Home Blog Page 348

ប៊ី សុធារី ថាថៃលែងខ្លាចពាក្យថាចោ.រ ខណៈ នរិទ្ធ វិញបង្ហាញការហត់ចិត្តខ្លាំងចំពោះប្រទេសជិតខាងនេះ

0

ការរំលោភបំពាន មិនគោរពបទឈប់បាញ់ពីកងទ័ពថៃ ហើយព្យាយាមធ្វើឱ្យកម្ពុជាអស់ការអត់ធ្មត់បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរបង្ហាញការហត់ចិត្តយ៉ាងខ្លាំងចំពោះប្រទេសនេះ។ ការរំលោភបំពាននៅតំបន់អានសេះតាំងពីថ្ងៃទី៤ សីហា មកដល់ថ្ងៃទី៥ សីហា បវរកញ្ញា ប៊ី សុធារី ថាប្រទេសថៃលែងខ្លាចពាក្យថាចោរ ចំណែកឯតារាចម្រៀង នរិទ្ធ បានបង្ហាញការអារម្មណ៍ដូចនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju8wO7-yHbD51_fKxzDJVXjgIxUkZ3iqq7sAkbFdIpESriDABAxnGbmxttOG3wJNbGi8kbpn-XDrqO5VCp3JRqtgYZSCIAYQf1BW-dK6wxTf9lciGDK7qvGcjc0DI6KcCpMsWbMhnwL_Esm9BMMyfMq0PQbS57TRD5FL5lUybH_t7BYDLLEs1IlhJ-UcWq/s1280/image_2025-08-05_14-14-14.png
នៅថ្ងៃទី០៥ សីហា លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ កាយដី (អេស្កាវ៉ាទ័រ) បានចល័តចូលតំបន់អានសេះ ដែលជាដែនដីអធិបតេយ្យភាពកម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់ កងកម្លាំង របស់យើងយ៉ាងណាក៏ដោយ។ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq-PrMxxhNPPPL9wMiL1qTvIDnnFU_NPC2gAdf7Oje3TifbxvYD1o4U6P6IdZ5xaoIC57OTSNZqFw8edaPyb7uDdZ-oRwy5YUx8kDobfdLkYlKd9Pc-mp-D5sHQ_-LItAOvtsFNC6pnTce-46bXrynTSepuXRVDpX090yOdSsa6l-wT2ftuoay39y0wY5w/s1280/image_2025-08-05_14-14-15%20(2).png

ការរំលោភបំពានរបស់ថៃមិនគោរពបទឈប់បាញ់ បំពានដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរសម្តែងការហួសចិត្តពីទង្វើឈ្លានពានរបស់ថៃយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNpwjgwbw-W_oyA34FlloyxedaEzAhBxNthH_Cp-OvE5z7JvoBuY26Dehc7JDHuzBGCYNr-utCyuCnsXVeYBLmSoBl8G5_asvB6SyPCR9ALOeGMufdQQJYLmts19XQAnDi90I7Vi5exPqHqeqfKADl6Db1gHxkrwI4Vf4stj6Mpl3bIsrG2sh7otD5cNoQ/s1920/image_2025-08-05_14-14-10%20(2).png

កញ្ញា ប៊ី សុធារី Runer Up Miss Cosmo Cambodia 2025 បានលើកឡើងនៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនថា «សៀមនេះមិនដឹងត្រូវហៅវាមិចឱ្យសមទេ»។ ប៊ី សុធារី បានចែករំលែកបន្ថែមទៀតចំពោះករណីខាងលើនេះដោយបានបោះសម្តីថា «ពួកនេះវាលែងខ្លាចពាក្យថាចោរហើយគឺស្រលាញ់ឱ្យគេហៅចោរចឹងហ្មង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1c9nH09mXyD3BJQGHTCZEjKViWoFxJ5iFq5EUGyKHLBcAvi_K6ZVar0z-3PtollmACszLNi9JFcjs82kkRH8yhqwaZsmasHRY1kW5IuSCLDsYgyn-RnyDsyP8KEaRRe0vsKHAe7k5vPMT0aCpPAFJDCmdZ4npUGIfeunDSl7Ls-i2ZyCaA0c8Ypit2RA7/s2048/image_2025-08-05_14-14-11.png

ងាកទៅកាន់តារាចម្រៀង នរិទ្ធ បានបោះសម្តីទៅកាន់កងទ័ពថៃថា «ហត់ពួកហ្នឹងមែន»៕

ទោះទើបដំណើរការ ភឹម ស្រីនោ សម្រេចចិត្តលែងបន្តវេចខ្ចប់ផលិតផលនៅប្រទេសថៃ

0

បវរកញ្ញា ភឹម ស្រីនោ បានសម្រេចចិត្តឈប់វេចខ្ចប់ផលិតផលរបស់ខ្លួនតទៅទៀតនៅឯប្រទេសថៃបន្ទាប់ពីលក់អស់ពីស្តុកទោះបីជាផលិតផលនាងទើបតែដំណើរការក្តី។ ស្រីនោ ថាថវិកាដែលនាងលក់បានពីផលិតផលនាងនឹងយកចំណែកបន្តិចបន្តួចជួយដល់កងទ័ពជួរមុខនិងប្រជាជនដែលភៀសសឹក។ លើសពីនេះ ភឹម ស្រីនោ ក៏បានដាក់បណ្តាសារប្រទេសថៃឱ្យវិនាសព្រោះតែចូលមកឈ្លានពានចង់បានទឹកដីរបស់ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieYMRC9jXL__Hnqb59yd_RL6h1mpoUIg1WklEDxY0euIVBmMHCyCaPaMz4rxLgk1trDH5D3d1hnezzwERBDx8lro78OTItAxuOCkAKWhobED5oicMWYbQG5shFrvRBg4Q2BLwLInXQwTirQG7a3xdkYEazBLfIGgH74CCqYNLYa2YL_UceSmFHSgZCNTJT/s2048/image_2025-08-05_11-59-35.png
កាលពីយប់ថ្ងៃទី៤ សីហា ភឹម ស្រីនោ បានបង្ហោះវីដេអូខ្លីមួយជាមួយនឹងចំណងជើងថា «ឈប់គាំទ្រពួកសៀមសន្ដានចោរ»។ នៅក្នុងវីដេអូ ស្រីនោ បាននិយាយថានាងជាម្ចាស់ផលិតផលមួយដែលទើបតែបានចេញលក់ ហើយផលិតផលរបស់នាងមានការវេចខ្ចប់នៅប្រទេសថៃ ខណៈនាងកំពុងតែស្វែងរករោងចក្រថ្មីដែលមិនមែនជាប្រទេសនេះ។ តារាស្រីរូបនេះបន្តទៀតថា ប៉ុន្មានថ្ងៃនេះនាងបានតាមដានទាំងព័ត៌មានក្នុងស្រុកនិងក្រៅស្រុកហើយនាងមិនអាចទទួលយកបានចំពោះប្រទេសថៃដែលបានឈ្លានពានមកលើទឹកដីកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTib1LeNEfoPJzA1RKuIcpaT2aw2RQcfeQaWvxbWkTbCqxPlM1Jwf0bD6kOTol5PofBkPpeBzJwRJbKJoVjNd-MAjKtYdnJYxhdOswAPgyx0E0qqzTOlTWfYSfaT9HDqvrpKHRS2e3p4uEnrTXjLEEZ-dwTPdq0F0rsAKeRIO6Uoobxv7edOZmUwaT2Wrq/s1872/image_2025-08-05_11-59-40%20(2).png

