Home Blog Page 365

តារាអ៊ីនធឺណិត Xiao Huangdou ចេញមុខសូមទោស Dilraba និងអ្នកគាំទ្រយ៉ាងប្រញាប់

0

នៅថ្ងៃទី១៧ ខែកញ្ញា តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសចិន Dilraba Dilmurat បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោមួយត្រឹមតែដប់នាទីប៉ុណ្ណោះប៉ុន្តែហ្វូងមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាអ៊ីនធឺណិតម្នាក់ដែលមានឈ្មោះថា Xiao Huangdou ដែលឈរនៅជួរទី៣ បានទាញទូរសព្ទរបស់ខ្លួនយ៉ាងរំជើបរំជួលដើម្បីថតរូប idol របស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnlO3S7FtiFOZ0R-LWUqj6FbiTw2XEmlqE2I32Qc3BpJgcohfZ7UDeBghI4ZbRtOHbgg_SLOyElimA8NdmW4KLtHXJRshHmzQXL032o_ol3ocg9eMsrpDAhTIYZjvoYQ1H7-s1uNCmKZq61Zrfqiv0hLbDs6cN2Xbx8xA5DjyTm4Cp96mqiPuj-PfZ9Cpd/s853/image_2025-09-19_11-25-06%20(2).png
ទោះយ៉ាងណា វីដេអូដែលតារាអ៊ីនធឺណិតរូបនេះបង្ហោះនៅលើបណ្តាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សជាមួយនឹងមតិសាធារណជនជាច្រើនដូចជា «តើនេះពិត Dilraba Dilmurat មែនទេ?»។ នេះដោយសារតែវីដេអូរបស់លោកបង្ហោះគឺមានផលប៉ះពាល់នៃភាពស្រស់ស្អាតដែលបណ្តាលឱ្យសមាមាត្រផ្ទៃមុខរបស់ Dilraba Dilmurat ត្រូវបានបង្ខូចទ្រង់ទ្រាយយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6m1Hefp2Ws764QRg-__007Wbt6Cpsx1iu2bphqJQVqwZ4s7xGuaBK8oRGCc4KnZao2Wiyz7Jrh2MmDIV2HMNgKN4ACC7k_hZN0b9pLBiURIyF-JfyZQ1WPB2uSrgoPD9L6_6SEzQJB98HYJ6toGVpX8MQtWVlEW5YN1_AK1VLCAkQaGwyuF3nJs_lIkX5/s1280/image_2025-09-19_11-25-07%20(2).png

ឃើញស្ថានភាពបែបនេះ Xiao Huangdou បានប្រញាប់បង្ហោះវីដេអូសូមទោសដោយទឹកមុខភ័យស្លន់ស្លោដូចភ្លេចសរសេរឈ្មោះពេលប្រឡង។ លោកបាននិយាយថា «ចំពោះ Dilraba Dilmurat និងអ្នកគាំទ្រ ខ្ញុំសូមទោស ខ្ញុំមិនបានប្រើកាមេរ៉ាដើមរបស់ខ្ញុំដើម្បីថតវីដេអូទេ ខ្ញុំប្រញាប់ ហើយ Dilraba Dilmurat ចេញបានតែដប់នាទីប៉ុណ្ណោះ។ ខ្ញុំប្រញាប់ហើយបានបង្ហោះវីដេអូនោះដោយផ្ទាល់។ Dilraba មើលទៅមុខរាងស្រឡូន ខ្ញុំមិនបានប្រើកាមេរ៉ាដើមរបស់ខ្ញុំថតវីដេអូទេខ្ញុំសូមទោសខ្ញុំមិនមានចេតនាទេ។ ខ្ញុំត្រូវការការកាម៉េរា Edit សម្រស់ ប៉ុន្តែ Dilraba ពិតជាមិនត្រូវការវាទេ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY6AYv03ioZ_oQWR2kBBDuLF_8z29YClgtEGup2t_F7k7cHiqOkLIbnHzCxuffEBRVnYbmGYc9MaF7vPXQWFaUahM8_Xv0sZp59JbM4CyQPstK5D9MatL6qBqHuWjih5wxcFqMfquJgPB9zv8bNQjcwrlOLO69Wt6_U2VA4KvufSBfmpOgrHTHFhK7mFTQ/s553/image_2025-09-19_10-37-21%20(2).png

ការសូមទោសដ៏ស្មោះនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រតារាស្រីរូបនេះស្ងប់ចិត្ត។ អ្នកគាំទ្រភាគច្រើននិយាយដោយចិត្តទូលាយថា «អត់ទោសឱ្យលោកវាគ្រាន់តែជាកំហុស»។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺរឿងរ៉ាវនេះមិនបានក្លាយទៅជាសង្គ្រាមអ្នកគាំទ្រនោះទេ ប៉ុន្តែបែរជាក្លាយជាឈុតដ៏គួរឱ្យអស់សំណើចវិញ។ ការបង្ហាញអារម្មណ៍មិនសប្បាយចិត្តរបស់ Xiao Huangdou គឺពិតជាប្រាកដណាស់ដែលអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនយល់ចិត្តពីលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl4kBlTtObWu20C0OHgg45bEEu_SQxJyBcf-jWYZlWLINjppRMqjVgeta-kM34DHLXghDlaqwDeMuvefJDUMXsJFJMP_yVobO3KWKsrtsvHgDINj6uTyUNKXXleE7rv-2YsMG5AaIf_felHxMfrIO2fmciU-zevJhDP0bKHnu-3Ov81Y3l1mN9HMuQgYH2/s995/image_2025-09-19_11-25-07%20(3).png

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីស្នើថៃឈប់ឈ្លានពាននៅភូមិព្រៃចាន់ និងដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ JBC

0

ប្រទេសម៉ាឡេស៊ី ៖ ក្រោយពីសមត្ថកិច្ចថៃបានប្រព្រឹត្តអំពើហិ.ង្សាមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យដួលសន្លប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់កាលពីថ្ងៃទី១៧ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធភាព ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានស្នើថៃឈប់ឈ្លានពាននៅភូមិព្រៃចាន់ និងដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំ JBC ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNjLjnRHenZi047CzsbvQ6ASOhT-FVDpoivFNL52_T4u9xIP80AuZVyXK4K2IWu-5BJ60qewj1XWd9s2l657KnJp4bNdmn0hxsEhrVcqwEmFTTrFtdRSazhUbXhbr4IsuhHkNAUMjLvVygesUbDCn3Gcr0U9-P9DS0maYqKu18KuX4wxiBXOFnnob4idao/s640/photo_2025-09-19_12-08-58.jpg
សារព័ត៌មាន New Straits Times របស់ម៉ាឡេស៊ីរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញក្តីបារម្ភចំពោះហេតុការណ៍ដែលកើតឡើងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃកាលពីថ្ងៃទី១៧ ខែកញ្ញា ព្រមទាំងស្នើឱ្យថៃឈប់បង្កសកម្មភាពឈ្លានពាននៅភូមិព្រៃចាន់ ។ លោកសំណូមពរឱ្យកម្ពុជា-ថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីក្នុងកិច្ចប្រជុំ JBC នាពេលខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUYttyZfzGhohM-iamyfQrlRovUFfUztTUBBXa1qmKspH9nre83X8JU5A5XkIfVHAn5We0trHAnLeW1kyDdW7ZyfzP8AYygfttSPth6MYZ5oBri3WUH9443JyESJQhIJ7YFnbsSmYdweD4zLCMV31XZQAvLDUg64FFl2iD1CUlfmgBd39eGikVrpH6UNnk/s1010/photo_2025-09-19_12-08-59.jpg

