Home Blog Page 352

ថៃឈឺក្បាលកាន់ខ្លាំង ក្រោយដីនៅទីក្រុងបាងកកបន្តបា.ក់ស្រុត និងមានស្នាមពុកផុងច្រើនកន្លែង

0

បាងកក៖ ការងារជួសជុលក្រហូងដីដ៏ធំតាមបណ្តោយផ្លូវ Samsen ទល់មុខស្ថានីយ៍ប៉ូលីស Samsen ទីក្រុងបាងកក ត្រូវបានជាប់គាំងបន្ទាប់ពីវិស្វករជំនាញបានរកឃើញប្រហោងពុកចំនួនពីរបន្ថែមទៀតនៅផ្នែកខាងក្រោមនៃរណ្ដៅនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggHq4G0UHoCBTHu5r4rFBBIAmy9PPa5jsR10HSaoDUup_BELSQSvWDY6ETaokmcjTE5-uqt2RhN_c08Mympb4tBkQF2orcWhXY2z2Mdn0xF_MPf_EZ7gtAxxTiflYjvEx8Ngb9I96gpOEfGQHBb0o6d9m_7782yJc_eCH3XLW6QtN5FuFt8XUYjlYQtOmP/s1280/photo_2025-10-01_13-09-18%20(2).jpg

លោក Kitti Akewanlop ជំនួយការអភិបាលនៃអាជ្ញាធរដឹកជញ្ជូនរហ័សនៃប្រទេសថៃ (MRTA) បាននិយាយថា ក្រោយការប្រើប្រាស់ដងស្ទូចទម្ងន់ 200 តោនដើម្បីយកការកកស្ទះចេញពីរណ្ដៅដីនោះ កម្មករបានរកឃើញបែហោងធ្មែញ ឬប្រហោងពុកនៅគ្រឹះខាងក្រោមដែលតម្រូវឲ្យមានការផ្លាស់ប្ដូរវិធីសាស្រ្តក្នុងការជួសជុល។

ស្នាមប្រហោងថ្មីៗដែលគេទើបតែបានរកឃើញទាំងនេះ ត្រូវបានគេសន្និដ្ឋានថាបង្កើតឡើងដោយសារតែការរួញមាឌនិងការប្រេះនៃបេតុង។ ហើយភ្លាមៗ ការជួសជុលពាក់ព័ន្ធនឹងការចាក់បេតុងចូលទៅក្នុងប្រហោងទាំងនោះ មិនអាចធ្វើទៅបាននោះទេ ដោយខ្លាចថាវាអាចនឹងមានការបាក់ពុកបន្ថែមទៀត។ ការពន្យារពេលនេះបណ្តាលឱ្យមានការបញ្ឈប់ការងារប្រហែលពីប្រាំពីរទៅប្រាំបីម៉ោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXTKzUtrndWlAGs3pL17xCwJouvhNmnd2UaDnHx1hr6ISVJY7T8SB1gzwuta6JxLzkVTSvgjwQmPUlYJs6BK70Beq-C6Wy8w_sDUgWnab2UFLT4RDuCodiGF7hj2H6FOvPO883Z3KJA7N4Nj8M1xm6uasgjoMJhhFBLnNlnRIaUVFGUFgzbpRT88J5yVBa/s1280/photo_2025-10-01_13-09-18.jpg
ការជួសជុលពេញលេញត្រូវបានគេរំពឹងថានឹងត្រូវការខ្សាច់ពី 7,000 ទៅ 8,000 ម៉ែត្រគូប ឬមានចំនួនស្មើនឹងឡានដឹកទំនិញជាង 1,000 គ្រឿងឯណោះ ទើបអាចបំពេញនូវចន្លោះបាក់ស្រុតនេះបាន។

យ៉ាងណាក៏ដោយ មកដល់ថ្ងៃទី1 ខែតុលា ការបាក់ស្រុតផ្លូវមួយទៀតបានកើតមាននៅទីក្រុងបាងកក ក្នុងតំបន់ Chrown Krung នេះបើតាមការរាយការណ៍របស់កាសែតក្នុងស្រុកថៃ។ ការបាក់ស្រុតនេះ បានប៉ះពាល់លើផ្លូវជាច្រើនម៉ែត្រ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcDFCANr-aR6xmwQjLsSwZpNkDp2mSdW4WNbcehmq4JVGDmPbb-eLnSiVE_JJnFPmlff87Ydzg6SQ9ECJQrH-MMNNXZDcjZttJ_rnp110aROeP60XkOkEsQ2if_TnqWWy6UXbyHeDropW-EhB8txsCGXixXG8FAisXSZLwylrftJpRV6bhLr6S4-K2AaLy/s1280/photo_2025-10-01_13-09-19.jpg

មន្ត្រីមជ្ឈមណ្ឌលសង្គ្រោះនៅតំបន់ Charown Krung និងក្រុមពាក់ព័ន្ធបានប្រញាប់ប្រញាល់ទៅតំបន់នោះដើម្បីវាយតម្លៃស្ថានភាព អនុវត្តវិធានការត្រួតពិនិត្យចរាចរណ៍ និងបង្ការគ្រោះថ្នាក់បន្ថែមទៀត។ភ្នាក់ងារពាក់ព័ន្ធកំពុងរៀបចំធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើមូលហេតុនៃការបាក់ស្រុតនេះ៕

ជុំវិញរឿងបំណុលគូស្នេហ៍ Goofy បញ្ជាក់ថាមិនបានដឹងរឿងសូម្បីបន្តិច

0

ថ្មីៗនេះអ្នកចម្រៀងរ៉េប Goofy បង្កឱ្យសាធារណជនមានការចាប់អារម្មណ៍បន្ទាប់ពីម្ចាស់បំណុលចេញមកបង្ហោះពីលោកព្រោះតែមិនបានសងបំណុលតាមកាលកំណត់។ រឿងនេះ Goofy ចេញមកទទួលស្គាល់ពីបំណុលរបស់ខ្លួននិងសុំពេលម្ចាស់បំណុលរកលុយសងវិញគ្រប់ចំនួនមិនគេចវេសទៅណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLpg4yk6XWXbGWv3UpffOmF-NKcWXaaH0mGbEg8tIp4W-dnkzm9HNqGixeS8HSU4Tf5_PbwcCUMwbSSh7uYPqYld3W3cJJj73TSEnBFADotRUsnsj90yMnkqkYyMDBrD_SWK46U3KV7EqS3LAgYrumpjCMmyhtX5STjsAe-vp6Zv7WrpjzvzqlQ7gPxn8Y/s724/image_2024-09-03_08-28-08.png

ជុំវិញបញ្ហាបំណុលគូស្នេហ៍របស់ Goofy បានបង្ហាញនៅលើ Story របស់ខ្លួនថានាងពុំបានដឹងរឿងនេះនោះទេ។ គូស្នេហ៍ Goofy ដែលមានគណនីហ្វេកប៊ុក Cha Kvai បាន add Story ជាមួយនឹងការឆ្លើយតបទៅកាន់គណនីមួយដែលប្រតិកម្មក្នុងន័យ Goofy គ្មានលុយសងគេ តែងាកមកប្រពន្ធឃើញលេងទិកតុកដូចសប្បាយណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYrveoQbgOw-bMgP7oq98lg1GeI6OYAUGSpuHEHK3b0ucz6PV3g2ytsrhC6nw0-IsplXA84-9rC6xYi7v7NWJ94vZnWaeIWrK3Ab-neZbV2ffYkLg-qNRp9ZiTY9ay8ve3PRQWkE7v51mKYAjYph5LeG9Wwx7LP32jJSUkYuhnzDU9ksxo1Zgk3kJr9xFj/s2048/image_2025-09-10_14-17-53.png

