Home Blog Page 351

តារាចម្រៀង ឱក សុគន្ធកញ្ញា ថា ខ្មែរមានគុណធម៌ ស្អាតស្អំ មិនភូតភរ មិនចេះសម្តែង

0

កំពូលតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងប្រចាំប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថាបេះដូងខ្មែរគឺពោរពេញទៅដោយសច្ចធម៌ គុណធម៌ ស្អាតស្អំ មិនភូតកុហក មិនចេះសម្តែង។ តារាចម្រៀងរូបនេះថាកម្ពុជាអង់អាចក្លាហាន ព្រោះបេះដូងយើងលោតក្នុងចង្វាក់តែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8VC4_tmFijMgMg2CZj5s9XId-wt-1mEGlSZ9d_OYysh-N6KsO9u9b_lgahrC3cFgy0KDyBcGkZKR2xXnkXGr7dmQjhWwPYeod6wZfQIjfK_kg682XK5fkEStIihe-QQ0LUCspy-eYvTVH-RFtJGT4p_Yp-o8oJGJFBApocaVBbBAS3R1P4IPPnUlEto05/s2048/image_2025-08-13_09-01-18.png
ចាប់តាំងពីមានជម្លោះព្រំដែនក្តៅគគុករវាងប្រទេសកម្ពុជានិងថៃមករហូតមកទល់ពេលនេះមានស្ថានភាពធូរស្រាលបន្តិចក្តីប្រជាពលរដ្ឋខ្មែរនៅតែមានភាពសាមគ្គីជាធ្លុងមួយនៅតែបន្តជួយជាស្បៀងនិងសម្ភារៈផ្សេងៗទៅដល់ជនភៀសសឹកនិងកងទ័ពជួរមុខដដែល។ ការសាមគ្គីគ្នារបស់ប្រជាជនខ្មែរទាំងជួរមុខនិងជួរក្រោយស្រុះដៃគ្នានេះហើយទើបធ្វើឱ្យសត្រូវឈ្លានពានមិនស្រួលចិត្តខិតខំរកកលល្បិចគ្រប់សព្វបែបយ៉ាងណាដូចជារឿងល្ខោនជាពិសេសគឺការជាន់មីនដែលជាស្ទាយ៍ដដែលៗរបស់សត្រូវឈ្លានពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrIjvOWumB4zkg3zagR4rrDS82pGtL_wMdc4qK6GGc5vTyQj30p-y5NUIXdJSYVh-UgXy0Sldq9RDWKJxzNSWnnlvt2TzcwKN8qu8EJ2vxRMJZEMsKSpGhLlODjabVEBCoEYV8nKPvKEfKk1bc67-mKa2qOW6OswOGKCBfqRLUopAWlaP5y3Nwe1-k5fD4/s960/image_2025-08-13_09-01-20.png

ជាប្រទេសតូចមានបេះដូងស្លូតត្រង់ពោរពេញដោយភាពអង់អាចតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានលើកឡើងថាបេះដូងខ្មែរគឺស្អាតស្អំមិនចេះសម្តែងនោះទេ។ អ្នកនាង បានរៀបរាប់ថា «បេះដូងខ្មែរ ឈាមខ្មែរ ពោរពេញទៅដោយសច្ចធម៌ គុណធម៌ ស្អាតស្អំ មិនកុហកភូតភរ មិនក្លែងបន្លំ មិនចេះសម្តែង។ ព្រោះគ្រប់យ៉ាង កូនខ្មែរ ប្រជាជនខ្មែរ ធ្វើចេញពីចិត្ត សាមគ្គីភាព ស្រឡាញ់ និងឱ្យតម្លៃគ្នា មិនថាក្នុងកាលៈទេសៈ បែបណា ពួកយើងបានខិតខំ លះបង់កម្លាំងកាយចិត្ត ទោះជាមើលទៅមិនអស្ចារ្យនៅក្នុងការគិតរបស់នរណាម្នាក់ក្នុងចំណោម ១៧.៨ លាននាក់ តែពួកយើងបានធ្វើវាចេញពីចិត្តដើម្បីជាចំណែកមួយក្នុងប្រទេសជាតិនាពេលនេះ»។ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះបានសង្កត់ធ្ងន់ថា «កម្ពុជាអង់អាចក្លាហាន ព្រោះបេះដូងយើងលោតក្នុងចង្វាក់តែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUwwrMGAwQbMFrWh8xi_-_KdswtJOkcpwoXEUHOAMBLbd-sxRc5Y13-8faf-KLJlo_DurNTpsQDOHBV6VCUMc16YY8kWX4XYRZ5sv_qkTIxYKrOVXgRe4yAJkacFUFvGCOzsudqnph9InQT_p9XclTFbjbmAd3PZBS-ZlPE004pfLMUswAcIyt9e6psP0G/s1440/image_2025-08-13_09-01-21.png

គួរបញ្ជាក់ផងដែរថា នៅពេលមានរឿងក្តៅគគុកតារាចម្រៀង ឱក សុគន្ធកញ្ញា កំពុងស្ថិតនៅប្រទេសអូស្ត្រាលី ហើយបានប្រើប្រាស់សំឡេងរបស់ខ្លួនជាមួយនឹងពលរដ្ឋខ្មែររស់នៅទីនោះបញ្ជាក់ទៅកាន់ពិភពលោកថាប្រទេសកម្ពុជាត្រូវការសន្តិភាពមិនត្រូវការសង្គ្រាមនោះទេ។ នៅពេលវិលត្រឡប់មកវិញតារាចម្រៀង ឱក សុគន្ធកញ្ញា ញាប់ដៃញាប់ជើងនាំយកស្បៀងជួយទៅដល់វីរកងទ័ពផងដែរ៕

ថៃវឹកវរទៀតហើយ ដោយក្រុមផ្ដាច់ខ្លួនភាគខាងត្បូងបានចល័តអាវុ.ធត្រៀមបើកការវា.យប្រហារ

0

ណារាធីវ៉ាត់៖ មេបញ្ជាការភូមិភាគ៤ថៃ បានជិះឧទ្ធម្ភាគចក្រពិនិត្យមើលស្ថានការណ៍នៅខេត្ត ណារ៉ាធីវ៉ាត់ ភាគខាងត្បូង ក្រោយទទួលបានការរាយការណ៍ថា ក្រុមបះបោរផ្តាច់ខ្លួនសាសនាមូស្លីមកំពុងជួញដូរអាវុធចល័តចូលដីថៃ និងបើកការប្រជុំបន្ទាន់មួយនៅទីនោះ ដើម្បីពិភាក្សាពីការត្រៀមកម្លាំងទប់ទល់ការវា.យប្រហារដែលអាចកើតឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaDKc7HZ6ihz6EbXlv844rlKEPcdKoQLqriT9OI1nSutRFH1RC91vygp_jC8J-gZGQbIk5q2uk1fQ_HYnTdLYEKecZZO4wCAG-J8iVQnj37QdGrAaXhoQg9yRQ5QxLSA8xOXV2HCEOF8eNupscR2RDEAlvIiNO0SiGO6Yev3ULvIyAAwqfxVbhQnXIjUu5/s1280/photo_2025-08-13_11-16-52.jpg
នាថ្ងៃអង្គារ ទី12 ខែសីហា ឆ្នាំ2025 ឧត្តមសេនីយឯក Paisal Nusang បានដឹកនាំកម្លាំងល្បាតតាមផ្លូវអាកាសមើលពីលើតំបន់ព្រៃឈើ បន្ទាប់ពីទទួលបានភ័ស្តុតាងជារូបថតដែលបង្ហាញថា មានអាវុធ និងគ្រាប់រំសេវជាច្រើន ត្រូវបានដឹកជញ្ជូនចូលប្រទេសថៃពីប្រទេសជិតខាងដោយក្រុមបះបោរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfr2oMqlU8aRDz5vBdvBsvdG4N_TXO38BKzd9DI5V52UIEGaBVbXEN0jXyogEwaBLXGrzqSmwg9L99L3Q_fEAJdvspuPcytc5fLulsjInjPjpWVwM7Epcr18ubwtXcbxZX_WGCrvVRYMaVkv3LSTRaLUODJ-SUr2q02AZTmmLcumIoZuXZYKBEftbh5j_I/s1280/photo_2025-08-13_11-16-51.jpg

