Home Blog Page 33

Tian Xiwei បញ្ជាក់បែបនេះក្រោយផ្ទុះពាក្យចចាមអារ៉ាមអ្នកគ្រប់គ្រងនាងនិង Zhang Linghe មិនចុះសម្រុង

0

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះតារាសម្ដែង Tian Xiwei និង Zhang Linghe បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាជាមួយនឹងខ្សែភាពយន្តរបស់ពួកគេមានចំណងជើងថា «Pursuit of Jade»។ ស្របពេលមានពាក្យចចាមអារ៉ាមនៅលើអ៊ីនធឺណិតអំពីអ្នកគ្រប់គ្រងអ្នកទាំងពីរមានបញ្ហាមិនចុះសម្រុងគ្នា Tian Xiwei បានចេញមកបញ្ជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfZKKU3weOBeg3uchvI5c7r7WniiZh5bRx5JHs98q0p9uNPGL-8EZscaxQtfrJjK7CbEcuMbmvHQYFjaZROdLpOKCRtYGVGZKGnTqjDkc1R4OJR31d4eIvBQqdMU51szqdBE78jMYlJGhz7-IMqjmfhQo9GFeixTX7XgQEhi64A5BxAgxrddHqfPq4n-1B/s1024/image_2026-03-17_16-24-30.png
Tian Xiwei បានចែករំលែកថានាង និង Zhang Linghe មានទំនាក់ទំនងគ្នាយ៉ាងល្អនៅពេលធ្វើការជាមួយគ្នា។ តារាស្រីរូបនេះបានបន្ថែមថាមិនត្រឹមតែអ្នកទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកគ្រប់គ្រងរបស់ពួកគេផងដែរដែលមានទំនាក់ទំនងល្អនឹងគ្នា។ ការលើកឡើងនេះបានធ្វើឱ្យ Zhang Linghe ភ្ញាក់ផ្អើលហើយពាក្យសម្តីរបស់ Tian Xiwei ត្រូវបានចែករំលែកយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheZTD_sV97Sb9hYwkeydhOYWcDawIK2PMHtcttsAgxLdn8qAvm_bhsuZmGXPtxBCxs4G-A81wB7orU9t-bqWoC1F5DhZui9j32FIVWShoa2rlKvr393dJR00hI1uDgPvNJNeI4e0al3XdUeeeIOv5wJhCVraFIocamavERXK1mDKiDwP1MJNxe8UO89fWb/s1150/image_2026-03-17_16-24-31%20(3).png
យោងតាមពាក្យចចាមអារ៉ាមដែលចរាចរក្នុងចំណោមអ្នកគាំទ្រ អ្នកគ្រប់គ្រងរបស់សិល្បករទាំងពីរគឺ Xu Yiruo និង Gong Yuhan ត្រូវបានគេរាយការណ៍ថាមានការមិនចុះសម្រុងគ្នាពីមុនមក។ ដូច្នេះហើយ ការលើកឡើងរបស់ Tian Xiwei អំពីព័ត៌មានលម្អិតនេះក្នុងអំឡុងពេលផ្សាយផ្ទាល់បានទាក់ទាញចំណាប់អារម្មណ៍ និងជំរុញឱ្យមានការរំពឹងទុកអំពីការផ្សះផ្សាដែលអាចកើតមានរវាងភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ទាំងសិល្បករ និងក្រុមហ៊ុនគ្រប់គ្រងរបស់ពួកគេមិនទាន់បានចេញការឆ្លើយតបជាផ្លូវការនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNQvmFpq95_hAR6I0K8XbqqMa-Of_YBZKvX3aZVfg-9YHu7PSXfrvyfa6zQjO7lBvMCtrzjjqqAiny8OY9Hn57a9KJnjQT3jBkpSzXjT221L10cYbKUiRe7OKPyE65VVpRG8T6gwq__co6cen50XTOEyYdeAaJgqhuoDcFvFaAG3AFz7nE6S8urjbSQEul/s1024/image_2026-03-17_16-24-31.png

មិនត្រឹមតែក្នុងអំឡុងពេលផ្សាយផ្ទាល់ប៉ុណ្ណោះទេ Tian Xiwei និង Zhang Linghe ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ នៅពេលដែលពួកគេបានចូលរួមជាមួយគ្នានៅក្នុងកម្មវិធីកម្សាន្ត Hello Saturday។ នៅក្នុងហ្គេមរបស់កម្មវិធីនេះ តារាសម្តែងទាំងពីរតែងតែសម្របសម្រួលគ្នាបានល្អ គាំទ្រគ្នាទៅវិញទៅមកដើម្បីបំពេញបញ្ហាប្រឈម និងជជែកគ្នាយ៉ាងធម្មជាតិ។
ផ្នែកលេចធ្លោមួយចំនួន ដូចជាល្បែងទាយពាក្យ និងការសម្តែងជាគូនៅលើឆាក ត្រូវបានចែករំលែកយ៉ាងទូលំទូលាយដោយអ្នកទស្សនា។ មនុស្សជាច្រើនបានអត្ថាធិប្បាយថា សកម្មភាពដ៏ធូរស្រាលរវាងតារាសម្តែងទាំងពីរបានធ្វើឱ្យបរិយាកាសនៃកម្មវិធីកាន់តែមានភាពរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggTAqpPnkdgDRldAsTibvtoB3FXdR-4jPcNp-2wTtIzKLhKol-bA3Y6vhS2Cl_QzXTB9u5jJfaTBo3K0vT0hCtyLKi6Xkud2ffsC3oUWD1l2iQ4CSy9hpVgJFCIXLLGVnwUJiGHM8XRCO8o97x29uuME0viKD5firSTJCcG7gILvpwuNpxsU5moaMispaP/s1706/image_2026-03-17_16-24-34.png

រួមជាមួយនឹងការយកចិត្តទុកដាក់ដែលផ្តល់ទៅឱ្យតួឯកស្រី រឿងភាគ «Pursuit of Jade» ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរនៅពេលចាក់ផ្សាយ។ យោងតាមទិន្នន័យពីវេទិកាអនឡាញ រឿងភាគនេះបានទាក់ទាញការពិភាក្សាយ៉ាងច្រើនយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាភាពយន្ត ដែលបង្ហាញពីភាពទាក់ទាញរបស់តួសម្តែងវ័យក្មេងនៅក្នុងទីផ្សាររឿងភាគប្រវត្តិសាស្ត្រដែលមានការប្រកួតប្រជែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnDCAUQw9z3hJMx0IyWuo_b0ataD5wU15j-l26KY-gcbs5Q3dqV8QBFNr9ayt1y2-FrRA4CYeOOshDgmjkJe40ari6lLSFkoQg8Ru10FLXsHZ0h5vaEGqxiQOF8flSTX_8N8vQZOAcSTOI0sdTpP-HdYgJWqCZY-VSshoZv_UG2HvmYl9REgkvVyW4H55S/s1620/image_2026-03-17_16-24-37.png
ក្រៅពីមតិយោបល់របស់ទស្សនិកជន មតិមួយចំនួនបានបង្ហាញថា អន្តរកម្មជិតស្និទ្ធរវាងតារាសម្តែងក្នុងអំឡុងពេលផ្សព្វផ្សាយគឺជារឿងធម្មតានៅក្នុងឧស្សាហកម្មកម្សាន្ត ដែលមានគោលបំណងទាក់ទាញការចាប់អារម្មណ៍បន្ថែមទៀតចំពោះខ្សែភាពយន្តនេះ។ ទោះជាយ៉ាងណាក៏ដោយ គ្រាធម្មជាតិរវាង Tian Xiwei និង Zhang Linghe នៅតែធ្វើឱ្យអ្នកទស្សនាជាច្រើនពេញចិត្ត ដែលរួមចំណែកដល់ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះស្នាដៃនេះ៕

