Home Blog Page 334

វៀតណាម​ចាយលុយ ​១​ពាន់​លាន​ដុល្លារ ​​សាងសង់​ស្ពានឆ្លង​សមុទ្រ​វែង​ជាងគេ​ទី ​៣ ​នៅ​អាស៊ីអាគ្នេយ៍

0

ហាណូយ៖ ប្រទេសវៀតណាមបើកបង្ហាញផែនការថ្មី គឺសាងសង់ស្ពានឆ្លងសមុទ្រដ៏វែងបំផុត ដែលមានចម្ងាយ ១៨ គីឡូម៉ែត្រ តភ្ជាប់ពីខេត្ត Ca Mau ទៅកោះ Hon Khoai ដែលជាច្រកដ៏រឹងមាំមួយនៅចុងភាគខាងត្បូងរបស់ប្រទេស ដែលត្រូវបានបិទជាតំបន់យោធាជាយូរមកហើយ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក VnExpess ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg09QFlzAI3Arrhyxcmv1blpiTt2ylAEN6Y8i4vvskdHvHLiqILsUHKHWPEOhjI1v3CB0A0_TRQ1rwq-DeuXV0d96NOPCwgr0TF7wlEVkQ0OaNXbBV0nu55UpLIks_-oJOIVh1SH8osYl4l-eTR8Shz-UKwPZ6RYfy-Fq7NjvHT3LfFZubAN-eN-CN4j5Ti/s1200/535512699_1203065198530099_8828729356518798045_n.jpg

គម្រោងនេះចាប់ផ្ដើមបើកដំណើរការកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ នឹងសាងសង់តាមស្តង់ដារអន្តរជាតិឆ្លងកាត់សមុទ្រ ដែលទំនើប និងវែងជាងគេនៅអាស៊ីអាគ្នេយ៍ ជាមួយផ្លូវទៅមកចំនួន ៤ និងមានល្បឿនចរាចរណ៍ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងតម្លៃប្រមាណជាង ២៥.៧ ពាន់ពាន់លានដុង (ឬ​ ១ ពាន់លានដុល្លារ) ស្ពាននេះនឹងចាប់ផ្ដើមពីផ្លូវល្បឿនលឿន Ca Mau-Dat Mui ហើយលាតសន្ធឹងឆ្លងកាត់សមុទ្រ មុនពេលបញ្ចប់នៅជម្រាលភ្នំថ្មក្រានីតនៃកោះ Hon Khoai ។ ការបញ្ចប់ត្រូវបានរំពឹងទុកថានៅចុងឆ្នាំ ២០២៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH95arToFIqm22SmPnMn0FYH5MJLPTqJiqAwWSXgjYvsyGSRiV3Rh9phC3N7bOH4QpvU-zVNO0YQSDIXThY4BM1jTPaXwu5rv1NFKgzFupu6H4sEwhHFfqsrjXQOucIIxkFBA2Xk6V0Qo4wnlgacBN8LPjrLSnquv0IDTDzZuPBLRTTUMSzSemvJ5hHe3X/s1242/534623934_1203064925196793_5894090382668163644_n.jpg

ទោះជាយ៉ាងណា មិនត្រឹមតែគម្រោង Hon Khoai ប៉ុណ្ណោះទេ កំពង់ផែទឹកជ្រៅដ៏ធំក៏កំពុងត្រូវបានសាងសង់នៅលើកោះនេះផងដែរ រាប់បញ្ចូលទាំងចំណតប្រវែង ១,១០០ ម៉ែត្រ ដែលមានសមត្ថភាពទទួលនាវារហូតដល់ ២៥០,០០០ DWT និងអាចផ្ទុកទំនិញបាន ២០ លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ ផ្លូវល្បឿនលឿន Ca Mau-Dat Mui ប្រវែង ៨០ គីឡូម៉ែត្រ ដែលមានល្បឿនចរាចរណ៍ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក៏គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYZiRIewYrCWuPM6EFEPC3dPRDaSeq4fhpVPUYZbhat3LHIEpu5cXUfI8WcpYBq3kcBz8UyUszucwshZQamjv8bTdy311pPGcB3Lrp4fgbMyD-JKopKt55tCGOORIHzA8ClcCCnYSqiQZLuNo9kls6mY_m0hKX7V-Eq6qdbdv9ZWGK8NyYp4CRSRLn46I/s1920/image_2025-08-22_08-57-27.png

នៅពេលបញ្ចប់ គម្រោងធំ ៗទាំងបីខាងលើនេះ (ស្ពាន កំពង់ផែ និងផ្លូវល្បឿនលឿន) វានឹងបង្កើតការតភ្ជាប់ដោយគ្មានថ្នេរពីព្រំដែនភាគខាងជើង រហូតដល់ភាគខាងត្បូងបំផុតនៃប្រទេសវៀតណាម។ ការអភិវឌ្ឍន៍នឹងមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការការពារ និងសន្តិសុខ នៅក្នុងតំបន់ដែលស្ថិតនៅជិតផ្លូវដឹកជញ្ជូនអន្តរជាតិសំខាន់ៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LNl3Mx-gM2FGycMttFqwfpAxDNa8DGpEnIdj9mf9WWsHNUf87gBhuCOrn2c8aAoxr32LBUejCu6gx7aIAqDUJ1UMKPrKNKtBZ_HEaYSPORTg52CNxHyUvjaKC3M7vnyxfbPgxaI_6mD_7qZInvWcxVz1aJCEx_We0xxIP3UjvLmSmRy7lKlZC1Md_mCY/s1920/image_2025-08-22_08-57-28.png

ជាមួយប្រវែង ១៨ គីឡូម៉ែត្រ វានឹងក្លាយជាស្ពានឆ្លងសមុទ្រវែងជាងគេក្នុងប្រទេសវៀតណាម និងវែងជាងគេទីបីនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីស្ពាន Sultan Haji Omar Ali Saifuddien របស់ប្រទេសប្រ៊ុយណេ (៣០ គីឡូម៉ែត្រ) និងស្ពាន Sultan Abdul Halim Muadzam Shah របស់ប្រទេសម៉ាឡេស៊ី (២៤ គីឡូម៉ែត្រ)។ នេះបើយោងតាមវិទ្យាស្ថានជាតិដែក និងដែកថែបអាស៊ីអាគ្នេយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3xLduHKpb7nxfn8_HEbLVTnj-V_ldTDY3p4nvOLCFJ4VY_cm1ZcSy54cOEGD8Occ-Aed7nkG4d2qeMZ6cDaryo1kPgYtxBu_Fn4AIAbnRixWmArJb8XP4JIGm_l9o8AAUSBlftOlB4m4kcIeDC5YKkMVubFZGMl9LxPzxiOEeoD3aYK6X_DXmhqYYLIiY/s2720/image_2025-08-22_09-03-11.png