គូស្នេហ៍ Goofy បានឆ្លើយតបថា «ខ្ញុំអត់ចង់តបតទេ ប៉ុន្តែមិចបានត្រូវមកពាក់ព័ន្ធនិងខ្ញុំលេង TikTok បង ? មើលកូននៅតែផ្ទះ ៧ថ្ងៃមួយអាទិត្យពេញ បញ្ហាខ្ញុំមាន ត្រូវដោះស្រាយរហូត រឺគ្រាន់តែ chill out ខ្លះខុសព្រោះខ្លួន សរសៃខ្ចីបង? រឿងខ្ញុំធ្លាប់ជំពាក់លុយគេមកទល់ពេលនេះ គឺខ្ញុំកែប្រែ ខ្លួន ម្យ៉ាងវាកន្លងហួសហើយ ហើយវាក៏មិនមែនប្រាកដថាដូចអ្វីបង ឃើញដែរ បងកុំវាយតម្លៃលើអ្វីដែលខ្ញុំផុសបង ខ្ញុំពិបាកចិត្តប៉ុណ្ណាក៏ ខ្ញុំអត់ post ដែរ តែមិនមែនប្រាកដថាខ្ញុំសប្បាយទេ»។ នាងបន្តទៀតថា «រឿងនេះក៏ខ្ញុំមិនបានដឹងគាត់លាក់ខ្ញុំមិនឱ្យដឹងសោះម៉ងបើខ្ញុំដឹងខ្ញុំក៏មិនឱ្យគ្រួសារខ្ញុំដើរមកដល់ចំណុចនេះដែរបង…..»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqC7RMCLBc8SRxPjCNX01L8QeFe7eBG7YGo7dqDuWHzbd7kYWd0bbW0g86GNTtRnjTxc6w1t3bRA-ouSSw0e3WEHe92yImmj1ftEkPOM9O4cEE_rATU3bIHOu9mjqaTBzNh2l4lEXLtLcSbvMibRduEPrgt8qA-ANGHUL_RXuW1kFDghxxvFeKgdUmmBw9/s2048/image_2025-09-10_14-17-55%20(2).png
កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា នៅពេលដែល Goofy ចេញមកសារភាពពីបំណុលរបស់ខ្លួននិងសុំពេលម្ចាស់បំណុលនោះអ្នកចម្រៀងរ៉េបរូបនេះក៏បានបញ្ជាក់ថាប្រពន្ធកូនលោកមិនបានដឹងរឿងនេះនោះទេ។ នៅថ្ងៃទី១ ខែតុលា Goofy បានចេញមកសូមទោសកូននិងប្រពន្ធដែលលោកបានធ្វើឱ្យរឿងនេះកើតឡើង។ Goofy បានសរសេរថា «ប៉ាពិតជាសូមទោសកូននិងប្រពន្ធផងដែលប៉ាធ្វើឱ្យរឿងនេះកើតចេញមក ប៉ានឹងខំគ្រប់បែបយ៉ាងដើម្បីគ្រួសារយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN4Cx87mbolRRpTschQuTfXaXmtjhqzdavS6KHV0A9kKmCEPnNdslu_qBYDUf5b_CgV7q2BpLNypyVgKdQ9M7j0uxKzkZaUm3dmV1lXznYKBjxOXk2uuLlsEs-P_vppXhy39AVryAx0n0RrNt_ed4tU58855fhy_kGxtNQR_CxaPmuRRjUInEqbaEyFnUH/s2048/image_2025-09-10_14-17-55.png

តាមរយៈវីដេអូដែលម្ចាស់បំណុលបង្ហោះ Goofy បានខ្ចីលុយគេចំនួន៣០០ដុល្លារក្នុងមួយថ្ងៃត្រូវបង់២៤ដុល្លារ ចំណែកឯមួយទៀត Goofy បានខ្ចីចំនួន៥០០ដុល្លារក្នុង១ថ្ងៃត្រូវបង់ការចំនួន២០ដុល្លារ៕

អតីតមេបញ្ជាការយោធភូមិភាគ២ ៖ «ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ»

0

ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលនិវត្តន៍ពីការងារកងទ័ពកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវស្តេចថៃប្រគល់តំណែងថ្មីធ្វើជាអង្គរក្សពិសេសបាននិយាយក្នុងកម្មវិធីមួយថា បានបំពេញតួនាទីល្អបំផុតសម្រាប់ប្រទេសជាតិនាពេលកន្លងមក ។ ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ និងផ្តាំផ្ញើទៅកាន់កងទ័ពថៃតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវប្រឹងប្រែងបំពេញតួនាទី និងស្មោះត្រង់ចំពោះជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

លោក ប៊ុនស៊ីន ផាកក្លាង បានចូលនិវត្តន៍ពីតួនាទីជាមេបញ្ជាការយោធភូមិភាគ២កាលពីថ្ងៃទី៣០ ខែកញ្ញា លោកបានចូលរួមកម្មវិធីមួយឈ្មោះ «ពីកូនកសិករក្លាយជាកងទ័ពបំពេញភារកិច្ចការពារទឹកដី» នៅវិទ្យាស្ថានធីវ៉ា (TVA Institute) ដោយក្នុងកម្មវិធី លោកនិយាយថា ចាប់ពីពេលនេះ លោកពុំមែនជាមេបញ្ជាការកងទ័ពទៀតទេ គឺគ្រាន់តែជាពូម្នាក់ប៉ុណ្ណោះ ។ លោកមកចូលរួមកម្មវិធីដោយសារគ្មានការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ លោកមិនមែនមកដើម្បីផលប្រយោជន៍ ប៉ុន្តែដើម្បីពលរដ្ឋថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

កងទ័ពយោធភូមិភាគ២គ្រប់អង្គភាពបានបំពេញភារកិច្ចតាមព្រះរាជតំរិះរបស់ព្រះមហាក្សត្រថៃ រួមទាំងចូលរួមក្នុងគម្រោងកសិកម្មដែលបង្កើតឡើងដោយព្រះមហាក្សត្រនៅតំបន់ខៅយ៉ៃ ។ ក្រោយចូលនិវត្តន៍ពីការងារកងទ័ព លោក ប៊ុនស៊ីន នឹងធ្វើជាទីប្រឹក្សារបស់មេបញ្ជាការកងទ័ពជើងគោក និងអង្គរក្សពិសេសព្រះមហាក្សត្រ ពេលទំនេរ លោកនឹងចូលរួមក្នុងគម្រោងកសិកម្មដែលជាគម្រោងល្អសម្រាប់ពលរដ្ឋថៃទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8vB72g_nDq9uW5J2rHlLvRF-I4QFGS0iHoYaYgssQGVBZxqj_PN49MEeD57ZK2b1UEgOGJzOEkjpxlrmrxJBcelHAdhW2zz3rCJ4C71HA2C2Ag99aIsWzGXdoNBVgBpgrg23FhuXqvViLrbabwkgdY9Chmi3bvUyhjrxetoivmPU0aKnf_04yDwdltEG3/s1280/photo_2025-09-04_14-50-52.jpg

ក្រោយពីបញ្ចប់កម្មវិធីនៅវិទ្យាស្ថានធីវ៉ា លោក ប៊ុនស៊ីន ក៏បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានដែលសាកសួរពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយលោកនិយាយថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ ។ ចាប់ពីពេលនេះ លោកនឹងធ្វើជាទីប្រឹក្សាកងទ័ព និងមេបញ្ជាការទ័ព ដោយផ្តល់ការណែនាំផ្សេងៗដែលកងទ័ពមានចម្ងល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR_gBCZyX-CoreauPzc8v0grWK_NKUb1EQDpabylBXEhclwNyLhvEBnWVkIMEki8ufRN8S3py4J5HhrSyhMpGVFBhbtwRoo4w8MTklVY7_BBlkcErTkh7LCR4UYMwNPYxeXh3C01EQozbison9-ztG0vL9CvUniI4JNqzU7c_y8K2_ELO8XnKeWpqhNlVE/s1280/photo_2025-09-04_14-50-52%20(3).jpg

