យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sohu តារាសម្តែង Cheng Yi មានប្រាក់ខែចំនួន ១២លានយ័នសម្រាប់ចំនួន៤០ភាគក្នុងរឿង «The Journey of Legend» ។ ប្រាក់ខែនេះគឺកើនឡើង ២០% បើប្រៀបធៀបទៅនឹង ១០ លានយ័នដែលលោកទទួលបាននៅពេលថតរឿងក្នុងឆ្នាំ ២០២៣។ ថ្វីដ្បិតតែទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងចំណោមតារាសម្ដែងក៏ដោយប៉ុន្តែ Cheng Yi ត្រូវបានរិះគន់ចំពោះការធ្លាក់ចុះសមត្ថភាពសម្ដែង សំឡេងមិនសូវល្អ និងកាន់ស្គ្រីបឥតឈប់ឈរសូម្បីតែពេលថតរឿងកំពុងដំណើរការជាផ្លូវការក៏ដោយ។
ឈុតសិល្បៈក្បាច់គុនគឺជាកម្លាំងរបស់តារារូបនេះ ក៏ជាមូលហេតុចំបងដែលធ្វើឱ្យប្រាក់ខែខ្ពស់កប់ពពក នឹកស្មានមិនដល់ពីសំណាក់ទស្សនិកជន។ ការប្រើប្រាស់អេក្រង់ពណ៌បៃតងជាច្រើនរបស់ក្រុមការងារ ផលប៉ះពាល់ពិសេសដែលមានតំលៃថោក និងមុំកាមេរ៉ាមិនល្អដោយអចេតនាធ្វើឱ្យឈុតសិល្បៈក្បាច់គុនបាត់បង់ភាពទាក់ទាញរបស់ពួកគេ។
រឿងនេះបានធ្វើឱ្យ Cheng Yi រងការប្រៀបធៀបជាមួយ Bai Jingting ដែលជាតារាសម្ដែងដែលភាពយន្តរបស់ខ្លួនកំពុងចាក់ផ្សាយក្នុងពេលជាមួយគ្នាខណៈដែល Bai Jingting បានទទួលប្រាក់ចំណូល ១០លានយ័ន។ យ៉ាងណាមិញ ការសម្ដែងរបស់លោកត្រូវបានគេសរសើរថាល្អជាង Cheng Yi ទៅទៀត។ .png)
ក្រៅពីតារាប្រុសរូបនេះតួឯកស្រីក្នុងរឿងគឺទទួលបានតម្លៃខ្លួន៨លានយ័ននិងតួសម្តែងដែលនៅសេសសល់នៃខ្សែភាពយន្តនេះមានប្រាក់ខែចាប់ពី ២.៨ ទៅ ៦.៥ លានយ័ន។ គេអាចមើលឃើញថាប្រាក់ខែរបស់តួសម្ដែងគឺជាការចំណាយដ៏ថ្លៃបំផុតមួយរបស់ផលិតករភាពយន្ត «The Journey of Legend» ។ ភាពយន្តនេះមានអ្នកចូលមើលដល់ទៅ ៤៤ លានដងតាមអ៊ីនធឺណិត។ ផ្នែកមតិភាគច្រើនគឺអវិជ្ជមាន ដែលបង្ហាញពីការខកចិត្តចំពោះភាពខុសគ្នានៃគុណភាព បើធៀបនឹងថវិកាវិនិយោគចំនួន៣០០លានយ័ន។
ការបរាជ័យយ៉ាងធ្ងន់ធ្ងរនៃ «The Journey of Legend» បានធ្វើឱ្យទស្សនិកជនចោទសួរពីសមត្ថភាពរបស់ Cheng Yi ក្នុងការ អនុវត្ត ខ្សែភាពយន្តនេះ។ នាពេលខាងមុខនេះ Cheng Yi មានភាពយន្តចំនួនពីរទៀតដែលនឹងចាក់ផ្សាយ។ ខ្សែភាពយន្តទាំងពីរនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យអាជីពដែលធ្លាក់ចុះរបស់តារាសម្តែងរូបនេះងើបឡើងវិញ៕










