ប្រទេសថៃ ៖ កងទ័ពឈ្លានពានថៃបានចាប់ផ្តើមគម្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវមុនគេក្រោមហេតុផលពង្រឹងសន្តិសុខ ការពារការល្មើសអធិបតេយ្យ និងផ្តល់ភាពងាយស្រួលសម្រាប់ការយាមល្បាតនៅព្រំដែន ។ ការចាប់ផ្តើមគម្រោងសាងសង់របង គឺក្រោយពីកងទ័ពថៃប្រើប្រាស់អំពើហិ.ង្សាយ៉ាងសា.ហាវព្រៃ.ផ្សៃមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។.jpg)
កាលពីថ្ងៃទី១៧ ខែកញ្ញា សមត្ថកិច្ចថៃបានបា.ញ់កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែង និងឧបករណ៍បំពងសំឡេងមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យហៀរទឹកភ្នែក ប៉ះពាល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ។ លើសពីនេះ កងទ័ពថៃបានបង្កអំពើហិង្សាដោយប្រើប្រាស់ឧបករណ៍បង្ក្រាប និងបា.ញ់ជំពាមកៅស៊ូគ្រាប់ឃ្លីបណ្តាលឱ្យពលរដ្ឋខ្មែរដួលសន្លប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ដោយចោទប្រកាន់ពីបទល្មើសអធិបតេយ្យ ។
ការចាប់ផ្តើមគម្រោងសាងសង់របងព្រំដែន គឺក្រោមហេតុផលបង្កើនប្រសិទ្ធភាពនៃការរក្សាសុវត្ថិភាព និងសន្តិភាពនៅតាមបណ្តោយព្រំដែនជ ។ កាលពីថ្ងៃទី១៨ ខែកញ្ញា កងទ័ពថៃបានដំឡើងកាមេរ៉ាសុវត្ថិភាព CCTV នៅបង្គោលព្រំដែនលេខ៥០ ស្ថិតក្រោយព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) ដែលព្រំដែនខេត្តស្រះកែវជាការទទួលខុសត្រូវរបស់កងកម្លាំងបូរ៉ាផា ។
ក្រៅពីការដំឡើងកាមេរ៉ាលើរបងព្រំដែន ក៏មានការដំឡើងប្រព័ន្ធភ្លើងបំភ្លឺ និងសូឡាផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ការយាមល្បាតព្រំដែនរបស់កងទ័ពថៃ ។ ក្រៅពីនេះ នឹងមានប្រព័ន្ធចាប់ទិន្នន័យដែលអាចរក្សាទុករូបភាពរហូតដល់៣០ថ្ងៃ ។ ទាហានឈុតខ្មៅបានកាប់ដើមឈើធំៗនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យកាមេរ៉ាលើរបងចាប់រូបភាពបានច្បាស់ ហើយទាហានឈុតខ្មៅថៃនឹងកាប់ដើមឈើធំៗបន្តទៀត ។.jpg)
គួរបញ្ជាក់ថា គណបក្សភឿថៃរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានប្រគល់អំណាចឱ្យកងទ័ពថៃមានសិទ្ធិសម្រេចចិត្តបើក-បិទព្រំដែនកម្ពុជា-ថៃ និងចាត់វិធានការផ្សេងៗ ។ ពេលនេះ លោក អនុថីន ឆាន់វីរៈគូន មកពីគណបក្សភូមិចៃថៃក្លាយជានាយករដ្ឋមន្ត្រីថ្មី ក៏បានប្រគល់អំណាចឱ្យកងទ័ពថៃមានអំណាចសម្រេចចិត្តលើការងារព្រំដែនដូចគ្នា ។ វាធ្វើឱ្យកងទ័ពថៃកាន់តែខ្លាំងដៃប្រឌិតរឿងចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យ និងបង្កប់មីនថ្មី ខណៈពលរដ្ឋថៃជ្រុលនិយមគាំទ្រសកម្មភាពឈ្លានពានរបស់កងទ័ពខ្លួន ។
កាលពីថ្ងៃទី១៨ ខែកញ្ញា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយមកកាន់សារព័ត៌មាននៅសភាពាណិជ្ជកម្មថា កងទ័ពថៃជាអ្នកចាត់វិធានការនៅព្រំដែនខេត្តស្រះកែវ និងគ្មានការបើកព្រំដែនឡើយ រដ្ឋាភិបាលនឹងស្តាប់មតិកងកម្លាំងនៅព្រំដែន ថៃត្រូវតែរក្សាផលប្រយោជន៍ជាតិ ។ កងទ័ពជាអ្នកចាត់វិធានការ មានសិទ្ធិសម្រេចចិត្ត និងរាយការណ៍ពីបញ្ហានៅព្រំដែនខេត្តស្រះកែវ ពីព្រោះច្បាប់អាជ្ញាសឹកបានប្រកាសនៅតំបន់នេះរួចហើយ ៕










