Home Blog Page 349

Miss Cosmo បវរកញ្ញាខ្មែរ-ថៃ មានសន្តិភាព ខុសពីកម្មវិធីមួយនោះឱ្យបវរកញ្ញានិយាយបញ្ឆេះកំហឹង

0

កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និងកញ្ញា ប៊ី សុធារី Runner Up Miss Cosmo Cambodia 2025 បានចូលរួមកម្មវិធីមួយនៅឯប្រទេសវៀតណាម ហើយបាននិយាយជជែកជាមួយនឹងកញ្ញា Mook Karnruethai Runner Up Miss Cosmo 2024 ប្រកបដោយស្នាមញញឹមទោះបីជាប្រទេសខ្មែរ-ថៃ កំពុងប្រឈមនឹងស្ថានភាពតានតឹង។ ឃើញរូបភាពនេះហើយអ្នកគាំទ្រជាច្រើនបានលើកឡើងថាកម្មវិធី Cosmo គឺជាកម្មវិធីបវរកញ្ញាកសាងមិត្តភាព មិនបង្កសង្គ្រាម ខុសពីកម្មវិធីបវរកញ្ញាដែលគ្រប់គ្រងដោយ ណាវ៉ាត់ គឺចូលចិត្តជំរុញឱ្យបវរកញ្ញារបស់ខ្លួនញុះញុងបញ្ឆេះកំហឹងនិងបង្កាត់បង្ខូចអ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_oEiNQeZ2S7bU53SsQpysQWDBSx0KEI_IckqyQp7TrS-buCJyejWX7vdSbhdq5mhzOk0BGkd8d6IwDS4GuKS0ViOO_Vnmv9zNfNSj_hHmQr7iWge9XGXGCxa-93kii0q3LNWxymHg8Grf3_MGTn7mAes48LFZ6cx3h1AB1ouTvF7zNv35MTVNEGsmF0I/s1911/image_2025-08-04_15-12-50.png
កាលពីថ្មីៗនេះ អ៊ិន លក្ខិណា និង ប៊ី សុធារី បានចេញវីដេអូខ្លីមួយស្នើសុំការយោគយល់ពីអ្នកគាំទ្រកម្ពុជាដែលបង្ហាញសកម្មភាពសើចសប្បាយនៅពេលប្រទេសជាតិកំពុងជួបទុក្ខដោយសារតែនាងត្រូវចូលរួមកម្មវិធីនៅឯប្រទេសវៀតណាម។ អ្នកទាំងពីរក៏បានបញ្ជាក់ថាការងារនេះពួកគេទទួលតាំងពីមិនទាន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកម្ល៉េះ។ ស្របពេល លក្ខិណា និង សុធារី ចូលរួមកម្មវិធីនៅវៀតណាមក៏មានវីដេអូមួយដែលចែករំលែកដោយហ្វេនៗបង្ហាញថាបវរកញ្ញាកម្ពុជានិងថៃគឺបង្ហាញការរាក់ទាក់ កសាងមិត្តភាព និងនិយាយគ្នាប្រកបដោយស្នាមញញឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHzxibenIBT-Vd2yL2otXCwY69QglXQ1bIqMsjwGzPv7ucV4L3W-h-QegWcxw5_QmIxMDa_0Jw5es7Hfrz3R-kyErDn4b00VyjoN7Z6HGasVxeSRw_tmmwemqAIa4LuWRuozo332f1HD27p1fe9WVcSbu3MNE3AOaSKm4fqx7I1HymDOqaTsWuk_mxIDyR/s2048/image_2025-08-04_15-12-52.png

អ្នកទាំង៣ គឺ អ៊ិន លក្ខិណា ប៊ី សុធារី និង Mook Karnruethai បានឈរនិយាយគ្នាដោយមិនប្រកាន់រឿងរ៉ាវដែលកំពុងក្តៅគគុករវាងខ្មែរនិងថៃមានសង្គ្រាមក្តៅគគុកជាមួយគ្នាមិនទាន់បញ្ចប់នៅឡើយ។ ពួកគេបានបញ្ចេញស្នាមញញឹម បង្ហាញកាយវិការល្អចំពោះគ្នាជាហេតុបានធ្វើឱ្យអ្នកគាំទ្រច្រើនបានបង្ហាញអារម្មណ៍សប្បាយចិត្តទៅជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Ircb5-CMOha-_KSUDVEfoCSPnkQV76GrcOQe_kEvxho-FMS2WRjBfT8smV3PRdY4H_IDmLBJqEzQoHVDaWsz8Vnf9g80Kdnu2ggqBaxpJxP4Z_w2uYTa8_gknVQriECMT82og0_uqCQxmg8TxF0CfYRZobhAo1Hf7cB0pNIKxiJN4XjLeIO6yydt1Dq6/s1920/image_2025-08-04_15-12-55.png

សកម្មភាពរបស់បវរកញ្ញា Miss Cosmo បែបនេះក៏ត្រូវបានអ្នកស្នេហាវិស័យបវរកញ្ញាមានការប្រៀបធៀបគ្នាថាកម្មវិធីមួយនេះបវរកញ្ញាគឺស្វែងរកសុខសន្តិភាពមិនបង្កជម្លោះជាមួយគ្នាឬនិយាយរើសអើងបញ្ឆេះកំហឹងអ្វីឡើយ។ ខុសប្លែងពីកម្មវិធី Miss Grand ឬ Miss Universe Thailand ដែលដឹកនាំដោយបុគ្គល ណាវ៉ាត់ គឺបានឱ្យបវរកញ្ញារបស់ខ្លួននិយាយបញ្ឆេះកំហឹង ចោទប្រកាន់អ្នកដទៃ បង្កហិង្សា ផ្ទុយស្រឡេះពីគោលការណ៍របស់ខ្លួនមិនបង្កអំពើហិង្សានិងសង្គ្រាម ប៉ុន្តែទង្វើជាក់ស្តែងឱ្យបេក្ខភាពរបស់ខ្លួនអស់តម្លៃ៕

តារាសម្តែងជើងចាស់អ្នកស្រី អម្ពរ ទេវី បញ្ចេញសំឡេងរបស់ខ្លួននៅសហរដ្ឋអាម៉េរិកប្រឆាំងការឈ្លានពានរបស់ថៃ