ស៊ីដនី ថាការគ្រងមកុដ MPI 2025 ប្រៀបដូចជាសុបិនមួយខណៈនាងប្រឈមនឹងបញ្ហាជាច្រើន

0

កូនខ្មែរកាត់អាម៉េរិក ស៊ីដនី ម៉ារិទ្ធ បានគ្រងមកុដ Miss Planet International 2025 ប្រកបដោយមោទនភាពព្រោះនេះគឺជាលើកដំបូងដែលកម្ពុជាបានក្លាយជាម្ចាស់ជ័យលាភី។ ទោះយ៉ាងណា ស៊ីដនី ទើបតែបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើកដំបូងក្នុងនាមជាម្ចាស់មកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqjweRsK2Ilu1Dw07uhpYNEeEyHAIbNtCO2gS2hmXZV0XaZaSExyWMbZ6C7h3Xw_-tNC8mXIDU-JKYhtqUxjVviiQK-5y7KWm3H3OYN8Su6rhi89RFtngbDM9QW-dqIP5DjRoU5mqzdxdoWP3JqqmUFQe5XjaQtqp-S0oZjIiAVsCjuJBV3kTpsqDa9IOO/s1680/image_2026-03-18_08-58-24%20(2).png

នៅព្រឹកថ្ងៃទី១៨ ខែមីនា ស៊ីដនី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកអមមកជាមួយនឹងរូបភាពនៃការប្រកួតរបស់នាងកន្លងមកជាមួយនឹងបេក្ខនារីផ្សេងទៀតថា រយៈពេលពីរសប្តាហ៍កន្លងមកនេះនាងមានអារម្មណ៍ដូចជាសុបិនមួយ។ Miss Planet International 2025 បានទម្លាយទៀតថានាងមិនបានគេងលើសពី៥ម៉ោងឡើយហើយក៏ដោយសារតែបទពិសោធន៍នេះបានធ្វើឱ្យនាងរីកចម្រើនដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY8QDadYXa7u_NWSqAYpq_anGfAzZcFhwpGaD_BRHSRvTE0mMLweom5IHqAPZcrJ5x2Jc_BlnYeXzS2UKJXbWhNnzN1QS3qyPR1GUsuIocJrTs41JUY8WZiCw8ZTX_cI-LQ79REb6FuOVbHM29I8WLE_1VRtf0WuvqS1j_JVdnbcQPjfAm1doherjNCxpC/s1445/image_2026-03-18_08-58-24.png
ស៊ីដនី ម៉ារិទ្ធ បានលាតត្រដាងទៀតថានាងត្រូវប្រឈមមុខនឹងបញ្ហាទាំងផ្នែករាងកាយ ផ្លូវចិត្ត និងអារម្មណ៍។ ហើយនៅពេលដែលអ្នកជួបប្រទះនឹងគ្រាលំបាកក្នុងជីវិត គឺជាពេលដែលការរីកចម្រើនពិតប្រាកដនឹងរកឃើញអ្នក។ កូនកាត់អាម៉េរិករូបនេះបានបន្ថែមទៀតថា នាងពិតជាមានមោទនភាពណាស់ ហើយក៏មានមោទនភាពផងដែរដែលបានធ្វើឱ្យប្រទេសរបស់នាងគឺកម្ពុជាមានមោទនភាពចំពោះការឈ្នះនេះ និងបានលើកទង់ជាតិរបស់កម្ពុជាឱ្យខ្ពស់ជាមួយនឹងរដ្ឋកាលប្រកបដោយសេចក្តីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_c9_aY-2rsIfmuJSmuUaLB1HVyJsd1Geif8vlfwkW50CPAPgq3TNkxL9k42ufQyKw9yOOKQ5MqEQPTTdjiBzCYWIujA5eS8n-EIwuC9SIsvapwYmOFmX61i-KxM4w5Np-sSG_DIADUDu-4_bGkx_zREixAgKcgiqNYNyIDnk9xgyMSL_q28Pzs7L94B9v/s1800/image_2026-03-18_08-58-26.png

គួរឱ្យដឹងថាអំឡុងពេលប្រកួតកម្មវិធី Miss Planet International 2025 ស៊ីដនី ម៉ារិទ្ធ បានជួបប្រទះបញ្ហាសុខភាពដោយសុខចិត្តបណ្តោងសេរ៉ូមបណ្តើរ រៀបចំខ្លួនសម្រាប់ការប្រកួតបណ្តើរ។ បវរកញ្ញារូបនេះពុំដែលត្អូញត្អែរដាក់លើបណ្តាញសង្គមឡើយផ្ទុយទៅវិញនាងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការតំណាងឱ្យកម្ពុជា។ នៅទីបំផុតកម្ពុជាយើងក៏បានគ្រងមកុដ Miss Planet International 2025 ល្បីសុះសាយក្នុងវិស័យបវរកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKVFgVAuz0tqBab0tCAIP17VPcS1XAqteuhx6NwZYO2uv9yiob8-fnIXtZOjw1-TriMqg20J98g1mlR49RT93oH2eWg0lj-F632Z-KOZ3p9prokWJPpAoECWuiito_hj36h-C_LJlGzgYv2Qujin_OhfgUDR8U_x1FMg_bWIAdYp0i2OSM6pFelFc9_x4E/s1800/image_2026-03-18_08-58-30.png

បើតាមលោក ភួង វណ្ណា បង្ហោះនៅលើបណ្តាញសង្គម ស៊ីដនី នឹងមានការធ្វើដំណើរបំពាក់មកុដជូន Miss Planet 2026 តាមបណ្តាលប្រទេសមួយចំនួនក្នុងឆ្នាំនេះផងដែរ។ នេះមានន័យថាកម្មវិធីដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរនេះនឹងរីកសុះសាយជាងមុនជាមិនខាន៕

ស្ងាត់ៗនាយកមជ្ឈមណ្ឌលប្រឆាំងភេរវក.ម្មអាមេរិកដែល Trump តែងតាំងឱ្យកាន់តំណែង ប្រកាសលាឈប់ក្រោមហេតុផលដ៏ភ្ញាក់ផ្អើល

0

នាយកមជ្ឈមណ្ឌលប្រឆាំងភេរវក.ម្មអាមេរិកដែលលោកប្រធានាធិបតី Donald Trump តែងតាំងឱ្យឡើងកាន់តំណែង បានប្រកាសលាឈប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយសារមិនគាំទ្រអាមេរិកធ្វើសង្គ្រា.មជាមួយអ៊ីរ៉ង់ ។ ចំពោះការលាឈប់នេះ លោក Trump មិនខ្វល់ឡើយ លោកចាត់ទុកជារឿងល្អ និងថា បុគ្គលដែលមិនចាត់ទុកអ៊ីរ៉ង់គំរា.មកំហែងអាមេរិក បុគ្គលនោះជាមនុស្សមិនឆ្លាត ពីព្រោះការវាយប្រ.ហារដោយសារការគំរា.មរបស់អ៊ីរ៉ង់ ប្រទេសនានាក៏ទទួលស្គាល់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOp9vtJ5yBzcqm1BCE02gf7welbXZtolVXb43UHd7M2nQPDqzazPdKvmUPcADpo_XwGAVD-vKCQG2gHELwy2Gbjdt-FIie9rzs3qC6E2NuujbRNasMqUgMPQvDhVkzGNfHY_k76oDiqKlDNOY05c3sRcRi6m0iR67mUNmf4Dv0O9Lg5aDfjFSo3YPcB4UJ/s907/photo_2026-03-18_09-14-04.jpg

កាលពីថ្ងៃទី១៧ ខែមីនា លោក Joe Kent នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មអាមេរិកបានប្រកាសតាមបណ្តាញសង្គមថា សុំលាលែងពីតំណែងដោយសារលោកមិនគាំទ្រអាមេរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ដែលបណ្តាលឱ្យយុវជនអាមេរិកបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ហើយលោកមានទំនុកចិត្តវាជារឿងត្រឹមត្រូវដែលសម្រេចចិត្តបែបនេះ ។

