Home Blog Page 360

អ្នកជំនាញជាន់ខ្ពស់អាមេរិក ៖ «បារាំងបានកំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់ តែថៃពុំទទួលស្គាល់»

0

អ្នកជំនាញជាន់ខ្ពស់មកពីវិទ្យាស្ថានគោលនយោបាយបរទេសរបស់សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Channel News Asia ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ និងចែកចាយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។ លោកផ្តល់ដំណោះស្រាយជម្លោះកម្ពុជា-ថៃ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ហើយលោកថា បារាំងបានកំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់តាំងពីឆ្នាំ១៩០៧ មកម៉្លេះ ប៉ុន្តែថៃពុំទទួលស្គាល់ការកំណត់ព្រំដែនរបស់បារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF82O7g6LO27Wau5n6aUrzJo_ZMyBV0ivnhYb9b0qimq5LoIv1yD-TxiS1umDb1-q-lhV_90_LgXeq5u4S_32cKH_uTplEBFzr10owXSIQ_9Nb2mtm1DYkyO7UdV-xTEaNYU3kmC4rtICINAXvKnvr-zO0wRQAcaL9APb8610GtUkfLLt1UrR8ZttXqK3O/s1080/image_2025-08-04_08-48-27%20(2).png

អ្នកជំនាញជាន់ខ្ពស់អាមេរិកនិយាយថា វាជារឿងចាំបាច់ដែលកម្ពុជា-ថៃត្រូវតែទម្លាក់គំនិតជាតិនិយមខ្លាំងពេក ហើយព្យាយាមឈ្វេងយល់ថា សន្តិភាពយូរអង្វែងកើតឡើងដោយសារការយល់ព្រមពីប្រទេសទាំងពីរ ។ កម្ពុជា-ថៃត្រូវតែយល់ថា ពេលនេះ ពុំមែនជាពេលបណ្តុះគំនិតជាតិនិយមខ្លាំងទេ ប៉ុន្តែវាជាពេលដែលប្រទេសទាំងពីរត្រូវប្រើប្រាស់ហេតុផលដើម្បីបង្កើតសន្តិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-v-ig-jlok30AEZrzQMe0Yp9tZeNTDtoOjV9MFph8RLOjZ6uB-GMAwYFj-1WpCKbbA1jfddnKM6qJjO_YlBoeQ3KuPYbOdjp8wzYkh0TverD2ITOdNojJFFUIhpYPn8xJFcbzTJW1G9PytF-2oR1SL-hl-Ol5I2A6BnXPfKWiY2QMJi9XamlPl78AlsNY/s1500/image_2025-08-04_08-48-28.png
ចំណែកការដោះស្រាយជម្លោះរយៈពេលវែងរវាងកម្ពុជា និងថៃ គឺការដោះស្រាយជម្លោះនេះមានលក្ខណៈស្មុគស្មាញ ។ អ្វីដែលលំបាកបំផុត គឺការកំណត់តំបន់ព្រំដែនឱ្យច្បាស់លាស់ ហើយនេះជាមូលហេតុនាំឱ្យជម្លោះកម្ពុជា-ថៃអូសបន្លាយពេលរហូតមកដល់ពេលនេះ ។ បារាំងបានកំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់តាំងពីឆ្នាំ១៩០៧ មកម៉្លេះ ប៉ុន្តែថៃពុំទទួលស្គាល់ការកំណត់ព្រំដែនរបស់បារាំង បើទោះជាមានការកាត់ក្តីពីតុលាការយុត្តិធម៌អន្តរជាតិក្តី ប៉ុន្តែនៅតែមានបញ្ហាតាមបណ្តោយព្រំដែនកម្ពុជា-ថៃរហូតមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRjCdlM3svgYPOBNGoiGBb_9-dRV-1afPKr935axtKkh4p3pwtI-hrI7LhnuHwBxGqxDFZtHvT1fCAqHrbao8qwaIBDJsuOfd0bM0SK_BVnjmihjl9Wvf22pDUGV7qDZMTCykGFNT9leoz1NLvNBNPqJ4H_7wR14BYaUz1irQcN977BsWuSfkOqjSFCuCB/s1280/image_2025-08-04_08-48-27%20(3).png
លោកបានណែនាំឱ្យកម្ពុជា-ថៃមានដំណោះស្រាយជម្លោះព្រំដែនចំនួន៣ចំណុច រួមមាន ៖

១-កម្ពុជា-ថៃត្រូវកំណត់ព្រំដែនឱ្យច្បាស់លាស់
២-កម្ពុជា-ថៃត្រូវកំណត់វិធានការអ្វីម្យ៉ាងដើម្បីតាមដានការអនុវត្តបទឈប់បាញ់ឱ្យមានទំនុកចិត្ត និង
៣-បង្កើនការវិនិយោគសេដ្ឋកិច្ចនៅតំបន់ព្រំដែនទាំងសងខាង ដើម្បីឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍ និងការខាតបង់ ព្រមទាំងមានសន្តិភាពយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit5dL4KvQWxQPv9LgH_6bBMexaeJQMVPE8Z9d9KILuBE-3kA-kmlDfATkgwP1IbzUp078nRQRFw2us5RXPtZ3uobxnvbp5xlzo3Np9HKeUSa6gAT6TAbWAU3VzmXYx7kQPD-mvgSnnH1AwI-8n_vnmjuuJW30MnsdcsZBER4xiKYBpX9KoOe0zEz9QNVqo/s800/image_2025-08-04_08-48-29.png

អ្នកជំនាញជាន់ខ្ពស់អាមេរិកគិតថា ដំណោះស្រាយទាំង៣ចំណុចនេះចាំបាច់ត្រូវតែប្រើប្រាស់ទាំងផ្នែកសេដ្ឋកិច្ចស្ថាប័ន និងគូរផែនទី ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឱ្យមានសង្គ្រាមរវាងកម្ពុជា-ថៃពេលនេះ គឺមែនមែនជាការចៃដន្យទេ ប៉ុន្តែវាដល់ពេលសង្គ្រាមកើតឡើង ដោយសារប្រទេសថៃគ្មានស្ថិរភាពផ្នែកនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9z3TjfLrcGqLJ0P7WxkHhefDGVnv29XEHrMiwRVfITgS72Ttm5_hvfhQgn6N1O6xIpSKERZwqYc5rImDNM2XYbETk8BUmtKar__WyaboCk7nRjHJGdrMgEWaHUvyiyxcga7qQ0NqtIGmumb9AOO-FypGHRqRh0yleqtff6XiFSUS6o4SLDvAPe_clWpTY/s1440/image_2025-08-04_08-48-27.png

គួរបញ្ជាក់ថា នៅប្រទេសថៃអប់រំក្មេងជំនាន់ក្រោយតែប្រវត្តិសាស្ត្របោកប្រាស់ ប្រវត្តិសាស្ត្រក្លែងក្លាយពីមួយជំនាន់ទៅមួយជំនាន់ ទើបធ្វើឱ្យពលរដ្ឋថៃយល់ច្រឡំយ៉ាងខ្លាំង ពុំទទួលស្គាល់ការពិត ដោយសារពួកគេរៀនប្រវត្តិសាស្ត្រប្រឌិត ។ ហេតុនេះ ពលរដ្ឋថៃភាគច្រើននៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា ពីព្រោះយល់ថា គឺជាអតីតទឹកដីរបស់ខ្លួន ហើយសូម្បីតែផែនទី ក៏ថៃគូសផែនទីខ្លួនឯងដែរ ថៃពុំទទួលស្គាល់ផែនទីបារាំង ៕