សភាពការណ៍មិនស្រួលនេះ បានជំរុញឲ្យថៃចាប់ផ្ដើមបែងចែកកម្លាំងមកល្បាតតាមព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ាឡេសុីកាន់តែតឹងរឹង ខណៈក្ដីព្រួយបារម្ភផ្នែកសន្តិសុខនៅតំបន់នេះកាន់កើនឡើងខ្ពស។ រដ្ឋាភិបាលថៃ បានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរធំៗ ដូចជា Barisan Revolusi Nasional ដោយមានការជួយសម្របសម្រួលពីម៉ាឡេស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1jggokib7Kjr5CsRNmMcywPf9VpzQ-AcSpIuiijsis0RQUscxSvoJ5mx_WEJPDnbPiFBHMxB-SmAaYtDU3slPyrtNVY03xQVqjlGPYWWMEB2NoBkGl4lyF5dVUO_2pZS1aKNDMsBaYQzqQvHUqzw389GDHu6wSqne_K9Z6IBDireRHcOOf6XoA5rk74RW/s750/photo_2025-08-13_11-16-56.jpg
យ៉ាងណាមិញ បើទោះបីជាមានការចរចាក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានឡើងម្ដងម្កាលរហូតមកដល់បច្ចុប្បន្ន។ បើយោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លា.ប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិសថៃជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhulMNOLyxJra2HGk_9J2iw6n2f8meMMYQz3CmzstkxWWS_Ug1d2qjQndvghscj8V7-zWF6e6pg-AbIJfP1_sGWh-sKHXaP_8SWyr20Qv92nw5DSD6JEmuEq_vKWgFL9DhS-pD3XQyMrkSn0c1tKqTiEbrAZcTNBlrweMz6F_k0teSAvn7OohSOoezV-nd_/s800/image_2025-08-13_13-21-37.png

បច្ចុប្បន្ននេះ មន្ត្រីពាក់ព័ន្ធក្នុងតំបន់បានសម្រេចចិត្តពង្រឹងវិធានការសន្តិសុខ រួមទាំងការពង្រីកប្រតិបត្តិការល្បាតតាមមូលដ្ឋានទាំងយប់ទាំងថ្ងៃ ជំរុញការត្រួតពិនិត្យប៉ុស្តិ៍ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស៊ើបការណ៍ជាមួយភ្នាក់ងារសន្តិសុខព្រំដែននៅម្ខាងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtlHBuzLPq-2fzODO_ycbPSxMBNqfdhfvFkHS-t3dp9WEwg08xz8A9YHSV8E8RJPfBN6t61xjHfiuIhN_sqCyLJcslUucO-8xItqfiarurQ1xP63eOtePUkMVEOQ1oJIE5UcKxlha9CSPLq3T5JZx8ibkvvHNVKkeR4Hwcqy7VaH7EaqZP_LUZyQl_vAQB/s2500/image_2025-08-13_13-21-34.png

កម្ពុជាស្នើឲ្យថៃកុំធ្វើការសន្និដ្ឋានដោយគ្មានមូលដ្ឋានច្បាស់លាស់ពាក់ព័ន្ធនឹងបញ្ហាមីន

0

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឲ្យថៃ ឬភាគីពាក់ព័ន្ធ គួរកុំចេះតែធ្វើការសន្និដ្ឋានដោយគ្មានមូលដ្ឋានមុនរកឃើញការពិត ដើម្បីភាពយុត្តិធម៌ទាំងអស់គ្នា និងចៀសវាងការយល់ច្រលំធ្វើឲ្យមានភាពតានតឹងសារជាថ្មី។ ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏បានបញ្ជាក់ឡើងវិញដែរថា កម្ពុជាគឺមិនមានការប្រើប្រាស់គ្រាប់មីនថ្មីជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYed857XfSmXGhvnPuvOF9sgp0XtPz1elOSEeesRiaxBsKrVE7Zeji-umFRrDiqiYJGLotrtVZKrvdUFANvXs3LWXbKXVkgV33BBCcvikNq4Jg8-4Y-JaM27PGnslg-w6jMppqvc2Qqoimj6jNwz4ayZzS7TlKHjTuIfsDK5gF3TIhMhS8LPv5OqMnNjKw/s1280/photo_2025-08-13_09-47-36.jpg

នៅថ្ងៃទី12 ខែសីហា ឆ្នាំ2025 ក្រសួងការពារជាតិកម្ពុជា បានបញ្ចេញនូវសេចក្ដីប្រកាសព័ត៌មានមួយ ដោយប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ថាជាស្នាដៃបង្កប់ដោយយោធាកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQj0ZtEJUlA1aCcyw-ErzxEUrDDXUgbwo_NQgrc4nsAmz2V2CC_BCPBvWK0QE85TyQQUaVmUYBjdvYmX8R0ZXLRAC0hjhyphenhyphenuLFHUrW3qV76kUhet06kSVxXY3RoHkoYJhWeWW4FWds5mTmxuPRVuTtYGVniWYepZIZFn56fVQYy_57I29jHMrHx_rBo_6lp/s1280/photo_2025-08-13_09-47-37.jpg

ក្នុងនោះក្រសួងការពារជាតិបានបញ្ជាក់ថា ចាប់តាំងពីក្លាយជារដ្ឋភាគីដែលបានផ្តល់សច្ចាប័នក្នុងឆ្នាំ1999 រហូតមកដល់បច្ចុប្បន្ន កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS3-SGazJXKJsYG4zDgS4LyxYLIP4Qc1lWe6RuCSe0mcLz9dkNHQq3Ct_Ix7XRm82qsLloeQE0CI38E3HWuOCWLThGhx_NRzLxmedf9C3mtGuJXPVfKcYQ98uREmu8AlxRD_kWSy0o9neA6N6shAt0tQhhyi-wb47kdSPGAdFOqcaJlaFN6eXS3YjJuIKO/s1280/photo_2025-08-12_11-49-05%20(2).jpg

លើសពីនេះ កម្ពុជាសូមធ្វើការគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងការដើរជាន់មីនរបស់ទាហានថៃនៅឡើយទេ។ មួយវិញទៀត កម្ពុជាក៏តែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុដូចនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាង ការធ្វើសេចក្តីសន្និដ្ឋានជាសាធារណណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការយល់ច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងកើតឡើងសាជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR7I9Ty4LHOb1cu0dlm1Ri7qfAW28lEuZTcp9xwyLqoNA09YBxjIDXINZI2kcCAnmqL5xme346C_O2Zl78po5LNHVorxgRKg0AiymycXitddqkpmU4-T3hi9J5VqeGT1kkDC2QwhzUK3sCBZmWYdw63cU32T8hAKuNWoCiKSVU6go3PpZMjXwnvsNZXXig/s1280/photo_2025-08-12_11-49-05.jpg

គួរជម្រាបថា បន្ទាប់ពីទាហានរបស់ខ្លួនបានជាន់មីនជាថ្មីម្ដងទៀត កាលពីព្រឹកថ្ងៃទី12 ខែសីហា អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បានប្រកាសជាសាធារណថា ឧបត្តិហេតុនោះគឺជាស្នាដៃរបស់កម្ពុជាដែលបង្កប់មីនថ្មី ល្មើសសន្ធិសញ្ញាអូតាវ៉ា និងបទឈប់បាញ់ដែលបានចូលជាធរមាន។ លើសពីនេះ ថៃបានប្រកាសថានឹងប្រើប្រាស់សិទ្ធិការពារខ្លួននៅពេលដែលចាំបាច់ ប្រសិនបើកម្ពុជាមិនព្រមឈប់ប្រើប្រាស់មីនប្រឆាំងមនុស្សតាមការអំពាវនាវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwcgseR8Vo4H8bOpYF3bW12FYXTv3erzqWo9biG3bWLNc8J3dEnCtxopAFM5UWiBbv9VrSPWBxc3d9Xy-sKuV5rcloNy97MkbfZwGYJLN3qhysgzHxKVy9ECFaeOCj2k3abFD3HCuTjk4raya1-MgUEwCEbEsAblRYXgoC4EJpmYJMMJNCS5167-TJHZT-/s620/photo_2025-08-12_11-49-06.jpg