0

តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពអ្នកស្រី អម្ពរ ទេវី រួមទាំងពលរដ្ឋជាច្រើនទៀត បានប្រមូលផ្តុំគ្នានៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិកថ្លែងអំណរគុណដល់លោក ដូណាល់ត្រាំ និងបញ្ជាក់ទៅកាន់ពិភពលោកថាកម្ពុជាត្រូវការសន្តិភាព សូមឱ្យថៃបញ្ឈប់ការឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជា។ ទោះកាយមិនស្ថិតនៅប្រទេសកម្ពុជាក្តី ប៉ុន្តែមានពលរដ្ឋខ្មែរជាច្រើនដែលរស់នៅក្រៅប្រទេសសុទ្ធតែចេញមកបញ្ជាក់ពីការពិតទៅកាន់ពិភពលោកថាប្រទេសមួយនេះមិនត្រូវការសង្គ្រាមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHM1C6O0ipkjAs5P93Z3j5hyphenhyphenS4n6cBQfIXH6xcFEBNEXICwtev-PTbqxTb_qU37LideKFKThAd9jNs7W6K9Jhuq8aUMfKrwWBY54HGbGJo9eLYWBl-IUF4bTNHtpmgKNrk2CeNon_25pUuPHwH5YsYc3s3o1MNN7dz7skhckNN9L-cZbPhZcC4EkoNoXPM/s2048/image_2025-08-05_10-06-58.png

នៅថ្ងៃទី៣ ខែសីហា នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក មានពលរដ្ឋខ្មែរដែលរស់នៅក្រៅបានប្រមូលផ្តុំគ្នាទាមទារយុត្តិធម៌សម្រាប់ប្រទេសកម្ពុជាដែលកំពុងរងការឈ្លានពានពីប្រទេសថៃ។ អ្នកចូលរួមបានបង្ហាញថា ទោះបីជាពួកគាត់លែងរស់នៅស្រុកខ្មែរក៏ចិត្តនៅជាមួយស្រុកកំណើតនិងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីៗគ្រប់យ៉ាងដែលប្រទេសរបស់យើងកំពុងឆ្លងកាត់។ ការតវ៉ាថ្ងៃនេះគឺច្រើនជាងការប្រមូលផ្តុំវាជាជំហរដ៏មានឥទ្ធិពលប្រឆាំងនឹងការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-l2eaV5fa4Fbr56-35NmrpfF3TxWtxMLfSXUmr8FrGhHolbe5IkmxJV8PHcWBYhDfFzOohm9EANkQhJwnQR5kRzzYsXc8wolE88NmGZD675B6RxN75usaK_1mg8ume7w92fcXaEtq8tyQjoNe25uHV401ft8GrwgraOCREZ32KUeAFwzgcXQlBXfmhqOH/s2048/image_2025-08-05_10-07-03.png

ពួកគាត់បានបង្ហាញថា នេះមិនមែនគ្រាន់តែដើម្បីបញ្ចេញសំឡេងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការពារប្រវត្តិសាស្រ្តរបស់យើង វប្បធម៌របស់យើង និងប្រជាជនរបស់យើង។ បងប្អូនជនរួមជាតិជាច្រើនរួបរួមសាមគ្គីជាធ្លុងមួយ ឈររឹងមាំដើម្បីសច្ចធម៌ យុត្តិធម៌ និងប្រទេសជាតិយើង។ ប្រកាសនេះឡើងក្នុងគោលបំណងលើកស្ទួយប្រជាពលរដ្ឋយើងឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីឱ្យពួកគាត់ដឹងថាពួកគាត់មិនមែនឯកាទេ។ យើងប្រហែលជារស់នៅសហរដ្ឋអាម៉េរិក ប៉ុន្តែយើងនៅតែជាខ្មែរ។ ការចូលរួមនេះគឺបានបង្ហាញពិភពលោកថា ប្រជាជនខ្មែរមិនថាយើងរស់នៅទីណាទេ តែងតែឈរដើម្បីមាតុភូមិរបស់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlJQ5Chjeg6fpVXzT9FiA4LgmYKjav04WEagCO5CJFvSrz9vMl5T2qvWOnxhrCUoH7ItCJRIIAUNBNgh3C-M_JKafPMrTH1PP0jNl9tpK1r6z5iwYrkCHaUvA8wINN5AQoQ02bCSQuSdL7UQh8n0fNZ6a3Mkb5QtqEoqHMJDhBntf5OEd7NOY9wKjFiM7G/s2048/image_2025-08-05_10-07-05.png
គួរឱ្យដឹងថា ការប្រមូលផ្តុំគ្នានៅរដ្ឋវ៉ាស៊ីនតោនតារាសម្តែងជើងចាស់ដ៏មានឈ្មោះបោះសំឡេងអ្នកស្រី អម្ពរ ទេវី ក៏បានចូលរួមនិងបានប្រើប្រាស់សំឡេងរបស់ខ្លួនបញ្ជាក់ទៅកាន់ពិភពលោកថាប្រទេសកម្ពុជាគឺត្រូវការសន្តិភាពផងដែរ។ ក្នុងពេលដែលប្រទេសកំណើតជួបទុក្ខលំបាក អ្នកស្រី អម្ពរ ទេវី គឺបានបង្ហាញក្តីកង្វល់ជារឿយៗនៅលើបណ្តាញសង្គមព្រមទាំងបានចូលរួមជាថវិកាជួយទៅដល់វីរកងទ័ពជួរមុខក្នុងការការពារទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKTSmZfGBR8WP3fvTPiT-IPIOI27EXesas1apzBVMZrq82vJqfFQ7EFBU86BUJ3hU-gxOR18ylWRJYoD370pQ5GhRoNPQJ4WTjiWwjS5ur3KxjPMBSfFNCYObR1t2GhkXaGOPs2ZaoWq1vgz5kqysOE1rvX4kYUl2sbx00Ry4jLDRb-ajytlfG6mN4HcYT/s2048/image_2025-08-05_10-07-06.png
ប្រជាពលរដ្ឋខ្មែរមិនថានៅក្រៅប្រទេសឬនៅក្នុងប្រទេសទេគឺបានសាមគ្គីគ្នាជាធ្លុងមួយតែងតែបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាត្រូវការសន្តិភាព មិនមែនជាភាគីបង្កសង្គ្រាមដូចអ្វីដែលថៃបានចោទប្រកាន់នោះឡើយ៕

ក្រសួងការពារជាតិ៖ កម្ពុជាទទូចឲ្យថៃរើបន្លាលួស និងដកគ្រឿងចក្រចេញពីទឹកដីកម្ពុជាជាបន្ទាន់