ក្រៅពីនេះ លោកនឹងជួបពលរដ្ឋនៅតំបន់ផ្សេងៗដូចមុន លោកមានការងារច្រើនត្រូវបំពេញ ដូចជា ៖ រៀបចំកម្មវិធីរត់កីឡានៅភ្នំទ្រព្យ ។ រីឯមេបញ្ជាការយោធភូមិភាគ២ថ្មី លោក វីរៈយុទ្ធ រ៉ាក់ស៊ីន គឺជាមិត្តភក្តិរបស់លោក និងធ្វើការងារជាមួយគ្នាពេលថៃប៉ះទង្គិចជាមួយកម្ពុជា ។ លោក វីរៈយុទ្ធ ដឹងពីតួនាទីត្រូវធ្វើអ្វី ចំណែកលោកវិញបានបំពេញការងារសម្រាប់ជាតិយ៉ាងល្អនាពេលកន្លងមក ។ លោក ប៊ុនស៊ីន ក៏បានផ្តាំផ្ញើទៅកាន់កងទ័ពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវបំពេញភារកិច្ចឱ្យល្អ និងស្មោះត្រង់ចំពោះជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃទូទាំងប្រទេស ក៏ដូចជាស្តេចថៃសព្វប្រទ័យចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពាននេះធ្វើជាអង្គរក្សពិសេស ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចថៃមើលឃើញថា លោក ប៊ុនស៊ីន គ្មានចំណេះដឹងផ្នែកសេដ្ឋកិច្ច ដឹងតែធ្វើសង្គ្រាម លោករស់នៅព្រំដែនស្ទើរមួយជីវិត ពុំយល់ដឹងពីផលប៉ះពាល់សេដ្ឋកិច្ចថៃដោយសារការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីរបស់កងទ័ព ៕

ព្យុះទីហ្វុង Bualoi នៅវៀតណាមបានធ្វើឲ្យមនុស្សស្លា.ប់ និងបាត់ខ្លួនកើនឡើងជាបន្តបន្ទាប់

0

វៀតណាម៖ ចំនួនអ្នកស្លា.ប់ដោយសារព្យុះទីហ្វុង Bualoi នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ 26 នាក់ហើយ ជាមួយនឹងទឹកជំនន់ ការរអិលបាក់ដី និងខ្យល់បក់បោកយ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្ស 22 នាក់បាត់ខ្លួន និងជាង 100 នាក់ទៀតរងរបួស។ នេះបើយោងតាមទីភ្នាក់ងារ VN Express កាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKVjis5vcAKRlpI5ObngvBbP-OomM1MnuNMzhX6l-sHwLKyq4p_e6TRGBlSDCkEaiypBENMYwVlA7I_ZEG524o-rf8O5JVy84rk3RoNrcwmqFvYStIsJBJwQS1Ek4cxrMSgjD2Lsb29m-lrbR9UzNaeMzWQU_Jzl5Hs_sv_TItNbgTfkP6DaPqAwT7bB2v/s1024/photo_2025-10-01_10-43-21%20(2).jpg
នាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិ ក្រោមក្រសួងកសិកម្មវៀតណាម បានឱ្យដឹងថា គិតត្រឹមម៉ោង១រសៀល ព្យុះផ្គររន្ទះ និងទឹកជំនន់បាននាំយកជនរងគ្រោះទៅតាមទឹកអស់ជាច្រើននាក់ ដោយមានអ្នកស្លា.ប់ចំនួន 11 នាក់នៅ Ninh Binh និង Hung Yen និង 8 នាក់នៅក្នុងការបាក់ដី។ ចំណែកអ្នកផ្សេងៗទៀតត្រូវបានសម្លា.ប់ដោយសារដើមឈើ ឬផ្ទះរលំសង្កត់ពីលើពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfukkSNMdlAA8TsgJvSBhhwKn2P7vd89vGn4U64v4_6BJoFLtlpn4cxFIBGfSL-8txRL2PoLvqUrbhuHfJLu4c3ANqrfo_sOyVsdHmaACXRj1kwmJsy00qHVy06BwCongJW-aZS5FLM-Y1MakLUxVAaIe8u9JqxTuwZs_-Ej4dXr5DfYzz-x8W2P1OJKBQ/s1024/photo_2025-10-01_10-43-21%20(3).jpg
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានបញ្ជាឱ្យបិទជាបណ្តោះអាសន្ននូវអាកាសយានដ្ឋានសំខាន់ៗមួយចំនួននៅភាគកណ្តាលវៀតណាម។ លើសពីនេះ តំបន់មួយចំនួនបានជួបប្រទះភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ការរអិលបាក់ដី និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ ផ្ទះសម្បែងជាង ១០០ ០០០ ខ្នងត្រូវបានបំផ្លាញ គ្មានអគ្គិសនីប្រើប្រាស់ ហើយមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJZdy9OEi6h6KtLuUuaIQd-Cghkt8QqaCDOB9nyWGVaPu8smq4v3AXIhslzzL21cTt49-SU3XxgkEbYSoVUEzjxsLyPzWYNFuQMXCfBmfnnVMrIviREVEqt_32975nTYxlboj7WpTAe6vGdPJmhLhzPm2h3-xjaOyAsCag2rewJu2yYcZj-Y3xRVM4fb1V/s1024/photo_2025-10-01_10-43-21.jpg
គួរជម្រាបថា ព្យុះទីហ្វុង Bualoi បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើតំបន់អាសុីអាគ្នេហ៍ ជាពិសេសនៅប្រទេសវៀតណាម ថៃ និងហ្វីលីពីន ប៉ុន្តែមិនសូវមានឥទ្ធិពលខ្លាំងលើកម្ពុជា ឡាវនិងមីយ៉ាន់ម៉ានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihyphenhyphen6ee7hNmDo6ltCiMKAyI_C95GPm4UALV8mkKF24ZTgH3C6griCXr6C3QNQYDtCr9XCnWURztEafdjq6-mad7gOOgOrRYmrBTrHgpPiXjOCGRQ3VxHNEceJsr3-wHgOnjvsJPhzAsMNEAg0jrCzM3TIQ4eYcAQM95rdfPdDctF_pZod-Yh5kMncVamssn/s1280/photo_2025-10-01_10-43-22.jpg
អាជ្ញាធរនៅក្នុងប្រទេសដែលរងផលប៉ះពាល់ទាំងអស់កំពុងបន្តតាមដានអាកាសធាតុ ចេញការព្រមាន និងចាត់វិធានការដើម្បីការពារអាយុជីវិត និងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការហោះហើរ និងការដឹកជញ្ជូននៅតែស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ ជាមួយនឹងការរំខានបន្ថែមទៀត ប្រសិនបើព្យុះកាន់តែអាក្រក់ ឬផ្លាស់ប្តូរផ្លូវរបស់វា៕

បវរកញ្ញាកម្ពុជាជួបហេតុការណ៍គ្រោះរញ្ជួយដីអំឡុងពេលប្រកួតនៅលើទឹកដីហ្វីលីពីន

0

បវរកញ្ញាតំណាងឱ្យប្រទេសកម្ពុជា Mealyann Nita Saing រួមទាំងបេក្ខភាពផ្សេងទៀតមានការភ័យស្លន់ស្លោរយ៉ាងខ្លាំងនៅអំឡុងការប្រកួតនៅប្រទេសហ្វីលីពីនដោយបានជួបហេតុការណ៍គ្រោះរញ្ជួយដីរហូតដល់៦.៩រ៉ិចទ័រ។ ទោះជាយ៉ាងណា តាមរយៈវីដេអូដែល Mealyann បង្ហោះគឺនាងមានសុខសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFhfrJYsIle6iQqTVRS_HRj-B07KUssnAPsBBcJCPAXtFYHPBnzk5xzSv2Jy0bDq4LiQO-0PrzLpYbGGHnAua8sjEwbANsbae6TpUvNmw4aBewhLHtCI-jQ1wy4APSOeGgGjDbD_gma9F_2boMFUkP4MZtQt-wPymGyBsA6XdHL1qmIZF-QYZLInAASQkl/s2048/image_2025-10-01_09-02-16.png

កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ក្នុងអំឡុងពេលការប្រកួតក្នុងកម្មវិធី Miss Asia Pacific International ឯប្រទេសហ្វីលីពីន បេក្ខភាពជាច្រើនរូបដែលកំពុងតែដើរលើឆាក រួមទាំងអ្នករៀបចំកម្មវិធី អ្នកចូលរួមទស្សនា បានរត់ភ័យស្លន់ស្លោរដោយសារគ្រោះរញ្ជួយដី។ ដើម្បីសុវត្ថិភាពបេក្ខភាពទាំងអស់បានចាកចេញពីអាគារខ្ពស់មករកទីសុវត្ថិភាពខណៈដែលមានបេក្ខភាពខ្លះភ័យខ្លាំងនឹងហេតុការណ៍នេះពេកមានជាការយំទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifXyVUtFAQ8RNZY-Tu5SjoGgkezXpFe9MhvdmId8Jd7pZNjMmzPYFJ6a4fZgMZo4hcX1ULox19Ieo6i97Y9gcDD40GtEo5U7ALW-gdknHVLwXn6PPbqi9WoVjlai1ukdLmL63EAG9VSAUv5nvM8DLJEE2AtdVFMUpfD_jQ7e3e4K64XgsPzg6lTExnLwh1/s2048/image_2025-10-01_09-02-17.png
សម្រាប់ Mealyann Nita Saing ដែលតំណាងឱ្យកម្ពុជាក្នុងការប្រកួតក៏បានបង្ហោះនៅលើបណ្តាញសង្គមប្រាប់មកកាន់អ្នកគាំទ្រពីហេតុការណ៍នេះនិងបញ្ជាក់ថានាងនិងបេក្ខភាពផ្សេងទៀតគឺមានសុវត្ថិភាពហើយប៉ុន្តែគឺមានជាការភ័យយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGp2IO-zQB-2uw0XuU4FC6Iue7Wk3fnu5ELmpKw8_hnz71-QUTGCN0ZfXkxJBhtMUssXX_iKHYMxDNbnOXViXP3qlwUPD7odHl1trKBQ9au8jj8od2w08RIyagjVAkOOUZinbVkzTK85rIQPo8IIjf86ONvFiIf2sNl85hZ3b8Mm4rTC5Ep-IX6UaUgSbd/s1578/image_2025-10-01_09-02-15.png
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានដួលរលំជញ្ជាំងផ្ទះ និងអគារ ក្នុងខេត្តភាគកណ្តាលប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ និងជាច្រើននាក់ទៀតរងរបួស ខណៈដែលការរញ្ជួយខ្លាំងបានផ្តាច់ចរន្តអគ្គិសនី។ ចំណុចកណ្តាលនៃការរញ្ជួយដីដែលកើតឡើងក្នុងតំបន់គឺប្រហែល ១៧គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Bogo ដែលជាទីក្រុងឆ្នេរសមុទ្រដែលមានមនុស្សប្រហែល ៩០,០០០ នាក់នៅក្នុងខេត្ត Cebu ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Kjyjo2V-OAobbIl81S2QQ8VzY5LTLNxlaHSJMd1LHmJWaLoQbuRhRAe2l0UXspGGdKSbyxLIpP120x5dfdgBtP1DRHgEYPt5XKCOL_Q4ZqlkiADcDJsD2uSl28AUYnaQOJdFrTUCp-Cx0yEoxQ6ZsuhrFBPQQIJ3oPOiSd6LUGvjpXqlcauQoVpSp90P/s2048/image_2025-10-01_09-02-16%20(2).png

ងាកមកកាន់ Mealyann Nita Saing វិញក្នុងការប្រកួត Miss Asia Pacific International ទទួលបានពានរង្វាន់ Miss Eventologie Award អំឡុងពេលចូលកងប្រកួតខណៈវគ្គផ្តាច់ព្រ័ត្រកម្មវិធីនេះគឺប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥៕

រឿងថ្មីរបស់ Zhao Lusi បង្កើតព្រឹត្តិការណ៍សំខាន់ៗអាចនឹងវ៉ារឿងរបស់ Esther Yu

0

នៅថ្ងៃទី២៩ ខែកញ្ញា រឿង «Love’s Ambition» សម្តែងដោយ Zhao Lusi និង William Chan ទទួលបាន ៣០,១៦៤ ពិន្ទុនៅលើ Tencent Video ។ នេះគឺជាខ្សែភាពយន្តលឿនបំផុតដែលអាចបំបែកបាន ៣០,០០០ ពិន្ទុនៅឆ្នាំនេះនៅលើវេទិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyhyphenhyphenrYCEDpLd0uwl1issQUegWAVIqj-1fts-xgwc0NhwaXa7uHueRqrptVoPAYtpX9njBBum_gd42HVRfZGIrXq9AmKtVlYc8fRiTWikEFFDJQt9uKo1CH_xy9kEtjC0UXC3Ru8oRkLNzuWoA3Zf8EKm1ueuRg5QZj_aWqk-T6d9A2-9uRBb4sN8u-OLef/s772/image_2025-09-30_16-17-44%20(2).png

មុននោះរឿង «Love’s Ambition»ក៏បន្តបង្កើតកំណត់ត្រាល្អរហូតក្លាយជាភាពយន្តដែលមានពិន្ទុកំដៅខ្ពស់បំផុតនៅថ្ងៃចាក់ផ្សាយដំបូងជាង ២៧,០០០។ រឿងនេះបានយ៉ាងលឿនឈានដល់សីតុណ្ហភាព ២៨,០០០ និង ២៩,០០០ នៅថ្ងៃបន្ទាប់នៃការចេញផ្សាយ។បច្ចុប្បន្ន «Love’s Ambition» កំពុងខិតជិតដល់ចំណុចសំខាន់ហើយគេរំពឹងថាភាពយន្តរបស់ Zhao Lusi នឹងវ៉ាដាច់រឿង «Love Game in Eastern Fantasy» របស់ Esther Yu ឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4mAm5LYPiMSExSo-8pceQWLT5Y0fFQKNylAWRGGIgn6zj5VXfu3a2TEuWZ3ZcmuvVg8BN3zyUGLZdnTFvolUjdjMmA3gyY14gb6FM2iccEKbFcOEL_k_nJm28nNFwSgTCsVWHiH6aDxHgqMvL0VrIs8I9ekd7Rc5eUCV2EoP24pbdizRIH3lSy18ClhE3/s1200/image_2025-09-30_16-17-44.png

ប្រសិនបើ Zhao Lusi សម្រេចបានរឿងនេះនាងនឹងមានខ្សែភាពយន្តចំនួនពីរនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ នៃចំណាត់ថ្នាក់ប្រជាប្រិយភាពរបស់ Tencent Video ។ តួលេខផ្សេងទៀតសម្រាប់ «Love’s Ambition»នៅលើ Douyin និង Wechat ក៏កំពុងកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ ខ្សែភាពយន្តនេះត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងជាគម្រោងកំពូលមួយដែលទាក់ទាញការចាប់អារម្មណ៍ក្នុងឆ្នាំ ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaH3iFUAZKRAHprbhvyAXvfhR97uH6QTlTkW4uwFJOfxmF2di-v1A0l36xB3RxZWcxOKPYgH4LInAF7ouWRhu3oiyjoIYnaBW__pJtVD_Itq4LodOievOWKCoGgr-seyy9E6J8o2kXCmQWkLRE97AdI3prjMsoh1cQRIiHiThpfS_4HZXX7Xj5wLGt1r-j/s3072/image_2025-09-30_16-17-45.png