យ៉ាងណាមិញ ការពិតដែលមាននៅពីក្រោយការដើរជាន់មីនផ្ទុះរបស់ទាហានថៃនេះ មានតែថៃខ្លួនឯងទេដែលដឹងច្បាស់ ព្រោះថៃអះអាងថាទាហានរបស់ខ្លួនដើរល្បាតតែនៅតាមគន្លងផ្លូវចាស់ក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែនៅពេលជាន់មីនបេរជាមកចោ.ទកម្ពុជា។ នេះអាចជាចេតនាបង្ករឿង ដើម្បីធ្វើការវាយប្រហារកម្ពុជាជាថ្មី ដោយយកលេសថាប្រើសិទ្ធិការពារខ្លួន៕

TikTok គាំទ្រអ្នកប្រើប្រាស់ជំនាន់ឌីជីថលនៅប្រទេសកម្ពុជាជាមួយមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មី

0

ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗឈានមុខគេដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ បានប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពគ្រួសារកម្ពុជា ផ្តល់ការគាំទ្រដល់អ្នកបង្កើតមាតិកា និងពង្រឹងសុវត្ថិភាពសហគមន៍ឌីជីថល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnXGNdCS9y9AGu2_nxXapoDkntEj3P3_CGc7jlTKcSx1PeC4Mr2Sg3_qtj0figpt-jYMYolO2vU11oFk8yQ6y1Y-kZR2DiQrg6IcX-FvwHSJfkC_9Cl-zEOQFeTMdL1rqlr00eLnGo0HzutGR0DW5DLvjfwZQcNjdvd7ylKA5FlEfOvZP62U3vJSXrXZQb/s1280/Creator%20Care%20Mode%20(2).png

មុខងារថ្មីៗទាំងនេះ ត្រូវបានរចនាឡើងដើម្បីបង្កើតបទពិសោធន៍ល្អៗនៅលើ TikTok សម្រាប់ក្មេងជំទង់ និង គ្រួសារ ដែលប្រើប្រាស់ថ្នាលនេះដើម្បីស្វែងរកមាតិកានានា រៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាព សម្រាប់អ្នកបង្កើតមាតិកាក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគាត់ ក៏ដូចជាជួយកសាងសហគមន៍មួយដ៏រឹងមាំ និងសម្រាប់អ្នកប្រើប្រាស់ដទៃទៀតក្នុងការស្វែងរកមាតិកាដែលពួកគាត់ចូលចិត្ដជាប្រចាំថ្ងៃ។ អ្វីទាំងអស់នេះ កើតមានឡើងដោយសារការប្តេជ្ញាចិត្តឥតងាករេរបស់ TikTok ទៅលើការការពារផ្នែកសុវត្ថិភាព ឯកជនភាព និងសន្តិសុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP5oxxnFsdki2LIEydGuQ1psj4ce1nBLrD5AZEqpSMnP9q9p75CYRvN1VdW_hLHpt4MZ4G3R9-f1XjTOjjFqeUS_9_KcuGzXtYMrBNhGEX8SH3yM29hl1wukTwpp4xsd2mEj_6QXrPnQ0av9pvIm3b-QhyuqREjGllE2atxYePu4xn_arpF4_AYLuKFGyx/s1280/Missions%20(2).PNG

ជួយលើកកម្ពស់សុខុមាលភាពសហគមន៍នៅប្រទេសកម្ពុជា

TikTok ប្តេជ្ញាចិត្ដធ្វើឱ្យប្រាកដថាប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ឌីជីថលមួយដែលពោរពេញដោយភាពសប្បាយរីករាយ ការកម្សាន្ត ទំនាក់ទំនងល្អ និងចំណេះដឹងថ្មីៗ។
ដើម្បីគាំទ្រដល់គោលបំណងនេះ TikTok បានប្រកាសដាក់ឱ្យដំណើរការមុខងារគ្រប់គ្រងការចំណាយពេលវាលាលើអេក្រង់ (Screen Time Management) និងមុខងារគ្រប់គ្រងម៉ោងគេង (Sleep Hours) ដើម្បីជួយអ្នកប្រើប្រាស់កម្ពុជា ជាពិសេសក្មេងជំទង់ បង្កើតទម្លាប់ប្រើប្រាស់កម្មវិធីឌីជីថលល្អៗ និងគ្រប់គ្រងការចំណាយពេលវេលានៅលើប្រព័ន្ធអ៊ីនធឺណិតបានយ៉ាងមានប្រសិទ្ធភាព។ យោងតាមអ្នកជំនាញ ការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង មិនមែនកើតចេញពីការរឹតបន្តឹងតែមួយមុខនោះទេ ប៉ុន្តែក៏កើតឡើងដោយសារការលើកទឹកចិត្ត ការអប់រំ និងការបង្កើតទម្លាប់វិជ្ជមានមួយជំហានម្តងៗ។
នេះហើយជាមូលហេតុ ដែលជំរុញឱ្យយើងបង្ហាញមុខងារថ្មីមួយដែលមានឈ្មោះថា Well-being Missions។ Well-being Missions គឺជាស៊េរីបេសកកម្មខ្លីៗដ៏ទាក់ទាញ ត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់នៅប្រទេសកម្ពុជាបង្កើតទម្លាប់ប្រើប្រាស់កម្មវិធីឌីជីថលប្រកបដោយតុល្យភាព។ ពេលអ្នកប្រើប្រាស់បញ្ចប់បេសកកម្ម ពួកគាត់ទទួលបានផ្លាកសញ្ញា (badge) ដែលអបអរ និងលើកទឹកចិត្តអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។
ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់សុខុមាលភាព

ពលរដ្ឋថៃនៅតាមព្រំដែនជម្លោះនាំគ្នាជម្លៀសចេញពីលំនៅឋានទាំងយប់ដោយសារពុំទុកចិត្តស្ថានការណ៍

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ឱ្យដឹងថា ពលរដ្ឋថៃនៅតាមព្រំដែនជាប់កម្ពុជា ពុំទុកចិត្តស្ថានការណ៍ក្រោយពីកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ក៏នាំគ្នាជម្លៀសចេញពីលំនៅឋាននៅស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត ទៅកាន់កន្លែងសុវត្ថិភាពកាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បើទោះជាអាជ្ញាធរពុំប្រាប់ឱ្យជម្លៀសចេញក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLS4esIeFm7KWQ21PPmr-RaYfUU37GuTen8EYvm0ycSpBlm6gzvYL3CXqR0NC0IBx1SFbnSPs0sE1EwUAyjEIUjE4II-XpvdvUNf9rDMvo_Ks-Spyc9m70YDw_H1NQPu66pU8rrN23G9I6IKu0ylPWh1xFCn_EMAC05PlhPmsQhD2IIN6FwvzOdJQtPKwy/s1059/photo_2025-08-13_08-57-50.jpg
តាំងពីល្ងាចថ្ងៃទី១២ ខែសីហា នៅបរិវេណផ្លូវលេខ២២១ ស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត មានរថយន្តពលរដ្ឋថៃធ្វើដំណើរជម្លៀសចេញពីលំនៅឋានខុសធម្មតា ដោយសារពួកគេទទួលបានដំណឹងថា នឹងមានការប៉ះទង្គិចគ្នាម្តងទៀតនៅព្រំដែនកម្ពុជា-ថៃ ។ ដំណឹងនេះធ្វើឱ្យពលរដ្ឋថៃបារម្ភ និងសម្រេចចិត្តជម្លៀសចេញពីលំនៅឋានជាបន្តបន្ទាប់ ដោយដឹកជញ្ជូនសម្ភារៈរបស់របរប្រើប្រាស់ចាំបាច់ ជាពិសេស ពលរដ្ឋនៅឃុំសៅធុងឆ័យជម្លៀសច្រើនជាងគេ ពីព្រោះឃុំនេះធ្លាប់រងផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP1kcmGjOy10vMiJ7UTzpcY-PnPULq_4-0boHTxNFXF3ms-QBufC12rphBd4SJ0v2o9UJb6lOusyw7lq3oUI88MfdmvzpG3MxjCgb4jlkNlNbQ7-LUuuLvBAqI3rpPjgh-YHtC_MhmkMJh1ojS2M767qGr638z6OzRk5gHDkcwcRd9BQH_E41eXvtffB-s/s1902/image_2025-08-13_11-43-33.png