0

(ភ្នំពេញ)៖ កម្ពុជា ទទូចឱ្យថៃ កុំគោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់ត្រឹមតែពាក្យសម្តី ប៉ុន្តែសកម្មភាពជាក់ស្តែងនៅតែបន្តអំពើអរិភាពមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយសង្កត់ធ្ងន់ឲ្យថៃបញ្ឈប់សកម្មភាពនេះ រុះរើលួសបន្លា និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ ពីដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើយោងតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo3VyqOmhAApgfN4ldxabDp4W6bPtwEBcThbK_3HH74caUtOr7zeUmg0iv3dfSddIIiUw4Ith_doecMDfuCbQDjOYihzP82ANkjQj4OlArcdTkuJsPmEnANm6u5Z-QAV4z2VRcoAf3W48mdWIviMNl3RSgcm8hNyLe65xRixbhiK3bAtnO5fmcDtFLXgmT/s1280/photo_2025-08-05_11-11-06.jpg
នៅព្រឹកថ្ងៃទី5 ខែសីហា ឆ្នាំ2025 អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពាជាតិកម្ពុជា បញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ថា ចាប់តាំងពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី៥ ខែសីហានេះ កងកម្លាំងប្រដាប់អាវុធថៃ បន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីកងកម្លាំងកម្ពុជាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP1JR5fRqSXuseWHHCuFIwRa2dAXk7XEZeC4BkS6SunDS8VqryrbuOv1zitFY-y_WNyhk5Am1ghKleyy1aT-cb6yuofzyWTqx80zjcy2cmA96I9h2MGCd2xidubzyo270BC_qy1iPRhqQAXphdHIFgjXRjzP09cPBqBMgm3pAzXIX_whnCQcIzPsKB3DHO/s1280/image_2025-08-05_13-50-36.png

ជាមួយគ្នានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9KoDDtyXW7r-UO6H6mmCN6VPmstqtEyXdkymIhijsSNJxfhp0QpL_rX4PTRrD1LGPSvn3dOFkKnEnxADYa-8rvp5-4-DLNuKRYTXAsAneEjQxqMh_mEZYRP0aLkJAwI0o9shaoF0N7yzWRRzXq09wiLdUpfpvPooKSdze7ZnH9t7wtCrev_Fvnuxo_KA/s1280/photo_2025-08-05_11-11-07.jpg

គួរជម្រាបថា ក្រៅតែបញ្ហាដែលយោធាថៃ បានបំពានបទឈប់បាញ់ ដោយបានចល័តគ្រឿងចក្រ និងរាយបន្លាលួសនៅតំបន់អានសេះ ដែលជាដែនអធិបតេយ្យភាពកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ស្ថានភាពនៅតាមបណ្តោយព្រំដែន ទិសព្រះវិហារ និងឧត្តរមានជ័យ គឺមានស្ងប់ស្ងាត់ គិតត្រឹមព្រឹកម៉ោង ១១ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbyO_0W7KkW2f43VzLeMiC78XKhodkAnSWP0JEDLdclyOqdpBn79QiIvfTW4S_ZNzbCPAXeRqGI19V5r1mz-ap49hPhwooxk3tkqOL7OMg7fuICzvTz-rH6e0IcRVX38JgjeQfnvfYqdt-G6-V6LsivNxn2Y4-14q0nw4bUyfifJimlBE9Ea3GRHPeGi1A/s1280/528452890_1335004721959262_2149762590452814214_n.jpg

ទោះជាយ៉ាងនេះក្ដី កងកម្លាំងយោធារបស់កម្ពុជា នឹងនៅតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍ភារកិច្ចការពារបូរណភាពដែនដីកម្ពុជា និងគោរពយ៉ាងម៉ឺងម៉ាត់បទឈប់បាញ់ និងលក្ខខណ្ឌនានាផ្សេងទៀត ដែសសម្រេចបាននាកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅ៕

ក្រសួងការបរទេសថៃច្រានចោលព័ត៌មានថៃរៀបចំផែនការធ្វើឃា.តសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត

0

ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា ក្រសួងការបរទេសថៃបានច្រានចោលព័ត៌មានថៃរៀបចំផែនការធ្វើឃា.តសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយការប្រើប្រាស់យន្តហោះ AT6 TH Light Attack បំពាក់គ្រា.ប់ Korean GPS Guided Bomb ងាយគេច និងតូចងាយស្រួលវាយប្រហារជាងការប្រើប្រាស់ F16 ហើយមានល្បឿនលឿនមិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបា.ញ់បាន ។ ក្រសួងការបរទេសថៃចាត់ទុកនេះជាព័ត៌មានចចាមអារ៉ាមចោទប្រកាន់ថៃ ស្របពេលប្រទេសទាំងពីរកំពុងចូលរួមកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfVjaRrPne7LH6lYFHJFS6YXSOKmCg0TrWFPj1gjLeDlQjuRQfKWWwx42QjZf4dnsGxnLPhg50WcrGwA66B-P_rYrj8NVipgVgDOurnujNgeXVOC8nzGXuWWcK69X3F9Nb7QS9BqzZtd1sPQt20oQDDJd9t66klIs8kGupzq0ak5w4zQ65yIEgA43jDzU/s1110/image_2025-08-05_13-44-40.png

ក្រសួងការបរទេសថៃបានបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានថា ថៃរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ក្រសួងការបរទេសថៃចាត់ទុកថា នេះជាការចោទប្រកាន់ថៃដោយខ្វះការពិចារណាឱ្យបានសមហេតុផល ព្រមទាំងមានគោលបំណងបង្កាច់បង្ខូចប្រទេសថៃតែប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrWvAREi85ulWvtpymMXN3KezeWkdwYoIAkbZwOqDDIAFGFrIJ7nUiKEG3_fDx-Kx3VQyy-7NSptpWmiy0YD0NE-mB-zWycqrKkLWuEFT8h_LRhW-Jg7MFe0lZTXxzjxcRpMryiKxG2YJ6J5jc9TbzSq-jgA3huKhjcDY6rHsbzLOZu63Qr6JOuIAnSxD-/s1280/image_2025-08-05_10-06-53.png
ក្រសួងការបរទេសថៃសូមបញ្ជាក់ថា ការបង្កើតព័ត៌មានក្លែងក្លាយក្នុងអំឡុងពេលដែលកម្ពុជា និងថៃ កំពុងតែចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅម៉ាឡេស៊ី គឺវាបានបំផ្លាញអារម្មណ៍របស់ថៃក្នុងការជជែកពិភាក្សាដើម្បីធ្វើឱ្យស្ថានការណ៍ធូរស្រាលវិញដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpbeOZc8PmHapMrf4AO9hNRuG5ODTMty4ftkoat4sLgmJGi8_HgTKmmkvQh733SpU2nniB1emL_u25gaYLlYHR4k_jlNHBBT9A7ymefMjakmKRge68QJ5rNr558n3xhYSNAqr2eabJPPut97RjneFMaecQSCXCSgZ94OYInEJJXT-1oqfWJemsTo-4tHDA/s900/image_2025-08-05_10-06-55.png

