ថ្មីៗមកនេះសង្គមសិល្បៈមានរឿងជជែកវែកជាច្រើនទាក់ទងនឹងតារាចម្រៀង យក់ ថិតរដ្ឋា ដែលមានការខឹងសម្បារទៅកាន់សិស្សប្អូនមួយរូបដែលមិនគោរពឱ្យតម្លៃរៀមច្បង។ យ៉ាងណារឿងនេះកាន់តែមានជាប្រធានហូរហែថែមទាំងមានការចោ.ទប្រកាន់មកកាន់តារាចម្រៀងជើងចាស់រូបនេះថារមិលគុណព្រោះការបង្ហាញខ្លួនជាភ្ញៀវពិសេសនោះគឺជួយឱ្យតារាចម្រៀង យក់ ថិតរដ្ឋា ល្បីមកវិញ។

មានមតិរិះគន់ជាច្រើនមកកាន់ភរិយារបស់ខ្លួន លោក ឃុំ ប៉ុណ្ណាដែត បានចេញមុខបក ស្រាយក្នុងវិដេអូមួយកាលពីថ្ងៃទី១៦ កក្កដា ដែលមានរយៈពេល១៤នាទី។ លោកបាន និយាយថាការចូលរួមរបស់អ្នកនាង យក់ ថិតរដ្ឋា នៅក្នុងកម្មវិធី 3 Fun គឺតបតាមការ អញ្ជើញរបស់អ្នករៀបចំកម្មវិធីនិងយកសារដែលភរិយារបស់ខ្លួនបង្ហោះកាលពីកន្លងទៅមកធ្វើជាប្រធានបទដោយមិនបញ្ចេញអត្តសញ្ញាណថាជានរណាឡើយ។ លោកបញ្ជាក់ទៀត ថាការរៀបរាប់នោះគឺក្នុងគោលបំណងចង់ឱ្យអ្នកសិល្បៈស្គាល់ចាស់ទុំ ដឹងខុសត្រូវ។.png)
លោក ឃុំ ប៉ុណ្ណាដែត បានបន្តទៀតថាចំពោះមតិមួយចំនួនដែលគិតថាគេខំជួយហើយឱ្យល្បីនិយាយគេពីក្រោយ តារាចម្រៀងរូបនេះថាជួលគឺត្រូវឱ្យតម្លៃពេញ ប៉ុន្តែការជួយវិញគឺស្ថិតក្នុងតម្លៃមួយដែលជួយក្នុងនាមជាអ្នកសិល្បៈដូចគ្នា។ លោកបន្ថែមទៀតថា បើគាត់មិនគិតថាតារាចម្រៀង យក់ ថិតរដ្ឋា មានសមត្ថភាពឬមានប្រជាប្រិយភាពខ្លះដើម្បីធ្វើឱ្យកម្មវិធីខ្លួនទទួលបានការគាំទ្រក៏គាត់មិនអញ្ជើញទៅដែរហើយការអញ្ជើញនោះគឺក្នុងន័យទៅជួយមិនមែនជួលភរិយារបស់ លោកទេ។
ស្វាមីអ្នកនាង យក់ ថិតរដ្ឋា ថាបើទោះជាជួយឬជួលតើមានអ្វីដែលត្រូវថាភរិយាលោក ជំពាក់គុណគាត់ហើយការចូលរួមនោះគឺដើម្បីល្អទាំងអស់គ្នា។ លោកបន្ថែមថាតារាចម្រៀង យក់ ថិតរដ្ឋា ទទួលបាន ប្រជាប្រិយភាព បន្តិចបន្ទួចមកវិញនេះគឺខិតខំសម្រកទម្ងន់ តបតាមការស្នើសុំរបស់អ្នកគាំទ្រ ហើយក៏មិនតាំងខ្លួនចង់ប្រជែងយកតំណែងលេខ១ ពីសិស្សប្អូនដែរគឺគ្រាន់តែចង់រកប្រាក់ចំណូលបន្ថែមពីការងារសិល្បៈផ្គត់ផ្គង់គ្រួសារក្រៅពីការងារផ្សេង។
លោក ឃុំ ប៉ុណ្ណាដែត បាននិយាយទៀតថាការដែលភរិយារបស់ខ្លួនខឹងក្រោយពេលបានរួមការងារជាមួយគ្នាហើយបន្ទាប់ពី៣ ៤ខែ កន្លងមក ដោយសារតែសិស្សប្អូនបានទំនាក់ទំនងមកម្តងទៀតហើយលោកជាអ្នកទទួលឆាតផ្ទាល់ដោយអញ្ជើញភរិយាលោកជាភ្ញៀវពិសេសប៉ុន្តែលោកបដិសេធហើយបង្កើតទៅជារឿងតែម្តង។ លោកបានឆ្លើយតបទៅកាន់សិស្សប្អូនថាកាលពីមុនគឺភរិយាលោកទៅគឺជួយមិនគិតរឿងលុយនោះទេសំខាន់បានរួមការងារតែលើកនេះបដិសេធដោយសារតែភរិយាលោករវល់។ លោក ឃុំ ប៉ុណ្ណាដែត ថាការបដិសេធនេះបានធ្វើឱ្យមានការប្រៀបធៀបតម្លៃថាភរិយាលោកមិនស្មើពាក់កណ្តាលនាងផង។ សម្តីនេះលោក ឃុំ ប៉ុណ្ណាដែត ថាសម្តីស្រាល ថ្នម ប៉ុន្តែចាក់ ដោយសិស្សប្អូននោះបាននិយាយថាភរិយាលោកកាលពីមួយឆ្នាំមុនគ្មានវត្តមាននៅក្នុងសង្គមចម្រៀងមិនដឹងនៅទីណាទេ។
តារាចម្រៀងរូបនេះបានបន្ថែមទៀតថា មានសារឡកឡឺយមកកាន់អ្នកទាំងពីរប៉ុន្តែអ្នកទាំងពីរមិនមែនជាមនុស្សដែលបំពុលសង្គមទេហើយការមិនបញ្ចេញឯកសារផ្សេងៗដោយសារតែជាប់ពាក់ព័ន្ធផ្លូវច្បាប់ច្រើន៕