ពលរដ្ឋថៃនៅខេត្តស៊ីសាកេត និយាយថា ពួកគេសម្រេចចិត្តនាំក្រុមគ្រួសារ និងដឹកជញ្ជូនសម្ភារៈជម្លៀសចេញពីលំនៅឋានដោយសារពុំទុកចិត្តស្ថានការណ៍ បើទោះជាអាជ្ញាធរពុំទាន់ចេញសេចក្តីប្រកាសឱ្យពលរដ្ឋជម្លៀសក្តី ។ ពួកគេចង់ឱ្យស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃមានសុវត្ថិភាព និងស្ងប់ស្ងាត់ ពុំចង់ជម្លៀសចេញបន្តទៀតទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_udIpKeqbGbhmewapkecuvK8jmVv4Zr18cmbVaVRLrHPbWbNHMAnStCaglTh9KyDO4NctV2lTIxKaxi2v9endmh-9aXjp87Ysh1GMLyzDxjs3suaAANKviOvZvf2XS0KmMompq5CdfJz_a_IeGFydyJn4wdkaq-UobmTCxo9fM-suDxsMww4TwVKz_EsY/s696/photo_2025-08-13_08-56-55.jpg
បើតាមមេភូមិ និងមេឃុំសៅធុងឆ័យ គឺពុំទាន់ទទួលបានសេចក្តីប្រកាសឱ្យជម្លៀសពលរដ្ឋចេញពីលំនៅឋានទេកាលពីថ្ងៃទី១២ ខែសីហា ប៉ុន្តែអាជ្ញាធរតាមដានស្ថានការណ៍យ៉ាងដិតដល់ ។ ពលរដ្ឋសម្រេចចិត្តដឹកសម្ភារៈជម្លៀសចេញពីលំនៅឋាននោះ ដោយសារពួកគេចង់ទៅកន្លែងមានសុវត្ថិភាព ពុំចង់រស់នៅតំបន់ប្រឈម ពួកគេធ្លាប់មានបទពិសោធន៍ជម្លៀសជាច្រើនលើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZc7-TUh4dHrkBbOb9Lcoe91vyENZdz0BAJGe5WSnBvN7XnB1qbkBvvt-6X6fVxtPvIGnGMEwDoQJJff1ZJR4FU9J1IzdL3Cp8w-Igtc65zcALQJk-3dgABQjX7qNzSJ6d_M3p9mo6TcbM2r1sMf2CMRzG41Pqih8opEmHp98YRVYe4BToqNb0ZCqDtJIj/s1200/photo_2025-08-13_08-56-54.jpg
នាវេលាម៉ោង១០និង៣២នាទី ថ្ងៃទី១២ ខែសីហា ហ្វេសប៊ុកផេកកងទ័ពភូមិភាគ២ថៃបានសរសេរថា ៖ «ស្ថានការណ៍នៅតាមបណ្តោយព្រំដែនមានសភាពធម្មតា គ្មានការតានតឹងដូចការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទេ សូមពលរដ្ឋកុំភ័យស្លន់ស្លោ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvPzWOyFDlYPNNEEuj_roEq1q7Y9-W33FZcI-ddXELr_q2cAan3YK6M8VydKHdk9IOB4MJp9FcUd7YJL0j3jpUG4NVZf1_XsLe9QGhCn6T2dt6otNxwgIbzt5JlHTIi0ya8QvwnNoqUK_tmvuDpZl7jM4x613Lqasr9bbhVzfC81WRiD6jtEHR7CRvx6bL/s1401/image_2025-08-13_11-49-18.png

ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ ព្រមទាំងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ពីស្ថានការណ៍ក្នុងខេត្តចំនួន៧ នៅព្រំដែនកម្ពុជា-ថៃ ចាប់ពីល្ងាចថ្ងៃទី១២ រហូតដល់ព្រឹកថ្ងៃទី១៣ ខែសីហា គឺគ្មានការប៉ះទង្គិចគ្នាទេ ។ ប៉ុន្តែកងទ័ពថៃបានពង្រាយកម្លាំងឈរជើងនៅតាមព្រំដែនយ៉ាងតឹងរ៉ឹងក្នុង១១តំបន់ និងត្រៀមខ្លួនបើមានការល្មើសអធិបតេយ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKuPvFUiyW77kSupnr2q-wyXfn7NsMYXIG3Z1Ezkl4o0aimlBgg1DkkJGM4NhM7DwaoQB_d50s9dHF_YTbcMUSc9adDYXh2_MRQDKBc64_wviYBMJgA4J8uktpeDsAJuD_YScL5azmFOauC5kh_ibfNaMcWwHBkPnSHFrmXa8MIVACozPvfSd9f12whTe7/s750/image_2025-08-13_11-46-22.png
លោក ជិរ៉ាយុ និយាយថា ភាគីថៃនៅតែប្រកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ហើយលោកចោទប្រកាន់ថា កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសន្ធិសញ្ញាអូតាវ៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiktUjjC_-RX52s_lFQZ1X1NDUWYymwTQOhKQPBY36UpoAk93mHQ5oDImbPzyLsOTamjfE396cAhU88OMIrlXnXxpdoRfyU-omIhuO0LdMRjwUad3zCJRpzjTLkZagEf-uA3Tx6wwGb30QeJ9veWHSeMI0C_viqLrZLMW9ietNUEFHbATsNwKGrFPalMAYa/s862/image_2025-08-13_11-46-22%20(2).png

គួរបញ្ជាក់ថា ការជម្លៀសចេញពីលំនៅឋានរបស់ពលរដ្ឋថៃ គឺបណ្តាលមកពីកងទ័ពថៃខ្លួនឯងគំរាមចង់ប្រើប្រាស់កម្លាំងទ័ពប្រឆាំងកម្ពុជា ក្រោមហេតុផលកងទ័ពថៃដើរជាន់មីនដើម្បីយកលេសឈ្លានពានកម្ពុជាម្តងហើយម្តងទៀត ។ នេះជាការយកល្បិចចាស់ដដែលៗមកចោទប្រកាន់កម្ពុជា ពីព្រោះកងទ័ពថៃធ្លាប់ប្រើប្រាស់ល្បិចនេះនាពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGI3dm6oGn_P22VmyUE5OyuBttHouI2rNLmlJf_IX3TSDzK2FS2wJ9AUCJRZeS7CP209QeiEyr5tIWE6czFPmZcKPKcwduMh9GYN6GZBPgYkaC9Euc8ztAJdc4MiwGIeHTAsjk4-LdKgx5NDdYx90PH5rQ6E2iHR93C0KBcfaMawU3BnXre-rYYAWUfrUN/s1200/image_2025-08-13_11-43-35.png

កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់តាមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេស ចំណុចទី២ ដែលចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ព រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនឈរជើងឡើយ ៕

ថៃនឹងប្រើប្រាស់កាមេរ៉ា និងគ្រឿងចក្រធំៗឈូសឆាយនៅតាមព្រំដែនការពារកុំឱ្យកងទ័ពជាន់មីន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចោទប្រកាន់កម្ពុជាបង្កប់មីនដែលបំពានកិច្ចព្រមព្រៀងបទឈប់បា.ញ់ ព្រមទាំងប្រកាសប្រើប្រាស់សិទ្ធិការពារកងទ័ពថៃដោយពុំពាក់ព័ន្ធនឹងការចរចា ។ លោកថា កម្ពុជាពុំព្រមទទួលយកលក្ខខណ្ឌដែលថៃបានស្នើទេ ប៉ុន្តែថៃនឹងប្រើប្រាស់កាមេរ៉ាសម្រាប់ការល្បាតនៅតាមព្រំដែន និងគ្រឿងចក្រឈូសឆាយការពារកុំឱ្យកងទ័ពថៃជាន់មីនបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បាននិយាយកាលពីថ្ងៃទី១២ ខែសីហា ថា ហេតុការណ៍ទាហានឈុតខ្មៅថៃជាន់មីនពេលកំពុងល្បាតនៅបរិវេណប្រាសាទតាមាន់ធំ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ដែលបណ្តាលឱ្យដាច់ជើងឆ្វេង គឺពេលនេះ មានសុវត្ថិភាពហើយ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចរបងលួសខាងលិច និងឆ្ងាយពីប្រាសាទតាមាន់ធំ ប្រមាណ១គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0HfYj9jJVPQhbynla7MFG5PWsRBQwh-yIM2y_LXAUMWgZ0cw0KBAojKF4fmTvYGguQ4qvskR0Rr97Guo2mA3UYMN79DI9sonwivfqxY0aD6FjxW36_1p7okdAc7eRGMPaVWWgxDpnFsba0EVk7fuHfHzt5YvUbMYWbEDhEs7sPVkpAXSwlPxZQnVjLwt/s860/image_2025-08-07_14-57-42.png