គួរបញ្ជាក់ថា Hon Khoai គឺជាកោះតូចមួយ ប៉ុន្តែមានភាពទាក់ទាញខ្លាំង ហើយមានចម្ងាយត្រឹមតែ ២៨ គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រ ជាមួយនឹងកំពូលភ្នំខ្ពស់បំផុតរបស់វាឡើងដល់ទៅ ៣១៨ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ គ្របដណ្តប់លើផ្ទៃដីប្រហែល ៤ គីឡូម៉ែត្រការ៉េ កោះនេះនៅតែគ្មានមនុស្សរស់នៅឡើយ លើកលែងតែយោធាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFgISZ_mjoimS6jGnWCKKOOgznkCGAnE3OD7TFMRvVmMX-TqNVWSfHiTBG-FzGLenmjGzn6qMQAtK6GEO0eWjIusGBDdoTVpETERwgwcHZMU_t319IZP01Ah4FOjU_Vy34pfGAIpAEGnrl4IJSLk4bPbQzxZgF2OVQxVNQO2y5ZftXziaEgevvDVjrZDGe/s2000/image_2025-08-22_09-03-09.png

លោក Pham Thanh Ngai ប្រធានគណៈកម្មាធិការប្រជាជន Ca Mau បានឲ្យដឹងថា ខេត្តនេះគឺជាខេត្តតែមួយគត់ដែលនៅជាប់សមុទ្រទាំងបីជ្រុង។ ជាពិសេស វាស្ថិតនៅក្នុងទីទាំងយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់ផ្លូវដឹកជញ្ជូនអន្តរជាតិ។ បន្ថែមពីនេះ លោក Ngai ជឿថាវាជាបេះដូងនៃផ្លូវសមុទ្រនៅអាស៊ីអាគ្នេយ៍ ដែលនឹងក្លាយជាទីតាំងដ៏ល្អសម្រាប់កំពង់ផែទឹកជ្រៅ និងជាច្រកទ្វារសេដ្ឋកិច្ចថ្មីរបស់ប្រទេសវៀតណាមនៅព្រំដែនភាគខាងត្បូងផងដែរ៕

រដ្ឋាភិបាលកំណត់យកថ្ងៃទី១២ ឧសភា ជាទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា

0

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១២ ខែឧសភា ជារៀងរាល់ឆ្នាំ ជាទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីជាការលើកតម្កើងនូវវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់ពួកគាត់ក្នុងបុព្វហេតុជាតិមាតុភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip1hhlwEAmIr05hJPuEDeAqkEXlSF8kv_jIy7SDyG9N83EorHop8vZkAQR2X2rdVpO-qd9DwypuJ2xxT3tcbTQoebNfDY7IyeEeohB3w3sKWKg_ekz-jG7AeAeG37f8uJzCafPy2tE_o8cd643wUeP9KR5zE75ImMbhzn8M4LaxI3RuSijNtZ0o3h2_45t/s900/image_2025-08-22_10-08-25%20(2).png

យោងតាមអនុក្រឹតស្ដីពី ទិវាអតីតយុទ្ធជន និង និវត្តជន របស់រាជរដ្ឋាភិបាលកម្ពុជា ចេញនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា៖ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល គ្រឹះស្ថានសាធារណៈនិងឯកជន និងភាគីពាក់ព័ន្ធ ចូលរួមបំផុសស្មារតីគាំទ្រទិវានេះដល់សាធារណជនដើម្បីឱ្យយល់ដឹងអំពីគុណតម្លៃនិងគំរូវីរភាពរបស់អតីតយុទ្ធជន និងនិវត្តជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZKGoarRTZYGzVDNxLXPDHH9zPE1LvsPHnHerIb5f1RPO73Uq8MHAuRXOCRJhnp3JomGQhgQYkEmYBrj2sO0oosFTmurMFaVEqE3hPSxaWtISVbKvlye0R8auiLR9YvimTzBq4D0r45xwxYp96MawOC2w-EgsXGOltVGiW49gbzmCBVGvfO979b_VyYoEk/s900/image_2025-08-22_10-08-25.png
ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជារៀងរាល់ឆ្នាំ ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNqKKquBNqBaqshvwPfLuA1AaT_LLlyzf8xLXcQW3g5bkzWdA0mJg_joGoWdlEtYlBvXcJgbdWUYROBrwFLeRSfcmaFzoEu53-YlFjaAbO4SGPzlYClRPcGo6JJWBRcTr4E0eruZcO-dQ3a2JhPqr75UlM1ULFd9VsIWqfofoM1VuPX7YZXIvA_DpMHkXy/s800/photo_2025-08-22_08-52-27.jpg

លិខិតខាងលើនេះក៏បានគូសបញ្ជាក់ផងដែរថា រាល់បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ នឹងត្រូវទុកជានិរាករណ៍ ឬលុបចោលមិនអនុវត្តបន្តទៀតឡើយ។ ហើយរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXak-1iq6u_kJp_FLvUDEwKsYN7Y0sYYaOYUgQjVuHW5KQ2LYtl4Ir0G5WsbimF_QcThduBWfTrNdPOTrujabk-iFb9JAwMtkMKpXdMk6EuMnL__9Yz9oR504fkE8veeZxHhnKjX41HYlZJ9G-omKG-QwihxXi-jEn2YTdNZKQWiHTS1SddDBPDab9suC7/s1200/photo_2025-08-22_08-52-28.jpg
គួរបញ្ជាក់ថា អតីតយុទ្ធជន សំដៅដល់អតីយោធិន នគរបាលជាតិ មន្រ្តីរាជការសុីវិល មន្រ្តីជាប់កិច្ចសន្យា កងសេនាជន កងជីវពល និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលបានចូលរួមប្រយុទ្ធ ឬបម្រើការងារប្រយុទ្ធដើម្បីប្រទេសជាតិ តាមការកំណត់ដោយច្បាប់។ ចំណែក និវត្តជន សំដៅលើជនពិការ ឬជនដែលបានបាត់បង់សមត្ថភាពបំពេញការងារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_MWv1zLb7mAqFjWgrJ2UnT6pNn57Lsb47XB5QFDGASTt5S1Ptrxb1Vvz2UXDmaxjFpyqfeyIQrgkuUEBRDCiJcNQPP8MZhwXceLVqenE1-1REx-v8XFXnob-wuopENkPuh2KDeTa0gK81l39T7wLAFY8xUI1iqHu2y72hETCxtyQ4aIY6alXiHBk95dzF/s1280/photo_2025-08-22_08-52-31.jpg

