ពាក្យចចាមអារ៉ាមពេញបណ្តាញសង្គមជាមួយនឹងរៀមច្បង យក់ ថិតរដ្ឋា ច្រើនពេកពេល នេះតារាចម្រៀង ពេជ្រ សូលីកា បានចេញមកបង្ហោះសំណេរដោយបញ្ជាក់នាងមិនចង់ បកស្រាយរកភាពស្អាតស្អំឱ្យខ្លួនឯងនោះទេ ប៉ុន្តែបើតម្រូវការចាំបាច់ពិតមែននាងបញ្ជាក់ ថា «មាសសុទ្ធមិនខ្លាចភ្លើង» ឡើយ។
ទោះបីជាផ្អាកការងារចំនួន១ដើម្បីសម្រាកលំហែខួរក្បាលទៅកាន់ទឹកដីឌូបៃ ក្តី ភាពចម្រូងចម្រាសមិនទាន់បញ្ចប់ ពេជ្រ សូលីកា ចេញមកបង្ហោះសំណេរចេញពីក្រៅប្រទេសតែម្តង។ នៅព្រឹកថ្ងៃទី១៧ កក្កដា នេះ នៅលើទំព័រផេករបស់តារាចម្រៀង ពេជ្រ សូលីកា បានរៀបរាប់ថា «នាងសូមអភ័យទោសទស្សនិកជនដែលធ្វើឱ្យបណ្តាញសង្គមវឹកវរដោយសារនាងក្នុងប៉ុន្មានថ្ងៃមកនេះហើយរឿងហេតុដែលនាងមិនចង់បកស្រាយអ្វីទាំងអស់ព្រោះការបកស្រាយ វាគ្រាន់តែជាការដែលធ្វើឱ្យអ្នកដទៃមើលមកនាងជាបុក្គលដែលស្អាតស្អំ តែមិនបានធ្វើឱ្យខ្លួននាងរស់នៅធ្វើជាមនុស្សល្អនោះទេ »។.png)
តារាចម្រៀងសម្បូរបទសេដ រូបនេះបន្តទៀតថាតាំងពីតូចរហូតដល់ដឹងក្ដី នាងជឿតែមួយ គត់ក្នុងឆាកជីវិតរបស់នាងគឺ “ពេលវេលា” អាក្រក់ ល្អ ស ខ្មៅ ខុស ត្រូវ គឺពេលវេលាជាអ្នក បញ្ជាក់ឱ្យនាងយល់ច្បាស់និងមិនស្ដាយក្រោយនាងជ្រើសរើសស្ងប់ស្ងាត់ក៏ព្រោះតែនាងដឹងថា អ្នកនិពន្ធរឿងនេះនឹងមិននិពន្ធឱ្យមានភាគបញ្ចប់នោះទេ ដូច្នេះហើយ ទើបនាងមិនចូលរួមសម្ដែងក្នុងរឿងមួយនេះ បើពិតជាមានភាគបញ្ចប់មែន
មិនមែនរហូតមកដល់ពេលនេះ នៅតែភាគបន្តបញ្ជាំងជូនទស្សនិកជនស្សនាទៀតនោះទេ បើដរាបណាអ្នកនិពន្ធនៅតែបន្តទាំងក្នុងឆាកនិងក្រៅឆាកគ្រប់កន្លែងបែបនោះនាងរើសផ្លូវសន្តិភាពពីព្រោះវាជាកន្លែងដែលឱ្យនាងស្ងប់សុខសេចក្ដីសុខផ្លូវចិត្ត។ 
ពេជ្រ សូលីកា ថាផ្លូវចិត្តនាងល្អ នាងគិតតែរឿងល្អៗ មិនក្ដៅក្រហាយ មិនខឹង មិនស្អប់ មិនគុំគួន មិនចង់ប្រកួតឈ្នះចាញ់នឹងអ្នកណា មិនត្រូវការរកភាពស្អាតស្អំឱ្យខ្លួនឯង
ប៉ុន្តែនាងចង់បញ្ជាក់ដែរថា បើពិតជាតម្រូវឱ្យនាងត្រូវតែបកស្រាយជាដាច់ខាត
នាងសុំបញ្ជាក់ច្បាស់ៗថា “មាសសុទ្ធមិនខ្លាចភ្លើង” ឡើយ៕