ប្រសិនបើស្ថានការណ៍ស្ងប់ស្ងាត់ ថៃនឹងបញ្ជូនភ្នាក់ងារដោះមីនមកពីមជ្ឈមណ្ឌលដោះមីនមនុស្សធម៌ ចូលមកដោះមីននៅបរិវេណកើតហេតុនេះ ។ បើស្ថានការណ៍ពុំស្ងប់ស្ងាត់ ថៃនឹងប្រឆាំងជាមួយកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព ពីព្រោះថៃមានសិទ្ធិការពារខ្លួន និងការពារកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS3-SGazJXKJsYG4zDgS4LyxYLIP4Qc1lWe6RuCSe0mcLz9dkNHQq3Ct_Ix7XRm82qsLloeQE0CI38E3HWuOCWLThGhx_NRzLxmedf9C3mtGuJXPVfKcYQ98uREmu8AlxRD_kWSy0o9neA6N6shAt0tQhhyi-wb47kdSPGAdFOqcaJlaFN6eXS3YjJuIKO/s1280/photo_2025-08-12_11-49-05%20(2).jpg

ថៃកែសម្រួលផែនការល្បាតដើម្បីកុំឱ្យកងទ័ពប្រថុយនឹងគ្រាប់មីននៅព្រំដែន ដោយបង្កើនការប្រើប្រាស់កាមេរ៉ា និងគ្រឿងចក្រធំៗឈូសឆាយក្នុងតំបន់ល្បាត ជំនួសការល្បាតដោយកងទ័ពក្នុងតំបន់នីមួយៗ ។ ក្រៅពីនេះ ការប្រើប្រាស់កាមេរ៉ានឹងអាចបង្កើនការត្រួតពិនិត្យក្នុងចម្ងាយកាន់តែឆ្ងាយ ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុនស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnEzzbmFrJ0ArAIrNO1CAi1oZW22Jjy1by1tQIqjrLNEjo-FhQvAFV2Xhgk6hP5zFnXNzEPgLluzEwuzALNUGXNPWzBxDXIyfxV0syGihqL36esZCdNgV37-peL5lQ13Pl4mpE-IOCgkYE9INWVcvpNwph-H-FwkA472eZSibis_r_WzjSYAylCLNdv-b6/s701/529755636_1342392564553811_7955011088945341866_n.jpg

ដោយឡែក លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និយាយថា រដ្ឋាភិបាលថៃសោកស្តាយចំពោះហេតុការណ៍កងទ័ពរបួសដោយសារជាន់មីនពេលល្បាតនៅតំបន់ព្រំដែន ។ រដ្ឋាភិបាលថៃចាត់ទុកនេះជាហេតុការណ៍ល្មើសអធិបតេយ្យភាព ល្មើសអនុសញ្ញាអូតាវ៉ា និងជាទង្វើអមនុស្សធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR7I9Ty4LHOb1cu0dlm1Ri7qfAW28lEuZTcp9xwyLqoNA09YBxjIDXINZI2kcCAnmqL5xme346C_O2Zl78po5LNHVorxgRKg0AiymycXitddqkpmU4-T3hi9J5VqeGT1kkDC2QwhzUK3sCBZmWYdw63cU32T8hAKuNWoCiKSVU6go3PpZMjXwnvsNZXXig/s1280/photo_2025-08-12_11-49-05.jpg

លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានបញ្ជាក់ពីការផ្តល់ប្រាក់ឧបត្ថម្ភដល់កងទ័ពរបួសដោយសារជាន់មីន ។ ក្រសួងការពារជាតិនឹងពុំព្រងើយកន្តើយចំពោះហេតុការណ៍នេះ ហើយនឹងចាត់វិធានការដើម្បីការពារអធិបតេយ្យ និងសន្តិសុខជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwcgseR8Vo4H8bOpYF3bW12FYXTv3erzqWo9biG3bWLNc8J3dEnCtxopAFM5UWiBbv9VrSPWBxc3d9Xy-sKuV5rcloNy97MkbfZwGYJLN3qhysgzHxKVy9ECFaeOCj2k3abFD3HCuTjk4raya1-MgUEwCEbEsAblRYXgoC4EJpmYJMMJNCS5167-TJHZT-/s620/photo_2025-08-12_11-49-06.jpg

ក្រៅពីនេះ រដ្ឋាភិបាលថៃបានអំពាវនាវដល់សហគមន៍អន្តរជាតិរួមគ្នាដាក់សម្ពាធលើកម្ពុជា ដើម្បីពន្លឿនកិច្ចសហការបោសសម្អាតមីនជាបន្ទាន់ ។ ក្រៅពីនេះ រដ្ឋាភិបាលថៃស្នើឱ្យរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាពិនិត្យមើលជំនួយឡើងវិញសម្រាប់កំណត់វិធានការចាំបាច់ផ្សេងទៀតក្នុងគោលបំណងបញ្ឈប់គ្រោះថ្នាក់ដោយសារមីន ។ នេះបើតាមការលើកឡើងរបស់លោក ជិរ៉ាយុ ៕

អត្រាកំណើតទាបពេក ធ្វើឲ្យកម្លាំងយោធាកូរ៉េខាងត្បូងធ្លាក់ចុះ ក្នុងរយៈពេល ៦ ឆ្នាំ ជាប់គ្នា

0

យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលចេញផ្សាយដោយសមាជិកសភាព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា កងទ័ពកូរ៉េខាងត្បូងបានធ្លាក់ចុះមកដល់ប្រមាណ ៤៥ម៉ឺននាក់ ក្នុងឆ្នាំ ២០២៤ ដែលជាការថយចុះប្រហែល ២០% បើប្រៀបធៀបនឹង ៦ឆ្នាំមុន។ របាយការណ៍បានបញ្ជាក់ថា មូលហេតុសំខាន់នៃការថយចុះនេះ គឺបណ្ដាលមកអត្រាកំណើតទាបខ្លាំង ដែលមានជាមធ្យមត្រឹម ០,៧៥កូន ប៉ុណ្ណោះសម្រាប់ស្ត្រីម្នាក់ ក្នុងឆ្នាំ ២០២៤ ដែលធ្វើឱ្យកូរ៉េខាងត្បូងជាប់កំណត់ត្រាជាប្រទេសដែលមាន អត្រាកំណើតទាបបំផុតលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvzD-2GhNptqYGHTz5xLoERpE7eqvFmIvWDDKadMZczVcasgY4RxoB0Kf5Sqk0JTVUo4ehA3wnB9bmWwOCTBWHRIzoPDSK8_Tm2ymcIGk2YAhWZqeICJikvOS7TkD1zZBJ6fyTab2_PlR97tEu4QfaSWfPmPZ4fUNS-DU29QbjRki7zMLmvFgSqMbOzWJY/s1200/image_2025-08-13_10-02-31.png
កូរ៉េខាងត្បូងនៅតែរក្សាប្រព័ន្ធបម្រើទាហានជាកាតព្វកិច្ចសម្រាប់បុរសដែលមានសុខភាពល្អរយៈពេល ១៨ ខែ ដោយសារប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពអាចកើតមានសង្គ្រាមជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ ការសិក្សាមួយកាលពីខែកក្កដា បង្ហាញថា កងទ័ពកូរ៉េខាងត្បូងត្រូវការយ៉ាងហោចណាស់ ៥០ម៉ឺននាក់ បន្ថែមទៀត ដើម្បីទប់ទល់នឹងការវាយប្រហារពីកូរ៉េខាងជើង ដែលត្រូវបានគេជឿថាមានកម្លាំងប្រយុទ្ធសកម្មប្រមាណជាង ១,៣ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0i9cG0s8qmviYCt3Y__G9J7Y32BaDK4EOeY1Kz4ztxVWccyG3TCvZHFcQSG3WWcKk4Ft71_TPCl7ZOZ9TVzSZe4WFDNVmQ46BiPqjXBBN_r5ogE6yacwhUM15vp9Kw0QSRjDZZIQu_vbq3dYVv_pqPaFG8qifsI7oxUNxyILf_d_gWwFCbK76R-skiqs-/s1020/photo_2025-08-12_14-55-00.jpg

