នៅថ្ងៃទី១៧ ខែកញ្ញា តារាសម្តែងល្បីឈ្មោះប្រចាំប្រទេសចិន Dilraba Dilmurat បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ម៉ាកយីហោមួយត្រឹមតែដប់នាទីប៉ុណ្ណោះប៉ុន្តែហ្វូងមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាអ៊ីនធឺណិតម្នាក់ដែលមានឈ្មោះថា Xiao Huangdou ដែលឈរនៅជួរទី៣ បានទាញទូរសព្ទរបស់ខ្លួនយ៉ាងរំជើបរំជួលដើម្បីថតរូប idol របស់លោក។
.png)
ទោះយ៉ាងណា វីដេអូដែលតារាអ៊ីនធឺណិតរូបនេះបង្ហោះនៅលើបណ្តាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សជាមួយនឹងមតិសាធារណជនជាច្រើនដូចជា «តើនេះពិត Dilraba Dilmurat មែនទេ?»។ នេះដោយសារតែវីដេអូរបស់លោកបង្ហោះគឺមានផលប៉ះពាល់នៃភាពស្រស់ស្អាតដែលបណ្តាលឱ្យសមាមាត្រផ្ទៃមុខរបស់ Dilraba Dilmurat ត្រូវបានបង្ខូចទ្រង់ទ្រាយយ៉ាងខ្លាំង។.png)
ឃើញស្ថានភាពបែបនេះ Xiao Huangdou បានប្រញាប់បង្ហោះវីដេអូសូមទោសដោយទឹកមុខភ័យស្លន់ស្លោដូចភ្លេចសរសេរឈ្មោះពេលប្រឡង។ លោកបាននិយាយថា «ចំពោះ Dilraba Dilmurat និងអ្នកគាំទ្រ ខ្ញុំសូមទោស ខ្ញុំមិនបានប្រើកាមេរ៉ាដើមរបស់ខ្ញុំដើម្បីថតវីដេអូទេ ខ្ញុំប្រញាប់ ហើយ Dilraba Dilmurat ចេញបានតែដប់នាទីប៉ុណ្ណោះ។ ខ្ញុំប្រញាប់ហើយបានបង្ហោះវីដេអូនោះដោយផ្ទាល់។ Dilraba មើលទៅមុខរាងស្រឡូន ខ្ញុំមិនបានប្រើកាមេរ៉ាដើមរបស់ខ្ញុំថតវីដេអូទេខ្ញុំសូមទោសខ្ញុំមិនមានចេតនាទេ។ ខ្ញុំត្រូវការការកាម៉េរា Edit សម្រស់ ប៉ុន្តែ Dilraba ពិតជាមិនត្រូវការវាទេ!»។.png)
ការសូមទោសដ៏ស្មោះនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រតារាស្រីរូបនេះស្ងប់ចិត្ត។ អ្នកគាំទ្រភាគច្រើននិយាយដោយចិត្តទូលាយថា «អត់ទោសឱ្យលោកវាគ្រាន់តែជាកំហុស»។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺរឿងរ៉ាវនេះមិនបានក្លាយទៅជាសង្គ្រាមអ្នកគាំទ្រនោះទេ ប៉ុន្តែបែរជាក្លាយជាឈុតដ៏គួរឱ្យអស់សំណើចវិញ។ ការបង្ហាញអារម្មណ៍មិនសប្បាយចិត្តរបស់ Xiao Huangdou គឺពិតជាប្រាកដណាស់ដែលអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនយល់ចិត្តពីលោក៕.png)










