កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និងកញ្ញា ប៊ី សុធារី Runner Up Miss Cosmo Cambodia 2025 បានចូលរួមកម្មវិធីមួយនៅឯប្រទេសវៀតណាម ហើយបាននិយាយជជែកជាមួយនឹងកញ្ញា Mook Karnruethai Runner Up Miss Cosmo 2024 ប្រកបដោយស្នាមញញឹមទោះបីជាប្រទេសខ្មែរ-ថៃ កំពុងប្រឈមនឹងស្ថានភាពតានតឹង។ ឃើញរូបភាពនេះហើយអ្នកគាំទ្រជាច្រើនបានលើកឡើងថាកម្មវិធី Cosmo គឺជាកម្មវិធីបវរកញ្ញាកសាងមិត្តភាព មិនបង្កសង្គ្រាម ខុសពីកម្មវិធីបវរកញ្ញាដែលគ្រប់គ្រងដោយ ណាវ៉ាត់ គឺចូលចិត្តជំរុញឱ្យបវរកញ្ញារបស់ខ្លួនញុះញុងបញ្ឆេះកំហឹងនិងបង្កាត់បង្ខូចអ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_oEiNQeZ2S7bU53SsQpysQWDBSx0KEI_IckqyQp7TrS-buCJyejWX7vdSbhdq5mhzOk0BGkd8d6IwDS4GuKS0ViOO_Vnmv9zNfNSj_hHmQr7iWge9XGXGCxa-93kii0q3LNWxymHg8Grf3_MGTn7mAes48LFZ6cx3h1AB1ouTvF7zNv35MTVNEGsmF0I/s1911/image_2025-08-04_15-12-50.png
កាលពីថ្មីៗនេះ អ៊ិន លក្ខិណា និង ប៊ី សុធារី បានចេញវីដេអូខ្លីមួយស្នើសុំការយោគយល់ពីអ្នកគាំទ្រកម្ពុជាដែលបង្ហាញសកម្មភាពសើចសប្បាយនៅពេលប្រទេសជាតិកំពុងជួបទុក្ខដោយសារតែនាងត្រូវចូលរួមកម្មវិធីនៅឯប្រទេសវៀតណាម។ អ្នកទាំងពីរក៏បានបញ្ជាក់ថាការងារនេះពួកគេទទួលតាំងពីមិនទាន់មានជម្លោះព្រំដែនកម្ពុជា-ថៃ មកម្ល៉េះ។ ស្របពេល លក្ខិណា និង សុធារី ចូលរួមកម្មវិធីនៅវៀតណាមក៏មានវីដេអូមួយដែលចែករំលែកដោយហ្វេនៗបង្ហាញថាបវរកញ្ញាកម្ពុជានិងថៃគឺបង្ហាញការរាក់ទាក់ កសាងមិត្តភាព និងនិយាយគ្នាប្រកបដោយស្នាមញញឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHzxibenIBT-Vd2yL2otXCwY69QglXQ1bIqMsjwGzPv7ucV4L3W-h-QegWcxw5_QmIxMDa_0Jw5es7Hfrz3R-kyErDn4b00VyjoN7Z6HGasVxeSRw_tmmwemqAIa4LuWRuozo332f1HD27p1fe9WVcSbu3MNE3AOaSKm4fqx7I1HymDOqaTsWuk_mxIDyR/s2048/image_2025-08-04_15-12-52.png

អ្នកទាំង៣ គឺ អ៊ិន លក្ខិណា ប៊ី សុធារី និង Mook Karnruethai បានឈរនិយាយគ្នាដោយមិនប្រកាន់រឿងរ៉ាវដែលកំពុងក្តៅគគុករវាងខ្មែរនិងថៃមានសង្គ្រាមក្តៅគគុកជាមួយគ្នាមិនទាន់បញ្ចប់នៅឡើយ។ ពួកគេបានបញ្ចេញស្នាមញញឹម បង្ហាញកាយវិការល្អចំពោះគ្នាជាហេតុបានធ្វើឱ្យអ្នកគាំទ្រច្រើនបានបង្ហាញអារម្មណ៍សប្បាយចិត្តទៅជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Ircb5-CMOha-_KSUDVEfoCSPnkQV76GrcOQe_kEvxho-FMS2WRjBfT8smV3PRdY4H_IDmLBJqEzQoHVDaWsz8Vnf9g80Kdnu2ggqBaxpJxP4Z_w2uYTa8_gknVQriECMT82og0_uqCQxmg8TxF0CfYRZobhAo1Hf7cB0pNIKxiJN4XjLeIO6yydt1Dq6/s1920/image_2025-08-04_15-12-55.png

សកម្មភាពរបស់បវរកញ្ញា Miss Cosmo បែបនេះក៏ត្រូវបានអ្នកស្នេហាវិស័យបវរកញ្ញាមានការប្រៀបធៀបគ្នាថាកម្មវិធីមួយនេះបវរកញ្ញាគឺស្វែងរកសុខសន្តិភាពមិនបង្កជម្លោះជាមួយគ្នាឬនិយាយរើសអើងបញ្ឆេះកំហឹងអ្វីឡើយ។ ខុសប្លែងពីកម្មវិធី Miss Grand ឬ Miss Universe Thailand ដែលដឹកនាំដោយបុគ្គល ណាវ៉ាត់ គឺបានឱ្យបវរកញ្ញារបស់ខ្លួននិយាយបញ្ឆេះកំហឹង ចោទប្រកាន់អ្នកដទៃ បង្កហិង្សា ផ្ទុយស្រឡេះពីគោលការណ៍របស់ខ្លួនមិនបង្កអំពើហិង្សានិងសង្គ្រាម ប៉ុន្តែទង្វើជាក់ស្តែងឱ្យបេក្ខភាពរបស់ខ្លួនអស់តម្លៃ៕