Home Blog Page 368

ផលិតផលធ្វើពីស្បែកប្រណីតបែបនវានុវត្តន៍ នឹងបង្ហាញជូនក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព

0

ភ្នំពេញ ៖ ឈ្វេងយល់ពីសិល្បៈការច្នៃផលិតផលធ្វើពីស្បែកប្រណីតក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២។ យីហោល្បីៗរបស់ប្រទេសសិង្ហបុរីចំនួនពីរ គឺក្រុមហ៊ុន Hides and Thread និង Faire Collective នឹងបង្ហាញជូននូវផលិតផលធ្វើពីស្បែកដោយដៃ និងម៉ូដដែលមានលាយឡំម៉ូដបែបបុរាណជាមួយម៉ូដបែបសម័យទំនើប។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន Hides and Thread បានចាប់ផ្តើមពីអាជីវកម្មនៅតំបន់កាច់ជ្រុងនៃផ្ទះល្វែង HDB ដែលពួកគេបានច្នៃស្បែកនៅលើតុដ៏តូចមួយ និងបានល្បីឈ្មោះតាមរយៈការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ។ ផលិតផលនីមួយៗត្រូវច្នៃយ៉ាងផ្ចិតផ្ចង់ និងលម្អិតបំផុត។ ស្ថាបនិកលោក Jonathan Tan និងលោក Gary Chng គឺជាអ្នកច្នៃដោយខ្លួនឯង និងចាប់ផ្តើមកសាងស្នាដៃពីបាតដៃទទេដោយបានរៀនពីការសាកល្បង និងកំហុសរហូតបានប្តេជ្ញាចិត្តផលិតបានជាផលិតផលដ៏ប្រណីត។ ឈ្មោះយីហោនេះតំណាងឱ្យផលិតផលដែលមានគុណភាពខ្ពស់ ផ្តល់អត្ថប្រយោជន៍ច្រើន រឹងមាំ ប្រើប្រាស់បានយូរ និងទាន់សម័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvTwL0CjgTsqqZKtNbLgTvk1rqcTuiawc65-BnCdTqNNuPKEEStn_9ovkhazCXCw1hUxbWctwB-xAAqSMspaDTzIUItHKqgx4aGRo89c_KaBiVZS0rsKlIfHHc1x21khwms2ePH1ERAwoiBEY_I67YdbHxQHp_AAxoqwnJoSplAxULSYLdaf-AuyXeJqPE/s4095/1%20(14).jpg

អ្នកចូលរួមអាចទិញផលិតផលធ្វើពីស្បែកដោយដៃដ៏ស្រស់ស្អាតទាំងនេះពីក្រុមហ៊ុន Hides and Thread និងបញ្ចេញភាពច្នៃប្រតិដ្ឋរបស់ពួកគេនៅក្នុងសិក្ខាសាលាដែលពួកគេអាចរចនាវត្ថុអនុស្សាវរីយផ្ទាល់ខ្លួនតាមចំណង់ចំណូលចិត្ត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Hides and Thread បានអភិវឌ្ឍខ្លួនក្លាយជាស្ទូឌីយ៉ូផលិតកម្ម និងហាងពេញលេញដែលច្នៃផលិតផលធ្វើពីស្បែក។ ក្រុមហ៊ុននេះមានផលិតផលធ្វើពីស្បែក និងសេវាកម្មពាក់ព័ន្ធជាច្រើនដែលបម្រើដល់អតិថិជនបែបធុរកិច្ច និងអ្នកដែលឱ្យតម្លៃទៅលើភាពច្នៃប្រតិដ្ឋ។
នៅក្នុងព្រឹត្តិការណ៍លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព ក្រុមហ៊ុនយីហោល្បីឈ្មោះនេះនឹងបង្ហាញជូនសាធារណជននូវផលិតផលច្នៃពីស្បែកដោយដៃរួមមាន ខ្សែនាឡិកាដៃ បន្តោងសោរថយន្ត និងគ្រឿងលម្អបន្ថែមជាច្រើនទៀត។ សាធារណជនក៏អាចចូលរួមក្នុងសិក្ខាសាលា និងអាចយកផលិតផលធ្វើពីស្បែកទាំងនោះទុកជាវត្ថុអនុស្សាវរីយទៅគេហដ្ឋានផងដែរ។

លោក Jonathan បានឱ្យដឹងថា “ការច្នៃផលិតផលធ្វើពីស្បែក គឺការងារពិសេស និងជាទម្រង់សិល្បៈដែលត្រូវបានគេមើលរំលង។ យើងមានកិត្តិយសដែលបានបង្ហាញស្នាដៃរបស់យើងក្នុងរាជធានីភ្នំពេញដែលផលិតផលរបស់យើងមានគុណភាពខ្ពស់ ភាពទាក់ទាញ និងផ្តល់អត្ថប្រយោជន៍ជាច្រើន។ តាមរយៈព្រឹត្តិការណ៍នេះ យើងសង្ឃឹមថានឹងអាចធ្វើឱ្យអ្នកចូលរួមយល់ដឹង និងវាយតម្លៃកាន់តែខ្ពស់ទៅលើផលិតផលធ្វើពីស្បែកដោយដៃ។

ត្រូវបានបង្កើតឡើងក្នុងប្រទេសសិង្ហបុរីដោយលោក Ryan Choy ក្រុមហ៊ុន Faire Collective គឺជាយីហោដែលត្រូវបានបង្កើតឡើងដោយធ្វើការស្រាវជ្រាវ និងពិភាក្សាផ្ទាល់ជាមួយអ្នកប្រើប្រាស់ដោយផ្ទាល់ដើម្បីអាចផ្តល់ផលិតផលដែលត្រូវចិត្តអតិថិជន។ Faire Collective មាន “ផលិតផលប្រណីតដែលផ្តល់ប្រយោជន៍ច្រើនក្នុងតម្លៃសមរម្យ” ដោយលុបបំបាត់ឈ្មួញកណ្តាលដើម្បីផ្តល់ផលិតផលធ្វើពីស្បែកគុណភាពខ្ពស់សម្រាប់ការរស់នៅបែបទំនើប។ ការរចនានីមួយៗត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្នដែលច្នៃតាមការបញ្ចេញមតិរបស់អតិថិជនដើម្បីធានាថា ផលិតផលនីមួយៗរាប់ចាប់ពីកាបូបការិយាល័យរហូតដល់កាបូបដៃ អាចបំពេញចិត្តដល់អតិថិជនគ្រប់រូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuqDV6272odPr7cRUHhWJ8zJBZmnWyRxuMCdKxruph8jRjSzHPKZ_e9z4TfptOl2a4ufu13pjpKHEOSmaeWcq7pwckntTQFTfp38J4LjHlL3gDAh51Dh1ByruHij2fpI2z_tdySbmUXRMgrsf5DRxq0ZTd3KzzDNbBiORwLJcY25AciJDvbfMkwUxD1lGk/s13406/2%20(15).jpg

ទទួលយកបទពិសោធន៍ពីផលិតផលប្រណីតបែបនវានុវត្តន៍ដែលផ្តល់អត្ថប្រយោជន៍ច្រើនរបស់ក្រុមហ៊ុន Faire Collective និងឈ្វេងយល់ពីរបៀបច្នៃប្រតិដ្ឋដែលតម្រូវតាមការប្រើប្រាស់ជាក់ស្តែង និងទាន់សម័យ។

