ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាដ្បិតតែកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានរកឃើញម្ចាស់មកុដហើយក្តីប៉ុន្តែការដ្រាម៉ានៅលើបណ្តាញសង្គមកើតមានជាហូរហែរហូ។ ទោះយ៉ាងណា នាយកកម្មវិធីនេះគឺជាលោក ឆយ ពុំបានចេញមកនិយាយអ្វីនោះទេចាប់តាំងពីមានភាពចម្រូងចម្រាសមកប៉ុន្តែស្រាប់តែលោកបង្ហើបនៅលើ Instagram ជាមួយនឹងពាក្យថាចូលនិវត្តន៍អមមកជាសញ្ញាសួរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJkc9PqYRM5MN0PwUFAaWz8O04LQ0KZPKYz_yuwczYejijGARSAHVbipgwGG0VNqxCrnso6FtzjDOaMjXMgMq9OuwgRpzVIDpmAvmehCHHEEi4R_9t7CKQzm27A5hXBmNymRtOIDkJ86jtv36Ohx9hfClJeEq9W30N_KErsVl1LwxhzKb0eHQhrbkspiRE/s2048/image_2025-09-19_09-00-43%20(2).png
កាលពីថ្ងៃទី១៨ ខែកញ្ញា ផេកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញអំពីនាយកជាតិក្នុងកម្មវិធី Miss Universe Cambodia លោក ឆយ បានបង្ហាញសកម្មភាពបន្ទាប់ពីជិតមួយសប្តាហ៍នៃការរកឃើញមកុដកម្មវិធីនេះ។ លោកបានបង្ហោះពាក្យជាភាសាអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «ចូលនិវត្តន៍» ជាមួយនឹងសញ្ញាសួរ។ ពាក្យខ្លីនេះបានធ្វើឱ្យមនុស្សជាច្រើនជឿថាលោកទំនងជាចង់សម្រាកពីការរៀបចំកម្មវិធីបវរកញ្ញាចក្រវាលហើយមើលទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Dg24gBjRU37PePuqLHDzHE-oZqYYNTDyJ4TwY3KiWK8ZBmBFu_nYAL2p06ksaAHdvp6mQWKRTmj3EZITXKwmTlCAiwp1dKvEmCIGwMkPbEktcAfiPdi4miL87FmlswsHJ1gi49EFu6dC9_5ioGW_jXvDidob0zBHfUd9I5PhytN2ajXJw14js0D-fSUh/s2048/image_2025-09-19_09-00-43.png
គួរឱ្យដឹងថាលោក ឆយ បានកាន់កាប់សិទ្ធិរៀបចំកម្មវិធី Miss Universe Cambodia ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយឆ្នាំនេះលោកមានការរៀបចំប្រកួតប្រជែងជាច្រើនវគ្គ ប៉ុន្តែការប្រកួតក្នុងកម្មវិធីនេះបែរជាមានការដ្រាម៉ាកើតទុក្ខមិនសុខចិត្តទៅវិញ។ ឃើញចេតនារបស់លោក ឆយ ទំនងជាចង់ចូលនិវត្តន៍បែបនេះ អ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តលោកឱ្យបន្តកាន់កម្មវិធីនេះបន្តទៀតព្រោះការរៀបចំរបស់លោកគឺធ្វើបានល្អច្រើនណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQGxprIFXlPBOcyNphqADjjMBFTn27qoYvMbhzory2ber7F86A8kj5U6RLLXVUY-TdY-gkx1hIy5JgpMNQ00DyL1J-f9OVu_sDVPZRg7PStd4vrWFiKB-qV-bfYj64uh7_nNOThxxyJCNWbE2Y2HrXcjug28x2D74W2fZzXV0rhyphenhyphenyPL2ntv5dnEh18KMJf/s1350/SnapInsta_to_491460748_18495443449027416_2447377648483544460_n.jpg

មិនត្រឹមតែទស្សនិកជនគាំទ្រទូទៅប៉ុណ្ណោះទេ ងាកមកកាន់លោក អូលីវ៉ា គង់ ក៏បានកោតសរសើរលើកទឹកចិត្តលោក ឆយ ដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbGh-FV-OJm72-PxIa6sOCPxiaBIDcPw-GfKLpD09-j0QOA8bZ-iAfQo5LX49RSCGJoyL1LalKtsGozQ0wF2uXAe5Akvk0Wo2hBWZmkmAMQ2Uug0sjKLALPjllbNeKxfQMKNn438ttpXbAxIcUksxA_WSb2AGrok0Pdfcg8J15ti_LS7D7XrJptF_DTM51/s1349/SnapInsta_to_514668162_18509824921027416_3630567608827106593_n.jpg

អ្នកច្នៃម៉ូតទទួលបានពានរង្វាន់អន្តរជាតិរូបនេះបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «គាត់គឺជា ND មួយរូបដែរមានចក្ខុវិស័យល្អ ជាអ្នកដឹកនាំអស្ចារ្យ ប្រកបដោយក្រមសីលធម៌ ខ្ញុំនៅតែគោរពស្រលាញ់នឹងគាំទ្រឱ្យគាត់បន្តនៅក្នុងវិស័យមួយនេះ»៕