ទោះជាយ៉ាងណាក៏ដោយ សន្ទស្សន៍ចរិតរបស់ Xu Yan សម្តែងដោយ Zhao Lusi និង Haoming សម្តែងដោយ William Chan នៅតែមិនអាចបំបែកបាន 9.0 បើទោះបីជាកម្មវិធីបានចាក់ផ្សាយអស់រយៈពេលជាច្រើនថ្ងៃក៏ដោយ។ ជាពិសេស Zhao Lusi បានប្រឈមមុខនឹងគុណវិបត្តិជាច្រើននៅពេលដែលតារាស្រីរូបនេះបានលុបគណនី Weibo របស់នាង ដែលប៉ះពាល់ដល់ការប្រមូលផ្តុំការពិភាក្សា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia4TnUKl-feHvxkrb_U4gnCLbjwPlc6KaivT4qWOjlI6cJV0A8yoVBFrC9gVRRXEfi3L7e_PsOpKkN6B8w6h3kjt4OTdNZqP2-9PswudnfCmHv9lEF896ov1tLv0LB81YV9Rho3GBAEhuGvkVGko20NNk_NMAIaqSs_CxJ58BDePmFV2d7Tonf4IGO4kAc/s1373/image_2025-09-30_16-17-43%20(2).png
ផ្ទាំងប៉ាណូក៏ជាចំណុចខ្សោយនៃ «Love’s Ambition»ផងដែរ។ នៅថ្ងៃដំបូង កម្មវិធីនេះមានការផ្សាយពាណិជ្ជកម្មចំនួន ៣ ពីម៉ាក ៣ផ្សេងៗគ្នា។ ប៉ុន្តែនៅថ្ងៃបន្ទាប់ «Love’s Ambition»បានកាត់បន្ថយការផ្សាយពាណិជ្ជកម្មមកចំនួន ២ហើយភាគខ្លះថែមទាំងរក្សាបានត្រឹមតែ ១ ពាណិជ្ជកម្មប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpExZAFg4_EfRlkD8iqzy5wcJGTKH3L3soRaqyY3ab9ItUsoufhlsS_P99Z6oSSxXO4RvEZqCJ_PVtUyZ6l094d84sHlOiE8ND1QaH-gKIGs8mFjOHVh_WoZQ2vJ87xL7jPVW8tN5y_X5ypb84_RRxND6myhAzYacpL9NgLOMQkd3J3bdomPfmq4eEEYHs/s1378/image_2025-09-30_16-17-42.png

ជាមួយនឹងភាពជោគជ័យនៃ «Love’s Ambition» អាជីពនៃសម្រស់តួឯកស្រីមានកំណើតមកពី Chengdu កំពុងងើបឡើងវិញបន្តិចម្តងៗ ។ Zhao Lusi ក៏ទទួលបានការអាណិតអាសូរពីទស្សនិកជនផងដែរ ត្រូវបានគេសរសើរចំពោះការសម្តែង និងវិជ្ជាជីវៈរបស់នាងនៅពេលដើរតួជា Xu Yan។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM-xlcfobWYEj_rwoaSWyd5wa9Uv8wP8oYc-dedIQFNuMKZslayBMCVbqTQVkwFhA_xTgH3Ppz28JLxoYz0OosUalzXd2wIE72roqQVQXgk-bR4k8eVG3goESe8XR-Wxnsi6z-0SMGMkl4Q7dpLARwhwcUXrV6JbYMYbIWCn079gmCAGy8HJ7Ksa-CH5bK/s1424/image_2025-09-30_16-32-39%20(2).png

Xu Yan ពឹងផ្អែកលើអត្តសញ្ញាណ MC ដ៏ល្បីល្បាញដែលត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់របស់នាង ដើម្បីចូលក្នុងគ្រួសារអ្នកមាន។ ប៉ុន្តែអ្វីគ្រប់យ៉ាងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Haoming ដែលជាអាពាហ៍ពិពាហ៍ដែលពោរពេញទៅដោយផលប្រយោជន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOMLNXRyS0zZnGrfCWmzQsfBgxQkEZCjtsdpdOGR9OYnRWMrEaj6FGV6LccpIGivX6LStl9ihsfLuEabcWoqYFEXRdm7wTnyY1rDaiG47ZIaAIb6VVnwwAt-DN8OeV0IsihbmNeZH1DKA5qj-LFtyqqR4icedUjPiVtrMDGmW_-ole_WTYgxDs4h6F2yHg/s1350/image_2025-09-30_16-32-39.png

នៅពេលដែលជម្លោះកើតឡើង Xu Yan បានរកឃើញវិធីដើម្បីគេចចេញពីការគ្រប់គ្រងរបស់ Haoming ហើយបានចាកចេញដោយតាំងចិត្តក្នុងស្ថានភាពលំបាកមួយ។ នៅពេលនេះ Haoming បានដឹងពីអារម្មណ៍របស់ខ្លួនហើយបានតាំងចិត្តតាមរកប្រពន្ធរបស់លោកម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqODdjatX-hu7Q_Gj3ss9_4eH3uWjdOmFV_WOYNIgfrz5VROhdi9h7_Kgq8Gn0uPu9zgu1_Ihyphenhyphenmlu5QbSehCRyTpM8UnLfgo4k0L0ufgDQv38AoE-MEAt1gh6K8dOlio-doLJuddCriGJsqhYC8KG1OoSypxrABP9bS_WyCuDoalmaXJbh_cK-rD-GrRv8/s1620/image_2025-09-30_16-17-44%20(3).png

 

សម្រាប់តារាសម្តែង William Chan មិនអន់ជាងគេទេនៅពេលនិយាយដល់ការបញ្ចេញរូបរាងបុរសខ្លាំងដែលជាតួ CEO។ ជាមួយនឹងរូបរាងខ្ពស់ សាច់ដុំ និងកាយវិការមុតមាំ William Chan ត្រូវបានចាត់ទុកថាជាបុរសខ្លាំងជាងតួសម្តែងក្នុងខ្សែភាពយន្តជាច្រើនទៀតដែលមានប្រធានបទដូចគ្នា៕

រដ្ឋមន្ត្រីការបរទេសថៃចោទប្រកាន់កម្ពុជាពុំទាន់ស្មោះត្រង់ក្នុងការចរចា ខណៈថៃបើកទ្វារចរចាបញ្ចប់ជម្លោះ

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បាននិយាយមកកាន់សារព័ត៌មានកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា ថៃបើកទ្វារចរចាបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ប៉ុន្តែកម្ពុជាពុំទាន់មានភាពស្មោះត្រង់ក្នុងការចរចា ។ លោកបានបញ្ជាក់ពីគោលជំហរការពារអធិបតេយ្យរបស់ខ្លួន និងសហការជាមួយគ្រប់ផ្នែកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យទំនាក់ទំនងប្រទេសទាំងពីរត្រឡប់មកធម្មតាវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR0t7w5savfwBhmUjnYX7K9292gHaW65s8lDmQdR9_Fj4PkzKfr5a5dWSjNnFK7Klummtg9fXo76z1msbTTUw7NAgiEi2C-lXhhrjrBw8_9yy5-qrFDjGL8RLU9eWO4kf_pKlULk6aQycz_TzcnZRKiv2xrpWwlJpTkOtyXVaOv-qmZvUVkaRhGbkDd1Ek/s1255/photo_2025-10-01_09-54-04.jpg
លោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងពីគោលនយោបាយការបរទេស និងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃថា គោលនយោបាយការបរទេសថៃផ្តោតលើគ្រប់ផ្នែកត្រូវចូលរួមសហការ ពីព្រោះវាជាកិត្តិយស និងផលប្រយោជន៍ជាតិ លោកក៏ត្រូវពិភាក្សាជាមួយគណបក្សប្រឆាំងផងដែរ ។ បញ្ហាព្រំដែនពាក់ព័ន្ធនឹងកត្តាជាច្រើន រួមមាន ៖ សន្តិសុខ សេដ្ឋកិច្ច ឧក្រិដ្ឋកម្មឆ្លងដែន នយោបាយក្នុងប្រទេស និងពលរដ្ឋប្រទេសទាំងពីរត្រូវរួមគ្នាដោះស្រាយជម្លោះដើម្បីឱ្យទំនាក់ទំនងកម្ពុជា-ថៃត្រឡប់មកប្រក្រតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGD98pReQCsH9HFDZDkCQcgjisKPs3KvvJijYOufXDIGKP06nXySJKDh8yylsxHMv0nG1xa6vuFXhnpHytSfViD1ULx9uonhHgrlzWNy_pKejJvdXxZoW5EmGCzmkygzjLMzgiY5qFhBYHvGbVkTEHOLIgmVmgmwmuehfOIceI3ddBcwc8QGZmyQq5DjE/s800/photo_2025-10-01_09-33-43%20(2).jpg