ភឹម ស្រីនោ បាននិយាយថា ប្រជាជនថៃបានមើលងាយប្រទេសកម្ពុជា ហើយរាល់ផលិតផលដែលយើងគាំទ្រ យើងទិញ ធ្វើនៅរោងចក្រប្រទេសថៃ ហើយអាជីវកម្មមួយៗសុទ្ធតែបង់ពន្ធចូលរដ្ឋ។ ក្នុងន័យនេះ ស្រីនោ បញ្ជាក់ថាយើងយកលុយទៅធ្វើនៅរោងចក្រថៃហើយរោងចក្រថៃបង់ពន្ធឱ្យរដ្ឋ ហើយរដ្ឋយកលុយទៅធ្វើអ្វី គឺយកលុយទៅទិញសព្វាវុធមកធ្វើបាបសម្លាប់ប្រជាជនខ្មែរ នាងរស់នៅទឹកដីខ្មែរ ពិតជាទទួលយកមិនបាននោះទេពីទង្វើអាក្រក់របស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEiOXAT4-qV79Awgt0zbdvqytm2dQR0NxIHFQCnpiGEWtsuhf3TggX_iaOJ8iRR8W6yEbmzlahQK9i9nC_v5K6ISPY1GGazOekG6p1u7Quc0RhyphenhyphenJcbkpirVKAgL3CdTb5gu2t-xu9C2GUj3rLVz2EhhuV17xmJceBjpSLxB_Gx2vR-p6k8vzyrqzGp3-6_/s1818/image_2025-08-05_11-59-42.png
ភឹម ស្រីនោ បញ្ជាក់ថាបន្ទាប់ពីនាងលក់អស់ពីស្តុកអីវ៉ាន់ដែលវេចខ្ចប់នៅប្រទេសថៃ នាងនឹងដកថវិកាបន្តិចបន្តួចរបស់នាងជួយទៅដល់កងទ័ពនិងប្រជាជនភៀសសឹក។ ភឹម ស្រីនោ បានបួងសួងសូមឱ្យទាហានដែលថៃចាប់ខ្លួនទៅវិលមកវិញប្រកបដោយសុខសុវត្ថិភាព។ មុននឹងបញ្ចប់វីដេអូរបស់ខ្លួន ភឹម ស្រីនោ បានដាក់បណ្តាសារទៅកាន់ប្រទេសថៃដែលឈ្លានពានចង់បានទឹកដីខ្មែរសូមឱ្យវិនាស ហិនហោចផងដែរ៕

ប៊ុនស៊ីន ផាកក្លាង ៖ «បើពុំអាចទទួលយកលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ថៃនឹងចរចាបន្តទៀត សូមពលរដ្ឋកុំឈ្លោះគ្នាឯង»

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Nation Weekend នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានសំណូមពរឱ្យពលរដ្ឋថៃសាមគ្គីជាធ្លុងមួយ កុំឈ្លោះគ្នាឯង ពីព្រោះប្រទេសជិតខាងកំពុងតាមដានថៃ ។ ប្រសិនបើថៃពុំអាចទទួលយកលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ថៃនឹងចរចាបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ-jpASJlxN4s4dOWdkSvJARcIhK34qRd9Cj0L-cA5QrFw5YsUi4ixvA0TTq53DdJQj01lE4GCH-4IahD-Hs6HQC4QZwOktC4URCYHy2EyN8EQjWHW3eHKcKAn9BWPlzhICPXWitJaPNSjewVlLGSA5zu0qkdKKkNPctGyjfJ9wC55Sfzj_tirAF8N2hi6/s655/photo_2025-08-05_16-40-46%20(2).jpg
នៅថ្ងៃទី៥ ខែសីហា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានយករបស់របរប្រើប្រាស់ចាំបាច់ និងស្បៀងដែលបានពីការបរិច្ចាគរបស់ពលរដ្ឋ ដូចជា ៖ អង្ករ អាហារក្រៀម សម្លៀកបំពាក់ និងប្រាក់ឧបត្ថម្ភមកប្រគល់ឱ្យកងទ័ពនៅខេត្តនគរាជសីមា ព្រមទាំងប្រគល់សម្ភារៈឱ្យកងទ័ពរងរបួសដោយសារការធ្វើសង្គ្រាមឈ្លានពានកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx_N7vHwKOefETMDK7a2SbpAzwVpaf6a53GODNZZIwTNt6PXDKr3-ikOgTBDZTSSZf3x65i1PMPCF4XYQ6qS5ROxXlkGlw_xQF_-kPx5TOy3lWG417nLSqig6B4t2aLJJL_-3n7j9d-IM-Ga_omy56C-UdgCOcBvjdilpDk-7-uUvTISqoo7oBpxcBnB3s/s654/photo_2025-08-05_16-40-46%20(3).jpg
អ្នករួមដំណើរជាមួយលោក ប៊ុនស៊ីន ផាកក្លាង រួមមាន ៖ ព្រះចៅអធិការវត្តពោកៅតុន នៅស្រុកបាងរ៉ាក់ចាន់ ខេត្តសីងបុរី ព្រមទាំងពលរដ្ឋជាង២០នាក់ មកពីស្រុកបាងរ៉ាក់ចាន់ ដែលស្លៀកពាក់ឈុតបុរាណសម័យក្រុងស្រីអយុធ្យា បានយករបស់របរប្រើប្រាស់ចាំបាច់ រួមទាំងក្រណាត់យន្តចំនួន៥០០ដុំ និងក្រណាត់មន្តអាគម ១,៥០០ដុំ មកប្រគល់ឱ្យកងទ័ពថៃនៅព្រំដែន ហើយពលរដ្ឋថៃទាំងនេះបានផ្តល់កម្លាំងចិត្តឱ្យកងទ័ពរបស់ខ្លួនការពារទឹកដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMdVSrDWaQmZUdCIPNq88LUkTkWWxW8Qk5CrcRu-nxzay1FBHGjJyav0HO2XX8NzgE-7y1-K0EbBR45xw47ftubI2JjPnPfQwKqfKtVbYCnQMA415zEjPQeSWstjmlOw0LxthtnyCbwwcSv6dg-O0qahP2Y4-GI6yMVoUrLtHJjfFSQgqPlcqTQIMR5CIH/s655/photo_2025-08-05_16-40-46.jpg

ព្រះចៅអធិការវត្តពោកៅតុន បានឱ្យពរលោក ប៊ុនស៊ីន ផាកក្លាង មានសុវត្ថិភាព បន្ទាប់មក លោក ប៊ុនស៊ីន ផាកក្លាង ក៏ពាក់អាវយន្ត និយាយថា សូមពលរដ្ឋថៃកុំឈ្លោះគ្នាឯង ពលរដ្ឋថៃត្រូវសាមគ្គីគ្នាជាធ្លុងមួយ ពីព្រោះប្រទេសជិតខាង (កម្ពុជា) កំពុងតាមដានថៃ ។ លោកប្រាប់ឱ្យពលរដ្ឋថៃមើលប្រវត្តិសាស្ត្រឡើងវិញនៅសម័យក្រុងស្រីអយុធ្យាបែកបាក់ ប៉ុន្តែបើពលរដ្ឋថៃសាមគ្គីគ្នា គឺប្រទេសមហាអំណាចធំបំផុតលើពិភពលោក ក៏ពុំអាចហាមឃាត់ថៃបានដែរ នៅថ្ងៃមួយ ពលរដ្ឋថៃត្រូវតែក្រោកឡើងតស៊ូរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieDEXWR_4PUYamEKDpuwx8urpmQJS5LeFdW64rVYJodRxbKlU_U8mOxsnVPJXz2o-APu0sv8EaWMD5JuT3EEBU98ztEnKcLgCICAvz3RTVnIk0rWkP5RXd20Pzr47KDhPYCSJIN13GSBmqCGE_7EcojHlqtOJjMxRUF3XitvlEhnR14EiRDJkSfoNfxAXV/s1280/photo_2025-08-05_16-57-07.jpg

ក្រៅពីនេះ លោកក៏បានអរគុណពលរដ្ឋថៃដែលរួមគ្នាយករបស់របរប្រើប្រាស់ប្រគល់ឱ្យកងទ័ពនៅព្រំដែន ហើយលោកប្រាប់ឱ្យពលរដ្ឋតាមដានលទ្ធផលការចរចាកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលនឹងដឹងលទ្ធផលនៅថ្ងៃទី៨ ខែសីហា នេះ ។ ប្រសិនបើអាចទទួលយកលទ្ធផល GBC ថៃនឹងព្រមទទួលយក ប៉ុន្តែបើទទួលយកលទ្ធផល GBC មិនបានទេ ថៃនឹងចរចាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_XmIxeSyRJsPdRrDvR0Yz0peUQDbD3WO1oSUt09GncRPok6n5j6_k3nfVxZ167CqhmgLI-7QF39IvgWRYbUwHB75N1ysmFS4siHMN9WC80ktuZW-t0y0c7Z0uUKdKN2ik_1mvpzlRwIBiFCzS_Le8pI1iPI_EP07QIkUfx47PWDG8ciTfdYV1z8F2_4k4/s1280/image_2025-08-06_08-35-00.png