កម្ពុជាអំពាវនាវឲ្យសមាគមន៍អន្តរជាតិជួយទប់ស្កាត់ និងបញ្ឈប់សកម្មភាពឈ្លានរបស់ថៃ

0

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានវអំពាវនាវឲ្យសមាគមន៍អន្តរជាតិជួយទប់ស្កាត់ភាគីថៃ ដោយស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ករណីព័ត៌មានដែលថាកងទ័ពថៃ គ្រោងនឹងបើកការវា.យលុកតាមបណ្តោយព្រំដែន គឺជាការពិត ហើយត្រូវងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បា.ញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyR4PnQ7r3ie9jA4kyp_e6f4CbLZ2ujCGcBkm4p6Q-ihp-_xJvQdsacD6mqo3iZNDTxDR5yeNrzOUbzeWeshpwygcTJauJJK3cLw9XgWEMVvrzAlzR52Z4T8y1GAIM6Ax4xMbABR8a3V_7kNGyKYeeJwASLhRsOiuf79Q3aoofxIl3kEXvTauu42KdENf/s1266/photo_2025-08-04_08-37-49.jpg
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា នាយប់ថ្ងៃអាទិត្យ ទី៣ សីហា បានឲ្យដឹងថា កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd87cl-2qxTFw8aEQfk3yl0K4XZ0HUi9wffbqzAJut6qtIhBXeIEw0pE3lWc0MS_Mr1BUE9aX82llp7tm81I9YH2-ZxLynnOmmY3TetR0zHETEUuYOEaYQjdKyNI4fVDO7KBAzzJ13PlFco7rvc5T_EwXv_SPuggw7Bc3tobNzlIbhg5YqVU1p6SbKvedS/s1200/photo_2025-08-04_08-37-47.jpg
គួរជម្រាបថា ការអំពាវនាវឲ្យសមាគមន៍អន្តរជាតិជួយពីសំណាក់កម្ពុជានេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា បានទទួលព័ត៌មានថា កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDFhQPz85MwKMba7e9hmmN1TQ9-oJEEvwL19AycXqkPvOLZaUG8wEyTbILoSVYKtDv0FtV3i5-lRN9-xdPuC603vIpVjqlUyRPNzimLsXlAsAyB46QI_nxvgRWHXqLINMIVfET_vlLnJNvmFjG8Y0DNabS4Lkx40qj0tNEqVv4VgUlAOHu_TAKKDfp1aY8/s1240/photo_2025-08-04_08-37-51.jpg

តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវា.យលុកតាមបណ្តោយព្រំដែនចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវា.យលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ គឺនៅមុនពេលនៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHFKEvur-zLhYVOILPPDaPQhHaYMnfWQC335XK3-lMt-zu3f2m-HhnbXg4Y-1t1gp6i5W45yH5NoiUfT48Y5DH7TTVjR_sNB3Z-vtKMGLa7zuY-GWWgpJ8DdS_9QVn-YkSXIX19MteWdBZ977MXnDTd2JbtMqMuLWCJxaYXl1cW6rwsatWaF-I_wBdCBc1/s1199/photo_2025-08-04_08-37-51%20(2).jpg

ទោះជាយ៉ាងណា គិតចាប់ពីយប់ថ្ងៃទី៣ សីហា បន្ទាប់ពីសេចក្ដីប្រកាសមកទល់នឹងព្រឹកថ្ងៃទី៤ ខែសីហា ក្រសួងការពារជាតិកម្ពុជាបានផ្ដល់សេចក្ដីរាយការណ៍មកថា ស្ថានភាពនៅជួរមុខមានភាពស្ងប់ស្ងាត់ជាធម្មតា ប៉ុន្តែកងកម្លាំងរបស់យើងគ្រប់តំបន់ព្រំដែនទាំងអស់កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់៕

តារាចម្រៀង ខេម ស្នើសុំក្រសួងពាក់ព័ន្ធនាំបុគ្គលឈ្លោះគ្នាលើបណ្តាញសង្គមយកទៅអប់រំ

0

ស្របពេលប្រទេសជាតិកំពុងតែជួបបញ្ហាលំបាកមានសុខសន្តិភាពផុយស្រួយគេសង្កេតឃើញថាបុគ្គលមួយចំនួនបានឈ្លោះប្រកែកគ្នានៅលើបណ្តាញសង្គមជេរប្រមាថគ្នាយ៉ាងសាហាវ។ ឃើញសភាពបែបនេះតារាចម្រៀង ខេម បានស្នើសុំក្រសួងពាក់ព័ន្ធយកបុគ្គលដែលកំពុងតែឈ្លោះគ្នាយកទៅអប់រំ ហើយការឈ្លោះគ្នានេះកំពុងតែធ្វើឱ្យសត្រូវមើលងាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGyTcpQyTWnQfYuLKkrSuhnLFMcvNHc99rAdRroSYBZOm5pZkwz47cjEMxVUXatwH0dhwR2B8sJMPI8C8D6tuPAEuFkovx5sWYPnhx4L0RNtuskQFb7yUaQ-N67IBTuSaeQemym9FSj36TA1SdH40UrfOcXx3JzR_o24ogntoFCtCCPLJhBnknoMWM-hgj/s2048/image_2025-08-02_10-41-24.png
តារាចម្រៀង ខេម បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកនាល្ងាចថ្ងៃទី១ សីហា ថា «ស្នើសុំក្រសួងពាក់ព័ន្ធនាំបុគ្គលខ្មែរ កំពុងតែឈ្លោះគ្នាលើបណ្តាញសង្គមស្របពេលប្រទេសកំពុងជួបនូវបញ្ហាចោរឈ្លានពាន អញ្ជើញពួកគាត់ទៅណែនាំផង ប្រទេសកំពុងត្រូវការការរួបរួម ប្រជាជនកំពុងតាមដានព័ត៌មានដែលពិត»។ តារាចម្រៀងសំឡេកស្អករូបនេះបានបន្តទៀតថា «មិចបានប្អូនៗម៉ោឈ្លោះគ្នាអីពេលហ្នឹងនាំឱ្យសត្រូវមើលងាយចឹងសុំបញ្ចប់ទៅប្អូន បើមានរឿងជាមួយគ្នាហៅគ្នាតែពីរនាក់រឺអ្នកពាក់ព័ន្ធទៅកន្លែងស្ងាត់ណាមួយដោះស្រាយទៅកុំបរិហាកេរ្តិ៍គ្នាលើបណ្តាញសង្គមបែបនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggb3oWRLCziWLBH-rhZZMrzZPJutZNZYt-c9lsLzUQXelznpK9pfmMooKKr_XriEqHqVxJoL50lB7qjsmwB3uhZTrSITszrQlPYvyDoUhmoyHJs7J_U2O9SFcIhIFHOGETCl2qHnW1x5YeqH0gS6vrOQY6k6I3_-u3vsct-lG0_ooRUMRQV-N0V-GqDzh4/s1280/image_2025-08-02_10-41-18.png
ខេម បានបញ្ជាក់ចុងក្រោយថា «ប្អូនៗអាណិតថ្នាក់ដឹកនាំយើងផង លោកប្រឹងណាស់ដើម្បីការរួបរួមមួយ និង ដៃម្ខាងទប់សង្គ្រាម ដៃម្ខាងរកការងារជូនប្រជាជន ចឹងប្អូនបានសុខហើយកុំនាំការលំបាកជូនគាត់អី បងសុំចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBg3afrxys4Hz49IDQJp40rVJcGTA4EzmUxiJWkaMX3g33XhbXynVi3-vJKWpXi2Zm3s2sj8bAsXxwq1ttLcjEjJamMGJZyjFvP519-MfNmlhXHyTIbVxRvwojZieU2RTDk-AdOmzKZACgF6eevxbXHudREn-LeqIm-v1qvZEoxzUP3IeAB45Oy4_Q4NSU/s960/image_2025-08-02_10-41-20.png