នៅក្នុងព្រឹត្តិការណ៍នេះ Faire Collective មានមោទនភាពបង្ហាញជូននូវផលិតផលនវានុវត្តន៍ចុងក្រោយដែលប្រកបដោយប្រណីតភាព។ ដំណាក់កាលនៃការច្នៃផលិតផលនីមួយៗរួមបញ្ចូលយោបល់របស់អ្នកប្រើប្រាស់ជាក់ស្តែងដើម្បីបង្កើតផលិតផលដែលស័ក្តិសមសម្រាប់ការរស់នៅដ៏រស់រវើក។ អ្នកចូលរួមអាចយល់ដឹងអំពីរបៀបច្នៃប្រតិដ្ឋដោយដៃ និងឈ្វេងយល់ពីផលិតផលយួរដៃប្រចាំថ្ងៃដែលមានភាពឆ្លាតវៃ និងទាន់សម័យនៅក្នុងព្រឹត្តិការណ៍នេះ ។
នាយកប្រតិបត្តិលោក Ryan Choy បានឱ្យដឹងថា “យើងមិនត្រឹមតែជាអ្នកផលិតកាបូបប៉ុណ្ណោះទេប៉ុន្តែយើងចង់ឱ្យមនុស្សឃើញយើងជាយីហោប្រណីតដែលអាចផ្តល់ផលិតផលដែលអតិថិជនចង់បាន”។ គំនិតនេះធ្វើឱ្យ Faire Collective មានការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការបង្កើតផលិតផលធ្វើពីស្បែកដោយដៃប្រកបដោយគុណភាពខ្ពស់ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពប្រសើរឡើង។

ជាផ្នែកមួយនៃព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ការបង្ហាញទាំងនេះនឹងមានផ្តល់ជូនជាមួយថ្នាក់បង្រៀន(masterclass) កម្មវិធីភ្លក្សស្រា ស៊ីហ្គា សម្លៀកបំពាក់ និងការផ្តល់ជូនជាច្រើនទៀតដែលទាំងអស់នេះនឹងត្រូវធ្វើឡើងនៅណាហ្គាវើលដ៍ទី២។ សាធារណជនអាចចូលរួមដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់ដែលតម្រូវឱ្យមានការបង់ប្រាក់សម្រាប់ការចូលរួមក្នុងសិក្ខាសាលា (workshop) និងថ្នាក់បង្រៀន (masterclass)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.nagaworld.com/eu-register ។

ជីមមី លេង Trend ពុទ្ធិសែននាងកង្រី ត្រូវបានផ្ទះលេខ២សម្រុកធ្វើរឿងស្មោ.ករោ.គ

0

គណនីទិកតុករបស់អ្នកនាង ជីមមី ដែលមានអ្នកតាមដានជាង២លាននាក់ត្រូវបានលុបចោលបន្ទាប់ពីលេង Trend ពុទ្ធិសែននាងកង្រី ។ ករណីនេះ ជីមមី បាននិយាយថា ដោយសារតែមានមនុស្សមួយក្រុមធំធ្វើការ Report ទិកតុកហើយទស្សនិកជនភាគច្រើនគិតថាគ្មានអ្នកណាក្រៅពីផ្ទះលេខ២នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnvP3sp9F2Nlj7meFcKvwGZo8G_ir7nfPd8106DjZA1qzNPCGa4ZHkZrNr_VgatbzO16yqNyc3O5lgAkOzqsbhDXdYAt0Rd7ywTE0x8ajm2bVZeFeijvR4RSHWTkF1wy3Q7smOpCFUtPe5QBiz-tSof6m24eAHp-tlskCU-gvs1pM4HR0sEZZohlqwNfwm/s2048/image_2025-03-22_14-58-26.png

កាលពីល្ងាចថ្ងៃទី២៣ កក្កដា អ្នកនាង ជីមមី បានបង្ហោះវីដេអូមួយដែលមានរយៈពេល៧នាទី ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យើងមានជំរើសតែ២គត់គឺ ព្រមអោយគេជាន់ និង ព្យាយាមងើបឡើងវិញ , ខ្ញុំត្រូវការអ្នកទាំងអស់គ្នាពីព្រោះកំលាំងខ្ញុំម្នាក់ឯង មិនអាចឈ្នះទេ តែបើយើងទាំងអស់គ្នាធ្វើព្រមគ្នា យើងអាចនឹងឈ្នះ»។ ក្នុងវីដេអូនេះអ្នកនាង ជីមមី បានឱ្យដឹងថាការគណនីទិកតុករបស់ខ្លួនត្រូវបានលុបចោលដោយសារតែមានមនុស្សមួយក្រុមធំធ្វើការ Report ទៅទិកតុកដោយថាការReport នោះគឺក្នុងចេតនា វីដេអូរបស់នាងជាការក្លែងបន្លំអរិយធម៌ ក្លែងបន្លំប្រវត្តិសាស្រ្តហើយយករឿងប្រទេសដទៃមកធ្វើជារបស់ខ្លួនទាំងមិនមែនជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhktvgB0yobzgjl27pV2XrDIRveYX2jSjBGiBFKGNMu5pruARqXZEfXsgbnfqVbf8bsW8_toTnpEfnbzcKJ0uHZyIY1BHl1awFLTmeRD2NpSsFyIPZsiykDI3IlkK0my_J5amZWdwbppXc1L77DJbnIPC1NuyggsOlFHfIXAo7Z2qdd3hUzn6HDwv87s-jm/s2048/image_2025-07-04_14-40-50.png

អ្នកជំនួញអនឡាញរូបនេះបានបន្តទៀតថា ការលេង Trend របស់ទៅលើអក្សរសិល្ប៍ ពុទ្ធិសែននាងកង្រី គឹមានចេតនាបង្ហាញពីមោទនភាពជាតិ បង្ហាញពីទេពកោសល្យរបស់ខ្មែរដែលមានការអាប់ដេតឡើងពីមួយជំនាន់ទៅមួយជំនាន់ និងសំលៀកបំពាក់ដ៏ស្រស់ស្អាត រួមទាំងរឿងពេ្រងនិទាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeoMKNTsGyBv9sDChhlST_zvF5s3OcdmV6uYjfKSq-tfpLfQ7ZIHrMjjv5JRESDYuHwOtB8MbRJoudOdNUPSmEEsB79PoL_hyuI1nYhIJzm5P8yexeMm2Ikw87xgdKB5BN4jaALGjfEWDAgxGzlyIyVuCQDpoIfCoABKyRkjrOJWq5Wu-A5YpQTQHFD61q/s1440/photo_2025-07-23_20-02-28.jpg