យ៉ាងណាមិញ ចំនួនអង្គភាពទ័ពបានថយចុះពី ៥៩អង្គភាព នៅឆ្នាំ ២០០៦ ចុះមកត្រឹម ៤២អង្គភាព ក្នុងឆ្នាំនេះ ដោយសារការរំលាយឬបញ្ចូលគ្នារវាងអង្គភាព។ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើង កូរ៉េខាងត្បូងបានបង្កើនថវិកាការពារជាតិ សម្រាប់ឆ្នាំ ២០២៥ ច្រើនជាង ៦០លានលានវ៉ុន (ឬប្រមាណ ៤៣ ពាន់លានដុល្លារ) ដែលខ្ពស់ជាង GDP របស់កូរ៉េខាងជើងទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF5uK5J58WoYPIHSJj6DksCq0XJMvMRwpa49qyyO0AG84KSa2trNJ_8mX52QTNyrABj_zXauyb3NfJiGoh0ry1TE43zZIghOFHlg7OqDXIA8HhgmiJK3LKxF7_Xosk7QrOVXOWm_3JUuyEskng833dq222YITBVrWlEdBW9q9p4WXU-VtTcUgn7Rpswm9Q/s850/photo_2025-08-12_14-55-01.jpg
ការបម្រើយោធាត្បិតតែមានសារៈសំខាន់ក្នុងការពារជាតិក៏ពិតមែន ប៉ុន្តែក៏មានបុរសជាច្រើនមិនពេញចិត្តចំពោះកាតព្វកិច្ចនេះដែរ ព្រោះពួកគេយល់ថាវាធ្វើឱ្យជីវិតជាយុវវ័យរបស់ពួកគេត្រូវបានផ្អាក។ ទោះជាយ៉ាងណា អ្នកអភិរក្សខ្លះបានណែនាំឱ្យពិចារណាលើការកោះហៅស្ត្រីឱ្យទៅបម្រើទាហានផងដែរ នៅក្នុងកាលទេសៈបញ្ហាប្រជាសាស្រ្តដ៏ធ្ងន់ធ្ងរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtQl9NcU77edhmbMiKowIk5ks2WKtHBxsV4vzJxZzbFk-JSBKbrhFOkoHmjb5Dqc3_5x10Ah_pq1d7Inl4dwn2cxWSOaZ-qWnDQFsylHU1jIDEMcFKt6oPEVah0goQmJ3GFIifqHStSMy3dSC1sRwNBam3LZpW7bhDa1p9M-ZVo6vMqJoIhhCsMMvv4lcx/s1920/image_2025-08-13_10-02-30%20(2).png

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានបំបែកកំណត់ត្រាអត្រាកំណើតទាបរបស់ខ្លួនជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ២០១៨ ជាមធ្យមមាន ០,៩៨ កូនក្នុងស្ត្រីម្នាក់, ២០២០ មាន ០,៨៤កូន, ២០២៣ មាន ០,៧២កូន និង ០,៧៥កូន ក្នុងឆ្នាំ ២០២៤។ បន្ថែមពីនេះ អ្នកជំនាញបានព្រមានថា ប្រសិនបើទម្រង់នេះនៅតែបន្ត ប្រជាជនប្រហែល ៥០លាននាក់ អាចថយចុះពាក់កណ្តាលក្នុងរយៈពេល ៦០ ឆ្នាំខាងមុខ។ នេះបើតាមប្រភព BBC៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQW2KieSQEMVzgukJogPnxD6IuE1lz1hHSEaYVop7b2pZas7TcQB_5TH0j5JZTAv9cLSUjHgd-6LtVZF_XXXjAYYRHpiGhWjK52ifgtRDdtawSdJ_ldgbxG6tnOVdsp1Ju_Zr79yaIYocb_hbk5FceF9HUlfcpCn7716dehKOJn80uvBkIIHgmvcSQB7q4/s910/image_2025-08-13_10-02-30.png

ហេង វិសាល ស្នើពលរដ្ឋខ្មែរផ្តោតលើសាមគ្គីជាធ្លុងមួយ

0

ទោះធ្លាក់ខ្លួនឈឺព្រោះជំងឺលៀនឌីស ហើយត្រូវទទួលរងនូវរលកពាក្យរិះគន់គ្មានសំចៃពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ទាក់ទងនឹងបញ្ហាលួចស្បៀងជាជំនួយរបស់ជនភៀសសឹក ហើយលក់ផលិតផលថៃ បន្លំថាជាផលិតផលរបស់កូរ៉េក្តី តែលោក ហេង វិសាល ជាអ្នកផលិតមាតិកាសង្គមដ៏មានប្រជាប្រិយភាពម្នាក់នៅកម្ពុជា នៅតែទទូចអោយពលរដ្ឋខ្មែរផ្តោតការយកចិត្តទុកដាក់លើសាមគ្គីភាព ចាប់ដៃគ្នាជាធ្លុងមួយ ព្រោះមានតែខ្មែររួបរួមទេ នោះទើបខ្មែរឈ្នះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJQeZcFlVSH_2OAYDiMClE6T0O59vB8sy5miOREp7TTWIJTHPsyPBn1enDdJdZ_yHXN_3zEeuLa5_O-Uk8n4VZ8zPyxm9NMPyaDaWJImYixlHDPayr6i2dDKc02vB0HSbl45TM0YM4r7vuMTPuz9PKiBC0G-aewdYztNXG8P74RbpOsyHqTMBlfijYQPTk/s2048/image_2025-07-28_09-50-51.png

ដូចអត្ថន័យនៅក្នុងបទចម្រៀងរបស់ លោក វណ្ណដា៖ «មានសង្គ្រាម គ្មានជីវិត!» នៅថ្ងៃទី១១ សីហា ឆ្នាំ២០២៥ នេះ លោក ហេង វិសាល បានបញ្ចេញសំណេរលួងលោមអ្នកគាំទ្ររបស់ខ្លួនអោយឈប់បារម្ភចំពោះសម្ពាធផ្លូវចិត្តរបស់លោកតទៅទៀត។ លោក វិសាល បានថ្លែងទទួលស្គាល់ថា លោកពិតជាហត់ខ្លាំង ហើយខ្លាចសម្ពាធមែន តែបើប្រទេសជាតិមានបញ្ហា រូបលោក និងក្រុមគ្រួសារនៅបន្តចេញមកជួយនូវអ្វីដែលខ្លួនអាចជួយបានដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-m18EM83fghrQF3gFnrhwO6OIwzFH3fbyfm2CTlUsYsTf9IHnsyfUh2vdjFH9zKhITvcGug2Q8KxOlGU5BzcYgbJsnL5FRTRvZQO-E5PUJjKTGfyNrlrVPd2ozK7gPoo8w-FxysrKWowdITZSc5Xf31jTL0ujJiBgm27sNBW1NGfBky5ZGYT06FwvVIph/s2048/image_2025-07-28_09-50-52.png
លោកថា៖ «ព្រោះនេះគឺជាប្រទេសខ្ញុំ ទឹកដីកំណើតខ្ញុំ បងប្អូនខ្មែររបស់ខ្ញុំ! ដូច្នេះសូមបងប្អូនទុកចិត្ត អាចឈប់បារម្ភ ហើយបន្តផ្តោត និងសាមគ្គីគ្នាជាធ្លុងមួយ។ ពួកយើងតែមួយ ពួកយើងនឹងឈ្នះ។» សូមរម្លឹកថា ត្រឹម ២ថ្ងៃ ប៉ុណ្ណោះក្រោយទម្លាយបញ្ហាមួយចំនួននៃជំងឺលៀនឌីស លោក ហេង វិសាល ត្រូវបង្ខំចិត្តចេញវីដេអូទាំងខ្លួនឈឺ បកស្រាយអំពីមតិរិះគន់មួយចំនួនទាក់ទងនឹងផលិតផល We Young ដែលមានមតិជាច្រើន ថាលោក និងប្រពន្ធផ្សព្វផ្សាយបន្លំថាផលិតផលនេះជាផលិតផលរបស់កូរ៉េ តែតាមការពិតជាផលិតផលរបស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIiwOMfN-Q7FIrqWfiCxIxPcTgCkOeIuAR3pBo8RbjXyBFzkOQ2rMhd-a231IiWS0ACA6H9-jRgPrJKuMarsk72AePmSAe8p1bJOheuaO8RLXghXhtxs9dLLFtc2VYSynwfWrHItt5UfbQopZj_sl_ul_R8edUz8z9fXZ9FeBJ-oZJzfVcnBMIi-eJWxRt/s2048/image_2025-08-12_09-28-41%20(3).png

