពគាប់ជួននេះបានជំរុញឱ្យមានការសង្ស័យថា វាប្រហែលជាអាចមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយ ត្រូវបានធ្វើឡើងនៅពីក្រោយរឿងនេះ៕