តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពអ្នកស្រី អម្ពរ ទេវី រួមទាំងពលរដ្ឋជាច្រើនទៀត បានប្រមូលផ្តុំគ្នានៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិកថ្លែងអំណរគុណដល់លោក ដូណាល់ត្រាំ និងបញ្ជាក់ទៅកាន់ពិភពលោកថាកម្ពុជាត្រូវការសន្តិភាព សូមឱ្យថៃបញ្ឈប់ការឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជា។ ទោះកាយមិនស្ថិតនៅប្រទេសកម្ពុជាក្តី ប៉ុន្តែមានពលរដ្ឋខ្មែរជាច្រើនដែលរស់នៅក្រៅប្រទេសសុទ្ធតែចេញមកបញ្ជាក់ពីការពិតទៅកាន់ពិភពលោកថាប្រទេសមួយនេះមិនត្រូវការសង្គ្រាមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHM1C6O0ipkjAs5P93Z3j5hyphenhyphenS4n6cBQfIXH6xcFEBNEXICwtev-PTbqxTb_qU37LideKFKThAd9jNs7W6K9Jhuq8aUMfKrwWBY54HGbGJo9eLYWBl-IUF4bTNHtpmgKNrk2CeNon_25pUuPHwH5YsYc3s3o1MNN7dz7skhckNN9L-cZbPhZcC4EkoNoXPM/s2048/image_2025-08-05_10-06-58.png

នៅថ្ងៃទី៣ ខែសីហា នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក មានពលរដ្ឋខ្មែរដែលរស់នៅក្រៅបានប្រមូលផ្តុំគ្នាទាមទារយុត្តិធម៌សម្រាប់ប្រទេសកម្ពុជាដែលកំពុងរងការឈ្លានពានពីប្រទេសថៃ។ អ្នកចូលរួមបានបង្ហាញថា ទោះបីជាពួកគាត់លែងរស់នៅស្រុកខ្មែរក៏ចិត្តនៅជាមួយស្រុកកំណើតនិងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីៗគ្រប់យ៉ាងដែលប្រទេសរបស់យើងកំពុងឆ្លងកាត់។ ការតវ៉ាថ្ងៃនេះគឺច្រើនជាងការប្រមូលផ្តុំវាជាជំហរដ៏មានឥទ្ធិពលប្រឆាំងនឹងការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-l2eaV5fa4Fbr56-35NmrpfF3TxWtxMLfSXUmr8FrGhHolbe5IkmxJV8PHcWBYhDfFzOohm9EANkQhJwnQR5kRzzYsXc8wolE88NmGZD675B6RxN75usaK_1mg8ume7w92fcXaEtq8tyQjoNe25uHV401ft8GrwgraOCREZ32KUeAFwzgcXQlBXfmhqOH/s2048/image_2025-08-05_10-07-03.png

ពួកគាត់បានបង្ហាញថា នេះមិនមែនគ្រាន់តែដើម្បីបញ្ចេញសំឡេងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការពារប្រវត្តិសាស្រ្តរបស់យើង វប្បធម៌របស់យើង និងប្រជាជនរបស់យើង។ បងប្អូនជនរួមជាតិជាច្រើនរួបរួមសាមគ្គីជាធ្លុងមួយ ឈររឹងមាំដើម្បីសច្ចធម៌ យុត្តិធម៌ និងប្រទេសជាតិយើង។ ប្រកាសនេះឡើងក្នុងគោលបំណងលើកស្ទួយប្រជាពលរដ្ឋយើងឱ្យត្រឡប់ទៅផ្ទះវិញ ដើម្បីឱ្យពួកគាត់ដឹងថាពួកគាត់មិនមែនឯកាទេ។ យើងប្រហែលជារស់នៅសហរដ្ឋអាម៉េរិក ប៉ុន្តែយើងនៅតែជាខ្មែរ។ ការចូលរួមនេះគឺបានបង្ហាញពិភពលោកថា ប្រជាជនខ្មែរមិនថាយើងរស់នៅទីណាទេ តែងតែឈរដើម្បីមាតុភូមិរបស់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlJQ5Chjeg6fpVXzT9FiA4LgmYKjav04WEagCO5CJFvSrz9vMl5T2qvWOnxhrCUoH7ItCJRIIAUNBNgh3C-M_JKafPMrTH1PP0jNl9tpK1r6z5iwYrkCHaUvA8wINN5AQoQ02bCSQuSdL7UQh8n0fNZ6a3Mkb5QtqEoqHMJDhBntf5OEd7NOY9wKjFiM7G/s2048/image_2025-08-05_10-07-05.png
គួរឱ្យដឹងថា ការប្រមូលផ្តុំគ្នានៅរដ្ឋវ៉ាស៊ីនតោនតារាសម្តែងជើងចាស់ដ៏មានឈ្មោះបោះសំឡេងអ្នកស្រី អម្ពរ ទេវី ក៏បានចូលរួមនិងបានប្រើប្រាស់សំឡេងរបស់ខ្លួនបញ្ជាក់ទៅកាន់ពិភពលោកថាប្រទេសកម្ពុជាគឺត្រូវការសន្តិភាពផងដែរ។ ក្នុងពេលដែលប្រទេសកំណើតជួបទុក្ខលំបាក អ្នកស្រី អម្ពរ ទេវី គឺបានបង្ហាញក្តីកង្វល់ជារឿយៗនៅលើបណ្តាញសង្គមព្រមទាំងបានចូលរួមជាថវិកាជួយទៅដល់វីរកងទ័ពជួរមុខក្នុងការការពារទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKTSmZfGBR8WP3fvTPiT-IPIOI27EXesas1apzBVMZrq82vJqfFQ7EFBU86BUJ3hU-gxOR18ylWRJYoD370pQ5GhRoNPQJ4WTjiWwjS5ur3KxjPMBSfFNCYObR1t2GhkXaGOPs2ZaoWq1vgz5kqysOE1rvX4kYUl2sbx00Ry4jLDRb-ajytlfG6mN4HcYT/s2048/image_2025-08-05_10-07-06.png
ប្រជាពលរដ្ឋខ្មែរមិនថានៅក្រៅប្រទេសឬនៅក្នុងប្រទេសទេគឺបានសាមគ្គីគ្នាជាធ្លុងមួយតែងតែបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាត្រូវការសន្តិភាព មិនមែនជាភាគីបង្កសង្គ្រាមដូចអ្វីដែលថៃបានចោទប្រកាន់នោះឡើយ៕