លិខិតលាឈប់របស់លោក Joe Kent ដែលផ្ញើទៅលោកប្រធានាធិបតី Tump បញ្ជាក់ថា អ៊ីរ៉ង់មិនបានគំរាមកំហែងអាមេរិកទេ ហើយអាមេរិកវាយប្រហារនេះដោយសារការដាក់សម្ពាធពីអ៊ីស្រាអែល និងក្រុមអ៊ីស្រាអែលដែលមានឥទ្ធិពលនៅអាមេរិក ។ លោក Joe Kent គាំទ្រគោលនយោបាយការបរទេសរបស់លោក Trump ដែលបានឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦, ឆ្នាំ២០២០ និងឆ្នាំ២០២៤ និងការអនុវត្តគោលនយោបាយនេះក្នុងអាណត្តិដំបូង ហើយរហូតមកដល់ខែមិថុនា ឆ្នាំ២០២៥ លោក Trump ក៏ដឹងច្បាស់ដែរ គឺសង្គ្រាមនៅមជ្ឈិមបូព៌ានឹងធ្វើឱ្យអ្នកស្នេហាជាតិអាមេរិកស្លាប់ រួមទាំងការខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ការរីកចម្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxa7uKSHt0HOH1u63Mw8UivJH8OGe_PBTG5JFmf6h1zdyhLJwIQn9xujnd3tYd2m6XTflOlVIvDuLlnUsLADacgwJke1kvUsbYerutH-J7h8qAcqGOPuUG8D4yldOuWrEj61VdE400TST0LzaX7Juex8VuhCAx0h1OFdbznky6tvmuKc-jytw0PWAn4q72/s960/photo_2026-03-18_09-13-49%20(2).jpg

កាលពីខែមិថុនា ឆ្នាំ២០២៥ អាមេរិកបានពាក់ព័ន្ធក្នុងសង្គ្រាមរវាងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ មានរយៈពេល១២ថ្ងៃ ដោយអាមេរិកបានទម្លាក់គ្រាប់បែកបំផ្លាញរោងចក្រនុយក្លេអ៊ែរនៅក្រោមដីរបស់អ៊ីរ៉ង ចំនួន៣កន្លែង ហើយលោក Trump អះអាងថា ការធ្វើបែបនេះដើម្បីកម្ចាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

លោក Joe Kent បន្តថា ក្នុងឋានៈជាកងទ័ព លោកធ្លាប់ចូលរួមការប្រយុទ្ធចំនួន១១លើក ហើយលោកមិនគាំទ្រការបញ្ជូនយុវជនអាមេរិកទៅធ្វើសង្គ្រាម និងស្លាប់ក្នុងសង្គ្រាមដែលគ្មានប្រយោជន៍ទាល់តែសោះចំពោះពលរដ្ឋអាមេរិក ពួកគេមិនគួរលះបង់ជីវិតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgra-C38dffZSrlD_I73T2Nyv8UW1iUxOcl4-PKiKnfiVU9pZgJoSBk87B4PTwd2K_Un_cinBaMPrN_peus6dv4zs34eLC3fDLDn0ulQkTErrwLUDMrzubA9UMnOkFwwEuxlEyHhhyphenhyphenDTQN-g2xrs0tqIYVXYIBZfAJY563T07Mn1IRkDDvys5hcHWOoPpVU/s1280/photo_2026-03-18_09-13-49.jpg

ចំណែកលោក Trump កាលពីថ្ងៃទី១៧ ខែមីនា ថា មិនខ្វល់នឹងការលាលែងពីតំណែងរបស់នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្ម វាល្អប្រសើរដែលលោក Joe Kent លាឈប់ដោយសារភាពទន់ជ្រាយ ប៉ុន្តែការធ្វើសង្គ្រាមដោយសារអ៊ីរ៉ង់គំរាមកំហែងអាមេរិក ហើយប្រទេសនានាក៏ទទួលស្គាល់ដែរពីអ៊ីរ៉ង់គំរាមខ្លាំងកម្រិតណា ។ លោកធ្លាប់គិតថា លោក Joe Kent ជាមនុស្សល្អ ពេលនេះ បើបុគ្គលណាម្នាក់មិនចាត់ទុកអ៊ីរ៉ង់គំរាមទេ យើងលែងត្រូវការបុគ្គលនោះ ពីព្រោះគេជាមនុស្សមិនឆ្លាត មិនរហ័សរហួន ។

គួរបញ្ជាក់ថា លោក Trump បានជ្រើសរើសលោក Joe Kent ឱ្យឡើងកាន់តំណែងជានាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មអាមេរិក ហើយព្រឺទ្ធសភាអាមេរិកបានទទួលស្គាល់ការឡើងកាន់តំណែងនេះកាលពីខែកក្កដា ឆ្នាំ២០២៥ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEJ0CMNct7vYrMaCnD85CwVUE6vdMg1u6XHm1SyYY7Kg6UBIidRm0wYZyUpYV09r_rWy70VHo4OmepYN59SJMxN7_aXhpFi9TnVbtbYjbRUoBO7R8Ndott7njCFjmlLn0bSE0SP8PEhj7H2FQB_hQdi3saxnwJQuP7J0yMa_iX-7Od8kKppo2Al1stwocJ/s1280/photo_2026-03-18_09-13-50.jpg

Trump អះអាងថា ការវា.យប្រហារអ៊ីរ៉ង់ គឺដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាមលោកទី៣

0

ស្របពេលដែលមនុស្សជាច្រើននៅទូទាំងពិភពលោកស្ដីបន្ទោសសហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់ប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់បង្កឲ្យមានជាវិបត្តិថាមពលសកល លោក Trump បានបកស្រាយវិញដោយខ្លីថា «ប្រសិនបើអាមេរិកមិនវា.យប្រហា.រអ៊ីរ៉ង់ទេ នោះសង្រ្គា.មលោកលើកទី៣ នឹងកើតមានដោយសារនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនខាន»។ ការថ្លែងនេះធ្វើឡើងក្រោយពេលដែលសហរដ្ឋអាមេរិកអះអាងថា ពួកគេបានវា.យកម្ទេចទីតាំងផ្ទុកមីស៊ីល និងកម្មវិធីនុយក្លេអ៊ែរជាច្រើនកន្លែងរបស់អ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8UiSZXEom-UFxmy0YsNZOM6om7jRdY1-AT1YngdFOdwu_lruWZIato9myEhGljgZyfOEJqN7omXittYv1cql4v3OTLtsigXaVtoiXStzNgPeqemRnRygAAXFDY0IGftBDCVP2xKwq9GWofPzznvVjcnpqP_lkiCvHZwzqvGv_tkxUY_pb0lF4PJd3qmLj/s1280/photo_2026-03-16_08-55-39.jpg

យោងតាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន Al Jazeera កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ៖ បើគ្មានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ទេ សង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះឡើង ហើយនឹងបន្តរីករាលដាលរហូតក្លាយជាសង្គ្រាមលោកលើកទី 3 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikWqZX8uEKefSKtuvuI4mJ_9GkEOAqgDQ-CnaEAWlCeiHe_UEP31eFAtAJmKQaROHN63RLdIGlj1ZItozly3QN_IcgyE_CUhGOuUxo7OdGGo0UI0ggaKOANdt886Fj1hywewv1svgF-m9qgTmnIr4X2zcrjWv2zgPzebnVHktOlQQgXykbzpUi_sQAxnkB/s1280/photo_2026-03-17_09-16-13.jpg