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ដោយលោក Anwar បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការពារកុំឱ្យជម្លោះព្រំដែនរីករាលដាលកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxHeXphm8fm4Ho3CgK9J4XmG2vxfMsNxw6-TQ5xuDJ_8PRHhNRMZ1KFFARqJWRLBYiAWLTmOtc-oo6XQHNdkw33RTF10K0uKyMglFeTrdnYoK0W3QCDwzFQmkNc515kjZg2X7EwgkOMZkI9BM-nYrCto5MT2fScam04DrYo9sXQejr4_X5T7r-y9bEfbIH/s1280/photo_2025-09-18_10-25-40.jpg

លោក Anwar បានសរសេរក្នុងហ្វេសប៊ុកថា ៖ «ខ្ញុំបានពិភាក្សាពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងសំណូមពរឱ្យប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងពុំគួរបង្កើនភាពតានតឹងដែលពុំចាំបាច់ ។ ម៉ាឡេស៊ីសំណូមពរឱ្យប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែនក្នុងកិច្ចប្រជុំទ្វេភាគី JBC ដែលជាការចរចាស្វែងរកសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ានយូរអង្វែង» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjopF4u0zfsWy73Mrbr2B2QL19VcFEMf8VwwBpuF532dgX-YudlE_Q497-2UYfubf0IYAspfVnGHcNFDYNKXtL8MDdEKWi74zDRlGRT_-r0WypANzWBF-lN_ocQX9kxdB7iiVIL2dPQ4qIXYZlG342_PhIUHgjf9p6Iqh_gncXtsME3yK_NvbK6X2TanP0J/s1280/photo_2025-09-18_10-25-39.jpg
លោកជឿលើការចរចា និងការយល់ពីគ្នាទៅវិញទៅមក គឺជាវិធីល្អបំផុតក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសង្ឃឹមថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ីនាពេលឆាប់ៗក្រោយពីលោកកាន់តំណែងនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងពិភាក្សាពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjVOAWkAJVfdY22PmMQ8isByPS17Xt3x-Bn_Se3zGlcBncETfPh1PoTYX817yggCev02QKBVq7WU1ymHeC5jl_6JmdF_x7Sg9yiSiu12KyAZ1YUK4uFgDv-XOXP-XSqrW3J-TQKmNiW_pYmcFkNgV4HChUG5BHmHN2iRJ2aTnQ2MMPLg6BuIjF8uHCiMWr/s830/image_2025-09-19_13-40-42%20(2).png
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងពលរដ្ឋកម្ពុជា ដែលបណ្តាលឱ្យរងរបួសជាច្រើននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaprOcAh-rQdbfg5jQFhe7UcwJU4-uVkwBCs2TnC302-_xdBWeuBdqC466fUjrR0YNumIRBjKvThCtdb_9aNOtVkHk8h0pRNmeny9GrOV6IFj2AqrWIbE2Z4taiq7C1zC-3Me3BrEEV3ybE3bECxMuioD9juWo6DaV9-d2D68e14QEUKaO8tNft2SWKpoz/s830/image_2025-09-19_13-40-42.png
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យលោក Anwar ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងពលរដ្ឋកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំឱ្យមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នាពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជា-ថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ៕

កងទ័ពថៃចាប់ផ្តើមគម្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវក្រោមហេតុផលការពារល្មើសអធិបតេយ្យ

0

ប្រទេសថៃ ៖ កងទ័ពឈ្លានពានថៃបានចាប់ផ្តើមគម្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវមុនគេក្រោមហេតុផលពង្រឹងសន្តិសុខ ការពារការល្មើសអធិបតេយ្យ និងផ្តល់ភាពងាយស្រួលសម្រាប់ការយាមល្បាតនៅព្រំដែន ។ ការចាប់ផ្តើមគម្រោងសាងសង់របង គឺក្រោយពីកងទ័ពថៃប្រើប្រាស់អំពើហិ.ង្សាយ៉ាងសា.ហាវព្រៃ.ផ្សៃមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh17mmRfmS4Rv2ytFHgVzlORSrcbnekoy-KkX6eOORlYI7-zNZaxfPAlVtlHz7q5pAI6PZW2hGpFFBIVS3h94DaQGYgQJZaa_WthgAormQjRMwoeZrqo7n_hQZ8qb7tjfU2aRAYyYiixxJQuwxUFuwdLP1LhHKP0wjgA86MRI3K-TVNkYgp8FandcX1eEt1/s1200/photo_2025-09-19_09-15-04%20(2).jpg

កាលពីថ្ងៃទី១៧ ខែកញ្ញា សមត្ថកិច្ចថៃបានបា.ញ់កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែង និងឧបករណ៍បំពងសំឡេងមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យហៀរទឹកភ្នែក ប៉ះពាល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ។ លើសពីនេះ កងទ័ពថៃបានបង្កអំពើហិង្សាដោយប្រើប្រាស់ឧបករណ៍បង្ក្រាប និងបា.ញ់ជំពាមកៅស៊ូគ្រាប់ឃ្លីបណ្តាលឱ្យពលរដ្ឋខ្មែរដួលសន្លប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ដោយចោទប្រកាន់ពីបទល្មើសអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzSv6VXhEguDqe-4rh9JoGB_WDr45Tk-Qd7vuSH4eJ_rvCwaORURfbpD4Zuk58VHe1SLpk2W6kMVfWIxx4jmIRX4IhhTfqkvyhNc9pLvHKqaqDgoD_P4K-qRc6R0_EiRWHh6n5WazXSJlgrTO7Apyi-oPrhOboBJp781Ah1ehn0nQwSytUn12BASkdC6t5/s1200/photo_2025-09-19_09-15-04.jpg

ការចាប់ផ្តើមគម្រោងសាងសង់របងព្រំដែន គឺក្រោមហេតុផលបង្កើនប្រសិទ្ធភាពនៃការរក្សាសុវត្ថិភាព និងសន្តិភាពនៅតាមបណ្តោយព្រំដែនជ ។ កាលពីថ្ងៃទី១៨ ខែកញ្ញា កងទ័ពថៃបានដំឡើងកាមេរ៉ាសុវត្ថិភាព CCTV នៅបង្គោលព្រំដែនលេខ៥០ ស្ថិតក្រោយព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ដែលព្រំដែនខេត្តស្រះកែវជាការទទួលខុសត្រូវរបស់កងកម្លាំងបូរ៉ាផា ។