នៅថ្ងៃទី៥ ខែសីហា នេះ លោក និកនឌេត ផ្លាំងគូន អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសថៃបានបដិសេធនឹងព័ត៌មានខាងលើ ដោយលោកថា មានចេតនាចោទប្រកាន់ និងបង្កាច់បង្ខូចប្រទេសថៃ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy8frUVveoQaPVCpcYeC1NGLWDqy2qs0x4dV4nA6g0T0PuzeDyuApLU1eW9-gXSOONVpoYfgedGzK7cjUltC_ppVJSLyYPvvhBWY_5nu1APMGZfTm0C2XNsbiijal8XoZl3C1Bk8CwG3xXab0E1zzNbE2G_x4ICnm4ufxgH2ZH0WM20NHolIB6aRh1_Zcu/s2000/image_2025-08-05_10-06-56%20(2).png

    គួរបញ្ជាក់ថា បើតាមស្ថាប័នចារកិច្ចបរទេសមួយឱ្យដឹងថា ថៃបានទទួលយន្តហោះចំនួន៨គ្រឿង, គ្រាប់២០០គ្រាប់ និងប្រភេទយន្តហោះផ្សេងទៀត ចំនួន៤គ្រឿង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលយកទៅជួសជុល និងទិញគ្រាប់ពីប្រទេសកូរ៉េខាងត្បូង ។ កាំជ្រួចទាំងនេះមានសមត្ថភាព និងគ្រោះថ្នាក់បំផុត ពីព្រោះមាន GPS នាំផ្លូវបាញ់ ឬទម្លាក់ចំគោលដៅល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0_uDAuOZ7QyXsgTEpl9CNyl02AoUu6RSju1lFbVqp58R-p_nagvwDmAliXTeenFbXmcMzgjuoZBDM_zECvMVbJ_oDqHdXuKiouHPxtSBjvlksVQzXzNq9QGR_5hrIjcgVMibAFgWGsQ0kBRyyDFliqIZ5_9gzdb9O1CEDUapw_j2XHPhb_0MDlZOwzlMH/s1200/image_2025-08-05_10-06-57.png

    តាមផែនការរបស់កងទ័ពអាកាសថៃ គឺការប្រើយន្តហោះនេះសាកល្បងប្រើនៅភ្នំទ្រព្យសិន ជាការសាកល្បងប្រសិទ្ធភាពរបស់វា ហើយនៅថ្ងៃ៤ ខែសីហា ពួកគេរង់ចាំការសិក្សាពីសមរភូមិតាមព្រំដែន ប្រសិនជាពុំអាចវាយកាន់កាប់តំបន់ទាំង៨ បានទេ ថៃនឹងប្រើយន្តហោះ AT6 TH Light Attack ហោះចេញពីខេត្តត្រាត ដើម្បីចៀសការយកចិត្តទុកដាក់ពីកងកម្លាំងការពារដែនសមុទ្រកម្ពុជា និងរង់ចាំការផ្តល់ទីតាំងពីចារកម្មខាងកម្ពុជា រកចំណុចលំនៅឋានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត រួចហើយ បាញ់គ្រាប់បែកនេះធ្វើឃាតឱ្យបានសម្រេច ៕

នាយករដ្ឋមន្ត្រីកម្ពុជាប្ដេជ្ញាធ្វើសកម្មភាពនានាជម្រុញអោយមានការដោះលែងយោធាកម្ពុជាត្រលប់មកមាតុប្រទេសវិញ

0

ទោះស្ថិតក្នុងស្ថានភាពប្រែប្រួលបែបណាក្តី តែរាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ នេះជាការអះអាងបញ្ជាក់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ1zK_C4qak7VTDkUfim3IOynjHRjeWKLnTSPmtpmh049L7_bNM4rVuTxLyl0UAWGiRQzoY0_dsvzzlBSla_LNSNJyKRValkhyphenhyphenkcW6tNoeTQhqtZCS8ZuRZGEztrl2U5gsxth3QrwoW73hLy-_zdeuP8xm2BmbA1YhLyE80fG1OxMWNdbTzUFKENeFoIvu/s960/506947321_1035096855484021_7083846454376356321_n.jpg

ផ្អែកតាមការផ្សព្វផ្សាយព័ត៌មានលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតីនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ សម្តេចបានអះអាងថា ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រហូតបច្ចុប្បន្នរដ្ឋាភិបាលបានចាត់នូវវិធានការតាមយន្តការចាំបាច់នានា ដើម្បីជម្រុញឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងប្រកបដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIoh3MBf3tofYPTlpQrrkyJw_dRGq1UduJrwLnoJQFxQXtPmPpASwJg9PvPTXPnXWopKFrZyrlWkA41oBDnOjk4zc7HpyFzYvQ0cdFtxK7i2k-ilR8JcsJS4NgLQtBXNsuhV04KfByn8EhFovzoST_gxzLf6HA3zalBwiZwEiiv-y6PCuJRikMMitQcREs/s1280/514227958_1046742020986171_2883142394747409300_n.jpg

ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប្រចាំជាមួយភាគីថៃ ហើយបានស្នើទៅប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន សហការជាមួយអាជ្ញាធរថៃពន្លឿនសកម្មភាពដោះស្រាយកិច្ចការនេះផងដែរ។ សម្តេចបានបញ្ជាក់ថា សម្តេចបានប្រគល់ភារកិច្ចទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

បន្ថែមលើនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺមានភាពស្របគ្នាទៅនឹងការលើកឡើងរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ដែលសម្រង់សំដីរបស់សម្តេចត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាសារព័ត៌មាននានាក្នុងថ្ងៃតែមួយ។ តាមរយៈសំណេរដែលបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៤ ខែសីហា សម្ដេចបានរៀបរាប់ថា សម្តេចបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទីទាក់ទងនឹងបញ្ហាកងទ័ពកម្ពុជា ១៨នាក់ ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយរបស់កម្ពុជា ក្រោយកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោង រួចទៅហើយនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pQBLvtjBEXkOpp5-F5MbRt9NYhNAF0BHU_kTHXttN80d3xDVO4qDIkSrpd6y7gBImQQNdcfxRr8WknDXB4UUHza2V4TjgVLRws_EklCGObLCfTfoYCIs93DQI0RYHVnEUwTAVJlbSEcMHW65tsAsPD-trimuLZTkPJV5_Yg6O0scMim3PLzlkfa2Kf_I/s1477/525959182_1078641631034142_7620832616565517949_n.jpg

សម្ដេច ហ៊ុន សែន បានចាត់ទុកសកម្មភាពនេះថាជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។ ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានលើកជាចម្ងល់ដែរ ថាមានហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជាទាំង ១៨រូប មកឲ្យកម្ពុជាវិញ?