អ្នកនាង ជីមមី ថាការចេញវីដេអូនេះគឺខ្លួនអ្នកនាងមានការខកបំណងយ៉ាងខ្លាំងដោយគ្រាន់តែបង្ហាញពីកិត្តិយសនៃឬសគល់របស់ខ្លួនត្រូវទទួលរងការចោទប្រកាន់យ៉ាងអយុត្តិធម៌។ អ្នកនាង ជីមមី ថាបន្ទាប់ពីទិកតុករបស់ខ្លួនត្រូវបានលុបចោលក្រុម IT របស់អ្នកនាងគឺបានស្វិតស្វាញយ៉ាងខ្លាំងដើម្បីទាញយកត្រឡប់មកវិញប៉ុន្តែដោយសារតែការ Report មានចំនួនច្រើនទើបអ្នកនាងស្នើសុំកម្លាំងបងប្អូនខ្មែរជួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYIt79T4U0m6zcu_OOOQBSQVyyEyp4jzbeftFf4_vTGZfhuBixsfRa4GurKZte66_wZEO7wWmMivujBvPq3lqpZx96jDPx5q42JnQ5qJC-EHHIEM1Dcc-kaXdy-3ppxMaherkkEpb2StOGJtVSTzxilg_YWjASrVqKpwBf_UhVe7zKzn0VJ2d7by9P5Npr/s2048/image_2025-07-18_14-19-32.png
ពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះបានលើកឡើងទៀតថា ទោះបីជាទិកតុក បេនអាខោននាងក្តីប៉ុន្តែ ប្រវត្តិសាស្រ្តពិតនិងសំឡេងប្រជាជាតិនាងគ្មានថ្ងៃអាចលុបបាននោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTy8V3vjWKSKbGMn4Mw9Fxwq2a_ZQSNRZMIxQ1x5M6HhNUqwblIt4HldVDpV7_2h6tEfqeRC0yCodqKPaGatvRE54oT3XWTQzbbJFOfqytm-U2gvsTzNsbgan69sfixyOuO_E8ccFsFj4hh5Jr7I4AWq_DYpJoD4t932dMXeWe7z216vLMxuNBTzxDPYpX/s2048/image_2025-07-18_14-19-35.png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៨ ខែកក្កដា អ្នកនាង Jimmy Meng បានបង្ហាញវីដេអូថ្មីមួយពីការលេង Trend ចេញពីរឿងព្រេង ពុទ្ធិសែននាងកង្រី ដោយមានស្វាមីរបស់អ្នកនាង ផេនខេក និងអ្នកផ្សេងទៀតចូលរួមជាច្រើននាក់។ ដ្បិតត្រឹមតែរយៈពេល១នាទី ២៤វិនាទីក្តី ប៉ុន្តែវីដេអូនេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះប្រៀបដូចជាបង្ហាញខ្សែភាពយន្តមួយបាត់ទៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDJE5j49GrslOQ1dulHyFhbxJulEurFw-MFIAH369_ny13G3aBmbE5Qt2cVCe0RaX2DuG55djMSTwZLBnS686kpFzDbeRImj0LxGqvftEDguqGZ-UCsTF2AuNn5rQiINYEZaavuyFpybd3Qsn78Sn-gyjEEByPcOj6s9oI7c33_nVg_nFaYnhMPh4_GpUA/s2048/image_2025-07-18_14-19-36.png

ក្នុងវីដេអូនេះមានទាំងតួអង្គនាងទាំង១២ នាងកង្រី យក្ខិនី ពុទ្ធិសែន រួមទាំងតាឥសី ជាដើម។ នៅចុងបញ្ចប់វីដេអូ ជីមមី ក៏បានបង្ហាញរូបភាពភ្នំកង្រី នៅខេត្តកំពង់ឆ្នាំងផងដែរ។ ទម្រាំនឹងចេញសមិទ្ធផល Trend ពុទ្ធិសែននាងកង្រី អ្នកនាង Jimmy បានបង្ហាញថាចំណាយពេល៣៦ម៉ោងទាំងថតទាំងកាត់បូករួមជាមួយនឹងក្រុមការងារជិត ៤០ជីវិតមកធ្វើការងារនេះរួមគ្នា៕

Jennie ថា BLACKPINK បានជួបជុំគ្នាជាក្រុមដែលមានភាពចាស់ទុំនិងការយល់ ដឹងកាន់តែច្រើន

0

Jennie សមាជិក BLACKPINK គឺជាតារាស្រីដែលមានបទចម្រៀង K-pop ឈានដល់ចំណាត់ថ្នាក់លេខ១នៅលើ Billboard ក្នុងឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។ នាងទើបតែបង្ហាញមុខលើក្របទស្សនាវដ្តី Elle Korea ប្រចាំខែសីហា ដោយបាននិយាយទំលាប់ដែលនាងចូលចិត្តរួមទាំងនិយាពីក្រុម BLACKPINK ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifC_67yLz33Cq9y3GG-9E0Ql9S_9LCobNXvYtNvgynR7vWk8IjMOAwxPSWFr4I4TRrY9ARQti_JqoCcxpzihY9uZBzh9XrMJxtSJjdD0ketgJ_Wgop81S3kUCO402YW5wGnsK2npkBME6T8-Cu8anOK4NW0a7lPk9pIHfh7DblHU82oZ5ycpoGc3uc43QC/s2048/image_2025-07-23_16-15-01.png
កម្រងរូបភាពថត របស់តារាចម្រៀងរូបនេះក្នុងនាមជាទូតសុឆ្ឆនៈម៉ាក Chanel ដោយពាក់ម៉ូតពីការប្រមូលសំលៀកបំពាក់មុនរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ បង្ហាញក្នុងទស្សនាវដ្តី ។ ក្រឡេកមើលជីវិតបច្ចុប្បន្នរបស់នាងវិញ Jennie បានចែករំលែកថា៖ «ពេលដែលខ្ញុំចូលចិត្តគឺភ្ញាក់ពីគេងយប់ជ្រៅនៅផ្ទះ សម្រាក និងបើកបង្អួចមើលមេឃ។ វាជាពេលដ៏ស្ងប់ស្ងាត់និងកក់ក្តៅដែលខ្ញុំស្រលាញ់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiskKnNzJdEdgFkyRbxXe8hlYtEPlIzy4gFlQcigTnw9cQKTpGE9eS3PUkw622MbAoa5rgPWsXdShbHFfUaqhygO6pbHx5WyBjrYsZO5Iy223syaMXzmaKpCQ619xO-LkZZmCF9azliuE74-hyAn7vWQMba2CG3IQI0sWRLfxbxZ5kcs7M5IDMssu5J8YNu/s2048/image_2025-07-23_16-15-08.png
Jennie បានចែករំលែកអំពីរបៀបដែលការធ្វើដំណើរទោលរបស់នាងបានជួយនាងឱ្យ រីកចម្រើន។ Jennie បាននិយាយថា «ក្នុងអំឡុងពេលដំណើរការបង្កើតអាល់ប៊ុម Ruby ខ្ញុំបានជំរុញខ្លួនឯងឱ្យយកឈ្នះលើបញ្ហាប្រឈម និងកំហុស។ ខ្ញុំកាន់តែរឹងមាំ ហើយសមាជិកផ្សេងទៀតក៏ធ្វើដូចគ្នាដែរ តាមរយៈដំណើរផ្ទាល់ខ្លួនរបស់ពួកគេ។ Blackpink បានជួបជុំគ្នាជាក្រុមដែលមានភាពចាស់ទុំ និងការយល់ដឹងកាន់តែច្រើន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjDlyw6CbeRYaDwM9lcMwbs5wq29dd4JAxpt9iKtmzZsWiKfiIpEKED3WnEXdWUtTur5ol0VuHOEdV5suQcbsqwsLEN4_motsKGnlBElHXFzxhDqon-xcAB4gizDZbLwTXhw_Reg2cg7W9brtMeTcLnEcNmObbOJ35N2T4GgqInPOGEza4wg23Qv29VVA0/s1440/image_2025-07-23_16-15-11.png
និយាយអំពីបទចម្រៀងដែលមានចំណងជើងថា «Like Jennie» សមាជិក BLACKPINK រូបនេះបានចែករំលែកថា «នៅក្នុងបទចម្រៀងនេះ Jennie គ្រាន់តែជារូបតំណាង។ អ្នកណាដែលច្រៀងបទនេះគួរតែមានអារម្មណ៍ថាមានថាមពល និងស្រលាញ់ខ្លួនឯងតាមវិធីផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបង្កើតវាឡើងដោយសង្ឃឹមថាវានឹងនាំមកនូវទំនុកចិត្ត មិនត្រឹមតែចំពោះអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ផងដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhszcIvdsYDOJEhH1Hw5AMHDc3G7EoRg7BKBLGd3MEcSGHVtQLvY6vyIjuStScM_AhPCoQWP26Ds7PC2bye0rWFfkUWqapDUdC22oH0HHH60AunkuIXNRZeKZK9PenNlvdZqzJSTQqohVuHa-YdTCg6hSCAZmE66yvhUki6MsXEndqo0WHjCXkoWXvBiI0c/s1440/image_2025-07-23_16-15-13.png
«Like Jennie» ថ្មីៗនេះបានជាប់ចំណាត់ថ្នាក់លេខ ១នៅលើតារាង Billboard នៃ «The 25 Best K-Pop Songs of 2025 (So Far)»។ លើសពីនេះ បទចម្រៀងនេះបានឡើងដល់លេខ ៨៣ នៅលើតារាង Billboard Hot 100 អស់រយៈពេល ១១សប្តាហ៍នៅលើ Pop Airplay ហើយបានវ៉ាដាច់បទចម្រៀងជាភាសាអង់គ្លេសរបស់នាង Mantra នៅលើតារាងវិទ្យុកំពូល ៤០ របស់សហរដ្ឋអាម៉េរិក ដែលបង្ហាញពីភាពលេចធ្លោដ៏កម្រសម្រាប់បទចម្រៀងកូរ៉េ៕