ក្រៅពីការដំឡើងកាមេរ៉ាលើរបងព្រំដែន ក៏មានការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ និងសូឡាផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ការយាមល្បាតព្រំដែនរបស់កងទ័ពថៃ ។ ក្រៅពីនេះ នឹងមានប្រព័ន្ធចាប់ទិន្នន័យដែលអាចរក្សាទុករូបភាពរហូតដល់៣០ថ្ងៃ ។ ទាហានឈុតខ្មៅបានកាប់ដើមឈើធំៗនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យកាមេរ៉ាលើរបងចាប់រូបភាពបានច្បាស់ ហើយទាហានឈុតខ្មៅថៃនឹងកាប់ដើមឈើធំៗបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBSQC53xFZpkNvuU8v7Mni0SYO9ATFaVE4v4wmvkw-nFdgi2DZqBuNDRWL0s2BySVv4Rwgf9MPoNUoUsVBjZ8JQADt7lZjDI_5RuTmoX_PN7DR5vq0RZ3XRhTZhIf7jYEInf9P0pCR0Ajr5iTW7ynfQuFsXoeSsP5A78fDteC_cLRIkDX2fleMqT93xWuq/s696/photo_2025-09-19_09-15-06%20(2).jpg

គួរបញ្ជាក់ថា គណបក្សភឿថៃរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រគល់អំណាចឱ្យកងទ័ពថៃមានសិទ្ធិសម្រេចចិត្តបើក-បិទព្រំដែនកម្ពុជា-ថៃ និងចាត់វិធានការផ្សេងៗ ។ ពេលនេះ លោក អនុថីន ឆាន់វីរៈគូន មកពីគណបក្សភូមិចៃថៃក្លាយជានាយករដ្ឋមន្ត្រីថ្មី ក៏បានប្រគល់អំណាចឱ្យកងទ័ពថៃមានអំណាចសម្រេចចិត្តលើការងារព្រំដែនដូចគ្នា ។ វាធ្វើឱ្យកងទ័ពថៃកាន់តែខ្លាំងដៃប្រឌិតរឿងចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យ និងបង្កប់មីនថ្មី ខណៈពលរដ្ឋថៃជ្រុលនិយមគាំទ្រសកម្មភាពឈ្លានពានរបស់កងទ័ពខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1J51fB61ThpcMytMv5Z2-kfzvwkxa9YEPxoexuyBGjnYxxchPAMlmgpULGA9kq7rbUaSGHtqZlRY2SUORe0NoijZWJCVcTAp7BMNlOYWZbDtGCXCEbth9lcHblsQYfLtKLijtf8fLvku3oGO6cFOBwHPBY8buSCQDar2Xi86NMrPrCuuEwsfhjDzKzrSF/s1200/photo_2025-09-19_09-15-06.jpg

កាលពីថ្ងៃទី១៨ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយមកកាន់សារព័ត៌មាននៅសភាពាណិជ្ជកម្មថា កងទ័ពថៃជាអ្នកចាត់វិធានការនៅព្រំដែនខេត្តស្រះកែវ និងគ្មានការបើកព្រំដែនឡើយ រដ្ឋាភិបាលនឹងស្តាប់មតិកងកម្លាំងនៅព្រំដែន ថៃត្រូវតែរក្សាផលប្រយោជន៍ជាតិ ។ កងទ័ពជាអ្នកចាត់វិធានការ មានសិទ្ធិសម្រេចចិត្ត និងរាយការណ៍ពីបញ្ហានៅព្រំដែនខេត្តស្រះកែវ ពីព្រោះច្បាប់អាជ្ញាសឹកបានប្រកាសនៅតំបន់នេះរួចហើយ ៕

ថៃបង្កើនកម្លាំងសមត្ថកិច្ច និងរថយន្តបា.ញ់ទឹកបង្ក្រាបពលរដ្ឋខ្មែរតវ៉ានៅភូមិព្រៃចាន់

0

សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ថា ស្នងការនគរបាលខេត្តស្រះកែវបានត្រៀមកម្លាំងសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សមកពី៤ខេត្ត រួមមាន ៖ ឆាក់ឈើងសៅ ប្រាជីនបុរី រ៉ាក់យ៉ង និងឈុនបុរី ដើម្បីសហការជាមួយសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សនៅខេត្តស្រះកែវ ។ សមត្ថកិច្ចគ្រប់រូបនឹងប្រើប្រាស់ឧបករណ៍សម្រាប់បង្ក្រាបពលរដ្ឋខ្មែរដែលតវ៉ាការរាយបន្លាលួសរបស់កងទ័ពថៃនៅព្រំដែនខេត្តស្រះកែវ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5oYZ6XmlOcfU77Gf1mA5p3hARTP5-i7A8vAYgS_9s_6woxbEDx1T1NoEiy0g0KJZ73ER0HhTIcsZs9H7pDG2JII8JJNWPuKhZ8ePV1QlGWBTL0Qtv0Pkg73dKD4euQ3WxyNZlSxRw6PK1Dt_Ku-dYbIJbCzCXsoZyD2PiiOV2I-rJuxkJONDqf2bVxYHt/s1477/image_2025-09-19_13-27-01%20(2).png

កាលពីថ្ងៃទី១៧ ខែកញ្ញា សមត្ថកិច្ចថៃបានបា.ញ់កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែង និងឧបករណ៍បំពងសំឡេងមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យហៀរទឹកភ្នែក ប៉ះពាល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ។ លើសពីនេះ សមត្ថកិច្ចថៃបានបង្កអំពើហិង្សាដោយប្រើប្រាស់ឧបករណ៍បង្ក្រាប និងបា.ញ់ជំពាមកៅស៊ូគ្រាប់ឃ្លីបណ្តាលឱ្យពលរដ្ឋខ្មែរដួលសន្លប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ដោយចោទប្រកាន់ពីបទល្មើសអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0mJtqJpGEBwmi6yWZiwx2kn-vZfIMaONNy8Cr2LtoNaxLSvOvAnLdw_8toWPRlAw5jzBRcso3Zt5fwNRHxdsBsI9xqUqC0-ZI3G9Zfw45iiW7IxVlgHEKyU_hUcWt-rb7nPTxZC34QFH7Q1XZqLKLGfAy9N-lPrgU9C751i4Gz491oJTGZDyRCVt43ZC/s1280/image_2025-09-19_13-27-00.png

ក្រោយកើតហេតុការណ៍នេះ ស្នងការនគរបាលខេត្តស្រះកែវ លោកឧត្តមសេនីយ៍ ថាវន ឌុលយ៉ាវីត និយាយថា បានត្រៀមកម្លាំងសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្ស ចំនួន២កងពល មកពីខេត្តឆាក់ឈើងសៅ និងប្រាជីនបុរី ព្រមទាំងចែកចាយឧបករណ៍ដល់សមត្ថកិច្ចគ្រប់រូបដើម្បីបង្ក្រាបអ្នកតវ៉ានៅព្រំដែនខេត្តស្រះកែវ ។ ក្រុមសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សនឹងត្រូវបញ្ជូនទៅកាន់ភូមិណងញ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ ដើម្បីផ្តល់ភាពងាយស្រួលឱ្យកងទ័ពថៃរាយបន្លាលួសបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2UJVKunKA1Gy6xOvIhHo6IusML-7xJHjv-UBIys-NeXf49k35mfC_t6c7xY25w5dLRFpXJkCABtN8flbc5yZ6S2zeubUz7w5nYv1SUg354lQVASbLzhWyDPlIFshYL3NcUFJV5UVc0bTApCQ1ZnQIPY1hhl3RvJCGobGvGkVLoHFr88glYei2Gjf6DKa/s1280/image_2025-09-19_13-26-59.png