ធី សុវណ្ណថា ស្នើរបង្កើតអង្គភាពព័ត៌មានថ្មីមួយក្រោយបញ្ចប់នាទីជាអភិបាលរងក្រុងអរិយក្សត្រ

0

ក្រោយត្រូវប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា និងចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ រួចមកនោះ នាថ្ងៃទី៤ សីហា នេះ អ្នកស្រី ធីសុវណ្ណថា បានប្រកាសស្នើសុំរដ្ឋាភិបាលដើម្បីបង្កើតស្ថាប័នសារព័ត៌មានផ្ទាល់ខ្លួនថ្មីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgskyC4BF4vg1_NiSFZV-GQ2IpKoCfmQqKl_CZzH0VLCvtIHa5GyPPG5qSaC0oMpupxrqt_2PHWaYuhES9Y_3viqADOGV8_NiENaaYcv7y-UpaM_-ZAIecemZqPMCkWrVCoQfDhWyYIdw_Vzsd9gH_-s5j9RL6GOVJPCcWpHv8KtmPI2c2yJS6XKfPr7Kk4/s1280/480149131_1152525933181728_5373658762757143617_n.jpg

តាមរយៈវីដេអូដែលផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អ្នកស្រី បានបញ្ជាក់ថា ស្ថាប័នសារព័ត៌មានដែលអ្នកស្រីគ្រោងនឹងបង្កើតនោះមានឈ្មោះថា ប្រតិកម្មប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYbRB26ZAjqEAMrixbQmTNur1AcF6X3KPbCSFfgiWa1SqiExQgrYplu5jo6_oTQY2Ev1KltVMxiWPeT-z19VpvmM6qaWOaXOuyrGpgKZ5hC8DOPEz8Ji0syM0YQApS2Koyk9HdiL4U6k3KgJHa-kfPaeBaPDl7HbywtogicljawNG3lndOFMiVf8Cf109x/s1368/523234616_1270772318023755_1826372746816802045_n.jpg

ជាស្ថាប័នថ្មីមួយដែលបង្កើតឡើងក្នុងគោលបំណងសំខាន់៣ គឺទី១ គាំទ្រដល់កងទ័ពកម្ពុជា ទី២ ជួយពលរដ្ឋរងគ្រោះ និងទី៣ ការពារសន្តិភាព។ អ្នកស្រីថា ក្រៅអំពីការកៀរគរការគាំទ្រចំពោះកងទ័ព និងផ្សព្វផ្សាយទុក្ខលំបាកនានារបស់ពលរដ្ឋជូនថ្នាក់ដឹកនាំ ស្ថាប័នព័ត៌មានថ្មីរបស់អ្នកស្រីនឹងផ្សព្វផ្សាយព័ត៌មាននានាចូលរួមការពារសន្តិភាពតាមរយៈការគាំទ្រគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF58KHUgOSfJoVloEHsQoFAht00lHZWgliNtC4iTK3lCxktDI4xP68CKhKx1nlf7d0UtUS-K6B9yypYP1CZmFOQsM-uBaNFGJfAHEEUPqG_Edacykjo6a5LpLohwnCRJ3dhwSqeVJqGx4fahkSr_v6OKEFaagSm6w3GffL5SUZaOOCYbZCr4waCpb3MUbt/s1280/523327577_1270680758032911_1260140448070977808_n.jpg
តាមរយៈអង្គភាពផ្ទាល់ខ្លួនថ្មីនេះ អ្នកស្រីបានប្តេជ្ញាបង្កើតមាតិកាដើម្បីឆ្លើយតបរាល់ព័ត៌មានទាំងឡាយណា ដែលមាននិន្នាការប្រឆាំង និងបំផ្លាញសន្តិភាព ដែលមានគោលការផ្ទុយនឹងរដ្ឋាភិបាល។ អ្នកស្រីបញ្ជាក់ថា គឺសុទ្ធបង្កើតឡើងពីសំណាក់ជនអគតិ ឬក្រុមជ្រុលនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH0UtfBAKhrqEPPStxxgNR8o0suise2QQqNEsHmmxWwB4CPNpgz03-JGDQPum7nv82D4badiJqYiv9kx_uAlI7LhX_Yomcso68ovGSIA4Wq6J9dJKBw1FNrR5HakngPe3JzpvWs06bLTkC_ukPuXoK_n96JzTW2xK_dbSgQH1huJU1GoVzUujZu0U4-nT2/s1640/525415076_1274679154299738_9017546382331003085_n.jpg

ទោះខ្លួនត្រូវបានបណ្តេញចេញពីតួនាទីនានានៅក្នុងក្រមខ័ណ្ឌរដ្ឋ តែអ្នកស្រី ធី សុវណ្ណថា នៅតែប្រកាសបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ច។ សូមរម្លឹកថា ការប្រកាសបញ្ចប់តួនាទីរបស់អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ ពីតួនាទីបក្សប្រជាជន និងរដ្ឋ ព្រោះអ្នកស្រី បន្តផ្គើនបង្ហោះសារលើបណ្តាញសង្គម ប៉ះពាល់ដល់កងទ័ពកម្ពុជា ក្នុងពេលមានជម្លោះព្រំដែនជាមួយថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZNq9wR0-kkeb0j_o8h4VhDvDOtW7SKan1Sd8d5dLXj9jhLql0X_JMxdZ9mPVGXhfBz3p4hL130y-6kB0GhBjw9TPMSj0wGDLHywr8qmS9dlAi6-tTvi5kd2hwOqLDMyFlyIpj0SoB5dN1co5slz9IgkgYJ_YOC4GXBGxIeYU_XyYOTYh7SIvBwd8koOti/s2048/526042458_1275184760915844_5027612680108880270_n.jpg

សាររបស់អ្នកស្រី នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាថ្ងៃទី៣ ខែសីហា បានអះអាងថាទាហានជួរមុខ ភាគច្រើនមានជំងឺលើសឈាម ទឹកនោមផ្អែម ក្រពះ និងថ្លើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtVqoBjEtqeOgXnZLXieGeeux5dixtezG16ctdjSL5U1grVLXoO8IendQnGHH5WA7Cgt3Lh0aLhaFC8fHz6_iCbh4OMwlYJs7sXmdTzab346C38D058r-ECLVb6PLeEjF03EhFE4tQpRdNKLWR0DuRgKa9kp6n3yLgboZ7LJJImWyvUPxx2CiI2rSxeejP/s2048/480022265_1152526679848320_4657815042768857104_n.jpg

ភ្លាមៗក្រោយផ្សព្វផ្សាយសារនេះរួចមក ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យ ក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាមហ្វេសប៊ុក ដែលមានចរិតមិនសមស្រប»៕

