តារាចម្រៀង វី ឌីណែត ដែលទើបហាក់ចូលប្រឡូកវិស័យសម្តែងតាមរយៈខ្សែភាពយន្តខ្នាតធំលើកដំបូងបានកោតសរសើរយ៉ាងខ្លាំងទៅកាន់អ្នកនាង ស្វែង សុជាតា រហូតឱ្យពិន្ទុ១០០/១០០។ ងាកមកកាន់ការសម្តែងរបស់ ម៉ែសេះ វិញ វី ឌីណែត ក៏បានកោតសរសើរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIIo78KWaByoCTxTUQVI_ZZGpxscTdRCPGmjYFySY_RnagvvkJ2VXcuUECpqMGir3Tf0tP3P5axFDJdRHlkWKOXJPKGKofRnxrJRjllDd5Bu7zaS_QtSUMvxp0nBxcs6Xt7HDTGg4Mtbnqrkb3rewUsDcgzowDik_8jM_Cl-1sU8C2YEUUIF4K5YORD0SR/s2048/image_2025-09-09_14-38-31.png

តាមរយៈកម្មវិធីផតខាស់របស់ ខេ តារាចម្រៀង វី ឌីណែត ជាតួអង្គលោកស្រីទី១ក្នុងភាពយន្ត «ភូមិគ្រឹះអាគម» បាននិយាយថា សម្រាប់នាងការសម្តែងរបស់ ម៉ែសេះ គឺឱ្យ១០/១០ ហើយចរិតតួអង្គក្នុងសាច់រឿងគឺស័ក្តិសមជាមួយនឹង ម៉ែសេះ ចូលតួតែម្តងមើលមកគឺមិនប្រឹង។ តារាចម្រៀងរូបនេះបាននិយាយទៀតថា ម៉ែសេះ ទទួលយកការណែនាំមិនដែលឆ្លើយបដិសេធ។ ទោះបីជាសម្តែងបានល្អដូចនេះក្តីប៉ុន្តែ ម៉ែសេះ នៅមិនមានភាពជឿជាក់លើខ្លួនឯងនិងនៅតែសុំការណែនាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn-K1-5FuHx92OsUg82U1-e-2PURYWklKUzHb5vF4sz-qSvpLo4GWaXzwejcE0X83sbcUjIgr8Dui2PkOq5U4Lt_6YiXP057pQjrIEfkU7ta5s89_X8osQF5XE6ugUPaay8J7W-nmQYeooUOXalwRVQerA-DTQXmkTN7DtJrjzVYjzz2TUkDB_hyphenhyphen4hglJy/s2048/image_2025-09-09_14-38-31%20(2).png

នៅក្នុងការសម្តែងភាពយន្តខាងលើនេះ វី ឌីណែត ក៏បានឆ្លើយដែរថាការសម្តែងដែលនាងចាប់អារម្មណ៍ជាងគេគឺការសម្តែងរបស់អ្នកនាង ស្វែង សុជាតា គឺនាងសុំឱ្យ១០០/១០០ ។ តារាចម្រៀងរូបនេះបន្ថែមថា អ្នកនាង ស្វែង សុជាតា គឺជាតារាសម្តែងជើងចាស់សម្តែងបានគ្រប់ទម្រង់ ត្រូវទឹកភ្នែកហូរគឺហូរមកតែម្តងរហូតមានការបង្ហើបថាមុននឹងសម្តែងដែលមានឈុតឆាកយំគឺត្រូវផឹកទឹកឱ្យបានច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5q9-Ni05rvYjA3PjORdo32BOi7YZBempmqYmKpRqrM8GrUkT-8ty5Sha2N3-unylrq6dE1fJBFlsIU2dzrEjYQS3eNm2kkH2z1-bfEQC5yGwYPkUc136Oyuu560GWgGSU3-S4gA0ilWopvGTewUyZjkwcJgtYEUHfITtw2RDicdlyzzHXauTHUEpOD1lm/s1320/image_2025-09-09_14-38-33.png

ក្នុងការសម្តែងជាមួយនឹងអ្នកជំនាន់ថ្មីៗ វី ឌីណែត ថា តារាសម្តែង ស្វែង សុជាតា គឺសប្បាយចិត្តក្នុងការសម្តែងរឿងនេះ រីករាយក្នុងការសហការជាមួយ ទាំងសំលៀកបំពាក់ការតុបតែងខ្លួនគឺចូលចិត្តតែម្តង៕