ដូចនេះ ការសម្រេចរៀបចំឲ្យមានការប្រារព្ធទិវាដូចខាងលើនេះ គឺជាការលើកតម្កើង ផ្ដល់តម្លៃ និងការសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ សម្រាប់ពួកគាត់ដែលធ្លាប់បានលះបង់សាច់ស្រស់ ឈា.មស្រស់ក្នុងការការពារជាតិមាតុភូមិ៕

សុខ សីឡាលីន ច្រៀងយីកេលាយអង់គ្លេសអរគុណលោក Alfaro និងបង្ហាញពីសន្តានថៃ

0

តារាចម្រៀង សុខ សីឡាលីន បានបញ្ចេញសំឡេងក្នុងទម្រង់យីកេដោយច្រៀងភាសាខ្មែរលាយភាសាអង់គ្លេសថ្លែងអំណរគុណទៅកាន់លោក អាល់ហ្វារ៉ូ ដែលចុះមកផ្សាយផ្ទាល់ពីទិដ្ឋភាពជាក់ស្តែង។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀងនេះក៏បានបង្ហាញពីសន្តានរបស់ថៃបានវាយប្រហារមុនជាចោររង្វេងប្រវត្តិសាស្រ្តសត្វរមិលគុណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi75u31wMYSYJ-wQj0MR5r6y3PwwZysOw693GpGTi66HuauhyFmLja-Whlu8o1qm6PsRO856yHrVVe1AToCwhTrZ4zoqYPxxuGyh8IPPiQsIoRC5IOLTqKCwGtQo_ZreSNV25CLfjZcR24pqHOJuxBvru8U65Bh5zE5Slp9NleDGcDiVFzaDSwoRXuLGCJw/s2048/image_2025-08-21_15-48-28.png
ទន្ទឹមនឹងជម្លោះព្រំដែនរវាងខ្មែរនិងថៃគេបានឃើញសិល្បករ សិល្បការិនី បានចេញបទចម្រៀងផ្សេងៗគ្នាទាំងទម្រង់សម័យ រ៉េប និងលាយឡំទម្រង់ប្រពៃណីឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ផ្សេងៗ។ ក្នុងនោះតារាចម្រៀង សុខ សីឡាលីន ក៏បានបញ្ចេញទេពកោសល្យរបស់ខ្លួនក្នុងទម្រង់លំនាំបទយីកេ លក់ផ្សារ ជាមួយនឹងការច្រៀងជាភាសាជាតិនិងភាសាអង់គ្លេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY8VRH5U7tyb19WcuLt3ON2_UD7-0TAmhqVEzhlV2HIt41XnZZFdrjUyPO1M69kkn7z_JuY2FdXGv_dGPSgM5n8SW607S8WrI5OmNWSJxbdbtuX2uMzW-a3P816ghPhAJLcnWPUtODR9bhyCMlQFDZ6gvaMLVPKuc-kH0B977_IZXD1fbRmEHgJgSPjNqm/s2048/image_2025-08-21_15-48-31.png
ក្នុងអត្ថន័យចម្រៀងរបស់កញ្ញា សុខ សីឡាលីន បានលើកឡើងពីភាពស្រស់សង្ហារបស់ អាល់ហ្វារ៉ូ ភ្នាក់ងារអាម៉េរិកចុះមកដល់កម្ពុជាចំពេលវេលាដែលកម្ពុជាត្រូវការសន្តិភាពជាមួយនឹងការគាំទ្រ ស្រលាញ់និងស្វែងយល់សេចក្តីពិតពីកម្ពុជាបង្ហាញទៅកាន់ពិភពលោកហើយប្រជាជនកម្ពុជាពិតជាមិនអាចភ្លេចគុណនេះបាន។ បទចម្រៀងទម្រង់យីកេនេះក៏បានបង្ហាញថាថៃជាអ្នកវាយប្រហារមុន ជាចោរប្រវត្តិសាស្រ្ត សាងកំហុសធ្ងន់ ដោយសារតែផ្ទៃក្នុងខ្លួនឯងបែកបាក់បង្កចរិតធូរថ្លៃឱ្យកម្ពុជារងគ្រោះទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJBHi93wPrIMlAyLtVHClJttGL1KZOG9Ge_u_La2HRxlf9X5ndKSCCK9tR5TDsVJFyHE8Tf3JExJFlpV9d_SE0lhkbG0vv24IjklZ8kT98kv4IKleL4s35KEPgkfV_3Hvq77dGYSdAgtBVcUM_EhygkjMCPAyI_NfbZLP20KY1sVJ1jeTOGqgl6NrVvVjN/s853/image_2025-08-21_15-48-37.png

យ៉ាងណាមិញ បទចម្រៀងមួយបទនេះរបស់តារាចម្រៀង សុខ សីឡាលីន ទទួលបានមតិចម្រុះពីសាធារណជន។ អ្នកមួយចំនួនក៏បានសរសើរ ប៉ុន្តែអ្នកមួយចំនួនរិះគន់ថាតារាចម្រៀងរូបនេះច្រៀងកាច់តុងពេក៕

Lee Chae Min ទទួលស្គាល់ថាមានសម្ពាធពេលថតរឿងជាមួយ YoonA ជំនួសតំណែង Park Sung Hoon

0

តារាសម្តែងវ័យក្មេងកើតក្នុងឆ្នាំ២០០០ Lee Chae Min បានទទួលស្គាល់ថាមានសម្ពាធពេលជំនួសតារាសម្តែង Park Sung Hoon ដើម្បីសម្តែងជាមួយ YoonA ក្នុងរឿង «Bon Appétit, Your Majesty »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVzp_I8qCevtrZwb9stckyjFyg_VNU9w9Pv_qNQnpFL5tfngM0IdlqP3xnDYe73c2E8fZ6rv7y_BO0vmLS6FQrkfUmEsGv3uoykmZg8uVmXIpl3Jxl79aeG1RJNRIy68lD0jlX_Dk1pmvFstu13Zwzro-7Z-GunX7n01NHJKKorYoEeXypOuep2Y6ib9bW/s1340/image_2025-08-21_11-32-39.png
ខ្សែភាពយន្តនេះនេះកត់សម្គាល់ការវិលត្រឡប់របស់ YoonA ហើយក៏ជាលើកទីមួយដែរដែលនាងនិង Lee Chae Min ក្លាយជាគូស្នេហ៍ក្នុងសាច់រឿង។ ពីមុនតួនាទីរបស់ Lee Chae Min ត្រូវបានប្រគល់ឱ្យ Park Sung Hoon ប៉ុន្តែតារាប្រុសរូបនេះបានដកខ្លួនចេញមុនការថតដោយសារតែរឿងចម្រូងចម្រាសផ្ទាល់ខ្លួនមិនបានពិនិត្យចែករំលែករូបភាពអាសអាភាស។
បើតាមសម្តីរបស់ YoonA បានបញ្ជាក់ថានាងមិនខ្វល់ខ្លាំងពេកអំពីការផ្លាស់ប្តូរតួឯកប្រុសនៅក្នុងគម្រោងនោះទេ ហើយគ្រាន់តែផ្តោតលើតួនាទីរបស់នាងប៉ុណ្ណោះ។ ជាមួយគ្នានេះ Lee Chae Min បានសារភាពថា ការចូលរួមក្នុងក្រុមភាពយន្តយឺតបានធ្វើឱ្យលោករងសម្ពាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBu6XVVGz4mAURyrbsJ9Nid_52DI86_ZhmD4zKQbyzrPLKMvTZLSL3lwr9CK0TrMSSl2aImN0jaJTLNNpwyVesSxGjudt_8xkm4dWztAA1GNyTU5LHi_7qiIyRLVnF0Q70AgMfQerj3Yit4TvF79V0QcOFjnG1n2M2rqLXxBiRVQFC30hD1WKvZYd0LIXG/s1350/image_2025-08-21_11-32-40.png

