គណនីទិកតុករបស់អ្នកនាង ជីមមី ដែលមានអ្នកតាមដានជាង២លាននាក់ត្រូវបានលុបចោលបន្ទាប់ពីលេង Trend ពុទ្ធិសែននាងកង្រី ។ ករណីនេះ ជីមមី បាននិយាយថា ដោយសារតែមានមនុស្សមួយក្រុមធំធ្វើការ Report ទិកតុកហើយទស្សនិកជនភាគច្រើនគិតថាគ្មានអ្នកណាក្រៅពីផ្ទះលេខ២នោះទេ។ 
កាលពីល្ងាចថ្ងៃទី២៣ កក្កដា អ្នកនាង ជីមមី បានបង្ហោះវីដេអូមួយដែលមានរយៈពេល៧នាទី ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «យើងមានជំរើសតែ២គត់គឺ ព្រមអោយគេជាន់ និង ព្យាយាមងើបឡើងវិញ , ខ្ញុំត្រូវការអ្នកទាំងអស់គ្នាពីព្រោះកំលាំងខ្ញុំម្នាក់ឯង មិនអាចឈ្នះទេ តែបើយើងទាំងអស់គ្នាធ្វើព្រមគ្នា យើងអាចនឹងឈ្នះ»។ ក្នុងវីដេអូនេះអ្នកនាង ជីមមី បានឱ្យដឹងថាការគណនីទិកតុករបស់ខ្លួនត្រូវបានលុបចោលដោយសារតែមានមនុស្សមួយក្រុមធំធ្វើការ Report ទៅទិកតុកដោយថាការReport នោះគឺក្នុងចេតនា វីដេអូរបស់នាងជាការក្លែងបន្លំអរិយធម៌ ក្លែងបន្លំប្រវត្តិសាស្រ្តហើយយករឿងប្រទេសដទៃមកធ្វើជារបស់ខ្លួនទាំងមិនមែនជាការពិត។
អ្នកជំនួញអនឡាញរូបនេះបានបន្តទៀតថា ការលេង Trend របស់ទៅលើអក្សរសិល្ប៍ ពុទ្ធិសែននាងកង្រី គឹមានចេតនាបង្ហាញពីមោទនភាពជាតិ បង្ហាញពីទេពកោសល្យរបស់ខ្មែរដែលមានការអាប់ដេតឡើងពីមួយជំនាន់ទៅមួយជំនាន់ និងសំលៀកបំពាក់ដ៏ស្រស់ស្អាត រួមទាំងរឿងពេ្រងនិទាន។
អ្នកនាង ជីមមី ថាការចេញវីដេអូនេះគឺខ្លួនអ្នកនាងមានការខកបំណងយ៉ាងខ្លាំងដោយគ្រាន់តែបង្ហាញពីកិត្តិយសនៃឬសគល់របស់ខ្លួនត្រូវទទួលរងការចោទប្រកាន់យ៉ាងអយុត្តិធម៌។ អ្នកនាង ជីមមី ថាបន្ទាប់ពីទិកតុករបស់ខ្លួនត្រូវបានលុបចោលក្រុម IT របស់អ្នកនាងគឺបានស្វិតស្វាញយ៉ាងខ្លាំងដើម្បីទាញយកត្រឡប់មកវិញប៉ុន្តែដោយសារតែការ Report មានចំនួនច្រើនទើបអ្នកនាងស្នើសុំកម្លាំងបងប្អូនខ្មែរជួយគ្នា។

ពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះបានលើកឡើងទៀតថា ទោះបីជាទិកតុក បេនអាខោននាងក្តីប៉ុន្តែ ប្រវត្តិសាស្រ្តពិតនិងសំឡេងប្រជាជាតិនាងគ្មានថ្ងៃអាចលុបបាននោះទេ។ 
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៨ ខែកក្កដា អ្នកនាង Jimmy Meng បានបង្ហាញវីដេអូថ្មីមួយពីការលេង Trend ចេញពីរឿងព្រេង ពុទ្ធិសែននាងកង្រី ដោយមានស្វាមីរបស់អ្នកនាង ផេនខេក និងអ្នកផ្សេងទៀតចូលរួមជាច្រើននាក់។ ដ្បិតត្រឹមតែរយៈពេល១នាទី ២៤វិនាទីក្តី ប៉ុន្តែវីដេអូនេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះប្រៀបដូចជាបង្ហាញខ្សែភាពយន្តមួយបាត់ទៅហើយ។ 
ក្នុងវីដេអូនេះមានទាំងតួអង្គនាងទាំង១២ នាងកង្រី យក្ខិនី ពុទ្ធិសែន រួមទាំងតាឥសី ជាដើម។ នៅចុងបញ្ចប់វីដេអូ ជីមមី ក៏បានបង្ហាញរូបភាពភ្នំកង្រី នៅខេត្តកំពង់ឆ្នាំងផងដែរ។ ទម្រាំនឹងចេញសមិទ្ធផល Trend ពុទ្ធិសែននាងកង្រី អ្នកនាង Jimmy បានបង្ហាញថាចំណាយពេល៣៦ម៉ោងទាំងថតទាំងកាត់បូករួមជាមួយនឹងក្រុមការងារជិត ៤០ជីវិតមកធ្វើការងារនេះរួមគ្នា៕










