ភ្នំពេញ៖ ក្រោយលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងប្រាប់ពីការពិតនៃការបន្តឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយបទឈប់បា.ញ់ នៅក្នុងមហាសន្និបាតអាយប៉ា (AIPA) នៅម៉ាឡេស៊ី ថៃគាំងមិនដឹងរកអ្វីមកបកស្រាយបាន ក្រោយមកបែរជាបកមកចោ.ទកម្ពុជាថានិយាយកុហកប្រាប់អន្តរជាតិ និងលើកឡើងពីរឿងផ្សេងដើម្បីបង្វែចំណាប់អារម្មណ៍អន្តរជាតិទៅវិញ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃនាយប់ថ្ងៃទី១៨ ខែកញ្ញា បានលើកឡើងថា កម្ពុជាបាននិយាយកុហកអង្គការ AIPA ដើម្បីជំរុញឲ្យអាស៊ានបញ្ឈប់ការប្រើកម្លាំង និងអំពើហិ.ង្សារបស់ថៃ ជុំវិញអរិភាពដែលកើតមាននៅភូមិព្រៃចាន់កាលពីថ្មីៗនេះ។
នៅក្នុងអត្ថបទនៃព័ត៌មាននេះ The Nation បានសរសេថា ការលើកឡើងរបស់លោកជំទាវ ឃួន សុដារី ពាក់ព័ន្ធនឹងការចោ.ទប្រកាន់ថៃពីបទឃុំខ្លួនទាហានខ្មែរ១៨នាក់ដោយខុសច្បាប់ ការរាយបន្លាលួសល្មើសអធិបតេយ្យ និងប្រើកម្លាំងយោធាមកវា.យប្រហារជនសុីវិលកម្ពុជា គឺជារឿងមិនពិតនោះទេ ហើយជាការឆ្លើយតប លោក Chalad Khamchuang ដែលជាអនុប្រធានទីពីរនៃសភាតំណាងរាស្រ្ត និងជាប្រធានគណៈប្រតិភូសភាថៃ បានធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការលើកឡើងនេះ។
លោក Chalad បានបញ្ជាក់ថា សភាថៃមិនមានបំណងចង់បំផ្លាញបរិយាកាសមិត្តភាពរបស់ AIPA ដោយការពង្រីកជម្លោះ ឬការបង្ហាញព័ត៌មានបកស្រាយអ្វីច្រើននៅលើវេទិកានេះទេ ព្រោះរាល់ឧប្បត្តិហេតុមានឯកសារ និងភស្តុតាងច្បាស់លាស់។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចប្រជុំថា វាជាការរក្សាការគោរពគ្នាទៅវិញទៅមកក្នុងចំណោមសមាជិកដែលចូលរួម។
យ៉ាងណាក៏ដោយ លោក Chalad បានបំភ្លឺថា ស្ថានភាពព្រំដែនដែលកម្ពុជាបានលើកឡើងគឺជាការបំភ្លៃច្បាប់អន្តរជាតិ ដោយកម្ពុជាបានកត់សម្គាល់ថា កម្ពុជាបានវា.យប្រហារលើជនស៊ីវិលថៃ និងហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងប្រព័ន្ធគ្រាប់រ៉ុក្កែត BM-21 បណ្តាលឲ្យស្លា.ប់ និងរបួសជនស៊ីវិលស្លូតត្រង់ជាច្រើន រួមទាំងកុមារផងដែរ។
ការលើកឡើងរបស់លោក Chalad Khamchuang ដូចខាងលើនេះ គឺជាការព្យាយាមលើកពីចំណុចអវិជ្ជមានរបស់កម្ពុជាដើម្បីឲ្យអន្តរជាតិប្ដូរការគិត ទាំងដែលរឿងទាំងអស់នោះជារឿងដែលថៃខ្លួនឯងប្រឌិតឡើងក៏ដោយ។ មួយវិញទៀត ថៃក៏មិនមានអ្វីសម្រាប់បកស្រាយដើម្បីឲ្យអន្តរជាតិជឿផងដែរ ព្រោះជាក់ស្ដែងថៃពិតជាបានប្រព្រឹត្តល្មើសនឹងបទឈប់បា.ញ់មែន ហើយភ្លាមៗនៅពេលដែលកម្ពុជាលាតត្រដាងពីរឿងនេះ ថៃភ័យរកនឹកនិយាយអ្វីមិនឃើញ ទើបមានតែបកមកចោ.ទថាកម្ពុជានិយាយកុហក និងលើកឡើងពីរឿងផ្សេងដើម្បីបង្វែសាច់រឿង និងលាងខ្លួនចេញពីភាពអាម៉ាសដូចខាងនេះ៕