«វាជាការពិតដែលខ្ញុំមានពេលតិចតួច ដូច្នេះខ្ញុំមានអារម្មណ៍ថាមានបន្ទុក និងទំនួលខុសត្រូវច្រើន។ ប៉ុន្តែអ្នកដឹកនាំរឿង Jang Tae Yoo តែងតែធ្វើការណាត់ជួប ដូច្នេះខ្ញុំអាចចូលរួមការអានស្គ្រីបជាក្រុម និងកំណត់បុគ្គលិកលក្ខណៈ ការបញ្ចេញមតិ និងការសន្ទនារបស់តួអង្គឱ្យបានច្បាស់លាស់។ លើសពីនេះ សហតារារបស់ខ្ញុំក៏គាំទ្រ និងជួយខ្ញុំច្រើនផងដែរ»។
យោងតាមអ្នកដឹកនាំរឿង YoonA និង Lee Chae Min អ្នកទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងតួនាទីរបស់ពួកគេនៅពេលនេះ។ សម្រាប់លោក ភាពយន្តនេះមិនត្រឹមតែបង្ហាញពីអាជីពជាចុងភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឡើងវិញនូវសិល្បៈធ្វើម្ហូបតាមរបៀបសម្បូរបែប និងចម្រុះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwRVO5IxGWZf595aa5HKENwSf0NDfR-YWqrE1VTw7_5TeWMU_ezbqrUZHNancZj4-Ludiw2THj34f_bx0ZTwoVasFVTKSf3D87H3v-VjSCytP1B5pygS8NbEIOzwLRG3mioFEGlJGRtI48D9quNSnBsOm2-EdJpKTnygw5lMW01Li9hLbdZf4QXE-DZ8y2/s1780/image_2025-08-21_11-32-42.png

«Bon Appétit, Your Majesty» នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៣ ខែសីហា ហើយត្រូវប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងខ្សែភាពយន្តដែលសម្តែងដោយតារាល្បីផ្សេងទៀត។ រឿងនេះបានផ្អែកលើប្រលោមលោកតាមអ៊ីនធឺណិតដ៏ពេញនិយម និយាយអំពីតួឯកស្រីដែលជាមេចុងភៅជនជាតិបារាំងដែលទទួលបានពានរង្វាន់ ដែលបានធ្វើដំណើ រត្រឡប់ទៅអតីតកាល ៥០០ ឆ្នាំមុននិងបានជួបតួឯកប្រុសដែលជាស្តេចផងដែរ៕

គណបក្សភូមិចៃថៃបង្ហាញគោលជំហរលុបកិច្ចព្រមព្រៀង MOU ២ច្បាប់ជាមួយកម្ពុជាព្រោះ​ខ្លាច​ថៃ​ខាតផល​ប្រយោជន៍

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon ឱ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ គណបក្សភូមិចៃថៃបានចេញសេចក្កីថ្លែងការណ៍អំពាវនាវឱ្យគណបក្សនយោបាយទាំងអស់គាំទ្រការលុបចោលកិច្ចព្រមព្រៀង (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដើម្បីកុំឱ្យប៉ះពាល់ដល់ព្រំដែនថៃ ។ នាថ្ងៃអនាគត ថៃនៅតែអាចចរចាទ្វេភាគីជាមួយកម្ពុជា បើទោះជាគ្មានកិច្ចព្រមព្រៀងទាំង២ច្បាប់ក្តី ។

កាលពីថ្ងៃទី២១ ខែសីហា គណបក្សភូមិចៃថៃបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដែលមានខ្លឹមសារថា ដោយសារអសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការប៉ះទង្គិចគ្នាកន្លងមក ធ្វើឱ្យពលរដ្ឋថៃលើកឡើងពីការលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០០១ ជាមួយកម្ពុជាកាន់តែច្រើន ។ ភាគីថៃបានចោទប្រកាន់កម្ពុជាល្មើសកិច្ចព្រមព្រៀង MOU រហូតដល់ជាង៦០០លើក ។

ទោះជាពេលនេះ សមាជិកសភាតំណាងរាស្ត្ររបស់គណបក្សភូមិចៃថៃបានចូលរួមថែទាំពលរដ្ឋភៀសសឹកនៅជម្រកបណ្តោះអាសន្នក្នុង៤ខេត្ត រួមមាន ៖ ខេត្តបុរីរាំ សុរិន្ទ ស៊ីសាកេត និងឧប៊ុនរ៉ាជថានី ប៉ុន្តែគណបក្សភូមិចៃថៃបានតាមដានរឿងកិច្ចព្រមព្រៀងនេះរហូតមក ។ មតិយល់ស្របឱ្យលុបចោលកិច្ចព្រមទាំង២ច្បាប់ គឺបានលើកឡើងពីផលប៉ះពាល់នៅព្រំដែន ហើយចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យថៃ ខណៈមតិពុំយល់ស្របផ្តល់ហេតុផលថា ចាំបាច់ត្រូវរក្សាទុកកិច្ចព្រមព្រៀងនេះសម្រាប់ចរចាជាមួយកម្ពុជា ។

កិច្ចព្រមព្រៀងឆ្នាំ២០០០ គឺជាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតបង្គោលព្រំដែនគោក គឺជាតំបន់ដែលកម្ពុជា-ថៃនៅមានជម្លោះពុំទាន់ដាច់ស្រេច ។ រីឯកិច្ចព្រមព្រៀងឆ្នាំ២០០១ ពាក់ព័ន្ធនឹងការបែងចែកដែនសមុទ្រដែលសម្បូរដោយភោគទ្រព្យធម្មជាតិយ៉ាងច្រើន ជាពិសេស ឧស្ម័នធម្មជាតិ ។