កងទ័ពថៃបានត្រៀមខ្លួនជានិច្ច ខណៈរឿងការបង្ហោះដ្រូនបង្កភាពចលាចលនៅខេត្តជាច្រើន សូមឱ្យពលរដ្ឋជួយគ្នាតាមដានសង្កេតមើល ។ រីឯអ្នកមានចំណេះដឹងផ្នែកសញ្ញាប្រេកង់ សូមមកជួយសហការផងដែរ ៕

ច្រឡំទេដឹង? ថៃរៀបចំពិធីគោរពបូជារូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីសុំសេចក្ដីសុខជូនប្រទេសខ្លួន

0

សង្ស័យវង្វេងដូនតាហើយមើលទៅ! ជនជាតិថៃមួយក្រុមដែលមានទាំងសាស្រ្តាចារ្យ ព្រះសង្ឃ និងអ្នកមានចំណេះដឹងខាងអបិយជំនឿ បាននាំគ្នាសាងសង់រូបសំណាក់ស្ដេចមួយអង្គ ដែលពួកគេបានហៅថាជា «ព្រះបាទជ័យវរ្ម័នទី៧» នៅក្នុងសារមន្ទីរមួយក្នុងខេត្តនគររាជសីមា រួចក៏នាំគ្នារៀបចំពិធីគោរពថ្វាយបង្គំ ព្រមទាំងបំពាក់គ្រឿងពិសិដ្ឋលម្អលើព្រះកាយរូបសំណាក់នោះ ដើម្បីទទួលបានពរជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmQYrzsE313BxJ9LKtclyhrTZ-wuM94qh2GZgB4iIFQ5yqg6gWTMqMD5QcK-P1-72gryhkHH7B2McMV0VtSB9CYnwWbub_fRCnsAI74LAWZgXfXy4-Qq62DICDvHAoIy4IOZ5vYNTPm3eUFWs213LV5SVLP1C-YOZ6VLPx3EBJxldllIchTh9eZTnIG3f/s1024/photo_2025-08-05_16-10-33%20(2).jpg
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ថៃរ៉ាត់ កាលពីថ្ងៃទី4 ខែសីហា ឆ្នាំ2025 បានឲ្យដឹងថា អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Korn Thuppharangsri បានដឹកនាំពិធីដ៏អធិកអធមមួយនេះ ដែលបានប្រារព្ធឡើងដើម្បីថ្វាយបង្គំដល់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្រដ៏មានភាពអង់អាចបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ ពិធីនេះត្រូវបានប្រព្រឹត្តទៅនៅទីតាំងសារមន្ទីរជាតិភីម៉ៃ ស្រុកភីម៉ៃ ខេត្តនគរាជសីមា ដែលមានការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំសាសនា និងអបិយជំនឿ រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

តាមប្រភពដដែលបានឲ្យដឹងថា ពិធីនេះមានការថ្វាយតង្វាយ និងតម្កល់គ្រឿងលម្អយ៉ាងល្អិតល្អន់លើរូបសំណាក ដែលជាសញ្ញានៃការគោរព និងបូជាជូនចំពោះព្រះមហាក្សត្រពីសម័យបុរាណ។ អ្នកប្រារព្ធ និងចូលរួមពិធីនេះជឿថា ទង្វើនេះនឹងនាំមកនូវពរជ័យ ភាពចម្រុងចម្រើន និងការការពារដោយវិញ្ញាណផ្លូវក្នុងមកលើប្រទេសរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGABrpao6ID2fOuq-680i9vBbXBNvUNb_CptZABBs2vyImrabPAOWwTxoAhfdnSBR3-76cu_6meF3xjImalbdUj1Grpz7nBQeE03Poebxmnfi4QVIkV2GAAnckC3cgTL8EgnsIx0n7MAaZWq_Uon2LBZw-i6dF4LVzTza9tn4DJD6dB0q7V9JrC36OCzw/s1280/photo_2025-08-05_16-10-33.jpg

ព្រឹត្តិការណ៍នេះក៏មានការបង្ហាញជាផ្លូវការនូវសម្លៀកបំពាក់ព្រះរាជា និងគ្រឿងតុបតែងលម្អក្នុងព្រះរាជពិធី។ ចំណែកគ្រឿងតង្វាយទាំងឡាយជានិមិត្តរូបដែលធ្វើឡើងចំពោះរូបសំណាកព្រះបាទជ័យវរ្ម័នទី៧។ ពិធីនេះក៏រួមបញ្ចូលទាំងការបួងសួង និងបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហានដែលបានដួលរលំដែលបានការពារមាតុភូមិថៃ។

គួរបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ព្រះអង្គ ជាក្សត្រខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលល្បីល្បាញថាមានភាពខ្លាំងពូកែខាងធ្វើសឹក។ នៅក្នុងសម័យកាលរបស់ព្រះអង្គ ទ្រង់បានលើកកម្ពស់ផ្នែកសាសនា សុខមាលភាពប្រជារាស្រ្ត និងបានដឹកនាំកសាងប្រាសាទបុរាណដ៏អស្ចារ្យជាច្រើន ធ្វើឲ្យអាណាចក្រខ្មែរមានភាពរុងរឿងដល់កម្រិតកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFWVScaa-_4V-2GMN7-SB8rTjr9y-yMBm4OL6XE3ug7MUZe3Y81nsaG3w9IjisHmQocpRN5FZnWN3_UL1GbabvhITtxQpKcM0818ZKjD-jNXuIxrFdmygGc_ZgGUS6m0ysgPjw2vaxnFwKBhyovFsfVGO7VK6EiYBYhpjWfvscT4HcJbE5Sm4C_DutmXya/s1175/photo_2025-08-05_16-10-34.jpg

ដោយឡែក ខណៈដែលខាងយោធាថៃកំពុងធ្វើទុក្ខបុ.កម្នេញកម្ពុជាឥតឈប់ឈរ ខាងក្រុមអ្នកកាន់សាសនាទាំងនេះ បែរជាធ្វើការប្រារព្ធពិធីថ្វាយបង្គំ និងបំពាក់គ្រឿងព្រះរាជាជូនរូបសំណាក់របស់ព្រះអង្គដើម្បីសុំពរជ័យ និងសេចក្ដីសុខជូនស្រុករបស់ខ្លួនទៅវិញ។ តើពួកគេដឹងឬធ្វើមិនដឹងឲ្យប្រាកដ? ឬមួយនេះជាចេតនាចង់យកអតីតព្រះមហាក្សត្រខ្មែរ ទៅធ្វើជាដូនតារបស់ខ្លួន?

ម៉ាឡេសុីនឹងប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានស្ថានការណ៍បទឈប់បា.ញ់រវាងកម្ពុជា និង ថៃ

0

ម៉ាឡេសុី៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានផ្លាស់វេនអាស៊ាន នៅថ្ងៃទី៥ ខែសីហា បានលើកឡើងថា ម៉ាឡេស៊ី បានប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ទន្ទឹមនេះ ប្រធានអាស៊ាន ក៏បានបញ្ជាក់ផងដែរថា កម្ពុជា និងថៃ បានឯកភាពឱ្យអនុព័ន្ធយោធាម៉ាឡេស៊ី និងសមភាគីអាស៊ានផ្សេងទៀត តាមដានពីចម្ងាយផងដែរ។ នេះបើយោងតាមសារព័ត៌មាន Bernama។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbZqQBd9SDFBtr7CEjK6z9DjbmpZeJzTwun0UdgpyQqkZmqvOvnox6SwOEIoAvHiOly_QbMNJ7MU3CXP-FVRzB6T2E6JUPs5Ky588NFvA6sqBGXmBgGGpgcctr9rQpnITY1IbXD3B0qtzreErj9P2jla3BmdiyAwTDCqA-krIYaCAdexnB-0R7KKwVQnaA/s1000/photo_2025-08-05_15-09-32.jpg
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះ បានអះអាងថា ម៉ាឡេស៊ី ត្រូវបានប្រគល់សិទ្ធិក្នុងការជួយសម្របសម្រួលជម្លោះព្រំដេនរវាងកម្ពុជា និងថៃ រហូតដល់ជម្លោះត្រូវបានដោះស្រាយ។ ត្រង់ចំណុចនេះ លោកអាន់វ៉ា ទំនងបានន័យថា ម៉ាឡេស៊ី នៅតែជួយសម្របសម្រួលប្រទេសសមាជិកអាស៊ានទាំងពីរ បើទោះជាលោកលែងជាប្រធានផ្លាស់វេនក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL6tL8EijHe9RsqMAzUQAwrZ738TYl2q1fmiCDhdRF8rBtdhHezlB7MLC-g0P_sjwQo9ExBvc1HDPP3-b7aapMhXKqMyn8CxjIdFvfjzuJMFzd8nlQTpL2md2_t-leBoDpJ46Y1zdlDPOs-EaweT1V68XZqmUKfM2SZP9pHezafXN5fgW364Sb9O_Prk33/s1200/photo_2025-08-05_15-09-33.jpg