ចំណែកលោកឧត្តមសេនីយ៍ ធិតាវ៉ាត់ សុរិយៈឆាយ ស្នងការរងនគរបាលខេត្តស្រះកែវ បានចោទប្រកាន់ពលរដ្ឋខ្មែររុះរើបន្លាលួស និងធ្វើឱ្យកងកម្លាំងថៃរងរបួស ទើបសមត្ថកិច្ចថៃប្រើប្រាស់អំពើហិង្សានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយការប្រើប្រាស់គ្រាប់បែកផ្សែងទឹកភ្នែក និងបាញ់កាំភ្លើងគ្រាប់ជ័រដើម្បីបំបែកហ្វូងពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgelx4hIop5zRrn4I5o_fEpA-bxhzWlVlCxxBfC2c6pXObiEV1mxhLpznA7T7EFkW5fI7thy3lwnM443_gg2WlagkI6D8gqoG1DFzy4EgRzhceOD6ybWcs8Oa46WeNSf6GFtOpI_Xc0zaRCxm-2TPmY0WoyX6LQnmf1y3hqI1CgBDtcoVHEcxUecGKI66_s/s728/image_2025-09-19_13-27-01.png

កាលពីថ្ងៃទី១៨ ខែកញ្ញា លោកឧត្តមសេនីយ៍ ធិតាវ៉ាត់ និយាយថា ការត្រៀមកម្លាំងសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សមកពីខេត្តឆាក់ឈើងសៅ និងប្រាជីនបុរី គឺដើម្បីរួមកម្លាំងជាមួយសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សខេត្តស្រះកែវទប់ទល់ការតវ៉ារបស់ពលរដ្ឋខ្មែរ ដោយលោកចោទប្រកាន់ពីបទល្មើសអធិបតេយ្យ ។ លោកក៏បានត្រៀមសមត្ថកិច្ចបង្ក្រាបហ្វូងមនុស្សមកពីខេត្តរ៉ាក់យ៉ង និងឈុនបុរី មកកាន់ព្រំដែនខេត្តស្រះកែវផងដែរដើម្បីជួយគ្នាបង្ក្រាបក្រុមតវ៉ា ហើយសមត្ថកិច្ចគ្រប់រូបនឹងប្រើប្រាស់ឧបករណ៍បង្ក្រាបគ្រប់ដៃ ដោយចាត់វិធានការពីកម្រិតស្រាលទៅធ្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ59OEfk0HTbAjyU1d8ReQjhiup0t8-wXqF0ia-GNbqjnZc8DTkOaK8wCCDpEwBEDIVcUjMVQdHNEg56yw_v03GbipXVqQG2rSdc9JoYs58_ZvcNJRVY4he1PCR6Ya_Z1QxjzYAPNIrM1PqpJ9BPy-MFhbrkAbnmGctsyXmrCTkFKDSFr7RT2iybhI9nVX/s1280/photo_2025-09-19_10-53-14.jpg

ក្រៅពីការត្រៀមកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបហ្វូងមនុស្ស កងទ័ពថៃបានបញ្ជូនរថយន្តបាញ់ទឹកជាច្រើនគ្រឿងមកប្រចាំការនៅព្រំដែនភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយរថយន្តបាញ់ទឹកទាំងនេះមានកម្រិតបាញ់ទឹកខ្លាំងអាចធ្វើឱ្យមនុស្សខ្ទាតឡើងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbSlFwKC5dwlTGvds_ZSMxQh5M_UWDw_s7TxZ-adYyfLe1WCLWPpFWMyoFP8-0Akqr9Iwhfg3fzBd8SIjwtDOqfhVA_WTfXN-MkrzfZ01lputpX2yCw5hxPqlSwNFhlG21t5g2OyUWGVJlGRBRzmr9x6v_E5xoq2q1ZyI_GAtWdkLmI4MKX2AjSO2hYPzL/s1280/photo_2025-09-19_10-53-13.jpg

ការប្រមូលកងកម្លាំងសមត្ថកិច្ចមកពីខេត្តនានា រួមទាំងការប្រើប្រាស់ឧបករណ៍បង្ក្រាបតូចធំគ្រប់ប្រភេទ ក៏ដូចជារថយន្តបាញ់ទឹក បង្ហាញថា កងទ័ពថៃកាន់តែប្រព្រឹត្តទង្វើព្រៃផ្សៃមកលើកម្ពុជា ។ ការឈ្លានពានរបស់ថៃគ្មានការគាំទ្រពីប្រទេសណាទេ ពិភពលោកកំពុងតែថ្កោលទោសថៃ និងស្នើឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានកម្ពុជាដែលជាសមាជិកអាស៊ានដូចគ្នា ៕

រកនឹងបកស្រាយមិនចេញ ថៃបែរជាងាកមកចោ.ទកម្ពុជាថានិយាយកុហកនៅក្នុងកិច្ចប្រជុំ AIPA

0

ភ្នំពេញ៖ ក្រោយលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បា.ញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី ថៃគាំងមិនដឹងរកអ្វីមកបកស្រាយបាន ក្រោយមកបែរជាបកមកចោ.ទកម្ពុជាថានិយាយកុហកប្រាប់អន្តរជាតិ និងលើកឡើងពីរឿងផ្សេងដើម្បីបង្វែចំណាប់អារម្មណ៍អន្តរជាតិទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCWdrwA7b9uASwINfM_CXB_CSUOjk2NAGTdh50ITvqYIJxNnfydfiJy1Nhz4keJvYXMC55o3Cvlgv0gcPj0bR7JQmPRzkbwSvvNo590RQ2PP9GCo4DpcAm020P_6AS0P8-mGqxfrPMxlUkZNrmjCKwP3ab6HE6DzoFuyKFew7MmywfC-0eTueXBt3jmPum/s1280/photo_2025-09-19_10-21-38.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃនាយប់ថ្ងៃទី១៨ ខែកញ្ញា បានលើកឡើងថា កម្ពុជាបាននិយាយកុហកអង្គការ AIPA ដើម្បីជំរុញឲ្យអាស៊ានបញ្ឈប់ការប្រើកម្លាំង និងអំពើហិ.ង្សារបស់ថៃ ជុំវិញអរិភាពដែលកើតមាននៅភូមិព្រៃចាន់កាលពីថ្មីៗនេះ។

នៅក្នុងអត្ថបទនៃព័ត៌មាននេះ The Nation បានសរសេថា ការលើកឡើងរបស់លោកជំទាវ ឃួន សុដារី ពាក់ព័ន្ធនឹងការចោ.ទប្រកាន់ថៃពីបទឃុំខ្លួនទាហានខ្មែរ១៨នាក់ដោយខុសច្បាប់ ការរាយបន្លាលួសល្មើសអធិបតេយ្យ និងប្រើកម្លាំងយោធាមកវា.យប្រហារជនសុីវិលកម្ពុជា គឺជារឿងមិនពិតនោះទេ ហើយជាការឆ្លើយតប លោក Chalad Khamchuang ដែលជាអនុប្រធានទីពីរនៃសភាតំណាងរាស្រ្ត និងជាប្រធានគណៈប្រតិភូសភាថៃ បានធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការលើកឡើងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgos_1drHUCBpizqYVfgHHGJ9997XC3gOvUNTOBCEUavU14TmlT0u_Q_yEBlgU0Ez_91DWK9crftBmb96TXBUq4w4FFPMhMa2HXG2IVKEZO8Y2SurhP3WfOtQ2y-7z-vcmN1aPrKyuSM0BdexcFoSF9XZD-U8YYsjhO3UK5bbxMGHjDRXuEQYoNaDHP6Grg/s1000/photo_2025-09-19_10-21-38%20(2).jpg