គណបក្សភូមិចៃថៃយល់ថា ប្រសិនបើលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ នាថ្ងៃអនាគត ក៏កម្ពុជា-ថៃនៅតែចរចាទ្វេភាគីបាន ។ ដូច្នេះ ស្ថានការណ៍បច្ចុប្បន្ន សមស្របបំផុតដែលសភាតំណាងរាស្ត្រថៃគួរពិចារណាពីការលុបចោលកិច្ចព្រមព្រៀងទាំង២ច្បាប់នេះ ។

គណបក្សភូមិចៃថៃបានដាក់សំណើបន្ទាន់មួយទៅសភាតំណាងរាស្ត្រឱ្យបង្កើតគណៈកម្មការសិក្សាពីការលុបកិច្ចព្រមព្រៀងឱ្យមានផលប៉ះពាល់តិចតួចបំផុត ។ ពេលគណៈកម្មការនេះពិចារណាពីទិន្នន័យគ្រប់ជ្រុងជ្រោយរួចហើយសម្រាប់បង្ហាញសាធារណជន ចុងក្រោយ គួរស្តាប់សំឡេងពលរដ្ឋក្នុងការធ្វើប្រជាមតិដើម្បីតម្លាភាព និងមានការទទួលស្គាល់ពីពលរដ្ឋនៅទូទាំងប្រទេស ។

ហេតុនេះ គណបក្សភូមិចៃថៃសូមអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់គាំទ្រការលុបចោលកិច្ចព្រមព្រៀងទាំង២ច្បាប់ ដើម្បីដោះស្រាយបញ្ហាសន្តិសុខនៅព្រំដែនកម្ពុជា-ថៃ ពីព្រោះគណបក្សនយោបាយត្រូវសាមគ្គីគ្នាការពារជាតិ និងដោះស្រាយបញ្ហាជាតិ ៕

អស់ពីលោកជំទាវ មិថុនា ភូថង នៅមានត្រកូល ភូថង ម្នាក់ទៀត កំពុងកាន់តំណែងធំនៅខេត្តកោះកុង

0

ថ្មីៗនេះ លោកជំទាវ មិថុនា ភូថង ត្រូវបានព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ តែងតាំង ជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បន្ទាប់ពីកាន់តំណែងជាអភិបាលខេត្តកោះកុង ចំនួន ២អាណត្តិ តាំងពីឆ្នាំ២០១៧-ដល់ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhikixSv769s980oouPoXmK-ROPGN5r6vRYISFtq_Ctd6nkFtePb-zI4jLpzsl_gDFnyoGpCMKTo294fS7r3CIsd4SVnq0fWCgWvM1ZWc4gJOG1BVmK1rsKlEoCF5suU8OYhvID5sMrZAF1aH73Bv6QlUlYJGeDnqNkjjMC7lMema70ytJDU47KhKuQv9gE/s1024/image_2025-08-22_09-00-13.png

ក្រោយពីការចាកចេញរបស់លោកជំទាវ ក៏នៅមានត្រកូលភូថងម្នាក់ទៀត កំពុងកាន់តំណែងជាអភិបាលក្រុងខេមរភូមិន្ទ គឺលោក ភូថង សេរីវុឌ្ឍី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtdeAXRPUNqRUzFMqhpKRjLbiEY-sk1oMKGgAmQKAXbTxBItsXRXnbye9vGIHR0GF0ZOJUaDw4rsZGfFBGpI_pZNwkg8PjkYr8Rk9d3TF5O5jxSyjYEG84YJcpGCns4NEt3msvnnK0nwBfAyTjCQEii2vrBwiPO0Xax4XrBRfsX8zjFTf6h7RdAv6JV0qK/s1024/image_2025-08-22_09-00-14.png

លោក ភូថង សេរីវុឌ្ឍី ត្រូវជាប្អូនប្រុសបង្កើត លោកជំទាវ មិថុនា ភូថង និងជាកូនប្រុសបង្កើតរបស់លោក យុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS_7mhhSgIbaX8hFjzr2cQJHkzlIQVg2YhPc_VWra4gaPtF4D24pFzDKSCYT-fjfz4vcVbRoQilaLrlAjLiGAB3e2NyPjKfoK8ri40kMV6raZNU4eMfB-l5Iyyfs6cIEt8GDHDeGg_UC3N6PL0n3LC5GM2rTitsP86zpeK-vKR-bMZFw18BVdUnIKDw3_x/s696/image_2025-08-22_09-00-15.png

ភូថង ត្រូវបានគេស្គាល់ថា ជាវង្សត្រកូល មួយដែលតែងតែកាន់តំណែងធំៗនៅក្នុងខេត្តកោះកុង ចាប់តាំងពីជីតា រហូតដល់ចៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZWQjTycMZg-gB8cDV8mONeXDydsjn_MSYNDPLD4qbWUe8pz6hXfPx4yzMaQPB3RlS4Uh2QpFqsoAVeolUFySwpoAJknUR5lI-aNynC6i0Y7aNGXnp_P6BERJ_HGXtoDycKjbgaULnZRnTUe-np0CjXvT4FqEH5AGJY-a-DITRazOvT5oVvK0M-hXcBk6Y/s960/image_2025-08-22_09-00-15%20(2).png

ជីតារបស់លោកជំទាវ មិថុនា ភូថង គឺលោកព្រឹទ្ធាចារ្យ សាយ ភូថង ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំង ដោយសារលោកជាមនុស្សម្នាក់នៅក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនបដិវត្តខ្មែរ (គណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន) ដែលជួយរំដោះកម្ពុជាចេញពីរបបប៉ុល ពត និងជាចលនាក្រោកឈរប្រឆាំងនិងអណានិគមបារាំង៕

ហ្សេលេនស្គី ប្រកាសមិនព្រម​កាត់ដីឱ្យរស្សុី ប្តូរយកសន្តិភាព

0

ប្រធានធិបតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានត្រៀមខ្លួនជាស្រេច ក្នុងការជួបចរចាជាមួយលោក ពូទីន ដើម្បីបញ្ចប់សង្រ្គាម ដែលកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWYaE-WrKHZHq0PmzQyUiWm8sKtZI3RDy78glLGUaAeUI-2VyK_Z2SDvQ2cSFT01ZUls6zGMgdw5AEeACG0N28nYSzyXLbJLrwLNqKEGwb_NhWje44Xtv6WlcGbW4xH5yDnLMN3RxEoS_VMdsoLjQdfGDkGBvbmCF786SymzS36WJi43e1HMkaBUjTSgSB/s1280/image_2025-08-21_16-13-06.png

