ប្រទេសម៉ាឡេស៊ី ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានអំពាវនាវឱ្យកម្ពុជា-ថៃបញ្ចប់ការប៉ះទង្គិចគ្នា ហើយលោកនឹងជជែកជាមួយមេដឹកនាំប្រទេសទាំងពីរនៅថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីព្យាយាមកាត់បន្ថយស្ថានការណ៍តានតឹង ដែលកើតឡើងដោយសារការប៉ះទង្គិចនៅបរិវេណព្រំដែនកម្ពុជា-ថៃ ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានថ្លែងមកកាន់សារព័ត៌មានថា ៖ «យ៉ាងហោចណាស់ អ្វីដែលយើងអាចរំពឹងពីកម្ពុជា និងថៃ គឺការដកថយកម្លាំងកងទ័ព ហើយសង្ឃឹមថា ប្រទេសទាំងពីរអាចចរចាជាមួយគ្នាបាន» ។

ម៉ាឡេស៊ីនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ហើយកម្ពុជា និងថៃ គឺជាសមាជិកក្រុមសហប្រតិបត្តិការក្នុងតំបន់អាស៊ាន ដែលប្រទេសទាំងពីរមានតួនាទីលើកកម្ពស់កិច្ចសហការសេដ្ឋកិច្ច និងនយោបាយ ។ ក្រៅពីនេះ ប្រទេសទាំងពីរមានតួនាទីរក្សាសន្តិភាពក្នុងតំបន់អាស៊ាន ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឱ្យកម្ពុជា-ថៃបញ្ចប់ការប៉ះទង្គិច គឺក្រោយពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកម្ពុជា តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ។ កម្ពុជាបានប្រកាន់នូវគោលជំហរចរចាជាមួយថៃដោយសន្តិវិធីរហូតមក ប៉ុន្តែរដ្ឋាភិបាលថៃពុំចង់ចរចា និងបើកដៃឱ្យកងទ័ពរបស់ខ្លួនវាយប្រហារមកលើកម្ពុជាមុន ។.png)
លើសពីនេះ កងទ័ពថៃមានគម្រោងប្រមូលផ្តុំកងកម្លាំងតាមផ្លូវទឹកវិញម្តង ក្រោយពីរត់ចែកជើងគ្នានៅសមរភូមិផ្លូវគោក និងអាកាស ។ នេះបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃជ្រើសយកសង្គ្រាមច្រើនជាងការចរចាដោយសន្តិវិធី ៕