លោក Chalad បានបញ្ជាក់ថា សភាថៃមិនមានបំណងចង់បំផ្លាញបរិយាកាសមិត្តភាពរបស់ AIPA ដោយការពង្រីកជម្លោះ ឬការបង្ហាញព័ត៌មានបកស្រាយអ្វីច្រើននៅលើវេទិកានេះទេ ព្រោះរាល់ឧប្បត្តិហេតុមានឯកសារ និងភស្តុតាងច្បាស់លាស់។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំថា វាជាការរក្សាការគោរពគ្នាទៅវិញទៅមកក្នុងចំណោមសមាជិកដែលចូលរួម។

យ៉ាងណាក៏ដោយ លោក Chalad បានបំភ្លឺថា ស្ថានភាពព្រំដែនដែលកម្ពុជាបានលើកឡើងគឺជាការបំភ្លៃច្បាប់អន្តរជាតិ ដោយកម្ពុជាបានកត់សម្គាល់ថា កម្ពុជាបានវា.យប្រហារលើជនស៊ីវិលថៃ និងហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងប្រព័ន្ធគ្រាប់រ៉ុក្កែត BM-21 បណ្តាលឲ្យស្លា.ប់ និងរបួសជនស៊ីវិលស្លូតត្រង់ជាច្រើន រួមទាំងកុមារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-SMRsdzPLJcU4FOGc4Sr0X6KyVjnrV2KlNO0t4JX9NIUMM_nEXBg2Bga7uuUYsuzKtlLJxEgMMkM16fl22N3wcqwz5bdh8pFWN4oVeLUN9BbkOviLKhf5udfBkxgj70KLfhuSQoGVKtKA8yzCc870gbciZoCq7Jb_jVC8SJe_OxpIMLy0TSHIItbaGDj/s1280/photo_2025-09-19_10-21-39.jpg

ការលើកឡើងរបស់លោក Chalad Khamchuang ដូចខាងលើនេះ គឺជាការព្យាយាមលើកពីចំណុចអវិជ្ជមានរបស់កម្ពុជាដើម្បីឲ្យអន្តរជាតិប្ដូរការគិត ទាំងដែលរឿងទាំងអស់នោះជារឿងដែលថៃខ្លួនឯងប្រឌិតឡើងក៏ដោយ។ មួយវិញទៀត ថៃក៏មិនមានអ្វីសម្រាប់បកស្រាយដើម្បីឲ្យអន្តរជាតិជឿផងដែរ ព្រោះជាក់ស្ដែងថៃពិតជាបានប្រព្រឹត្តល្មើសនឹងបទឈប់បា.ញ់មែន ហើយភ្លាមៗនៅពេលដែលកម្ពុជាលាតត្រដាងពីរឿងនេះ ថៃភ័យរកនឹកនិយាយអ្វីមិនឃើញ ទើបមានតែបកមកចោ.ទថាកម្ពុជានិយាយកុហក និងលើកឡើងពីរឿងផ្សេងដើម្បីបង្វែសាច់រឿង និងលាងខ្លួនចេញពីភាពអាម៉ាសដូចខាងនេះ៕

ការសម្រេចចិត្តដ៏ឆ្លាតវៃរបស់ Dylan Wang ជៀសវាងមតិសាធារណៈដែលមិនចាំបាច់

0

គណៈកម្មាធិការរៀបចំការប្រលងថតរូបធ្វើម្ហូប «AutoNavi Food Photography Competition»ទើបតែបានប្រកាសបញ្ជីឈ្មោះចៅក្រមជាផ្លូវការ ដោយប្រមូលបានឈ្មោះជាច្រើនក្នុងពិភពសិល្បៈ និងអ្នកធ្វើម្ហូប។ យ៉ាងណាមិញ អ្វីដែលអ្នកនិយមលេងអ៊ីនធឺណិតមានការចាប់អារម្មណ៍នោះគឺអវត្តមានរបស់ Dylan Wang ដែលត្រូវបានជ្រើសរើសឱ្យចូលរួមកម្មវិធីតាំងពីដើមមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhycF9ld03u3gLHZj5fpf_0h-XCGALZZvl0sTtpvX6YvFpPrTnNwVYJ7svvn_bqj807cP6rcoGHBy4MFb_uNGrhkGfXKeQZ9aW6-VBVpPiyZpa7OQifeWeNJ81C7SJRumMWPofTc0xQj77ACHIV0-ym5G4slHS0h2IrNorcjEKze58CL-D2oVgHKhllLbAx/s2048/image_2025-09-19_10-14-13.png
ពេលប្រកាសបញ្ជីភ្លាមទស្សនិកជនជាច្រើនឆ្ងល់ថាហេតុអ្វីបានជាតារារូបនេះមិនមានវត្តមាន? មតិខ្លះបាននិយាយថា នេះជាការកែតម្រូវសមហេតុផល ដើម្បីបញ្ចៀសការសង្ស័យ ព្រោះភោជនីយដ្ឋានចៀនឆារបស់ឪពុក Dylan Wang ក៏ស្ថិតក្នុងចំណាត់ថ្នាក់ ដែលជាប្រភេទក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ។ ប្រសិនបើលោកបង្ហាញខ្លួនជាចៅក្រម វានឹងបង្កភាពចម្រូងចម្រាសយ៉ាងងាយស្រួលអំពីភាពត្រឹមត្រូវ និងវត្ថុបំណងនៃការប្រកួតប្រជែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkO-YD8E3yT-iHUQm6uNpYosKxnoK4L_oAS23p_fIpMducMOpTDAr_p4g54RSaNuiCyqAC0kUQXT4PIhpcN-1SCRt4bgqilmHpUSTFKlp3uvwowLH9blKtxNWmQhCXmHjgMTO8iqyENycrIaq-kXb-mn0j2J8iQYhaZ7SMtLaKu8aLBlsCd8VNrHF-b40k/s2048/image_2025-09-19_10-14-14%20(3).png
នៅលើបណ្តាញសង្គម មានមតិជាច្រើនបានសម្តែងការយល់ស្របចំពោះការសម្រេចចិត្តរបស់តារាប្រុសរូបនេះនិងអ្នករៀបចំ។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា «Dylan Wang ពិតជាមនុស្សមានសុជីវធម៌ក្នុងជីវិតប្រចាំថ្ងៃ» ហើយទន្ទឹមនឹងនោះក៏បានសរសើរ Dylan Wang ចេះរក្សាមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់លោកក្នុងពេលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍អាជីព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTqGlW_0_mFliTnqxHnuZPH5_8vt90yVj1XqJVtI6yahNwZj8LA2IBRxUM3H7bs-O8nhvcokgT6V90wAJ59yoBsGI4KBhaszNhVidogFwolLqUhDKA1G-UUdkwcEPNvELaVysfNCpIY3SaPu703mS0XW3FrJTPKPN2TXa61Kwlnw7vj5kjAxgWZ6ujExa9/s1440/image_2025-09-19_10-14-19.png