មុននឹងឈានដល់កិច្ចប្រជុំនេះ រុស្សុី បានដាក់សំណើ២ទៅកាន់អ៊ុយក្រែន ដោយត្រូវបោះបង់គំនិតចង់យកឧបទ្វីបគ្រីមៀ និងគោលបំណងចូលជាសមាជិកអង្គការ NATO។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQed4rm_qZIg9MzIWfrqBYHJJgxjCeSFSkiZCs2yDlA0ohC1yb1bP8jP_1opJqPZKruw6i2kBckFACnksv5Rhw_qN1kL2jNtFChT12Vk0IZ-rStv5tqhywDnUh4osDjxQ7SZLWGH-bt5Rqm8UtKuOyjO0vQugKkQBRCJkH2a4GfSTu4P7mVieiGl1NLs0y/s2796/image_2025-08-21_16-13-08.pngជុំវិញបញ្ហានេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសយ៉ាងដាច់អហង្ការថា៖” អ៊ុយក្រែន នឹងមិនឱ្យបាត់ទឹកដី ដើម្បីប្តូរយកសន្តិភាព ពីប្រទេសរុស្សុីដែលកំពុងឈ្លានពានខ្លួននោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMzpv9WzVOJ4AUjDE4nIx2IacbNXUynnEAoBykf5veYoCqt-pd6DVoMndeOGhQZp_I9SNyp8EQMSo98xEUVmCcJKXALp1NDmCidVB8UAwdTwhPCcOdPhqZNvyiwtne5HlcYqjsDLG4lsV1MnIhv2yAv99t015-olN-yOONMbgAHfu8Qzt_L0rRrIhqg3Qc/s1600/image_2025-08-21_16-13-07.png

ជំនួបរវាងលោកពូទីន និងលោក ហ្សេលេនស្គី ទំនងជាធ្វើឡើងនៅសប្តាហ៍ខាងមុខទៀត ដោយមានការធានាសន្តិសុខពីលោកដូណាល់ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz7BUBoosiFAokyJpsXw9UH5r8MbGCVX3ejdVOt6n7FKZu0qo2Q-hlcnorev97t7ZtGH_PWGplZY4zpGRuX4aUgSFJYI7oGJdY8ywYoBB7HmUNE_kac6cm1o3FhLjd_1Rogt-ZldSt_iGBfcrA-6yfz5uQAF8S0nE8U2aBZ5DNLd3ShxkkH4Q2zaE4e8AW/s1600/image_2025-08-21_16-13-10%20(3).png

គួរបញ្ជាក់ថា ឧបទ្វីបគ្រីមៀ គឺជាដែនដីរបស់អ៊ុយក្រែននៅមុនឆ្នាំ ២០១៤ តែក្រោយមកត្រូវបានកាន់កាប់ដោយរុស្ស៊ីជំនួសវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6aI7Tt_pdpN9XNNAm66j2vGbDnRjh9wx3hdmz6R6HPweXriV8gwY83OKt_IkMi5dDQtKLUyMGl6raZxHJOxbU7RVXO_kqkklaTHHGjQKdczSi7oAmCw_o3H3Htm1YvTQLloN3RDJRtHf7rfAE66crLcrQebZA4YPtO7wh-D2dFTvHwZ20BZJ_FqmEZZ9G/s1600/image_2025-08-21_16-13-11.png

អ៊ីស្រាអែល ចេញប្រតិបត្តិការវាយប្រហារកាន់កាប់តំបន់ហ្គាហ្សាទាំងស្រុង

0

អ៊ីស្រាអែល បានប្រកាសប្រតិបត្តិការវាយលុកពេញទំហឹង ដើម្បីដណ្តើមកាន់កាប់តំបន់ហ្គាហ្សាពីប៉ាឡេស្ទីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsysVmT7jVHU5x6TKAra5McxYEv1GFbgEv86tWyzOZ6IxpL4AIETr9RjpUNAY0QTzM3_FCdQVOMD1eUCQJeAOIKqS3kAzrR5_UX2SAGB1vvlCm7E3cAlCXJ8JKj2MDcNzUASGbs6eHeccxv_WZ2YK92ail8UpERCYTXCAk8AXSs50o7rwvqtWW5SyJ8cSr/s1086/image_2025-08-21_16-09-59.png

ប្រតិបត្តិនេះ មានឈ្មោះថា Gideon’s Chariots II ដែលអ៊ីស្រាអែល បានកោះហៅទាហានបម្រុងរហូតដល់៦មុឺននាក់ ដើម្បីធានាឱ្យបានការគ្រប់គ្រងតំបន់ហ្គាហ្សាទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_S-675sbs4mDxfE11melqyIL8yHxxId49F0fbcO-QwWikZ9i5DGMeKV34KvdX6wePwJ49ag1Lv6IESJSl5NsYpx8mnpfZFVann-fYB2-WjyEM1_FY-A8omXwtNnOTqFbc-LKxFH8_M-GOsMan49EAyjj2XYGpLeBo1aaCevxKqYDac9h38-b7Tl6l3eh0/s3072/image_2025-08-21_16-10-04.png

តំបន់ហ្គាហ្សា មានផ្ទៃដីសរុប ៣៦៥គីឡូម៉ែត្រ បច្ចុប្បន្នត្រូវបានយោធាអ៊ីស្រាអែលកាន់កាប់ប្រមាណជា៧៥ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOvKgC6oSeddxV14D1CWVSwUJ9ueGMuIEt7O1JHKpkSA9xn3qoAXHBqzQWK3rXjtUjltuWwQtWDFG7JAnQjoNgLiqNEe7sVtyy1fRcMloTPiYLeLC_SS8Q2wGNzNK0r7mTcb2acakEDNnu_H5ZBaK-czh0ExWwa0OPJtay0xl8EKafvqXL5twR7rfCgARq/s2048/image_2025-08-21_16-10-10.png

គម្រោងវាយដណ្ដើមយកហ្គាហ្សាទាំងមូលនេះ នឹងផ្តល់ផលអាក្រក់ដល់ស៊ីវិល ជាពិសេសរារាំងការដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតក្រោមកណ្ដាប់ដៃក្រុមហាម៉ាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5qsJ4WILiSqkZQPk6xHrPLem3YGnmm4xfljWD5_L41z7MeMtybSd0LZtzp2LLiWUAdDWlG5ukkpC1WIy9ESK-Lc3f4zPNFDMvyqX9YhkiRIRFcpIAHo4wtSjnCLmD78nRc9Db3mRhKZUQnuzyiiphAZT0Y5RKhejetINYc7Jx9VNWaf7OYYmHOdgcwNu/s1100/image_2025-08-21_16-09-58%20(2).png