ជាងនេះទៅទៀត ទាក់ទងនឹងសំណួរ ពីការបញ្ជូនក្រុមតាមដាន, លោក Ibrahim បានថ្លែងថា ម៉ាឡេស៊ីបានត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងក្នុងការតាមដានស្ថានការណ៍ នៅតាមព្រំដែនកម្ពុជា-ថៃ ប្រសិនបើប្រទេសទាំងពីរស្នើសុំ។ ទោះជាយ៉ាងណា ស្ថានការណ៍ជម្លោះកម្ពុជា-ថៃ នៅពេលនេះ គឺនៅអាចគ្រប់គ្រងបានទេ បើទោះបីជាមានភាពតានតឹងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9hqyg-YUiol2mGj_yNY-Y1iHWFQUNGotX8TK6JtjR9PnHAr6zStw97K6TfvfpWt1E9kJWbzyyL-DfoMkr9EM35ENyaapI189flG6vy3Gr7z5vXl4E9brVz5UogdvgiQNznX5d4-Iy19DGyWxCWYIOg2amq_C4y2HjtxCcaiGFWQwfQpcVRPw-xDF_fJab/s960/photo_2025-08-05_15-09-34.jpg
លោក Ibrahim Anwar មានប្រសាសន៍ថា៖ “រហូតមកដល់ពេលនេះ យើងមានការត្រួតពិនិត្យ តាមផ្កាយរណប ហើយភាគីកម្ពុជា-ថៃ បានយល់ព្រមថា អនុព័ន្ធយោធារបស់ម៉ាឡេស៊ី រួមជាមួយសមភាគីអាស៊ាន នឹងសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងឃ្លាំមើលពីចម្ងាយបាន។” នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNuj6kk9VwVYIiadyFrv2LSWe6XUR4zRhE2PASENrjGAyEI6S_sZqEer1fFVT0rKVEXsPD6Wn75Aqetx4DOLMNQNXQu97C5rAZxBqwKjDtJH24BrlSSaDRD5Qo5WfLxJhaz6W3B58XzsBUhj9-TaLflz6wFL-R-ejxMlQpneE5lxS7KYjgWMUCm7GA5ktH/s1280/photo_2025-08-05_15-09-32%20(2).jpg

គួរជម្រាបថា ការប្រកាសតាមដានបទឈប់បា.ញ់រវាងកម្ពុជា និង ថៃ តាមរយៈផ្កាយរណបដោយប្រទេសម៉ាឡេសុីនេះ ត្រូវបានធ្វើឡើងចំពេលដែលថៃបានចល័តកម្លាំងប្រដាប់អាវុ.ធគ្រប់ដៃ រាយបន្លាលួស និងប្រើប្រាស់គ្រឿងចក្រឈូសឆាយផ្លូវ រុករុលចូលទឹកដីកម្ពុជាយ៉ាងគឃ្លើន ដោយបង្ហាញយ៉ាងច្បាស់ពីការមិនគោរពបទឈប់បា.ញ់ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី28 ខែកក្កដា ឆ្នាំ2025 កន្លងទៅទាល់តែសោះ៕

កងទ័ពថៃចោទប្រកាន់កម្ពុជាទុកសាកសពកងទ័ពចោលនៅសមរភូមិក្រោយកិច្ចព្រមព្រៀងឈប់បា.ញ់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Amarin News រាយការណ៍ថា កងទ័ពថៃបានចោទប្រកាន់កម្ពុជាទុកសាកសពកងទ័ពចោលនៅសមរភូមិក្រោយពីអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់ និងចោទប្រកាន់ទៀតថា កម្ពុជាទុកសាកសពកងទ័ពរបស់ខ្លួនឱ្យស្អុយរលួយនៅព្រំដែន ដែលថៃចាត់ទុកជាទង្វើអមនុស្សធម៌ និងរំលោ.ភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzmcta8fO-P0xOPmb-eiUjHxaQ7-7okuTYgpg8NCiVXKOl0b3EY02CmXDCY7HxljSa9L9TqKG8_-V8l_ZsBKXdEMh7VEnkfWrXP-u_MHoHnvTQJQ13VGIZODkYB87I18fuO-LIN876MvfA9u96Pv-cjrqT0VD35cxPRhVrpvOBChlbLshoM4_FLhLWL_q0/s800/photo_2025-08-05_15-30-46%20(2).jpg
អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ ឡៃផុមយ៉ា បានចេញមុខថ្កោលទោសកងទ័ពកម្ពុជា ដែលទុកចោលសាកសពកងទ័ពនៅសមរភូមិ និងពុំប្រមូលសាកសព ។ លោកចាត់ទុកថា នេះជាទង្វើអមនុស្សធម៌ និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។ លោកចោទប្រកាន់ថា ការទុកចោលសាកសាកកងទ័ពនៅសមរភូមិបែបនេះ គឺជាការពុំផ្តល់កិត្តិយសដល់អ្នកពលីជីវិត និងធ្វើឱ្យក្រុមគ្រួសារកងទ័ពដែលស្លាប់ឈឺចាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7QXCItiFVu2rMAjWz85GkS-kZGQ2C0MksisZ5aHDULIcSIPstkbYPSEq-hTUfMb1c5QKYAUR3E6S7TYEBA46EApuSF1CaH6hQoY7ieYWiA4Oer8ikGNwHJhGKAdxYynAwawskmzP7AQHwq3FBpfvRi1l2aBagFWNe4VtpHHrxpTxhrz3a8w6iRjEywH6Q/s1477/519123724_122248666418215491_879923729128372945_n.jpg
លោកនិយាយថា ទង្វើនេះជាការបំពានអនុសញ្ញាទីក្រុងហ្សឺណែវ (Geneva Conventions) និងល្មើសច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law) ដែលបានកំណត់ឱ្យប្រទេសមានសង្គ្រាមត្រូវប្រមូលសាកសពដោយក្តីគោរព និងផ្តល់កិត្តិយស ។ ផ្ទុយទៅវិញ ថៃបានយកចិត្តទុកដាក់លើការផ្តល់សុខុមាលភាពស្មើៗគ្នាដល់កងទ័ពគ្រប់លំដាប់ថ្នាក់ ជាពិសេស កងទ័ពនៅសមរភូមិដែលពលីជីវិតដើម្បីជាតិ ហើយលោកថា ថៃអនុវត្តយ៉ាងតឹងរ៉ឹងតាមគោលការណ៍អន្តរជាតិពេលបញ្ចប់សង្គ្រាម ឬស្ថានការណ៍ធូរស្រាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuZPfX4HrMQzX6JIr3VG2kujqv_VNiuIdmf0Pfi04PttZCLF0Qq74XKAraK-ip-jHWaNripwgtoIQkTxPmLGG7Gm8ogIkY3YQjuEDUtQ2IbdlTWbq-JTIkL3ErCmE7KQQP-R3tcVjoIc9VmH63ZURwx2r1Q3qiobOfvCu1EOXUDuUDwZvm8s9igNeP4xnz/s1427/528036054_568926226304646_8845113979164607941_n.jpg

