កាលពីកន្លងមកនេះក្រុមហ៊ុនធំៗរបស់ថៃមួយចំនួនដែលប្រតិបត្តិការនៅប្រទេសកម្ពុជាបាននិយាយតាមបណ្តាញសារព័ត៌មានថាការពហិកាទំនិញថៃរបស់ប្រជាជនកម្ពុជាមិនយូរនោះទេពី៦ទៅ១២ខែនឹងវិលមកប្រើប្រាស់វិញជាធម្មតា។ យ៉ាងណាមិញ មិនដល់៦ខែដូចការលើកឡើងរបស់ម្ចាស់អាជីវកម្មថៃផងពេលនេះអ្នកមួយចំនួនឆាប់ភ្លេច បាត់បង់មនសិការជាតិវិលទៅគាំទ្រទំនិញរបស់គេជាបណ្តើរៗហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCEesQiJUXK25Xf1Ed1qPIVwXIgy4ZbezXqJWDsiTADSLgtH7brao3PRLrgRrfn1SwALpGm1jqBF5lQLUXIpNYA6SLPGbLlsTuUzzyo0fgjdLgnNbBjfUO-NpUtxt6UKKpHK_64nBT3weP_EbpgEg4xMFOXtqneVV-8j0I4COLaoBcyWJW41uVwtmKoKYN/s2048/image_2025-09-10_09-11-08.png
ឃើញអ្នកមួយចំនួនឆាប់ភ្លេចនូវទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ពហិការបានត្រឹមមួយភ្លើងចំប៉ើងលោក ហេង វាសនា បានលើកឡើងនៅលើបណ្តាញសង្គមដាស់តឿនស្មារតីកុំឱ្យដូចអ្វីដែលគេនិយាយថាខ្មែរឆាប់ភ្លេច រំសាយចិត្តខឹងបានលឿន។ នៅល្ងាចថ្ងៃទី៩ ខែកញ្ញា Influencer រូបនេះបានបង្ហោះថា «អត់ទាន់៦ខែដូចមាត់ថៃនិយាយទេ តែបងប្អូនយើងខ្លះអត់ឱនឱ្យថៃគាំទ្រផលិតផលប្រើសេវាកម្មគេវិញហើយ! ខ្ញុំដឹងថាសិទ្ធិបងប្អូនទេ តែខ្ញុំពិតជាចង់ដឹងថាបងប្អូនគិតអ្វី? ងាយភ្លេចពេលពួកវាឈ្លានពានទឹកដី សម្លាប់កងទព័ មើលងាយពូជសាសន៍យើងម៉្លេះ? កងទ័ពដែលចាប់ទៅវាមិនទាន់បញ្ចូនមកវិញផង…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYjS_j0Dh3D2JZg6MHe60sVI-BStrvJvzx4cSRlqbPx-m0We2Zww0UvVfOa6yzUlyLVnuI0OVsCrAoXw-zAMauXLg80kK7q48NbcJuWVwKqpbn-tH5_Ru0rWdX7J-AyXStQDvoaHek4JFb_mW-yBinGr_dLTW-R_btwMA7aKkncbim1fn0TVeU9xYsW2Yr/s2048/image_2025-09-10_09-11-05.png
តាមរយៈការបង្ហោះរបស់លោក ហេង វាសនា អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិគឺចង់ឱ្យមានការបង្ហោះនិយាយអំពីរឿងនេះកុំឱ្យដាច់ដើម្បីដាស់ស្មារតី។ អ្នកមួយចំនួនទៀតបានបង្ហាញការឈឺចិត្តរបស់ខ្លួនព្រោះតែទៅផ្សារ យួរតែគ្រឿងទេសរបស់ថៃសឹងតែគ្រប់ដៃ។ គណនីផ្សេងទៀតបានលើកឡើងដែរថា មនុស្សខ្លះអាត្មានិយមណាស់ ទាល់ប៉ះចំសាច់ញាតិខ្លួនឯងបានចេះឈឺចាប់ ដោយមិនដឹងថាពេលណាចេះភ្ញាក់រលឹកនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho9zgJz4aMFcwRt7WTMnecWFY3OPAbqVuISY9_M0GP2McxT68TM_GsIHmhI4SIZYZeEoFHqsomAB9dr44vXqlHfAS8WhlFlUdpCYUMGNp-jamFV_teSaJ_w-kSVKXab2yYoWmTooCxZ0a293YJ7JgVy0DcvrDbzkWl53fzEYam23okPkyWPhZgbGeu9BsH/s1800/image_2025-09-10_09-11-04.png
គួរឱ្យដឹងថាកាលពីកន្លងមកនេះនាយកគ្រប់គ្រងក្រុមហ៊ុនធំមួយបាននិយាយ ទំនិញ និងម៉ាកយីហោផលិតផលថៃអាចប្រឈមមុខនឹងបញ្ហាមួយចំនួនប៉ុន្តែពួកគេជឿជាក់ថា វានឹងមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ មនោសញ្ចេតនារបស់ពលរដ្ឋកម្ពុជានៅតែមាន ហើយវានឹងឃើញលទ្ធផលក្នុងរយៈពេលពី ៦ ទៅ ១២ ខែខាងមុខ ដោយសារប្រជាជនកម្ពុជាចូលចិត្តផលិតផលថៃណាស់៕