ថៃ៖ អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចប្រឈមនឹងការកាត់ទោសឲ្យជាប់គុ.ករយៈពេល ១៥ឆ្នាំ ជុំវិញការចោ.ទប្រកាន់ថាលោកបានប្រើពាក្យសម្ដីប្រមា.ថព្រះមហាក្សត្រថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Al Jazeera កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYYdl9qM6R5SnkPZzpgIeP7QhsD00l8fnsuZn29Kvlw1in55DD1_yRorIZB4jAR0oqZq9oqko14b1dn_qSExKbl0IivgdsYBhAxdjsMfeIPeQ06Fj109VCmgOCTRtq3HrrykND1Kb9kuouXg_cMXiXEFaIVbLguY-AQe2Ust7noT5d6j0V52wq9dDMCHwL/s1199/photo_2025-07-17_13-41-39.jpg

លោក ថាក់ស៊ីន ត្រូវបានចោ.ទប្រកាន់ពីបទរំលោ.ភច្បាប់ដ៏តឹងរ៉ឹងពាក់ព័ន្ធនឹងព្រះមហាក្សត្រដែលបានការពារកិត្តិយសព្រះរាជវង្សានុវង្សរបស់ប្រទេសថៃពីការរំលោ.ភបំពាន និងការរិះគន់។ សំណុំរឿងរបស់អយ្យការ គឺទាក់ទងនឹងការលើកឡើងរបស់លោកថាក់ស៊ីន ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូងកាលពីជាងមួយទសវត្សរ៍មុន ដោយចុងចោ.ទថាក់ស៊ីន ត្រូវផ្តល់សក្ខីកម្មយ៉ាងហោចណាស់បីថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUHARo3H1iBYCwBgT8WhxXtvaftms1Bvra-IAO5Kd06ibd-xGt3LZsRlj2Mf80jB3nWKuOIFT5_eoDV9PuqZ49LYk9ezS0RtNAXHYWNxVKMeuFvrRmUUZSpI5Q0fZ9X4Ows9211U8x40Bda2QQGmVEOMKIPPqomzY1npiiuPxPukhIUUJsKuyEcarez1xO/s1024/photo_2025-07-17_13-41-38%20(2).jpg
សំណុំរឿងនេះបានធ្វើឡើងនៅក្នុងបន្ទប់សវនាការឯកជនមួយក្នុងទីក្រុងបាងកក តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ត្រូវបានព្យួរតំណែងពីនាយករដ្ឋមន្ត្រីដោយតុលាការកំពូលរបស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9zsISOrGs2Mi5JNwlMtZ5ybaGvhEpxJRrNfnBafEBFJx4-3gkV3D54STVLPmbQcr6-3NZ-tFtE0EHqkQvHx_KDct3GSIlMFp446u6qcauakR5MnubkAmOJAmag_uvN7f6_xOi2GJtktLIYW2Lt47NpiI3n4DHRbvamfrmFhyH3crZ__u_KgvKOzeXOsI/s1280/photo_2025-07-17_13-41-38.jpg

គួរឲ្យដឹងថា លោកថាក់ស៊ីនបានត្រឡប់មកប្រទេសថៃវិញកាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនរយៈពេល ១៥ឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធាដែលទម្លាក់គាត់ចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលគាត់បានឈ្នះនៅក្នុងការបោះឆ្នោតចំនួនពីរអណត្តិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnUk4Cu4ZROTEyCJsKgacBBM_ayHVYcSGWuRiomomt4plwtjqPrXjsqEdlAVSgCI133YJG2y7FZDtBnx-ZVV7mGe6M9c4ROAWjm_gDUahqTGUqPoySE8IH-NVc7ydVdAqIpQuM5nkZZtdmmT5lgwfPLOB3alw639yGbw2E9fOdEKnOwC7ync8I8NOuJPD2/s1280/photo_2025-07-17_13-41-39%20(2).jpg

កន្លងមក លោកថាក់ស៊ីនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំរួចមកហើយ ពីបទពុករលួយ ប៉ុន្តែក្រោយមកត្រូវបានកាត់បន្ថយមកសល់ត្រឹមមួយឆ្នាំវិញ ដែលជាការលើកលែងទោសពីព្រះមហាក្សត្រ Maha Vajiralongkorn ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOjMsT4DiBxkPcTVfj_8aq6dpeQABnXlTUj8zlFFllrHMTMDQ5P-VpZss-1-7WbUbhgFLLW6CI1mWEQ8_XNpvHqlhUoTH0IOlEqcOc-_azdeKwYMNUVqUXaoFzIuL6UU-XOHZIgPp_Fcbu9Xy_Ouf8dgz-ZUWJO4hawQTGow_8fLogR2oUhZ4cStq6gdFq/s1280/photo_2025-07-17_13-41-39%20(3).jpg

ការត្រលប់មកទឹកដីថៃវិញរបស់លោក ថាក់ស៊ីន គែចំដែលគណបក្សភឿថៃរបស់គ្រួសារគាត់បានឡើងកាន់តំណែងជាប្រមុខរដ្ឋាភិបាលចម្រុះ ដែលគាំទ្រដោយអតីតសត្រូវអភិរក្សនិយមរបស់ពួកគេ។ ភាពគាប់ជួននេះបានជំរុញឱ្យមានការសង្ស័យថា វាប្រហែលជាអាចមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយ ត្រូវបានធ្វើឡើងនៅពីក្រោយរឿងនេះ៕