ការលើកឡើងរបស់ ខេម ក្នុងន័យឱ្យខ្មែរសាមគ្គីគ្នា កុំឱ្យឈ្លោះប្រកែកគ្នានាំឱ្យសត្រូវមើលងាយនេះបានធ្វើឱ្យមនុស្សជាច្រើនគាំទ្រ។ ទោះយ៉ាងណា ការលើកឡើងរបស់ ខេម គេបានឃើញមតិមួយចំនួនតូចហាក់បញ្ចេញប្រតិកម្មអវិជ្ជមានមកកាន់តារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCjW4kNE0L2-edQn8i0q4dVEHiHDMbZA5DfkIpq9m8_9iskALiP5dy9aZZK4lCyJnPqHYqjlkMnpJGnkBnAQk39siu6MACmYEkEY4BxfFXCXcqfthjWqbgKJW9ey7DbRtY3pzoSy6VhJi609sY1DEc7UMd2izpuX6BIpWyw4NisDE6jTKy-N9YPSsxAcVH/s2048/image_2025-08-02_10-41-21.png
គួរបញ្ជាក់ផងដែរថា ពេលនេះសង្គ្រាមនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃបានអនុវត្តបទឈប់បាញ់ហើយ ប៉ុន្តែគ្រាន់តែធូរស្រាលមួយកម្រិតមិនទាន់មានសុខសន្តិភាពពេញបរិបូរណ៍នោះទេ៕

ថៃប្រាប់ពលរដ្ឋភៀសសឹកកុំទាន់ត្រឡប់ទៅផ្ទះ និងរង់ចាំកិច្ចប្រជុំ GBC កម្ពុជា-ថៃនៅម៉ាឡេស៊ីបញ្ចប់សិន

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានប្រាប់ពលរដ្ឋភៀសសឹកកុំទាន់ត្រឡប់ទៅផ្ទះវិញ និងរង់ចាំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា នៅប្រទេសម៉ាឡេស៊ីបញ្ចប់សិន ទើបពលរដ្ឋអាចត្រឡប់ទៅផ្ទះបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh-jFL3RtkAJc6W78TMwSDKlTNtz1_xM-2eUy9M-tVKMULkpMITk8ewdoGlt4oKPAaTYL-6wVflSe7SDhiCS4WV8QRMVBYj-8XY_f3YLvvQGFiLHPy5rKLL8IncmstcRTAatczQvToDNQjJa607L7IIJT-ymAM8QREGjS3TVgF0iXFA1oQELT7gi7dvGoE/s800/photo_2025-08-02_12-14-40.jpg
អ្នកស្រី ឆយិកា វង្សណៈផាចាន់ ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយថា ពលរដ្ឋថៃភៀសសឹកកំពុងស្នាក់នៅក្នុងទីជម្រកផ្សេងៗចង់ត្រឡប់ទៅផ្ទះវិញក្រោយពីកម្ពុជា-ថៃចរចាកិច្ចព្រមព្រៀងឈប់បាញ់នៅម៉ាឡេស៊ី ប៉ុន្តែការត្រឡប់ទៅផ្ទះរបស់ពលរដ្ឋភៀសសឹក គឺអាស្រ័យលើការចរចារវាងភាគីទាំងពីរក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ រយៈពេល៤ថ្ងៃនៅម៉ាឡេស៊ីចប់សព្វគ្រប់សិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihyphenhyphenTL7VmhgJpwsWPwlvYUNDZpA98d4a_B0BIh3XsXfXEokCBA1bquMIxqB2SvTIaVc-4I1fhKIggj4XecI3MRIU1YzUeU6JZMr5suSSXWpMJxphEmyAegycA81K8eD5Qe2kNbWRclOD8QVJmQCiO37lLlDA16MbKXrLAGlj9Ms-JjK8Z0NzZcBmXiB_I5d/s1200/photo_2025-08-02_12-14-39.jpg
ក្រោយពីថៃបាននាំក្រុមមន្ត្រីទូតជាច្រើនប្រទេសចុះពិនិត្យមើលទីតាំងខូចខាតរួចហើយ ក្រសួងការបរទេសថៃនឹងប្រកាសនៅថ្ងៃទី៤ ខែសីហា ពីការខូចខាតដោយសារសង្គ្រាមជាមួយកម្ពុជា ប្រាប់ទៅស្ថានទូតនានាប្រចាំប្រទេសថៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh23YsfNq5LWpLJ2EKbrhcLCOP-fwCrMJwOR8w-wcv0AzmEFnmGeMT0SpaTZHe7jp3viM5V0ezDzAXhXHqNK-NqpRsbFp5ase3TSbYBCObqF5le5xhAaTKrr0mnXeWZqAtf1ijiwtLcETYuY8tuO2hNGL1VnGsLTepmHmJZ40kytsSKptzSlkBE8XGJiTDX/s770/image_2025-08-04_08-32-27.png

ពេលនេះដែរ លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសនឹងប្រជុំតាមអនឡាញជាមួយឯកអគ្គរាជទូតថៃ កុងស៊ុលថៃ និងមន្ត្រីតំណាងថៃនៅប្រទេសនានា ដើម្បីបញ្ជាក់ពីគោលជំហរថៃចំពោះសហគមន៍អន្តរជាតិ ។ ក្រៅពីនេះ ថៃនឹងតទល់ជាមួយព័ត៌មានខាងកម្ពុជា ដោយអ្នកស្រី ឆយិកា ចោទប្រកាន់ថា ជាព័ត៌មានក្លែងក្លាយ បើទោះជាសង្គ្រាមបញ្ចប់ក្តី ប៉ុន្តែការតទល់ព័ត៌មានពុំទាន់បញ្ចប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3l7GKsUfvuWyrv0f9tFmOrievEUUbPMowX1FFLdL1hzXcKk1G3joBLYJFxcN567bAFHQbYIJ_YRqiTyA8bbCVbX1MDs1kbBdfq_AFQRBGrech0GIdg7hXdCMYb16oD45yGzZz8cXgBxbluWJpfBxD1KCSU2clK-QEjYAGWVF-bW3NXIE1ug2lJQaZHWhy/s750/image_2025-08-04_08-32-03.png
ក្រសួងការបរទេសថៃប្រកាន់គោលជំហរការចរចាទ្វេភាគីជាមួយកម្ពុជាតាមរយៈយន្តការផ្សេងៗ ហើយថៃសូមសរសេរប្រទេសជាមិត្តដែលបង្កលក្ខណៈងាយស្រួលឱ្យមានការចរចាឈប់បាញ់រវាងកម្ពុជា-ថៃនៅម៉ាឡេស៊ីក្នុងឋានៈប្រធានអាស៊ាន កាលពីថ្ងៃទី២៨ ខែកក្កដា ។ ការឈប់បាញ់ជាចំណុចចាប់ផ្តើមដ៏សំខាន់ធ្វើឱ្យស្ថានការណ៍ត្រឡប់មករកប្រក្រតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJP_OteJcZhH251s6bp4mbcKHmYS-VhntVs7c_efWo8VZBZov3D74I37IDFG7BcEnJH4ftjaAeFm_IxWbByhqV4w01jJFw2oV8CICZJss_30fsjsMt3GwSxTYsEjdJlOtgE0iKN4zM_1M0iHbdh8mF-bezX5lV6dfxG_9-E7ojdOZEkJs-P3eodhQW76Ap/s1200/image_2025-08-04_08-31-33.png