ថៃបានស្វែងរកមនុស្សរងរបួស និងស្លាប់ភ្លាមៗស្របតាមគោលការណ៍ពេទ្យកងទ័ព ដោយបញ្ជាក់អត្តសញ្ញាណសាកសពច្បាស់លាស់ និងរៀបចំពិធីបុណ្យសពកងទ័ពតាមកិត្តិយស ព្រមទាំងផ្តល់កម្លាំងចិត្តដល់គ្រួសារសាកសព ។ លើសពីនេះ ក៏មានការថែទាំក្រុមគ្រួសារសាកសពជាបន្តបន្ទាប់ ទាំងការសិក្សារបស់កូនៗ និងផ្តល់សិទ្ធិប្រយោជន៍ផ្សេងៗដើម្បីឱ្យក្រុមគ្រួសារសាកសពអាចរស់នៅបន្តទៀត ខណៈថៃបញ្ជូនកងទ័ពរងរបួសទៅព្យាបាលនៅមន្ទីរពេទ្យកងទ័ព និងថែទាំរហូតជាសះស្បើយ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvOCpJRrKXrdIW6Gqv3BofxdrPUq-tlpazfSqFcmxn5RjB5VTcOjtILOxWMDPc7jgqzdoRaHM8BQ-kehH_iBywnXK1HqIbb6UnTFsoE7nTP_5wvGLJIHvy3w8pxfKgzmm_X0B-hDtPl_FjlNxCZLMPlLsD-Krwz6BLcPyW3XJLGoNC5xQwz9xrVFoYZMPb/s1120/528604247_1490133572156616_7964365861372298761_n.jpg
ការធ្វើបែបនេះពុំគ្រាន់តែធ្វើតាមតួនាទីនោះទេ ប៉ុន្តែវាបង្ហាញពីការគោរពដល់កងទ័ពគ្រប់រូបដែលពលីជីវិតក្នុងសមរភូមិដើម្បីការពារអធិបតេយ្យជាតិ ។ អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ សូមអំពាវនាវឱ្យកងទ័ពកម្ពុជាគិតពីទំនួលខុសត្រូវអន្តរជាតិ និងទទួលខុសត្រូវចំពោះកងទ័ពរបស់ខ្លួន ដោយអនុវត្តតាមគោលការណ៍មនុស្សធម៌ ពុំគួរទុកសាកសពកងទ័ពចោលនៅសមរភូមិបែបនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfPQG6El-MvnNF69H-0Xi9_6o_Vq-rnTUegJ-4KLD9SY-Fm6qKkmlzHGOaHKphcU6hN5Pps7AZ0EoAY68cyJpz2lfG7nPW_j85X86WG8AHH0Rx87R1YO9vxQk6kMH60q9wwXZ-oknj3ggEzXtmYOE47tuIw5cds_z0Y1QQTUHooW-MbM5f3ctADehMV_Gb/s1280/photo_2025-08-05_15-30-46.jpg
គួរបញ្ជាក់ថា នេះជាការចោទប្រកាន់ពីសំណាក់កងទ័ពថៃមកលើកម្ពុជា និងពុំទទួលស្គាល់ថា សាកសពទាំងនេះគឺជាសាកសពកងទ័ពថៃនៅព្រំដែន ដោយសារកងទ័ព និងរដ្ឋាភិបាលថៃព្យាយាមលាក់បាំងព័ត៌មានការស្លាប់របស់កងទ័ព ពុំហ៊ានប្រាប់ការពិតដល់ក្រុមគ្រួសារកងទ័ព ពីព្រោះខ្លាចរងការអាម៉ាស់ ៕

នាយករដ្ឋមន្ត្រីស្តីទីថៃបញ្ជាឱ្យរៀបចំពាក្យបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីប្រឆាំងកម្ពុជាទៅអន្តរជាតិ ដោយចោទកម្ពុជាបា.ញ់ថៃមុន

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរៀបចំពាក្យបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីប្រឆាំងកម្ពុជាទៅកាន់អន្តរជាតិ ដោយលោកចោទប្រកាន់កម្ពុជាចាប់ផ្តើមបា.ញ់ប្រ.ហារថៃមុន ។ លោករំពឹងថា អន្តរជាតិនឹងកាត់ទោសកម្ពុជា និងទាមទារសំណងការខូចខាត ព្រមទាំងប្រគល់តួនាទីឱ្យក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjE_LcSxok0nKqsnKzUaPkdXNglu-r0h6yrQ6kOab4sL2y7q8doHZQCmjr-VvMgUYvBDIo5_BN4nz86EQL7fusxNZEot3NDvnEcNMIVlAbcFC5DaEVJewYioz_lWm5z5Vi7J_3L5xmbK-HVJKIYVIrJbD2q6KgykH51vL5XVxVf1H_39iDIENTSoDPjULK/s1500/image_2025-08-05_15-37-26%20(2).png

នៅថ្ងៃទី៥ ខែសីហា នេះ លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា នាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីកំណត់វិធានការដូចខាងក្រោម ៖

១-ចាត់វិធានការតាមច្បាប់ករណីកម្ពុជាប្រើប្រាស់កម្លាំងកងទ័ព និងអាវុធឈ្លានពានអធិបតេយ្យថៃ រហូតបណ្តាលឱ្យពលរដ្ឋថៃស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិ ក៏ដូចជាបាត់បង់ជីវិតកងទ័ព និងមន្ត្រីរាជការជាច្រើន ។ ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការផ្នែកច្បាប់ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងនៅប្រទេសថៃ និងអន្តរជាតិ រួមទាំងច្បាប់ផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr3mEKOs52mYKP0c8R2srCjxAIfJtEIyV6SJLYFCLnRCJofLNJKlsw_N0MKX92EPcQjWZoTW_USn-eZdccvlW-kubHgFHq86GTeGVeF1LK6jsdSBeDK0Jg8ZZbCkLcQpdzU9XuAZV-MXLluZiYw7Uug1qyjagwCqKvRLL3z1ly3PU_94TSC7I0TFyGCzUF/s768/image_2025-08-05_15-37-31.png
ការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិត្រូវប្រជុំជាមួយសស្ថាប័នរងការខូចខាត ដូចជា ៖ កងទ័ពជើងគោក ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងផ្សេងៗ ដោយអញ្ជើញអគ្គលេខាធិការក្រុមប្រឹក្សារដ្ឋចូលរួមប្រជុំដើម្បីណែនាំផ្លូវច្បាប់ ដើម្បីចាត់វិធានការតាមច្បាប់ឱ្យបានឆាប់បំផុតដើម្បីដាក់ទោសកម្ពុជា និងទាមទារសំណងខូចខាត ព្រមទាំងជូនដំណឹងដល់ពលរដ្ឋថៃឱ្យដឹងពីសិទ្ធិប្តឹងកម្ពុជាទាមទារសំណង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkT4QBHU_SwU72gMcpjTwHemd6rcrTfP52d23JwMy6U3zs8oCZZao_qvaI1EiDwhKjkgAWawp8VpzFvoGBkLqDd7Kofcp36bl3bGmk67HApCO5PYJ6egWOL_y37nCYLMgW_89xBIXgZuJGJyQEcsp8PNFLhfbuYpSlXBS52ctojrHhiqjEB5eUvXVLnZBZ/s3028/image_2025-08-05_15-37-27.png
២-នៅព្រំដែនកម្ពុជា-ថៃបានឈប់បាញ់គ្នាហើយ ពេលនេះ ប្រទេសទាំងពីរកំពុងប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ប៉ុន្តែមានភារកិច្ចជាច្រើនដែលថៃត្រូវចាត់វិធានការ គឺការដោះគ្រាប់ដែលកងទ័ពកម្ពុជាបាញ់មកសេសសល់នៅទីប្រជុំជន និងបរិវេណលំនៅឋានពលរដ្ឋ ។ សូមឱ្យភ្នាក់ងារដោះគ្រាប់ធ្វើការដោយប្រុងប្រយ័ត្ន និងគិតពីសុវត្ថិភាពខ្លួនឯង រួមទាំងពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTIXIsTtUx-rit9ODaLgaPQ4NT8i9-0YUj0pC-sgV-ubsZaGwMfnydYduLZdkxgbx6CELg_X4zLTKRW4N1Ntr9ei77Q1-GzZeefXAd_3dX27ZxMH2aTkwkqfW0b8JJa24HMrZHbbrQBtYjCKp4GwM5Jz3qzhrqpqgKfeAY14JKaujG7GHK-9KegIAJK3NA/s1280/image_2025-08-05_15-37-31%20(2).png
៣-ការពារ និងដោះស្រាយបញ្ហាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលកើនឡើង និងផលប៉ះពាល់ខ្លាំង ជាពិសេស ព័ត៌មានក្នុងបណ្តាញសង្គមពេលស្ថានការណ៍ព្រំដែនពុំទាន់មានសន្តិសុខគ្រប់គ្រាន់ ។ លោកចោទប្រកាន់ថា ថៃរងការវាយប្រហារព័ត៌មានក្នុងបណ្តាញសង្គមពីកម្ពុជា ដែលព្យាយាមធ្វើឱ្យបែកបាយក្នុងសង្គមថៃ ។ ក្រៅពីនេះ សូមក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមដែលមានប្រភពពីក្រៅប្រទេស ដើម្បីកុំឱ្យពលរដ្ឋយល់ខុស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibBQSnQBLjpg7GVbFca5ihnmiCuNxkS7d8qMuW3SFRsolYHfcJdd0sVQNdUApMk_U2XTTHV3OZqFc-5CQQ7qvVoJIh_xGpBaJapUHiJ6uI5QcwDAVgmXZQEk-MzwIZojuooYvZ6suYYwrVVg8375pyOOV9A0i7SKds491d2OmV2wtb9lDvZuRfzwC5-rB0/s1271/image_2025-08-05_15-37-26%20(3).png

