Ubon Ratchathani៖ មន្ទីរពេទ្យមួយនៅខេត្ត Ubon Ratchathani ប្រទេសថៃ ត្រូវបានផាកពិន័យចំនួន ១,២១ លានបាត ឬ(ប្រហែល ៣៨,៤៦៤ ដុល្លារ) បន្ទាប់ពីមានការលេចធ្លាយថាមន្ទីរពេទ្យនោះបានប្រើប្រាស់ក្រដាសព័ត៌មានអ្នកជំងឺ យកទៅធ្វើជាក្រដាសខ្ចប់អាហារតាមផ្លូវ។ ទោះជាយ៉ាងណា បច្ចុប្បន្នមន្ទីរពេទ្យនោះមិនទាន់ត្រូវបានបញ្ចេញឈ្មោះនៅឡើយនោះទេ។ នេះបើតាមប្រភព បាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq870L4_MCMT_0Q5ES2VOYYwuetjd_M1hzz-bTl3Lz89LA6moq9sxxpS5xpL6AlFAmyK8-2XhOMkzyYDy0iAFTQSA9fZmadKCebUpmvemroPKL6j8Sy2iUBs1J1JAl1N5bw3vLL26qYwZNWeqCp7GsS72n20SPoLFhH-v5Y7aIAAqLOFLlwWUCV4bEZum4/s640/photo_2025-08-08_11-13-22%20(4).jpg
នេះជាករណីមួយ មួយក្នុងចំណោមករណីផ្សេងទៀត ដែលបានរំលោភទិន្នន័យធំៗចំនួនប្រាំ ដែលគណៈកម្មការការពារទិន្នន័យផ្ទាល់ខ្លួន (PDPC) បានប្រកាសកាលពីសប្តាហ៍មុន ដោយក៏មានការផាកពិន័យចំពោះស្ថាប័នផ្សេងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQzTmRJn97HnhjlkeKLRKUOz4D8WLZ3HknkNWg3UZBY-xi-OigWoK6Tyq7L7LAG5ROzY5f-lLT-kaeBqV3vA_Pr58_VfzM3GrswMzcIc6T1v8Xollk3VJtDgoyn2H9DVvHqVvEaQYWYuIjGOM9nQLUTYpymhK-E3LbWZmM7vfPWF82CKAMmhiZ4__Yi96m/s1200/photo_2025-08-08_11-13-22.jpg

ទោះជាយ៉ាងណា បញ្ហានេះត្រូវបានបើកកកាយតាំងពីខែឧសភា ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែ ទើបតែប្រកាសនៅឆ្នាំ ២០២៥ នេះ​ប៉ុណ្ណោះ ដោយអ្នកមានឥទ្ធិពលម្នាក់ក្នុងតំបន់ បានបង្ហោះរូបថតក្រដាសព័ត៌មានអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយ ត្រូវបានគេប្រើសម្រាប់ខ្ចប់អាហារតាមផ្លូវដូចជា ដំឡូងផ្អែម និងចេកចៀន ជាដើម។ អ្វីដែលកាន់តែហួសចិត្តនោះ គឺនៅលើក្រដាស គេឃើញមានព័ត៌មានសរុបរបស់អ្នកជំងឺយ៉ាងច្បាស់លាស់ រួមទាំងឯកសារមួយបានបញ្ជាក់ពីអ្នកជំងឺប្រុសឆ្លងជំងឺរលាកថ្លើមប្រភេទ B ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvLdK9fdjwjnJMV054pxoLFwCQnzGtqZL5mKfj4-bz-hoI0-Zh7Hl8qpmqtEYBdCiaLNR5b2JWoOWfrvzDKHjF0FnjqM6fLoMz2MztjDtgcPKLWsLS7__WxAMhvwt-zUPd4rjoCSwC2eKnbSgUBg0nUYWXygizwA3-5he2g6hhLtMgAxFkH7k-meZBLQco/s1280/photo_2025-08-08_11-13-23.jpg

យ៉ាងណាមិញ ការស៊ើបអង្កេតរបស់ PDPC បានរកឃើញថា មានឯកសារពេទ្យសម្ងាត់ជាង ១,០០០ ច្បាប់ ត្រូវបានលេចធ្លាយក្នុងដំណើរការបំផ្លាញឯកសារ។ មន្ទីរពេទ្យបានជួលក្រុមហ៊ុនតូចមួយគ្រប់គ្រងដោយគ្រួសារ ដើម្បីធ្វើការបំផ្លាញ ប៉ុន្តែខ្វះការត្រួតពិនិត្យ។ ជំនួសឱ្យការបំផ្លាញ ក្រុមហ៊ុនបានយកឯកសារទៅរក្សាទុកនៅផ្ទះ ហើយមិនបានជូនដំណឹង បន្ទាប់ពីមានការលេចធ្លាយឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwai_3DZOUrjO4GgOAFPUllyeQ6ksNB13WI5Up0bmLWAE909aHG-tyKWjyQURifRGAxTuakN-J3zXHFd2tLc8D_ilwsOJEPc1ilUJACNwtvtrUfkQLwkYW_ti1gLD4_PrBDhKuopLHmDIuS1BcE3AMrCZ2Uau7bdOW_YtS7BjfKj5uv6X6voxillTbor7S/s700/photo_2025-08-08_11-13-22%20(2).jpg
បើតាម PDPC នេះជាការរំលោភច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន ឆ្នាំ ២០១៩ ដែលកំណត់ឱ្យស្ថាប័នសុខាភិបាលថែរក្សាព័ត៌សម្ងាត់របស់អ្នកជំងឺ។ ក្រុមហ៊ុនដែលបោះចោលឯកសារ ឬគ្រប់គ្រងឯកសារមិនបានត្រឹមត្រូវ នឹងត្រូវផាកពិន័យបន្ថែមចំនួន ១៦,៩៤០ បាត ពីបទមិនប្រុងប្រយ័ត្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE0glgHgFgAh1671E2pJdiA2Emj4raKqJqCAxMLV__ZuY5xVB5ZJpkjtm5Wkl9U72BXtkXTT1eIkMIiBB00LVU_iXqzjxffDmRWJSIh8jz6s1L0NG4ZzKn1D-mw9QBaslKvKSI4NgrA_F_po9QGH3tgK0xF3sWfTCojFTOwe7b5eqQZg-VmBguI81mSQd6/s1280/photo_2025-08-08_11-13-22%20(3).jpg

ដោយឡែក ករណីនេះបានបង្កឱ្យមានការខកចិត្ត និងការព្រួយបារម្ភពីសាធារណៈជនយ៉ាងខ្លាំង ពិសេសទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ព្រោះក្រដាសដែលប្រើសារឡើងវិញអាចមានសារធាតុពុលពីទឹកថ្នាំដែលពុល និងឆ្លងកាត់ដៃមនុស្សជាច្រើន មុននឹងទៅដល់ដៃអ្នកទិញអាហារ៕