បន្ថែមលើនោះ លោក Trump ក៏បានផ្ដល់ការព្រមានដល់អ្នកណាក៏ដោយដែលហ៊ានគាំទ្រអ៊ីរ៉ង់ឲ្យមានអាវុធនុយក្លេអ៊ែរផងដែរ ដោយអះអាងថា ទីក្រុងតេអេរ៉ង់នឹងប្រើប្រាស់អាវុធបែបនេះភ្លាមៗដើម្បីបំផ្លាញតំបន់មជ្ឈិមបូព៌ាឲ្យខ្ទេចខ្ទីជាក់ជាមិនខាន មិនមែនបំផ្លាញត្រឹមតែអ៊ីស្រាអែលនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZH5qHrrciMwm38XG2S1dc9dkXf7T9e2nc5ZUEwwa5rpUjp_vttAURKdL-9aE9PW23B3xR25Wy4F3xt49v_RXZeDUcqS_97zGAex8cOPxhyphenhyphenS6TPHLjyP2l4O8TPGhp_Ehtk40ZrvpQM9SAB6VADL6IW2UfmorUarzZmeakQnI9_EgvjggEyDspweK4PTm0/s640/photo_2026-03-18_09-23-12.jpg
ទោះជាយ៉ាងណា អ៊ីរ៉ង់នៅតែបដិសេធម្តងហើយម្តងទៀតថាខ្លួនមិនបានបន្តផលិតអាវុធនុយក្លេអ៊ែរទេ ហើយរដ្ឋមន្ត្រីការបរទេស Abbas Araghchi បានទទូចថា ទីក្រុងតេអេរ៉ង់គ្រាន់តែកំណត់គោលដៅមូលដ្ឋានទ័ព និងទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ុណ្ណោះ មិនមែនប្រទេសជិតខាងខ្លួនឯងទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8E1Qn52aL0BQkcNBNs-3kyAkxEIGDQX1olXaay6l9ud1rlQXfTB7z94zrr2dfnipYFCtYag95H1qeCNQp7uQIO4-a85g6KMV1HMSt2TAzPsKi6HXi2PXA1eVV0477C9Hnme3pZ83peqSAS8UDhR3yymtbxbpxbLevx7KLNmw4rOnx8HNDXC1oNPPxoBvA/s600/photo_2026-03-18_09-23-12%20(2).jpg

ការអះអាងទាំងនេះឆ្លុះបញ្ចាំងពីយុត្តិកម្មដែលលោក Trump បានផ្តល់ជូននៅដើមដំបូងនៃយុទ្ធនាការយោធា នៅពេលដែលលោកបានលើកឡើងពីស្តុកអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលចម្រាញ់បាន 60% ដែលបេសកជនអាមេរិក Steve Witkoff បាននិយាយថា ចំនួននៃអ៊ុយរ៉ាញ៉ូមនេះគឺលម្មគ្រប់គ្រាន់សម្រាប់ផលិតទៅជាអា.វុធនុយក្លេអ៊ែរជាបានយ៉ាងច្រើន ហើយនេះគឺជាហេតុផលចម្បងដែលអាមេរិកចាប់ផ្តើមការវាយប្រហារលើអ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2OY_G3BPkC9Oz1lE6jPYp-Vk3md7BzAoOThyjubxhCLcDucN2UltgowZaAwEVBfN8tKGSjbwcZP_I4o-kIePVMlDp3R7WHGnQGwdfsVB5eiNxo9wQYD4KP8ZCemFy1j14tu_1YmQ2kmPzwjRl7aZei66rHgziZWvpEKwYVabPgJPql1lwtSsIVYCQU8Ww/s750/photo_2026-03-18_08-27-52.jpg

គួររម្លឹកថា ការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ ហើយត្រូវបានគេរាយការណ៍ថាបានសម្លា.ប់មនុស្សជាង 1,200 នាក់ រួមទាំងមេដឹកនាំកំពូល Ali Khamenei ផងដែរ។ ទន្ទឹមនឹងនោះ មានសមាជិកយោធាអាមេរិកចំនួន 14 នាក់ហើយដែលត្រូវបានសម្លា.ប់ចាប់តាំងពីការប្រយុទ្ធនេះបានចាប់ផ្តើម៕

ពលរដ្ឋថៃចា.ញ់បោ.ក Scammer ស្ទើអស់ៗពីខ្លួន ដោយសារចង់បានបណ្ណចាក់សាំងឥតគិតថ្លៃ

0

ពូកែខាងដើរចោ.ទប្រទេសគេ ប៉ុន្តែខ្លួនឯងវិញបោកបានគ្រប់ទម្រង់! អស់ពីល្បីរឿងបោ.កប្រាស់បន្លំជនបរទេស ឥឡូវមកបោ.កគ្នាឯងវិញម្ដង ដោយឆ្លៀតឱកាសក្នុងពេលប្រេងសាំងកំពុងឡើងថ្លៃ ក្រុមឆបោ.កតាមប្រព័ន្ធអនឡាញ បានផ្ញើរសារជូនដំណឹងអំពីការផ្ដល់ «បណ្ណចាក់សាំងឥតគិតថ្លៃ ឬការបញ្ចុះតម្លៃពិសេស» ទៅកាន់ទូរស័ព្ទរបស់ពលរដ្ឋដើម្បីល្បួងឱ្យពលរដ្ឋចុចលើតំណភ្ជាប់ (Link) ក្លែងក្លាយរបស់ពួកគេរួចហេគចូលទៅលួចលុយបានរាប់ម៉ឺនរាប់សែនបាតពីជនរងគ្រោះម្នាក់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh8oNKZbLFu98-8BRzVQNXy-G_EnEld8MLllSscIub-SH5iXhEktOyn1kgeIVnUuUxL-4AWD-0DqXoRFW0yIPCVAvdy4EtfmHx4KgO7AIMPdoCj3ACgvQW_WQjH7CmtMmumPovkkCWlDd0z6XONWZ5wNQWpWarbtVdrLSWPse0Bp-oZ_x2Da_Xxjcq-CMm/s1024/photo_2026-03-17_15-58-33%20(2).jpg
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា, ក្រុម Scammer អនាមិកបានបង្កើត Link ឬ ផ្ញើសារផ្សព្វផ្សាយក្លែងក្លាយតាមរយៈបណ្តាញសង្គម ដោយប្រើឈ្មោះក្រុមហ៊ុនប្រេងធំៗ ហើយសន្យាថានឹងផ្តល់កាតចាក់សាំងឥតគិតថ្លៃឬបញ្ចុះតម្លៃប្រេងសាំងដោយគ្រាន់តែចូលចុះឈ្មោះតាម Link ដែលគេដាក់ជូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCnB-AjMIXsDDpAMlB2lQScitwIXm72Ic_7QOb8bQSOZ1w81k_Aprmn2zrtLlAwmh8QY5837vlD2nYcNcfN8EJvm7UWIDB6lQLWInMYhqtVjD2uQBxeYw_GH6TTV98AGXN-TVZJo39LDN0BgJ7uJ1BEFWCjD9NyJ5HTT-2K5fWwL11-cvkhCIG7UJ-PXH7/s1016/photo_2026-03-17_15-58-33%20(3).jpg
ក្រោយជនរងគ្រោះចុចលើ Link នោះរួចពួកគេនឹងតម្រូវឲ្យបំពេញព័ត៌មានផ្ទាល់ខ្លួនដូចជា លេខសម្គាល់ខ្លួន លេខទូរស័ព្ទ ឬព័ត៌មានគណនីធនាគារ។ ពេលចុច Link កម្មវិធីបង្កប់មេរោគ (Malware) នឹងដំឡើង ដែលទាំងនេះ នឹងអាចធ្វើឱ្យក្រុមចោរ ចូលទៅកាន់គណនីធនាគារ និងផ្ទេរប្រាក់ចេញយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត ។

នៅក្នុងករណីឆបោកជាក់ស្ដែងមួយ បុគ្គលិកការិយាល័យម្នាក់អាយុ ៣៤ ឆ្នាំ បានបាត់បង់ប្រាក់ជាង ៨ម៉ឺនបាត (ជាង ២,២០០ដុល្លារអាម៉េរិក) ក្នុងរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ បន្ទាប់ពីបានបំពេញព័ត៌មានដើម្បីស្នើសុំបណ្ណចាក់សាំងតម្លៃ ៥០០បាត តាមរយៈសារជូនដឹងដំណឹងក្លែងក្លាយ។ ជនរងគ្រោះម្នាក់ទៀតដែលជាអ្នកលក់អនឡាញ ក៏បានបាត់បង់ប្រាក់ជាង ៥ម៉ឺនបាត ក្រោយពីបានបំពេញការស្ទង់មតិមួយ ដើម្បីអាចប្ដូរយកបណ្ណចាក់សាំងតម្លៃ ៣០០ បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnFcoEtLfX_lvat-PIjRJmLdJCVpOfdkwka5VJIbryZxDp1I_VGdgLgreIieRukOsjA9OKupU3pfcRe9SgGqNHoWVjzwQ5bY6XRuvOm4UR7Ci0QROuKLzeEYfpKvkZO-Kl3CJFWx6qmTh0EPBT1NCzqCHIGi3qXJnhf4yIrzsYart6Z-72mnn6cif-UcWZ/s1024/photo_2026-03-17_15-58-33.jpg

ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរថៃបានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវជឿលើសារផ្ដល់រង្វាន់ដែលគ្មានប្រភពច្បាស់លាស់ឡើយ។ ប្រសិនបើមានការសង្ស័យ គួរត្រួតពិនិត្យ ឬទាក់ទងសួរនាំក្រុមហ៊ុនផ្ទាល់ ឬក៏រាយការណ៍ទៅកាន់លេខទូរស័ព្ទបន្ទាន់របស់ភ្នាក់ងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីការពារខ្លួនពីការបាត់បង់ទ្រព្យសម្បត្តិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5TFSN9_fqUiszuEmIPmO7blzjSFLeTPx7wgzDZd7fsc_3M_jCQu9k547Vy0cJFoSwh7an9UYzZQ5Z6pKbbRD9oH9kJmgnIZhLEFxWC-Ru-At9WX6rvSM5nprkxawfiRllPmwCWsJrKUqkEEtYGN7C3LhiUDJynRgLzYEHB0DzEh4mSnQQnM3-Dyk1l-W_/s1280/photo_2026-03-17_15-58-34.jpg
ករណីទាំងនេះបានបង្ហាញថា ជនរងគ្រោះជាច្រើនបានខាតបង់ប្រាក់កាសរាប់ម៉ឺនបាត ដោយសារតែចង់បានបណ្ណចាក់សាំងដែលមានតម្លៃត្រឹមតែប៉ុន្មានរយបាតប៉ុណ្ណោះ ហើយការណ៍នេះ សបញ្ជាក់ឱ្យឃើញថា ក្រុមឆបោកកំពុងប្រើប្រាស់ភាពលោភលន់ និងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពលរដ្ឋ មកធ្វើជាឧបករណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE-4mGPWYwSJh7XQPArKc47NMTC9Ka1C-Ac8h4oZm_BW1MhTgQuwfYubH0CWCOs_V0YmcZBOC78ztdRiYY9j1f4r9wUh9zS8qJIerou2vvL5RFDSmcyiZvzj17vYHFT52QqfnmPP7akZkk10p062OaNHL0OvgcTpdtsJLekC70Mq7D6Z3M2ujYnZ67IKrk/s1280/photo_2026-03-17_15-58-35.jpg

យ៉ាងណាមិញ បើទោះជាបញ្ហាទាំងនេះមិនទាន់មានការរារការណ៍ថាមាននៅក្នុងប្រទេសកម្ពុជាយើងក៏ពិតមែន ប៉ុន្តែវាក៏ជាមេរៀនថ្មីបន្ថែមមួយទៀតសម្រាប់ប្រជាជនខ្មែរយើង ក្នុងការស្វែងយល់ឲ្យបានច្បាស់លាស់មុននឹងជឿលើអ្វីមួយ ជៀសវាងមានបញ្ហានាំឲ្យខាតបង់ដល់ទ្រព្យសម្បត្តិ៕

អ៊ិន លក្ខិណា មានមោទនភាពចំពោះបងស្រីទោះបីជាជាប់លំដាប់រងទី១

0

ពីជ័យលាភីធីតាឯកសង្ក្រាន្ត២០២៣ អ៊ិន ម៉ូលីកា បានជាប់លំដាប់រងទី១នៃកម្មវិធី The Amazing Star រដូវកាលទី១ ដែលធ្វើឱ្យមនុស្សជាច្រើនបង្ហាញការសោកស្តាយ។ យ៉ាងណាមិញដ្បិតតែបរាជ័យក្នុងការប្រកួតប៉ុន្តែ អ៊ិន លក្ខិណា ដែលជាប្អូនស្រីនៅតែបង្ហាញអារម្មណ៍មានមោទនភាពចំពោះបងស្រីរបស់ខ្លួនដោយបញ្ជាក់ថាបងស្រីរបស់នាងមិនចាញ់នោះទេនៅក្នុងដួងចិត្តរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMdQskecJtilCLO_DKHudWseFmbFMvqOHepUIdebIrZDeRO_gULNQJvqi-avisD5ruIf-8MxDOe4g4IrYaqBqPHqv6HzSzevKj07zGZCGCcsS5sLNP7A01UsU9LLD6lx5T5aMxq9cnMGD_eP-PRxs-nXWgHAhuZa8A_uTwjDyofV9bCGG6T19AsM-hQsDy/s2048/image_2026-03-17_13-58-31%20(2).png
តាមរយៈវីដេអូដែល អ៊ិន លក្ខិណា បានបង្ហោះកាលពីពេលថ្មីៗនេះបានរៀបរាប់ពីជម្រៅចិត្តរបស់ខ្លួនដោយបានដាក់ចំណងជើងថា «ថ្ងៃនេះបងបានឈ្នះបទពិសោធន៍ កិត្តិយស និងការគោរព ដែលនឹងនាំបងទៅកាន់ជំហានធំជាងនេះ»។ លក្ខិណា បាននិយាយរៀបរាប់នៅក្នុងវីដេអូថា អ៊ិន ម៉ូលីកា ជាបងស្រីម្នាក់ដែលជាប់លេខ១នៅក្នុងចិត្តរបស់នាង ពេលនេះមិនជោគជ័យប៉ុន្តែនាងជឿជាក់ថាបងរបស់នាងនឹងជោគជ័យដូចជានាងនាថ្ងៃណាមួយ។ Miss Cosmo Cambodia 2024 រូបនេះបាននិយាយទៀតថាការប្រកួតតែងតែមានឈ្នះ មានចាញ់ ហើយបើទោះបីជាឈ្នះឬមិនឈ្នះ ម៉ូលីកា នៅតែមានតម្លៃនៅក្នុងចិត្តរបស់នាងដែលជាប្អូនស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLG2Gy5b6-_C7kwnEZj3ZpqAQSlwYwX3ulxHoesx8NRBtp8cqx2mNGh0ntaMd5EwttRNusSwn3kfOFWLAz3IVd6rbF2HmotpcES3TSYNcELziD7HYFRV1dVxrVM9qHgKoNE6eH9-DoSPam1URYEnTQiYKeVAXTHa0LvYB932Tq9WAm2ytj0dumdoNYM7Bj/s960/image_2026-03-17_13-58-31.png
អ៊ិន លក្ខិណា ថា អ៊ិន ម៉ូលីកា មិនត្រឹមតែស្អាតពីខាងក្រៅប៉ុណ្ណោះទេប៉ុន្តែក៏ស្អាតចេញមកពីខាងក្នុងចិត្តតែម្តង ទោះបីជាជាប់លេខ២មិនមែនជាការបរាជ័យប៉ុន្តែជាភស្តុតាងនៃការខិតខំប្រឹងប្រែងរបស់ ម៉ូលីកា ។ លក្ខិណា ថាបងស្រីរបស់នាងមានតម្លៃជាងពានរង្វាន់ហើយពន្លឺនៅតែភ្លឺចែងចាំងបងនាងមិនចាញ់នោះទេដោយឈ្នះបទពិសោធន៍ កិត្តិយស និងការគោរព ដែលនឹងនាំបងស្រីនាងទៅកាន់ជំហានធំជាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvLWN0LtvNxvhPuiykKGNRMpODmVy5g4oB0qcKxOhUvZ9b20_2uVqKhHelT8aN_oyT0nyhqpEOvEtc7kZYkECtr294zcm8EfcZDoSkc4iXIydqKCAnhVbRwGbXwW0PXx6Z_7vgk9YTRArFaBNJp8HIuxIj83VxL_TwTevwoY5bfteC1t22YritGXPldeH0/s2048/image_2026-03-17_13-58-33.png
ការមិនបានមកុដនៅក្នុងការប្រកួតនេះ អ៊ិន ម៉ូលីកា ក៏បានសរសេរនៅលើបណ្តាញសង្គមដែរថា ទោះបីជានាងមិនបានជាប់មកុដតែនាងទទួលយកដោយមោទនភាព ព្រោះនាងបានឈរនៅទីនេះដោយកម្លាំងខ្លួនឯង ។ ងាកមកកាន់មហាជនវិញក៏បានបញ្ចេញមតិលើកទឹកចិត្តនាងយ៉ាងច្រើនផងដែរក្នុងនោះក៏មាន ប៊ី សុធារី ផ្តល់កម្លាំងចិត្តដូចគ្នា៕