កាលពីថ្ងៃទី១ ខែសីហា ក្រសួងការបរទេសថៃបានអញ្ជើញបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសមានតួនាទីរក្សាសន្តិភាព និងសន្តិសុខលើពិភពលោក ដូចជា ៖ សហរដ្ឋអាមេរិក ចិន និងជប៉ុន រួមទាំងសារព័ត៌មានបរទេស ចំនួន២៣ មកពិនិត្យទីតាំងដែលថៃចោទថាខូចខាតដោយសារសង្គ្រាម ។ ថៃកុហកពិភពលោក និងចោទប្រកាន់កងទ័ពកម្ពុជាវាយប្រហារតំបន់ស៊ីវិល ស្ថានីយប្រេងឥន្ធនៈ ហាងលក់ទំនិញ មន្ទីរពេទ្យ និងសាលារៀន រហូតបណ្តាលឱ្យពលរដ្ឋខ្លួន និងរងរបួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEWdWBfMBqiqk99Xmro3viwoeIHcgFGZ1544Wz6PNm4E6R7JkTDYfSkXKgzEDKfWcOnF5S2yyrk2Rm1cbV8qNjAH-X6lHRFUkIBPtr2nOpSRC1iuR_BnhZojy-93Be24AeblFrql41pz6aNhIAQVpFTuSuu1I0d7LWLCgEJAofqr83UXU8_wMGIacu7zSB/s1280/image_2025-08-04_08-31-17.png

អ្នកស្រី ឆយិកា និយាយបំភ្លឺប្រាប់ពិភពលោកថា កងទ័ពថៃប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ និងពលរដ្ឋពីការឈ្លានពាន ។ ការចរចាសន្តិភាពយូរអង្វែង គឺកម្ពុជា-ថៃត្រូវតែយកការពិតមកចរចា ខណៈការនាំគណៈប្រតិភូការទូតមកមើលទីតាំងប៉ះពាល់កន្លងមក គឺថៃរង់ចាំកងទ័ពវាយតម្លៃសុវត្ថិភាព ដោយសារកាលពីថ្ងៃទី៣១ ខែកក្កដា កងទ័ពថៃបានប្រមូលគ្រាប់មីន និងគ្រាប់កាំភ្លើងធំនៅទីតាំងជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBMm_vuCNigJTHQNu6W8eS6CMIK9aXeSXzHTZWlgJCoAf9B5oAYUud_6PeCcTmK-9AsirUG9XbMNJI_TAEgJaEPDrsKsR1vnymBES5mX_usoDueqCTVU7g5ICkV2gV5vnyEahsvDRqXE5DRUZBMVFbpv3NexmhuhddgX4JfGjMeKtaEaJll38Y5OVe11VU/s1280/photo_2025-08-02_12-14-41.jpg
គួរបញ្ជាក់ថា ថៃព្យាយាមបំភ្លៃព័ត៌មាន និងកុហកពិភពលោកថា ថៃពុំបានផ្ទុះអាវុធមុន ប្រទេសខ្លួនរងគ្រោះ កងទ័ពថៃគ្រាន់តែប្រើប្រាស់សិទ្ធិការពារខ្លួនពីការឈ្លានពាន និងទម្លាក់កំហុសលើកម្ពុជា ។ តើថៃចោទប្រកាន់កម្ពុជាដល់ពេលណាទៀត ពីព្រោះពិភពលោកដឹងការពិតអស់ហើយថា កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ថៃគ្មានអ្វីដោះសារទេ ៕

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់ការកែលម្អ និងបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការឆ្នាំ ២០២៥ ជូនទីស្តីការក្រសួង

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ការកែលម្អ និងបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៥ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ការកែលម្អ និងបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រង ទិន្នន័យមន្ត្រីរាជការ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ពីថ្ងៃទី០៤ខែ ២០២០០៥ រៀងរាល់ម៉ោងធ្វើការទំនាក់ទំនងលេខធានីភ្នំពេញ ៧៧៥)។

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៩ខែ. ខែ…ឆ្នាំ 1.ឆ្នាំ ២០២៥ វេលាម៉ោង០៤.0.0.

ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង៤:០០ រសៀលថ្ងៃទី១៨ខែৗস ទី១៨ខែ.ឆ្នាំ ២០២៥។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM0c5yzisYYkmv32ZBjyOGz0pHvlLeWAUqy7QFaR7LsaOnalmsbrgkOPoYRefynj-htwVL9j3_OjtkIc5GeU-G2eEj56gt2jcyyZ2hmqbocbCkxTmAeJKrNvUFtCoW083wocwkJJpbP9qrKp13NURBbXHYwBMM2NwBWxGG7ZuYtmmCUyBcoXY0wmFCAIjA/s7015/10_%E1%9E%9F%E1%9E%87%E1%9E%8E_Software%E1%9E%94%E1%9E%BB%E1%9E%82%E1%9F%92%E1%9E%80%E1%9E%9B%E1%9E%B7%E1%9E%80_Central_%E1%9E%95%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%99_04_08_2025.jpg

ថៃប្រកែកថាមិនបានធ្វើទារុ.ណ.កម្មទាហានខ្មែរទេ និងស្នើឲ្យកម្ពុជាឈប់ប្រឌិតរឿងកុហកពិភពលោក

0

ថៃ៖ អ្នកនាំពាក្យរងកងទ័ពថៃ លោក Wanchana Sawasdee បាននិយាយកាលពីថ្ងៃទី1 ខែសីហា ឆ្នាំ2025 នៅចំពោះមុខអ្នកសារព័ត៌មានថៃថា ថៃមិនបានធ្វើទារុ.ណកម្មទាហានខ្មែរដែលបានចាប់ខ្លួនមកនោះទេ កម្ពុជាកំពុងតែព្យាយាមលាបពណ៌ឲ្យថៃ និងកុហកទៅកាន់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZPWm6cswjUaaSU_EpTnSGo9cW0wcR6oFJ-sSRBhxluPOe32EYRpvnllDBYcjmY99ugJk-R5nT88EdGKw82AEQfkk41QqOUfYOxaK0BJGs0KhRIlEM3LutZV-XiSM6BW2aEFEHgkA3YV_URqzpu8w0Teqg2lFZkr6Z2iBheoVjZZ0wsptUL-QxCvhMZolP/s1568/506594868_3110292315798432_5706866104281412611_n.jpg