គួរបញ្ជាក់ថា បច្ចុប្បន្ន មានសារព័ត៌មានក្លែងក្លាយជាច្រើនក្នុងបណ្តាញសង្គមថៃ ដែលសរសេរចោទប្រកាន់ និងលាបពណ៌កម្ពុជាមិនឈប់ឈរ ។ ក្រៅពីនេះ ក៏មានការផ្សាយព័ត៌មានបំភ្លៃ ដែលមានប្រភពចេញពីសារព័ត៌មាននានារបស់ថៃ ដោយសាររដ្ឋាភិបាលថៃគ្មានវិធានការទប់ស្កាត់ បែរជាមកចោទប្រកាន់កម្ពុជាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទៅវិញ ។ លើសពីនេះ ថៃរៀបចំដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីប្រឆាំងកម្ពុជាទៅអន្តរជាតិ ដោយចោទប្រកាន់កម្ពុជាចាប់ផ្តើមបា.ញ់ថៃមុន ៕

តារាចម្រៀង ម៉េង កែវពេជ្ជតា ថាលោក ភីថា ជាជនជាតិថៃម្នាក់គត់តែងមានទស្សនៈវិជ្ជមានចំពោះកម្ពុជានិងបន្ទោសយោធាថៃ

0

តារាចម្រៀងជើងចាស់ដ៏ឈ្មោះបោះសំឡេងអ្នកនាង ម៉េង កែវពេជ្ជតា បានពោលសរសើរទៅកាន់លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្ស Move Forward ដែលជាបក្សប្រឆាំងរបស់ប្រទេសថៃថាជាមនុស្សមានទស្សនៈវិជ្ជមានចំពោះកម្ពុជា។ អ្នកនាងថាជនជាតិថៃគឺមានល្អ មានអាក្រក់ ហើយក៏មិនចង់ជេរនិងហៅថាសៀមអ្វីនោះទេប៉ុន្តែអ្នកនាងត្រូវតែតបតដើម្បីភាពយុត្តិធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8VO-9XGBhW0VGW4URx6n-E_C6Y2MaTJcBbGlcEzYmXDicY_X_8iVM3PUNpmjYAR0lXcQDuPm4_1neGeZ-vmO9VLTgzTKo0q7tizIp0Z3SOPieeKMMWbkUbOrI2KlKdSOoAfNN0aS5P3xUtf6DMfj-JadmF-q9GvN7VdtVBTLcGKZ8gzvRP6vfIb_cRUcB/s2048/image_2025-08-05_08-52-29.png
តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេរនៅលើបណ្តាញសង្គមថា «បើតាមធ្លាប់ឃើញគឺបុរសជនជាតិថៃម្នាក់នេះគាត់តែងមានទស្សនៈវិជ្ជមានចំពោះកម្ពុជារហូតមក ហើយគាត់ក៏តែងបន្ទោសខាងថៃរបស់គាត់ជាច្រើនមកដែរ ដែលបានប៉ះពាល់បំពានមកលើកម្ពុជាមុនតាំងពីដំបូង។ តាមពិតខ្ញុំក៏ដឹងថាថៃមានល្អមានអាក្រក់ ហើយយើងក៏មិនដែលចង់ជេរនិងហៅថាសៀមៗអ្វីនោះដែរ តែមកពីខាងពូលើសពេក សាហាវពេក ម្តងហើយម្តងទៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwFGQqHW9V9AM8KvSqVKGeu0t-eeunta2iyxxU0MnJH1o5MNvbj1-hUi2oQDWPtEHzhksZncefy-gaXnlGHEUR3c3wXZ6Rk5lp2E_CPOYqOHvAe2tJzbf3hUh0k7QixtR1x-ZhGFkP8DpqivDoGarmZ84VY9eWJeh1gyzU0kdTBzAY71ZRRFjHji8QkYp/s1280/image_2025-08-05_08-52-38%20(2).png

«ដើម្បីតែឈ្នះ ខាងថៃរបស់ពូសុខចិត្តបោះចោលកិត្តិយសជាជនជាតិថៃដោយរំលោភកិច្ចសន្យាម្ដងជាពីរដង ដូច្នេះដាច់ខាតពួកខ្ញុំត្រូវតែតបតវិញអ៊ីចឹងហើយដើម្បីរកយុត្តិធម៌ ដើម្បីការពារបូរណៈភាពទឹកដីខ្ញុំ ជាតិសាសន៍របស់ខ្ញុំ និងសម្បត្តិវប្បធម៌ដូនតាដ៏ចំណាស់របស់ខ្ញុំ»។ នេះជាការលើកឡើងរបស់តារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg74ikAeGFhD-pc2bYI8Q7Uq9xaJkV7Fc-6LR8hnZU3dpBAF6mSzqqvJzrYrCEl9ehuwQOnPC3n8_mSF1zDBJemhrkoOw8TgtCFKKbHdrye9ofiGp2UqfmzN8cHPV-K3hotXp3ZoP7LfrGIrCOcfB4JCMLSm30MCP2VX9pMGhw9wEU2n0-lt_iGHXSSUTVm/s2048/image_2025-08-05_08-52-33.png

ជាមួយនឹងការលើកឡើងខាងលើអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញការសោកស្តាយចំពោះមិត្តភក្តិថៃដែលអ្នកនាងរាប់អាន ដោយបង្ហាញថាពួកគេជាមនុស្សល្អណាស់ ប៉ុន្តែបើសិនជាមិត្តភក្តិថៃជាអ្នកនាងនោះក៏សម្រេចចិត្តដូចជាខ្លួនបែបនេះដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2VjmcAR3-C5uaTPqM13pQXpr-W65q2XqHLJAufoX5WlMzRtB-41UEc1vr7V-VCeafVeDbPk3JrdelhSAmtZVCNiS8HowTYEz3xFME-OqWO2Kun-8IfvLvd8Vk2O6tvqgpQZwppkEqd6VoAd-kfYfUvTx4FSEoMf-rG8ihnhd91-u_hydTY66tKL-Wiqjj/s1280/image_2025-08-05_08-52-38.png

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ភីថា លីមចារើនរ៉ាត់ អតីតមេដឹកនាំគណបក្សកាវក្លៃនៅប្រទេសថៃ បានផ្តល់សម្ភាសន៍ពាក់ព័ន្ធនឹងតួនាទីរបស់កងទ័ពថា កងទ័ពមានតួនាទីការពារប្រទេសប៉ុណ្ណោះ ពុំមែនមានអំណាចគ្រប់គ្រងប្រទេសទេ ។ កងទ័ពនឹងការពារការឈ្លានពានពីក្រៅប្រទេស ប៉ុន្តែកងទ័ពពុំពាក់ព័ន្ធនឹងកិច្ចការនយោបាយ ឬជ្រៀតជ្រែកនយោបាយក្នុងប្រទេស៕

រុស្ស៊ីជួបទុក្ខផ្ទួនៗ៖ ផ្ទុះភ្នំភ្លើង និងរញ្ជួយដី ក្នុងពេលតែមួយ ស្របពេលការដាក់ទណ្ឌកម្មពីអាមេរិកក៏ជិតមកដល់