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានវាយតម្លៃថា នេះអាចជាការសម្រេចចិត្តជាយុទ្ធសាស្ត្រមួយ ទាំងដើម្បីការពារកេរ្តិ៍ឈ្មោះនៃការប្រកួត និងជួយលោកកុំឱ្យធ្លាក់ចូលទៅក្នុងមតិសាធារណៈដែលមិនចាំបាច់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY2tVdvabqQhdMk7BjHsVntponp-Vx4oehxtfDeivMuVRm7cvisRdu4KvHYV0p0JEJ7A98yf7wC8gLxFiBb_dEVH3saCCbXHY23BlzB-ZQcghEut0JNORe2Zr44qpmBfg4QzNLmXsIlSnN_LWDkdTNoAMhEAFL-pdDtNIgqpohNM8usDNHk3qxMFrJ3VNF/s1440/image_2025-09-19_10-14-21.png

ខុសពីមនុស្សភាគច្រើនរិះគ.ន់ ម៉ាដូណា លើកទឹកចិត្ត N.John និងជឿជាក់ថានឹងល្បីឱ្យពិភពលោកស្គាល់កម្ពុជា

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា សុវត្ថិ មុន្នីនាគ ឬ N.John ត្រូវបានទស្សនិកជនរិះគន់ចាស់ដៃនៅពេលតារាចម្រៀងរស់នៅសហរដ្ឋអាម៉េរិករូបនេះចេញបទចម្រៀងប៉ះចំតែថ្ងៃខ្មែរនិងថៃមានរឿងក្តៅគគុក។ ទោះយ៉ាងណា ខុសពីមហាជនភាគច្រើនដែលមានការរិះគន់ តារាកំប្លែង ម៉ាដូណា លើកទឹកចិត្ត N.John កុំឱ្យបាក់ទឹកចិត្តក្នុងវិស័យនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpuSexkvXfNyIOfUTTM_y-hx-gr3KfXNblzSMJxAixcKhpfOwGda0npERJsRSAa1Hwi-sKAh5s4OuCpjpXP9SMmE6sKbXuqg_vn61bwDqSh_WOvieX5H4wCjhJsr4YGkYtdTDHaieouUjQMl9WgclYED-qkEqYEE4m1b3NTmAZzY4Q3-ax5Z_FNk_v-o3_/s960/image_2025-09-19_10-02-02.png
តារាកំប្លែង ម៉ាដូណា បានលើកឡើងថា N.John ជាអ្នកសិល្បៈកូនខ្មែរម្នាក់ដែលមានសមត្ថភាពខ្ពស់ ទាំងភាសា ច្រៀង រាំ ហើយនឹងធ្វើឱ្យពិភពលោកស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន។ លោក ថាទាំង N.John ផ្ទាល់និងឪពុកម្តាយយល់ច្បាស់ថាបញ្ហាប្រទេសយ៉ាងមិច តែជីវិតសិល្បៈនៅស្រុកក្រៅរបស់លោកគឺមានការគ្រប់គ្រងដោយជនជាតិបរទេស ហើយចរិតបរទេសគឺមានផែនច្បាស់លាស់ក្នុងការប្រម៉ូតដើម្បីបង្ហាញរាល់វីដេអូចម្រៀងរបស់ N.John ។ ម៉ាដូណា បានលើកឡើងទៀតថា អ្នកប្រម៉ូតដែលជនជាតិបរទេសគេមិនបានគិតពីបញ្ហាជម្លោះប្រទេសទេ។ តារាកំប្លែងរូបនេះសង្ឃឹមថាទស្សនិកជននឹងយល់ និងជួយលើកទឹកចិត្តដល់កូនខ្មែររូបនេះផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmp6ROn7B1QUPTFovLncGDGZmf7jM_gfEdijOtwvNIlFtzuUz2rNYIN7ab3KKAw1E-SxWK0HHg6leaEbASIg2tHfuGbUxj4zZTTeC7Hdq_5o3g-3re-35HXXJT4tPXP7uiJSH7gQ_5hDVEt1GXkWECKWiPcHA94gjEUsWZtNnaohvgTUEB6CnKzUeD8iyf/s2048/image_2025-07-26_16-37-08.png

ម៉ាដូណា ថាពេលមកស្រុកក្រៅដូចជាខ្លួនជួបជនបរទេស ទស្សនិកជននឹងដឹងថាគេមិនសូវស្គាល់ប្រទេសកម្ពុជាទេ គេស្គាល់តែប្រទេសលេខ២។ លោកសម្តែងការជឿជាក់ថា N.John នឹងសាងប្រជាប្រិយឱ្យពិភពលោកកាន់តែស្គាល់ប្រទេសកម្ពុជា ដោយសុំឱ្យប្រជាជនខ្មែរទុកតារាចម្រៀង N.John បន្តក្នុងវិស័យមួយនេះដើម្បីបន្តបង្ហាញទៅកាន់ពិភពលោក ដោយសុំចិត្តងាកមករកដំណោះស្រាយ ដល់ប្រជាជនដែលនៅទល់ដែនវិញ។ បញ្ចប់សេចក្តីរបស់ខ្លួន ម៉ាដូណា បានលើកទឹកចិត្ត N.John កុំឱ្យមានការបាក់ទឹកចិត្តផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr4d6rG9kYARod-XEEYfXpXoBjBQkQd-HDBA1ledEdbpHkp-FTlpRz6me8MrmH4NZyC-4Em4DxwbXfHf9ZfG7Ycp8uvMSVUpnWG2L2P_lwyWgFZsKgVvOxo4_77hxI_iwGnBtiemr6sE_cAOfochS-0lOAsXJKp00MP_AVymkdhECgBPn6Kym-1IRtByVV/s755/image_2025-09-19_08-22-20.png

គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី១៧ ខែកញ្ញា N.John បានបញ្ចេញ Trailer បទថ្មី«FEEL LIKE THIS» ស្របពេលមានរឿងក្តៅគគុកជាមួយថៃ។ សកម្មភាពនេះបានជំរុញឱ្យសាធារណជនបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃទៅកាន់ N.John ។ អ្នកមួយចំនួនថែមទាំងស្នើដល់ឧកញ៉ា ព្រាប សុវត្ថិ ជាឪពុកជួយមើលកូនប្រុសកុំឱ្យចេញបទចម្រៀងខុសកាលៈទេសៈបែបនេះ។ អ្នកខ្លះក៏លើកឡើងពីភាពស៊យរបស់ N.John ព្រោះជាច្រើនដងហើយដែលអ្នកកាន់ផេកដាក់ថ្ងៃចេញបទចម្រៀងចំតែថ្ងៃដែលថៃឈ្លានពានខ្មែរ៕