នៅថ្ងៃទី1 ខែសីហា ឆ្នាំ 2025 ទាហានខ្មែរចំនួន2នាក់ ដែលថៃបានចាប់ខ្លួនបានធ្វើមាតុភូមិនិវត្តន៍មកដល់ទឹកដីកម្ពុជាវិញ នាម៉ោង 11ព្រឹក នៅច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ ទិដ្ឋភាពក្តុ.កក្ដួល និងភាពគួរឲ្យឈឺចាប់បានផុសចេញឡើងពីបេះដូងនៃប្រជាជនខ្មែរគ្រប់ៗគ្នា បន្ទាប់ពីបានឃើញសភាពទ្រុឌទ្រោមទាំងរាងកាយ និងស្មារតីនៃទាហានទាំង2នាក់។ ការណ៍នេះ ក៏បានជំរុញឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់មួយ ផ្ញើទៅកាន់អង្គការសហប្រជាជាតិ ដើម្បីជួយអន្តរគមន៍ និងស៊ើបអង្កេត ករណីធ្វើទារុ.ណកម្មយ៉ាងឃោ.ឃៅមកលើទាហានខ្មែរ ដែលត្រូវបានចាប់ខ្លួនទៅដោយយោធាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaKOWbAAXazEeTWlHBgq5WELaSMyC0GNH6z2oRQpfynjJx6ro6p_n6F6u3WgY5RjjT5VGMhIf5doESVCfXI5BdWZ-t1tUFzziKnZmvICzuuaxNPX1h6Fi-aBpQIaPrpI9uXf8HKpp_XAPQEY-A5Ft9wwgK49J1jcLcg_HwtQ_XurLAl8DTe0g4MFBbbXQK/s1280/photo_2025-08-01_11-37-45.jpg
នៅក្នុងថ្ងៃដដែលបន្ទាប់ពីមានការចោ.ទប្រកាន់ពីសំណាក់កម្ពុជាដូចខាងនេះ ឧត្តមសេនីយ៍ឯក Wanchana Sawasdee អ្នកនាំពាក្យរងកងយោធពលភូមិន្ទថៃ បានចេញមកច្រានចោលវិញភ្លាមៗ ដោយអះអាងថា អ្នកទោសទាំងអស់ដែលត្រូវបានថៃចាប់ឃុំខ្លួន គឺទទួលបានការថែទាំយ៉ាងល្អ មិនមានការធ្វើបាប ឬរងទារុ.ណកម្មអ្វីឡើយ កម្ពុជាកំពុងតែបោ.កប្រាស់ពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQvkcdzB2akBPC-aWeMSYa9tpAXw91AtPd2kMSl5EgnFL0wNjiXMM1XKaiL8s0dEPgWRecjdbR-MTMW9BjyXOUpR7M37BYHJZK5Korp8qonyOqvmu7RZJpiRKWl49Q0mMvg7ldlSiFVBqBUX57nVo-8ChabW5IyXiAg-VK6A2ZzW7dIHRmm1VSoZSp82x-/s1280/photo_2025-08-02_09-06-51.jpg
អតីតតារាសម្ដែង និងបច្ចុប្បន្នជាអ្នកនាំពាក្យរងកងទ័ពថៃរូនេះបានបញ្ជាក់ នៅពេលថៃបញ្ជូនទាហានខ្មែរ2នាក់នោះត្រឡប់ទៅកម្ពុជាវិញ លោកអាចទាយដឹងមុនថាកម្ពុជានឹងប្រើយុទ្ធសាស្រ្តអ្វី ដូច្នេះពេលនេះលោកបានឲ្យក្រុមការងាររបស់លោករៀបចំភស្តុតាងដែលមានរួចរាល់ហើយ ដើម្បីលាតត្រដាងការកុហករបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxdVp70UXor_HylfNrdsumbr0KFaQVkGS2NRFV5AQuoXE_VZw-b6NurBLNMH_HXsCz2jwPTbjxHJuBieLTDSzzqI0-Y4Me8Z73PDrgaOIsZyGmWPYoqN5gMKUJiNy7K9BH1NgNzab_isQvOaGpLdDtqGmodwnl47MBTjoS1DlUyXzVjNtk-KQRoPIZ3D7A/s1280/photo_2025-08-02_09-06-52.jpg

គួរឲ្យដឹងថា ការអះអាងរបស់អ្នកនាំពាក្យរងកងទ័ពថៃខាងលើនេះ ហាក់មិនសង្វាក់គ្នាជាមួយនឹងស្ថានភាពជាក់ស្ដែងនៃទាហានទាំង2នាក់ ដែលយើងបានឃើញទាល់សោះ។ ក្នុងន័យនេះ បើតាមគណៈកម្មាធិការសិទ្ធិមនុស្សនៅកម្ពុជា បានគូសបញ្ជាក់នៅក្នុងញ្ញត្តិដែលដាក់ទៅអង្គការសហប្រជាជាតិថា កងកម្លាំងកម្ពុជាទាំងអស់ដែលត្រូវបានយោធាថៃព័ទ្ធចាប់នៅក្នុងលេណដ្ឋាន កាលពីថ្ងៃទី 29 ខែសីហា គឺមានសភាពប្រក្រតី មានសមត្ថភាពគ្រប់គ្រាន់ និងមានស្មារតីជាធម្មតា។ ប៉ុន្តែនៅពេលទាហានចំនួន2នាក់ ត្រឡប់មកដល់មាតុភូមិវិញក្រោយការដោះលែង ស្រាប់តែមានម្នាក់រងរបួសដល់ពិការ ខណៈម្នាក់ទៀតវិបល្លាសផ្លូវចិត្ត ដែលជារឿងមិនអាចទទួលយកបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ20jolObLY1unwAneZKcJsivIu9Lec-PJah3Y4H_A4Vf-jCgED-w2LmzlOHqHhr_WvENh-MfEHxz3clCsEAlnvyS9DATsaJcyl9Rud5w0O9TyPSTmK_kSGJr9dgf9l0FnSVvfwCvzAfU8cstYuYFUK5jcr0E3oB1LA2zbV3XAFYyhi8rwnUjedSTZ5MPB/s1280/photo_2025-08-02_09-06-53%20(3).jpg
ដោយឡែក ចំពោះទាហានខ្មែរដែលនៅសល់ ថៃក៏មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការបញ្ចូនពួកគាត់ឱ្យត្រលប់មកមាតុប្រទេសវិញពេលណានោះដែរ ខណៈថៃគ្មានភស្តុតាងបញ្ជាក់ពីសុខសុវត្ថិភាពរបស់ពួកគាត់ ហើយក្រសួងការពារជាតិកម្ពុជា បានព្យាយាមទទូចឱ្យថៃ ប្រគល់ពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់បំផុត និង ដោយសុវត្ថិភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh91klRHRl3N10sjbJdsHuOMfhb71dwgErnpU2VyUQ0RMwt-WoC4cP1xEuGo7SG1NWeHLUHQHhAM32RVmfTpusU0qhgwhkPNm6FIJVhISP50Bx-CppcK3WCd2B_Z88ulRww-FQhfDhsOqjO1VJ6ZqvD3caFoCOHfJddM48P31udy20izdjR4L9DJyp0mcJJ/s1280/photo_2025-08-02_09-06-53.jpg

 

ខេត្តភាគខាងជើងវៀតណាមជន់លិចធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងត្រឹមតែមួយយប់

0

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រថា ទឹកជំនន់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤ នាក់ស្លា.ប់ និងបាត់ខ្លួន នៅក្នុងខេត្ត Dien Bien ភាគខាងជើងនៃប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1vjHC5Tc7fecI56JLrqkgh2D6pLXMphy-aP8jcnuipRXUfVPJHLHk-YJtt_1seu4KMkCJqXz-IWTNlCPagerbX19iO_1wPdc2DfwktoYAjCI92pbdalcep1uBrcYxBFnVH347ggizED5vHwpujdmX_CObOA4v6Lyc3dErdopJveu5sxEewfdgXOXboeSx/s1200/image_2025-08-02_10-48-37.png

កាសែត Tien Phong បានរាយការណ៍ថា ទឹកជំនន់បានកើនឡើងយ៉ាងឆាប់រហ័សនៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង ដោយបានជន់លិចផ្ទះនៅតំបន់ទំនាប និងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ ព្រមទាំងការរអិលបាក់ដីនៅតំបន់ភ្នំនៃខេត្ត។ ក្នុងនោះភូមិភ្នំ Xa Dung បានរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លា.ប់ម្នាក់ និងបាត់ខ្លួនចំនួន ៦ នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL3eBJqnk2DdOL1OmekdCn6_5uawGjMWKYXBeZpNbhQzZQUAF21pMlkvfL9adShUoQPbafkthMzjASzX87m8JCtAaQsmJSeJbCSGZT4C78UDCk1L_SguJNLUmcr-HEehxZh1u4lpe7h5YZt6wleudRq-EJF1BWunnlFPwaF1LD1GlUFGN3QiVrgHg8qJ86/s3254/image_2025-08-02_10-48-32.png
បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា ចរាចរណ៍ និងបណ្តាញអគ្គិសនីទៅកាន់ផ្នែកមួយចំនួននៃខេត្តត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEholnt3wE-3wFg9G-o7a-jYCHw0JoLU0e_K6Dmo_NdTP78LVSxuPckKTt73Qws2GPRttKM-k5G5xa-EOfhAdamBLQbgIkr1eYQfTXXUUq3G8gW-RXuu9-pQbpNu4-fMzGbwLgckHIpq5-p7yUPZAPriOqQZX8o_Xs_tuzHS2YQ9XB9Reu1JSMJW7ip6RQGl/s800/image_2025-08-02_10-48-37%20(2).png