រស់នៅឃើញតែអំពើហិ.ង្សាក្នុងគ្រួសារ Influencer សេងហួរ ធ្លាប់សម្លា.ប់ខ្លួនម្តង

0

ទម្រាំនឹងមានឈ្មោះបោះសំឡេងមានអ្នកគាំទ្រច្រើនដូចបច្ចុប្បន្ន Influencer សយ សេងហួរ បានផលិតវីដេអូជាច្រើនឆ្នាំហើយពន្លឺចាប់ផ្តើមកាន់តែត្រចេះត្រចង់ជាមួយនឹងការថតមនុស្សតែម្នាក់តែសម្តែងជាច្រើនតួអង្គនិយាយពីការពិតទូទៅដែលជួបប្រទះក្នុងចំណោមមិត្តភាព។ ទោះយ៉ាងណា អ្វីដែលអ្នកគាំទ្រមួយចំនួនអាចពុំទាន់បានដឹងទេថា សយ សេងហួរ គឺជាមនុស្សដែលខ្វះភាពកក់ក្តៅនៅក្នុងរង្វង់គ្រួសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC6ATLjVlKxk65-RKEND4tD6KHWi-WDXbfW4jdm7qaGKdNRnDYJGH05FayRXHObFXUHE7vt1JglCB5Tpr8Ov1UaZqPiSY_RVvFBtAueCpJ5uA1kzWpBqumHGTN87KpotPwSCNf34xMWFrk6_bgMVCOXOnHh5e2t0_xF_SBkbSr9RWurS1IW2en0tviTDwq/s1920/image_2026-03-17_14-53-24.png
នៅក្នុងកម្មវិធីផតខាស់ The 2 Percent ដែលនិយាយពីអ្វីដែលអ្នកពុំឃើញពីក្រោយកាមេរ៉ា Influencer សយ សេងហួរ បាននិយាយលាតត្រដាងថាខ្លួនធំធាត់ឡើងក្នុងអំពើហិង្សាក្នុងគ្រួសារមិនស្រួលបួលឡើយ។ ដោយសារតែឃើញអំពើហិង្សាបែបនេះវាបានជះឥទ្ធិពលដល់លោកធ្លាប់សម្លាប់ខ្លួនម្តង។ ជាមួយគ្នានេះនៅពីក្រោយកាមេរ៉ា លោកជាមនុស្សស្ងប់ស្ងាត់ មិនសូវនិយាយហើយជាមនុស្សគិតច្រើនពីអនាគត ហើយមានពេលខ្លះក៏គិតពីអតីតកាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ZPG9NoDM-ZA4y5FB0VnfYE9NNaITK2LWkMMPR7-DD6eTGWCZdXfaPeiY5nZyrX-SakBQlNeOjvyYh-gRwd3rN6ZxenOzGZfZe7BHalBiEUM6VRYlXEgjVJDsCFOuTHU6FMKXVzImo1JYadF-0wE6iINfuxtXdygb24tna_gn7ANvI3bBp6JRDD3yojVK/s1920/image_2026-03-17_14-53-22.png
អ្នកបង្កើតមាតិការូបនេះបន្តទៀតថា នៅពីក្រោយការផលិតវីដេអូរបស់ខ្លួននៅពេលឃើញមតិអវិជ្ជមានលោកក៏ទទួលអារម្មណ៍បាក់បៀដូចគ្នាប៉ុន្តែតែបន្តក្រោកឈរ។ ជាអ្នកបង្កើតមាតិកាអាចរកលុយបានច្រើនក្តីប៉ុន្តែ សេងហួរ ថាមិនបើចេះទុកដាក់រៀបចំក៏នឹងរបូតទៅដូចគ្នា។ ក្នុងរយៈពេល១០ឆ្នាំមកនេះ សយ សេងហួរ ថាលោកនៅតែសម្រេចចិត្តចេញមុខពីព្រោះនេះជាការងារគោលរបស់ខ្លួនដោយលោកពុំមានអាជីវកម្មផ្សេងអ្វីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-ULpdFeSrnwG9euHET5Rdtb0NTYBOzqmBEkBSjqkW3HLRxox-tnVMBNB3jh-NiIdhi2xqWIivUIOPvy7uaaV_20i-rY4-VTrQW9I2z8vJUO8cbXCNOhN0-3fC9EvSNizZ7hEOy8HeSpCZAP7MryHPkVSVv3JHfmuPoLcocHlXghsp2N3O61Vmy4rgF3nI/s1920/image_2026-03-17_14-53-23.png
កន្លងមក សយ សេងហួរ ធ្លាប់ទទួលរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមជាមួយនឹង ជា ស្រីនា តាមរយៈកម្មវិធី «ទៅស្រុក»។ បច្ចុប្បន្ននេះក្រៅពីអាជីពការងាររលូនមានការងារជាច្រើនងាកទៅកាន់ជីវិតស្នេហាវិញ Influencer សយ សេងហួរ មានទំនាក់ទំនងស្នេហាជាមួយនឹងបុរសស្វីសហើយវីដេអូរបស់អ្នកទាំងពីរទទួលបានការចូលចិត្តយ៉ាងច្រើនពីហ្វេនៗ៕

Yoo Yeon Seok ត្រឡប់មកវិញយ៉ាងគួរឱ្យចាប់អារម្មណ៍

0

ជាមួយនឹងរឿងភាគ « When the Phone Rings» តារាសម្តែង Yoo Yeon Seok បានសាងភាពល្បីល្បាញយ៉ាងខ្លាំង។ ថ្មីៗនេះ លោកបានវិលត្រឡប់មកវិញជាមួយនឹងរឿងភាគកំប្លែងបែបស្រមើស្រមៃ «Phantom Lawyer» ហើយបានក្លាយជារឿងដ៏ល្បីយ៉ាងឆាប់រហ័សជាមួយនឹងរូបភាពថ្មីស្រឡាងរបស់លោក។ យោងតាម Nielsen Korea រឿងភាគនេះទទួលបានចំណាត់ថ្នាក់ ៦.៣% និង ៨.៧% នៅក្នុងភាគពីរដំបូងរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVbDYI6shIu-UIRQmdVHyAf6eRAhFEAnvLwnkmWQaB5-msqV-tGoYsSnEBvzdmATCJevGbzF7mLV3Xu2FZmwZwI4UVvSzb_8dl2A8G35-R9DQK77pwTvRspYPUG909tEO4uRomXvS-89Ejjo4S8HheTLv3iIYQb7itLST-hPp0FQW7y_XCRWe5OYDAYG08/s2048/image_2026-03-17_15-36-34%20(2).png
ខ្សែភាពយន្តនេះតាមដានដំណើរផ្សងព្រេងរបស់ Shin I Rang សម្តែងដោយ Yoo Yeon Seok ដែលជាមេធាវីដែលមានសមត្ថភាពមើលឃើញខ្មោច និងមេធាវីស្រីឆ្នើម Han Na Hyun សម្តែងដោយ Esom នៅពេលដែលពួកគេដោះស្រាយសំណុំរឿងដ៏រ៉ាំរ៉ៃរបស់អតិថិជនមិនធម្មតារបស់ពួកគេ គឺខ្មោច តាមរយៈច្បាប់។ រឿងភាគនេះទទួលបានការវាយតម្លៃវិជ្ជមានចំពោះការលាយបញ្ចូលគ្នាដ៏គួរឱ្យចាប់អារម្មណ៍នៃរឿងប្រឌិត និងរឿងភាគក្នុងបន្ទប់សវនាការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq59KH0_A-7zCE0BabbpZUKFHId7oeGYi7HVl5Dz59x8sF0fkYQ5GwrG5opbvOBeyoIBaXlm7cnS8YuLKycrmWWFxP78uAN6UJ-nhGQnckP3qE6ebY1tdM12K9K8zlkuD4ms9Lx9NVIoX2Sg285vzsUjk7-09nxxMZLYroO4_0CJulAcDyrwOEVbEDV4HZ/s1080/image_2026-03-17_15-36-36.png