0

ម៉ូស្គូ៖ ភ្នំភ្លើង Krasheninnikov ដែលស្ថិតនៅលើឧបទ្វីប Kamchatka ក្នុងភាគខាងកើតនៃប្រទេសរុស្ស៊ី បានផ្ទុះឡើងវិញជាលើកដំបូងក្នុងរយៈពេលជាង ៥សតវត្ស កាលពីថ្ងៃអាទិត្យទី ៤ ខែសីហា បង្ហាញពីសកម្មភាពភ្លើងភ្នំដ៏កម្រនៅតំបន់នេះ។ អ្នកជំនាញជឿថា សកម្មភាពនេះអាចទាក់ទងទៅនឹងរញ្ជួយដីកម្រិតខ្លាំងដែលបានកើតឡើងកាលពីសប្ដាហ៍មុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikUeRIMd2HdaaQrxF7WcEjU3fGQRBQme74caq6948_o0x3MxElJvYeUai7ubyQEIxdRFcaXQx5KsD0fmDVZqv4Va1uUv4u4REK80uWZFkSSu-GY88pJVoJLRFHZe_p7T17pQ3MlN9EBqcD57HDi8xMs8c3WAzsLHFkfVTxlszXCAUwDoGLiL2GtJRzbLW8/s555/image_2025-08-05_15-23-27.png
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ភ្នំភ្លើងនេះបានបញ្ចេញផេះឡើងដល់កម្ពស់ជាង ៦ គីឡូម៉ែត្រ (ស្មើនឹង ៣.៧ ម៉ាយ) ពេញពេលយប់។ ទោះបីជាការផ្ទុះមានកមពស់ខ្ពស់ក៏ដោយ ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានបញ្ជាក់ថា វាមិនមានការគំរាមកំហែងដោយផ្ទាល់ដល់តំបន់ទីប្រជុំជននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpVIll3RaOxgN-3a0ilxV_vSpofCPH2_bq3fCWeQDgWK1bJM3P1tZjxAwBn0sgv3IcEApQN_9SV0PWtJco2jGlBeDA8-Qy_C-n4N_pcga0EW5DrNXE3Py6D1cpHlBcz69apgVyDVyCZKPeKnp8Qu3oxrJ-i-uKZjEqsw_5dsMwq2SErS5yH97338mmLiGU/s1024/image_2025-08-05_15-23-25%20(2).png

បន្ទាប់ពីការផ្ទុះភ្នំភ្លើង ក៏បានកើតមានការរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រ នៅកោះ Kuril នៅថ្ងៃដដែលផងដែរ ដែលបានជម្រុញឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ កម្ពស់ស្រាលប្រហែល ១៨ សង់ទីម៉ែត្រ តាមបណ្តោយឆ្នេរនៃរដ្ឋ Kamchatka។ ប្រជាពលរដ្ឋត្រូវបានណែនាំឱ្យផ្លាស់ទីចេញពីតំបន់ឆ្នេរ ដើម្បីជៀសវាងហានិភ័យ ទោះបីជារលកមិនខ្លាំងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj1jajB4PWwwgd_2doykT9yuQSEzLd_8ZnpYMEVbyyIvEdhgVTZtWxSuyPr_duspqFHTnqHhW80EMXoYXTyqAE6cwRVzAq4y8s9tBmRGK1H-aE-3GHyT9LJ3kBNI1tOiCxj3fA-SLjLQrhGgyM5nX5-jJTvCkgkp2GHyAaz4yO1xA0KeXHZTgCq8XSZnh6/s780/image_2025-08-05_15-23-25.png
លោកស្រី Olga Girina ប្រធានមណ្ឌលត្រួតពិនិត្យភ្នំភ្លើង Kamchatka បានបញ្ជាក់ថា ការផ្ទុះដ៏ថ្មីនេះ គឺជាលើកដំបូងចាប់តាំងពីសតវត្សទី ១៥ ហើយអាចទាក់ទងនឹងសម្ពាធដែលកើតឡើងក្រោយរញ្ជួយដីកម្រិត ៨.៨ រ៉ិចទ័រ។ នេះគឺជារញ្ជួយដីខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរុស្ស៊ី ដែលបានធ្វើឱ្យជម្លៀសប្រជាជនរាប់លាននាក់ និងបញ្ចេញការព្រមានអំពីស៊ូណាមិរហូតដល់ French Polynesia និង Chile។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3F1QIqGKBFMTBEuD1f6MZPWc_rhF74QAhhExqBYPRq1Mux-BxXuvsz3q7qg_znRhNVgInkKtwOHehzG9LGVPP2fnAsKq3s1R6ME3gf-Pao7wkUjAyt2JZu43lO-1HEG2KEJM2Wfea2AkFOaylBM-4YZWrsJeNib6319GLBkynxAOIibPHfr_Ro0owdzz4/s1110/image_2025-08-05_15-23-25%20(3).png
គួរបញ្ជាក់ថា Kamchatka ស្ថិតនៅក្នុង “រង្វង់ភ្លើងប៉ាស៊ីហ្វិក” (Pacific Ring of Fire) ដែលជាតំបន់មានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីខ្ពស់បំផុតលើពិភពលោក។ អ្នកវិទ្យាសាស្ត្របានព្រមានថា អាចមានការរញ្ជួយដីបន្ថែមទៀតក្នុងពេលខាងមុខ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMPsd_WNcaH5Q8tJwiCkrpLRHZacno9EFQpIBEHvpMYA6CyGXYjP66q09T1U5DsM-UXVNyL9uzSuTF9D3VfN87VH11A4YZpCGUvsgKpetib8TgKQ8NQdkWGMIfp52iERhFPH6ynwGiKShfRZTcb9HTEJZgvR9pP14gWk8OjFluXoBd35pJ0lPIl7VFRXnz/s1500/image_2025-08-05_15-23-26.png

    មិនត្រឹមជួបគ្រោះធម្មជាតិទេ រុស្ស៊ីក៏កំពុងទទួលគំនាប ដោយវិធានការរឹតបន្តឹងពីសហរដ្ឋអាមេរិកផងដែរ។ កាលពីថ្ងៃទី ២៨ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញសេចក្ដីថ្លែងការណ៍ថា អាមេរិកនឹងទុកពេលតែ១០-១២ថ្ងៃប៉ុណ្ណោះសម្រាប់រដ្ឋាភិបាលរុស្ស៊ី ដើម្បីយល់ព្រមចូលរួមការចរចាជាមួយអ៊ុយក្រែនក្នុងការបញ្ចប់សង្គ្រាម។ ប្រសិនបើរុស្ស៊ីមិនអនុវត្តន៍នូវការចរចានេះ សហរដ្ឋអាមេរិកនឹងដាក់ឱ្យមានទណ្ឌកម្មបន្ថែមលើរដ្ឋាភិបាលរុស្ស៊ី និងស្ថាប័នហិរញ្ញវត្ថុធំៗរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbaOMwwv3XpLtqAhRQCyq_85FmJPMYJqtYVfiVzCGwqk9OcDy52ChzdjgF12PLv1zjPdrPQG_S8ASE47-LvKrjuJ8tlei8JpSXK_M5fUWXWueKxZcgkamK68PzH-ZmDRGR4iDFu8fjlNH_4hjd4jm5siXGaUzDUZjpZgnsGxT0FAixwM8VrVWVPgINSBNt/s900/image_2025-08-05_15-23-27%20(2).png

    ផលវិបាកនៃការដាក់គំនាបនេះអាចនាំភាពចម្រូងចម្រាស់ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្រ។ ប្រសិនបើរុស្ស៊ីមិនយល់ព្រមចូលរួមចរចា ការដាក់ទណ្ឌកម្មបន្ថែមនឹងធ្វើឱ្យរដ្ឋាភិបាលរុស្ស៊ីប្រឈមនឹងវិបត្តិធនាគារ ការខាតបង់បច្ចេកវិទ្យាអន្តរជាតិ ការរឹតបន្តឹងរបបយុទ្ធសាស្ត្រចាំបាច់ ហើយអាចបណ្តាលឱ្យមានការប្រែប្រួលគោលនយោបាយខាងក្នុងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiO7_oT3N3gmhFRj2eNyJrYYQA8j3MyMLGRGckglHrTj0_aOYUc2RlebmgR5CRS2-OWiNsceE1RMxDun6_a7OFsvz2dXFAM3PjzvTIdT8fFEkPGa4yAFZ2BAOvPl2hITbt3ZG5ibUmCWzajVy3txDWNeo-IobTNzlKngT7DCrcch6l6DPLBfsmDiJdtYKj/s1280/image_2025-08-05_15-23-27%20(3).png

    ការប្រឈមទាំងផ្នែកធម្មជាតិ និងអន្តរជាតិជាបន្តបន្ទាប់នេះ បានបង្កើតសម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលរុស្ស៉ី ក្នុងការចាត់ចែងស្ថានការណ៍ជាតិ និងអន្តរជាតិដែលកំពុងកើតឡើងជាបន្តបន្ទាប់៕