គួរបញ្ជាក់ថា ពលរដ្ឋប៉ាឡេស្ទីន និងបណ្តាប្រទេសកាន់សាសនាអុីស្លាម យល់ឃើញថា ទឹកដីអុីស្រាអែល តំបន់ហ្គាហ្សា ស្រ្ទីប (Gaza strip) និងតំបន់វែស ប៊ែង (West Bank) គឺស្ថិតក្នុងដែនដីប៉ាឡេស្ទីនអស់រយៈពេល២០០០ឆ្នាំមកហើយ មុននឹងត្រូវរដ្ឋអុីស្រាអែល ធ្វើសង្គ្រាមដណ្តើមយក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBXKejY2IfgYl0tW7T_ZYyFHpoTeiVLtQZmDZr7sONfLmyuHmLVEPmsvF7evDRTarHJ5icQYr67bV9BTZpwwMazdEpxt_9F3RIBMFfOZoU_r36woj4HJ6sY-YT-wnMq-7qV-xc-vi5DNjwLNzIA7dbDOs9A80zUb9vVeX4BKjwT5IceMbhd2ACsTJN9JjI/s1796/image_2025-08-21_16-09-57.png

វេហាស៍ ចង់ឱ្យទស្សនិកជនគោរពតាមការសម្រេចចិត្តរបស់ មាស សុខសោភា ទោះបីពិបាកទទួលយក

0

តារាចម្រៀង វេហាស៍ បានបង្ហាញថាលោកនិងតារាចម្រៀង មាស សុខសោភា ជាអ្នកស្និទ្ធស្នាលនឹងគ្នាហើយលោកក៏ជាហ្វេនផ្កាប់មុខម្នាក់ក៏ពិបាកនឹងទទួលយកដូចគ្នា ប៉ុន្តែការជ្រើសរើសរបស់តារាចម្រៀង មាស សុខសោភា គ្រាន់តែចង់បានសុភមង្គលផ្ទាល់ខ្លួនប៉ុណ្ណោះទោះបីដឹងថានឹងរងផលប៉ះពាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFnEZV4Hh0oqIWD-iVq_D6OSkKZffAEIflMIF99daZ7oygtz-fD-VlfmTW9uh_j-Kr71ZwliLaaSCWSJFFQbSrmIiQgDT5renNLi5HZGRGBeUbggSjZYpJ1bMhrkWTIKI1kT8kTdelz7h40Dma6S4r-mzSfHqMXKiZMNjnDj5E1H1SoKawKbIfPbNN8GAe/s2048/image_2025-08-21_14-05-05%20(2).png

ប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង មាស សុខសោភា ផ្ទុះកក្រើកម្តងទៀតទាក់ទងនឹងជីវិតឯកជនជាមួយតាសក់សភ្នំត្បែងបន្ទាប់ពីបង្ហោះសារមួយហើយតារាចម្រៀងរូបនេះបានតបតជាមួយនឹងអ្នកខម្មិនការពារប្តីថ្មីរបស់ខ្លួននិងបានបញ្ជាក់ថាទោះបីតាសក់សភ្នំត្បែងជាមនុស្សបែបណាក៏ដោយតែពេលនេះលោកជាស្វាមីរបស់នាង ជាមនុស្សល្អដែលមើលថែការពារនាង។ ការបញ្ជាក់បែបនេះបានធ្វើឱ្យមហាជនកាន់តែច្បាស់បន្ទាប់ពីកន្លងមកនេះតាសក់ភ្នំត្បែងបាននិយាយថា មាស សុខសោភា ជាភរិយាពេញៗមាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhScBymc_SOhkA90qza_G_vQa21C0rXQWGCK1aJVT_ix2xTOJDsb3XtUnd7GJC1VAclZwAPu03uNdsZjHNGJrO1huClzJybgFicx6wk2uHwpFqguYrrK1S1TwNZLX46AZtTRV_IJeRf8qXsOen_8TW_u03UBHVgE0dl8-XMI2tbJFRVAS5YWlxSLsIw6Jqs/s2048/image_2025-08-21_09-24-36.png

រងនូវមតិប្រតិកម្មពីមហាជនតារាចម្រៀង វេហាស៍ ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិកបានលើកឡើងពីការសម្រេចចិត្តរបស់តារាចម្រៀង មាស សុខសោភា ដែលជ្រើសផ្លូវមួយនេះ។ លោកបានសរសេរថា «ដឹងថាបងប្អូនពេញចិត្តមិនពេញចិត្តគឺមានសិទ្ធិបញ្ចេញមតិជាសាធារណៈ តែក្តីសុខផ្ទាល់ខ្លួនរបស់គាត់ទុកឱ្យគាត់ជ្រើសរើសទៅ។ និយាយឱ្យត្រង់សូម្បីតែខ្ញុំជាអ្នកស្និទ្ធិស្នាលនិងជាហ្វេនផ្កាប់មុខរាប់ឆ្នាំរបស់គាត់ ក៏មិនសូវពេញចិត្តនឹងដៃគូរថ្មីរបស់គាត់ប៉ុន្មានដែរ។ វាហាក់ដូចជាភ្លាមៗពេក ផ្លូវចិត្តប្រាប់ថាទទួលយកមិនទាន់បាន តែគិតយូរៗទៅក៏សួរខ្លួនឯងហេតុអីត្រូវខឹងស្អប់រឿងឯកជនគេ? គាត់អាយុក៏ច្រើនហើយ បំរើអារម្មណ៍ក្នុងសិល្បៈយើងក៏យូរជាង២០ឆ្នាំដែរ តែក្តីសុខគាត់ត្រូវមានគំនាបពីភ្នែកមហាជនរហូតរឺក៏បែបណា»?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghLYOrvqrRLpd983oDLdzMi3hANykm090hw3IDHOLuuSTTtMKATRjA1oMoNJp3OnN2unebQIyejQawStU-8J8cQIEEuOwh_iCg8tz41jOkifV6qy6-kL0o7KFnpeei9wKrAjluUr1af-reke5jaqSfDiSsFKZomzImdRN0i9eQJxZQTz9LSHiurtuMn1AJ/s1153/image_2025-07-22_15-19-33.png
លោក វេហាស៍ បន្តទៀតថា «មុនគាត់ហ៊ានប្រកាសរឿងនេះ ច្បាស់ណាស់គាត់នឹងដឹងមុនថាប៉ះពាល់ដល់កេរ្ត៍ឈ្មោះកំពូលតារារបស់គាត់ តែមើលទៅគាត់គឺលែងចង់បានអ្វីទាំងអស់នោះហើយ ប្រហែលជាគាត់គ្រាន់តែចង់បានសុភមង្គលផ្ទាល់ខ្លួនមួយតែប៉ុណ្ណឹង។ បណ្តោយគាត់ទៅ នេះជាជម្រើសគាត់ ហើយខ្ញុំនៅតែស្តាប់ចម្រៀងចាស់ៗគាត់ដដែល ព្រោះដិតដាមនឹងសម្លេងគាត់ខ្លាំង មិនអាចបំភ្លេចបាន»៕

