យោងតាមសារព័ត៌មាន Star News បានឱ្យដឹងថានៅក្នុងកម្មវិធីមួយដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៣០ ខែសីហា Song Joong Ki បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងការផ្សព្វផ្សាយរឿងភាគទូរទស្សន៍ថ្មី។
.png)
តារាប្រុសរូបនេះ បានទទួលសំណួរដ៏គួរឱ្យចាប់អារម្មណ៍មួយថា «ប្រសិនបើមិត្តស្រីរបស់អ្នកទៅផឹកស៊ីជាមួយមិត្តភ័ក្តិភេទផ្ទុយនៅម៉ោង ១០ យប់ តើអ្នកព្រមទទួលទេ?» ដោយមិនស្ទាក់ស្ទើរ Song Joong Ki បានឆ្លើយតបថា «មិនអាចទទួលយកបានទេ»។លោកបានពន្យល់បន្ថែមទៀតថា តាមគំនិតផ្ទាល់ខ្លួន នោះគឺជាពេលវេលាដែលគួរសម្រាក និងគេង ជំនួសឱ្យការចេញទៅក្រៅជាមួយមិត្តភក្តិភេទផ្ទុយ។ ចម្លើយត្រង់ៗរបស់ Song Joong Ki បានទាក់ទាញចំណាប់អារម្មណ៍ភ្លាមៗ និងបង្កើតការជជែកដេញដោលយ៉ាងច្រើនលើបណ្ដាញសង្គម។
មិនត្រឹមតែនៅកូរ៉េទេ ពាក្យគន្លឹះទាក់ទងនឹង Song Joong Ki ភ្លាមៗបានឡើងទៅលេខរៀងទី ២ ក្នុងប្រភេទដែលគេស្វែងរកច្រើនបំផុតនៅលើវេទិកា Weibo របស់ចិន។ ទស្សនិកជនជាច្រើនមានទស្សនៈខុសៗគ្នា។ អ្នកខ្លះបានរិះគន់ Song Joong Ki ចំពោះចម្លើយរបស់តារាប្រុសរូបនេះដែលបង្ហាញពីចរិតរបស់លោកហាក់ដូចជាគ្រប់គ្រងមិត្តស្រីខ្លាំងពេក។ អ្នកខ្លះថែមទាំងបញ្ចេញមតិថា «Song Hye Kyo ជ្រើសរើសត្រឹមត្រូវហើយដែលលែង Song Joong Ki។
ទោះយ៉ាងណា មានអ្នកមួយចំនួនគាំទ្រចំពោះទស្សនៈរបស់តារារូបនេះ។
ខណៈពេលដែល Song Joong Ki កំពុងត្រូវបានរិះគន់ Song Hye Kyo នៅតែត្រូវបានគេលើកឡើងបើទោះបីអ្នកទាំងពីរបាន លែងលះគ្នា ច្រើនឆ្នាំហើយក៏ដោយ រាល់ពេលមានរឿងអាស្រូវ ម្នាក់ត្រូវអូសទាញចូលភ្លាមៗ។ នៅពេលដែល Song Joong Ki រៀបការជាមួយប្រពន្ធជនជាតិអង់គ្លេស ឬនៅពេលដែលតារាសម្តែងរូបនេះស្វាគមន៍កូនស្រីទីពីររបស់ខ្លួន Song Hye Kyo ក៏ត្រូវបានអូសទាញចូលទៅក្នុងការពិភាក្សារបស់ទស្សនិកជននៅលើបណ្តាញសង្គមផងដែរ។
Song Joong Ki បច្ចុប្បន្នកំពុងរស់នៅក្នុង ជីវិត អាពាហ៍ពិពាហ៍ ដ៏មានសុភមង្គល ជាមួយ Katy Louise Saunders ។ អ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅខែមករា ឆ្នាំ២០២៣។ ពួកគេបានស្វាគមន៍កូនប្រុសដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០២៣។ ជាងមួយឆ្នាំក្រោយមក ប្តីប្រពន្ធនេះបានស្វាគមន៍កូនស្រីទីពីររបស់ពួកគេ។
បន្ទាប់ពីលែងលះ Song Hye Kyo នៅតែរស់នៅម្នាក់ឯង។ តារាស្រីរូបនេះផ្ដោតលើអាជីពរបស់នាង ដោយចូលរួមក្នុងគម្រោងភាពយន្តជាច្រើន ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំង៕