ថៃអាចលាបពណ៌កម្ពុជា កុហកប្រជាជនខ្លួនឯង ប៉ុន្តែមិនអាចកុហកក្រសែភ្នែកពិភពលោកបានទាំងអស់នោះទេ

0

ថៃបានប្រើល្បិចគ្រប់បែបយ៉ាង លាបពណ៌ប្រទេសកម្ពុជាថាជាអ្នកផ្តើមសង្គ្រាមមុន ផ្តល់ព័ត៌មានក្លែងក្លាយដល់ប្រជាពលរដ្ឋរបស់ខ្លួន និងអាងមានប្រព័ន្ធផ្សព្វផ្សាយធំជាងកម្ពុជាកុហកទៅកាន់ពិភពលោក។ ប៉ុន្តែការពិតនៅតែជាការពិត ខណៈពិភពលោកបានដឹងបន្តិចម្តងៗពីប្រទេសកម្ពុជានិងថៃ ថាអ្នកណាជាអ្នកនិយាយពិត អ្នកណាជាជនបង្កជម្លោះ។ ភ្នាក់ងារព័ត៌មាន CNA ដែលមកយកព័ត៌មានផ្ទាល់នៅប្រទេសកម្ពុជា Youtuber ជនជាតិអង់គ្លេសដែលធ្លាប់មកលេងទាំងនៅខ្មែរនិងថៃគឺបានបញ្ជាក់ច្បាស់ៗពីអត្តចរិតប្រជាជនកម្ពុជាថាជាប្រទេសបែបណា មានប្រជាជនបែបណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjetTyuva5RgLDWtApxC5s9phVp3vI5IjU8PH4GcATqu6fDyz716qBZA44Bp2eiELHI-IzUCJ8OQUTnIcdKxiFxYtMAxgNe98zUKoNn8YRY-R3_gDJPGJq6l9-lvdG32LzLobTGdBU7HgL9AmIek4Ow_BZ6XmJr4X6QDP_Hyv72DVam7LH5R6GGJFrfzDBw/s1920/image_2025-08-05_14-53-00%20(2).png
អ្នកយកព័ត៌មាន CNA ដែលបានរាយការណ៍នៅតាមបន្ទាត់ព្រំដែនស្ថិតខេត្តឧត្តរមានជ័យ លោកបាននិយាយថាអ្នកដែលមានរបួសគាត់នៅតែញញឹមនិងលើកដៃស្វាគមន៍លោក បើទោះបីជាពិបាកក្នុងការសន្ទនាប៉ុន្តែភាសាកាយវិការគឺពលរដ្ឋខ្មែរបង្ហាញពីភាពស្មោះត្រង់ពិតប្រាកដ។ អ្នកយកព័ត៌មានរូបនេះក៏បានរំលេចពីទាហានម្នាក់ដែលមានអាយុ៦៥ឆ្នាំហើយគ្រោងចូលនិវត្តន៍នៅឆ្នាំក្រោយ ប៉ុន្តែបានឆ្លើយដោយមិនស្ទាក់ស្ទើរក្នុងការមក បំពេញភារកិច្ចជូនជាតិ ហើយទទួលបានការគាំទ្រពីគ្រួសារផងដែរ។ អ្នករាយការណ៍ព័ត៌មានរូបនេះថាទាហានដែលលោកបានសាកសួរនោះគឺបានធ្វើជាទាហាន៤០ឆ្នាំមកហើយប៉ុន្តែមិនដែលមានរបួសទេទើបតែពេលនេះត្រូវរបួស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9j-cYylQtt3nPF4JE7ItYFQR7Bogb7SxdRWXSawsRXav2wzQncdZ9pAfZir9VuJsvuqmjQpkBis0EF0SeDkXwkJv49jopxYtBJJJdZ1WO7vc5BC6Ey30aSoVCtBvieUewqGyx_0Hy5sApXAo9ZIO1KCzUOg9upG1P-XZ3znhiOP4x96VJqDxvrlncdcwo/s750/image_2025-08-05_14-53-00.png
ភ្នាក់ងារកាសែត CNA ក៏បានលើកឡើងពីប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែនគឺមានជីវភាពក្រីក្រហើយអ្វីដែលសំខាន់បំផុតសម្រាប់ពួកគាត់គឺត្រូវការតែសន្តិភាពប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlIoPV0oYLoR_7OfI70WFGrfr6qKtj29rd9Irs1vWqh-NDXL2JbcuTCEdpVRUO4tGHZkMb-P063u5jW85JWjDEei1YnB1m9EopspxARs2iBRQ2PKz6t4Yo4hwLDUDYpnh5OIxOkNvDl9YAIXFqxDpAAzq3nuO22i_jL59nYFNTr4qNF7TGABoO7eZwCkR5/s2048/image_2025-08-04_13-51-12.png

ងាកមកកាន់ Youtuber ជាជនជាតិអង់គ្លេសម្នាក់មានឈ្មោះថា Teddy Grey ដែលធ្លាប់មកលេងកម្សាន្តទាំងប្រទេសកម្ពុជានិងថៃកាលពីអំឡុងពេលចូលឆ្នាំ គឺបង្ហាញត្រង់ៗថាពលរដ្ឋថៃបានហាមឃាត់លោកមិនឱ្យមកលេងប្រទេសកម្ពុជា ប៉ុន្តែពេលលោកមកលេងកម្ពុជាមិនមានពលរដ្ឋខ្មែរហាមលោកមិនឱ្យទៅលេងប្រទេសថៃនោះទេ។ នេះអាចបញ្ជាក់ថា ពលរដ្ឋថៃភាគច្រើនគឺតែងតែចិញ្ចឹមចិត្តស្អប់ប្រទេសកម្ពុជានិងនិយាយអាក្រក់លាបពណ៌កម្ពុជា ប៉ុន្តែនៅពេលគេមកដល់គឺបានដឹងការពិតថាកម្ពុជាមិនអាក្រក់ដូចអ្វីដែលគេចោទប្រកាន់ឡើយហើយប្រជាជនកម្ពុជាជាជនស្លូតត្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2KZ-ndFaPibLLjIzaXunLqK15NnOXuZ9b69rUCKbTu0mVO68FGdjExz7LlboCfY6vAXkpoRDY_Fut-froA4jtASw99wrINXu6jBys50AfBvZB721A-b627bs_3M2kRBpUbD-U-McO0_Fk3jA0v7MDOuX8Iv48Rkg58v2RnHjs-CemxEXlAeWOBP8n2LZd/s2048/image_2025-08-04_14-13-37.png

មិនត្រឹមតែប៉ុណ្ណោះ Teddy Grey គឺបានបង្ហាញគោលជំហរមកខាងកម្ពុជា និងបានលើកឡើងថាកម្ពុជាត្រូវការសន្តិភាព។ នេះគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះដែលមានជនបរទេសបានដឹងបានឮ បានយល់ពីប្រទេសកម្ពុជាមិនបានបំពានឬចង់បង្កជម្លោះជាមួយអ្នកណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbllk7bSziv0_tOrvmT7OzU6DYQMvjGFBpK56LtPgoNYNCkBkzxEfOe6-0bjrQ5Yh1y0lqKdazyZt7g5uQcH0VmjOsKVJlFo5rxXAvZfGGNSN0DrVGzmuy2VtOPHRPsks2rQ4c0XxEuUZUXrLI2j4yErKPy25qfSMmkjFGB1zOue2IX6Uy3niJKcbqAF-0/s1290/image_2025-08-04_14-13-38.png

ក្រសែភ្នែកពិភពលោករឹតតែបានឃើញច្បាស់បន្ថែមទៀតដែលមានពលរដ្ឋខ្មែររស់នៅក្រៅប្រទេសជាច្រើនបានដង្ហែក្បួនត្រូវការសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងឱ្យថៃឈប់ឈ្លានពានកម្ពុជាបន្តទៀត កុំបំពានបទឈប់បាញ់។ មែនទែនទៅ ដំបូងឡើងក្រសែភ្នែកពិភពលោកភាគច្រើនមើលមកខាងកម្ពុជាជាប្រទេសដែលផ្តើមសង្គ្រាម ប៉ុន្តែបន្តិចៗពិភពលោកបានចាប់ផ្តើមប្តូរការគិតបន្ទាប់ពីឃើញទង្វើរបស់ប្រទេសថៃមិនដូចអ្វីដែលនិយាយ៕