ជនរងគ្រោះពីរនាក់នៅក្នុងភូមិ Hang Pu Xi ត្រូវបានកប់ក្នុងដីភក់ ហើយក្រុមអ្នកជួយសង្គ្រោះមិនទាន់រកឃើញសាក.សពរបស់ពួកគេនៅឡើយទេ។ លើសពីនេះ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តបានរារាំងដល់ការស្វែងរកអ្នកបាត់ខ្លួនជាខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxmQRxWiyVqxxIIjMqG1TdaOtGucXo4WQcNB9JN1Cr3OoUGmzDgNk86mM6KTjUW-m3bqoxkIWnTITy3KMFMfnppSswefEBugc0CMRsFP7CQN94BWnPQfrZs_pA_8bZySNlaeMSASeoJy_Xa476irxbZr47M4opLse6og2aH7VdCPZiVPR7Uj_D8uUKuKHD/s1200/image_2025-08-02_10-48-37%20(3).png

នាយករដ្ឋមន្ត្រីស្តីទីថៃបដិសេធការទាមទារប្រាសាទតាក្របីរបស់កម្ពុជាព្រោះបារម្ភប៉ះពាល់ការចរចា

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ The Better News រាយការណ៍កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ សូមវាយតម្លៃស្ថានការណ៍សិន មុននឹងអនុញ្ញាតឱ្យពលរដ្ឋភៀសសឹកវឹលត្រឡប់ទៅលំនៅឋានវិញ ដោយសារលោកពុំជឿជាក់កម្ពុជា ។ ក្រៅពីនេះ លោកពុំឆ្លើយតបជាមួយអ្នកសារព័ត៌មានរឿងថៃទាមទារប្រាសាទតាក្របីរបស់កម្ពុជាទេ ពីព្រោះបារម្ភប៉ះពាល់ដល់ការចរចារវាងប្រទេសទាំងពីរ ។

លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយពីករណីពលរដ្ឋថៃធ្វើអត្តឃាតដោយសារពិបាកចិត្តរឿងស្ថានការណ៍ជម្លោះ និងចង់ត្រឡប់ទៅលំនៅឋានថា លោកសោកស្តាយជាមួយគ្រួសារសាកសព ហើយរដ្ឋាភិបាលថៃបារម្ភពីពលរដ្ឋ ។ រដ្ឋាភិបាលចង់ឱ្យពលរដ្ឋភៀសសឹកត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែស្ថានការណ៍ពុំទាន់ល្អប្រសើរ ១០០% ទេ ពីព្រោះពុំទាន់ជឿជាក់លើកម្ពុជា ។ ដូច្នេះ ត្រូវរង់ចាំវាយតម្លៃស្ថានការណ៍ម្តងទៀត បើគ្មានហេតុការណ៍អ្វីទេ ពលរដ្ឋអាចត្រឡប់ទៅលំនៅឋានបាន ។

ក្រោយកម្ពុជានាំអនុព័ន្ធយោធាបរទេសមកមើលទីតាំងរងខូចខាតដោយសារការវាយប្រហារ និងការឈ្លានពានរបស់កងទ័ពថៃ លោក ភូមិថាំ ចោទប្រកាន់ថា ដោយសារកម្ពុជាបង្កសង្គ្រាមមុន ទើបកម្ពុជាដឹងថា ថៃអត់ធ្វើអ្វី ។ លោកនិយាយកុហកប្រាប់ពលរដ្ឋថា ប្រទសថៃរងគ្រោះ ទើបពុំទុកចិត្តកម្ពុជា ខ្លាចកម្ពុជាបង្កជម្លោះ ។

ចំណែកការលើកឡើងថា កងទ័ពកម្ពុជាគ្រប់គ្រង និងឈរជើងនៅប្រាសាទតាក្របី ខណៈថៃគ្រប់គ្រងតែតំបន់ខ្លះ លោក ភូមិថាំ ប្រាប់ថា បើនិយាយពីយុទ្ធសាស្ត្រ គឺថៃនឹងអាចវាយយកប្រាសាទតាក្របីបាន ។ ប៉ុន្តែពេលនេះ លោកពុំចង់និយាយលម្អិតរឿងប្រាសាទតាក្របី ដោយសារអាចប៉ះពាល់ដល់ការចរចារវាងប្រទេសទាំងពីរ ទោះយ៉ាងណា លោកសប្បាយចិត្តដែលថៃបានរក្សាអធិបតេយ្យភាពរបស់ខ្លួន ។

មហាអំណាចចិនបានជជែកជាមួយថៃរហូតមក គឺចិនពុំចង់ឃើញថៃធ្វើសង្គ្រាមជាមួយកម្ពុជា ចិនចង់ឱ្យប្រទេសទាំងពីរធ្វើជាមិត្តជាមួយចិន ។ ចិនចង់ឃើញសន្តិភាព ពុំចង់ឃើញផលប៉ះពាល់ដោយសារការប្រយុទ្ធគ្នា គឺដូចគ្នានឹងប្រធានអាស៊ាន ប្រធានាធិបតីឥណ្ឌូណេស៊ី និងមហាអំណាចអាមេរិក ក៏បារម្ភពីការប៉ះទង្គិចរវាងកម្ពុជា-ថៃដែរ ។ រីឯខ្លួនលោកពុំជឿជាក់លើមេដឹកនាំកម្ពុជាទេ ហើយលោកចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ ។

ដោយឡែក ករណីមន្ទីរពេទ្យថៃមួយចំនួនប្រកាសពុំព្យាបាលអ្នកជំងឺខ្មែរ លោក ភូមិថាំ និយាយថា លោកពុំដឹងព័ត៌មាននេះទេ ពីព្រោះបច្ចុប្បន្ន មានទាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ប៉ុន្តែសម្រាប់ថៃនិយាយអ្វីចេញមកត្រូវតែជាព័ត៌មានពិត មានភស្តុតាងច្បាស់លាស់ ។ ថៃអាចទំនាក់ទំនងយឺតជាងកម្ពុជា ប៉ុន្តែយើងនឹងព្យាយាមទំនាក់ទំនងឱ្យឆាប់រហ័សជាងនេះ ។

គួរបញ្ជាក់ថា សារព័ត៌មាននានារបស់ថៃតែងតែផ្សព្វផ្សាយបំភ្លៃថា កងទ័ពថៃបានវាយដណ្តើមយកប្រាសាទតាក្របីរបស់កម្ពុជា និងកំពុងគ្រប់គ្រងប្រាសាទនេះ ធ្វើឱ្យពលរដ្ឋថៃរីករាយយ៉ាងខ្លាំង ប៉ុន្តែក្រោយមក អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បានសូមទោសពលរដ្ឋថៃ ដែលកងទ័ពពុំអាចវាយយកប្រាសាទនេះបាន ដោយសារដោយម៉ោងកំណត់ឈប់បាញ់ ។ ដូច្នេះ ពលរដ្ឋថៃចង់ឱ្យកងទ័ពខ្លួនធ្វើយ៉ាងណា គ្រប់គ្រងប្រាសាទរបស់កម្ពុជាឱ្យបាន ៕