ឯបញ្ហាមួយទៀត គឺជាបញ្ហាកើតពីចិត្តសប្បុរសរបស់លោកវិសាល និងជា ស្រីនា ដោយសារចង់ជួយសម្រួលការលំបាករបស់ពលរដ្ឋភៀសសឹក តែអ្នកទាំងពីរបែរត្រូវបានគេចោទ ថាជាអ្នកលួចសៀងទៅវិញ។ លោកវិសាល បានរៀបរាប់អារម្មណ៍របស់ខ្លួនតាមរយៈសំណេរថា៖ «ដោយស្មោះត្រង់! នៅយប់នោះអារម្មណ៍របស់ខ្ញុំពិតជាហត់ និងខកចិត្តខ្លាំងមែន។ ជាពិសេសនៅពេលដែលឃើញទឹកភ្នែករបស់ប្រពន្ធ! ទោះបីជាខ្ញុំរៀនធម៌មែន ប៉ុន្តែចិត្តខ្ញុំនៅជាមនុស្សសុទ្ធសាទ។ ខាងក្នុងខ្ញុំឈឺចាប់ខ្លាំង! ហើយបាក់ទឹកចិត្តខ្លាំង! ប៉ុន្តែមកដល់ឥឡូវនេះពួកខ្ញុំលែងអីហើយ។» https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiru-Iyi6kCrx2QrNMkf_CBL1V0Ks4d1BQ33TXgaati5So6-kwGiLkePeYDz0QlxJ3Dn5qlkfhvKAaS2p2ByUg-VF9SvWgX0nHcDdqOZQDmuz7VXjBKCtv1lkwmia2fsmgpfggmGSxtl3KxWCJdB4RDuLj4n4wWr2QfPV_u3JiqqSRBpF2pkEj2srKSBI2y/s1280/photo_2025-08-11_13-52-32.jpg

ក្រោយរងព្យុះគំនិតមានការរិះគន់ច្រើន មកលើគ្រួសារលោក ហេង វិសាល និងជា ស្រីនា តែប្តីប្រពន្ធគូនេះក៏ទទួលបាននូវពាក្យលួងលួង និងការលើកទឹកចិត្តច្រើនពីសាធារណជនទូទៅដែរ។ លោក វិសាល ផ្ទាល់ក៏ទទួលស្គាល់ដែរ ថាលោកពិតជាត្រេកអរ ហើយទទួលជ្រួតជ្រាបនូវទឹកចិត្តល្អរបស់បុគ្គលជាច្រើនដែលតែងស្រលាញ់ និងបារម្ភចំពោះគ្រួសារលោក។ លោក វិសាល បានបញ្ជាក់ថា៖ «បងប្អូនទាំងអស់គ្នា! ខ្ញុំគិតថាជាទំនួលខុសត្រូវ និងការដឹងគុណ ខ្ញុំត្រូវតែចេញមកនិយាយរឿងនេះ។ ជាដំបូងខ្ញុំ និងគ្រួសារ សូមអរគុណបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារខ្មែរទាំងអស់ដែលបានចេញមកការពារ និងលើកទឹកចិត្តដល់ពួកខ្ញុំ! ខ្ញុំពិតជារំភើបមិនដឹងថាមានពាក្យអ្វីអាចរៀបរាប់អារម្មណ៍នេះបានទេ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSInvLdFCS3s5YQ4UVXDbGGRRqdeFonmySn2Bi5vaIHetc3puzUmXCc8Iv358kGB_jiSljUFrdYeWoMTLjdNhgYK4e-LC6NOED1iX9vv7hHbMvtlpd7A5Bie1KQLfn4xp5UfEzqNlpqIgm5gX3-jEsW87lH0BeQFKmxgHaTRrHuac0ZWOw1m9GaiqJ5khF/s1280/photo_2025-08-11_13-52-33.jpg

រដ្ឋបាលភ្នំពេញហាមមិនឲ្យជក់ ឬផ្សព្វផ្សាយលក់បារី នៅតំបន់ផ្លូវថ្មើរជើងចតុមុខជាដាច់ខាត

0

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំស្ដីពីការហាមឃា.ត់សកម្មភាពជក់បារី ផ្សព្វផ្សាយ និងលក់ផលិតផលថ្នាំជក់នៅតំបន់ផ្លូវថ្មើជើងចតុមុខជាដាច់ខាត។ វិធានការនេះ គឺជាការចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសនៅរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjONpW4qDnYP3iKIQJuuqrG1DDgvkPFAoUCJF9ug_nRxLKkG6TNGnz4cfp3HC5gaANrjLBvKny4uxdMqrkeIWDjg7rmxCKGNYUNSux9_qG7FeDlGXjPxdG0ymnw9U4BpPwCNxEIzhpAouXvsfhvKrrZIPqcGZz5jJtHcm11Lt6NrDrIb0UJpFOEzEuC8tzF/s1280/photo_2025-08-13_08-40-21.jpg

យោងតាមសេចក្ដីណែនាំដែលចេញនៅថ្ងៃទី 12 ខែសីហា ឆ្នាំ2025 បានបញ្ជាក់ថា៖ ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចតទៅ ៖

១. ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង ។
២. ត្រូវបិទសញ្ញាហាមជក់បារី នៅកន្លែងដែលហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី ឱ្យមើលឃើញ ច្បាស់ និងមានចំនួនគ្រប់គ្រាន់ស្របតាមទីតាំងជាក់ស្តែង។
៣. ហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ គ្រប់ទម្រង់។
៤. ហាមប្រើប្រាស់ ចែកចាយ ជួញដូរ ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់គ្រប់ប្រភេទ គ្រប់ទីកន្លែងនៃ បរិវេណផ្លូវថ្មើរជើងចតុមុខ មានជាអាទិ៍ បារីអេឡិចត្រូនិច (E-Cigarettes) ឬ វេប (VAPE) ផលិតផល អេច ធី ភី (HTP) និងស៊ីហ្សា (Shisha) ជាដើម។
៥. គ្រប់បណ្តាមន្ទីរ-អង្គភាព រដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់ភោជនីយដ្ឋាន ហាងទំនិញ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ និងចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦. សូមម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត សេចក្តីណែនាំនេះ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyGWjRsegzmnN7Kiwbj9IbD0KCB8hq3F55TTHhoLDmBxesUtTRbyf4YUGapIPVF1fJ60dWKO-SF5V7vk0Omkckz10T50yVW0MEBaAI5-5I6aWk5rATgzKcbwo1jU4_lyoyYcE-PGSlcK-ukIZsFX0XsmxqSA7Ub6jy6erbC5kx07QoT_MLYa7Y9bB0_oHx/s1000/photo_2025-08-13_08-40-24.jpg