យុគ៩! ថៃប្រកាសអាសន្នទឹកជំនន់នៅទីក្រុងបាងកក និងខេត្តចំនួន១០ផ្សេងទៀត

0

ថៃ៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៅថៃ ហៅកាត់ថា DDPM របស់ថៃ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានព្រ.មានពីហានិភ័យនៃគ្រោះទឹកជំនន់កម្រិតខ្ពស់ ដែលកើនឡើងពីទន្លេចៅផ្រាយ៉ា នឹងជន់លិចខេត្តភាគកណ្ដាលចំនួន១០ រួមទាំងទីក្រុងបាងកក។ ដូច្នេះអំពាវនាវឲ្យប្រជាពលរដ្ឋថៃឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចាប់ពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៥ តទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7v2jo-QVWIoEwqTtk4oROgdOfbV6zPtc7A0oZZFAvyQDWcN0pTVKRDYaoK4sKomdo_jx8pBkN0GO89aUQBtCJZ9H1hmoTRVUzU4VohPev9N82sbhqDQNGmumFZDVEuBvK_qW8pFHwJmw3B9hRf9tJKbJIAEIsCWrXUAhPU4soqcSoZZwAdIWQLhyswhr/s2560/image_2025-08-21_16-18-39.png
លោក Phasakon Boonyalak អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានឲ្យដឹងថ៖ ខេត្តទាំង១០ របស់ប្រទេសថៃដែលមានលទ្ធភាពខ្ពស់ក្នុងការរងគ្រោះទឹកជំនន់រួមមាន៖ Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Phra Nakhon Si Ayutthaya, Lop Buri, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុងបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLxwbEhspOI_hzFuQhyphenhyphenBXpa3TGRu3eOWR43hJkUl5oRlgXKawJ_fKiQ1UFnyz4P_Tjj5IuVzhMjsh7HV_puJL51xdzJWQOdKNUumuDLZ7RJN96h8yD3W8NS81b3ZEqA6dwL8lLehyjKl7JGCoMb7fcjMAmYX5ZNgc9tbQ0lknQYIpkATtBScsT7ZYvmAd/s2000/image_2025-08-21_16-18-34.png
ខេត្តនិងរាជធានីខាងលើនេះ សុទ្ធសឹងតែជាខេត្តដែលស្ថិតនៅតាមដងទន្លេចៅផ្រាយ៉ា ហើយហានិភ័យនៃទឹកជំនន់នេះបានកើនឡើងខ្ពស់ ស្របពេលដែលកម្ពស់ទឹកទន្លេបានហក់ឡើងយ៉ាងឆាប់រហ័ស ដូច្នេះវានឹងធ្វើឲ្យតំបន់ទំនាបជាច្រើនជាប់ដងមាត់ទន្លេ អាចប្រឈមនឹងការជន់លិច ដោយមានកម្រិតទឹកកើនឡើងពីកម្រិតបច្ចុប្បន្នប្រហែល០.១០ ទៅ ០.៩០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjbOwFSXdRzyNDaNkeUGEIWdhyPdKgd90s4DsYnzTZnIxH_Xoz1Jls4aBjJebvzbbsYXy1YIAwMlWFBPSOBD93u_Re_xhV6JUOCPJJCNZm9iWmKLnMU4sT8hCyyYkNu1y3sLr3cpzUVKRojXTsSNArNkksKeSTvLVmSoAovCTaTsPTWvHLbtA0zr2rB3V/s1500/image_2025-08-21_16-18-36.png

អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធបានចាប់ផ្ដើមចុះទៅសម្របសម្រួលនៅតាមខេត្តទាំងឡាយណាដែលនាយកដ្ឋាន DDPM បានជូនដំណឹង ដើម្បីត្រួតពិនិត្យទំនប់ទឹក រៀបចំឧបករណ៍ និង គ្រឿងបរិក្ខារជំនួយសង្រ្គោះគ្រោះមហន្តរាយ។ ចំណែកខាងមន្ត្រីជំនាញ ក៏កំពុងតែតាមដានស្ថានការណ៍យ៉ាងយកចិត្ត និងត្រៀមខ្លួនជាស្រេចសម្រាប់ប្រតិបត្តិការសង្គ្រោះ 24/24 ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCUQ61Il3EeCytmRMSJqh4GBI-XgRk29Z04CD-NarBBtucyyJaQ8AKOMZ6lG3tU-9Xqbquf-vdZLeTrTfS_L7dG6imHZz6sCEMX4mBGLcfakjV-Sl1-QNLpbVPPS_nCzL0taiYlJ7yDGsDP5DNS_JlPVBNsds_y1BWYXW-DDDtamuEillQB4nucIXf20Ui/s1080/image_2025-08-21_16-18-37.png

គួរជម្រាបថា កន្លងមកក្រុមអ្នកជំនាញធ្លាប់បានព្រមានថាប្រទេស និងទីក្រុងមួយចំនួនរួមទាំងទីក្រុងបាងកក នឹងជនលិចកប់នៅក្រោមទឹកនៅពេលអនាគតជាក់ជាមិនខាន ប្រសិនបើរដ្ឋាភិបាលរបស់ពួកគេមិនរកវិធានការទប់ទល់ និងដោះស្រាយចាប់ពីពេលនេះតទៅទេនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWvt48kk7sk0BrLufNxLqEaG6IgQZ_YsAOuwRyS7YwmDSkMLdcC_VTYmkynXCps9tXn0u1QVxd2prNqpBTlvzdDaTyy0CKYXwNAtzySyVIWjvayYp5QjS9hshE6YLnbf7QfX7AjvDrtygIcVa5a9aqTIyUfiQYzNUg2YHnM3aCJ-M_LiWCTRX8Rp3Toanu/s1706/image_2025-08-21_16-18-38.png

ក្រុមអ្នកជំនាញក៏បានពន្យល់ផងដែរថា ទីក្រុងបាងកករបស់ថៃទីតាំងភូមិសាស្ត្រស្ថិតនៅចំដីទំនាបនៃសណ្តទន្លេចៅផ្រាយ៉ា និងនៅជិតមាត់សមុទ្រ ដែលមានកម្ពស់ជាមធ្យមប្រហែល១.៥ ទៅ២ ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រប៉ុណ្ណោះ ខណៈតំបន់ខ្លះអាចមានកម្ពស់ទាបជាងនេះទៅទៀត។ ជាមួយគ្នានេះ ដោយសារតែកម្រិតទឹកសមុទ្រនៅលើភពផែនដីបានកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ រួមផ្សុំនឹងកត្តាស្រុតដីទៀតនោះ ធ្វើឲ្យទីក្រុងបាងកកកំពុងប្រឈមនឹងហានិភ័យខ្ពស់ ពីការជន់លិចដោយសារទឹកជំនន់នាពេលខាងមុខ៕