កម្ពុជាដាក់ញ្ញត្តិបន្ទាន់មួយទៅអង្គការសហប្រជាជាតិ ករណីថៃចាប់ទាហានខ្មែរទៅក្រោយបទឈប់បា.ញ់

0

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរៀបចំបណ្តឹងសាទុក្ខបន្ទាន់មួយទៅកាន់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់នៃទាហានកម្ពុជាចំនួន 20 នាក់ ដោយកងកម្លាំងប្រដាប់អាវុធយោធាថៃ ដែលបង្ហាញយ៉ាងច្បាស់ពីការរំលោ.ភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខរបស់បុគ្គល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA4OOlyCgvt9eCDb9Qzo11H9g_4OpYUREAgB_zr_cy71IwSnWSPwsHkwFj5VVXri1BJvOa7nxyzGvFRxZWWpfQxALPmDVaVNqOyH0rajtF51BpEhBOdOxdH-1vMjDlak_LV7Z7ReRs_WAV6mHS48Zo95rbaXvjBVW5B5limmhsKLS6DSd2eksgEerZY0Dp/s1280/photo_2025-08-02_09-06-51.jpg
នៅថ្ងៃទី01 ខែសីហា ឆ្នាំ2025 គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ ទៅឧត្តមស្នងការ នៃការិយាល័យឧត្ដមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណវ ពាក់ព័ន្ធនឹងករណីយោធាថៃចា.ប់ខ្លួន និងឃុំខ្លួនយោធាកម្ពុជា ក្រោយកិច្ចព្រមព្រៀងបទឈប់បា.ញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjlZiQUyHk5vlPeB6sghVElol_B_yheI6OT5L-eEBQwpQtUw3VCRAI7V6pnU5dAUW3SQWDjWLJiJxQJvt5bkJIYN-kbQbktAjO7gpDIwT5GZ7ytRMz_DmRwamzTylV4mIruw3yIA8pvX3DxV4PKYtwJNLLXMm0gcRPfOMY4Cmo58wGRMCvo2poVF70K65F/s1280/photo_2025-08-02_09-06-52.jpg

នៅក្នុងញ្ញត្តិខាងលើបានឲ្យដឹងថា នៅថ្ងៃទី29 កក្កដា បន្ទាប់ពីមានការព្រមព្រៀងគ្នាលើបទឈប់បា.ញ់គ្នារវាងកម្ពុជា និងថៃ ក្នុងអរិភាពប្រដាប់អាវុធនាពេលថ្មីៗនេះ នៅជិតប្រាសាទព្រះវិហារ និងតំបន់ជាប់ព្រំដែន កងកម្លាំងយោធាថៃបានចាប់ និងឃុំខ្លួនទាហានកម្ពុជាដោយខុសច្បាប់ ចំនួន 20នាក់ ដែលមានសុខភាពល្អ និងមានកម្លាំងពេញលេញ តាមរយៈការបោ.កបញ្ឆោតសុំចាប់ដៃ។ ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើការជឿទុកចិត្ត និងច្បាប់អន្តរជាតិដែលគ្រប់គ្រងជម្លោះប្រដាប់អាវុធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB21aNNgo-X28ZShmm-SK3OTxyi8AO5a946VuEmfi-MWxRuUbooDJICVbcOGIb3WhUVM25eqOGDszCIGodEB5FucGO_z29jHJ9EudTSefsQnsyOREL0_ANOKAwXlsZ6Pg26y1Wtf6K_ozYIkllQv0_zWRgbX20PhUkV_70QUFeA8LPa39Wrjr5LG0wqBF1/s1280/photo_2025-08-02_09-06-53%20(2).jpg

រហូតមកដល់ថ្ងៃទី 1 ខែសីហា ឆ្នាំ 2025 យោធាថៃបានប្រគល់ទាហានកម្ពុជាតែពីរនាក់ (2) ប៉ុណ្ណោះក្នុងចំណោម 20 នាក់។ គួរឲ្យសោកស្ដាយ ទាហានដែលត្រឡប់មកវិញទាំងពីរនាក់ ត្រូវបានគេរកឃើញថា ស្ថិតក្នុងស្ថានភាពប៉ះពាល់ផ្នែកផ្លូវកាយនិងផ្លូវចិត្តធ្ងន់ធ្ងរ៖ ដោយមានម្នាក់ពិការ និង ម្នាក់ទៀតមានស្មារតីមិននឹងន ឬវិបល្លាស ដែលអាចសន្មតថាជាលទ្ធផលនៃការព្យាបាលអមនុស្សធម៌ និងថោ.កទាបពេលកំពុងជាប់ឃុំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVzNdv5syIW3nnB_SV1Q9lc2jVfvsofoH2OMxGfS9Rb4NbGD17Njbn6bgrXRSPZ6V8nXcp2KWizK3G0eaNHtGEKNiVBvwl223jcGKFQQbJZfu01kzjr8SHk5r-hQhoPJbIXGSUh5cQGkYdiPexA87VoeDqW-8TLzDFhIY2wnwbqxFr2V5J25-XY8naGjoS/s1280/photo_2025-08-02_09-06-53.jpg
អង្គហេតុទាំងនេះបង្ហាញយ៉ាងច្បាស់ពីការរំលោ.ភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិរបស់ពួកគេ ការធ្វើទារុណកម្ម ការមិនផ្ដល់ការថែទាំផ្នែកវេជ្ជសាស្រ្ត និងការប្រាស្រ័យទាក់ទងគ្នាចំពោះទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួន ដែលទាំងអស់នេះ គឺជាការរំលោ.ភដោយផ្ទាល់លើច្បាប់អន្តរជាតិជាច្រើន រួមមាន៖ សិទ្ធិរស់រានមានជីវិត សេរីភាព សិទ្ធិទទួលបានសវនាការដោយយុត្តិធម៌ សិទ្ធិទទួលបានស្តង់ដាររស់នៅសមរម្យ រួមទាំងអាហារ និងសំលៀកបំពាក់ សិទ្ធិទទួលបានសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបំពានលើអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម ដោយការធ្វើទារុណកម្មយ៉ាងឃោរឃៅ អមនុស្សធម៌ និងថោកទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFxlK8crPv3pJZlT1kc7VtMYefWdHnbvz_ZAfdY-Pwx6zSqcFn2NxZ_qHiOO1zHeBqCkt8OVMGc6KFpF4-1lSWS4U7AOrDsvaJoT5oAdzS7lc51tsF8wSXfYchjNdALi24wc6ifkCWj1Wh9PzZcbejT4F5tVOJYV2z-0J4W-KezNTMjD_7JA0egkPwpU-M/s1280/photo_2025-08-02_09-06-54.jpg

ដូច្នេះសម្រាប់ការទាមទាររបស់កម្ពុជារួមមាន៖ ការដោះលែងវិញភ្លាមៗ និងដោយគ្មានលក្ខខណ្ឌនៃទាហានកម្ពុជាចំនួន 18 នាក់ដែលនៅសេសសល់នៅក្នុងមន្ទីរឃុំឃាំងរបស់ប្រទេសថៃ។
-ស្នើសុំអង្គការសហប្រជាជាតិ ឬស្ថាប័នអន្តរជាតិពាក់ព័ន្ធធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងមិនលំអៀង។
-ផ្ដល់ជំនួយផ្នែកវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា និងជំនួយផ្លូវចិត្តសម្រាប់ជនរងគ្រោះទាំងអស់។
-វិធានការទទួលខុសត្រូវចំពោះជនល្មើសស្របតាមច្បាប់អន្តរជាតិ។
-ការអន្តរាគមន៍ជាបន្ទាន់ ដោយនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីការធ្វើទារុណកម្ម ការឃុំខ្លួនតាមអំពើចិត្ត និងការបាត់ខ្លួនដោយបង្ខំ៕