Ziyu ចេញសូមទោសអតីតមិត្តស្រីក្រោយធ្លាយរឿងអាស្រូវបោ.កប្រាស់

0

បន្ទាប់ពីមានការចោទប្រកាន់ថាមានជីវិតឯកជនដ៏ច្របូកច្របល់និងបោកប្រាស់អតីតគូស្នេហ៍របស់ខ្លួនតារាប្រុស Ziyu ដែលទើបមានប្រជាប្រិយភាពតាមរយៈរឿង BL ចេញមកសារភាពនិងសូមទោសជាសាធារណៈរួមទាំងផ្អាកការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggfPOHdGf0U9slnkDQftWnVnl2ZuAkxOnch3H2V6c2wYSSZEGYFaI8Y_5wWxkaboICan2zvN4tFYC-dz9X1WY9B50MN8n0_gY3f-YjUOISzB2p2A2Qj1kReralqXl005_K7Oubqas3ID8SoX4Idx3eB6sQ6FKfxA7Eed7HkohfjXvc6h1CXjJ8ciFIWjaJ/s1655/image_2025-07-24_11-26-42%20(2).png

ថ្មីៗនេះ Ziyu ត្រូវបានគេលាតត្រដាងពីជីវិតឯកជនដ៏ច្របូកច្របល់របស់ខ្លួនហើយត្រូវបានចាប់ចូលក្នុងរឿងអាស្រូវបោកប្រាស់។ មានអត្ថបទវែងមួយបានបង្ហោះនៅលើវេទិកាសង្គម ដោយចោទប្រកាន់ថាអ្នកទាំងពីរបានចាប់ផ្តើមមានទំនាក់ទំនងស្នេហានៅចុងឆ្នាំ ២០២៣។ ក្នុងអំឡុងពេលនេះ បុរសរូបនេះមិនត្រឹមតែមានទំនាក់ទំនងស្នេហាជាមួយអតីតមិត្តស្រីប៉ុណ្ណោះទេ ថែមទាំងបានប្រើអំពើហិង្សាត្រជាក់ម្តងហើយម្តងទៀតលើនាង ដែលបណ្តាលឱ្យមានរបួសផ្លូវចិត្ត ។ ក្រោយមក Ziyu បានចេញសេចក្តីថ្លែងការណ៍សូមទោស ដោយបានសារភាពថាបានធ្វើអ្វីមួយខុស ហើយបានប្រកាសថាអាជីពសម្តែងរបស់ខ្លួននឹងត្រូវបានផ្អាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi62fDIzUjJFYBYgcTW1auvHJX8vM6k8YVcIh5vmhPTSGUNyaLz7Img3eUeS94U0yemskO3JmM4Owy4xUOidgB2FqKdPoZ9fdr4P8RigOCZHiF7Lb-XvWu23-SI3A3dOowY4DWGwy1cKhvfZKQmWosxMxGBqcB8RB7qEaKqGJw5aM08tf7AdS4frGOpwum5/s1620/image_2025-07-24_11-26-42.png
Paris Lii បានបញ្ចេញរូបថតអេក្រង់ និងរូបថតដែលគេសង្ស័យថា ជជែកគ្នាលេងជាច្រើនរបស់នាង និង Ziyu ដោយបញ្ជាក់ថា ពួកគេធ្លាប់មានទំនាក់ទំនងជិតស្និទ្ធិ និងបានចោទប្រកាន់ Ziyu ថាមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយនារីម្នាក់ទៀតអំឡុងពេលទំនាក់ទំនងរបស់ពួកគេ ដែលវាស្មើនឹងការបោកប្រាស់។ នាងក៏បាននិយាយផងដែរថា នាងត្រូវបានក្រុមរបស់ Ziyu ដាក់សម្ពាធ មិនឱ្យបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈ បើមិនដូច្នេះទេ ពួកគេនឹងទទួលផលផ្លូវច្បាប់។ ឧបទ្ទវហេតុនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកយ៉ាងឆាប់រហ័សនៅលើ Weibo និងបណ្តាញសង្គមធំៗ ហើយស្លាកពាក់ព័ន្ធថែមទាំងក្លាយជាការស្វែងរកដ៏ក្តៅគគុកទាក់ទាញអ្នកលេងអ៊ីនធឺណិតមួយចំនួនធំឱ្យរិះគន់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg91v3sN-zSoNA8ijCPuKv0Hu4fhXkyJyH18Pvlv0qoI2mir5owRpGLj5B_YjQqwa7ltSaTXwzJUZGVUCeudF6GkXvoG58a3UmrXAZxCUoUnrcrWq8n17-jRKuw0lntxV-DtKKYGCth6FPlXN4E4KkdQfa0ll86JI4fsxj8lfN4VqKulWka8N2JppFqNoXX/s1440/image_2025-07-24_11-26-44%20(2).png