លោក អូលីវ៉ា គង់ លើកទឹកចិត្តនាយកកម្មវិធី Miss Universe Cambodia កុំឱ្យចូលនិវត្តន៍

0

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាដ្បិតតែកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានរកឃើញម្ចាស់មកុដហើយក្តីប៉ុន្តែការដ្រាម៉ានៅលើបណ្តាញសង្គមកើតមានជាហូរហែរហូ។ ទោះយ៉ាងណា នាយកកម្មវិធីនេះគឺជាលោក ឆយ ពុំបានចេញមកនិយាយអ្វីនោះទេចាប់តាំងពីមានភាពចម្រូងចម្រាសមកប៉ុន្តែស្រាប់តែលោកបង្ហើបនៅលើ Instagram ជាមួយនឹងពាក្យថាចូលនិវត្តន៍អមមកជាសញ្ញាសួរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJkc9PqYRM5MN0PwUFAaWz8O04LQ0KZPKYz_yuwczYejijGARSAHVbipgwGG0VNqxCrnso6FtzjDOaMjXMgMq9OuwgRpzVIDpmAvmehCHHEEi4R_9t7CKQzm27A5hXBmNymRtOIDkJ86jtv36Ohx9hfClJeEq9W30N_KErsVl1LwxhzKb0eHQhrbkspiRE/s2048/image_2025-09-19_09-00-43%20(2).png
កាលពីថ្ងៃទី១៨ ខែកញ្ញា ផេកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអំពីនាយកជាតិក្នុងកម្មវិធី Miss Universe Cambodia លោក ឆយ បានបង្ហាញសកម្មភាពបន្ទាប់ពីជិតមួយសប្តាហ៍នៃការរកឃើញមកុដកម្មវិធីនេះ។ លោកបានបង្ហោះពាក្យជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «ចូលនិវត្តន៍» ជាមួយនឹងសញ្ញាសួរ។ ពាក្យខ្លីនេះបានធ្វើឱ្យមនុស្សជាច្រើនជឿថាលោកទំនងជាចង់សម្រាកពីការរៀបចំកម្មវិធីបវរកញ្ញាចក្រវាលហើយមើលទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Dg24gBjRU37PePuqLHDzHE-oZqYYNTDyJ4TwY3KiWK8ZBmBFu_nYAL2p06ksaAHdvp6mQWKRTmj3EZITXKwmTlCAiwp1dKvEmCIGwMkPbEktcAfiPdi4miL87FmlswsHJ1gi49EFu6dC9_5ioGW_jXvDidob0zBHfUd9I5PhytN2ajXJw14js0D-fSUh/s2048/image_2025-09-19_09-00-43.png
គួរឱ្យដឹងថាលោក ឆយ បានកាន់កាប់សិទ្ធិរៀបចំកម្មវិធី Miss Universe Cambodia ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយឆ្នាំនេះលោកមានការរៀបចំប្រកួតប្រជែងជាច្រើនវគ្គ ប៉ុន្តែការប្រកួតក្នុងកម្មវិធីនេះបែរជាមានការដ្រាម៉ាកើតទុក្ខមិនសុខចិត្តទៅវិញ។ ឃើញចេតនារបស់លោក ឆយ ទំនងជាចង់ចូលនិវត្តន៍បែបនេះ អ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តលោកឱ្យបន្តកាន់កម្មវិធីនេះបន្តទៀតព្រោះការរៀបចំរបស់លោកគឺធ្វើបានល្អច្រើនណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQGxprIFXlPBOcyNphqADjjMBFTn27qoYvMbhzory2ber7F86A8kj5U6RLLXVUY-TdY-gkx1hIy5JgpMNQ00DyL1J-f9OVu_sDVPZRg7PStd4vrWFiKB-qV-bfYj64uh7_nNOThxxyJCNWbE2Y2HrXcjug28x2D74W2fZzXV0rhyphenhyphenyPL2ntv5dnEh18KMJf/s1350/SnapInsta_to_491460748_18495443449027416_2447377648483544460_n.jpg

មិនត្រឹមតែទស្សនិកជនគាំទ្រទូទៅប៉ុណ្ណោះទេ ងាកមកកាន់លោក អូលីវ៉ា គង់ ក៏បានកោតសរសើរលើកទឹកចិត្តលោក ឆយ ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbGh-FV-OJm72-PxIa6sOCPxiaBIDcPw-GfKLpD09-j0QOA8bZ-iAfQo5LX49RSCGJoyL1LalKtsGozQ0wF2uXAe5Akvk0Wo2hBWZmkmAMQ2Uug0sjKLALPjllbNeKxfQMKNn438ttpXbAxIcUksxA_WSb2AGrok0Pdfcg8J15ti_LS7D7XrJptF_DTM51/s1349/SnapInsta_to_514668162_18509824921027416_3630567608827106593_n.jpg

អ្នកច្នៃម៉ូតទទួលបានពានរង្វាន់អន្តរជាតិរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «គាត់គឺជា ND មួយរូបដែរមានចក្ខុវិស័យល្អ ជាអ្នកដឹកនាំអស្ចារ្យ ប្រកបដោយក្រមសីលធម៌ ខ្ញុំនៅតែគោរពស្រលាញ់នឹងគាំទ្រឱ្យគាត់បន្តនៅក្នុងវិស័យមួយនេះ»៕

Rosé បង្កើតប្រវត្តិសាស្រ្តថ្មីទៀតហើយ

0

នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា បទចម្រៀង «APT» ការសហការដ៏ល្បីរវាង Rosé សមាជិក Blackpink និង Bruno Mars ទទួលបានការចូលមើលជាផ្លូវការលើសពី ២ ពាន់លានដងនៅលើ YouTube ។ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ MV នេះចំណាយពេលត្រឹមតែ៣៣៤ ថ្ងៃដើម្បីឈានដល់ចំនួនដ៏គួរឱ្យចាប់អារម្មណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXsf_H0cGeGS72UuNS6i7DkozhG4yaK3hFK-SinsFWASbMbvnefKSMeptcgB1_Nz5xA3IBEnqBCtrlG9X35uvIq5keQGWYzNAHWAPfYHDMvNsJZawu-Wxcpa4IswzrGQExujcRRaMmhYj2IOSZ2I7xb3cDYoLwmTiv59hyaxk0MRwAS17zp4q0eSl9VSWW/s1169/image_2025-09-18_16-33-55%20(2).png
ជាមួយនឹងសមិទ្ធិផលនេះ «APT» បានក្លាយជាវីដេអូចម្រៀងលឿនបំផុតរបស់តារាចម្រៀងស្រីដែលមានអ្នកចូលមើលដល់ទៅ ២ ពាន់លានដង ហើយក៏ជា MV របស់សិល្បករអាស៊ីផងដែរ ដើម្បីឈានទៅដល់ដំណាក់កាលដ៏សំខាន់នេះក្នុងរយៈពេលដ៏ខ្លីបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4HIjjFL5DplVDxWk3n7aMj_gn0EET4BR4mYglwTZBlW7jSPWvBrsYtiQKu7FNQRi1i3NY1miHgo9DGMh1eMiZz6Ym2bGkZxyb2Zn9qpxDEnI9GSw-Vcn7PEoEyXrG6yX6ytxvbxbdbxhDokYnJXQvRd8f_sw8tH32pg_oGqxnIAwTdd6fgU5eu5eTwYkP/s1440/image_2025-09-18_16-33-49%20(3).png
មិនឈប់ត្រឹមនោះ ផលិតផលនេះក៏បានកត់ត្រាជាវីដេអូតន្ត្រីលឿនបំផុតទីបួនក្នុងប្រវត្តិសាស្ត្រ YouTube ដែលឈានដល់ ២ ពាន់លានដង។ មុនពេល Rosé និង Bruno Mars ទទួលបានការកាន់កាប់តំណែងនេះមានតែវីដេអូតន្ត្រីចំនួន៣ប៉ុណ្ណោះដែលបានឈានដល់ចំណុចសំខាន់នេះក្នុងរយៈពេលតិចជាងមួយឆ្នាំគឺ បទ «Despacito» «Shape of You» និងបទ «Girls Like You»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicuVVnJn-5oTnjke5u62j7M0rOYpUg1gizEp4QalpeahONBuv1QNazs9PX4Q7qND0bBcT2_ri-Mc-FZUn-XgctT2HgdyDrQ2cEImtxVRiu87oJX03-qA03g0sgSNBYesw56CwlP_eVBUSjq6LFQyhQR1SKiB1-ONzxW-YWvlmdX8DZtnDbSwj9K1XizzGC/s1440/image_2025-09-18_16-33-49.png
បទចម្រៀងនេះបានជាប់ចំណាត់ថ្នាក់ពិភពលោកយ៉ាងឆាប់រហ័ស ដោយសារបទភ្លេងដ៏ទាក់ទាញ ការរៀបចំទំនើប ជាមួយនឹង MV ប្លែកអារម្មណ៍។ ជោគជ័យនេះក៏បានកត់សម្គាល់នូវជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងអាជីពទោលរបស់ Rosé បន្ទាប់ពីធ្វើការជាមួយ Blackpink ជាច្រើនឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD9aSZw6mRSNkgm2o1Vv5eW9V4jzEBTrTJhjZkmPYqsnoyv-YOp2wWPWB1_35WO3T9FBphoyaxm94tph9x7tulizPB_3b22R6eXl3ls6Sd76q9S962reusjBrDW8YXP-K0xSU-NBpJl3KiD5KNYkgad16E7Kx-vMUJsQfjfhe07KbDXGDhAie73gF-MxXq/s900/image_2025-09-18_15-03-40.png