ថៃបដិសេធមិនឲ្យអាមេរិក ចិន និងម៉ាឡេសុី ចូលរួមក្នុងកិច្ចប្រជុំ GBC ដោយថាវាជារឿងមិនចាំបាច់

0

ម៉េចចឹង? ពេលថៃស្នើកម្ពុជាឲ្យប្ដូរទីតាំងប្រជុំទៅម៉ាឡេសុីកម្ពុជាយល់ព្រម ប៉ុន្តែគ្រាន់តែកម្ពុជាស្នើឲ្យមានតំណាងបីប្រទេសខាងលើចូលរួមស្ដាប់នៅក្នុងកិច្ចប្រជុំដែរ ថៃបែរជាបដិសេធមិនអនុញ្ញាត ដោយលើកហេតុផលមកថា វាជារឿងដែលមិនចាំបាច់ ហើយការប្រជុំ GBC គួរតែផ្តោតលើការពិភាក្សាទ្វេភាគីតែប៉ុណ្ណោះទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig-F9BPlv7jeSomyTP4XDvbZ4vzcKsZrGnVOrAcmym6GWn5kxQAuam0xygdw66FJKr9Xgw2A9cENbWyGLB1fV-iUpV279cvtzv5dMDpISwA4nwaGEfPv_jBMFz6e55Sh3lkK37sB4uqOffL5VHccKLNcuNMEeA4g0TQTBSPlaMpbRuI5u7VvIATDZAjwTa/s1200/photo_2025-08-02_10-02-13%20(2).jpg

បាងកក៖ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃសៅរិ៍ ទី2 សីហា នេះបានឲ្យដឹងថា រដ្ឋាភិបាលថៃបានច្រានចោលជាផ្លូវការនូវសំណើរបស់កម្ពុជាក្នុងការអនុញ្ញាតឱ្យចិន សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខក្នុងនាមជាអ្នកសង្កេតការណ៍ឡើយ ដោយបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនថា «កិច្ចប្រជុំគួរតែរក្សាទំនាក់ទំនងទ្វេភាគីតែប៉ុណ្ណោះ»។

កិច្ចប្រជុំ GBC ដែលគ្រោងនឹងធ្វើឡើងដំបូងនៅភ្នំពេញនៅថ្ងៃទី ៤ ខែសីហា ត្រូវបានប្តូរទៅទីតាំងអព្យាក្រឹតក្នុងប្រទេសម៉ាឡេស៊ី តាមការស្នើសុំរបស់ប្រទេសថៃ។ ចំពោះកាលបរិច្ឆេទនៃកិច្ចប្រជុំត្រូវបានកំណត់ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSguuYNnUJRcwZz_WmTTGRwL9qkG_227DkPTJxO3UuUlpAfl57n3DqH0-TjkOVxXx1gZDqowQlz009geirdMtWnZRZAwh60vylOHElln_yJRRtRlT1k6uddN35wXFnJLHBVl3r6X7YO3oycdptBakp8G6ybMgAo4dxOv1G7OTHV92vhVL1URodhEGDXfXE/s994/photo_2025-08-02_10-02-13.jpg

អនុរដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ Nattaphon Narkphanit មានប្រសាសន៍ថា ប្រទេសថៃបានបដិសេធសំណើរបស់កម្ពុជាសម្រាប់ការស្នើសុំឲ្យមានអ្នកចូលរួមពីខាងក្រៅ ដោយលើកឡើងពីលក្ខណៈទ្វេភាគីនៃការពិភាក្សា និងសង្កត់ធ្ងន់ថាវត្តមានរបស់អ្នកសង្កេតការណ៍បរទេសគឺមិនមែនជារឿងចាំបាច់ និងសមរម្យនោះទេ។ លោកបានបន្ថែមថា ការសម្រេចចិត្តនេះក៏ឆ្លុះបញ្ចាំងពីការព្រួយបារម្ភផ្នែកសន្តិសុខអំពីការប្រារព្ធកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

លោក Nattaphon បន្តថា៖ ម៉្យាងវិញទៀត កម្ពុជាបានអះអាងថា ការចូលរួមរបស់ម៉ាឡេស៊ី ចិន និងអាមេរិកនឹងមានប្រយោជន៍ ដោយផ្តល់តួនាទីសម្របសម្រួលរបស់ពួកគេក្នុងអំឡុងកិច្ចចរចាបទឈប់បា.ញ់កាលពីថ្ងៃទី ២៨ ខែកក្កដា ដែលបានជួយបន្ធូរបន្ថយជម្លោះព្រំដែនជាបន្តបន្ទាប់រវាងប្រជាជាតិទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSE_hP_ULIxsdwoIh7ibCkSzJ1hlGvtgxfmN3wpDdvSgsAACFToiSbYXQ2Biz-BpS5q6frukFOsPnX6p_4KJbVOqwW1FqUPVv3eXX_e3oqOZviYMVdN6725SYByET8TRfz-mzZWUsvCfNKdyPWVPLpQ9qqamqdjoOJqND_WbS4upjSwqidIT9nSx4tNky/s864/photo_2025-08-02_10-02-13%20(3).jpg

អនុរដ្ឋមន្ត្រីស្ដីទីរូបនេះបញ្ជាក់ថា បើទោះបីជាមានការខ្វែងគំនិតគ្នាលើទីតាំងប្រជុំ និងការកំណត់អ្នកចូលរួមក៏ដោយ ក៏ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចប្រជុំនេះដដែល និងថែមទាំងបង្ហាញពីចេតនារួមគ្នាក្នុងការបន្ធូរបន្ថយភាពតានតឹង និងធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការព្រំដែន។ កិច្ចពិភាក្សា GBC នាពេលខាងមុខត្រូវបានគេរំពឹងថានឹងផ្តោតលើសន្តិសុខតាមព្រំដែន ការល្បាតរួមគ្នា និងវិធានការការពារជម្លោះ។

យ៉ាងណាមិញជាការកត់សម្គាល់ កន្លងមករដ្ឋាភិបាលថៃតែងតែធ្វើការបដិសេធជានិច្ចចំពោះការចរចា ឬកិច្ចប្រជុំណាមួយជាមួយកម្ពុជា ដោយមានតំណាងប្រទេសដទៃទៀតចូលរួម។ តួយ៉ាងការឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ), ការអំពាវនាវឲ្យមានបទឈប់បា.ញ់ ពីម៉ាឡេសុី ឬប្រទេសផ្សេងៗទៀត ក៏ពីដំបូងឡើយថៃមិនព្រមទទួលយក និងមិនចង់ចរចាជាមួយភាគីទី3ណាទេ និងពេលនេះសូម្បីតែកិច្ចប្រជុំ GBC ដែលស្នើសុំឲ្យមានចិន អាមេរិក និងម៉ាឡេសុី ចូឡរួមធ្វើជាអ្នកសង្កេតការណ៍ ក៏ថៃមិនព្រមដែរ។ តើនេះគឺជាគិតគូរដោយសារខ្លាចប៉ះពាល់ដល់កិច្ចចរចាទ្វេភាគី ឬថៃខ្លាចភាគីទី3ឲ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTcu5IiUuNR-vKnRyGztlKgOiq-5j_88VelTisfZD-BlAh2oFMjLmqkThXloK6-2x3RhmIKrFeaIezan-t2az4dfkRE060rvaJBcqhrssxYtCrFZZkqDCrPGfu2RlhZth7JoD8v7t6PSlSO8lhUCJqmbXjOYCDXe5uoLUrfccNB8z2YAx3TunvvRFm6xr3/s1280/photo_2025-08-02_10-02-14.jpg