ពេជ្រ វត្តីសារ៉ាវឌ្ឍី និង អ៊ិន លក្ខិណា រួមទាំង មាលា ណង នីត ហុក សារិតុលា បានបង្ហាញខ្លួនក្នុងកម្មវិធីដើរម៉ូតមួយនៅឯប្រទេសវៀតណាម។ សម្រស់របស់នារីខ្មែរនៅលើឆាកទាំងប៉ុន្មានដួងនេះគឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង អ៊ិន លក្ខិណា ដើរម៉ូតឡើងឆ្វាចតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicM8wE17OkOKvXpVxAcLKkhWNciQLNcKwrtUusk_E6nmFKJTHEu2va8YACULVvPgJ4kkrw3ryouvWwBecLTJqPERSscp0W2tsGDE_BxJo8dhz2GEQ4pzWAtlQd8xeocRoNoCh6EJ1QslO5tS6Rt6PMY2xYSAntx8UjBwjLrRZBuHC6j1WvJ6YrosFL1VO0/s2048/image_2025-09-29_08-46-50.png

អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 គឺជាបវរកញ្ញាខ្មែរមួយរូបដែលមានឱកាសដើរម៉ូតនិងមានការងារច្រើនជាងគេនៅប្រទេសវៀតណាមបន្ទាប់ពីឆក់បានតំណែងTOP10 នៅលើឆាកអន្តរជាតិ ថែមទាំងជាកូនស្រីសំណព្វមួយរូបរបស់គ្រួសារ Cosmo ផងដែរ។ ជាក់ស្តែងកម្មវិធីធំមួយនាពេលថ្មីៗនេះដែលរៀបចំឡើងនៅឯប្រទេសវៀតណាមក៏មានការចូលរួមពី អ៊ិន លក្ខិណា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimGYFMiceGQpHkyti9abFfFWebDQAVH7YfPn5x9vRHMVlFzleYpZytg7pA5xSFPLfRhEF_FqfvjawARWS95Javsw-4RXEe81oJzWsCC3HB9giU5fELyhitmcCz5py5g_mdVH5ohct8843kjs0un_Eb44AY0fwAXjgTmVLq3hSsrnodU-X2JSv-wTDPze5d/s2048/image_2025-09-29_08-46-55.png
នៅលើឆាកដ៏ស៊ីវិល័យ អ៊ិន លក្ខិណា គឺស្ថិតក្នុងសំលៀកបំពាក់ពណ៌សទៅតាមខបសិនរបស់កម្មវិធីជាមួយនឹងការលេងស្ទាយ៍ពាក់មួក។ លក្ខិណា បានដើរម៉ូតឡើងឆ្វាចនៅលើឆាកដែលប្រមូលផ្តុំដោយតារាម៉ូដែលជាច្រើនទៀត។ សម្រស់ លក្ខិណា ក៏ទទួលបានការសរសើរពីអ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrUA1XcG2UCn1n0w_rSmhrxTqHcFH2R0w-UEC4hO1k2t_2zn11Vd75iMZql-omFyQL5maZMVmXgVJsPFKffPaSkm8eIFY0O6VOPAv6qaFRyh3U2a2I4t5e8IdFN-npoFafR0zGQEylBPZYu2f9LeLgppKrZfm0MOC55xh2EEmn4uvYRvcMTHpEQHeTmRx9/s2048/image_2025-09-29_08-46-52.png

មែនទែនទៅមិនត្រឹមតែមានវត្តមានរបស់ អ៊ិន លក្ខិណា ប៉ុណ្ណោះទេដែលចូលរួមកម្មវិធី fashion show នៅវៀតណាមជាមួយនឹងកម្មវិធី Tik Tok កម្មវិធីលើកនេះក៏មាន ពេជ្រ វត្តីសារ៉ាវឌ្ឍី មាលា ហុក សារិតុលា និង ណង នីត ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPPcY_qzcMyNt8u0JxRKj3Jyt4i-zKjFX5XJrZdZGL64_yHL82Gs-ZjaC_ItL6bck0IYEUkjTXV-m0T23sRCn32iXaXE88TZiTZCwDp5WZbGdNtX7Nk46RqPXYcbQ4E3CQKjLi1nhEPrQZvXO_0D5NpIZqCNyr_LjvOeiC5jSSqK-2I2946NfOGFayQKaZ/s2048/image_2025-09-29_08-46-46.png
ទោះបីទើបតែប្រឡូកការដើរម៉ូតនៅឯប្រទេសវៀតណាម ប៉ុន្តែវត្តមានរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានការចាប់អារម្មណ៍មិនធម្មតាដូចគ្នា។ លំដាប់រងទី២ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ចេញរាងដ៏ស្រស់ស្អាតដើរម៉ូតប្រកបដោយភាពទំនុកចិត្តដោយមានក្រសែភ្នែកជាច្រើនចាប់អារម្មណ៍មកលើ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទោះបីជាកំឡុងពេលនាងសមឆាកក្តីក៏មានម៉ូដែលផ្សេងទៀតចោលខ្សែភ្នែកសម្លឹងដែរ។

អាចថានេះជាជំហានដ៏ល្អមួយសម្រាប់តារាម៉ូដែល បវរកញ្ញាកម្ពុជា ដែលកាន់តែមានទីផ្សារដើរម៉ូតនៅឯប្រទេសវៀតណាម៕