នៅក្នុងភាគពីរដំបូងតួឯកប្រុសបានជួបប្រទះនឹងស្ថានភាពកំប្លែង និងឆ្គងជាច្រើន ខណៈពេលកំពុងការពារបុរសម្នាក់ដែលបានស្លាប់ដោយសារតែកំហុសវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រ។ ក្រៅពីទស្សនៈរបស់តួឯកប្រុសជាបុរសដ៏កក់ក្តៅ និងងប់ងល់ម្នាក់ដែលលះបង់ចំពោះវិជ្ជាជីវៈរបស់ខ្លួន ខ្សែភាពយន្តនេះបង្ហាញពីអាថ៌កំបាំងដែលលាក់កំបាំងនៅពីក្រោយករណីខ្មោច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRvVusR0NP9a7zltPZ3XLHWvnbbnbgDQvRzxwRJ5tGbjfRKMiQyLgc0O-YGdMjFhyqISixLr8DRBQx-V4p09yxeBGkKiqmYpKIokiVdM50C2nSEXe1kG4gYKYpnrpIdrW2F0DLCXKLmcBV9pAqWTAnRo77NV5A1UfEQwCY6WJ89wCqg6ccmyezBfeM8i4U/s1000/image_2026-03-17_15-36-33%20(3).png
តាមរយៈនេះ អ្នកទស្សនាអាចមានអារម្មណ៍ពីទិដ្ឋភាពមនុស្សធម៌នៃរឿងដូចជាឃ្លានៅក្នុងខ្សែភាពយន្តថា «មិនថាជីវិតរបស់អ្នកអស្ចារ្យ និងស្រស់ស្អាតប៉ុណ្ណាទេ មនុស្សស្លាប់មិនអាចនិយាយបានទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN1AP4nvTJ08uLB87p0xMK-jonGgJRKwJh3oMtxOKYHck26ElIZIdQyS09aIUY5hoZunCD99a2vzxlXA3MhWq8mYV3THq4llBkBZdgOgeEPOoXfGc0AXFo_P90onNTS7s-g-n9WdnGsnguXHoRVNFtauW49xt3ZMv3p2sqceLIjDvGZanPF7jrX2hIf2XY/s1000/image_2026-03-17_15-36-33%20(4).png
យោងតាមក្រុមផលិតកម្ម សមត្ថភាពរបស់ I Rang ក្នុងការមើលឃើញខ្មោច គឺជាឧបករណ៍មួយដើម្បីស្វែងរកការពិតដែលលាក់កំបាំង។ អ្នកដែលបានស្លាប់ដោយអយុត្តិធម៌ បានបន្សល់ទុកនូវការយល់ច្រឡំ ការបង្ខូចទ្រង់ទ្រាយ និងការត្អូញត្អែរដែលមិនទាន់ដោះស្រាយ។ ក្រៅពីឈុតឆាកដ៏រំជួលចិត្ត រឿងនេះក៏ផ្តល់ឱ្យអ្នកទស្សនានូវឈុតឆាកកំប្លែងៗ និងសំណើចផងដែរ ដោយសារតែការសម្តែងរបស់ Yoo Yeon Seok។ ដោយបង្ហាញខ្លួនជាលើកដំបូងក្នុងវិស័យកំប្លែង លោកត្រូវបានគេសរសើរចំពោះភាពទាក់ទាញ រហូតដល់ចំណុចដែលគ្រាន់តែបង្ហាញខ្លួនរបស់លោកក៏ធ្វើឱ្យអ្នកទស្សនាសើចផងដែរ៕

Trump បង្ហាញពីមហិច្ចតាចង់លេបយកគុយបាទាំងស្រុង បន្ទាប់មកនឹងធ្វើអ្វីៗស្រេចតែចិត្តចង់

0

ក្រោយពីបានបិទខ្ទប់ប្រទេសនេះលែងឲ្យមានប្រេងឥន្ធនៈប្រើប្រាស់ និងគ្មានសូម្បីភ្លើងអគ្គិសនីសម្រាប់បំភ្លឺនៅពេលយប់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសដោយបើកចំហរថា សហរដ្ឋអាមេរិកនឹងមាន «កិត្តិយសក្នុងការដណ្តើមយកប្រទេសគុយបា» ហើយអះអាងថា លោកនឹងធ្វើអ្វីៗតាមដែលចិត្តលោកចង់ជាមួយប្រទេសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlYwLdIju_g535guSjg8VXaS_qtFAyvYb-jzxWnO5w4hGWy-M-NYTgpD4sKrxoS2WNHVSgvlFWtHyR0qjWrMWRwLWQY7sSv0gEsnXiv-wRZuGfbKex7HxyFYFp8r7d646pRtI4QC0ptE0qba5fpnE3FJ3YuqrTlJkmiDF0boA_VNkBSAyq0UbNZCH6wT-a/s700/photo_2026-03-17_09-16-12.jpg
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃចន្ទ ទី១៦ លោក Trump បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថា លោកនឹងមានកិត្តិយសក្នុងការដណ្តើមយកប្រទេសគុយបាទាំងមូលមកធ្វើជាចំណុះរបស់សហរដ្ឋអាមេរិក។ លោកបានគូសបញ្ជាក់ថា «មិនថាខ្ញុំដោះលែងវា ឬយកវាមកគ្រប់គ្រងទេ – ខ្ញុំគិតថាខ្ញុំចង់ធ្វើអ្វីក៏បានដែរជាមួយវា។ អ្នកចង់ដឹងការពិតទេ? តាមពិតពួកគេជាប្រទេសដែលខ្សោយខ្លាំងណាស់នៅពេលនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikWqZX8uEKefSKtuvuI4mJ_9GkEOAqgDQ-CnaEAWlCeiHe_UEP31eFAtAJmKQaROHN63RLdIGlj1ZItozly3QN_IcgyE_CUhGOuUxo7OdGGo0UI0ggaKOANdt886Fj1hywewv1svgF-m9qgTmnIr4X2zcrjWv2zgPzebnVHktOlQQgXykbzpUi_sQAxnkB/s1280/photo_2026-03-17_09-16-13.jpg

សូមជម្រាបថា សហរដ្ឋអាមេរិកបានព្យាយាមបង្កើនសម្ពាធលើប្រទេសគុយបា ដែលជាសត្រូវរបស់ខ្លួនអស់ពេលជាយូរមកហើយ ពោលគឺចាប់តាំងពីការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា គឺលោក Nicolás Maduro ដែលជាអ្នកឧបត្ថម្ភបរទេសដ៏សំខាន់បំផុតរបស់ប្រទេសគុយបា កាលពីខែមករា។ ក្រៅពីការចាប់ខ្លួនលោក Maduro លោក Trump បានកាត់ផ្តាច់ការដឹកជញ្ជូនប្រេងរបស់វេណេស៊ុយអេឡាទៅកាន់ប្រទេសគុយបាទាំងស្រុង ហើយបានគំរាមតម្លើងពន្ធលើប្រទេសណាមួយដែលហ៊ានលក់ប្រេងទៅឱ្យគុយបា រហូតធ្វើឲ្យប្រទេសនេះអស់ប្រេងប្រើប្រាស់ ហើយធ្លាក់ចូលទៅក្នុងភាពងងឹតក្រោមការដាច់ចរន្តអគ្គិសនីទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMjsRLqCZ6yatlxXZyFWt7Y8_2ReOC93Q4L4JkCbZB8h3-hdpSC4obKQ_U5kzMNi7yHHLEAyiUaveqcfIWkSDvjCiDnlDW5G-is4ZXmtIL_OUdkiOK04hWL5MouhHu4315HmynaYValKh92pcB37ttrB4iSZWiOLR4P8qSxVKTAos_XhX5trBoC_3UnYPt/s1280/photo_2026-03-17_09-16-14%20(2).jpg
មិនតែប៉ុណ្ណោះ លោក Trump ក៏បានរិះគន់យ៉ាងធ្ងន់ៗលើការដឹកនាំរបបកុម្មុយនិស្តក្នុងប្រវត្តិសាស្ត្ររបស់គុយបា រួមទាំងអតីតប្រធានាធិបតីលោក Fidel Castro ផងដែរថាជាការដឹកនាំដោយអំពើហិង្សាជ្រុលនិយម។ លោកបានបន្ថែមថា បច្ចុប្បន្នគុយបាកំពុងបរាជ័យ និងប្រឈមមុខនឹងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយគ្មានប្រាក់កាស និងខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHRuvkva92OZc1xSugKT_d5Q2fATuVcrgX0enZU_V2arFdmAeprCJxlKoSq4X4LENPvIXnrgtU4_mAgMJ2beAzFpj3g0WQtN8e4i3keLws0oNna5bGljnyKRcQjf7oVRtASnWWtBz-Iv8dMN6vd0QDuqjOmrl0eRDFvjyJljLPUEmY_yquC0Pm8T8VzKUc/s976/photo_2026-03-17_09-16-14.jpg

