បាងកក៖ ក្រសួងឧតុនិយមថៃ (TMD) នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះបានចេញសេចក្តីព្រមានអំពីអាកាសធាតុគ្របដណ្តប់លើខេត្តចំនួន ៤២ រួមទាំងរាជធានីបាងកក និងតំបន់ជិតខាង ក្រោមឥទ្ធិពលរបស់ព្យុះប៊ូឡូយ (Bualoi) ដែលនឹងមានហានិភ័យភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យកើតទឹកជំនន់ភ្លាមៗ បាក់ដី ទឹកហូរច្រោះពីលើភ្នំ និងទឹកទន្លេកើនឡើងខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIlUN-lammatG_Uv0DnVdaB0sM1u4vSc9S9xE3LvkSC1iIbC9pYo7iXedBuTa5b7G-NECF1A2u8vy-8Axrm2GrV4RJsGd3rTa26hU0gXFiFelNy4cDp3t7vb5ZiB-YaB0sI4KN7mW4k0DZHM0qWpVkWdoxCJ4un0aKZzco1Zd-LJY6I89Eh7RaqA350JBT/s960/photo_2025-09-29_09-51-55.jpg
ស្របពេលដែលប្រទេសកំពុងរងទុក្ខនិងគ្រោះធម្មជាតិដែលមានស្រាប់ នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន ដោយមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃភាគឦសាន និងខាងកើត ជាពិសេសខេត្តបឹងកាន សាខុនណាខន នគរផាន ឧដុនថានី ខនកែន កាឡាស៊ីន មុកដាហាន ច័ន្ទបុរី និងត្រាត អាចរងផលប៉ះពាល់ខ្លាំងជាងគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhF_a2va3SUKxDu4mfP3oiQIYyMOKRoT-Vv7UwcN309vLux2Ye0BZvt9N6Jm-IJ9Q3ev94ynYo6DMgmQA_JMPQ-79AU2mQRA6GaLl4ZHZLAzMjqz8t1CJPlH3-qZQBLPVu1xEZpxeqX6kisVKn98HisLYQT30yByI8HdVzuRjd0tZyhxjCymHj94aNLm0/s1280/photo_2025-09-29_09-51-56%20(2).jpg
ចំណែកឯ ស្ថានភាពរលកនៅសមុទ្រ Andaman និងឈូងសមុទ្រថៃវិញ ព្យុះប៊ូឡូយ អាចបណ្ដាលដែលមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងមានកម្លាំងរលកពីមធ្យមទៅក្នុងកម្រិតកម្ពស់២-៣ម៉ែត្រឯណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGktxb82ohN2Q-kRafRla8zLx9B-dDrkhjR7DlVOKDQ63yGANseFYSOSkbFvlFuq-3fun1URJCzIAkVuhfbxQdYrJwbXSMCU08i3Sh39B_btmWY0vvvSdDvM8zTZD9dS2TJbvocm5WtinQEEb2B7TUooRQAlQDbt-3xVehr5Kb7_Oxewdxti7QJkFFS27s/s1280/photo_2025-09-29_09-51-56%20(3).jpg
គួរបញ្ជាក់ផងដែរថា ព្យុះប៊ូឡូយ បានវាយប្រហារវៀតណាមដីគោគ ជាមួយនិងកម្លាំងខ្យល់ជាង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះ បានទៅដល់ដីគោកវៀតណាមកាលពីល្ងាចថ្ងៃសៅរ៍ ដោយវាយប្រហារចំតំបន់ Hoang Sa រួចបន្តបោកបក់លើខេត្ត Ha Tinh និង Quang Tri មុននឹងថយកម្លាំងពេលទៅដល់ភាគខាងជើងប្រទេសឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMe6kMxCG300fgea2m-axCNxjQKd1MDQMQcvCcgCjqFFgoZs_SJkhxcp1DZoNerUZLhJJitrwfCHvewkH0J504OTDRqxLU_-Zn_5txEuXG69O6Bpp3Wevb5AsbewX4tzGOBcR1g6h8GW0UmtpLnNxil1RNEzsJBRyIa4cg7aBVmupugarQEg_VhUBqcZBI/s1280/photo_2025-09-29_09-51-56.jpg

ឥទ្ធិពលព្យុះ Bualoi បានបង្កើតជាបាតុភូតខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ខ្លាំង ជំនន់ភ្លាមៗ បំណាក់ដី និងបណ្តាលឲ្យទឹកទន្លេហក់ឡើងខ្ពស់៕