យើងត្រូវតែព្យាយាមបញ្ចប់ជម្លោះព្រំដែនឱ្យបាន ប៉ុន្តែវាពុំងាយស្រួលទេ ត្រូវមានការចរចា ។ ថៃប្រកាន់គោលជំហរចរចាដោយសន្តិវិធី ប៉ុន្តែពុំព្រមបាត់បង់ទឹកដី ហើយការបើកទ្វារចរចាត្រូវតែពិនិត្យមើលការត្រៀមខ្លួនរបស់កម្ពុជា ។ ចំណុចសំខាន់ កុំដោះស្រាយបញ្ហាតែមួយថ្ងៃៗ ត្រូវកំណត់យុទ្ធសាស្ត្រផ្សេងៗ រួមមាន ៖ យុទ្ធសាស្ត្រព័ត៌មាន ដោយលោកចោទប្រកាន់កម្ពុជាទទួលបានប្រយោជន៍តែម្ខាងក្នុងការផ្សាយព័ត៌មាន និងលើកឡើងពីរឿងព្រំដែនប្រាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihnD-J3KJ_KFib73_-w85YJe8aPPvO9FQ3P94Fm2AOVmZ4zklF8uDEja_L46AkhHnwoTWTUPyOZTUmUHnmld3srKp1_y2MWVfNpLseTDzh1x0-IZpq7v8xhgYMCBnachFqt6Pjb6v07IYrN-JNbaEgTAjUIcUXzdVtJIzfR2fs6a9gVA4a8ltwGB2Q4B1X/s1280/photo_2025-10-01_09-33-43.jpg

សមាជិកសភាថៃមួយចំនួននិយាយថា លោកមានជម្លោះជាមួយកម្ពុជានៅមុខអន្តរជាតិក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក គឺលោកពុំបានឈ្លោះជាមួយអ្នកណាទេ លោកលើកឡើងក្នុងឋានៈមន្ត្រីតំណាងថៃដើម្បីការពារប្រទេសថៃ និងកិត្តិយសជាតិ ។ ថៃពុំបានបិទទ្វារចរចាទេ បើកម្ពុជាយល់ព្រមចរចា ប៉ុន្តែពេលនេះ កម្ពុជាពុំទាន់ស្មោះត្រង់ក្នុងការចរចា ។ ការចរចាបញ្ចប់ជម្លោះព្រំដែនត្រូវមានភាពច្បាស់លាស់លើការឈប់បាញ់ជារៀងរហូត ដោះមីន បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងដកអាវុធធុនធ្ងន់ចេញពីព្រំដែន ដើម្បីឱ្យតំបន់ព្រំដែនស្ងប់ស្ងាត់ និងសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vxcO6JYJoEcCH-U5AlR1u6oaK6o_s1P5PjiQmc6oshfdLZBayPl2quKePWP07f4Efv5Cm51vKDpGRPyeC5g_EDY9am46w04gij8mv1j4jR5gujyD_bxmp9BauvTK5TxKXX9J-Gey0G0yz2aEF06NN0-_Saeqw2Psi5ohDyOgt1yOykMrcOPcg_TOWRg6/s600/photo_2025-10-01_09-33-44.jpg

ស្ថានការណ៍បច្ចុប្បន្ន ក្រសួងការបរទេសត្រូវចាប់ផ្តើមធ្វើការងារក្នុងប្រទេសដោយមានការសហការពីគ្រប់ផ្នែក ហើយក្រសួងការបររទេសនឹងផ្តោតលើការធ្វើការជាមួយកងទ័ព ដើម្បីកុំឱ្យប្រទេសជិតខាងមើលមកកាន់ក្រសួងការបរទេសថៃទន់ជ្រាយ ។ ការទូតត្រូវតែគាំទ្រកងទ័ព ហើយកងទ័ពក៏ត្រូវគាំទ្រការទូត ហេតុនេះ ការចូលរួមសហការមានសារៈសំខាន់ណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJYbwC8i1W3F3JLJOBXjc0euj5NUHm2pqMFk9lH7-qikwVoE7PJWDGf2eDLCGW9_qYvxU40qQ9ZBDd-lkDrmHsvHitqqbcSUjpukycDgFidXmL3oFGM6evH3wOELO8EfxXPGTeGICVCeEaYbnjUTpEweL0ICvAH6s97QB4tW67OBpptbwsaiSdz6pwiAYq/s1280/photo_2025-10-01_09-33-44%20(4).jpg

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ បានទៅចូលរួមកិច្ចប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក ខណៈកម្ពុជាមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ៖ «ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេក សន្តិភាពនៅក្នុងប្រទេសរបស់ខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក បច្ចុប្បន្ន កំពុងរងការរគំរាមកំហែងពីជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ» ៕

អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មីរបស់ថៃប្រកាសគោលជំហរបើចង់បានសន្តិភាព ត្រូវតែត្រៀមប្រ.យុទ្ធ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Top News កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មីរបស់ថៃបានប្រកាសពីគោលជំហរពុំចង់ធ្វើសង្គ្រាមទេ ប៉ុន្តែកងទ័ពអាកាសថៃត្រូវតែត្រៀមប្រ.យុទ្ធដើម្បីទទួលបានសន្តិភាព ។ អគ្គមេបញ្ជាការរងកងទ័ពអាកាសរូបនេះត្រៀមខ្លួនបំពេញតួនាទីភ្លាមៗដោយគ្មានពេលវេលារៀបចំកម្មវិធីអបអរសាទរការឡើងកាន់តំណែង និងប្រាប់ឱ្យពលរដ្ឋថៃមានទំនុកចិត្តលើកងទ័ពអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbpNm9L5QC9ly0vy_XijsQjJWEnKG_OJETrNlHP_uuWMGsawLcmhnkQAyDgNc7sQNDvVMgr_VczNaXr-iYfr1qQcIFzLS6PZJ1Jp44Gy8CRogoYCSXk3mubqmfYrZ4kj4ga1rkisUqlSRHQ-yakTF3QufNxodnwbAj0CcQkmQq0hyphenhyphen67lFD9uLT0AB9tpXT/s1064/photo_2025-10-01_11-07-27%20(2).jpg

កាលពីថ្ងៃទី៣០ ខែកញ្ញា នៅទីបញ្ជាការកងទ័ពអាកាស អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មី លោក សេកសាន់ ខាន់ថា បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រោយពីបញ្ចប់ពិធីទទួល និងផ្ទេរភារកិច្ចរបស់មេបញ្ជាការកងទ័ពអាកាស ដោយលោកប្តេជ្ញាចិត្តបំពេញតួនាទី និងទទួលខុសត្រូវតាមអំណាចរបស់ខ្លួនបន្តពីអគ្គមេបញ្ជាការកងទ័ពអាកាស លោក ផាន់ភក្តី ផាត់តាណាគុន ហើយលោកនឹងជំរុញឱ្យកងទ័ពអាកាសថៃមានភាពរឹងមាំ បំពេញការងារមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq1xA7gXyEozTvBp55aD1cA42F9pYLWuHnnRVjfIpk6j5xoxMOQNzcmwPXAautSavTZcloEMn9KL2QkAz1OcI1I2NZmc8BS4J22MC9vxXLRCYgh-dLqdmyBOsu_D9BWBKvH4wYV3rZEuhardk3Z79ux9m1zan4LgK8rMweVPjaNIsF1dgtxZSnKc6sEwQh/s1200/photo_2025-10-01_11-07-27.jpg

អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មី លោក សេកសាន់ បន្តថា គ្មានពេលវេលារៀបចំកម្មវិធីអបអរសាទរការឡើងកាន់តំណែងថ្មី ឬទទួលការចូលរួមរីករាយពីអ្នកណាទេ ពីព្រោះបច្ចុប្បន្ន កងទ័ពថៃកំពុងបំពេញតួនាទីរក្សាអធិបតេយ្យនៅព្រំដែនទាំងយប់ទាំងថ្ងៃ ។ ការងារដំបូងដែលត្រូវធ្វើ គឺលោកនឹងបញ្ជាអង្គភាពកងទ័ពអាកាសនៅក្រោមការគ្រប់គ្រងត្រៀមបំពេញតួនាទីភ្លាមៗ ថៃពុំត្រូវការសង្គ្រាម ប៉ុន្តែបើចង់បានសន្តិភាព ត្រូវតែត្រៀមប្រយុទ្ធ សូមពលរដ្ឋមានទំនុកចិត្តលើកងទ័ពអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXpyeDaQVr7Bsjdp9gUVI1JxvfLNkP8TedXUjdaAWxt7e9JFh7yDG0h92U7H0gFr4ER3mSXIv7KU6vCfCd4yHBMYe6gz5YAYovv6jIduV85_bcv4JYo_V8jADmYYub85ux1R_libbNDEE6xZNJ5x6vnVI4tSCsAk6odxfzoh1ZgIPIzMJRDAc1GYoXLmet/s1280/photo_2025-10-01_11-07-26.jpg

ពិធីទទួល និងផ្ទេរភារកិច្ចរបស់មេបញ្ជាការរងកងទ័ពអាកាសថ្មី គឺមានការចូលរួមពីមេបញ្ជាការកងទ័ពជាន់ខ្ពស់ កងទ័ពអាកាស និងអនុព័ន្ធយោធាបរទេស ដោយអគ្គមេបញ្ជាការកងទ័ពអាកាស លោក ផាន់ភក្តី ផាត់តាណាគុន បានប្រកាសឱ្យលោក សេកសាន់ កាន់តំណែងអគ្គមេបញ្ជាការរងកងទ័ពអាកាសជាផ្លូវការ ។ ក្រៅពីនេះ កងទ័ពអាកាសថៃក៏បានបើកយន្តហោះចម្បាំង Gripen ចំនួន១គ្រឿង ដើម្បីបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពអាកាស ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjuplUVOBY5nAThg_PvzXkCPpf15nefcBSiCcot22MFVpy715xzvrPtAlzeCFCtYsuLYK2z9dUnopIFW8ZsoFq58Yl70CBKtSUoR58-9kPB2YA44Qeymy4Ep1Bs3jMMGvNrUbF2pkfXYHnchNFYTcV_Xqbjf_X3THhYwf15BdGVZKNVT1jkvkEemxfcLpe/s1280/photo_2025-10-01_11-07-25.jpg

    ការប្រកាសពីគោលជំហររបស់អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មីថៃដែលថា «បើចង់បានសន្តិភាព ត្រូវតែត្រៀមប្រយុទ្ធ» គឺបញ្ជាក់ពីកងទ័ពអាកាសថៃនៅតែមានមហិច្ឆតាលោភលន់ និងឈ្លានពានកម្ពុជាដោយការប្រើប្រាស់យន្តហោះចម្បាំង ។ រីឯកម្ពុជាមានគោលបំណងជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕

ចង់សុំចរចាតែខ្លាចគេថាអន់! រដ្ឋមន្រ្តីការបរទេសថៃថា បើកម្ពុជាស្មោះត្រង់ថៃអាចសន្ទនាជាមួយបាន

0

បាងកក៖ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានសម្តែងពីការត្រៀមខ្លួនរួចរាល់ ក្នុងការជួបពិភាក្សាជាមួយកម្ពុជាជុំវិញបញ្ហាព្រំដែន ប៉ុន្តែបានបញ្ជាក់ថា ថៃត្រូវការភាពស្មោះត្រង់ពីកម្ពុជាដើម្បីការចរចាគ្នាមានលក្ខណៈច្បាស់លាស់ និងមានសន្តិភាពយូរអង្វែង។ នេះបើតាមសារព័ត៌មាន The Nation កាលពីថ្ងៃទី៣០ ខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGD98pReQCsH9HFDZDkCQcgjisKPs3KvvJijYOufXDIGKP06nXySJKDh8yylsxHMv0nG1xa6vuFXhnpHytSfViD1ULx9uonhHgrlzWNy_pKejJvdXxZoW5EmGCzmkygzjLMzgiY5qFhBYHvGbVkTEHOLIgmVmgmwmuehfOIceI3ddBcwc8QGZmyQq5DjE/s800/photo_2025-10-01_09-33-43%20(2).jpg
ថ្លែងនៅក្នុងសភាក្នុងអំឡុងសន្និសីទសង្ខេបគោលនយោបាយ លោក Sihasak បាននិយាយថា ប្រទេសថៃកំពុងស្វែងរកការសន្ទនាក្នុងគោលបំណងរក្សាស្ថិរភាពជាមួយកម្ពុជា មិនមែនជាការពិចារណាឡើងវិញលើការទាមទារទឹកដីនោះទេ។ យ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា ការចរចាលើកមុនៗជាមួយកម្ពុជាតែងមានភាពមិនស៊ីសង្វាក់គ្នាជានិច្ច នេះក៏ព្រោះតែកង្វះភាពស្មោះត្រង់របស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihnD-J3KJ_KFib73_-w85YJe8aPPvO9FQ3P94Fm2AOVmZ4zklF8uDEja_L46AkhHnwoTWTUPyOZTUmUHnmld3srKp1_y2MWVfNpLseTDzh1x0-IZpq7v8xhgYMCBnachFqt6Pjb6v07IYrN-JNbaEgTAjUIcUXzdVtJIzfR2fs6a9gVA4a8ltwGB2Q4B1X/s1280/photo_2025-10-01_09-33-43.jpg
រដ្ឋមន្ត្រីការបរទេសថៃរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើការចរចាចាប់ផ្តើមឡើងវិញម្ដងទៀត ប្រទេសថៃរំពឹងថាការពិភាក្សានឹងផ្តោតតែលើអាទិភាពចំនួនបីរួមមាន៖ បទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកអាវុធធុនធ្ងន់ និងគ្រាប់មីនចេញពីតំបន់ជម្លោះ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងព្រំដែនរវាងប្រទេសទាំងពីរ។ ឥឡូវនេះ ប្រទេសថៃកំពុងរង់ចាំសញ្ញាឆ្លើយតបពីរដ្ឋាភិបាលកម្ពុជាវិញ ថាតើកម្ពុជាសុខចិត្តដើរទៅមុខក្រោមលក្ខខណ្ឌទាំងនេះដែរឬទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQBTAYFLoUrLFgQpfyICngEid_JceUnk-c4vHHGVmmYDB2RvD077DByCVe6QGYDofhUObGP-E3VqbkBYGxk3Z8evcMWiFqsE5sgKl5Wx7kJLiKz3gS8AXkWbAJzwfKmhG33CZX7jNiBG5GNgtPT_-PV8MLOg3E1VLj0FfXxhx4uYjtiekqCMyjNY-2eYhi/s750/photo_2025-10-01_09-33-44%20(3).jpg

