កាលពីដើមខែកញ្ញា ក្រុមចម្រៀងនារី Aespa រងភាពចម្រូងចម្រាសដ៏ខ្លាំងក្លានៅក្នុងកម្មវិធី «Good Morning America» ប៉ុន្តែថ្មីៗនេះ Aespa មាន ការសងសឹកដ៏អស្ចារ្យនៅក្នុងកម្មវិធី «The Jennifer Hudson Show»។ លើកនេះក្រុមចម្រៀងរបស់ផលិតកម្ម SM បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដ៏មុតស្រួច ការច្រៀងផ្ទាល់ច្បាស់លាស់ និងក្បាច់រាំដ៏ស្វាហាប់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEb94s5P_rQO6ncwyi5AxJ2OItzXI4RsWMs2SG0R85klAnzfCIHcBvwPt_UQQefmb6Uvrd11cq9qOVoXL59aoKC0KRa2yvIuqfF4inSxmNsquK6mjfkmOXnQ291DNY_MSXtNGAQBMS2E5zpQNKZT8VkFXxzsmiH5sjEKov3lXjouwhfjD5MZRs-yLGVhO2/s1440/image_2025-09-27_09-14-20.png
វីដេអូដែលកាត់ចេញពីកម្មវិធីនេះ ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គម ជាមួយនឹងការសរសើរជាច្រើនអំពីសមត្ថភាពរបស់សមាជិក aespa ទាំង ៤ នាក់។ «សំឡេង ក្បាច់រាំ និងសូម្បីតែកាមេរ៉ាគឺខុសគ្នាទាំងស្រុង ដូចនៅលើឆាកតន្ត្រីពិត» «ពួកគេច្រៀងផ្ទាល់បានល្អណាស់ គ្រាន់តែប៉ុណ្ណឹងគ្រប់គ្រាន់ពេញឆាក» នេះគឺជាការសរសើររបស់អ្នកលេងអ៊ីនធឺណិតសម្រាប់ សមាជិក aespa ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYUN2a-OOJJWPyToxAeezGg-RJ56xtE_p4vlbWF6V5zDc0eBaQfpnmNhj1FW98JDgN9sXqLnseEk4ikwk-KOEz4qpP1TRKgRSrFbNZ4jQXbXKqUZM8GFHg_rNs5ydxtiEH70GkC4HT0RKQLu_6TzhROffhX_Of5rh9piHMDaEetFU-LwMGEL1EBR3zfSY0/s1440/image_2025-09-27_09-14-14.png

ការផ្លាស់ប្តូរប្រតិកម្មរបស់ទស្សនិកជនបង្ហាញពីរបត់ដ៏សំខាន់មួយនៅក្នុងការផ្សព្វផ្សាយនៅសហរដ្ឋអាម៉េរិករបស់ aespa ។ នៅក្នុងកម្មវិធី «Good Morning America» ក្រុមនេះបានទទួលការរិះគន់យ៉ាងខ្លាំងចំពោះការសម្តែងមិនច្បាស់ និងក្បាច់រាំមិនស្មើគ្នា ដែលធ្វើឱ្យបរិយាកាសស្ទូឌីយ៉ូមើលទៅអាប់អួរ និងគួរឱ្យធុញ។ នៅក្នុងប្រទេសកូរ៉េខាងត្បូង ការបង្ហោះអំពីការសម្តែងរបស់ aespa នៅលើសហគមន៍អនឡាញបានទាក់ទាញការចូលមើល ដែលភាគច្រើនជាមតិអវិជ្ជមានអំពីក្រុមដែលពួកគាមានការខកចិត្ត និងអាម៉ាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh21Er3qLc3BI9hLYj5sFktkVXW1ksRvjLklJYnewZ-ZN8qIXekidOrOs18iGa4ZXzl7Atsycia7um6q3K4bdVfxeDfMMCUPOss9TjBp_DFUjhJGGVZHeL0t6ZwO_2SKa6T_u23HmVvuVVThRnXl9yl6Fc7tB3VSwEDSuABqI3B_OkJnlTB7E07L9lI1GEX/s1440/image_2025-09-27_09-14-15%20(2).png
ដូច្នេះហើយ ជាមួយនឹងការសម្តែងនៅក្នុងកម្មវិធី «The Jennifer Hudson Show» aespa បានទទួលការជឿទុកចិត្តពីទស្សនិកជនជាបណ្តើរៗ ហើយបានបើកការរំពឹងទុកសម្រាប់ដំណាក់កាលដែលមានគុណភាពល្អជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-L6QV9bBH6Lb_RE7kyc1H8J5qxi2VR5PgdO9hL3v09vj-BIysKcHXB-UWxonufqGig6ja0M_Nyn2POene4UK_LsessL764Q1WySJyWqWeT-fNrNJJrVrbSkBJUqm3CTmqtp7Nv8IXc1H4kbQda6ut3AS_4a6Fsj28du9vLDnJimm2i5fCYoe7CzrOg7je/s1440/image_2025-09-27_09-14-16.png

aespa ជាក្រុមចម្រៀងស្រីដ៏ល្បីបំផុតក្នុងក្រុម Kpop ជំនាន់ទី៤ ដែលមានសមាជិកចំនួន ៤ នាក់ គឺ Karina , Winter, NingNing និង Giselle។ ថ្វីដ្បិតតែពួកគេល្បីល្បាញនិងត្រូវបានចាត់ទុកថាជាសន្លឹកបៀរ របស់ SM Entertainment ក៏ដោយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាក្រុមនេះមិនដែលមានបទចម្រៀងចូលក្នុងតារាង Billboard Hot 100 ដែលជារង្វាស់ដ៏សំខាន់នៃប្រជាប្រិយភាព និងឥទ្ធិពលវប្បធម៌នៅក្នុងសហរដ្ឋអាម៉េរិក។ NewJeans, LE SSERAFIM, Stray Kids, Ateez គឺជាក្រុម Kpop ជំនាន់ទី ៤ដែលបានបង្ហាញខ្លួននៅលើ Billboard Hot 100 ជាច្រើនដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_3XdY5feEH9D9qXX_IWv7OjTpjBxWqaEODQQzN4mhg_cVVTdmhQfI8t_BhKGCGCfFoCgNRhQ7cEZsumvFOtdbU7vtDLwkv8Kl03DT12Bv6Tu6eweyIzsXOwNaBTYLYU3cgU6PKdkIkjpMjMbCu7g5fErRCNBAbLy7a18StoL4BTpB78ZG-1Okthz0OZto/s1440/image_2025-09-27_09-14-18.png

ប្រសិនបើពួកគេចង់ដណ្តើមទីផ្សារសហរដ្ឋអាម៉េរិក ទស្សនិកជនជាច្រើនគិតថា aespa គួរតែហាត់សម្តែង បង្ហាញពីទេពកោសល្យ និងតម្លៃពិតរបស់ពួកគេ ជាជាងផ្តោតលើការកសាងមុខមាត់ និងថែរក្សាសម្រស់របស់ពួកគេ៕