បាងកក៖ ការងារជួសជុលក្រហូងដីដ៏ធំតាមបណ្តោយផ្លូវ Samsen ទល់មុខស្ថានីយ៍ប៉ូលីស Samsen ទីក្រុងបាងកក ត្រូវបានជាប់គាំងបន្ទាប់ពីវិស្វករជំនាញបានរកឃើញប្រហោងពុកចំនួនពីរបន្ថែមទៀតនៅផ្នែកខាងក្រោមនៃរណ្ដៅនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggHq4G0UHoCBTHu5r4rFBBIAmy9PPa5jsR10HSaoDUup_BELSQSvWDY6ETaokmcjTE5-uqt2RhN_c08Mympb4tBkQF2orcWhXY2z2Mdn0xF_MPf_EZ7gtAxxTiflYjvEx8Ngb9I96gpOEfGQHBb0o6d9m_7782yJc_eCH3XLW6QtN5FuFt8XUYjlYQtOmP/s1280/photo_2025-10-01_13-09-18%20(2).jpg

លោក Kitti Akewanlop ជំនួយការអភិបាលនៃអាជ្ញាធរដឹកជញ្ជូនរហ័សនៃប្រទេសថៃ (MRTA) បាននិយាយថា ក្រោយការប្រើប្រាស់ដងស្ទូចទម្ងន់ 200 តោនដើម្បីយកការកកស្ទះចេញពីរណ្ដៅដីនោះ កម្មករបានរកឃើញបែហោងធ្មែញ ឬប្រហោងពុកនៅគ្រឹះខាងក្រោមដែលតម្រូវឲ្យមានការផ្លាស់ប្ដូរវិធីសាស្រ្តក្នុងការជួសជុល។

ស្នាមប្រហោងថ្មីៗដែលគេទើបតែបានរកឃើញទាំងនេះ ត្រូវបានគេសន្និដ្ឋានថាបង្កើតឡើងដោយសារតែការរួញមាឌនិងការប្រេះនៃបេតុង។ ហើយភ្លាមៗ ការជួសជុលពាក់ព័ន្ធនឹងការចាក់បេតុងចូលទៅក្នុងប្រហោងទាំងនោះ មិនអាចធ្វើទៅបាននោះទេ ដោយខ្លាចថាវាអាចនឹងមានការបាក់ពុកបន្ថែមទៀត។ ការពន្យារពេលនេះបណ្តាលឱ្យមានការបញ្ឈប់ការងារប្រហែលពីប្រាំពីរទៅប្រាំបីម៉ោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXTKzUtrndWlAGs3pL17xCwJouvhNmnd2UaDnHx1hr6ISVJY7T8SB1gzwuta6JxLzkVTSvgjwQmPUlYJs6BK70Beq-C6Wy8w_sDUgWnab2UFLT4RDuCodiGF7hj2H6FOvPO883Z3KJA7N4Nj8M1xm6uasgjoMJhhFBLnNlnRIaUVFGUFgzbpRT88J5yVBa/s1280/photo_2025-10-01_13-09-18.jpg
ការជួសជុលពេញលេញត្រូវបានគេរំពឹងថានឹងត្រូវការខ្សាច់ពី 7,000 ទៅ 8,000 ម៉ែត្រគូប ឬមានចំនួនស្មើនឹងឡានដឹកទំនិញជាង 1,000 គ្រឿងឯណោះ ទើបអាចបំពេញនូវចន្លោះបាក់ស្រុតនេះបាន។

យ៉ាងណាក៏ដោយ មកដល់ថ្ងៃទី1 ខែតុលា ការបាក់ស្រុតផ្លូវមួយទៀតបានកើតមាននៅទីក្រុងបាងកក ក្នុងតំបន់ Chrown Krung នេះបើតាមការរាយការណ៍របស់កាសែតក្នុងស្រុកថៃ។ ការបាក់ស្រុតនេះ បានប៉ះពាល់លើផ្លូវជាច្រើនម៉ែត្រ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcDFCANr-aR6xmwQjLsSwZpNkDp2mSdW4WNbcehmq4JVGDmPbb-eLnSiVE_JJnFPmlff87Ydzg6SQ9ECJQrH-MMNNXZDcjZttJ_rnp110aROeP60XkOkEsQ2if_TnqWWy6UXbyHeDropW-EhB8txsCGXixXG8FAisXSZLwylrftJpRV6bhLr6S4-K2AaLy/s1280/photo_2025-10-01_13-09-19.jpg

មន្ត្រីមជ្ឈមណ្ឌលសង្គ្រោះនៅតំបន់ Charown Krung និងក្រុមពាក់ព័ន្ធបានប្រញាប់ប្រញាល់ទៅតំបន់នោះដើម្បីវាយតម្លៃស្ថានភាព អនុវត្តវិធានការត្រួតពិនិត្យចរាចរណ៍ និងបង្ការគ្រោះថ្នាក់បន្ថែមទៀត។ភ្នាក់ងារពាក់ព័ន្ធកំពុងរៀបចំធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើមូលហេតុនៃការបាក់ស្រុតនេះ៕