    នៅពេលដែលភាពចម្រូងចម្រាសបានរីករាលដាល Ziyu បានចេញសូមទោសកាលពីយប់ថ្ងៃទី២៣ កក្កដា ដោយនិយាយថាលោកពិតជាបានបង្កគ្រោះថ្នាក់ដល់ភាគីម្ខាងទៀតក្នុងទំនាក់ទំនងដោយសារតែសម្ពាធការងារនិងការគ្រប់គ្រងអារម្មណ៍មិនត្រឹមត្រូវ។ តារាប្រុស BL រូបនេះបានសារភាពថា ខ្លួនបានគេចមិនអើពើនឹងស្ថានភាពនេះ ហើយបង្កគ្រោះថ្នាក់ដល់ស្ត្រីរូបនេះ ។ Ziyu បានសង្កត់ធ្ងន់ថា លោកនឹងផ្អាកការងារ «ខ្ញុំទទួលស្គាល់ថា ក្នុងរយៈពេលកន្លងមក ដោយសារកាលវិភាគការងារតឹងតែង និងសម្ពាធខ្លាំង ហើយការដោះស្រាយបញ្ហាផ្លូវចិត្ត និងផ្ទាល់ខ្លួនមិនសមរម្យរបស់ខ្ញុំ មានបញ្ហាទំនាក់ទំនងធ្ងន់ធ្ងរ ដែលធ្វើឱ្យអ្នកពិបាករកខ្ញុំ។ នេះជាកំហុសរបស់ខ្ញុំ។ ខ្ញុំគួរតែរកវិធីដោះស្រាយឱ្យបានល្អជាងនេះ ដើម្បីទំនាក់ទំនងល្អជាមួយអ្នក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbofRUPolyHtQfYKJBSWmJhsXA32Ixg-LTDrt1_5CPDvvAvw76tRq9U1qGM3lozmxef0n5HzpBRGHJ7_NHVcqNimZXSMXckKKQ4eYgj6XlaFez6sh7FyNWYJMS8dFRzCQELzVJ1SZz-PAUCipGylrpzSLZJ2bhE298Fj6bP_7cb3MTKRdH-_Vv7NyH9Zq_/s1483/image_2025-07-24_11-26-42%20(3).png

    Zi Yu ក៏បានលើកឡើងផងដែរថា «បន្ថែមពីលើការងារដែលកំពុងដំណើរការរួចហើយ ខ្ញុំនឹងផ្អាកការងារសាធារណៈមួយរយៈពេល ឆ្លុះបញ្ចាំងយ៉ាងម៉ត់ចត់ កែសម្រួលស្ថានភាពរបស់ខ្ញុំ រៀនពីរបៀបធ្វើឱ្យមានតុល្យភាពការងារ និងជីវិតកាន់តែប្រសើរ និងរបៀបដោះស្រាយទំនាក់ទំនងរវាងបុគ្គលកាន់តែចាស់ទុំ»។ជាចុងក្រោយ ខ្ញុំសូមធ្វើការសុំទោសយ៉ាងជ្រាលជ្រៅចំពោះនាងម្តងទៀត។ ខ្ញុំក៏សូមថ្លែងការសោកស្ដាយចំពោះអ្នកគាំទ្រ មិត្តភ័ក្តិ និងអ្នកដែលខ្វល់ខ្វាយពីរូបខ្ញុំ និងអ្នកទាំងអស់គ្នាដែលមានការព្រួយបារម្ភអំពីបញ្ហានេះ។ ខ្ញុំនឹងខិតខំធ្វើការកែតម្រូវ ហើយចាប់ផ្តើមឡើងវិញ។ អរគុណអ្នកទាំងអស់គ្នា»៕

ដំណឹងល្អ! សាលាអន្តរជាតិ ធី អាយ អេ ចាប់ផ្តើមទទួលចុះឈ្មោះ សម្រាប់ឆ្នាំសិក្សា 2025-2026!

0

សាលាទទួលចុះឈ្មោះសិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី 12។
✨ក្នុងឆ្នាំសិក្សា 2025-2026
• អាគារថ្មីរួមជាមួយ គ្រឿងបរិក្ខារថ្មី និងអាងហែលទឹកដ៏មានផាសុខភាព
• ទីលានកីឡាធំទូលាយ
• ថ្នាក់រៀនដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប
• ការបង្រៀនទៅតាមស្តង់ដារអន្តរជាតិ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioYYjhZARRhrvWUio4_IjQ5QbdMgBv-Wo-HsIgbkkRMNpuNTNtpl7Z5toUbUfe_qDXD4lPI8H-OfqSwRvETeLcWNYTMcbc7Kbyb9Kd0ahb_rkjMwlA8jV77u6TVskJEs4llceXuclh6gBZ1c-ZI0iUsK66LTHAiIed29hnDt5Gu-ZeXfa5PjhEHv_bZh0d/s1280/photo_2025-07-25_07-14-37.jpg
???? អ្វីដែលគ្រួសារអាចរំពឹងទុក៖
• កម្មវិធីសិក្សា៖ ភាសាអង់គ្លេស ខ្មែរ និងចិន បូករួមទាំងកម្មវិធីសិក្សាបន្ថែម
• កម្មវិធីសិក្សាដែលស្របតាម Cambridge
• ផ្តោតលើការបណ្តុះគំនិត ការច្នៃប្រឌិតដ៏ទូលំទូលាយ
• សាលាប្រកបដោយសុវត្ថិភាព រួមបញ្ចូលដោយសុខុមាលភាព និងការរីកចម្រើនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_6O70jR4s8v8wUn4oGWcACNNqCs7lhkDGUT7-vTELIEKpFoJVWJL75VVe4DppM04oFwSH1krj0efrSWCp-fYhGExA7XtpKnddH56SQv_8w35V4TfccxrAPmpqN9TDwp0cDHPvmdkWADM4vqLVt3RBT_khlrhZ7jBWxRUEXlUrW_DwyDS2x9EA8xQpN0z1/s1280/photo_2025-07-25_07-14-37%20(2).jpg

ឆ្នាំសិក្សាថ្មីរបស់យើងចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី 11 ខែសីហា ឆ្នាំ 2025។

???? សម្រាប់ពត៌មានបន្ថែមសូមទាក់ទងមកកាន់តេលេក្រាម 016785282
???? អ៊ីមែល៖ admin@tsia.edu.kh
???? គេហទំព័រ៖ www.tsia.edu.khhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7FXOFRR0TJWo9LzqPkDpC9XUk5Zz72YSxPDY_rwXLipTGQIpYU6KHHMsJ82uh2l9WIMISuz1T-q1pKlIh-vfpfeHT-TDJf4p6ekRrjPNR7vAXtgyHZJaam_ZmHttQtnnuOx-XxhL5TQLkdXwLFzAcbuZqrrQ1XFeMwHUpi1AWBXn-4C_O2vjMG_CZPf_c/s1280/photo_2025-07-25_07-14-38.jpg

???? TIA International School of Phnom Penh is now accepting applications for the 2025–2026 school year!

We welcome students from Preschool to Grade 12 into a supportive, globally-minded learning environment.

✨ New in 2025:
• Foundation Campus opening soon with a swimming pool
• 1,200m² indoor sports arena
• Tech-enhanced classrooms
• Growing international teaching team

???? What Families Can Expect:
• Bilingual focus: English, Khmer & Chinese plus extracurriculars
• Cambridge-aligned curriculum
• Focus on inquiry, creativity & global citizenship
• Safe, inclusive community that supports wellbeing & growth

Early applications are encouraged—our new school year starts Monday, August 11, 2025.

