ថ្មីៗនេះ ប្រទេសរុស្ស៊ី បានបាញ់បង្ហោះមីស៊ីលប្រភេទ Zircon នៅក្នុងសមយុទ្ធជាមួយប្រទេសបេឡារុស ដើម្បីបង្ហាញសាច់ដុំយោធារបស់ខ្លួនទៅកាន់ណាតូ (Nato)។
3M22 Zircon ជាមីសុីដែលអាចហោះចម្ងាយបាន១ពានគីឡូម៉ែត្រ ក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ៩ដង ស្មើនឹងប្រមាណជា ៩៦៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងល្បឿនដ៏លឿននេះ ធ្វើឱ្យមីសុីល3M22 Zircon មានសមត្ថភាពគេចផុតពីខែលការពារអាកាសភាគច្រើនរបស់លោកខាងលិច។
មីស៊ីលនេះ បានបញ្ចប់ការធ្វើតេស្ដកាលពីខែមិថុនា ឆ្នាំ២០២២ ដោយអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានចំនួនមួយគ្រាប់។

ក្រៅពី Zircron រុស្សុីក៏នៅមានមីស៊ីលផ្លោងអន្តរទ្វីប ICBM ឈ្មោះ សាម៉ាត (Sarmat) ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង១០គ្រាប់ និងអាចវាយប្រហារដល់សហរដ្ឋអាមេរិកផងដែរ៕