ជោគជ័យនៃ «APT» មិនត្រឹមតែបញ្ជាក់ពីឥទ្ធិពលជាអន្តរជាតិរបស់ Rosé និង Bruno Mars ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលជំរុញទឹកចិត្តសិល្បករអាស៊ីជាច្រើនរូបទៀតក្នុងដំណើររបស់ពួកគេដើម្បីឈានទៅដល់ពិភពលោកបែបនេះ៕

មានទាហានម្នាក់ការពារនៅតាមាន់ធំចង់ជូនដំណើរ ហ្វីយ៉ាតា ខណៈអ្នកគាំទ្របង្ហាញការព្រួយបារម្ភក្នុងការចេញទៅប្រកួតនៅថៃ

0

បន្ទាប់ពីកងកម្លាំងថៃបន្តធ្វើទុក្ខបុកម្នេញមកលើខាងកម្ពុជាលែងស្គាល់បុណ្យបាបខែភ្ជុំ វាពិតជាធ្វើឱ្យពលរដ្ឋកម្ពុជារួមទាំងជាតិសាសន៍ដទៃឃើញសន្តានប្រទេសថៃកាន់តែច្បាស់។ ជាមួយនឹងរឿងរ៉ាវដែលកើតឡើងក្តៅគគុកកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ហ្វីយ៉ាតា បានបង្ហាញសារពីប្រិយមិត្តមានទាំងទាហានចង់ជូនដំណើរនាង និងអ្នកគាំទ្រព្រួយបារម្ភចំពោះសុខសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_fPI3Hp-_MaQCsjODWzpP-3QoSlrA3OFGCageVVmHUCM6zKqqXZ4VSHRIzY-dVuHnbxKr5rIiOQO5CL7kTbUu98fIU51krC-yqzegE4b1Y6VBnO_37CYd6cbOsS93fZb1F7StU_ZrJOKg9OxTe1WJ4yF5pBS75MeODs8xrOZ1A7NsziFYbzIAJub0RT5G/s2048/image_2025-09-18_15-01-36.png
Miss Universe Cambodia 2025 បានបង្ហាញសារចំនួនពីរពីអ្នកគាំទ្រខ្លួនកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ដោយភ្ជាប់មកជាមួយនឹងសម្តីថា «ខ្លួនជាបវកញ្ញា ចិត្តជាទាហាន បារម្ភ.. តែចិត្តគិតពីទង់ជាតិខ្លួនបំផុត.. ហ៊ឹម សុំព្រះតាមជួយការពាររាល់ប្រជាជនខ្មែរ រួមទាំងខ្ញុំផងចុះ.. ភាពស្មោះត្រង់ត្រូវតែឈ្នះ..»។ តាមការបង្ហាញរបស់ ហ្វីយ៉ាតា មានគណនីហ្វេកប៊ុកមួយបានអះអាងថាជាទាហានការពារនៅប្រាសាទតាមាន់មានបំណងចង់សុំច្បាប់មេរបស់ខ្លួនជូនដំណើររូបនាងឡើងយន្តហោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlS-S1hZfdzALWQ2LTfe72oNLDHjSrSNC7__96QKMhXQp_NiWypNj3f4VefF8Zb-4FB4XNxqcQra6wBPuXmKKMc83MEYBMPuDEGUCYZjwTPxPo3fyTeQdk2xTuU1lWsRw38TOBNCFK7xRbU_-R9X8X4Sj8psEBjouN0cqisO6lFifkdam9aXLNvmz7WlnP/s2048/image_2025-09-18_15-01-29.png

ខ្លឹមសារមួយទៀតគឺបានបង្ហាញពីអ្នកគាំទ្រដែលសម្តែងការព្រួយបារម្ភចំពោះសុខសុវត្ថិភាពរបស់ ហ្វីយ៉ាតា ដែលត្រូវចេញទៅប្រកួតនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3qZ2Ik7ZPbpL__gN93x9hTR8tGiehgzGWpYnJB9C6PQ3NP-zgGscCzU6CGWV-mwvgKUnAE70YBrI33u1EjAq6reiNmPYAFBwtYPKO_5mlNzcAcjAZr98jEqoTxpS7Ld2cxvWjsXfNctoRm-xhqIBFIjBb1Ni4c-ZLVDtg34BZj4zxDW-i-tCeuRdOIiK/s2048/image_2025-09-18_15-01-32.png

ស្ថិតក្នុងកាលៈទេសៈនេះវាពិតជាមានភាពតានតឹងសម្រាប់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដែលនឹងត្រូវចេញទៅប្រកួតនាពេលឆាប់ៗខាងមុខនៅប្រទេសថៃក្នុងការតំណាងឱ្យប្រទេសកម្ពុជា។ ហ្វីយ៉ាតា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នាងមានការព្រួយបារម្ភ ប៉ុន្តែពិតជាមិនចង់ឈប់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfHErw7k_71tVXfW2dVngyw1ynOCd8p0WoHdSmJ1hipnFQmoqk1HP-Jj-qBZ2-Id8Mp4q8ipOjVGtByNNm8w3TvBsAXgi6GiOSNP96N88Q6RS1yG07BXIIv5iTfWNg8aE_3PcU7QfBjd99wrmF1ZsiOV46AllXwj_inivAtnS9QZ-qv6n54mpvCC2TDLsi/s774/image_2025-09-18_14-42-59.png

គួរបញ្ជាក់ផងដែរថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទឹកដីប្រទេសថៃ៕