???? Book a tour via Telegram: [insert number]
???? Email: admin@tsia.edu.kh
???? Website: www.tsia.edu.kh

????【TIA金边国际学校】2025-2026学年招生启动!
现开放幼儿园至高中的入学申请,我校提供国际化、全人教育的学习环境。
✨ 2025年度全新升级
• 即将启用的基金会校区配备游泳池
• 1200㎡室内综合体育馆
• 智慧教室全面升级
• 国际师资团队
???? 家长可以期待的教育特色:
• 三语教育:英语、高棉语、中文及丰富的课外活动
• 剑桥国际课程认证教学体系
• 培养探究力、创造力与全球视野
• 安全校园环境,个性化成长支持
欢迎尽早报名申请 —— 新学年将于2025年8月11日(星期一)正式开始!
???? 预约参观请通过Telegram联系:016 785 282
???? 邮箱:admin@tsia.edu.kh
???? 官网:www.tsia.edu.kh

ពេជ្រ វត្តីសារ៉ាវឌ្ឍី រងការចោ.ទប្រកាន់ថាទាក់ទងអ្នកច្នៃម៉ូតជនជាតិថៃឱ្យធ្វើឈុតតំណាងជាតិ

0

បញ្ហាក្តៅគគុកនៅព្រឹកថ្ងៃទី២៤ កក្កដា នេះដែលមានការផ្ទុះអាវុធរវាងខ្មែរនិងថៃបានធ្វើឱ្យអ្នកច្នៃម៉ូតថៃម្នាក់បានបង្ហាញពីបវរកញ្ញាខ្មែរមួយរូបមានបំណងទាក់ទងខ្លួនឱ្យធ្វើឈុតតំណាងជាតិ។ ខ្លឹមសារការទាក់ទងអ្នកទាំងពីរគឺធ្វើឡើងកាលពីខែឧសភា ប៉ុន្តែទើបតែធ្លាយចេញនៅពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd8Y0F5uPjt-_8e0agBPGzE9L-SxFb8CMZzxMA2eW2zNzZX92yzIa7eCXWHCW9T0ah6NWFfhShQWl23TS25ys2lhyu7ZlMIUGCBz1c7zCKaHPxujsK-J9atwZ-XfS_Ix4J59lC1TWwmpxUrR8nVq5b1Lou6YpSqO4ILbksRe_pm_RXLUoHTnmdkCGVyuEa/s2048/image_2025-07-24_15-12-59.png

នៅរសៀលថ្ងៃទី២៤ កក្កដា គណនីហ្វេកប៊ុកមួយឈ្មោះថា «Art Akarach» ដែលជា Designer ច្នៃឈុតតំណាងជាតិក្នុងកម្មវិធីបវរកញ្ញា បានបង្ហោះរូបភាព Screenshot ដោយមានបវរកញ្ញាខ្មែរម្នាក់ឆាតទៅជាមួយនឹងពាក្យថា «សាវាឌីខាស»។ អ្នកច្នៃម៉ូតរូបនេះបានសរសេរជាភាសាថៃនៅលើការបង្ហោះរបស់ខ្លួនបញ្ជាក់ថាបើប្រទេសនេះដែលចង់សម្តៅមកលើកម្ពុជាទាក់ទងមករូបគេ រូបគេ នឹងបដិសេធ ហើយច្បាស់ជាមិនធ្វើការជាមួយខ្មែរទេ ទោះជាដំណាក់កាលណាក៏ដោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheTruiQIiFczZ99aY6CpfM1i_spVHCpGpBP7py4zD5k3BreZf2xx2X0okrcIyHrAZBE5Mpxs5FxfXzdWOKQdco0fDIw4LjdChLCLeQwcz4eSDwNWdZ6GxTtBHy7Nn5_fG5AXkYeElck1y2yya7tmmLwl_mZG485E4cfF2wa9nmDOiIvE8SRc-ClmoCA84e/s960/image_2025-07-24_15-12-55%20(5).png

អ្នកច្នៃម៉ូតរូបនេះ មិនបានបង្ហាញថាជាបវរកញ្ញាខ្មែរណាដែលឆាតទៅនោះទេ ប៉ុន្តែរូបភាពតែបន្តិចអ្នកលេងបណ្តាញសង្គមជាច្រើនសង្ស័យនិងមានការចោទប្រកាន់ថាជា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ នៅលើទំព័រផេក «Team Cambodia Pageant» ក៏បានភ្ជាប់រូបភាពដែលអ្នកច្នៃម៉ូតជនជាតិថៃបង្ហោះរួមជាមួយនឹងរូប ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយបានដាក់ជាសំណួរថា «ស្លាប់ហើយលោកអើយយ៉ាងនេះ! តើពិតទេតីឆាតទៅឱ្យជនជាតិថៃច្នៃឈុតតំណាងជាតិឱ្យហើយត្រូវជនជាតិថៃ Say No រឺក៏ខ្មែរខ្វះស្នាដៃ? ជំនោរទៅថៃពេកហើយតី»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Wf5uNtNpf1IqdWax1p2FFYNNS_0bDZ_6NDHPn4oZphUh1VjJbKuBaA3Cy4uwbTHiLHx01xrPCCTuSw1IhetpqIb0003RbVpNReESTGZaio6F9WFCbv4WoPhJo_B_p0bYDKMlFzm_K6dW1dpL3NK5xmSw5qfHMzesvoTDog8OoCvbzCII2AwdegMRDfnP/s682/image_2025-07-24_15-12-55%20(4).png

យ៉ាងណាមិញបន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមអំពីបវរកញ្ញាខ្មែរទាក់ទងទៅអ្នកច្នៃម៉ូតជនជាតិថៃបានធ្វើឱ្យមតិរិះគន់យ៉ាងខ្លាំងនិងមានការចោទប្រកាន់ទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលនាងកំពុងតែប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ ទាក់ទងនឹងរឿងអាស្រូវដែលឈ្មោះរបស់ខ្លួនមានការចោទប្រកាន់នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពុំទាន់ចេញមុខបកស្រាយនៅឡើយគិតត្រឹមម៉ោង៣រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕

ម៉ាឡេស៊ីអំពាវនាវឱ្យកម្ពុជា-ថៃបញ្ចប់ការប៉ះទង្គិច ម៉ាឡេស៊ីនឹងជជែកជាមួយមេដឹកនាំប្រទេសទាំងពីរថ្ងៃនេះ

