ឈ្មោះតារាស្រី គង់ ចាន់ស្រីមុំ ត្រូវស្ថិតក្នុងរឿងរសើបម្តងទៀតហើយមានអ្នកមួយចំនួន បានបញ្ចេញរិះគន់ពិធីការិនីរូបនេះ។ ស្របពេលមានរឿងក្តៅគគុក គង់ ចាន់ស្រីមុំ បាន ចូលរួមក្នុងកម្មវិធីធម្មតា ខណៈតារាស្រីរូបនេះបានបង្ហាញថានាងមិនដែលអួតថានាង ល្អនោះទេ។
នៅថ្ងៃទី១៦ កក្កដា នេះអ្នកនាង គង់ ចាន់ស្រីមុំ ពិធីការិនីមួយរូបក្នុងកម្មវិធី 3fun បានបង្ហោះវីដេអូខ្លីមួយជាមួយនឹងអត្ថន័យថា «ខ្ញុំមិនដែលអួតថាខ្ញុំល្អម្តងណាទេ គ្រាន់តែខ្ញុំរស់នៅមិនបំពានដើរខ្សែលើអ្នកដទៃម្តងណាដែរ ខ្ញុំស្មោះត្រង់ ខ្ញុំចេះដាក់ខ្លួន ចេះគោរព ចេះក្រែងចិត្ត តែខ្ញុំមិនចេះទ្រអ្នកណាទេ»។
ការបង្ហោះនេះអ្នកគាំទ្ររបស់នាងនៅតែបង្ហាញការជឿជាក់ទៅកាន់តារាស្រីរូប ខណៈមតិមួយចំនួនហាក់ដូចជាឌឺដងផងទៅកាន់អ្នកនាងផងដែរ។

នារយៈចុងក្រោយនេះមតិសាធារណជនមួយចំនួនបានរិះគន់ទៅកាន់ គង់ ចាន់ស្រីមុំ បន្ទាប់ពីជជែកក្នុងកម្មវិធីជាមួយនឹងតារាចម្រៀង យក់ ថិតរដ្ឋា ហើយនិយាយទៅកាន់សិស្សប្អូនដែលមិនគោរពរៀមច្បង។ ទស្សនិកជនក៏បានរិះគន់កម្មវិធីរួមទាំងមតិខ្លះស្នើឱ្យដក គង់ ចាន់ស្រីមុំ ចេញ។
នេះមិនមែនជាលើកទី១នោះទេដែល គង់ ចាន់ស្រីមុំ ជួបប្រទះនូវភាពចម្រូងចម្រាសក្នុងកម្មវិធី ខណៈកាលពីឆ្នាំ២០២៤កន្លងទៅអំឡុងពេលនាងដើរកម្សាន្តនៅឯប្រទេសថៃចំថ្ងៃចូលឆ្នាំខ្មែរ បានជំរុញឱ្យមានការរិះគន់យ៉ាងខ្លាំងថែមទាំងមានមនុស្សជាច្រើនពហិកាឱ្យដកនាងចេញពីកម្មវិធី។ ទោះយ៉ាងណា ខាងកម្មវិធី 3fun បានបង្ហាញគោលជំហរមិនដក គង់ ចាន់ស្រីមុំឡើយដោយស្នើសុំមហាជនមានការយោគយល់៕