ក្រសួងមហាផ្ទៃហាមឃាត់សកម្មភាពបង្ហោះដ្រូនក្នុងខេត្តចំនួន៩ អំឡុងពេល ១៥ថ្ងៃ

0

កាលពីពេលថ្មីៗកន្លងមកនេះក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់អភិបាលខេត្តចំនួន ៩ ដែលភាគច្រើនសុទ្ធជាបណ្តាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ អោយបង្កើនការយកចិត្តទុកដាក់ចំពោះសកម្មភាពបង្ហោះយន្តហោះគ្មានមនុស្សបើក(ដ្រូន) ក្នុងទឹកដីរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSt1rJl3bt6LDE_NiP3TBMZD3f_Tk9miJtcRiSw15UoHLJVlUKnpcwiXuy8n1oJFvKds8fv2PWXaJmN7IDcCnHSN9BgdA2XZv9M9ZySNZxVNCUWdtk3IZUEKbXigXWTbPoJau7ehzYxJrQGiQstrFj7f8wDw148vVqFD3ag1koFJu84OGRnQ94D30DPPxQ/s2400/image_2025-08-05_13-27-22.png

បើតាមក្រសួងសកម្មភាពបង្ហោះដ្រូនក្នុងខេត្តទាំង៩ រួមមានឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កោះកុង សៀមរាប និងខេត្តកំពង់ធំ ត្រូវបានហាមឃាត់មិនអោយមានដាច់ខាតក្នុងរយៈពេល ១៥ថ្ងៃ ដោយផ្តើមអនុវត្តន៍ពីថ្ងៃទី០៣ រហូតថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpmJxTgO2utJRQEi96_s3CtFWvs6Ftv9n-V_n44WiWg43VaOdRyA_Ri9UnnnVyOomX8fezE6y5_Sl3rsMJxWENBUQIXk5A-Q5dPmOPhxH8pIcLR1GquNX0WqRlBWp8ZcXUEy2dYEJsREQHz-NsU7pFqiIRqmtEwjT1t6m4fRhdtP3OhcwxbTO9ib8Cbd0b/s893/image_2025-08-05_13-27-23.png

មូលហេតុនៃការហាមឃាត់សកម្មភាពបង្ហោះយន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានក្រសួងអះអាងថា ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikn7jkfpAtCowtqUfQ_3sW5wn8ffwk6MRBinGN08VV9XG603uwF3dvs6FAAkRts30CzgokQeYEhatw2jnAznJ17VdJHmAXXvywFRSp3hXEYHqM9FAxLjKYuvXJDllU00uFH3ZRjWOW-STM2KiTEbA2oWq7Fjnb6x12g_AGCCAsnye9ZVzgwRneDWgIrvxA/s1280/image_2025-08-05_13-27-21.png

បើតាមលិខិតដដែល ក្រសួងមហាផ្ទៃបានអះអាងថា សកម្មភាពហាមឃាត់នេះ បង្កើតឡើងស្របតាមកាល:ទេស:ប្រទេសកម្ពុជាកំពុងទទួលរងនូវការរំលោភបំពានពីសំណាក់ប្រទេសថៃ លើអធិបតេយ្យ និងបូរណភាពទឹកដី។ ករណីមានអ្នកប្រព្រឹត្តិល្មើស ពួកគេនឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមច្បាប់កំណត់ជាធរមានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWhxoIs712Ahsn2_T8SrXpLw0vTR4BZZPwSZxNm1pW3JzeqORImfyh9JiB_TkY65eZCXnVnjFl5FEVxvcyd1C62IRrH72GIGqy3whOz6WetoGWoEuvWivKEwzmTMhlWgj61dCy682_zAqYIn2_caqiAt5BJVv-6-TSqPwif0W1s58YNRw6t7pyFbmzC91g/s1024/image_2025-08-05_13-27-21%20(3).png

បន្ថែមលើការទទួលខុសត្រូវអនុវត្តន៍សេចក្តីណែនាំនេះអោយមានប្រសិទ្ធភាពអភិបាលខេត្តទាំង ៩ ក៏ត្រូវតាមដានគ្រប់គ្រងសភាពការណ៍ និងធ្វើរបាយការណ៍មកក្រសួងជារៀងរាល់ថ្ងៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiljwVQijzllrHuFNsFSEV0enYJIE6J6F6Fhkn4idytqtDjvZzcylLloCILZUNyFiM-5nctF5vC-2j_9d6GaSsVfoUvlpDE_YnyZPN0JnpTM1lFZpm1qKoDihSUqHPkb1IC0QtVnDzHmY5keSGLX0lsNVKfKYreMHQaCDFga3-vWAWzzziuq0Z1NomUJdzF/s720/image_2025-08-05_13-27-21%20(2).png

សូមបញ្ជាក់ថា បច្ចុប្បន្នកងទ័ពអាកាសថៃមានផ្កាយរណបចំនួន ២ ប្រភេទ គឺNapa 1 និង Napa 2 ដែលអនុញ្ញាតអោយកងទ័ពថៃអាចមើលឃើញសកម្មភាពនៅតាមព្រំដែនបានយ៉ាងងាយ ទាំងសព្វាវុធធុនធ្ងន់ ចលនាកងទ័ព និងផ្លូវដឹកជញ្ជូនជាដើម។ បើតាម Nanosat database ផ្កាយរណបទាំងនេះត្រូវបានបាញ់ចូលទៅលំហរអាកាសកាលពីឆ្នាំ២០០០ និងឆ្នាំ២០២១ ដោយបំពាក់នូវឧបករណ៍ចាប់សញ្ញាពហុវិសាលភាព ដែលអាចចាប់យករូបភាពយ៉ាងច្បាស់៕

កាន់តែព្រ.ហើន! ថៃនៅតែបន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ឈូសឆាយផ្លូវទន្រ្ទានចូលទឹកដីកម្ពុជា

0

ព្រះវិហារ៖ គិតត្រឹមថ្ងៃទី5 ខែសីហា នេះកងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រកាយដី (អេស្កាវ៉ាទ័រ) ចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើន មិនគោរពតាមបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នាបន្តិចសោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilotRkuqCHnNknKW6wgu3CDIXttypuDtgWPWyXkMmTjfXl74qCCuUdkDaq8qSIYBR3tXdIXqnBM3Snu3gET6DcBIvicXYBp-EBa_wWkueZhu5_KQDgJWXh5qGt7UhkAUZAGn3Ho4BkmDgWiq5QEvV3oW88GXul7tD8TzLUuXqAgMj5l1JVKgrKUFT3eVSa/s1280/photo_2025-08-05_11-11-05.jpg

យោងតាមឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឲ្យដឹងថា ចាប់តាំងពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា រហូតមកដល់ព្រឹកថ្ងៃទី៥ ខែសីហានេះ កងកម្លាំងប្រដាប់អាវុធថៃ បន្តប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាង ខ្លាំងពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDQaGzAyYhnYB30hd_zcuvrmUbV5NqEgWuPkjHePCZF-ODZpTCNdCkSzuE68htgtpd2WBpzbtIuE8ErV9VP6QgHsqtqUYD8pEPmFnR-5OSF8zPxjUpurssFD40iz7drznKlRmzLrV-9eO_-9Q_kjB-29OLQMCKxV7V74T_9IwhjN5u2iDdlJLNVgaXe_wF/s1280/photo_2025-08-05_11-11-06.jpg

សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការរំលោ.ភបទឈប់បា.ញ់ពីសំណាក់ភាគីថៃ បំពានដែនអធិបតេយ្យកម្ពុជា ព្រមទាំងជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខតំបន់រវាងប្រទេសទាំងពីរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCoe8_Honn-eGoghmAMsRxQEr3GN3lpscElAyopg8orcoIdramjxhm7QwpiO_CeqL8aTSU1AMxiSmbVMQZ5CpuT3iJfiN9CTw3og2GBAMymCUkMOTFXAG99xSRhf2cFnuJI_45MhoxM_pw_fV4KqHwXWmmMY4vkXkAMCnWLEe1J8gSkr6vKAiYaTEM3NjQ/s1280/photo_2025-08-05_11-11-07.jpg
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ, អនុព័ន្ធយោធាចំនួន ១៣ ប្រទេសបានចុះទៅពិនិត្យបទឈប់បាញ់នៅលើតំបន់ខាងលើនេះ ដែលជាការបញ្ជាក់យ៉ាងច្បាស់ថាទីតាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពកម្ពុជា ក្រោយមានបទឈប់បា.ញ់ដែលបានចូលជាធរមាននៅម៉ោង១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid3YzZgur4R-asT1snnN-XRNlz1BpM0H3vjwLTG74VONdemOXTxN4EWi0bzE8bf3GvjO-cDPX3jNKNcmk2oqJVax3D29nqPHkLVMjd9L0-U_9OQzSzp8KAijmgLdeBuhkqWyRAkU7y-jRUiSIm4SCHiPrlvdDfjCaT8foXXdM4la0EIvrzEJzMETq6PT34/s1280/528452890_1335004721959262_2149762590452814214_n.jpg

ដូច្នេះកម្ពុជាមានតែអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណងចង់ឃើញបទឈប់បាញ់មួយនេះត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព ទាមទារឱ្យថៃបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ជាពិសេសអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕

ក្រុមហ៊ុនប៊ូសស្ត្រង ឧបត្ថម្ភប្រាក់១០លានរៀលដល់វីរៈកងទ័ព ឈ្មោះ ជួប អេង ដែលរងរបួសព្រោះការពារទឹកដី!

0

សូមជួយស៊ែរបន្តអោយបានច្រើន! ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្រុមហ៊ុន ប៊ូសស្ត្រង ចិត្តល្អ បានជួយឧបត្ថម្ភប្រាក់ដល់លោក ជួប អេង ដែលជាមន្រ្តីនគរបាលការពារព្រំដែនជើងគោក ការពារប្រាសាទព្រះវិហារនូវទឹកប្រាក់ ១០លានរៀល ក្រោយពីលោកបានត្រូវរងរបួសក្នុងអំឡុងពេលកងទ័ពសៀមចូលឈ្លានពានដែនដីកម្ពុជាយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqSTPO2v4yLW848bNWQoZmqdHhTOZjb8ds4OqSnBYdxSXjgqp7jpxHnu3b3lmbGG-q2M-eQ685icYk0Wt6ymHD3FpHpH6z4lrk9Lc4GXH_6emE17ZculSAA0axH40oT3eRG1xS_zdJI71aGKiRC2CPW3SRDK2bP7tYocecdAObYgcP7IDJkZYruIwiLECO/s1406/528545584_731273393227165_507091100597064500_n.jpg
លោកជួប អេង បានតស៊ូប្រយុទ្ធរយៈពេល៥ថ្ងៃ៥យប់ ជាមួយកងទ័ពឈ្លានពានសៀម ដោយស៊ូបាត់បង់រូបសម្រស់ បើមើលទៅរូបរាងកាយ និងមុខខ្លោច មើលសឹងមិនយល់ តែលោកក៏មិនព្រមចាកចោលសមរភូមិប្រយុទ្ធ ការពារមិនឱ្យបាត់ទឹកដីឡើយ នេះពិតជាសាកសមជាវីរៈកងទ័ពរបស់កម្ពុជា ដែលកូនខ្មែរគ្រប់រូបមានមោទកភាពចំពោះការលះបង់ដ៏ខ្លាំងខ្លារបស់វីរៈយុទ្ធជនការពារទឹកដីរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIdzH6Blod9F8jnb2TC-wpyd-9H-ui9P1w6FU4ewa76Ai2Qs8NMPznpAw9R_mepm9GeCFnhC2DXyszIhewA2nLjGp6zXKdLjPfzkncVQdz5J6OkyLmjomXbTEdulvIr9FaCjFQsuW4SMmC7QIypVtf05snda1FreGsFEoNuoC6DWmLKFEUnVRn1K4HXqYh/s1745/528062781_731273416560496_2964582303806114920_n.jpg

បន្ទាប់ពីទទួលបានដំណឹងតាមរយៈបណ្តាញសង្គមភ្លាមៗ ក្រុមហ៊ុនប៊ូសស្ត្រងបានឧបត្ថម្ភប្រាក់១០លានរៀលភ្លាមៗដល់វីរៈកងទ័ពរបស់យើង។

សូមរំលឹកថាចាប់តាំងពី សង្គ្រាមផ្ទុះបានឡើងដោយការឈ្លានពានពីប្រទេសថៃ មកលើដែនអធិបតេយ្យកម្ពុជា ក្រុមហ៊ុនប៊ូសស្រ្តងបានបង្កើត យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១,000,000,000៛ ជួយដល់គ្រួសារកងទ័ពរបួស និងពលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8qpVWGTyPOC3LaTGo6H12B5ZFtTrl2PZiN64KL-cRFBSf_ZDT1pRc0kWCZPoEz-lPIWz9zqX2sAF8Q1spWEqBF8IKI8HJcfY1NegVu_D5iq0M4KTDPm1wXzjerkDvUTXMETwk8DqeqVu5YWRM-z38qwI09kOcspwNPsifFDsTYyTNGAn3GYfpeesBZStb/s2756/IMG_3241.JPG