0

ប្រទេសម៉ាឡេស៊ី ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអំពាវនាវឱ្យកម្ពុជា-ថៃបញ្ចប់ការប៉ះទង្គិចគ្នា ហើយលោកនឹងជជែកជាមួយមេដឹកនាំប្រទេសទាំងពីរនៅថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីព្យាយាមកាត់បន្ថយស្ថានការណ៍តានតឹង ដែលកើតឡើងដោយសារការប៉ះទង្គិចនៅបរិវេណព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCI1HzhkwtfMX3bNikM_-GAGtXi66ObX7hTLTKsif13ts10CSny-cy5aJ0RVi4z8iJITcnBaddTv9lGXSTkTg7UKU2ypOEbK3q0Z4JJKMSE28a8OGIh2X6YMhPmLxIUHfWbMvx-SQF7xjhltgP-aebrUX54YJBPx8y9dNhyY4NOFPMpPQNLUrCkWZrf4jD/s1280/image_2025-07-25_08-59-54.png
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងមកកាន់សារព័ត៌មានថា ៖ «យ៉ាងហោចណាស់ អ្វីដែលយើងអាចរំពឹងពីកម្ពុជា និងថៃ គឺការដកថយកម្លាំងកងទ័ព ហើយសង្ឃឹមថា ប្រទេសទាំងពីរអាចចរចាជាមួយគ្នាបាន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHkDK3simQBEuN7B2BsJ5yPv32EW15_ic85wQQrPIQ65z44iy73Dsq6fKMn5_NlhUTaHVo4gkk-T92sgknxnGJ-woTA1ZeLNd6zYeUrD2axygCOXzM9KmXwsO7JDboX94fOO9Qkcg875_IM9WRIHlTPdFDbV4nTaHWf12BAp797zl-3CFdT4N53yhlYxB/s1200/image_2025-07-25_08-59-53.png
ម៉ាឡេស៊ីនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ហើយកម្ពុជា និងថៃ គឺជាសមាជិកក្រុមសហប្រតិបត្តិការក្នុងតំបន់អាស៊ាន ដែលប្រទេសទាំងពីរមានតួនាទីលើកកម្ពស់កិច្ចសហការសេដ្ឋកិច្ច និងនយោបាយ ។ ក្រៅពីនេះ ប្រទេសទាំងពីរមានតួនាទីរក្សាសន្តិភាពក្នុងតំបន់អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_4a9l_XaYSZ8ZFKMGluSDSD6ldJETeXj5h27CWlmBhuSV9riuskR-uaomLJa-zWgrXpT7BxXivH_cdPvefIJIEoR32y8jeWJGMebKRSck4cb7z9j6OicNrrjBDMMI3CT09SF9B_EuXhiCMnSn3S2gFWq_WuTyCSu7o2-cvZEkbAFXXe2h_4rMPDT-xX0/s2000/image_2025-07-25_08-48-33.png

គួរបញ្ជាក់ថា ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឱ្យកម្ពុជា-ថៃបញ្ចប់ការប៉ះទង្គិច គឺក្រោយពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកម្ពុជា តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ។ កម្ពុជាបានប្រកាន់នូវគោលជំហរចរចាជាមួយថៃដោយសន្តិវិធីរហូតមក ប៉ុន្តែរដ្ឋាភិបាលថៃពុំចង់ចរចា និងបើកដៃឱ្យកងទ័ពរបស់ខ្លួនវាយប្រហារមកលើកម្ពុជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8cYkC-b4IvldRRYzcMRkoDfWF591J1ywMelS0LRwGXOikzFyYxtTQCHgBlLGUdEcmHBgWNFs-VKMWKId-2gpKO5M2ykAW1F49tnmWdsaYo253MwSHc_MqZwJq5MfZBFbWeQSgpE74ElJ_mUETuifBdrpZAYVXRcRSExPUVnF1mYI7du-YgjuV0TKpjUL9/s1024/image_2025-07-25_08-48-34%20(2).png

លើសពីនេះ កងទ័ពថៃមានគម្រោងប្រមូលផ្តុំកងកម្លាំងតាមផ្លូវទឹកវិញម្តង ក្រោយពីរត់ចែកជើងគ្នានៅសមរភូមិផ្លូវគោក និងអាកាស ។ នេះបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃជ្រើសយកសង្គ្រាមច្រើនជាងការចរចាដោយសន្តិវិធី ៕

ចិនសង្ឃឹមថា កម្ពុជា-ថៃនឹងចរចាគ្នាដោះស្រាយបញ្ហាជម្លោះព្រំដែន

0

ប្រទេសចិន ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលចិនបានបង្ហាញក្តីបារម្ភអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយរដ្ឋាភិបាលចិនសង្ឃឹមថា ប្រទេសទាំងពីរនឹងចរចាគ្នាដោះស្រាយបញ្ហាជម្លោះព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSRzRDcc8qCL_ZQe0MZ8RC7_6gDQ_vUlhYxaIX781XubZ5isOBckm4mPF01hjz0UFsrMuPAF4pydw4epVgahQcKbD_FmmJ_PGFrQppas9atStfBNqzfHHsVavalpw35qk_E27dbedxNErjQCXVqPkd5wj94uJjghDfVKl7KD5Ech3xY5i29Ev3HYj9tBw0/s1200/image_2025-07-25_08-48-31.png
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ ខែកក្កដា ថា រដ្ឋាភិបាលចិនមានក្តីបារម្ភពីស្ថានការណ៍នៅបរិវេណព្រំដែនកម្ពុជា-ថៃ ហើយចិនសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាតាមរយៈការជជែកចរចាគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_4a9l_XaYSZ8ZFKMGluSDSD6ldJETeXj5h27CWlmBhuSV9riuskR-uaomLJa-zWgrXpT7BxXivH_cdPvefIJIEoR32y8jeWJGMebKRSck4cb7z9j6OicNrrjBDMMI3CT09SF9B_EuXhiCMnSn3S2gFWq_WuTyCSu7o2-cvZEkbAFXXe2h_4rMPDT-xX0/s2000/image_2025-07-25_08-48-33.png

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀឃុន និយាយថា ប្រទេសចិននឹងដើរតួនាទីកាត់បន្ថយជម្លោះ និងមានគោលជំហរអព្យាក្រឹត ឬប្រកាន់គោលជំហរកណ្តាល ។ យើងនឹងគាំទ្រសន្តិភាព និងគាំទ្រការជជែកតាមវិធីរបស់យើង រួមទាំងដើរតួនាទីកាត់បន្ថយភាពតានតឹង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8cYkC-b4IvldRRYzcMRkoDfWF591J1ywMelS0LRwGXOikzFyYxtTQCHgBlLGUdEcmHBgWNFs-VKMWKId-2gpKO5M2ykAW1F49tnmWdsaYo253MwSHc_MqZwJq5MfZBFbWeQSgpE74ElJ_mUETuifBdrpZAYVXRcRSExPUVnF1mYI7du-YgjuV0TKpjUL9/s1024/image_2025-07-25_08-48-34%20(2).png

ការបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលចិនចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺបន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារមកលើកម្ពុជាមុន និងប្រើប្រាស់សព្វាវុធធុនធ្ងន់ផ្លោងចូលទឹកដីកម្ពុជា ខណៈកន្លងមក កម្ពុជាបានអត់ធ្មត់ និងព្យាយាមពុំធ្វើសង្គ្រាមជាមួយថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvNtdnJJSS5av0_2P7IVyqjEItzvOum0qXLqxoe0aKsgy0SoHUuWRxJra94TuV8ak6aUQpONP1eIv8b7itsZCE2W9XkzuHP8uWQ9Q-JMPdfq2OnSpmE4jD8E342wMpEYPtsVEae8z3OMuDhKhyrqhvn12enR3q3ly8t-o1yt6Bykg6-uwocyrgVR3XUA7m/s770/image_2025-07-25_08-48-34.png

ការឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជាមុនពីសំណាក់កងទ័ពថៃបានធ្វើឱ្យពលរដ្ឋខ្មែររស់នៅខេត្តឧត្តរមានជ័យ ក្បែរព្រំដែនកម្ពុជា-ថៃជួបការលំបាក ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅកន្លែងសុវត្ថិភាព ៕

