តារាចម្រៀង លីម តិចម៉េង បានចូលរួមកម្មវិធីកម្សាន្តមួយដោយបានចែករំលែកពីការតស៊ូក្នុងជីវិតទម្រាំតែអាចមានឈ្មោះបោះសំឡេងមានមហាជនអាណិតស្រលាញ់ដូចបច្ចុប្បន្ន។ ម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី៤បានបង្ហាញថាការប្រកួតប្រជែងគឺមិនងាយស្រួលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrnwlzOp_m4h6yIzU0Qxm3RJgFgwzdZtlZcuYgg0RZxUaEsgaFH3U5lNR60z5Hx51KkxVbhi3MjUwCUT6aOD8_FuCCmco6YkKJ9-MdQTJ5XnEflRm0KMpW9TXTMWFYesXRe-BZ4ghDslOnQbC4qXc8x8sqTaM8TkS5511Dh8phFaUDv2yzA-awDad76a0l/s2048/image_2025-07-16_09-40-11%20(3).png

នៅក្នុងបទសម្ភាសន៍ 3 Fun លីម តិមម៉េង បានប្រាប់ទៅកាន់អ្នកជំនាន់ក្រោយថាការប្រលងមិនងាយស្រួលនោះទេមិនថាកម្មវិធីបវរកញ្ញាឬអ្វីក៏ដោយគឺមិនសូវមានមិត្តនោះទេ ប្រសិនជាយើងមានសមត្ថភាពជាងគេជាងឯងទៀតប្រហែលជាគ្រោះថ្នាក់ក្នុងប្រការណាមួយបើសិនជាយើងមិនប្រយ័ត្ន។ កំលោះតូច លីម តិចម៉េង បានបង្ហាញទៀតថា មានបេក្ខជនខ្លះព្យាយាមបំបាក់ទឹកចិត្តយើង ព្រោះតែខ្លួនគ្មានអ្វីហើយសូម្បីតែការហូបបាយឬគេងគេមើលលើមើលក្រោម ពេបជ្រាយមកកាន់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibwkWaa1oJWYVTBnVWjshRgOhFW4pb3BF6sAMJmrH227LvK4iQthQV6j89_8TEQZMHRa-3QCaAKOnVIRY1aDDiNaAqRnGHw05rSyZ9T0OUXw1ZT012NQI0gAjKpwJpRVeBtB75HDzcqAIxc7XSayLL2bPRLTwPUTIYdN9eZFuqhjwimYCj3kTPHKreLQKS/s960/image_2025-07-16_09-40-11.png

តារាចម្រៀងរូបនេះក៏បានចែករំលែកបទពិសោធន៍នៅក្នុងការប្រលងចម្រៀងទៀតថា ប្រសិនជាចង់ឱ្យខ្លួនឯងល្អស្អាតគឺត្រូវហ៊ានចំណាយពីមួយវគ្គទៅមួយវគ្គ ហើយកម្មវិធីមិនបង្ខំយើងនោះទេដោយគេគ្រាន់តែប្រាប់ថាសប្តាហ៍នេះមានខន់សិបអ្វីប៉ុណ្ណោះ។ រៀបរាប់ដោយអួលដើមក តិចម៉េង បានបង្ហាញប្រាប់ទស្សនិកជនថាតាំងពីប្រកួតប្រជែងវគ្គដំបូងដល់បញ្ចប់គឺខ្លួនលោកពុំមានសំលៀកបំពាក់ថ្មីនោះទេ ដោយសំលៀកបំពាក់ខ្លះគឺទិញនៅផ្សារបឹងកេងកង មានការជួយពីរៀមច្បងសិល្បករនៅហង្សមាស រួមទាំងថៅកែហាងរបស់ខ្លួនបានជួយជាសំលៀកបំពាក់ទៀតផង។ ក្នុងអំឡុងពេលនោះ តិចម៉េង ថាលោកច្រៀងដូរបាយចំនួន៦ថ្ងៃ ចំណែកឯ១ថ្ងៃទៀតគឺប្រកួតប្រជែងហើយលោកអស់ពីខ្លួនគឺត្រឹមវគ្គ Live Show សប្តាហ៍ទីពីរប្រសិនជាពេលនោះបរាជ័យគឺជីវិតចប់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSHNxoPwp1GrGleamvmh7D1_Awhm5fxkTACTjJCdCl9SU9dRbcWdFhyphenhyphenpdbqLZIW4ipsFI1PzTxATZ1EiCnze79dHhi9-mhQEuQPJYj98h1K8W796WGffoEqpA4Y9iOCRVtgaptAYkqSSvr12IvHGC0Rdm6rq7VYd5N0jxnQRqFTLVzlDwSPqMEqkJnHEdz/s2048/image_2025-07-16_09-40-13.png

គួរបញ្ជាក់ផងដែរថា លីម តិចម៉េង ជាម្ចាស់ពានមួយរូបដែលទទួលបានការអាណិតស្រលាញ់ពីអ្នកគាំទ្រច្រើនបើទោះបីជាលើកពានជាច្រើនឆ្នាំប៉ុន្តែនៅពេលមានការប្រគំតន្រ្តីនានាតារាចម្រៀងរូបនេះតែងតែទទួលបានកាដូពីក្រុមអ្នកគាំទ្រ៕