គួរជម្រាបថា រាល់ការលើកឡើងទាំងឡាយរបស់រដ្ឋមន្រ្តីថៃដូចខាងលើនេះ គឺគ្រាន់តែជាការនិយាយយកល្អសម្រាប់ប្រទេសថៃខ្លួនឯងតែប៉ុណ្ណោះ។ កន្លងមកឲ្យតែរៀងរាល់ពេលដែលកិច្ចប្រជុំត្រូវបានបញ្ចប់ហើយគណៈប្រតិភូថៃត្រឡប់ទៅដល់ស្រុកវិញ កិច្ចព្រមព្រៀងតែងត្រូវបានផ្លាស់ប្តូរជាឯកតោភាគីដោយសារតែគំនិតផ្ទុយគ្នានៅក្នុងប្រព័ន្ធផ្ទៃក្នុងរបស់ថៃជានិច្ច។ រឿងនេះពុំមែនទើបកើតឡើងម្ដង ឬពីរដងនោះទេ ពោលគឺសឹងតែគ្រប់ពេលទៅហើយដែលថៃប្រែក្រឡាស់សំដីមិនអាចយកជាការបានបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vxcO6JYJoEcCH-U5AlR1u6oaK6o_s1P5PjiQmc6oshfdLZBayPl2quKePWP07f4Efv5Cm51vKDpGRPyeC5g_EDY9am46w04gij8mv1j4jR5gujyD_bxmp9BauvTK5TxKXX9J-Gey0G0yz2aEF06NN0-_Saeqw2Psi5ohDyOgt1yOykMrcOPcg_TOWRg6/s600/photo_2025-10-01_09-33-44.jpg
បន្ថែមពីនោះ ក្រៅពីភាពរញ៉េរញ៉ៃខាងការទូតហើយ ងាកទៅខាងយោធាឯណោះក៏បង្កចលាចលមិនចេះចប់ផងដែរ។ តាមការកត់សម្គាល់ មិនថាមានកិច្ចប្រជុំពិភាក្សាថ្នាក់គណៈកម្មាធិការព្រំដែនចម្រុះ ព្រំដែនរួម ឬថ្នាក់យោធភូមិភាគនោះទេ នៅរាល់ពេលមានព្រមបឲព្រៀងឯកភាពគ្នាលើចំណុចផ្សេងៗដោយសន្តិវិធីរួច យោធាថៃដឹងតែបង្កើតសាច់រឿងថ្មីដើម្បីរករឿងកម្ពុជាដូចជារឿងមីន ការល្មើសចូលអធិបតេយ្យ ឬបំពានបទឈប់បា.ញ់ជាដើម។ ក្បួនដដែលៗបែបនេះ ត្រូវបានថៃយកមកអនុវត្តលើកម្ពុជាជាប្រចាំ ប៉ុន្តែពេលនេះបែរជាមកសម្ដែងធ្វើជាត្រឹមត្រូវ ចោ.ទកម្ពុជាមិនស្មោះត្រង់ទៅវិញ៕

ដេត ស្រីនាឌ ស្នើមហាជននិងអ្នកឧបត្ថម្ភជួយគាំទ្រក្នុងដំណើរការប្រកួតនៅលើឆាកអន្តរជាតិ

0

កញ្ញា ដេត ស្រីនាឌ ដែលត្រូវបានតែងតាំងជា Miss Charm Cambodia 2០25 បានដាច់ចិត្តស្នើសុំមហាជនជួយគាំទ្រនាងក្នុងដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិដែលត្រូវប្រកួតនៅឯប្រទេសវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_7g6zWp1TjqlNSFHuEyLZBHE0fydzc1i0dQKt2PaV36WN11ppXkPIdhOcnW7EPW7F13fzQb5htd2pK-VVl9xM_90JZ9PjaOLwQuq8jWD7Q5MA_BtqbnnX_UROgCAehV6I80qn-yXEHjBgBiazwU6eTNF3z3h9Mlv_xbgxGYSOdXCK1ECq8NcIWAmJjukp/s2048/image_2025-09-30_15-15-24.png
ឆ្លងកាត់ព្យុះភ្លៀងនៃការរិះគន់ពីមហាជន ដេត ស្រីនាឌ បានប្រឹងប្រែងតស៊ូក្នុងវិស័យបវរកញ្ញាក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភីក្នុងការប្រកួតក្នុងស្រុកដោយបានក្លាយជា Miss Lakamo Cambodia 2025 កាលពីខែកក្កដា កន្លងមកនេះ។ បន្ទាប់ពីទទួលជ័យជម្នះក្នុងកម្មវិធីនេះ ដេត ស្រីនាឌ ត្រូវបានជ្រើសរើសក្នុងនាមជា Miss Charm Cambodia 2០25 ដែលនឹងត្រូវប្រកួតតំណាងឱ្យប្រទេសកម្ពុជានៅលើទឹកដីវៀតណាម។ នេះជាបេកកម្មដ៏សំខាន់សម្រាប់ ដេត ស្រីនាឌ បន្ទាប់ពីបរាជ័យក្នុងការប្រកួតតំណាងប្រទេសនិងរងការរិះគន់ពីមហាជននាកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsJAq4INsvwY4tCkWa5l7cykNLqavaZlq8uZaZA3nlMpfPPq5bPnoiTspcgC43K1o6O_OPQJq1MDZwJyq1JAYpEu2S5PbbD6exXEZhBNPD4cc_IartFW_5iWwyv2k_GQRGTGtzl-RLGjtsARxdM3mf5Ub0x75XMpyUHah7T0KV9be6cK9HwZke06lGy0rd/s2048/image_2025-09-30_15-15-18.png

ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ដេត ស្រីនាឌ បានដាច់ចិត្តស្នើសុំឱ្យមហាជនជួយគាំទ្រនាង។ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា Miss Charm Cambodia 2០25 បានបង្ហោះសំណេរយ៉ាងដូច្នេះថា «ជម្រាបសួរ ពុកម៉ែ បងប្អូន ប្រជាជនកម្ពុជាជាទីគោរពស្រលាញ់ ទាំងអស់គ្នា។ នាងខ្ញុំ ដេត ស្រីនាឌ សូមលើកម្រាមដៃ ១០ គោរពអំពាវនាវសូមការគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នា និង បណ្តារអ្នកឧបត្ថម្ភទាំងអស់ ចូលរួមគាំទ្ររូបនាងខ្ញុំ ក្នុងដំណើរទៅកាន់ការប្រកួត Miss Charm 2025 នៅប្រទេសវៀតណាមនាពាក់កណ្តាលខែ ១១ ខាងមុខនេះ ។ ហើយ Miss Charm នឹងបង្ហោះរូប និង វីឌីអូណែនាំខ្លួន / តំបន់ទេសចរណ៍….របស់បេក្ខភាពជុំវិញពិភពលោកនាពេលឆាប់ៗនេះ ដូច្នេះសូម ពុកម៉ែ បងប្អូន ជាទីគោរពស្រលាញ់ទាំងអស់ ចូលរួមបង្ហាញការគាំទ្រទៅលើបេក្ខភាព កម្ពុជា យើងឱ្យបានច្រើនៗ សូមអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPDwDmd4l6vcgNabaMTs3wUCyb23RuvbL6XD-b5baRNzqgZJbiINlo56A8ZfklfewBd1UbCX73BhDkQxHAUp0nilCTjKspGQL5KXJpWmWDpJ9ic-Z84TlhjqWIH0z_dC4S31X1VkREd-9pm2P_xv1LF0h0KNt1bAq1p_fyGEOfGf1hbz6Dh6OHLLx1niOY/s2048/image_2025-09-30_15-15-21.png

នេះជាចំណុចរបត់ដ៏សំខាន់សម្រាប់ ដេត ស្រីនាឌ ក្នុងការបំពេញកាតព្វកិច្ចតំណាងប្រទេសកម្ពុជាបន្ទាប់ពីខកខានតំណាងឱ្យកម្ពុជាចំនួន២ដងនាពេលកន្លងមកក្នុងកម្មវិធី Miss planet International 2024 និង កម្មវិធី Miss Grand International 2019 ៕