ថាក់ស៊ីន និយាយខុសការពិតទាំងស្រុង ចោទកម្ពុជាជាអ្នកបើកឆាកវាយប្រ.ហារមកលើថៃមុន និងប្រាប់ឱ្យកងទ័ពថៃតទល់តាមផែនការយុទ្ធសាស្ត្រ

0

បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនឈ្មោះ «Thaksin Shinawatra» នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាឱ្យមានការបា.ញ់មកកាន់តំបន់របស់ថៃតាំងពីព្រឹក ហើយលោកចោទទៀតថា កម្ពុជាបា.ញ់ថៃមុន ក្រោយពីការផ្ទុះមីននៅព្រំដែន ។

លោក ថាក់ស៊ីន ចាត់ទុកថា កម្ពុជាល្មើសនឹងច្បាប់អន្តរជាតិ និងក្រមសីលធម៌នៃការរស់នៅជាប្រទេសជិតខាងល្អ រហូតដល់កងទ័ពថៃរងរបួសដាច់ជើងចំនួន២នាក់ រួមទាំងពលរដ្ឋថៃរងរបួសមួយចំនួន ។

លោកអះអាងថា ថៃបានអត់ធ្មត់ និងអនុវត្តតាមច្បាប់អន្តរជាតិ និងបំពេញតួនាទីជាប្រទេសជិតខាងល្អគ្រប់ផ្នែក ។ ចាប់ពីពេលនេះ កងទ័ពថៃអាចតទល់ជាមួយកម្ពុជាតាមផែនការយុទ្ធសាស្ត្រ ហើយក្រសួងការបរទេសថៃអាចកំណត់វិធានការផ្សេងៗដោយត្រឹមត្រូវ ។

គួរបញ្ជាក់ថា នេះជាការចោទប្រកាន់របស់លោក ថាក់ស៊ីន និងទម្លាក់កំហុសពីលើកម្ពុជា ការពិត កងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាមុន ក្រោយពីនាយករដ្ឋមន្ត្រីថៃស្តីទីបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក និងកោះហោះឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញត្រឡប់ទៅថៃវិញ ដោយចោទប្រកាន់ថា កងទ័ព៥នាក់ជាន់មីនដាច់ជើង និងរងរបួសម្តងទៀត គឺដោយសារកម្ពុជាបង្កប់មីនថ្មី ។

ហេតុការណ៍កងទ័ពថៃជាន់មីនលើកនេះ គ្រាន់តែជាការអះអាងរបស់មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ប៉ុណ្ណោះ ដោយសារមេទ័ពរូបនេះឃ្លានចង់ធ្វើសង្គ្រាម និងលាបពណ៌មកពីលើកម្ពុជាម្តងហើយម្តងទៀត ខណៈថៃខ្លួនឯងចង់យកលេសបើកឆាកធ្វើសង្គ្រាមជាមួយកម្ពុជា ៕

ថៃបដិសេធការពិតពុំទទួលស្គាល់ពីការធ្លាក់យន្តហោះចម្បាំង F-16

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Better News នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា ដោយសារការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃខ្លាំងក្លា មេបញ្ជាការកងទ័ពថៃបានបញ្ជាឱ្យកងទ័ពប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន៦គ្រឿង សម្រាប់ប្រតិបត្តិការនៅព្រំដែនអានម៉ា ខេត្តឧប៊ុនរ៉ាជថានី (នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ។ នាវេលាម៉ោង១០និង៥៨នាទី ហ្វេសប៊ុកផេករបស់កងទ័ពថៃភូមិភាគ២ បានបង្ហោះថា យន្តហោះចម្បាំងថៃ F-16 បានបំផ្លា.ញទីតាំងកងទ័ពកម្ពុជា ហើយយន្តហោះចម្បាំងទាំងអស់ពុំត្រូវបានកងទ័ពកម្ពុជាបា.ញ់ធ្លាក់ទេ ។

ចំពោះការផ្សព្វផ្សាយព័ត៌មានថា មានការបាញ់ធ្លាក់យន្តហោះចម្បាំងថៃ F-16 នោះ កងទ័ពថៃបានបដិសេធថា វាជាព័ត៌មានក្លែងក្លាយ ពីព្រោះយន្តហោះចម្បាំង F-16 ទាំងអស់មានសុវត្ថិភាព និងកំពុងត្រៀមបំពេញភារកិច្ចជំហ៊ានទី២ ។ នាវេលាម៉ោង១២និង២២នាទី យន្តហោះចម្បាំង F-16 ចំនួន៦គ្រឿងរបស់កងទ័ពអាកាសថៃបានបញ្ចប់ការទម្លាក់គ្រាប់បែកលើទីតាំងកងទ័ពកម្ពុជានៅច្រកអនសេះ និងធ្វើដំណើរត្រឡប់មកមូលដ្ឋានវិញ ។

មេបញ្ជាការកងទ័ពអាកាសថៃ លោក ផាន់ភក្តី ផាត់ណាគុន បានបញ្ជាឱ្យកងទ័ពថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន៦គ្រឿង ការពារអធិបតេយ្យនៅព្រំដែនកម្ពុជា-ថៃ ក្រោយពីកងទ័ពប្រទេសទាំងពីរបានផ្ទុះអាវុធជាបន្តបន្ទាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ។ ពេលនេះ កងទ័ពថៃកំពុងរង់ចាំបញ្ជាពីមេបញ្ជាការកងទ័ពដើម្បីបាញ់នៅទីតាំងកងទ័ពកម្ពុជា ។ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃឱ្យដឹងថា យន្តហោះចម្បាំងថៃ F-16 ទាំង៦គ្រឿងនេះ ពុំត្រូវបានកងទ័ពកម្ពុជាបាញ់ធ្លាក់ទេ ។

ដោយឡែក ស្ថានទូតថៃនៅរាជធានីភ្នំពេញ បានប្រកាសឱ្យជនជាតិថៃទាំងអស់ដែលគ្មានការងារចាំបាច់ ប្រញាប់ធ្វើដំណើរចាកចេញពីកម្ពុជាឱ្យបានឆាប់រហ័សបំផុត ។ ហ្វេសប៊ុកផេកស្ថានទូតថៃ «Royal Thai Embassy, Phnom Penh» បានសរសេរថា ស្ថានទូតបានតាមដានស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃយ៉ាងដិតដល់ និងសូមប្រកាសថា ពេលនេះ ស្ថានការណ៍កាន់តែឈានទៅធ្ងន់ធ្ងរជាបន្តបន្ទាប់ និងមានការប៉ះទង្គិចនៅតំបន់ព្រំដែនជាច្រើន ។

ហេតុនេះ ស្ថានការណ៍អាចនឹងអូសបន្លាយយូរ និងកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ ស្ថានទូតថៃសូមណែនាំឱ្យជនជាតិថៃដែលស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា និងគ្មានភាពចាំបាច់ ប្រញាប់ធ្វើដំណើរចាកចេញពីកម្ពុជាឱ្យបានឆាប់បំផុតដើម្បីសុវត្ថិភាព ។ ក្រៅពីនេះ សូមជនជាតិថៃគ្មានភាពចាំបាច់ផ្អាកការធ្វើដំណើរមកកម្ពុជាពេលនេះ រហូតដល់ស្ថានការណ៍ធូរស្រាលវិញ ៕