សម្រាប់បងប្អូនដែលចង់ចូលរួមសកម្មភាពខ្មែរជួយខ្មែរ ចូលរួមយុទ្ធនាការនេះ បងប្អូនគ្រាន់តែទិញប៊ូសស្រ្តង ១កំប៉ុង គឺដូចបានជួយកងទ័ពផ្ទាល់ ១,០០០៛ ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង គឺជាផលិតផលខ្មែរពិត១០០% ហើយក៏ជាក្រុមហ៊ុនចិត្តល្អ ដែលតែងតែជួយខ្មែរយើងលើគ្រប់វិស័យ ហើយជាពិសេសអំឡុងពេលសង្រ្គាមពីការឈ្លានពានរបស់ទាហានថៃ ក្រុមហ៊ុនប៊ូសស្រ្តងបានជួយដល់បងប្អូនខ្មែរភៀសសឹកយ៉ាងច្រើន ដូចជារៀបចំតង់ស្នាក់នៅ អង្ករសរុប ២២០តោន, ភេសជ្ជៈ៦០០០កេស, កន្ទេល ១០០០០ និងភួយ ១០០០០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTiDsiaDluJrKs1YzhIuBDU-hW4PcSTLmg8d0uQWXS1npmZ3WcaK4cNu-VKrRGFO8OXjVRfEeS0VYny8_hwRtGH2_Vxe2gvKPAjO-HEEm2GLHmnEdV4wttXI3UVaJW7Y1HwYT00G9UxZE8AGxpIRkHI8gqvsIhes5hCMr4_iUqjOTYp8QoEFaQdCNBPvir/s1200/2-BS.jpg

ហ៊ាននិយាយចឹងបានទៀត ! ថៃហ៊ានប្រាប់អ្នកការទូតអន្តរជាតិថាដ្រូនដែលហោះតាមព្រំដែនភាគច្រើនគឺជាដ្រូនរបស់កម្ពុជា

0

បាងកក៖ ក្រសួងការពារជាតិថៃបានបញ្ចាក់នៅក្នុងសន្និសីតជាមួយអ្នកការទូត និង អង្គការអន្តរជាតិនានាថា យន្តហោះដ្រូនភាគច្រើន ដែលទើបរកឃើញហោះហើរនៅជិតព្រំដែនកម្ពុជា-ថៃ គឺត្រូវបានបញ្ជារឲ្យហោះចេញពីទឹកដីកម្ពុជា ដូច្នេះវាច្បាស់ណាស់ថាជារបស់កម្ពុជា ពុំមែនជារបស់ថៃនោះទេ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifoZEwTg7Ausl3Id8QsRagx2SLO9LB-5OTjUV0jZzbbITGe93pMxmIetkbbntg72a3y3N-emwjTgRaBLtc0XHJ_gvOhL1QyR6M7keoWDl8zpQKYntZELn1oREh1tffltq0IWcd6OQjtwiZFfMSQuX79_XrPEKYVnx2aaTGwVl6brSgK208Im7xp2OqQU3t/s1280/photo_2025-08-05_09-40-47.jpg
នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីថ្ងៃទី4 ខែសីហា ឆ្នាំ2025 ម្សិលមិញនៅក្រសួងការបរទេស អនុរដ្ឋមន្ត្រីការពារជាតិ លោក Nattaphon Narkphanit បានប្រាប់សមាជិកនៃស្ថាប័នការទូត និងអង្គការអន្តរជាតិថា អាជ្ញាធរថៃបានប្រមូលរូបភាព និងទិន្នន័យសម្របសម្រួលដែលបញ្ជាក់ថា ភាគច្រើននៃដ្រូនដែលគេប្រទះឃើញមានប្រភពមកពីព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDSWkPP645T4h0O0eT-DWhREwB08BSCWEdi1_UT0pO9HKfaYK28PzIPbcZ_xC4uX9os3ykxH5G-24lSnFfclNFnnioLjG57pFe-Z_-bnBxO6eIdsTMFiQ3PpYBtSQB5TZdVK3My67yzHYsXkYgZZURZ3hxxUTroPax73qurerj8058N0LKu0qhffgrAQnG/s750/photo_2025-08-05_09-40-48%20(2).jpg
ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា មិនមែនរាល់ដ្រូនដែលហោះនោះសុទ្ធតែជារបស់បរទេសនោះទេ ក្នុងនោះក៏មានដ្រូនរបស់ថៃផងដែរ។ តួយ៉ាងដូចជាដ្រូនដែលគេប្រទះឃើញនៅក្នុងខេត្ត Surin កាលពីល្ងាចថ្ងៃអាទិត្យនោះ វាត្រូវបានគេដាក់ឱ្យដំណើរការដោយកងកម្លាំងសន្តិសុខថៃ ក្នុងគោលបំណងឃ្លាំមើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQeO_VJ4Li4hv6wxjyeIS9PghXjZsOLF-Mtk9ZK0OPcjMEA7ry6nXE34LagTd-2oyHe6o3q1BgZfoM12sYVV4ppROEVO55oY8TTz2ctKHkS_1pSczrOa66zoRikaLfKu2xrqEnjlk3rF87EpGd5Uoh3uBUEeLUcSV2e3jUSAIb1ne8CZTOKDV9MUtWPq7/s1280/photo_2025-08-05_09-40-48.jpg

ជាការឆ្លើយតបទៅនឹងការកើនឡើងនៃសកម្មភាពពីលើអាកាស ក្រសួងការពារជាតិថៃបានដាក់បម្រាមបណ្តោះអាសន្នលើការបង្ហោះដ្រូនទាំងអស់នៅតាមព្រំដែន។ ដោយអាជ្ញាធរបានព្រមា.នថា អ្នកបំពាននឹងប្រឈមនឹងការពិន័យតាមផ្លូវច្បាប់ធ្ងន់ធ្ងរ ក្រោមបទប្បញ្ញត្តិរបស់យន្តហោះគ្មានមនុស្សបើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgV5s5vyI7dJf-bpfkhwxSwBA3BunTeqag9dzbfJ4WYUg154BHgx7htGQ2biJBS17nMuB447q0YHxzl37m5JkBDswKwEFZG46-2ksjAhywNeIhb-tTql7io11GAaYNTMM_fONFJ_7l1ajdej1GQzmzuOJ_ygIGB03E0eGNKFrNxUWxM6G149k6B450FgBJ/s720/photo_2025-08-05_09-40-49.jpg

ជាមួយគ្នានេះ មន្ត្រីសន្តិសុខជាតិបានចាប់ផ្តើមដំឡើងប្រព័ន្ធប្រឆាំងដ្រូន នៅតាមតំបន់រសើប ជាពិសេសនៅខេត្តសុរិន្ទ និងស៊ីសាកេត ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពដ្រូនដែលគ្មានការអនុញ្ញាត។ ក្រសួងការពារជាតិថៃ ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ព្រំដែន ហើយធានាថារាល់សកម្មភាពកំពុងត្រូវបានអនុវត្តស្របតាមបទដ្ឋានអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកប៉ុស្តិ៍៕