ជាមួយនឹងការចេញសេចក្តីណែនាំខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលសង្កាត់ ត្រូវ យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie3OY2O_y6uU-lCvVu5oa6TByeKpcvs2UU1AAlJ9P6MU95mf49TEoE-hK_KEl9tqvQWiYj5mupNuOv-Fo8KCsTr2mxXZUPeFIBK16xkt6ScqZaWll6mEUz1dWIyC_K3nmBvf4dPYrs1qS2XVuSLQaop4ggXWLVHxS-Yo_iGVTBZVzYAN8W9qRRpyZazmsm/s1280/photo_2025-08-13_08-40-18.jpg

ក្រុមហ៊ុនដ៏ធំវើលប្រ៊ីដ សហការជាមួយសារព័ត៌មានក្នុងស្រុកមួយរៀបចំវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥»

0

ភ្នំពេញ ៖ ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា បានសហការជាមួយអង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមី ចាប់ដៃគ្នារៀបចំនូវវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និង ការវិនិយោគ ២០២៥» កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Shangri-La ភ្នំពេញ ដោយបានប្រមូលផ្ដុំទៅដោយមេដឹកនាំធុរកិច្ចធំៗ និងអ្នកជំនាញសេដ្ឋកិច្ចល្បីៗ រួមទាំងភ្ញៀវចូលរួម ដែលជាថ្នាក់ដឹកនាំអាជីវកម្ម និងសហគ្រិនជាច្រើនរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZFa3jF9E6PjfBWTTp4rtnTdlXEUkIU-3zf2aM8IAJVH2h9qdvGoeQqJrsstplekIo83VRoMNVlYdOtEdHem0KRzhOXG5eBL3Y8OLZgjfQmb26h1HW44qFzLlsH5FavYU0nNgyI68RUxkiMrIRs2r56Z0aXHstqSHF23X9weHwWRUFfEK8y1CvBeQqeb-9/s6057/6%20(5).jpg

វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើង ក្នុងគោលបំណងជំរុញឱ្យមានកិច្ចសន្ទនាជាយុទ្ធសាស្ត្រអភិវឌ្ឍ ការបង្កើតឱកាសសំខាន់ៗ និង កិច្ចសហប្រតិបត្តិការ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជា ផ្ដល់ជាធាតុចូល សម្រាប់ការរៀបចំនូវគោលនយោបាយសេដ្ឋកិច្ចជាតិសំខាន់ៗផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ដែរថា ការចូលរួមនៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញការសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការ និងការបើកឱកាស ដែលនឹងជំរុញដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលខាងមុខ។ អ្នកឧកញ៉ា បន្ថែមថា វេទិកានេះ ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការប្រមូលផ្ដុំអ្នកជំនាញពីវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមពិភាក្សាផ្ដល់នូវទស្សនទានល្អ សម្រាប់ការដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ដែលពិភពលោក រួមទាំងកម្ពុជាកំពុងជួបប្រទះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfxc4NVJiUiZEby7IlrxFDfy1Jsp9z7Degi7Ed-Gz4l9OmWotofQsr3_4r-Tqyall9WMtkQTm9jo_QTo0WFG09fkKqLQMbFmSxW-EUDET5wJobJx1yim7HyZ17j2Bg0svWCNWnMVkNZASg6RE_WJ_V9JXBh9GDmqy27dL-klGssGm2KhQ2TR-Bsjq9qowA/s6057/9.jpg

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបានអញ្ជើញចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងវេទិកាពិភាក្សានេះ បានលើកឡើងដែរថា កិច្ចពិភាក្សាពេញមួយថ្ងៃ ដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗទាំង ៦ ខាងលើនេះ មើលទៅ អាចមើលទៅហាក់ដូចជាបញ្ហាដាច់ដោយឡែក ប៉ុន្តែតាមពិត ប្រធានបទទាំងអស់នេះគឺ មានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានបទទាំងនេះ ក៏ជាសរសរស្ដម្ភ ដែលអាចនឹងបង្កើតបានជាក្របខណ្ឌមួយសម្រាប់ភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ពិតជាតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល មិនត្រឹមតែពីវិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្រូវការការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អ្នកផ្តល់ជំនួយ និងភាគីពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkoMlJsSxO62AXDJG0sO4ENdUnmtsc4IF9ZIaF1sRCQYkly4gawc9sYTp1MBCE0BDtWJ_xMOd2RYxhnBPElHmmFGfoJz4bB89IeHUTxNMPaRvk33lAvjgwSVDqbn8GO25ibbZRe1rILZS7WILzuSY-KaRAv7-yDVJEpQq_iGdkJ3N0M-y510mPSjUIoclV/s6057/10.jpg

លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស បានលើកឡើងថា បច្ចុប្បន្ន យើងទាំងអស់គ្នាបាននិងកំពុងរស់នៅក្នុងពេលវេលា នៃការផ្លាស់ប្ដូរសកល ដែលមិនធ្លាប់មានពីមុនមក រួមទាំង ឌីជីថលភាវូបនីយកម្ម ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និង ពិភពលោក ដែលកំពុងបែកខ្ញែកជាប្លុក ជាបក្សជាពួក និងបញ្ហាសង្គ្រាមពាណិជ្ជកម្មចាក់ស្រែះ ដែលទាំងអស់នេះ គឺជាកត្តាប្រឈមធំៗ ក្នុងដំណើរការប្រតិបត្តិធុរកិច្ច និង ការរស់នៅប្រចាំថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYU9Oc37jy4LNZsAzmir3et6cW_EbsFdmwxz35pWQzRqRvao8c98ywr4-AgzIhdZ855URCqKSFDsQa89jtHy2wRkRanzzC-Mi-fLtOYTWu8qrnUvzQWYwMhg5mQv0tF7EqS8YRtBuBKODYwvlntsDe8F756zTDrXwQ4Y7HFxkpY2I-CRCFWa_DYXBYqfpr/s6057/11%20(14).jpg

លោក ស៊ឺន សាយ ជឿជាក់ថា តាមរយៈវេទិកាពិភាក្សារយៈពេលពេញមួយថ្ងៃនេះ នឹងអាចជួយរុករកឃើញនូវគន្លឹះសម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន និងចែករំលែកការយល់ដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបង្កើតបានជាគំនិតយុទ្ធសាស្ត្រល្អៗ ដែលអាចជាត្រីវិស័យ សម្រាប់ការដឹកនាំធុរកិច្ច និងការវិនិយោគឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយភាពធន់។ លោកក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលបានសហការគាំទ្រ យ៉ាងពេញទំហំង សម្រាប់គំនិតផ្ដួចផ្ដើមរៀបចំវេទិកាពិភាក្សានេះ។ ការចូលរួមរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន បន្ដជំរុញ លើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជាកាន់តែប្រសើរ និងមានភាពប្រកួតប្រជែងខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDT-5mReiB2kmlHHOo4OuqaJyV98P8JMFUAH1pi_dwT5Af5UYBDtc3O5e80VzP_dcRedSzrNNvAqRIZnPBqFwRU002KX2kph9i3r7IKSO0FjdFTCeTEUmh3guH9hlUdYAlf26LfGtDOlQajFtk1KaAbY3MCupK2LoaIgan9MGWtHUQEQPcgf90kywRCvYP/s6057/15.jpg

គួរបញ្ជាក់ថា វេទិកាកិច្ចពិភាក្សា ស្ដីអំពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥» ត្រូវបានរៀបចំឡើងរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង ៥៖៣០នាទីល្ងាច ដោយមានមានការពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗ និងមានការចូលពីវាគ្មិនជាច្រើន រួមមាន អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក បណ្ឌិត ហួត ពុំ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក កឹម បូរ៉ា នាយកក្រុមហ៊ុនមូលនិធិវិនិយោគឯកជន MEKONG STRATEGIC PARTNERS លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)ឧកញ៉ាស៊ិន ចន្ធីអគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia ,លោកគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1laMU_nxrcBXJIWouzirAysKZFXtPmmT3i1ND2tSimWVp_zxeRM9Z2LaSI14g30MJP7fjDjfhuDdwxPKwqTlWk_ht4F7wTHgPSofcPquKrTL0C0d_RgcGVEFGZz_9F1UAqeFcZLr_3wfCyMdo7w6_uGFjLEOL5EcLuTsKOES0fQj4ilyiQftq734_QqTl/s6057/16.jpg