បច្ចុប្បន្នដ្បិតថាលោក Trump មិនទាន់បញ្ជាក់ច្បាស់ថា តើនឹងមានប្រតិបត្តិការយោធាលើគុយបាដូចករណីនៅអ៊ីរ៉ង់ដែរឬទេ ប៉ុន្តែលោកបានទម្លាយថា រដ្ឋបាលរបស់លោកកំពុងពិភាក្សា ជាមួយគុយបាអំពីកិច្ចព្រមព្រៀងមួយចំនួន ក្រោយពីមានរបាយការណ៍ស្តីពីកិច្ចប្រជុំសម្ងាត់ជាច្រើនលើក ចំពេលដែលគុយបាកំពុងខ្វះខាតប្រេងឥន្ធនៈ និងប្រព័ន្ធអគ្គិសនីក៏ត្រូវបានដួលរលំ៕

កាន់តែតឹងរឹង! ក្រសួងអប់រំហាមសិស្សប្រើទូរស័ព្ទនៅក្នុងសាលាទាំងក្នុងនិងក្រៅម៉ោងសិក្សា

0

រាជធានីភ្នំពេញ ៖ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងលើកកម្ពស់ចរិយាសម្បទារបស់សិស្ស ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សិស្សានុសិស្សមិនត្រូវប្រើទូរស័ព្ទដៃក្នុងថ្នាក់រៀនឡើយ ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេងក៏ដោយ លុះត្រាតែមានការអនុញ្ញាត ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr2_NclTBruEg2ZlVFeTihHLUbpE1q0lPRwL4nweKHpfvXWckCesHMuL-J5EyyRmK8IhwY0QXbkVBzmGpAACYXc6ar5yKXiPfgJ6NTfFBgK0tBKa4A63bBE-UB1nFKYu0nA2gaFRucQiiFm3xREupXCXJ6c1sROVQgJgQ2koudZjkVvi9CnOtzzB-8u45t/s1280/photo_2026-03-17_14-35-17.jpg
យោងតាមសេចក្ដីណែនាំ ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន ៖ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធក៏ដូចជា សង្គមជាតិទាំងមូល ។ ក្រសួងបន្ដថា សិស្សានុសិស្សត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា និងអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ ព្រមទាំងរក្សាភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzN8Qc53xAT05SOCLnJbBNC5OYzAXCZkL2Aang-Tr1_1gs0P5VvZy9dMtHP5KJfPecLMdZssfW3KHVmQdmarL1thwoeoze5ynzoHDVPa2vnrWZ6BoJ-FqfVOpwfA8vjrZwhC-CFvQSWyjQQvW4G_7RRrF-t134kSIxjV_fQLmlJeAMh2-V1rQliso42GlA/s1280/photo_2026-03-17_14-35-18.jpg

ក្រសួងគូសបញ្ជាក់ថា «អនុវត្តតាមកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដែលគ្រឹះស្ថានសិក្សាបានកំណត់ដូចជា ចូលរួមស្តាប់កម្មវិធីសំដែងធម៌ទេសនា ឬបឋកថាអំពីសីលធម៌ ឬសុជីវធម៌ ។ មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងតែមានការអនុញ្ញាត ។ មិនត្រូវលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា ។ មិនត្រូវជក់បារីគ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikhMeDrn3kCQu5uK3LIzLTAyPvJwvRkn7TToc45maYjrEKZPuHG-LnjzkuSOv2ei9UqbU0ZKYpNQ2RlSKqG6kWC-qNBmijXSmlrH6zmnAIPPJtpbktKZrStBwvvbEhG8_VYc07yKjrG3q0SO50pgcl_4pS7sW5GULJK8WgoC0_BwoCAP3jcPGtNvSMPGly/s1280/photo_2026-03-17_14-35-17%20(2).jpg

ក្រសួងក៏បានលើកឡើងថា គ្រូទទួលបន្ទុកថ្នាក់ និងគ្រូបង្រៀនត្រូវបង្កើតគណៈកម្មការគ្រប់គ្រងថ្នាក់រៀន , បង្កើតប្រព័ន្ធទំនាក់ទំនងជាមួយមាតាបិតា ដើម្បីផ្តល់ព័ត៌មានអំពីអវត្តមាន ឬហេតុការណ៍ផ្សេងៗដែលកើតឡើងចំពោះសិស្សទៅដល់មាតាបិតា ឬអ្នកអាណាព្យាបាល បញ្ញាបការអប់រំសីលធម៌ និងសុជីវធម៌ដល់សិស្សក្នុងម៉ោងបង្រៀន និងអង្កេតមើលសកម្មភាពរបស់សិស្សជាប់ជាប្រចាំ ដោយផ្តល់មតិកែលម្អនៅពេលដែលឃើញមានកំហុសឆ្គង ឬភាពមិនប្រក្រតីណាមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE1Ltdh568i2Yfy4PKmYMDWrrALsdj09HVgqcbGf71-NbG747qV7ovvnZZMO-hx82bF0d7XQDUp4Yij7H6cM2nZFXmKEaQqAeYwjg1PgF0kDOEV5G0QJJQLvLorQJ1HO5LTU7_1purQWJuSB5S3QJIxtSXiB4C_pqAeqVOPNPVC0xxB5npr02fTqEQ1ZAi/s1080/photo_2026-03-17_14-35-17%20(3).jpg

ក្រសួងអប់រំ ក៏ស្នើឲ្យមាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍ធ្វើសហការចូលរួម និងផ្តល់ការគាំទ្រកម្មវិធីអប់រំ ការប្រឹក្សា សកម្មភាពសង្គម សកម្មភាពលើកកម្ពស់ វប្បធម៌សន្តិភាព កម្មវិធីសំដែងធម៌ទេសនា បឋកថាអំពីសីលធម៌ឬសុជីវធម៌ ដែលរៀបចំដោយគណៈគ្រប់គ្រងសាលារៀន ។ ពិនិត្យមើលសកម្មភាពរស់នៅរបស់កូនចៅ ជាពិសេសការអប់រំឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការជក់បារី និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_t7q09ZdrbEZ3HW2MakaZxk6irH9OS3NhrSnPOuK6OGcsugB5KrUNW_tFwS6VqSY0f8G6eiTJEXmhnykRlcqqlKNJNT5z6oKn2kepSnDWTFKccCxjD-pHyky-YIE1gCGnjJyLyT8MVk0Ecuy1j4ycC11FJ4zwuJKEXrlk21gvUOPEwmkvB0aP_bAnh4HU/s1080/photo_2026-03-17_14-35-17%20(4).jpg

លើសពីនេះ ត្រូវតាមដានការសិក្សា ដោយត្រូវសួរនាំ និងណែនាំកូនចៅនៅពេលមានកំហុស ។ សហការជាមួយសាលារៀន ដោយចូលរួមកិច្ចប្រជុំ និងសហការជាមួយគ្រូបង្រៀន ដើម្បីដោះស្រាយបញ្ហា និងលើកទឹកចិត្តកូនចៅ ៕