អ្នកនាង តាំង ម៉ីហុង ឬទស្សនិកជនស្គាល់លើបណ្តាញសង្គមថា Ka Ismee បាន ប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមដែលថា ណូលី មិនសមជាមួយនាង។ ស្រីកា បានឆ្លើយតបថាមុននឹងខម្មិនគួរគិតសិន សម្តីណាធ្វើឱ្យគេឈឺចាប់កុំនិយាយអីល្អជាង។ ទោះបីជា ណូលី មិនស្អាតសង្ហាសម្រាប់អ្នកដទៃប៉ុន្តែអាចធ្វើឱ្យនាងមានក្តីសុខបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3RHC86zaB6IXRfvg7rVm5qWJSdin3MneY4Lnv6LB3S3j3NPpD0db7t1eHPOr_JwCvyBjI-5oLn9GwiCkQ0o-o51_oCLYXeCzya_zy9gazW4PYxTcKaGeZqQuUV_rhyMTGfvEIB_P-ZOMoIUq8wFjrnE5q7JkPEJ5foTcEJSXCawHL9B1mhmRj2OWUoU3D/s2048/image_2025-10-20_15-11-59.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា តារាចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀង ណូលី បានរៀបការជាមួយនឹងអ្នកលក់អនឡាញ Ka Ismee បន្ទាប់ពីនាងបានកែប្រែ ណូលី ឱ្យក្រោកឡើងម្តងទៀត។ បន្ទាប់ពីរៀបការរួចកាលពី១៧ ខែតុលា ស្រាប់តែអ្នកគាំទ្របានឃើញភរិយា ណូលី ចេញមកប្រតិកម្មនឹងសម្តីរបស់អ្នកលេងបណ្តាញសង្គមដែលបណ្តុះបង្អាប់ស្វាមីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrdnwj78cGilgLgTGylxNtv_BA5iB2rPAg2aHDF7cbvO5eUHfUBNqwnSYfcAaoeuFtygWwCCqs7-XQQDVw5DB9qcDBmF20rFMewPWScAFpdZZJSHKz7Z5mnqXlOJFvFDh0E-QUYfKhN71AJ8MAeix0LUkd_a8sFq2Z6WTQrTs13aZMHwcP6nkaKWP16Ani/s2048/image_2025-10-20_15-12-07.png

គណនីបណ្តាញសង្គមនោះមានការបញ្ចេញមតិថា «ខាងប្រុសអត់សមជាមួយកូនក្រមុំសោះ»។ ការបញ្ចេញមតិនេះបានធ្វើឱ្យ ស្រីកា ប្រតិកម្មដោយឆ្លើយតបថា «មុនខំមិនយកអីមកគិត? សំដីណាធ្វើឱ្យគេឈឺចាប់កុំយាយវាមិនល្អទេ។ រូបរាងប៉ុនប្តីខ្ញុំបើទោះមិនស្អាតសម្រាប់អ្នកណាតែស្អាតសម្រាប់ខ្ញុំ រូបរាងខាងក្រៅមិនសំខាន់ សំខាន់គេអាចធ្វើឱ្យខ្ញុំមានក្តីសុខរឺអត់?»។ ភរិយា ណូលី បានបន្តទៀតថា « យកប្តីមកស្អាតអាចបំរើខ្ញុំគ្រប់សព្វអត់? ខ្ញុំរស់នៅជាមួយមនុស្សដែលអាចផ្តល់ក្តីសុខនិងបំពេញតួនាទីការងារជំនួសខ្ញុំបាន មិនមែនរស់នៅជាមនុស្សភាពស្អាតតែខាងក្រៅជួយអ្វីមិនបាននោះទេ យកទៅគិតម្តងទៀតមុនដើរខំមិនគេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIO0IVuQ-eN7OhVGkTRbfAdm6LwWagx9wlR_3AcKQmQ6j-rUvrFDNZ5fLBf8QYvqjc_iVaRMXLE9GLgdwK4f1hcw0BqMwHLAgSV5VGrpk8iwQPeFrp6whVPZU-19gtzhYVrL0LLcFRBK036OPXzYeQR15GmzZdC1CeR6YI7IDnjongkU2LeqxhKUq4cRtj/s2048/image_2025-10-20_15-11-57.png
គួរឱ្យដឹងថា ណូលី បានបរាជ័យលើជីវិតអាពាហ៍ពិពាហ៍ម្តងរួចមកហើយ ខណៈលោកបានបាត់មុខពីអាជីពសិល្បៈហើយរូបរាងមានសភាពធាត់។ ក្រោយពីមានទំនាក់ទំនងជាមួយស្រីកា រូបនាងបានកែប្រែឱ្យ ណូលី អាចប្រឡូកអាជីពសិល្បៈឡើងវិញព្រមទាំងប្រែរូបរាងដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរបានតស៊ូជាមួយគ្នារហូតមានសមត្ថភាពទិញផ្ទះធំទ្រនំខ្ពស់និងរកស៊ីរីកចម្រើនជាមួយគ្នារហូតដល់ពេលនេះក្លាយជាប្តីប្រពន្ធចូលរោងការតាមប្រពៃណី៕